រឿង \🍁🥀បងថ្លៃ ក្លាយជាស្វាមី...

By taekooktithkook

20.2K 938 32

ស្នេហាខ្ញុំប្រៀបដូចជាឆ្មានឹងកណ្តុរ តែបើស្រលាញ់គ្នាវិញផ្អែមដូចទឹកឃ្មុំ🐻🐰🔥🙊 More

ភាគទី1💜*ឈ្មោះអីក៏ពិបាកហៅម្ល៉េះ*✨💋
ភាគទី2🌟*បងថ្លៃ មិនអាចជាប្តីទេ???*💥🎀
ភាគទី3💜*ថ្ងៃរៀបមង្គលការ*🌟👑
ភាគទី4🍒* ក្មេងហ៊ាន*🍭
ភាគទី5🍂*មេរំខានមកចាប់ជាតិ*🍇🌸🍀
ភាគទី6💜*សំបុត្រ💥មិនស្គាល់*🌹
ភាគទី7✨*35+15=?*🌹💥
ភាគទី8🌸*ខ្ញុំឃ្លាន Ice cream*🍂🌹
ភាគទី9🍓"ក្មេងពូកែងរ*🔆
ភាគទី10💥💜*បបូរមាត់*💋🍓
ភាគទី11💥 *មានអ្នកណា💋ជួយឯងបានទេ*💜🌹
ភាគទី12💥*លោកព្យាយាមចង់រំលោភខ្ញុំ*🔥🙊
ភាគទី13🔥*ពួកយើងសាកស្រលាញ់គ្នាទៅ*✨💋💜
ភាគទី14🍓💥*បើប្រច័ណ្ឌក៏ថាមក*🍂🙊🔥
ភាគទី💥15* Taeត្រូវថ្នាំ*🍂🍓🙊
ភាគទី16*i 💜jeon taehyung *🎀✨🍓
ភាគទី17🍒🌟*Taeលួចមើលរឿង18+✨💥
ភាគទី18🍀🌸*តើTaeមានគ្រោះថ្នាក់ដែរទេ*🔥✨
ភាគទី19*🌸🎀*បងសម្តីផ្អែមណាស់*💋🤏🏻
ភាគទី20✨🎀*អូននៅឪ្យតែស្ងៀមៗទៅបងជាអ្នករ៉ាប់រង🔞🔥💋
ភាគទី21🌹🍂*បើហ៊ានតែធ្វើអីTaeទៀត កុំថាខ្ញុំចិត្តអាក្រក់🔥💋
ភាគទី22🍇🍭*មិនឪ្យនៅក្បែរមួយសប្តាហ៍🔆✨
ភាគទី23👑🍓*ពាក្យស្បថគ្មានន័យទេ*🥺✨🔥
ភាគទី25🌹👑*តែអូនឃ្លានបងខ្លាំងជាង*🌸🔞🔞
ភាគទី26🍀🌸* កុំថា5នាទី តែ1វិនាទីក៏ចាំមិនបានដែរ😌✨
ភាគទី27👑🍂*មានផ្ទៃពោះ*🌸💋
ភាគទី28🌹🔆*អូនចង់ញ្ញាំស្រ្តបឺរី🍓🍀
ភាគទី29🌟🌸* អារម្មណ៍ប្រែប្រួលរបស់អ្នកមានផ្ទៃពោះ🎀🔆🌸
ភាគទី30🍓💋សម្រាលកូន🍂💋
💋🌸✨ភាគបញ្ចប់🌟🌹🔆

ភាគទី24🌹🌟* Sugar daddy*👑💸

340 19 0
By taekooktithkook


ចូលសាច់រឿបន្ត.....

Min Young ត្រូវបានគេចងនៅលើកៅអីនាង ភ្ញាក់ឡើងក៏បានឃើញម្តាយរបស់នាងកំពុងអង្គុយនៅទីនេះដោយ សម្លឹងមកនាងនាងមិនរង់ចាំយូរក៏ស្រែកហៅទាំងក្តីសង្ឃឹម....

Min Young : អ្នកម៉ាក់ ....ជួយខ្ញុំផង.....មិនដឹងថាអ្នកណាទេចាប់ខ្ញុំមកទីនេះ....ជួយខ្ញុំផង.....

