Enemies To Lovers🖤/VHOPE/

By itmenotyou5

2.4K 296 125

"ទោះគេអាក្រក់ដាក់ខ្ញុំតែវាជារឿងពិតដែលមានតែគេប៉ុណ្ណោះដែលអាចការពារជីវិតរបស់ខ្ញុំបាន!!"ហូស៊ុក តេីនឹងមានរឿងអីកេីត... More

Power of Kim🖤
Part1: traitorous
Part2:Mocking
Part3: He's a princess
Part4: I never forget and forgive you!
EP5: I'll Killing you, Revenge❗
Part6: your life is mine
Part7:I said stop B*tch🤬
Part9+10:I'll Show you my cruelty😡¹⁸+
Part11:you see? I can do everything!
Part12: Bad guys!
Part13: I want to protect him as Mine!
Part14:Change composition🔁
Part15: I'll choose Him!

Part8: I said no, but you don't listen to me!

171 14 6
By itmenotyou5

នាយឧត្តមសេនីយ៍ថេយ៉ុងញញឹមចុងមាត់"យេីងសាកចិត្តទ្រង់មេីលទេថាហ៊ានសម្លាប់ខ្លួនឯងពិតឬអត់!"នាយមិនកុហកទេប៉ុន្តែមុននេះក៏មានការបន្លំដែរ។

"មនុស្សថោកទាប!...លោកប្រៀបដូចជាមនុស្សធន់ថោកទាបទាំងនោះ!..ប្រហេីនហ៊ានប៉ះពាល់ខ្លួនរបស់យេីង!..លោកប្រហេីនណាស់!!!!!!..."ព្រះអង្គម្ចាស់តូចហូស៊ុកស្រែកខ្លាំងៗដោយសេចក្ដីខឹងខឹងជាខ្លាំងដៃនឹងមាត់ញ័រតតាក់កែវភ្នែកដក់ដោយទឹកភ្នែកសម្លឹងទៅកាន់មនុស្សមាឌធំដោយការខឹងស្អប់ពេញទ្រូង។

នាយថេយ៉ុងញញឹមម្ដងទៀត"តែខ្ញុំយល់ថាទ្រង់សាកសមនឹងមនុស្សថោកទាបដូចខ្ញុំណាស់!"សម្ដីប្រហេីនហួសមេឃហ៊ាននិយាយសម្ដីព្រាបទ្រង់ទៅជាមួយមនុស្សថោកទាប។

"ទ្រង់គិតមេីលទៅ..មនុស្សថោកទាបក្នុងគ្រួសារអភិជនមានអំណាចយោងខ្នង..យេីងក៏មានតួនាទី...យេីងគិតបេីយេីងហាមាត់ទ្រង់នឹងក្លាយជារបស់មនុស្សថោកទាបដូចយេីងភ្លាម!"នាយឧត្តមសេនីយ៍និយាយដោយអំនួតក្រអឺតក្រទមប៉ុន្តែទាំងអស់នេះគ្មានមួយណាដែលជាការភូតភរនោះទេទាំង យសសក្ដិ កិត្តិយស ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ គ្មាននរណាមួយបានមួយជំណិត។

"ថោកទាប!..លោកសំអាងអីហ៊ាននិយាយពាក្យគួរឲរអេីមទាំងនោះចេញមក?..."ដ្បិតថាកំពុងតែនៅក្រោមទ្រូងរបស់នាយឧត្តមសេនីយ៍ញ័រទាំងខ្លួនពិតមែន ប៉ុន្តែទ្រង់នៅតែមានសម្ដីខ្លាំងមិនខ្ចីចុះញម។

ថេយ៉ុងញញឹម"ក៏សំអាងពេលនេះ.."មិនត្រឹមតែនិយាយភ្នែកក៏សម្លឹងកាយស្រឡូនពីក្បាលដល់ចុងជេីងដោយស្នាមញញឹមមិនដឹងថាក្នុងចិត្តមានអ្វីខ្លះ។
"ឯងអាក្រក់ណាស់...កុំឲយេីងមានឪកាសឲសោះ គីម-ថេយ៉ុង!"ទឹកភ្នែកថ្លាៗហូកាត់ថ្ពាល់ក្រពុំដោយការឈឺចិត្តជាខ្លាំងដោយសារតែខឹងចិត្តព្រោះធ្វេីអីដេីម្បីការពារខ្លួនឯងក៏មិនបាន។

