កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវ...

By horng1993

67.1K 4K 122

« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ wri... More

Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!
Episode 2: មនុស្សរបស់យើង!
Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!
Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞
Episode 5:បបូរមាត់គួរឱ្យចង់បឺត!
Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!
Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!
Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!
Episode 9
Episode10: បងស្រឡាញ់អូនខ្លាំងណាស់!
Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!
Episode 12: ភរិយារបស់ខ្ញុំ!!!
Episode 13: មីន ជីយ៉ុន!
Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!
Episode 15:ខ្ញុំនឹងលែងលះលោកឯង...
Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!
Episode 18:នាងត្រឹមជាកាកសំណល់...
Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!
Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥
Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...
Episode 22:អូនខ្លាចណាស់បង...
Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!
Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!
Episode 26: បងអូនឈឺណាស់បង!
Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....
Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?
Episode 29: លួងអូន!
Episode 30:អូនជាជីមីនរបស់បងនោះអី!
Episode 31:បងកំពុងក្បត់អូនមែនទេ?
Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!
Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!
Episode 34: ចាស់តែអាយុទេ
Episode35:ទុកឱ្យពូវីនថើប!
Episode 36:
Episode 37:
about me:
Episode 38:
បើកកក់រឿង:
Episode 39:
Episode 40
Episode 41
Episode 42
Episode 43:
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
The end 🩷
For you readers 🩷

Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!

1K 85 1
By horng1993

     ទីនេះជាព្រៃក្រាស់គួរសម ជីមីន បន្ទាប់ពីភ្ញាក់ពីគេងគេក៏ចេញពីផ្ទះបាក់បែកនោះមកខាងក្រៅឃើញថាពួកដែលចាប់គេមកនោះចាកចេញអស់ទៅហើយ ។ បានន័យថាពួកគេចាប់គេយកមកបោះបង់នៅទីនេះឬ?

« កូនប៉ាឃ្លានទេ? ពួកយើងទៅរកអ្វីញ៉ាំជាមួយគ្នាណា...! » ជីមីន ពោលឡើងតិចៗហើយលើក ដៃអង្អែលពោះរាបស្មើរបស់គេថ្នមៗ ។ គេដើរបានបន្តិចក៏រអិលជើងដួល ។

     ព្រូស! 

« អូយ! ហ្ហឹកៗ យ៉ុនហា៎ លោកប្ដី អូនឈឺជើង ឈឺក្បាលណាស់ ហ្ហឹកៗ បងនៅឯណាមកយកអូននិងកូនទៅផ្ទះវិញផង ហ្ហឹកៗ » រាងតូចក្រោកថ្នមៗ ទឹកភ្នែកហូរសស្រាក់ព្រោះពេលនេះក្បាលជង្គង់របស់គេទាំងសងខាងគឺឈាមដោយសារដួលមុននេះ ។ ក្បាលរបស់គេក៏មានរបួសដែរ ដួលមុននេះវាប៉ះនឹងគល់ឈើ ។

« នៅទីនេះស្ងាត់ណាស់បង អូនខ្លាចណាស់ ហ្ហឹកៗ វាងងឹតហើយមេឃក៏រកភ្លៀងទៀតផង ហ៊ឺៗ! » ព្រោះមិនដឹងថាត្រូវទៅណាបន្តទៀតទើបរាងតូចដាក់ខ្លួនអង្គុយក្រោមដើមឈើមួយដើមដែលបែកមែកសាខា ។ គេផ្ដេកខ្លួនគេងនឹងគល់ឈើនោះតែម្ដងព្រោះតែគេគ្មានកម្លាំងដើរទៅមុខនោះទេគេឃ្លាននិងស្រែកទឹកខ្លាំងណាស់ ។

