♡Married you♡

Von Jack_taegukkll

2.5K 230 12

តាមពិតពួកយើងមិនដែលស្គាល់គ្នាឡើយដោយសារតែនិស្ស័យទើបធ្វើអោយខ្ញុំរៀបការជាមួយគាត់ដោយមិនដែលទាំងឃើញមុខស្និតស្នាលគ្នា... Mehr

Ep01
Ep02
Ep04
Ep05
Ep06

Ep03

272 30 1
Von Jack_taegukkll


ជុងហ្គុកចូលទៅសម្អាតខ្លួនសឹមរៀបចំខ្លួនទៅក្រុមហ៊ុនវិញព្រោះនាយមានការងារច្រើនទៀតដែលត្រូវធ្វើមិនអាចអង្គុយស្ងៀមៗគិតរឿងឥតប្រយោជន៍ទេ។

*ល្ងាច

ក្រោយពីបញ្ចប់ការងារដ៏សែនតឹងទ្រូងហើយនាយតូចក៏បានប្រមូលឯកសារដើម្បីចេញទៅផ្ទះទាំងព្រលឹងព្រ
លះមិននៅនឹងខ្លួនដដែលថ្នាក់រ៉ូជីន តាមមើលគិតថាគេប្រហែលមានបញ្ហាគ្រួសារអីហើយមើលទៅ តាមធម្មតា
គេមិនដែលចេះនៅស្ងៀមទេចូលចិត្តនាំគេនិយាយណាស់តែថ្ងៃនេះគេស្ងាត់តាំងពីមកពីជួបភ្ញៀវហើយ សួរអីក៏មិនឆ្លើយតែងតែនិយាយថាមិនអីតែកាយវិការសឹងតេដូចមនុស្សគ្មានវិញ្ញាណទៅហើយ។

ថេយ៉ុងជិះឡានក្រុងទៅផ្ទះ ថ្ងៃនេះគេមិនចង់ជិះតាក់ស៊ីអោយឆាប់ដល់ផ្ទះគេខ្លាចថាឃើញមុខលោកយាយគេស្រ្តេសថែម។អង្គុយសុខៗក៏យកទូរ័សព្ទ
មកឆែកមើលប្រវិត្តអ្នកខាងនោះខ្លាចថាជាព្រាននារីឆ្គួតកាមទេដឹងបានជាយល់ព្រមលឿនយ៉ាងនេះ?

"សុភាពបុរសហ្ហេស?ជឿបានប៉ុន្មានភាគរយទៅមុខមាត់សង្ហារល្បីល្បាញបែបនេះច្បាស់ជាលាក់រឿងអាស្រូវខ្លួនឯងមិនខាន"នាយតូចមើលផងរអ៊ូផងថែមទាំងភ័យទៀតមើលទៅអាគាត់នឹងពិតជានិយាយពិតធ្វើពិតមែន
អាកាយវិការនិយាយសុភាពមុខស្មើនេះគេពិតជាស្មានមកនត្រូវថាពេលនោះនាយគិតអីទេ គេសែនឈឺក្បាល
ជាមួយខ្លាំងណាស់។

"តើខ្ញុំគួរតែដោះស្រាយបែបណាទៅ?"នាយតូចបិទទូរស័ព្ទបិទភ្នែកពេបមាត់ផ្អែកក្បាលនឹងកញ្ចក់ឡានក្រុង
សុខៗស្រាប់តែមានអ្នកផ្ញើរសារមក ជាលេខប្លែកគេមិនដែលឃើញសោះ។

(ចេញពីធ្វើការឬនៅ?)
(កុំខំធ្វើការពេកអីដល់ម៉ោងសម្រាកក៏សម្រាកទៅ)
(ប្រញាប់ទៅផ្ទះកុំអោយលោកយាយបារម្ភ)

"ជាគេមែនទេ?ទៅបានលេខខ្ញុំពីណាមក?"នាយតូជសម្លឹងអេក្រង់ទូរស័ព្ទទាំងឆ្ងល់មិនដែលស្គាល់តែពេលអានសាររួចគេដឹងភ្លាមថាជាអ្នកណា។

[កំពុងជិះឡានក្រុងទៅផ្ទះហើយ] តបរួចនាយតូចក៏បិទទូរស័ព្ទផ្អែកក្បាលនឹងឡានក្រុងវិញ គេសួរហើយបើខ្លួនមិនឆ្លើយវាមិនកើតណាមួយគេជាអតិថិជនធំបើគេទាស់ចិត្តឬមិនពេញចិត្តគេអាចនឹងប្តូរចិត្តមិនយកវិញក៏ថាបានទោះជារឿងផ្ទាល់ខ្លួនក៏គេគួរតែតប។

(ត្រូវការអោយខ្ញុំទៅយកពេលចេញពីធ្វើការឬអត់?)

