𝖳𝗁𝖾 𝖥𝗂𝗋𝗌𝗍 𝖲𝗍𝖾𝗉...

By Ethanzerr

8.5K 951 187

" ទោះយ៉ាងណាក៏ដោយឯងនៅតែមានឈ្មោះជាឃាតករសម្លាប់ប៉ាម៉ាក់ខ្លួនឯង Lee Heeseung..!!" "វាជាកំហុសខ្ញុំមែនទេកូនសុំទោសហឹ... More

Hello guys <3
Ep 1
Ep 2 គ្រោះថ្នាក់ចរាចរណ៍
Ep 3 ពិធីបុណ្យសព
តួអង្គសំខាន់
Ep 4 ដឹងខ្លួនវិញ
Ep 5 ចង់សម្លាប់ខ្លួន
Ep 6 ឯងមិនស្មើរនឹងឆ្កែឲយើងអាណិតផង
Ep 7 វាជាអ្នកណា?
Ep 8 ប្រុសជូនមក
Ep 9 ឆុងមី🍜
Ep 10 សត្រូវតាមសម្លាប់
Ep 11 ដឹងការពិត
Ep 13 កន្លែងថ្មី
Ep 14 ថ្នាំសម្រើប
Ep 15 សំុទោស
Ep 16 ប្តីខ្ញុំ!!

Ep 12 ខ្លាច

451 41 8
By Ethanzerr

កន្លងទៅរយៈពេលមួយអាទិត្យហើយតែរាងតូច Heeseung នៅតែមិនទាន់ដឹងខ្លួនទៀតសូម្បីតែដៃក៏មិនកម្រើកដែរវាធ្វើឲគ្រប់គ្នាព្រួយបារម្មណ៍យ៉ាងខ្លាំងចំណែកឯរាងក្រាស់ Sunghoon វិញបាយមិននឹកទឹកមិនផឹកកាងារក្រុមហ៊ុនក៏មិនសូវខ្វល់ដែរមកមើលរាងតូចរាល់ថ្ងៃតែម្តងទោះបីមានបងប្រុសរាងតូចនៅជាមួយរាងតូចក៏ដោយនាយនៅតែមានះមកមើលរាងតូច

"ឯងមកទៀតហើយហ៎េ?" ឃើញរាងក្រាស់មករាល់ថ្ងៃបែបនេះ Ethan អត់នឹងខឹងមិនបានកំពុងស្អប់ស្រាប់ផងបើមិនបាននាងតូច Lusi នៅជាមួយទេនាយសម្លាប់ក្នុងមន្ទីពេទ្យនេះតែម្តងមានសង្ឃឹមហើយបានជួបប្អូនហើយតែមកឃើញប្អូនខ្លួនឋិតក្នុងស្ថានភាពបែបនេះទៅវិញដោយសារតែការយល់ច្រឡំសួរថាអ្នកណាដែរទ្រាំបាន....

"ថី?យើងមកមិនបាន?មន្ទីពេទ្យនឹងគេហាមឃាត់មិនឲចូល?" The សម្តីប្រូ Hoon 💅

"ពេទ្យមិនហាមឃាត់ទេតែយើងមិនឲឯងជួបប្អូនយើងទៀត..!!"

"គ្រាន់តែមកមើលថីអត់បានដែរ?"

"ឯងធ្វើស្អីខ្លះដាក់ប្អូនយើង?នៅមកនិយាយសម្តីបែបនឹងទៀត?"

"យើងមិចនឹងដឹង? ថា Heeseung ត្រូវគេចោទប្រកាន់នោះ?"

"ហើយមិចនឹងមិនសេុីបឲច្បាស់? មនុស្សស្អីភ្លើជាងសត្វទៀតចេះបានធ្វើជា CEO ក្រុមហ៊ុនល្បីនឹងគេដែរ!" គាត់ដៀលប្រូ Hoon នឹងហ៎ាស!