នាយឧត្តមសេនីយ៍ប្ដូរទឹកមុខភ្លាមៗ"ចរឹកព្រះអង្គម្ចាស់របស់ទ្រង់ប្រេីជាមួយយេីងមិនបានទេ!...ទ្រង់ធ្លាក់ដំណែងជាព្រះអង្គម្ចាស់យូណាស់មកហេីយគួរតែដឹងខ្លួនទៅ!..."មិននិយាយតែមាត់ថេយ៉ុងក៏ទាញចង្ការរបស់ទ្រង់ឲសម្លឹងមកចំភ្នែករបស់នគេចំៗដោយការដាក់សម្ពាធទឹកមុខស្មេីរដោយកំពុងតែដាស់តឿនទ្រង់។

"..ហឹស..មិនថាយ៉ាងណាយេីងមានតម្លៃខ្ពង់ខ្ពស់..ទោះនៅចំណុចណាក៏យេីងនៅតែជាមនុស្សខ្ពង់ខ្ពស់ឈាមជ័ររាជរង្ស..ជាព្រះអង្គម្ចាស់...យេីងមិនថោកទាបទៅជាមួយមនុស្សអាក្រក់ដូចឯងឡេីយអាបិសាច អាឃាតករ!.."ទ្រង់ជាមនុស្សឲតម្លៃខ្លួនឯងណាស់ទោះពេលនេះទ្រង់នៅចំណុចណាសឹងថាគ្មានអ្វីសោះក៏ដោយមិចនឹងឲមនុស្សម្នាក់មកមេីលងាយទ្រង់តាមចិត្តចង់នោះទោះតតាំងមិនឈ្នះក៏ទ្រង់មិននៅស្ងៀមដែរ។

"អ៊ីចឹងល្អហេីយទ្រង់រក្សានាមជាព្រះអង្គម្ចាស់របស់ទ្រង់ឲល្អទៅបន្តិចទៀតទ្រង់លែងបានឮហេីយ...ជាពិសេសខ្លួនរបស់ទ្រង់សង្ឃឹមថាមិនក្លាយជារបស់យេីង!!"ទាំងទឹកមុខនឹងពាក្យសម្ដីរបស់នាយឧត្តសេនីយ៍ប្រហេីនខ្លាំងណាស់ដូចជាក្នុងភ្នែករបស់គេហូស៊ុកដូចជាគ្មានតម្លៃអ្វីសោះក្រៅពីកូនជនក្បត់ជាតិ។

ថេយ៉ុងព្រមលែងកាយតូចហេីយក៏ចូលទៅបន្ទប់ទឹកទាញអាវឃ្លុំមកពាក់មុននឹងបេីកទ្វាបន្ទប់ចេញទៅបាត់។ នៅក្នុងបន្ទប់ទាំងមូលសល់តែព្រះអង្គម្ចាស់តូចហូស៊ុកដែលកំពុងតែគេងអោបខ្លួននៅលេីពូកដោយសេចក្ដីឈឺចាប់ទឹកភ្នែកហូស្រក់ចុះមិនដាច់។ ចាប់មកនេះទ្រង់ត្រូវបាន គីម-ថេយ៉ុងគ្រប់គ្រងទាំងស្រុង។

ទ្រង់យល់ថាខ្លួនឯងអន់ណាស់ឃាតករសម្លាប់ឪពុកម្ដាយនៅចំពោះមុខតែធ្វេីអីគេមិនបានថែមទាំងត្រូវប្រមាថមេីលងាយមិនឲតម្លៃ ប្រហើនប៉ះពាល់រាងកាយរបស់ទ្រង់ទៀត។

+ព្រឹក

ហូស៊ុកចុះមកទាំងព្រឹកទៅរកយូហាន
"យូហាន!...យេីងចង់ចេញទៅក្រៅ!"មិនដឹងថាថ្ងៃនេះមានបំណងអ្វីសុខៗក៏ស្រាប់តែចង់ចេញទៅក្រៅទៅវិញ។

"ចេញមិនបានទេ!ទ្រង់ចង់ចេញទៅធ្វេីអី?..ទ្រង់ចង់បានអីប្រេីខ្ញុំបានហេីយ!"យូហាន
"យេីងចង់ទៅរកលោកអំជីហ៊ុន!.."ហូស៊ុកដោយគិតថាលោកលី ជីហ៊ុនអាចជួយខ្លួនបានក៏ចង់គេចលួចទៅរកលី ជីហ៊ុនដែលជាអ៊ំប្រុស។