លោកស្រី Park : ហឹស... យើងឪ្យឯងទៅដោយងាយៗចឹងហី....ហឹម?...កូនស្រី.....  (Min Young ងក់ក្បាលពេលញញឹម) ហេតុអ្វី?  (ស្នាមញញឹមរបស់ Min Young ធ្លាក់ចុះពេលឃើញម្តាយនាងញញឹមយ៉ាងគួរឪ្យខ្លាច) ឯងមិនមែនជាកូនស្រីរបស់ខ្ញុំទេ តែឯងគឺជាប្រភពនៃលុយទៅវិញទេ....

Min Young :(យំ) ម៉ាក់និយាយអីនឹង ....ម៉ាក់ចេះលេងសើចទៀត....ខ្ញុំជាកូនម៉ាក់ណា...? ម៉ាក់ខ្ញុំមិនសប្បាយជាមួយទេ.....
លោកស្រីPark : ហឹស...មកពីឯងដឹងការពិតពី បងស្រីរបស់ Taehyung...ថាយើងជាអ្នកសម្លាប់នាង.... ដូច្នេះខ្ញុំមិនអាចឪ្យឯងនៅរស់ទៀតទេ....ទោះបីឯងជាកូនយើងក៏ដោយ....យើងត្រូវតែសម្លាប់ឯង.... (នាងញញឹមអាក្រក់)លាហើយ.... Min Young ...(នាងបានតម្រង់កាំភ្លើងមកកាន់Min young) 

Min Young : (យំ) ម៉ាក់ខ្ញុំស្តាប់.សិន... ខ្ញុំនឹងមិនប្រាប់រឿងនោះទៅនរណាទេ.....ម៉ាក់ជាម៉ាក់ខ្ញុំ ហើយខ្ញុំក៏មិនចង់ឃើញម៉ាក់ជាប់គុកដែរ សុំអង្វរម៉ាក់កុំ​សម្លាប់​ខ្ញុំ​អី... ខ្ញុំ​ជាកូនបង្តើតរបស់ម៉ាក់ណា...ទោះដើម្បីសត្វក៏វាចេះស្រលាញ់អូនវាដែរ...ហេតុម៉ាក់ធ្វើបែបនេះ.....សុំអង្វរ....កុំអី....

លោកស្រី Park : ( ញញឹម ) ឯងយល់ច្រឡំហើយ Kim Min young...តាមពិតឯងមិន​មែនជា​កូន​ស្រី​របស់​ខ្ញុំ​ទេ...ឯងគ្រាន់តែជាក្មេងដែលយើងរើសមកដើម្បីប្រើប្រាស់ប៉ុណ្ណោះ..(នាងគ្រាន់តែជាកូនចិញ្ចឹម) 

Min young:  មិនពិតទេ????ម៉ាក់កុហស.....ម៉ាក់មានហេតុផលអីដែលធ្វើបែបនេះ......
លោកស្រីpark : គឺJeon jungkookនោះអី...យើងប្រើប្រាស់ឯងឪ្យទៅស្រលាញ់jkដើម្បីធ្វើជាកូនប្រសារត្រកូលjeon ស្រួលយើងមានលុយចាយច្រើនៗនោះអី ....តែពេលនេះយើងក៏ប្តូរផែនការវិញហើយ យើងមកជំរិតឯងវិញ...ដើម្បីបានលុយកាន់តែលឿន.....មិនបាច់ប្រើមនុស្សល្ងង់ដូចឯងទៀត.....

Min young: ម៉ាក់ពិតជាអាក្រក់ណាស់...
លោកស្រីpark : មែន....យើងទទួលស្គាល់ថាយើងវាអាក្រក់ ដែលយើងបានចំណាយលុយទាំងស្រុងលើការសិក្សារបស់ឯង  ប៉ុន្តែឯងមិនអាចសូម្បីតែក្លាយជាកូនប្រសារស្រីត្រកូលលោក Jeon ( Min Young ស្ទើរតែមិនជឿនូវអ្វីដែលនាងទើបតែបានលឺ... ចិត្តរបស់នាងឈប់ដំណើរការ... លោកស្រី Park ញញឹម​ហើយខណៈ​នោះនាង​ក៏​រៀបនឹងសម្លាប់Min Young ប៉ុន្តែ​សំឡេង​របស់ Min Ho បាន​បញ្ឈប់​នាងភ្លាមៗ ​)

