Changes

Galing kay Erin_Ivy

2.1K 237 13

ជាក្មេងប្រុសដែលមានរូបរាងស្រស់ស្អាត ស្រាប់តែប្ដូរមកនៅក្នុងខ្លួនក្មេងប្រុសដែលមានរូបរាងធាត់ទៅវិញ ។ក្នុងការស្ថិតន... Higit pa

ភាគ1: គាត់ជាមូលហេតុនៃការស្លាប់របស់ម៉ាក់
ភាគ2 :ឯងក៏ដឹងថាយើងមិនរីករាយនឹងមង្គលការមួយនេះ
ភាគ3:រវល់ដោះស្រាយរឿងអត់ប្រយោជន៌
ភាគ4:មានគម្រោងសារភាពសុំថេហ្យុងធ្វើសង្សារ
ភាគ5:តើខ្ញុំនៅទីណាហ្នឹង?
ភាគ6:វាជាការពិតមិនមែនយល់សប្ដិ!
ភាគ7:ក្នុងរឿងគេប្ដូររាងកាយពីអាក្រក់ទៅស្អាត ឯខ្ញុំពីស្អាតមកជាអាក្រក់ទៅវិញ
ភាគ9:គឺពួកយើងរស់នៅខេត្តប៊ូសានណាកូន
ភាគ10:វាមិនមែនជាកំហុសរបស់ឯងទេ
ភាគ11:យើងមិនមែនជាថេហ្យុងពីមុនទេ
ភាគ12:ថេហ្យុងឯងពូកែមែន
ភាគ13:អ៊ុនឃ្យុងជាអ្នកណា?
ភាគ14:ឯងមិនចូលចិត្តញ៉ាំរសជាតិទាំងនេះពីមុនមកទេ

ភាគ8:ខ្ញុំញ៉ាំច្រើនណាស់មែនទេ?

163 20 2
Galing kay Erin_Ivy

ក្រោយពីញ៉ាំអាហារពេលព្រឹករួចថេហ្យុងក៏សុំឱ្យនាំខ្លួនចេញមកក្រៅឯលោកមីនក៏ត្រូវត្រឡប់ទៅវិញ។ថេហ្យុងត្រូវបានអ្នកស្រីមីនរុញរទះមកក្រៅក្នុងបរិវេណពេទ្យនាំមកឈប់នៅក្រោមដើមឈើម្លប់មួយឯអ្នកស្រីមីនក៏អង្គុយនៅក្បែរនោះ។

" មានអារម្មណ៍យ៉ាងម៉េចដែរកូន? " អ្នកស្រីមីន

" គឺស្រស់ស្រាយណាស់ វាប្រសើរជាងនៅក្នុងបន្ទប់ " ថេហ្យុង

ថេហ្យុងក៏អង្គុយមើលជុំវិញបរិវេណពេទ្យនោះទាំងមើលមិនច្បាស់ហើយស្ងៀមស្ងាត់ដោយមិននិយាយអ្វីនោះទេ តែក្នុងចិត្តក៏នឹកគិតដល់មនុស្សគ្រប់គ្នាដែលខ្លួនស្រឡាញ់។

" ថេហ្យុង! " អង្គុយសុខស្រាប់តែមានសម្លេងក្មេងប្រុសម្នាក់បានស្រែកហៅឈ្មោះរបស់នាយតូច ឮដូច្នេះថេហ្យុងក៏ងាកទៅរកប្រភងសម្លេងនោះដែលឃើញមានក្មេងប្រុសវ័យជំទង់ស្រស់ស្អាតម្នាក់កំពុងតែដើរមកទាំងស្នាមញញឹមដែលមើលមិនច្បាស់នោះទេហើយមានឈ្មោះថា ផាក ជីមីន។

" ថេហ្យុង " ជីមីនបានចូលមកឱបថេហ្យុងយ៉ាងណែន ឯថេហ្យុងក៏សម្ងំស្ងៀមឱ្យគេឱបទាំងមិនដឹងអីព្រោះមិនស្គាល់ថាជីមីនត្រូវជាអ្នណាហើយត្រូវជាអ្វីនឹងខ្លួន។