"នេះឯង!!" រាងក្រាស់ Sunghoon ចាប់ផ្តើមខឹងច្រឡោតហើយដែរត្រូវ Ethan ប្រមាទបែបនេះនាយក៏ស្ទុះទៅដាល់មុខ Ethan មួយដៃ

"ដាល់យើងហ៎េស?" ទាំងពីរអ្នកចាប់ផ្តើមច្រឡោតហើយវាយគ្នាក្នុងបន្ទប់នោះតែម្តង

" ឈប់ភ្លាមបានហើយ " នាងតូច Lusi ឃើញស្ថានការមិនល្អទើបចូលទៅឃាត់តែម្នាក់ៗមិនព្រមស្តាប់សោះរហូតវាយត្រូវនាងតូច Lusi ចំស្មារមួយដៃដែររហូតធ្វើឲដួលផ្ងារក្រោយ

"អ៎ូយ!"

" Rosy!" Ethan ពេលដែរឃើញប្អូនស្រីរបស់ខ្លួនដួលបែបនេះស្ទុះទៅមើលភ្លាមតែម្តងត្រូវហើយ Ethan ហៅឈ្មោះប្អូនរបស់ខ្លួនតែ Rosy ទេ

"យ៉ាងមិចហើយឈឺទេទៅពិនិត្យទេអូនមិនអីទេមែនទេ"

"អូនមិនអីទេតែបងទាំងពីឈប់វ៉ៃគ្នាទៅទោះមិនយល់ដល់ខ្ញុំគួរតែយល់ដល់បង Heeseung គាត់កំពុងសន្លប់មិនទាន់ដឹងខ្លួនទេ!" នាងតូចនេះមាឌល្អិតៗទេបើខ្លួនវិញស្រាលដូចសំឡីស្រស់ស្អាតខ្លាំងណាស់មើលទៅគេនឹងគិតថានាងរំអួយតែនោះមិនមែនជានាងទេនាងរឹងមាំខ្លាំងណាស់ត្រូវប៉ុណ្នឹងហើយមិនទាំងទឹកភ្នែកមួយដំណក់នៅឃាត់រាងក្រាស់ទាំងពីរទៀត

កំពុងនិយាយគ្នាសុខៗក៏ងាកទៅមើលរាងតូច Heeseung ទាំងអស់គ្នាតែក៏ឃើញកែវភ្នែកមួយគូរគំពុងដេកសម្លឹងមើលមកកាន់ពួកគេទាំងបីនាក់ទាំងមិននិយាយអីមួយម៉ាត់នេះរាងតូចដឹងខ្លួនហើយមែនទេហើយក៏បានឃើញហេតុការអំបិញមិញដែរមែនទេ...

"Heeseung!!" ពេលនោះ Ethan បានហៅឈ្មោះប្អូនប្រុសខ្លួនហើយក៏ស្ទុះទៅមើលជាមួយរាងក្រាស់ Sunghoon នឹងនាងតូច Lusi

"Hee អូនដឹងខ្លួនហើយហ៎េ" រាងក្រាស់ Ethan ញញឹមព្រមទាំងទៅជិតអ្នកដែលមាននាមជាប្អូនរបស់ខ្លួនទាំងសប្បាយចិត្ត

"លោ...លោកជាអ្នកណា?" រាងតូច Heeseung ប្រឹងក្រោកដោយរាងក្រាស់ Ethan ជួយព្រមទាំងសួរព្រោះនាយកំពុងតែឆ្ងល់ហើយថាហេតុអីបុរសម្នាក់នេះមុខដូចខ្លួនម្ល៉េះមុខមាត់គឺដូចគ្មានទាស់គ្រាន់តែមាឌធំជាងប៉ុណ្ណោះ

"បងជាបងប្អូនភ្លោះរបស់អូនឈ្មោះថា Zhao Ethan ដឹងទេបងតាមរកអូន 10 ឆ្នាំហើយពេលនេះបងរកអូនឃើញហើយ" Ethan និយាយទាំងអោបរាងតូច Heeseung នាយសប្បាយចិត្តរកពាក្យថ្លែងមកមិនចេញទេទីបំផុតបានជួបប្អូនរបស់ខ្លួនវិញហើយ