[មិនបាច់ទេ ធ្វើការរបស់លោកទៅ]

"ទំនេរណាស់ហ្ហេសបានជាចង់មកយកខ្ញុំ?"នាយតូចនិយាយដាក់ទូរស័ព្ទមើលទៅមុខដូចជាជ្រេញគេយ៉ាងមិចមិនដឹង ក្នុងចិត្តគេនៅតែគិតថានាយច្បាស់ជាសម្តែង
មនុស្សនាយគ្រប់គ្រងដល់ក្រុមហ៊ុនមានពេលឯណាមក
ខ្វាយខ្វល់រឿងគេនោះ។

(អ៊ីចឹងស្អែកជួបគ្នា)

[ដឹងហើយ] គេជ្រួញចិញ្ចើមបន្តិចតែនឹកឃើញថាស្អែកគេត្រូវនាំនាយទៅមើលដីដែលនាយបានទិញទើបតបទៅនាយវិញ ឡានក្រុងក៏ដល់ចំណតល្មម។

ថេយ៉ុងដើរបន្តទៅផ្ទះដែលនៅមិនឆ្ងាយពីចំណតឡានក្រុង។ចូលមកដល់ឃើញថាម៉ាក់គេកំពុងធ្វើម្ហូបប្អូនគេដេកលេងហ្គេមធ្វើប្រងើយដែលវាជាទម្លាប់របស់គេទៅហើយចំណែកប៉ាគេក៏ទៅធ្វើការរាងយប់ទើបត្រឡប់មក
វិញចំណែកលោកយាយប្រហែលជានៅខាងក្រោយផ្ទះមើលបន្លែរបស់គាត់។គ្រួសារគេសាមញ្ញលក្ខណៈមធ្យម
មិនមានហើយក៏មិនអត់អីណាស់ណាដែរប៉ុន្តែគ្រួសារគេរស់នៅមានសុភមង្គលណាស់លំបាកតែពេលគេចូលអាយុ22នេះឯងលោកយាយស្រាប់តែបង្ខំគេអោយរៀប
ទាំងដែលគេនៅក្មេងល្ហក់។

"កូនមកវិញហើយមែនទេ?ចេញលឿនម៉្លេះថ្ងៃនេះ?"
រាល់ដងគេចេញម៉ោង6អីដូចប៉ាគេយ៉ាងចឹងតែថ្ងៃនេះមកវិញមុនម៉ោងគាត់ឆ្ងល់ឬក៏មានបញ្ហាអ្វី?

"លោកប្រធានមិននៅកូនអាចចេញបាន"បើសិនដុងមីននៅគេអាចនឹងនៅជួយការងារនាយតិចតួចតែបើនាយមិននៅគេចេញម៉ោងនេះតែយូរៗម្តងប៉ុណ្ណោះទើបម៉ាក់គេសួរណាមួយថ្ងៃនេះគេគ្មានអារម្មណ៍ផងបើអោយធ្វើការងាតទៀតគេស្រ្តេសឆ្គួតមិនខាន។

"កូនកើតអ្វីឬអត់?"ឃើញកូនប្រុសដូចភ្លឹកៗទើបគាត់សួរនាំទាំងដៃកំពុងតែធ្វើម្ហូប។

"លោកយាយ...."នាយតូចពេបមាត់ប្រាប់ម្តាយធ្វើអោយគាត់សើចទាំងយល់ថាកូនចង់បានន័យថាយ៉ាងមិច។

"គាត់បង្ខំកូនទៀតហើយឬ?"គាត់ក៏បាននិយាយជាមួយម្តាយដែរតែគាត់នៅតែតាមបង្ខំចៅជារឿយៗ

"គាត់បង្ខំខ្ញុំមិនគ្រប់នៅបង្ខំអោយគេឆាប់ចូលដណ្តឹងខ្ញុំទៀត"