" ប្រសើរណាស់ដែលឯងបានដឹងខ្លួនមកវិញ " ជីមីនប្រលែងពីការឱបនិយាយទីកាន់ថេហ្យុងមានតែស្នាមញញឹមសប្បាយចិត្ត។

" អឺ..ឯងគឺ... " ថេហ្យុងមើលទៅជីមីនទាំងឆ្ងល់ 

" យើងគឺជីមីនណា ជីមីនមិត្តរបស់ឯង ឯងមិនស្គាល់យើងទេឬ? " ជីមីនឃើញបែបនេះក៏ទម្លាក់ស្នាមញញឹមចុះ។

" ក្មួយមីនគឺកូនថេបាត់ការចងចាំ " អ្នកស្រីមីន

" ហ៎ាស!ពិតមែន?ថេហ្យុងអញ្ចឹងឯងភ្លេចយើងហើយមែនទេ " ជីមីន

" គឺ...ត្រូវហើយ " ថេហ្យុងងក់ក្បាលតិចៗ

" តែមិនអីទេ ទោះឯងមិនចាំយើងក៏យើងសប្បាយចិត្តដែលឃើញឯងងើបពីសន្លប់ " ជីមីននិយាយទាំងអង្អែលស្មារបស់ថេហ្យុងតិចៗ ឯថេហ្យុងក៏មើលទៅមុខរបស់ជីមីនទាំងមានអារម្មណ៍ថាកក់ក្ដៅនិងចូលចិត្តជីមីនណាស់ទោះទើបតែជួបមុខគ្នាក៏ដោយហាក់មាននិស្ស័យជាមួយ ប្រហែលជីមីនគឺជាមិត្តដ៏ល្អម្នាក់ហើយ ។

" ចុះក្មួយថ្ងៃនេះមិនទៅរៀនទេហេ៎ស? "

" ខ្ញុំបានដាក់ច្បាប់ មកមើលថេហ្យុងព្រោះដឹងថាថេហ្យុងបានដឹងខ្លួនមកវិញ "

" ដឹងតាមយ៉ុនហ្គីមែនទេ? "

" បាទ ថ្ងៃនេះខ្ញុំនឹងមកមើលថេហ្យុងមួយថ្ងៃពេញតែម្ដង ព្រោះនឹកណាស់ " ជីមីនក៏ឱបថេហ្យុងម្ដងទៀតទាំងនឹករលឹកជាខ្លាំង។

" ប្រសើរហើយ បើមិនអញ្ចឹងថេហ្យុងប្រាកដជាធុញមិនខាន "

" បាទអ្នកមីង! " ជីមីនញញឹមយ៉ាងស្រស់ដាក់អ្នកទាំងពីហើយក៏នៅបន្តនិយាយគ្នាមួយអ្នកស្រីមីននិងថេហ្យុង ដោយថេហ្យុងមិនសូវបាននិយាយច្រើនជាមួយជីមីននោះទេ មានតែនិយាយទេដែលនិយាយច្រើនជាមួយគេនោះ។

ចេញមកខាងក្រៅបានយូរបន្តិចហើយថេហ្យុងក៏សុំចូលទៅក្នុងវិញ ដោយជីមីនគឺជាអ្នករុញរទះថេហ្យុងទៅ។ មកដល់បន្ទប់ក៏មានគ្រូពេទ្យមកពិនិត្យនិងចាក់ថ្នាំក្រោយរួចរាល់ក៏ចេញទៅវិញ។

" អ្នកមីងពេលណាថេហ្យុងចេញពីពេទ្យបានទៅ? "

" មិនច្បាស់ទេ ណាមួយរបួសក៏មិនទាន់ជាស្រួលបួល ពិសេសគឺត្រង់ជើងតែម្ដង អាចប្រើពេលច្រើនអាទិត្យទៀត "