___

     ងាកមកខាង យ៉ុនហ្គី វិញពេលនេះគេបានមកដល់ផ្ទះបាក់បែកនោះហើយ ហើយអ្វីដែលគេបានឃើញនោះគឺភាពទទេស្អាត ប៉ុន្តែក្រឡេកបន្តិចក៏ឃើញអាវក្រៅមួយនៅលើគ្រែហើយគេស្គាល់យ៉ាងច្បាស់ថាជារបស់រាងតូច ។ ព្រោះដូចដែលដឹងស្រាប់ថា សម្លៀកបំពាក់ គ្រឿងអលង្ការ ឬអ្វីនោះទេគេជាអ្នករៀបចំឱ្យរាងតូចជាភរិយាទាំងអស់សម្លៀកបំពាក់គ្រប់ម៉ូដគេជាអ្នករើសនិងទិញមកដោយផ្ទាល់នោះច្បាស់ណាស់ដែលគេស្គាល់អាវមួយនេះ ។

« នេះជាអាវរបស់ មីននី! »

« បើដូច្នេះចៅហ្វាយតូចប្រាកដជាមិនទាន់ទៅណាឆ្ងាយនោះទេ ពួកយើងបំបែកគ្នាតាមរកចៅហ្វាយតូចទៅ ឆាប់ឡើង! » និយាយចប់ ហ្សេននិងកូនចៅផ្សេងទៀតក៏បំបែកផ្លូវគ្នាតាមរករាងតូចចំណែក យ៉ុនហ្គី និង ជុងហ្គុក ក៏ទៅជាមួយគ្នា ។

     ដើរទៅមុខកាន់តែជ្រៅពួកគេក៏ដើរមកដល់ដើមឈើធំមួយដែលមានមែកបែកសាខាត្រឈឹងត្រឈៃឃើញដូចនោះពួកគេក៏នាំគ្នាសម្រាកសិន ព្រោះក៏រាងហត់បន្តិចដែរ ។

« មីននី!!! » យ៉ុនហ្គី លាន់មាត់ទាំងភ្ញាក់ផ្អើលនិងសប្បាយចិត្តព្រមគ្នា ។ មុនគេប្រុងនឹងដាក់ខ្លួនអង្គុយចុះទៅហើយប៉ុន្តែគេស្រាប់តែក្រឡេកឃើញជើងរបស់នរណាម្នាក់នៅជិតនោះទើប ប្រញាប់ចូលទៅមើលទើបឃើញថាជាភរិយាសំណព្វចិត្តរបស់គេ ។

« មីន! ជីមីន របស់បង! » សឹងតែស្រក់ទឹកចុះមកបន្ទាប់ពីឃើញសភាពរបស់រាងតូចទៅជាបែបនេះ បបូរមាត់ក្រៀមប្រេះ ក្បាលបែកកកឈាម មុខស្លេកស្លាំង ជង្គង់ទាំងសងខាងរលាត់ស្បែកចេញឈាមរឹមៗ ចំណែកបាតជើងក៏មានរបួសព្រោះតែដើរជាន់បន្លាដោយជើងទទេ ។

« ខ្ញុំថាពួកយើងប្រញាប់យកគេចេញពីទៅនេះទៅ លោកពូ » ជុងហ្គុក ស្រដីឡើង គេក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ ដែលឃើញសភាព ជីមីន មនុស្សដែលពូរបស់គេថ្នាក់ថ្នមដូចកែវ ហើយក៏ជាលើកទីមួយដែលឃើញ យ៉ុនហ្គី បារម្ភខ្វល់ខ្វាយពីនរណាម្នាក់ បើគិតចាប់តាំងពីឪពុករបស់គេស្លាប់ទៅគេមិនដែលខ្វល់ខ្វាយពីនរណាឡើយសូម្បីតែម្ដាយរបស់គេផ្ទាល់ ។