"ប..បងប្រុស Ethan ហឹកខ្ញុំស្មានតែបងស្លាប់ហើយគឺប៉ាម៉ាក់ប្រាប់ថាបងបានស្លាប់នៅក្នុងហេតុការណ៍នោះបាត់ហើយហឹកខ..ខ្ញុំពិតជាមានបងប្រុសហៅហើយមែនទេខ្ញុំនឹងរួចផុតពីនរកទាំងឡាយហើយមែនទេ..ហឹក" រាងតូចពេលដែរដឹងថា Ethan ជាបងប្រុសភ្លោះរបស់ខ្លួនហើយនាយយំអោបតែម្តងពេលនេះរកឃើញបងប្រុសហើយអាចទេបងរបស់នាយនឹងរំដោះនាយចេញពីបិសាចកំណាចម្នាក់នោះ...

"កំយំអីអស់អីណ៎ា! មានបងនៅគ្មានអ្នកណាអាចធ្វើអីអូនទៀតទេ"

ពេលនិយាយគ្នាហើយនឹងប្រលែងពីការអោបរបស់បងខ្លួនក៏មានបុរសម្នាក់ហៅឈ្មោះរបស់រាងតូច Heeseung

"Heeseung!" វាគ្មានអ្នកណាក្រៅពីរាងក្រាស់ Sunghoon នោះទេទំរាំដាច់ចិត្តហៅ

រាងតូចងាកទៅមើលរាងក្រាស់ភ្លាមស្រាប់តែស្លេកមុខស្លេកមាត់មួយរំពេចតែម្តង..

"ខ្ញុំមិនបានសម្លាប់លោកប៉ាអ្នកម៉ាក់ទេខ្ញុំមិនមែនទេហឹកខ្ញុំមិនបានធ្វើអីទាំងអស់លោកកំធ្វើបាបខ្ញុំទៀតអីហឹក..កុំធ្វើបាបខ្ញុំទៀតអីខ្ញុំខ្លាចហើយ" រាងតូចស្រាប់តែនិយាយពាក្យនេះចេញមកហើយយកដៃបិទត្រចៀកខ្លួនទាងដង្ហក់ខ្យល់ហើយប្រកាច់ភ្លាមធ្វើឲគ្រប់គ្នាភយ័

"Heeseung ខ្ញុំមិនបានធ្វើបាបនាយទេកំភយ័" នាយចង់ទៅលួងរាងតូចហើយចាប់អោបតែ Ethan មិនអនុញ្ញាតព្រោះកំពុងតែអោបអ្នកដែរមាននាមជាប្អូនស្រាប់ហើយ

"ទេ! ចេញទៅហឹកខ្ញុំខ្លាចខ្ញុំខ្លាចហើយកុំធ្វើបាបខ្ញុំអី" រាងតូចនៅតែទន្ទេញពាក្យនេះហើយស្រែក

"ឯងចេញទៅ! ចេញពីមុខប្អូនយើងចេញទៅកំឲប្អូនយើងឃើញមុខឯងទៀត!" Ethan ដាច់ចិត្តដេញព្រោះមើលស្ថានការណ៍ពេលនេះមិនស្រួលទេ

"តែ.."

"ចេញទៅ!"

"លោក Sunghoon ចេញសិនទៅបង Hee មិនស្រួលទេចេញទៅសិនទៅ" នាងតូច lusi ក៏និយាយបន្តទៀតបើឲទៀតរាងតូច Heeseung ស្លាប់មិនខាន

មិននិយាយច្រើនទេរាងក្រាស់ក៏ព្រមចេញព្រោះបើនៅទៀតរាងតូចច្បាស់ជាមិនរស់ទេបើខ្លាចនាយម្លឹងៗ

ពេលដែររាងក្រាស់ចេញទៅផុត Ethan ព្យាយាមលួងប្អូនរហូតដល់ស្ងប់អារម្មណ៍

មួយសន្ទុះក្រោយមក

"យ៉ាងមិចហើយអូនលេងអីហើយមែនទេឲបងទៅហៅពេទ្យទេ"

"អូនលេងអីហើយ"

"ហៅពេទ្យសិនទេបងខ្លាចអូនមិនស្រួល"

"អូនលេងអីហើយណ៎ាកំអី"

"អឹម! ក៏បាន!"