"បានន័យថាកូនមានសង្សារហើយ?"អ្នកជាម្តាយរាងភ្ញាក់ផ្អើលដែរដែលកូនគាត់មានសង្សារទាំងគាត់មិនបានដឹងរឿង ក្រែងថាមិនយក?ម្តេចក៏សុខៗមកប្រាប់ថាលោកយាយទៅបង្ខំអ្នកណាអោយចូលដណ្តឹង?បើតាមគាត់ដឹងលោកយាយកំពុងតែពេញចិត្តហាន់ឆុងដែលតែងតែតាមយកចិត្តរាល់ថ្ងៃ បើសិនអោយហាន់ឆុងចូលដណ្តឹងចាំបាច់បង្ខំធ្វើអីបើគេចង់មកម្តងៗតែកូនគាត់មិនព្រម។

"មិនមែនទេម៉ាក់ហ្ហឹកៗចាំកូនប្រាប់ម៉ាក់ពេលក្រោយ"
នាយតូចងាកឆ្វេងងាកស្តាំខ្លាចលោកយាយមកតែក៏សម្រេចចិត្តចាំប្រាប់យប់វិញអោយតែនឹកឃើញគេចង់តែយំទើបនិយាយហើយគេពេបឡើងទៅបន្ទប់បាត់ធ្វើអោយអ្នកជាម្តាយហួសចិត្តនឹងកូនច្បងជាខ្លាំង។

"អាវ!ចំមែនកូននេះ"គាត់សើចបន្តិចទើបលើកម្ហូបដែលឆ្អិនទុកនិងបន្តទៅធ្វើម្ហូបផ្សេងទៀត។

ឈានដល់យប់គ្រប់គ្នាចូលគេងអស់ហើយតែថេយ៉ុងគេគេងមិនលក់សោះរមិចរមួលពេញលើគ្រែមិនដឹងស្អីទេគេគ្មានអារម្មណ៍គេងសោះព្រោះមិនដឹងថាថ្ងៃស្អែកគេគួរតែនិយាយបែបណាទើបជុងហ្គុកឈប់គិតពីរឿងរៀបការ។

*តុតុ

"ម៉ាក់ចូលបានទេ?"

"បាទម៉ាក់ចូលមក"

"នេះទឹកដោះគោកូនឆាប់ញាំហើយគេងទៅ"

"ហេតុអីស្មើនេះម៉ាក់មិនទាន់ចូលសម្រាន្តទៀត?"នាយតូចលើកទឹកដោះគោមកផឹករួចក៏សួរគាត់ទាំងដែលស្មើនេះហើយគាត់មិនទាន់ចូលគេងនៅយកទឹកដោះគោមកអោយគេញាំទៀត។

"ក្រែងកូនថាមានរឿងប្រាប់ម៉ាក់នោះអី?"គាត់មិនបានភ្លេច ឃើញទឹកមុខកូនមិនល្អគាត់បារម្ភហើយប្រាកដណាស់គាត់យល់ពីកូនប្រុសអោយតែគេពិបាកចិត្តយប់ឡើងគេមិនងាយគេងលក់ទេទើបគាត់ចុះមកចាក់ទឹកដោះគោយកមកអោយ ហើយពេលចូលមកក៏ឃើញថាគេមិនទាន់គេងពិតមែន។

"ម៉ាក់ជួយនិយាយជាមួយលោកយាយអោយកូនផងបានទេ?កូនមិនចង់រៀបការទេ"នាយតូចចូលទៅអោបអ្នកដែកបានផ្តល់កំណើតអូនទាំងពេបមាត់ដូចកូនក្មេង។

"កូនក៏ដឹងថាលោកយាយជាមនុស្សចាស់ គាត់ចង់ឃើញចៅមានក្តីសុខមុនពេលគាត់អាចនឹងឈឺឬក៏កើតអ្វីឡើងកូនយល់ម៉ាក់និយាយទេ?លោកយាយស្រលាញ់កូនចង់អោយកូនអាចរកសុភមង្គលអោយខ្លួនឯងបានក្រៅពីការធ្វើការងារដែលកូនស្រលាញ់កូនត្រូវសាងគ្រួសារមួយសម្រាប់ខ្លួនឯងអាចបង្កើតកូនមានក្តីសុខហើយមួយទៀតនោះលោកយាយចង់បានក្មេងៗរត់លេងអ៊ូរអរពេញផ្ទះដូចកាលពីកូននៅក្មេងនោះអី"