« បងនាំអូនទៅវិញណា ពួកយើងទៅផ្ទះយើងវិញណាអូនសម្លាញ់ សឺត៎! » យ៉ុនហ្គី បីកាយតូចទាំងភ្នែកក្រហមព្រោះខំប្រឹងទប់ទឹកភ្នែកកុំឱ្យស្រក់ចុះមក ។ គេមិនអាចទប់ជ្រាយទេ គេមិនអាចយំទេ គេមាននាមជាស្វាមីនិងជាឪពុក ជាមេគ្រួសារគេមិនអាចទន់ជ្រាយបាននោះឡើយ ។

     ក្រោយរកឃើញរាងតូចពួកគេក៏ត្រឡប់មកវិញនិងបញ្ចូនរាងតូចទៅកាន់មន្ទីរពេទ្យយ៉ាងឆាប់រហ័ស ។ ថេហ្យុង ជីយ៉ុន និងវីនក៏មកដល់ទីនេះយ៉ាងឆាប់រហ័សផងដែរ ។

« ដេតឌី! ហ្ហឹក...ម៉ាម៉ារបស់កូនយ៉ាងម៉េចហើយ? ហ្ហឹកៗ » ជីយ៉ុន យំកាន់តែខ្លាំងបន្ទាប់ពីមកដល់ជិតឪពុក គេបារម្ភពីម៉ាម៉ារបស់គេខ្លាំងណាស់ ។

« ម៉ាម៉ា មិនអីទេកូនមកដល់ដៃពេទ្យហើយ ម៉ាម៉ាច្បាស់ជាផុតគ្រោះថ្នាក់កុំយំអីកូន » យ៉ុនហ្គី លួងលោមកូនដោយអង្អែលក្បាលគេតិចៗ ។

« បាទ! » ជីយ៉ុន អង្គុយលើភ្លៅមាំរបស់ឪពុកទាំងទឹកមុខក្រៀមក្រំព្រោះគ្រូពេទ្យនៅមិនទាន់ចេញមកនៅឡើយទេ គេម៉េចនឹងអាចទុកចិត្តបាននោះ ។ ភ្លាមនោះទ្វារក៏បើកឡើងដោយស្នាដៃរបស់លោកគ្រូពេទ្យ ។

« ភរិយានិងកូនរបស់ខ្ញុំយ៉ាងម៉េចហើយ? »

« ភរិយារបស់លោកគេផុតគ្រោះថ្នាក់ហើយ ចំណែកកូនក្នុងផ្ទៃក៏មិនមានបញ្ហាអ្វីទេ លោកមីន អាចសប្បាយចិត្តបាន! »

« ម៉ាម៉ាលែងអីហើយដេតឌីកូនសប្បាយចិត្តណាស់ ហិហិ » ជីយ៉ុន សើចកក្អឹកលោតចុះឡើងទះដៃផាច់ៗ ព្រោះសប្បាយរីករាយដែលម្ដាយនិងប្អូនរបស់គេមិនបានកើតអី ។

« ចឹងខ្ញុំអាចចូលទៅមើលគេបានទេ? » យ៉ុនហ្គី អង្អែលក្បាលកូនតិចៗ រួចទើបសួរ ។

« បាទបាន ប៉ុន្តែសូមរង់ចាំឱ្យពួកយើងប្ដូរអ្នកជំងឺទៅបន្ទប់សម្រាកសិន »

« អរគុណ! » អរគុណមួយម៉ាត់ស្ដាប់ទៅដូចជាឈ្លើយ ប៉ុន្តែអ្នកដែលស្គាល់ យ៉ុនហ្គី យូរឬស្គាល់ច្បាស់ពួកគេនឹងរំភើបព្រោះតែនាយមិននិយាយពាក្យទាំងនេះមកងាយៗទេ ។

« បាទ ជាតួនាទីរបស់ខ្ញុំស្រាប់ហើយ! » លោកគ្រូពេទ្យញញឹមហើយទើបចាកចេញទៅចាត់ចែងប្ដូរ ជីមីន ទៅបន្ទប់សម្រាកជាបន្ទប់ពិសេសសម្រាប់តែអ្នកជំងឺម្នាក់ប៉ុណ្ណោះមិនមានអ្នកផ្សេងឡូកឡំនោះទេ ។