"ទ្រង់មិនអាចទេ!..ទ្រង់មិនអាចទៅរកគេបានទេណាមួយទ្រង់ដឹងទេថាគេជាមនុស្សល្អឬមនុស្សអាក្រក់!!"យូហានបដិសេធភ្លាមព្រោះគិតថាវាគ្រោះថ្នាក់ណាមួយបេីថេយ៉ុងដឹងហូស៊ុកច្បាស់ជាយ៉ាប់ហេីយ។

"យ៉ាងណាគាត់ក៏ជាអ៊ំប្រុសរបស់យេីង!គាត់មិនសម្លាប់យេីងទេ!"ហូស៊ុកនិយាយធ្វេីដូចជាស្គាល់លោកអ៊ំរបស់ខ្លួនច្បាស់យ៉ាងអញ្ចឹងដោយគិតថាសាច់ញាតិច្បាស់ជាល្អជាងមនុស្សមិនជាប់សាច់ដូចជាគីម-ថេយ៉ុង។

"អឹ-ហេីយទ្រង់ចង់ធ្វេីបែបណា?"ហានទោះមិនយល់ស្របតែក៏គិតថាលោកជីហ៊ុនជាអ៊ំប្រុសច្បាស់ជាគ្មានបំណងអាក្រក់អីនោះទេហេីយប្រាកដជាអាចជួយហូស៊ុកបាន។
ហូស៊ុកញញឹមហេីយក៏ខ្សឹបប្រាប់ទៅយូហានដែលហាក់មានទឹកមុខមិនល្អសោះ។

"តាមហ្នឹង!"
"បាទ!"ទាំងពីរនាក់ចេញមកដោយយូហានតាមព្រះអង្គម្ចាស់ហូស៊ុកធម្មតាព្រោះត្រូវបានថេយ៉ុងអនុញ្ញាតរួចហេីយថាអោយនៅក្បែរហូស៊ុក។

"យេីងចង់ចេញក្រៅ!!"ព្រះអង្គម្ចាស់តូចដេីរមកឈរចាំថេយ៉ុងដែលកំពុងតែចុះមកខាងក្រោមទោះមិនចង់វាចាឆ្លងឆ្លេីយជាមួយថេយ៉ុងយ៉ាងណាក៏ដោយក៏ទ្រង់មិនអាច។

"ទ្រង់ចង់ទៅណា?"នាយឧត្តមសេនីយ៍ចុះមកជាមួយនឹងទឹកមុខស្មេីរធេងមាំដូចដេីមមិនដែលផ្លាស់ប្ដូរសួរទៅកាន់កាយតូចដែលនិយាយទាំងមិនមេីលមុខរបស់ខ្លួន។
"យេីងចង់ទិញរបស់!.."
"ទ្រង់ចង់បានអីប្រាប់កូនចៅនៅទីនេះ ឬពឹងជីមីក៏បានទ្រង់មិនចាំបាច់ទៅដោយខ្លួនឯងនោះទេ!"នាយឧត្តមសេនីយ៍ហាក់ដឹងដល់គំនិតរបស់ព្រះអង្គម្ចាស់ហូស៊ុកក៏និយាយដេញជេីងចាំមេីលថាហូស៊ុកធ្វេីអីខ្លះដេីម្បីបានចេញទៅក្រៅ។

"តែយេីងត្រូវការទិញរបស់ផ្ទាល់ខ្លួន!"ហូស៊ុកខឹងភ្លាមនៅពេលថេយ៉ុងព្យាយាមរកហេតុផលចង់ហាមខ្លួនមិនឲចេញទៅក្រៅតែមិនថាយ៉ាងណាទ្រង់ត្រូវតែទៅឲបាន។

នាយឧត្តមសេនីយ៍ចូលទៅជិត"បេីទ្រង់ចង់ទៅអោយបានបែបនេះ!..យេីងទៅជាមួយទ្រង់ព្រមទេ?"ខ្ញុំចង់ដឹងណាស់ថាក្មេងមានចរឹកដូចជាព្រះអង្គម្ចាស់ហូស៊ុកនេះហ៊ានធ្វេីអីខ្លះ។