"ទោះរៀបការរួចក៏កូនមិនមានកូនដែរ កូនជាមនុស្សប្រុសណាម៉ាក់ណាមួយកូនមិនទាន់ចង់មានគ្រួសារទាំងនៅក្មេងបែបនេះទេ"

"កូនជាប្រុសពិតមែនតែមើលរូបរាងហើយនិងកម្លាំងកូនមិនដូចទៅនឹងមនុស្សប្រុសដទៃទេ"

"បានន័យថាយ៉ាងមិចទៅម៉ាក់?មិនដូចយ៉ាងមិចទៅ?"
នាយតូចលែងគាត់ពីការអោបទាំងជ្រួញចិញ្ចើមឆ្ងល់មិនយល់ពីអ្វីដែលគាត់និយាយ មិនដូចយ៉ាងមិច?គេមានគ្រប់យ៉ាងដូចនឹងមនុស្សប្រុសដដៃដែរតើគ្រាន់តែរូបរាងតូចប៉ុណ្ណោះ។

"កូនស្តាប់ម៉ាក់អោយច្បាស់ណា"តាមពិតគាត់ក៏មិនដឹងដែរថានាយតូចខុសពីគេព្រោះតែតាំងពីតូចមកគេទន់ខ្សោយជាងក្មេងដទៃទាំងលោកយាយនិងគាត់បារម្ភនៅពេលដែលគេដួលសន្លប់ គាត់ក៏បានយកគេទៅពិនិត្យទើបដឹងហើយគាត់ក៏មិនបានប្រាប់អ្វីដល់នាយតូចដែរប៉ុន្តែលោកប៉ាគេតែងតេតាមការពារគេរហូតទើបតែធំនេះទេទើបគាត់បណ្តោយព្រោះគេចេះគិតគូរប៉ុន្តែគាត់ភ្លេចថានាយតូចខុសពីគេទើបនឹកឃើញប្រាប់ពេលនេះតែម្តងទៅ។

"វាមិនមែនដោយសារតែបែបនឹងទើបកូនគ្មានអារម្មណ៍ចំពោះមនុស្សស្រីទេដឹង"នាយតូចសឹងតែមិនជឿថាគេជា
ប្រភេទបែបនឹង អ៊ីចឹងបានជាកាលនៅរៀនមនុស្សស្រីតាមស្រលាញ់គេច្រើនសុទ្ធតែស្រីស្អាតតែគេបែរជាមិនចាប់អារម្មណ៍បែរជាទៅយល់ព្រមធ្វើសង្សារជាមួយហាន់ឆុងចង្រៃនោះវិញនឹកឃើញពេលណាគេខឹងពេលនឹង។ប្រុសចង្រៃនោះធ្វើអោយគេខូចចិត្តសំណាងដែលពេលនោះគេមិនបានទៅវក់នឹងក្តីស្រលាញ់ក្លែងក្លាយនោះខ្លាំងកុំអីស្ពៃមិនដឹងថាអាចឈានដល់សម្លាប់ខ្លួនឬអត់ទេ។

"ហេតុផលនេះហើយទើបធ្វើអោយលោកយាយកូនរកមនុស្សប្រុសដែលសាកសមនិងអាចមើលថែកូនអោយមករៀបការជាមួយកូន"គាត់ញញឹមអង្អែលក្បាលគេថ្នមៗធ្វើអោយនាយតូចបានយល់ពីជម្រៅចិត្តលោកយាយដែលស្រលាញ់គេខ្លាំងតែគេនៅតែមិនទាន់ចង់រៀបការដដែល សំខាន់ជាមួយមនុស្សមិនដែលស្គាល់គ្នានេះគេគិតចង់ផ្ទុះខួរទៅហើយ។

"តែកូននិងគេមិនដែលស្គាល់គ្នាទេតាមពិតគឺ-"គេនិយាយមិនចេញមិនដឹងថាគួរប្រាប់បែបណាបើសិនគេនិយាយទៅម៉ាក់គេនិងប្រាប់លោកយាយបញ្ឈប់ការរៀបការតែគាត់ច្បាស់ជាខឹងដែលខ្លួនកុហកគាត់។

"គឺ?លោកយាយប្រាប់ម៉ាក់ថាពួកកូនទើបស្គាល់គ្នា1ខែ
កូនចង់បានន័យថាមិនទាន់ស្គាល់ចិត្តគ្នាមែនទេ?"