Minho : Min Young ...
Min Young : ( ញញឹម ) Min Ho ...
ប៉ូលីស : ឆាប់ទម្លាក់កាំភ្លើងចុះភ្លាមមិនចឹងយើងនឹងបាញ់អ្នកស្រីហើយ ... (ប៉ូលីសបាននិយាយទៅកាន់លោកស្រី Park ខណៈពេលកំពុងកាន់កាំភ្លើងទៅនាង)

លោកស្រី Park : បើហ៊ានតែចូលមក ជិតខ្ញុំនោះ ពួកឯងក៏ឃើញសាកសពរបស់នាងដែរ ... (នាងបានទៅខាងក្រោយកៅអីដែល Min Young នៅ ហើយផ្ជុងកាំភ្លើងនៅលើកញ្ចឹងករបស់ Min Young )

Tae : អ្នកមីងកុំធ្វើអីឪ្យសោះ...នោះជាកូនស្រីអ្នកមីងណា...អ្នកមីងដាក់កាំភ្លើងចុះទៅ...ពួកយើងអាចនិយាយតាមសម្រួលបាន.....

លោកស្រី Park : (សើច) អរឯងគឺ.ជាសត្រូវដ៏ធំបំផុតរបស់ខ្ញុំ...ឯងក៏មកទីនេះដែរ.... Kim Taehyung.....(JK ចាប់ដៃ Taeជាប់ ហើយឪ្យTae នៅពីក្រោយខ្នងនាយ)
Jungkook : Taeអូន.....ស្ងប់ចិត្តតិចទៅ..គាត់មានកាំភ្លើងណា...
Tae : ម៉េច​ក៏​ខ្ញុំ​ត្រូវស្ងប់​ចិត្ត... មើល​គាត់ដាក់កាំភ្លើងផ្ជុងកMin yuong....  ខ្ញុំនឹងទៅជួយនាង ...បងលែងអូនទៅ..... ( JK ចាប់Taeជាប់ ប៉ុន្តែ Taeព្យាយាមរើស ) ឱ្យខ្ញុំទៅប្រដៅមេធ្មប់ម្នាក់នេះ ដើម្បីលុយសុខចិត្តសម្លាប់កូនខ្លួន....ហឹម...លែងខ្ញុំ...Jungkook.....
Jungkook : បងមិនលែងទេ...បងមិនឪ្យអូនមានគ្រោះថ្នាក់ឡើយ....

លោកស្រី Park : Kim Taehyung....ដែលគិតហីថាយើងស្រលាញ់ឯង យើងក៏ស្អប់ឯងដែល គឺឯងបានបំផ្លាញផែនការរបស់យើង ប៉ុន្មានដងហើយដែលយើងព្យាយាមបំបែកឯងពី Jungkook ហើយយើងថែមទាំងមានគម្រោងចង់បញ្ជូនឯងទៅនៅជាមួយបងស្រីរបស់ឯងទៀតផង ប៉ុន្តែផែនការយើងវាបានបរាជ័យ ......(លោកស្រីផាកនិយាយក៏ភ្លេចខ្លួន ក៏ត្រូវប៉ូលីសបាញ់នាងមួយគ្រាប់ត្រង់ជើង ហើយប៉ូលីសពីរនាក់បានមកចាប់ដៃនាង)

Min Young : Taehyung ...គាត់ជាអ្នកសម្លាប់បងSu young...  (នាងនិយាយពេលកំពុងមើលមុខម្តាយខ្លួនដែលគួរឲ្យខ្ពើម)

Tae : បងស្រី......គឺ... ( JK សម្លឹងមើលលោកស្រី Park ដោយភ្នែកធំៗ )
លោកស្រីPark : បងស្រីឯងនាងពិតជាល្ងង់ណាស់...យើងបានសម្លាប់នាង...ឯងចង់ដឹងយ៉ាងម៉េចទេ....  វាងាយស្រួលណាស់..... តែនាងមិនសំណាងសោះ ហាស...ហាហា...យើងសប្បាយចិត្តណាស់..(នាងសើចយ៉ាងក្តីសុខ...តែtaeវិញបានញ័រអស់ហើយjkបានទប់Taeមិនឪ្យដួល )