     ឱ្យតែឃើញមុខរបស់រាងតូចពេលណា យ៉ុនហ្គី គេសឹងតែយំម្ដងៗ ទៅហើយព្រោះអាណិតភរិយារបស់ខ្លួន ។ គេស្រឡាញ់ថ្នាក់ថ្នមសឹងស្លាប់ស្រមោចមួយក្បាលក៏មិនឱ្យខាំដែរ តែឥឡូវមើលចុះមុខមាត់ដៃជើងមានសុទ្ធតែរបួសទោះតិចក្ដីច្រើនក្ដីក៏មិនចង់ឱ្យ ជីមីន កើតអ្វីសូម្បីតែបន្តិចណាសោះឡើយ ។

« ឆាប់ដឹងខ្លួនណាកូនក្មេងរបស់បង បងនឹកអូនណាស់ដឹងទេ? » យ៉ុនហ្គី ក្ដោបដៃរបស់ ជីមីនមកកាន់និងថើបថ្នមៗ ។ អ្នកផ្សេងទៀតអង្គុយយ៉ាងស្ងៀមស្ងាត់ព្រោះមិនចង់រំខានដល់យ៉ុនហ្គី ។

« ចៅហ្វាយ! »

« ... »

« លោកស្រីមកទាន! » ហ្សេន

« ប្រពន្ធឯងយ៉ាងម៉េចទៅហើយ? » គាត់សួរដោយសំឡេងស្រទន់ហាក់ដូចជាបារម្ភចំពោះ ជីមីន ខ្លាំងពន់ពេក ។

« ... » ស្ងាត់! យ៉ុនហ្គី មិនបានឆ្លើយតប ។

« ថ្ងៃកើតហេតុម៉ាក់ឃើញគេ... »

« បានហើយ! »

« ម៉ាក់ពិតជាបានឃើញគេពិតមែន គេឡើងឡានទៅជាមួយនរណាក៏មិនដឹង... »

« ខ្ញុំប្រាប់ថាបានហើយ មិនឮទេឬ? » ដោយទ្រាំមិនបាន យ៉ុនហ្គី សម្លុតគាត់តែម្ដង ។

« ជាការពិត! ប្រពន្ធឯងកំពុងផិតក្បត់ឯងមិនហើយនៅ មិនជឿម៉ាក់ទៀតឬ? »

« ម៉ាម៉ា មិនមែនបែបនោះ! អ្នកកុហក! » ជីយ៉ុន ក្រោកឈរនិយាយឡើងទាំងកំហឹង ម្ដាយរបស់គេមិនក្បត់ដេតឌីរបស់គេនោះទេ មនុស្សស្រីម្នាក់នេះនិយាយកុហកទាំងអស់ ។

« ម៉ាក់សប្បាយចិត្តណាស់ឬដែលបង្កើតរឿងនេះឡើងមក? » គេពិតជាហួសចិត្តខ្លាំងណាស់ ស្មានថាគេមិនដឹងថាអ្នកណាជាអ្នកចាប់ភរិយារបស់គេយកទៅទុកចោលក្នុងព្រៃនោះមែនទេ? គេដឹង! ដឹងគ្រប់យ៉ាងទាំងអស់ ។

« ម៉ាក់មិនបានបង្កើតរឿង! ប្រពន្ធឯងវាក្បត់ឯងហើយរត់តាមប្រុសដោយខ្លួន... » និយាយមិនទាន់ចប់ផងគាត់សឹងតែគាំងបេះដូងនៅពេលដែល យ៉ុនហ្គី សម្លុតគាត់ ។