"អឺគឺ-បាទពួកយើងទាក់ទងគ្នាតាមOnlineទើបតែបានជួបគ្នាទេតែចៃដន្យក៏ជួបលោកយាយទៅហាងជាមួយគាត់ក៏សួរនាំគេហើយបង្ខំអោយគេចូលដណ្តឹងកូននៅខែក្រោយ"គេកុហកទាំងអ្នកម៉ាក់គេទៀតលោកអើយរឿងកាន់តែរញ៉េរញ៉ៃហើយហ្ហឹកៗ។

"ចុះគេយល់ព្រមទេ?"

"គេយល់ព្រមសូម្បីកូនក៏មិននឹកស្មានដែរ"នាយតូចឆ្លើយទាំងពេបមាត់ចង់យំនាំអោយអ្នកជាម្តាយអស់សំណើចនឹងកូនប្រុសរបស់ខ្លួនជាខ្លាំង។

"គេយល់ព្រមបានន័យថាគេច្បាស់លាស់គេចង់បានកូនពិតមែនកូនគួរតែសប្បាយចិត្ត"

"តែកូនមិនទាន់ស្គាល់គាត់ច្បាស់ទេម៉ាក់មិនដឹងថាគាត់ព្រាននារីទាក់ទងស្រីផ្សេងឬក៏អត់ទេ"អោយសប្បាយចិត្ត
ទៅអ្នកម៉ាក់បើទើបនឹងជួបគ្នាលើកដំបូងក៏នាំគ្នាជាប់អន្ទាក់លោកយាយគ្មាននរណាបានស្គាល់នរណាទេ។

"កូនត្រូវចាំមនុស្សប្រុសមិនល្អមិនច្បាស់លាស់គ្រាន់តែចង់លេងសើចជាមួយយើង មានមនុស្សស្រីលួចលាក់
ពួកគេតែងមានពិរុទ្ធនៅពេលដែលយើងនិយាយដល់រឿងរៀបការ ពួកគេនឹងឆ្លើយរកលេសគ្មានភាពម្ចាស់ការចង់ច្បាស់លាស់ជាមួយយើងឡើយបើទោះជាទើបស្គាល់ឬស្កាល់យូរស្រលាញ់គ្នាយូរក៏ដោយ បើសិនជាគេច្បាស់លាស់មិនបាច់និយាយតែមាត់គ្រាន់តែកាយវិការតិចតួចភាពស្ងៀមស្ងាត់តែកាយវិការទង្វើបញ្ជាក់អោយកូនឃើញថាគេមិនបានគិតថាទើបតែទាក់ទងឬក៏ទើបនឹងស្រលាញ់គេនឹងនិយាយយល់ព្រមដោយគ្មានភាពស្ទាក់ស្ទើរនោះទេកូនយល់ទេ?"

"គេថានឹងចូលដណ្តឹងកូននៅខែក្រោយត្រូវទេ?ដូច្នេះ
មួយខែនេះកូនអាចមើលចិត្តមើលទង្វើកាយវិការដែលគេធ្វើដាក់យើង បើត្រឹមនិយាយតែមាត់ថាយល់ព្រមតែកាយវិការទុកយើងចោលមិនខ្វាយខ្វល់រៀបការទៅក៏គេនៅតែបែបនឹងដែរប្រសិនជាគេតែងតែមើលថែយកចិត្តទុកដាក់ទោះគេរវល់ក៏គេឆ្លៀតនោះបានន័យថាគេច្បាស់លាស់នឹងពាក្យសម្តីខ្លួនឯង ម៉ាក់មិនចង់និយាយអ្វីវែងឆ្ងាយទេ ម៉ាក់ចង់អោយកូនរៀនសង្កេតមើលដោយខ្លួនឯងកូនមិនមែនកូនក្មេងទេម៉ាក់ជឿលើកូន"

