Captain jeon 1894

By Kim_Farisa

185 10 5

រឿងនេះ មិនមែនជារឿងរបស់ admin ទេ គ្រាន់តែបកប្រែសាច់រឿង caption Jeon ម្ចាស់ដើម ឬអ្នកនិពន្ធឈ្មោះ@bangtan27blackp... More

ភាគផ្តើម ហើយក៏ជាភាគបញ្ចប់

185 10 5
By Kim_Farisa

__

" គ្រូឮមកថាឯងមានបំណងគេចម៉ោងបង្រៀនរបស់គ្រូ" ថេយ៉ុងឈរស្ងៀមទ្រឹង នៅចំពោះមុខសាស្រ្តាចារ្យប្រវត្តវិទ្យា។

ថេយ៉ុងដឹងថាថ្ងៃណាមួយ គ្រូរបស់គាត់នឹងដឹងថាគាត់បានគេចម៉ោងរៀន។ ប៉ុន្តែអ្នកណាទៅដឹងថាជាថ្ងៃនេះនោះ។

" ប្រគល់របាយការណ៍របស់ឯងឲ្យមកគ្រូ"
មូលហេតុដែលថេយ៉ុងគេចម៉ោងរៀនថ្ងៃនេះ គឺដោយសារតែគេមិនមានរបាយការណ៍ប្រគល់ឲ្យគ្រូទេ។

" ស... សុំទោសអ្នកគ្រូ ប៉ុន្តែខ្ញុំបានទុករបាយការណ៍នៅឯផ្ទះ..."

"ទុកវានៅឯផ្ទះ ឬមួយក៏មិនបានធ្វើវាទៅវិញទេ?" ថេយ៉ុងពិតជាភ័យខ្លាំងណាស់ គេទម្លាក់មុខចុះ សម្លឹងមើលជើងខ្លួនឯង ខ្ញាំម្រាមដៃចូលគ្នា ហើយកំពុងតែគិតថាគួរឆ្លើយតបបែបណា។

ថេយ៉ុងឮសម្លេងអ្នកគ្រូដកដង្ហើមធំ

" ថេយ៉ុង! អ្នកគ្រូមើលឃើញថាឯងជាសិស្សឧស្សាហ៍ព្យាយាមណាស់ តែអ្នកគ្រូមិនដឹងថាឯងចូលចិត្តធ្វើខ្លួនបែបនេះសោះ" បន្ទាប់មកក្នុងបន្ទប់ហាក់ស្ងាត់ជ្រងុំ ថេយុ៉ងមានអារម្មណ៍ត្រជាក់ចុងដៃចុងជើង អស់មួយតួខ្លួន ព្រោះមិនដឹងថាបន្តិចទៀតនេះនឹងមានរឿងអ្វីកើតឡើងនោះទេ។

"ដោយសារតែរឿងនេះ អ្នកគ្រូនឹងផ្តល់ការស្រាវជ្រាវដ៏ពិសេសមួយដល់ឯង"

ថេយ៉ុងលួចជេរក្នុងចិត្ត ដាក់ទណ្ឌកម្មរឿងទាំងអស់នេះ ហេតុអីជាការស្រាវជ្រាវមួយទៀតទៅវិញ។
" អ្នកគ្រូចង់ឲ្យឯងទៅស្រាវជ្រាវអំពីអ្វីដែលបានកើតឡើងពិតប្រាកដចំពោះ លោកមេបញ្ជាការចន ហើយហេតុអីបានជាគាត់ត្រូវបានប្រកាសបើជាវីរបុរសជាតិរបស់យើង? អ្នកគ្រូពេលឲ្យមួយខែដើម្បីស្វែងរកចម្លើយមកឲ្យគ្រូវិញ" ថេយ៉ិងចំហរមាត់ធ្លុង ចង់រកកល់ទឹកភ្នែក។

" មេបញ្ជាការចន ? ប៉ុន្តែអ្នកប្រវត្តសាស្រ្តក៏មិនដឹង..."

" នោះហើយជាមូលហេតុដែលអ្នកគ្រូឲ្យឯងស្រាវជ្រាវពីវា" ពុទ្ធោអើយ! ខ្លួនគេមិនអាចទទួលការពិន័យបែបបានឡើយ អយុត្តិធម៌ពេកហើយ។

" ប៉ុន្តែអ្នកគ្រូ..."