Jungkook : មីងសម្លាប់នាង?????មីងពិតជាគំរស់ណាស់...
លោកស្រីpark: មែនហើយ....យើងវាគំរស់.....(Taeក៏ដើរសំដៅមករកនាងហើយក៏ទះនាងមួយដៃ...ធ្វើឪ្យនាងឈាមមាត់...taeចង់ដាក់មួយកំផ្លៀងទៀតប៉ុន្តែ Minho ក៏បានចាប់ដៃគាត់ជាប់)

Minho : កុំយកដៃល្អទៅប៉ះ គាត់អី...ទុកឪ្យប៉ូលីសដោះស្រាយទៅ.....
Tae : លែងខ្ញុំ....ខ្ញុំនឹងសម្លាប់ស្រីគំរួសនេះ....
ប៉ូលីស : កុំចឹងអី....លោកស្ងប់ចិត្តទៅទុកឪ្យប៉ូលីសជាអ្នកដោះស្រាយ..... (JK ក្រឡេកមើលទៅ Tae កំពុងយំស្ងាត់ៗ ពេលលុតជង្គង់ចុះ JK រុញ Minho ហើយក៏មកក្បែរTae)

Jungkook : Tae ......ស្ងប់ចិត្ត....
Tae : ហេតុអី ?ក៏ស្រីឆ្កួតនោះ សម្លាប់បងស្រីរបស់ខ្ញុំ ...គាត់ជាមនុស្សល្អណាស់....ហេតុអ្វី? ក៏យកគាត់ចេញពីខ្ញុំ...ហិហិហិ...

លោកស្រី Park : ( ញញឹម ) ដើម្បីលុយដ៏ច្រើននោះអី????លុយគឺជាអ្វីគ្រប់យ៉ាង....(ប៉ូលីសស្រីក៏បានទះកំផ្លៀងនាងមួយដៃទៀត)

Tae : ( ខឹង ) ទះនាងថែមទៀតទៅ... ខ្ញុំស្អប់នាងណាស់... នាងបានសម្លាប់បងស្រីរបស់ខ្ញុំដែលគ្មានកំហុស .....យកនាងទៅដាក់ទោសទៅឪ្យនាងវេទនាទៅ...កុំឪ្យនាងចេញមកទៀត....

Jungkook : Tae... បានហើយ.. (នាយអោប Tae ដែលកំពុងយំនៅក្នុងរង្វង់ដៃ ខណៈដែលប៉ូលីសដាក់ខ្នោះដៃលើកដៃរបស់ លោកស្រីPark ដែលញញឹមដូចមនុស្សឆ្កួត)

លោកPark :មិនថាឃោរឃៅប៉ុណ្ណា  ការដាក់ទោសដែលខ្ញុំទទួលបាន បងស្រីរបស់ឯងក៏មិនត្រលប់មកវិញដែរ  នាងបានស្លាប់ហើយ...ហាសហាស.....ហិហិ.... (JK ក៏ផ្ទុះកំហឹងរួចក៏ក្រោកឈរ ហើយទៅទះកំផ្លៀងលោកស្រី Park ធ្វើអោយនាងដួលលើដី)

Jungkook : យកគេទៅ... ​​(ប៉ូលីសក៏បានចាកចេញជាមួយលោកស្រីPark ដែលបបូរមាត់មានឈាម ប៉ុន្តែនាងញញឹមដូចឆ្កួត បន្ទាប់ពីឃើញ Taekook ឈឺចាប់)

Jungkook : មិនជឿថាឃាតករនៅក្បែរយើងគ្រប់ពេលសោះ ....
Minho : ដល់កម្មដែលគាត់ត្រូវទទួលហើយ....(Minho ឱប Min Young ដែលកំពុងយំ ចំណែកJK សម្លឹងមើល Tae នាយបានឱ្យTaeក្រោកឈរ ហើយទាញគាត់មកអោប ...)