"ហើយនេះជាអ្នកណា?" រាងតូចក៏សម្លឹងទៅនាងតូច lusi ហើយសួរព្រោះឃើញនៅជាមួយ Ethan ដែរ

"បងភ្លេចប្រាប់នាងជាប្អូនស្រីបងឈ្មោះ Zhao lusi កាលកើតរឿងម៉ាក់ប៉ារបស់នាងបានយកបងទៅចិញ្ចឹមនៅឯប្រទេសចិនណ៎ា"

"បង Hee ខ្ញុំ lusi បងហៅខ្ញុំ Rosy ក៏បានព្រោះឈ្មោះនេះខ្ញុំឲហៅតែបង Ethan ហើយនឹងបងប៉ុណ្ណោះព្រោះបងគឺជាបងប្រុសខ្ញ៧ហើយ ហិហិ បង Ethan ធ្លាប់ប្រាប់ថាគាត់មានប្អូនប្រុសម្នាក់ឥលូវបានជួបហើយមុខដូចគ្នាណាស់បងគួរឲស្រឡាញ់ខ្លាំងណាស់" នាងតូចចូលទៅរករាងតូច Heeseung ញញឹមយ៉ាងស្រស់ហើយនិយាយយ៉ាងច្រើន

"អឹម! ឯងក៏ដូចគ្នាស្អាតខ្លាំងណាស់ហើយប្រសប់និយាយទៀត Hehe " រាងតូចច្របាច់ថ្ពាល់នាងតូច lusi តិចៗ យ៉ាងខ្នក់ខ្នាញ់

"មានគ្នាហើយឥលូវចាំមើលចុះអ្នកណាជាអ្នកនាំខូច" Ethan និយាយទាំងសើចព្រោះប្អូនរបស់ខ្លួនមើលទៅស្និទ្ធស្នាលគ្នាល្អណាស់បែបនេះនាយក៏មិនបារម្មណ៍អីទៀតដែរ

"បង Ethan មើលអូនក្នុងផ្លូវល្អតិចមើល" នាងតូច lusi ធ្វើមុខជូរទៅកាន់បងប្រុសរបស់ខ្លួន

"បងមានបានថាអីឲឯងឯណា! Hee ពេលដែរអូនជាសះស្បើយយើងនឹងទៅប្រទេសចិនជាមួយគ្នាណ៎ា" Ethan ត្បិចច្រមុះនាងតូច Lusi ហើយងាកមកនិយាយជាមួយរាងតូច Heeseung វិញ

"តែ...អូនចង់រៀននៅទីនេះឲចប់សិនយ៉ាងណាក៏ជិតប្រលងចូលឆ្នាំទីបីហើយ"

"តែបើអូនរៀនទៅវា.."

"ណ៎ា! បង Ethan ណ៎ា! អូនចង់រៀនឲចប់នៅទីនេះ" Ethan និយាយមិនទាន់ចប់ផងរាងតូចក៏រំអុកអង្វរបងប្រុសរបស់ខ្លួន

"បាន! បើអូនចង់រៀននៅទីនេះតែបងនឹងឲទៅនៅជាមួយមិត្តបងគេធ្វើជំនួញនៅប្រទេសចិនទៅមកៗពីកូរ៉េទៅចិនព្រោះគេជាកូនកាត់"

~ To be continued ~



Continue Reading

You'll Also Like

19.5K 1.3K 15
"Alright you dumb door!" Backing away you took a big breath "You better take me to the surface-" You declared, pushing it open with both hands "Or im...
31K 4.2K 41
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
38.1K 2.1K 20
✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩ "Fight me, mismatched hair!" "Huh?! Who the hell are you calling mismatched, dumbass?!" "Shut up, Sumika and fight me...
41.2K 3.6K 12
الأدعج" قـاع الظلام " تنـتظـِركم لـيالـي قاسيه وعيـُون لاتنـّام وأيـام سوداويه فـْي أعـماق قــاع الضلام هـيا يـا رِفـاق انـتـّزعو ثـُوب النجاة ل...