« បានហើយ!!! បើម៉ាក់នៅតែនិយាយពាក្យនេះឲ្យខ្ញុំឮទៀត ខ្ញុំនឹងសម្លាប់មនុស្សគ្រប់គ្នា!!! » យ៉ុនហ្គី និយាយទាំងកំហឹង! គេខឹងណាស់ ខឹងដល់ថ្នាក់និយាយមិនចេញ ខឹងដល់ថ្នាក់ចង់យំប៉ុន្តែព្យាយាមទប់ ។

« យ៉ុន... »

« កុំហៅឈ្មោះខ្ញុំ! ខ្ញុំគ្មានម្ដាយអាក្រក់ជូរជាតិដូចអ្នកទេ! » មាត់សម្លុតទាំងខឹងស្អប់ប៉ុន្តែកែវភ្នែកដែលក្រហមដូចឈាមនោះបែរជាសើមជោកដោយទឹកភ្នែកនៃក្ដីឈឺចាប់ទៅវិញ ។

« កុំបែបនេះណាកូន... » គាត់ប្រុងចូលមកជិត យ៉ុនហ្គី ប៉ុន្តែនាយថយក្រោយមួយជំហានហើយទើបនិយាយបន្ត ។

« ហេតុអី? ហេតុអីម៉ាក់? គ្រប់រឿងឈឺចាប់របស់ខ្ញុំម៉ាក់តែងតែជាដើមហេតុនៃវា?ហេតុអី? ខ្ញុំពិតជាមិនយល់ទាល់តែសោះហើយ! ខ្ញុំបានធ្វើអីខុសចំពោះម៉ាក់ទៅម៉ាក់? ឬខ្ញុំធ្វើខុសចំពោះគ្រួសារក្រោយរបស់ម៉ាក់? ទើបខ្ញុំត្រូវទទួលរងការឈឺចាប់ឥតស្រាកស្រាន្តបែបនេះ? » យ៉ុនហ្គី សួរទៅម្ដាយទាំងទឹកភ្នែកស្រក់ប៉ុន្តែមិនឮសំឡេងយំឬហៅថា យំមិនឮសំឡេងក៏បាន តើដឹងទេថាវាឈឺប៉ុណ្ណា? ឈឺដល់ថ្នាក់និយាយមិនបាននិយាយមិនចេញ ។

« យ៉ុនហ្គី! ម៉ាក់សុំទោស... » គាត់ខុស! ខុសគ្រប់យ៉ាង ប៉ុន្តែគ្រប់យ៉ាងគាត់គ្រាន់តែចង់ឱ្យកូនបានល្អប៉ុណ្ណោះ ។ គាត់ដើរចូលមកជិតប្រុងនឹងឱបក្រសោបកូន ប៉ុន្តែនៅពេលគាត់កាន់តែចូលទៅជិត យ៉ុនហ្គី កាន់តែថយក្រោយ ។

« ខ្ញុំថាម៉ាក់ធំត្រឡប់ទៅវិញសិនទៅ ទុកឱ្យគាត់បាននៅម្នាក់ឯងសិបទៅ » ជុងហ្គុក លូកមាត់ព្រោះបើនៅតែបែបនេះ យ៉ុនហ្គី ប្រាកដជាគ្មានថ្ងៃស្ងប់ចិត្តនោះទេ គេមិនចង់ឃើញពូរបស់គេយំនោះទេ ។ ហើយជាធម្មតា ជុងហ្គុក តែងតែហៅម៉ាក់របស់ពូគេបែបនេះឯង ។

« ម៉ាក់ផ្ញើពូឯងផងណា ជុងហ្គុក »

« បាទ! » ឃើញ ជុងហ្គុក ងក់ក្បាលហើយគាត់ក៏ចេញទៅវិញដោយមាន អេរិកនិងកូនចៅរបស់គាត់នៅខាងក្រៅស្រាប់ ។

« ខ្ញុំថាពួកយើងទៅខាងក្រៅវិញល្អជាង » វីន បន្លឺឡើងហើយគ្រប់គ្នាក៏យល់ព្រមព្រោះពួកគេដឹងថា យ៉ុនហ្គី ច្បាស់ជាចង់នៅតែពីរនាក់ ជីមីន ជាមិនខាន ។