Tae : គេសម្លាប់បងស្រីខ្ញុំដើម្បីលុយJungkook ម៉េចក៏មានមនុស្សអាក្រក់បែបនេះ ខ្ញុំគ្មានថ្ងៃលើកទោសឪ្យគាត់ទេ....... (Tae យំខ្លាំងJK ក៏ទះខ្នងតិច)

Jungkook : កុំយំអី...ពួកយើងបានសងសឹកហើយ.... ( នាយក៏រុញtaeឡើងតែTaeបានសន្លប់បាត់ទៅហើយ នាយក៏បីTaeដើម្បីចេញពីទីនេះ ) ពួកយើងចាកចេញទៅ... ( Minmin ងក់ក្បាលពេល JK ដើរត្រឡប់មកឡានវិញ  )

|មកដល់ផ្ទះ|

( JK បានប្តូរសំលៀកបំពាក់ឪ្យTaeដើម្បីងាយស្រួលក្នុងការគេងរួចរាល់នាយក៏មិនទៅណាឆ្ងាយពីTaeឡើយ នាយនៅសំលឹងមើល Tae យ៉ាងសាមញ្ញហើយក៏ដាក់ខ្លួនដេកក្បែរ Tae )

Jungkook : អូនកុំទន់ខ្សោយពេក  អូនគឺជា Taehyung ដ៏រឹងមាំរបស់បង.... (នាយបានថើបថ្ពាល់ទន់ៗរបស់ Tae )  អូនត្រូវតែរឹងមាំណាTaehyung....  អ្វីៗនឹងល្អហើយ  ជីវិតឬសេចក្តីស្លាប់ មិនមែនជាអ្វីដែលយើងជាអ្នកសម្រេចនោះទេ Su young  បានចាកចេញពីជីវិតរបស់ពួកយើងហើយ ប៉ុន្តែនាងនៅមានជីវិតនៅក្នុងបេះដូងរបស់ពួកយើង ... (នាយក៏បានថើបថ្ងាសTae ហើយទាញTaeឱ្យមកក្បែរនាយមុនពេលនាយបិទភ្នែក)

  (ព្រឹកបន្ទាប់ Tae ភ្ញាក់ពីគេងដោយjkនៅក្បែរគាត់ហើយអោបគាត់ ប៉ុន្តែគាត់បានស្រក់ទឹកភ្នែកព្រោះតែ គិតអំពី បងស្រីគាត់)

Tae  : បងស្រី ... ខ្ញុំសុំទោសដែលខ្ញុំមិនបានព្យាយាមស្វែងរកឃាតករឪ្យបានលឿនជាងនេះ...ខ្ញុំ​អាក្រក់​ណាស់​មែនទេបងស្រី.... ( Tae យំដោយស្ងៀមស្ងាត់ដើម្បីកុំរំខាន JK )ខ្ញុំសុំទោស បងស្រី...ហសិហិ....(យំ) ខ្ញុំសុំទោស...... (Taeក៏បានដកដៃរបស់ JK ចេញពីចង្កេះរបស់គាត់ ខណៈដែលគាត់បានថើបJK មុនពេលក្រោកពីគេង)

|  សប្តាហ៍ក្រោយ | 

(បន្ទាប់ពីថ្ងៃនោះ Tae ស្ងប់ស្ងាត់ណាស់ គាត់មិននិយាយច្រើនដូចពីមុនទេ ហើយTaeក៏មិនសូវរករឿងដល់jkដូចពីមុនដែល ចំណែក Jungkookវិញព្យាយាមអស់ពីសមត្ថភាពហើយដើម្បីបន្ធូរអារម្មណ៍ Tae ប៉ុន្តែគ្មានអ្វីដំណើរការទេ ប៉ុន្តែស្រាប់តែថ្ងៃមួយ JK បានរៀបចំផែនការអ្វីមួយដើម្បីធ្វើឱ្យTae មានអារម្មណ៍ល្អវិញ )

Jungkook:ថ្ងៃនេះពួកយើងទៅហូបអាហារខាងក្រៅទៅយ៉ាងម៉េចដែរ.....
Tae : ខ្ញុំមិនមានអារម្មណ៍ចង់ញ៉ាំអាហារពេលល្ងាចនៅខាងក្រៅទេ  បងអាចទៅម្នាក់ឯងបានប្រសិនបើបងចង់....
Jungkook : អូ!  ចឹងទៅ​ថ្ងៃ​អាទិត្យ...ម៉េចវិញ...
Tae : អត់ទេ....ខ្ញុំ​មិន​ចង់​ទៅ​ណា​ទេ....
Jungkook : អូនមិនស្រលាញ់បងទៀតទេមែនទេ?
Tae : ( ងាយមើលមុខភ្លាម) មិនមែនទេ មកពីអូនអារម្មណ៍មិនល្អ....  (JK បានបញ្ចេញស្នាមញញឹមដ៏កម្សត់របស់គាត់ដាក់Tae មុនពេលដែលនាយបានទៅដោះអាវយឺតរបស់ Taeចេញដើម្បីឪ្យtaeប្តូរដើម្បីចេញទៅក្រៅជាមួយបាយ តែនោះ ធ្វើអោយ Tae ភ្ញាក់ផ្អើល)