"បាទម៉ាក់ កូនយល់ហើយ"នាយតូចចូលទៅអោបគាត់ម្តងទៀតទាំងកំពុងគិតពីពាក្យសម្តីរបស់គាត់។

"ការរៀបការខុសមិនមែនជាកំហុសទេតែវាជាមេរៀនអោយយើងអាចស្គាល់ពីសន្តានមនុស្សកាន់តែច្បាស់ រៀបការរួចក៏អាចលែងលះតែម៉ាក់ចង់អោយកូនគិតពិចារណាដោយខ្លួនឯងកុំបង្ខំខ្លួនឯងអីម៉ាក់នៅខាងកូនជានិច្ច"នាយតូចស្តាប់ហើយបិទភ្នែកសង្ងំអោបគាត់ ណែន គេពិតជាសប្បាយចិត្តដែលមានម៉ាក់ចាំការពារគាំទ្រ ស្រលាញ់លើកទឹកចិត្ត ផ្តល់ដំបូន្មានអោយគេរាល់ពេលគេពិបាកចិត្តគាត់ប្រៀបដូចមិត្តដែលនិយាយរឿងក្នុងចិត្តប្រាប់ក៏តែងតែជួយរកដំណោះស្រាយ គេគិតថាខ្លួនឯងមានសំណាងណាស់ដែលមានគាត់ជាម៉ាក់។

*ស្អែកឡើង

នាយតូចរៀបចំទៅក្រុមហ៊ុនពីព្រលឹមដូចរាល់ដងព្រោះវាចំណាយពេលយូរដែរពីផ្ទះទៅក្រុមហ៊ុនដែលគេធ្វើការ។

"ថេយ៉ុងឯងមកហើយមែនទេ?មានមនុស្សមកចាំឯងនៅក្នុងOfficeលោកប្រធាន"រ៉ូជីន គ្រាន់តែបានឃើញនាយតូចក៏ប្រញាប់មកប្រាប់ដំណឹងភ្លាម ។ ឯអ្នកដែលបានឮជ្រួញចិញ្ចើមនរណាមករកគេទាំងព្រឹក?

"បាទអរគុណបងហើយ"នាយតូចទុកការបូបរួចក៏ដើរសំដៅទៅបន្ទប់លោកប្រធានដែលមានមនុស្សកំពុងអង្គុយចាំគេនៅក្នុងនោះ។

"លោកចន?!"ចូលមកស្រាប់តែឃើញនាយអង្គុយលើសាឡុងមើលទៅនាឡិកាទើបគេដើរចូលទៅមើលចង់ដឹងថានរណាតាមពិតជានាយទេឬ?

"លោកមកចាំខ្ញុំធ្វើអី?ក្រែងណាត់ទៅមើលដីនៅម៉ោង8តើ?"

"ខ្ញុំចង់មកនាំថេយ៉ុងទៅញាំអាហារពេលព្រឹកជាមួយគ្នា"

"?ខ្ញុំញាំរួចហើយ លោកមកក៏ព្រោះតែចង់បបួលទៅញាំអាហារពេលព្រឹកទេឬ?"គេញាំមុននឹងមកធ្វើការរាល់ព្រឹក
ហើយនេះនាយមកចាំគេពីព្រលឹមព្រោះគ្រាន់តែចង់នាំគេទៅញាំអាហារទេឬ?នាយមិនយល់ថាខាតពេលទេហ្ហេស?

"បើអ៊ីចឹងកំដរខ្ញុំញាំក៏បាន"នាយដើរមកកាន់ដៃនាយតូច
រួចក៏នាំចេញទៅក្រោមទឹកមុខភ្ញាក់ផ្អើលរបស់បុគ្គលិកគ្រប់គ្នាពិសេសអ្នកដែលបានស្គាល់នាយថាជានរណា។

To be continued......
សរសេរដោយ៖ រ៉ាជេក៍♥️

Weiterlesen

Das wird dir gefallen

712K 43.6K 38
She was going to marry with her love but just right before getting married(very end moment)she had no other choice and had to marry his childhood acq...
1.8M 127K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
10.1M 304K 53
Anna Krause is in her senior year and more than ready to leave high school behind and start a new, fresh life without homework. What she didn't expec...
462K 27.2K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...