" ប្រសិនបើឯងធ្វើរបាយការណ៍របស់ឯង នោះឯងប្រាកដជាធ្វើវាបាន។ អាចចេញទៅវិញបានហើយ"

ថេយ៉ុងគ្មានជម្រើសអ្វីក្រៅពីទទួលយកវាទេ។ កម្លោះតូចសម្លឹងមើលទៅកាន់ធ្នូមុនពេលដើរចាកចេញពីបន្ទប់។

ពេលដែលថេយ៉ុងចេញមកវិញ ក៏ប្រទះឃើញជីមីនកំពុងតែផ្អៀងផ្អងខ្លួនជាប់ជញ្ជាំង ដូចជាកំពុងលួចស្តាប់ថេយ៉ុងនឹងអ្នកគ្រូនិយាយគ្នា។

"ថេយ៍..."

" ឯងប្រាប់គ្រូមែនទេ?"

ជីមីននៅស្ងៀមបន្តិចទើបនិយាយ:
" ថេយ៍! យើងប្រាប់ឯងរួចហើយ ថាយើងមិនព្រមឲ្យឯងធ្វើបែបនេះទៀតទេ"

ថេយ៍ សើចនៅដើមកតិចៗ បែបចំអកឲ្យជីមីន
" ដោយសារតែឯង ទើបយើងត្រូវពិន័យឲ្យធ្វើកិច្ចការឆ្កួតឡប់មួយនេះ" ថេយ៉ុងនិយាយទាំងយំ ធ្វើសិស្សមួយចំនួននាំគ្នាក្រលេកមកមើលពួកគេ។

"ឯងពិតជាមិត្តល្អបំផុតរបស់យើងមែនឬក៏អត់?" ជីមីនស្តាប់ឮសំណួររបស់ថេយ៉ុងហើយគេខឹងខ្លាំងណាស់ បែកដូងរបស់គេដូចត្រូវគេពុះជាបំណែកៗ។

" អត់ទោស? តើឯងមិនជឿជាក់លើមិត្តភាពយើងឥឡូវនេះទេហេស៎? យើងធ្វើបែបនេះព្រោះ.... ដោយសារអីទៅ? ថេយ៍ យើងជាមិត្តល្អរបស់ឯងពិតមែន តែយើងមិនចង់ឲ្យឯងធ្វើអីដែលខុសទេ យើងចង់ឃើញឯងល្អ...

" ចង់ឃើញយើងល្អ? ជីមមីន ឯងត្រឹមតែជាមិត្តរបស់យើង មិនមែនជាឳពុកម្តាយរបស់យើងទេ ដូច្នេះហើយឯងគ្មានសិទ្ធិអីមកសម្រេចចិត្តជំនួសយើងទេ។

និយាយចប់ថេយ៉ុងក៏ដើរចេញបាត់ទៅ។ ចំណែកឯជីមីនក៏ទប់ទឹកភ្នែកលែងជាប់ ក៏បណ្តោយឲ្យវាហូរកាត់ផែនថ្ពាល់។

ជីមីនជាមិត្តមិនល្អមែនទេ?!

______________

ទី26/ ធ្នូ / 2023

ខ្ញុំសម្រេចចិត្តថាឈប់បកប្រែត្រឹមនេះហើយ ដំបូងគិតថានឹងបកប្រែឲ្យដល់ចប់ តែទើបតែដឹងថាមានអ្នកបកប្រែសាច់រឿងមូយរួចហើយ ក៏សម្រេចចិត្តលែងបកប្រែតទៅទៅទៀត។

@Taein0416 នេះជាឈ្មោះរបស់ admin ដែលបានបកប្រែរឿង Captain Jeon( អនុសេនីយ៍ឯក)ដល់ចប់ អ្នកទាំងអស់គ្នាអាចចូលទៅអានបាន។ 😌💐✨

Continue Reading

You'll Also Like

4.1M 259K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1M 57K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
169K 3.7K 25
"I only fuck girls who want to be fucked, flipped over and banged, Sunshine and..." "And that's what I want, daddy. Exactly what I want from you." * ...
790K 66K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...