Tae : អេ...បងចង់ធ្វើអីនឹង.... (TAEក៏ទប់ដើមទ្រូងរបស់គាត់ដោយដៃ) បងមិនអាចធ្វើចឹងទេ..... (Taeគិតថាjkនឹងធ្វើអីលើខ្លួន )

Jungkook : អូនគិតអីនឹង....ទៅផ្លាស់ប្តូរសម្លៀកបំពាក់ទៅបងចាំ..... ( ហុចឈុតស្អាតអោយ Tae )
Tae : អូននិយាយរួចហើយ....ថាអូនមិនទៅទេ.....
Jungkook : អញ្ចឹងបងប្តូរមកធ្វើអីផ្សេងក៏បាន....បងគិតថានេះចំណេញជាង.....

Tae: អត់ទេ.... ( Tae គ្រវីក្បាលមុននឹងយកខោអាវពី JK ហើយប្រញាប់ទៅបន្ទប់ទឹក)

Jungkook: គួរអោយស្រលាញ់ណាស់.. (នាយញញឹមពេលមើលtaeរត់ទៅ)
Tae: ចូលចិត្តបង្ខំគេណាស់....( Taeបានស្លៀករួចរាល់ហលយក៏ ចេញមក ស្រាប់តែJKដែលឈរចាំនៅមុខទ្វាក៏ចាប់ទាញ Taeទៅតុមុខកញ្ចក់ )

Tae : អា៎...បងកើតអីនឹង...???? 
Jungkook : មក Make up ខ្លះទៅ.....បើមិនចង់ស្តាយក្រោយ... ( នាយងក់ក្បាល )

Tae : អូនមិនចង់ទេ.....
Jungkook : Make upតិចទៅ...បងចាំ....( Tae ងក់ក្បាលដោយទឹកមុខញញឹម ខណៈពេលដែល JK ញញឹមមុនពេលចាកចេញទៅចាំTaeនៅខាងក្រោមនៃបន្ទប់ទទួលភ្ងៀវ )

Tae : តើគាត់មានគម្រោងអ្វី ទៀតហើយ....(Tae លើកចិញ្ចើមទាំងឆ្ងល់...មួយសន្ទុះក្រោយtaeក៏តុបតែងខ្លួនតែងមុខរួចរាល់ ហើយក៏ចុះមករកJKចំណែកjkវិញមើលtaeមិនព្រិកភ្នែកសោះ )

Jungkook : ស្អាតណាស់.....( នាយកំពុងតែលោតដៃអាវឡើងហើយTaeក៏មកជិត នាយក៏ក្រោកឈរឡើងឆ្ពោះទៅរកtae) តើអូនត្រៀមខ្លួនហើយឬនៅ?  តើយើងគួរតែទៅហើយ...???( Taeក៏បានយកដៃទៅប៉ះថ្ពាល់របស់jkថ្នម )

Tae : អត់ទេ...ពួកយើងមិនទៅណាទេ....
Jungkook : ហេតុអី? 
Tae : ជាដំបូង ទី1 ទាញដៃអាវបងចុះសិនទៅ....តើបងចង់បង្ហាញសាច់ដុំឪ្យអ្នកណាមើល???  មានតែខ្ញុំទេដែលមើលបាន..... ទី​២​កុំ​បង្ហាញ​ដើមទ្រូង​ពេក​លោកjeon Jungkook.....​( Taeក៏ទាញអាវ​របស់​JK​ដែលចំហមកបាំងឪ្យជិតវិញ ​ អូនមិនចង់ឃើញស្រីៗមើលមកបងទេ...បងជារបស់អូនតែម្នាក់គត់...ស្តាប់បានទេ....