ហូស៊ុកដកដង្ហេីមធំ"...បាន!.."គិតថាយេីងមិនហ៊ានមែនទេគិតថាយេីងរកផ្លូវរត់មិនបានមែនទេ?ចាំមេីលទៅថាយេីងរត់ដោយរបៀបណានោះ។
"ជីមីនទៅជាមួយគ្នាទៅ!.ថ្ងៃមុនឮថាចង់ទៅទិញរបស់ថ្មី!"ថេយ៉ុងឃេីញជីមីនចុះមកក៏បបួលឲបានជាគ្នាជាមួយហូស៊ុក។

"បេី..អូខេហេីយក៏ឆាប់ទៅ"ហូស៊ុកសម្លក់សម្លឹងបងប្អូនទាំងពីរហេីយក៏ចេញទៅចាំក្នុងឡានមុន។ជីមីនក៏ចូលទៅតាមក្រោយ ដោយថេយ៉ុងឲទាំងពីរនាក់ជិះជាមួយគ្នាដេីម្បីឲជីមីនបាននិយាយជាមួយហូស៊ុក។

"..បេីមានអ្វីមិនស្រួលប្រាប់យេីងភ្លាម"នាយឧត្ដមសេនីយ៍ថេយ៉ុងប្រាប់កូនចៅដែលជិះអមដេីម្បីការពារសុវត្តិភាពមុននឹងឡេីងឡានដែលស៊ុនហូកំពុងតែបេីកទ្វាចាំ។
"បាទទាន!"កូនចៅដែលសុទ្ធសឹងតែមកពីក្រុមកងកម្លាំងពិសេសៗឆ្លេីយព្រមគ្នាដោយម្នាក់ៗសុទ្ធតែមានបំពាក់កាសត្រចៀករាងៗខ្លួនមកព្រមជាមួយនឹងឈុតខ្មៅៗយ៉ាងសមសួន។

ឡានបានបេីកចេញដោយមានឡានពីរគ្រឿងជិះការពារសុវត្តិភាពមុខក្រោយអមដំណេីរទៅកាន់គោលដៅ។

ក្នុងឡាន
ជីមីននៅមិនសុខទេចេះតែចង់និយាយជាមួយព្រះអង្គម្ចាស់ហូស៊ុករហូតតែមិនហ៊ានតែទោះជាមិនហ៊ានក៏ជីមីននៅតែព្យាយាមនិយាយ។
"តេីព្រះអង្គម្ចាស់តូចរៀនចប់ផ្នែកអ្វី?"ជីមីនសួរទាំងខ្លាចៗខ្លាចថាត្រូវទទួលពាក្យធ្វេីឲខូចចិត្តពីហូស៊ុកម្ដងទៀតតែម្ដងនេះហាក់មិនដូចពេលមុននោះទេ។
"ពេទ្យ!"ជីមីនឮហេីយភ្ញាក់ផ្អេីលទាំងស្នាមញញឹមមិនគិតថាហូស៊ុករៀនចប់ផ្នែកពេទ្យមកនោះទេ។
"ចៃដន្យណាស់!..ខ្ញុំក៏រៀនចប់ពេទ្យដូចគ្នា!"ព្រះអង្គម្ចាស់តូចឮហេីយក៏មិនចង់ជឿដែលថាខ្លួននឹងជីមីនរៀនចប់ពេទ្យដូចគ្នា។ ទ្រង់សម្លឹងមុខជីមីនដែលខំញញឹមដាក់ទាំងគិតក្នុងចិត្ត។

«យេីងបញ្ចេញមកបែបនេះហេីយហេតុអីក៏ចេះតែមកនិយាយជាមួយយេីងអញ្ចឹង?»ហូស៊ុកគិតក្នុងចិត្តទាំងហួសចិត្តនឹងជីមីនដែលញញឹមញែមហាក់សប្បាយចិត្តទាំងដែលទ្រង់បង្ហាញ់ថាមិនសូវពេញចិត្តជីមីននឹងគ្រួសារយ៉ាងណាក៏ដោយ។

"យេីងចង់នៅស្ងៀមស្ងាត់ឈប់និយាយទៅ!"ឮហេីយជីមីនក៏បិទមាត់ទោះញញឹមមិនសមតែក៏សប្បាយចិត្តតែមិនត្រូវទ្រង់និយាយពាក្យមិនល្អដាក់ដែរ។