     ក្រោយគ្រប់គ្នាចេញទៅអស់ យ៉ុនហ្គី ក៏ដាក់ខ្លួនអង្គុយចុះលើកៅអីដែលគេអង្គុយមុននេះវិញ កែវភ្នែកដែលដក់ដោយទឹកភ្នែកនោះ ស្រាប់តែបង្ហូរមកម្ដងទៀត ។

« ហ្ហឹកៗ បងឈឺណាស់មីន បងឈឺ... » គេឈឺចាប់ប្រាប់មិនត្រូវព្រោះតែគ្រប់យ៉ាងដែលជារឿងឈឺចាប់របស់គេតែងតែជាម្ដាយគេដែលជាដើមហេតុទាំងអស់ ។ រឿងប៉ារបស់គេ រឿងជាច្រើនទៀតដែលកើតឡើងជាពិសេសរឿងដែលកើតឡើងនៅពេលឥឡូវនេះឯង ។

« ហ្ហឹកៗ... » សំឡេងយំរង៉ូវៗ ខ្សឹកខ្សួលក៏បាត់ទៅបន្តិចម្ដងៗ ព្រោះម្ចាស់សាមីខ្លួនបានគេងលក់បាត់ទៅហើយ នាយយំរហូតដល់គេងលក់ ចំណែកដៃគឺកាន់ដៃរបស់រាងតូចជាប់មិនលែងទោះបីគេងលក់ហើយក៏ដោយ ។

     @ប៉ុន្មានម៉ោងក្រោយមក~

     អ្នកដែលចេញទៅខាងក្រៅក៏មិនហ៊ានចូលមករំខានព្រោះឃើញថា យ៉ុនហ្គី នៅគេងលង់លក់នៅឡើយណាមួយ ពីរបីថ្ងៃមកនេះរាងក្រាស់ក៏មិនសូវបានគេងដែរ ។

« ហឹម? » សំឡេងក្រហឹមដើមកបន្លឺឡើងចេញពីរាងតូចដែលគេងនៅលើគ្រែ ។ ជីមីន បើកភ្នែកសន្សឹមៗ ដើម្បីឱ្យស៊ាំនឹងពន្លឺថ្ងៃអ្វីដែលគេឃើញមុនគេនោះគឺពិដាននៃបន្ទប់មន្ទីរពេទ្យហើយអ្នកបន្ទាប់នោះគឺបុរសម្នាក់ដែលគេដង្ហោយហៅរកនៅពេលដែលគេជួបទុក្ខលំបាក ។

« យ៉ុន... » សំឡេងខ្សាវៗ បន្លឺឡើងដៃដែល យ៉ុនហ្គី កាន់នោះក៏កម្រើកតិចៗ ដើម្បីឱ្យរាងក្រាស់ភ្ញាក់ឡើង ។

« ហឹម? មីននី!អូនដឹងខ្លួនហើយ ហ្ហឹកៗ មីន... » យ៉ុនហ្គី ស្ទុះងើបហើយឱបកាយតូចយ៉ាងណែនព្រមទាំងយំទៀតផង ។

« បងយំឬ? ហេតុអ្វីក៏យំហឹម? » ជីមីន ឱបតបវិញហើយសួរគេដោយសំឡេងស្រាលស្រទន់បែបគ្មានកម្លាំង ។

« បងនឹកអូនណាស់ដឹងទេ? បងបារម្ភពីអូនខ្លាំងណាស់ » លែងចេញពីការឱប យ៉ុនហ្គី វាចាឡើងមកដោយដៃមាំលើកអង្អែលថ្ពាល់ប៉ោងៗ ថ្នមៗ ។

« ពេលនេះអូនអស់អីហើយបងឈប់បារម្ភបានហើយណាលោកប្ដី! » រាងតូចញញឹមតិចៗ ព្រោះគេមិនសូវមានកម្លាំងនោះទេ ។