Jungkook :( jkខ្នាញ់នឹងបបូរមាត់ Taeពូកែនិយាយពេកក៏លួចឆ្មក់បានមួយសឺតទៅ.. ) បងដឹងហើយ...ប្រពន្ធសម្លាញ់ចិត្ត....ពេលនេះអូនអារម្មណ៍ល្អវិញហើយមែនទេ.....
Tae : អត់ទេ....
Jungkook : (ងក់ក្បាល) ចឹង.....តោះ​ឥឡូវ​ទៅ? 

Tae : អា៎....ចាំតិច... ( JKមិនចាំទៀតទេ នាយក៏ចាប់បីtaeតែម្តង )
Jungkook: នៅនិយាយទៀតទេ.....( Tae បើកមាត់ធំៗដោយសុភមង្គល JK សើចចំអកដាក់ខ្លាឃ្មុំដ៏គួរអោយស្រលាញ់របស់គាត់ ហើយដាក់taeចូលក្នុងឡាន រួចក៏នាយក៏បើកចាកចេញទៅកន្លែងមួយ )

Tae : ( taeបានឃើញអ្វីមួយហើយក្រឡេកមើល JK រួចក៏សួរភ្លាម) ម៉េចបានបងដឹងថា  BTS កំពុងប្រគុំតន្ត្រី???  

Jungkook : បងមើលតាមWeverse...(ញញឹម)
Tae : ខ្ញុំមិនជឿថាខ្ញុំនៅទីនេះទេ.. នេះជាលើកទីមួយហើយដែលខ្ញុំនឹងឃើញពួកគេនៅក្នុងការពិត....jungkookបងនាំអូនមកមើលពួកគេមែនទេ.....
Jungkook : ពិតហើយ....តោះទៅ....?  តែធូនមិនដែលបានមើលពួកគេផ្ទាល់ទេ....
Tae : អត់ទេ....ដោយសារតែនៅអាមេរិក... ថ្លៃសំបុត្រវាថ្លៃពេក ណាមួយខ្ញុំគ្មានលុយទិញទេ.... (JK ញញឹមតិចៗ ហើយយកដៃប៉ះ Tae)

Jungkook : តែពេលនេះ...អូនគ្រាន់តែប្រាប់បង បងនឹងបំពេញរាល់បំណងប្រាថ្នារបស់អូនទាំងអស់......អូនសុំអ្វីក៏បាន បងឪ្យគ្រប់យ៉ាង......
Tae : បងគឺជាSugar daddy ច្បាស់ណាស់....អូនសប្បាយចិត្តខ្លាំងណាស់ ដរាបណាស់ដែលមានបងជាប្តី....( taeបានយកដៃទៅប៉ះថ្ពាល់JK ហើយក៏ថើបបបូរមាត់របស់នាយទុកជាការអរគុណ )
Tae: អរគុណប្តីសម្លាញ់......
Jungkook :(ញញឹម) តោះចូលទៅខាងក្នុងទៅ..... 
Tae : ឈប់សិន....ឯណាសំបុត្រ.....
Jungkook : នៅទីនេះ.....
Tae: VIP....បង...wow...ពិតជាមិនគួរឪ្យជឿមែន.....( Tae បើកភ្នែកធំៗ ហើយញញឹមដាក់jk )

Jungkook : បងអស្ចារ្យណាស់ត្រូវទេ.....
Tae : មែនហើយ...the best of the best តែម្តងហើយ.....( JK ពាក់វែនតារបស់គាត់ពេលគាត់លូកដៃម្ខាងដាក់ក្នុងហោប៉ៅ )
Jungkook : តោះ​ទៅ.....( Taeសប្បាយចិត្តណាស់រួចពួកគេក៏​ព​ចូល​ទៅ​ក្នុង​)

សូមរង់ចាំភាគបន្ត................

Continue Reading

You'll Also Like

73.8K 1.6K 25
Alissa was sent away after being framed by her mother and twin sister. But when she gets arrested for the 4th time that week her family is called. Sh...
2.2M 31.9K 33
My first story. Quality questionable, Read at your own risk: Seventeen year old Kat hates moving, but the small town of Silver Valley isn't all that...
231K 9.6K 25
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"
152K 7.2K 39
(( This is the 2nd book of 'The Cold Hearted Animatronic' series and if you haven't read then I suggest you to read it first before you read this bec...