ជិះមួយសន្ទុះក៏ដល់ផ្លូវបត់ចូលផ្សាទំនេីបចូលកន្លែងចំណត់ឡាន។
"ព្រះអង្គម្ចាស់តូច!!"យូហានដែលអង្គុយខាងមុខងាក់មកហៅហូស៊ុកដេីម្បីឲទ្រង់មេីលផ្លូវត្រង់ចំណត់ឡានឲហេីយដេីម្បីងាយស្រូលរកផ្លូវ។

គ្រាន់តែបេីកទ្វាឡានភ្លាមក៏បានឃេីញទឹកមុខមាំរបស់នាយឧត្តមសេនីយ៍ថេយ៉ុងដែលកំពុងតែដេីរមករក។
"ពីនាក់ទៅតាមយេីងសល់ប៉ុន្មានមេីលយាមទីនេះឲគ្រប់កន្លែងជាពិសេសផ្លូវចេញចូល"ថេយ៉ុងដាក់បញ្ជាមុននឹងនាំអង្គម្ចាស់នឹងប្អូនដេីរមេីលក្នុងផ្សាដោយមានស៊ុនហូ យូហាននឹងកូនចៅពីរនាក់ទៀតដេីរតាមពីក្រោយ។

ហូស៊ុកគិតចង់ទៅមេីលអាវមួយកន្លែងតែត្រូវថេយ៉ុងចាប់ដៃរបស់ទ្រង់ឲឈប់ភ្លាមៗ។
ហូស៊ុកសម្លឹងមុននឹងវាសដៃរបស់រាងក្រាស់ចេញ"កុំប្រហេីនដាក់យេីង!"

"ទ្រង់កុំគិតចង់រត់អោយសោះបេីមិនចង់ស្លាប់!!"នាយឧត្តមសេនីយ៍ថេយ៉ុងអោនទៅក្បែរត្រចៀកនិយាយឲទ្រង់ឮអោយបានច្បាស់ៗនិយាយនេះមិនមែនជាពាក្យគំរាមប៉ុន្តែជាការដាស់តឿនជាមុនព្រោះបេីមានគោលបំណងចង់រត់គួរតែបោះបង់។

ហូស៊ុកញញឹម"ហឹស-យេីងអាចរត់ទៅណាបាន!"ខ្ញុំមានអារម្មណ៍ថានាយឧត្តមសេនីយ៍ថេយ៉ុង គីមម្នាក់នេះបានដឹងពីគោលបំណងរបស់ខ្ញុំហេីយ។ខ្ញុំក៏រាងស្ទាក់ស្ទេីរប៉ុន្តែខ្ញុំមិនឈប់ដាច់ខាត។

ហូស៊ុកដេីរបន្តចូលទៅក្នុងហាងមួយនោះដេីម្បីមេីលខោអាវតែម្ដងនេះថេយ៉ុងលែងហាមទៀតហេីយដោយដេីរតាមពីក្រោយមេីលតែម្ដង។

ហូស៊ុកធ្វេីជាទាញអាវមេីល"ហាន!..មួយនេះសមនឹងយេីងទេ?"ហូស៊ុកងាក់មេីលទៅយូហានព្រោះចង់ឲសញ្ញាតែគិតខុសព្រោះងាក់ទៅមនុស្សដែលទ្រង់ឃេីញគឺនាយឧត្តមសេនីយ៍នោះទេ។

"ស្អាត..សមនឹងទ្រង់ណាស់!"ទឹកមុខស្មេីរមាំប្រាប់ថាសាកសមទាំងដែលមិនបានមេីលស្រួលបួលដោយចេះតែនិយាយ ឲកាយតូចទិញឲឆាប់ហេីយនឹងបាននាំទៅវិញ។
"តាមយេីងធ្វេីអី?"ហូស៊ុកគិតក្នុងចិត្តទាំងស្អប់ខឹងនឹងថេយ៉ុងដែលតាមជាប់មិនព្រមឲឃ្លាតសូម្បីតែមួយជំហាន

"លោក!.."ស៊ុកស៊ុកស្រែកដាក់ថេយ៉ុងខ្លាំងៗដែលតាមគិតតាមរហូតដល់កន្លែងប្ដូរឈុតតែម្ដងនាយម្នាក់នេះតឹងតែងដាក់យេីងពេកហេីយ។
"អរ_តាមសប្បាយចុះ!!"ពេលកាយតូចចូលទៅបាត់ថេយ៉ុងក៏មិនអាចឈរចាំទេីបទៅរកសាឡុងកន្លែងរងចាំដេីម្បីចាំឲជីមីននឹងហូស៊ុករករួចរាល់តែម្ដង។