« ការបារម្ភរបស់បងនៅតែមានចំពោះអូនជានិច្ច! ព្រោះអូនជាកូនក្មេងរបស់បង សឺត៎ៗ! » យ៉ុនហ្គី និយាយហើយក្រសោបមុខរបស់រាងតូចអង្អែលថ្នមៗ ទើបថើបថ្ងាសទូលាយពីរខ្សឺត ។ ជីមីន ញញឹមតិចៗ ដាក់ទៅប្ដីរបស់ខ្លួន ។

« ឃ្លានទេ? ឬចង់ញ៉ាំទឹកសិន? »

« ឃ្លាន តែចង់ញ៉ាំទឹកសិន »

« ចឹងញ៉ាំទឹកសិនទៅ ចាំបងឱ្យវីនទិញឱ្យ » គេហុចទឹកឱ្យទៅ ជីមីន ទើបយកទូរស័ព្ទទាក់ទងទៅវីនឱ្យទិញអាហារខ្លះមកឱ្យរាងតូច ។

« បន្តិចទៀត វីន មកហើយឃ្លានខ្លាំងអត់? » យ៉ុនហ្គី អង្អែលក្បាលរបស់ ជីមីន តិចៗ សួរទៅរាងតូចដោយសំឡេងស្រទន់ហើយវាមិនមែនជារឿងចម្លែកនោះទេព្រោះ យ៉ុនហ្គី តែងតែនិយាយជាមួយរាងតូចដោយសំឡេងស្រទន់មិនគំហកនោះទេ ។ (ថ្នមចិត្តកូនក្មេងសាហាវពូ)

« អត់ទេអាចទ្រាំបា...អឹម? » មិនទាន់និយាយ ចប់ផង យ៉ុនហ្គី ស្រាប់តែឱនមកថើបបបូរមាត់របស់រាងតូចយ៉ាងលឿនរកតែ ជីមីន ត្រៀមខ្លួនមិនទាន់ ។ ថើបបានបន្តិចគេក៏លែងចេញពីការថើបហើយសម្លឹងមើលមុខរាងតូចឥតព្រិច ព្រោះមុននេះពេលគេថើប ជីមីន មិនបានបើកមាត់ទទួលយកអណ្តាតរបស់គេទេ ។

« បង...អា៎ អឹម!  » ក្រោយមាត់មានសេរីភាព ជីមីន ប្រុងនឹងនិយាយបន្តប៉ុន្តែភ្លាមនោះ យ៉ុនហ្គី ក៏ថើបបំបិទមាត់របស់គេម្ដងទៀត ។ ម្ដងនេះ យ៉ុនហ្គី ប្រើដៃមាំរបស់គេលូកចូលទៅក្នុងអាវរបស់រាងតូចហើយច្របាច់ទ្រូងពើករបស់គេធ្វើឱ្យ ជីមីន ថ្ងូរឡើងបន្តិចតែក៏ត្រូវបិទមាត់វិញដោយមាត់របស់រាងក្រាស់ ។ ការថើបយ៉ាងផ្អែមល្ហែមនៅតែបន្តយ៉ាងជក់ចិត្ត ប៉ុន្តែភ្លាមនោះស្រាប់តែ:

     ក្រាក~

« ដេតឌី! ម៉ា... »



    

Continue Reading

You'll Also Like

7.4K 251 31
Jeon Jungkook King for mafia he group name Bangtan boys, Jungkook Fall in love kim brother sister Y/n what happened kim brother agree y/n and Jungkoo...
13.2K 228 10
After just one night, all of Star's immediate family, Both Butterfly and Johanson, have been killed, forcing Star to stop her training and immediatel...
10.2M 641K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
45.3K 2.7K 118
A mission. Secrets. Lies. Complications. Doubt. Fear. And then a mistake. Manav- I lost my everything because of you Unnati. You deserve to be punish...