" យូរណាស់ " ជីមីន

" សំណាងដែរតែបាក់ឆ្អឹងតែបន្តិច បើបាក់ឆ្អឹងខ្លាំងជាងនេះអាចគេងពេទ្យរាប់ខែឯណោះ " អ្នកស្រីមីន

" ឆាប់ជាណា៎ " ជីមីន

" អឹម! " ថេហ្យុងងក់ក្បាលញញឹមដាក់ជីមីន។

លុះពេលល្ងាចជីមីនបានសុំត្រឡប់ទៅផ្ទះវិញ ហើយក៏លេចយ៉ុនហ្គីមកម្ដងដោយនាយទើបតែមកពីរៀន។

" យ៉ាងម៉េចហើយប្អូនប្រុសបងថ្ងៃនេះ? " យ៉ុនហ្គីដើរមកអង្គុយក្បែរថេហ្យុង។

" ក៏ធុញដែរ តែបានជីមីនមកក៏លែងធុញទៅ "

" ហើយឥឡូវឃ្លានទេ? "

" ឃ្លានហើយ "

" ចុះម៉ាក់គាត់ទៅណាហើយ? "

" ម៉ាក់ថាទៅយកម្ហូបមក និយាយអញ្ចឹងនៅមន្ទីរពេទ្យគ្មានអាហារឱ្យមែនទេ? "

" គឺមាន តែតិចពេកឯងញ៉ាំម៉េចនឹងឆ្អែតទៅ "

" ខ្ញុំញ៉ាំច្រើនណាស់មែនទេ? "

" ត្រូវហើយ! ឯងញ៉ាំច្រើនណាស់ នេះដោយសារឯងគេងពេទ្យទេកុំអីឯងញ៉ាំច្រើនជាងនឹងទៅទៀត "

" អញ្ចឹងបានធាត់ " ថេហ្យុង និយាយទាំងមិននឹកស្មានព្រោះអាហារដែលនាយតូចបានញ៉ាំគិតថាវាគឺច្រើនសម្រាប់នាយតូចទៅហើយ នេះមិននឹកស្មានថាម្ចាស់រាងកាយមុនមួយនេះញ៉ាំច្រើនជាងនេះទៀតសោះ។

" កាលពីក្មេងឯងស្គមទេ ហើយស្គមខ្លាំងទៀតផង ដូចក្មេងអត់ស៊ីអញ្ចឹងគឺឯងខ្វះជីវជាតិ ដូច្នេះហើយម៉ាក់បានបំប៉នឯងបន្ថែមបំប៉នរហូតទាល់តែឯងបានធំធាត់បែបនេះ "

" បងចាំមើលទៅពេលដែលខ្ញុំបានចេញពីពេទ្យពេលណាខ្ញុំនឹងសម្រកគីឡូហើយ "

" បងឮឯងនិយាយពាក្យនេះឡើងធុញទៅហើយ "

" តែលើកនេះគឺមែន "

" Ok បងនឹងចាំមើល " 

ក្រោយជជែកគ្នាហើយអ្នកស្រីមីនក៏បានត្រឡប់មកវិញព្រមទាំងអាហារ ហើយក៏ចាប់ផ្ដើមរៀបចំឱ្យអាហារថេហ្យុងញ៉ាំ។

+រំលងច្រើនថ្ងៃក្រោយមក

ដោយថ្ងៃនេះជាថ្ងៃសម្រាកយ៉ុនហ្គីបានមកមើលថែកំដរថេហ្យុងជំនួសអ្នកស្រីមីនដោយគាត់គឺជាប់រវល់ជួយការងារជាមួយនឹងលោកមីន។

" បងប្រុស! " ថេហ្យុងដែលកំពុងគេងលើគ្រែនោះក៏ហៅយ៉ុនហ្គីដែលកំពុងអង្គុយអានសៀវភៅក្បែរខ្លួននោះ។