យូហានគ្រាន់តែឃេីញហូស៊ុកចូលភ្លាមក៏រកកន្លែងដេីម្បីទៅក្បែរបន្ទប់នោះយ៉ាងលឿន។
"អាចង្រៃនោះតាមយេីងរហូតគិតយ៉ាងមិច?"ហូស៊ុកបេីកក្រណាត់មកនិយាយជាមួយនឹងយូហាន
"ខ្ញុំគិតថាទ្រង់កុំប្រថុយអី!..បេីគេចាប់បានគេអាចនឹងធ្វេីបាបទ្រង់!"យូហាននៅតែខ្លាចព្រោះប៉ុន្មានថ្ងៃមុននឹងព្រមឲមកនៅក្បែរហូស៊ុកថេយ៉ុងបាននិយាយជាមួយគេច្រេីនណាស់ ដ្បិតថាទេីបតែឃេីញថេយ៉ុងមិនបានប៉ុន្មានថ្ងៃតែយល់ថាម្នាក់នេះមិនធម្មតាទេ។

"បេីគេចាប់បានយេីងទទួលគ្រប់យ៉ាង!..លោកធ្វេីតាមតែអីដែលយេីងប្រាប់បានហេីយ!"
"ខ្ញុំមិចនឹងអាចឲទ្រង់ទទួលតែម្នាក់ឯង!...ទ្រង់ជាម្ចាស់របស់ខ្ញុំ"យូហានដាច់ខាតប្ដូរជីវិតដេីម្បីជួយហូស៊ុកដែលជាម្ចាស់តែម្នាក់ហេីយ
ហូស៊ុកញញឹម"អ៊ីចឹងធ្វេីតាមយេីង..."ហូស៊ុកខ្សឹបប្រាប់យូហានហេីយក៏មកប្ដូរឈុតវិញដេីម្បីកុំឲថេយ៉ុងសង្ស័យ។

"គិតលុយទៅយេីងចង់ទៅកន្លែងផ្សេង!"ហូស៊ុកប្រាប់ហេីយមិនរងចាំដេីរទៅមុនាយឧត្តមសេនីយ៍ក៏ទៅតាមដោយឲកាត់ខ្មៅទៅស៊ុនហូដេីម្បីគិតលុយជំនួស។

យូហានដែលដេីរតាមពីក្រោយងាក់មេីលឆ្វេងស្ដាំដេីម្បីរកឪកាសឲហូស៊ុកបានរត់ក៏ចៃដន្យបានឃេីញក្មេងៗរត់មកក៏ទាក់ជេីងជីមីនបន្តិចដេីម្បីឲមានសម្លេងរំខានឮទៅដល់ថេយ៉ុងដែលកំពុងតែដេីតាមហូស៊ុក។
"អូយ.."ជីមីននឹងក្មេងៗដួលទៅព្រមគ្នា គ្រប់គ្នាព្រមទាំងថេយ៉ុងក៏បែចំណាប់អារម្មណ៍មកលេីជីមីនដែលជាឪកាសបានធ្វេីឲហូស៊ុកលួចរត់បានសម្រេច។

យូហានជួយលេីកផងនឹងចោលភ្នែកមេីលហូស៊ុកដែលរត់រហូត។
"ជីមីន!យ៉ាងមិចហេីយ?"ថេយ៉ុងមកមេីលប្អូននឹងក្មេងៗដោយភ្លេចថាហូស៊ុកដេីរមុន។
"ព្រះអង្គម្ចាស់តូច!.."នាយថេយ៉ុងនឹកឃេីញហូស៊ុកភ្លាមៗក៏ងាក់រកមេីលតែមិនបានឃេីញក៏រហ័សរត់ទៅតាមភ្លាមៗដោយក្នុងចិត្តខឹងសង្រ្គឺតធ្មេញកុំឲនាយចាប់មកវិញបានឲសោះ។

ហូស៊ុករត់ងាក់ក្រោយផងមេីលផ្លូវផងធ្វេីយ៉ាងណាត្រូវតែរត់ទៅរកអ៊ំរបស់ខ្លួនឲបាន។នៅក្នុងប្រទេសកូរ៉េនេះទ្រង់មិនអាចទៅរកឬស្គាល់អ្នកណាដែលទុកចិត្តក្រៅពីលោកអ៊ំរបស់ខ្លួន លី-ជីហ៊ុន ឡេីយ។

"ជួយផង!..ទីនេះមានមនុស្សរោគចិត្ត..ឆាប់ហៅប៉ូលិសមកឆាប់ឡេីង!"សម្លេងឆោឡោឆ្លេឆ្លារបស់ភ្ញៀវនៅក្នុងផ្សាដែលកំពុងតែសុំជំនួយឲមកជួយចាប់មនុស្សរោគចិត្តដែលកំពុងតែកាន់កាបិតចង្អុលពេញផ្សារ។

ហូស៊ុករត់ងាក់ក្រោយភ្លេចមេីលក៏ចូលទៅវោងមនុស្សដែលរោមមនុស្សរោគចិត្តដោយរវល់តែភ័យខ្លាចថេយ៉ុងតាមមកទាន់ក៏ត្រូវបុរសរោគចិត្តម្នាក់នោះទាញដៃទៅធ្វេីជាចំណាត់ខ្មាំង។

"អាយ!"សម្លេងតូចតែញេញស្រួយស្រែកដែលធ្វេីឲឮទៅដល់ថេយ៉ុងដែលកំពុងតែរត់តាមរក។ នាយឧត្តមសេនីយ៍រត់មករកវោងមនុស្សយ៉ាងរហ័សតាមសម្លេងរបស់កាយតូច។
"កុំចូល-បេីចូលវានឹងងាប់ហេីយ!"បុរសម្នាក់នោះនិយាយគំរាមផងកាន់កាំបិតទៅភ្ជុងនឹងករបស់ហូស៊ុកផងភ្នែកឡេិងក្រហមហាក់ភ័យខ្លាចនឹងវោងមនុស្ស។

"លែ-លែងយេីង!"ហូស៊ុកដែលរត់គេចពីថេយ៉ុងចូលមករកស្លាប់បែបនេះក៏រលីងរលោងព្រោះភ័យខ្លាចខ្លាចថានឹងត្រូវចាក់ពិតមែន។
"ហូស៊ុក!!"នាយឧត្តមសេនីយ៍ហៅឈ្មោះកាយតូចដេីម្បីបង្វែភាពភ័យខ្លាចណាមួយគេមិនហ៊ានហៅទ្រង់ថាជាព្រះអង្គម្ចាស់នោះទេព្រោះសមាសសភាពរបស់ទ្រង់ជារឿងសម្ងាត់។

"........"ហូស៊ុកស្ងាត់មាត់ប៉ុន្តែកែវភ្នែកពិតជាចង់ឲថេយ៉ុងជួយណាស់ ឆាប់ជួយគេផង។
"ចាំបន្តិច!..ហេីយនៅឲស្ងៀមៗ.."ថេយ៉ុងទាញទូរស័ព្ទដែលភ្ជាប់ជាមួយកូនចៅខលឲមកកន្លែងនេះព្រោះនៅទីនេះមានប៉ូលិសតែម្នាក់តែមេីលទៅធ្វេីអីមិនបានសោះ។

"លោក!...មានរឿងអីហេីយនិយាយគ្នាសិនទៅ!"នាយនិយាយលួងលោមដោយព្យាយាមចូលទៅជិត
"កុំចូល!..យេីងប្រាប់ថាកុំចូលបេីមិនចឹងទេវាងាប់!!"ហូស៊ុកបិទភ្នែកទាំងញ័រខ្លួនព្រោះតែកាំបិតដែលនៅនឹងករបស់ខ្លួនវាចាក់មកតិចៗ

ថេយ៉ុងសង្កេតឃេីញខ្សែដៃក៏ស្រែកឡេីង"ខ្សែដៃរបស់លោកវាជ្រុះហេីយ!!"បុរសម្នាក់នោះរវល់តែរកខ្សែដៃខ្លាចថាវាបានបាត់ក៏ជាឪកាសដែលនាយឧត្តមសេនីយ៍ថេយ៉ុងទាញកាយតូចចេញមកបាន។ តាមពិតមិនមែនចេះតែនឹកឃេីញទេតែថេយ៉ុងសង្កេតឃេីញខ្សែដៃដែលមិនត្រូវបានដោះទុកក៏សាកព្រោះយល់ថាជាអ្នកជម្ងឺមានរបស់ជាប់ខ្លួនត្រូវតែដោះទុកពេលព្យាបាលតែបេីដោះមិនបានមានន័យថាវាសំខាន់ណាស់។