" ហឹម? " យ៉ុនហ្គី

" ភ្នែកខ្ញុំម្ញ៉ូបពិបាកមើលខ្លាំងណាស់ ខ្ញុំចង់យកវ៉េនតាមកពាក់ "

" ទ្រាំសិនទៅ ចាំចេញពីពេទ្យចាំទៅកាត់វ៉ែនតាថ្មីទៅ "

" ចុះវ៉ែនតាចាស់នោះ? "

" វាគឺបាត់ហើយ "

" អញ្ចឹងខ្ញុំត្រូវទ្រាំមើលទាំងភ្នែកមើលមិនច្បាស់មែនទេ? "

" ត្រូវហើយ ទ្រាំសិនទៅ  "

" ហ្ហើយ!! " ថេហ្យុងដកដង្ហើមទាំងធុញ មនុស្សធ្លាប់តែភ្នែកភ្លឺមកឱ្យភ្នែកមើលមិនច្បាស់ហើយអត់វ៉ែនតាទៀតពិតជាពិបាកណាស់។

" ហេឡូ! " ជីមីនបានដើរចូលមកនិយាយទាំងស្នាមញញឹមដាក់ថេហ្យុងនិងយ៉ុនហ្គី។

" ជីមីនហ៎េស? " ថេហ្យុងសួរព្រោះមើលមុខមិនច្បាស់

" ត្រូវហើយ " ជីមីនក៏ដើរមកជិតថេហ្យុងឯយ៉ុនហ្គីក៏ងើបចេញឱ្យជីមីនបានអង្គុយហើយជីមីនក៏បានអង្គុយចុះមក។ 

" យ៉ាងម៉េចហើយបានធូរច្រើនទេ? " ជីមីន

" គឺធូរច្រើនជាងមុន តែក៏ធុញព្រោះភ្នែកមើលអ្វីមិនច្បាស់នោះទេ គ្រាប់យ៉ាងគឺព្រាលទាំងអស់ " ថេហ្យុង 

" ទ្រាំសិនទៅចាំពេលចេញពីពេទ្យពេលណាចាំទៅកាត់វ៉ែនតាថ្មី " ជីមីន

" អឹម! " ថេហ្យុង

" អញ្ចឹងទៅអង្គុយលេងខាងក្រៅទេ? " ជីមីន

" ល្អ!កំពុងតែចង់ចេញទៅក្រៅផង " ថេហ្យុងក៏ងើបអង្គុយឯជីមីនក៏ដើរទៅយករទះរុញមកក្បែរថេហ្យុង

" ចាំបងជួយ " យ៉ុនហ្គីក៏មកជួយគ្រាលើកថេហ្យុងឱ្យអង្គុយលើរទះដោយមានជីមីនជួយផងដែរ។

" តោះ " យ៉ុនហ្គីគឺជាអ្នករុញរទះថេហ្យុងចេញទៅ

យ៉ុនហ្គីបានរុញថេហ្យុងមកឈប់នៅក្រោមដើមឈើមួយដែលជាទីម្លប់ល្អ ហើយយ៉ុនហ្គីនិងជីមីនក៏អង្គុយលើកៅអីដែលដាក់សម្រាប់ឱ្យអង្គុយ ដោយជីមីនអង្គុយក្បែរថេហ្យុង។

" ហឹម!!! " ថេហ្យុងក៏ដកដង្ហើមធំសម្លឹងមើលជុំវិញទីនោះ។

សូមរងចាំអាននៅភាគបន្ត🥰
By Ivy-អាយវី

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

31K 2.5K 45
Story of a family - strict father, loving mother and naughty kids.
4.9K 876 11
ចន ជុងហ្គុក / គីម ថេយ៉ុង សរសេរដោយ:ចន ថេយ៍ហ្គូ
616K 1K 22
Smexy One shots😘 Got deleted twice 3rd times a charm🤦🏻‍♀️😭
9.5K 546 24
The one that got away មនុស្សម្នាក់ដែលបានចេកចេញ !