ជ្រឹក
"អាយ-!!!"ថេយ៉ុងអស់ជំហោដួលទៅលេីឥដ្ឋគ្រប់គ្នាស្រែកពេលថេយ៉ុងត្រូវចាក់តែរហ័សទេីបត្រូវតែដៃម្ខាង។
"លោ-លោក!!"ហូស៊ុកក្រោកឈរប៉ះឈាមថេយ៉ុងដែលប្រឡាក់ដៃទាំងញ័រភ័យតែជំហានក៏ថយក្រោយរហូតព្រោះនេះជាឪកាសដែលទ្រង់អាចរត់ទៅបានទាន់ថេយ៉ុងមានរបួស។

"បងប្រុស!!"ជីមីនរត់មកឆ្លេឆ្លាទាំងភ័យពេលឃេីញបងប្រុសមានឈាមពេញដៃ
"លោកនាយ!."
"ចៅហ្វាយ!..សុំទោសពួកយេីងជាប៉ូលិស"គ្រប់គ្នារត់មកខ្លះជួយលេីកថេយ៉ុងហេីយបង្ហាញ អត្តសញ្ញាណមុនទៅចាត់ការចាប់បុរសរោគចិត្តម្នាក់នោះឲទៅខាងមន្ទីពេទ្យវិញ។
"ហូស៊ុក!.."ថេយ៉ុងក្រោកឈរទាំងឈឺតែឈឺប៉ុនហ្នឹងវាតិចតួចណាស់សម្រាប់មនុស្សផ្ញេីរជីវិតនៅនឹងកាំភ្លេីងដូចជាគេ។

"ស៊ុនចាត់ការទីនេះអោយស្អាត....!!..ឯងនាំជីមីនឹងគេទៅផ្ទះមុន សល់ប៉ុន្មានបំបែកគ្នាតាមរកជុង-ហូស៊ុកឲឃេីញ!"នាយឧត្តមសេនីយ៍ថេយ៉ុងដាក់បញ្ជាដោយកែវភ្នែកពោពេញដោយកំហឹងដែលខឹងចំពោះហូស៊ុកជាខ្លាំងទាំងមិនខ្វល់ជាមួយនឹងរបួសដៃហាក់បីដូចជាមិនឈឺ។

"គេទៅណា?"ថេយ៉ុងនាំខ្លួនយូហានមកសួរមុននឹងឲទៅផ្ទះមុនរងចាំទទួលទោស កុំគិតថាគេមិនដឹង គេគ្រាន់តែចង់សាកចិត្តថាមនុស្សនេះហ៊ាននឹងអាចទុកចិត្តកម្រឹតណាប៉ុណ្ណោះ។

"យេី-យេីងមិនដឹង!"យូហានមិនហ៊ានប្រាប់មានតែបួងសួងឲព្រះអង្គម្ចាស់ហូស៊ុករបស់ខ្លួនទៅដល់មុនថេយ៉ុងរកឃេីញ។
ថេយ៉ុងញញឹមយ៉ាងគួរឲខ្លាចមុននឹងនិយាយសាកចិត្តយូហាន"នៅកូរ៉េទ្រង់អាចទៅណាបានក្រៅពី ផ្ទះលោកលីមែនទេ?"ចាំមេីលទៅ បន្តិចទៀតដឹងគ្នាហេីយថាកាប្រឆាំងរឹងរុសនឹងទទួលផលបែបណា ចង់រត់ឲបានមែនទេ អញ្ចឹងរត់ទៅរត់ឲ្យផុតកុំឲគេចាប់បានវិញអោយសោះ។

➡️¹⁸+🔥

Just Vote If you want Next Episode! 😉
To be Continued.....
#Pinky💞✨

Continue Reading

You'll Also Like

303K 9.1K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
104K 9.2K 111
"You think I'm golden?" "Brighter than the sun, but don't tell Apollo" Dante hates Rome's golden boy. Jason doesn't even remember him. Right person w...
1.3M 25.7K 51
and all at once, you are the one I have been waiting for theodore nott x fem oc social media x real life lowercase intended started: 3.25.23 finished...
793K 29.6K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...