ម្ចាស់ជីវិត

Autorstwa KIM-FAA

166K 8.2K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... Więcej

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣

ភាគបញ្ចប់

2.4K 122 1
Autorstwa KIM-FAA

«មើល៍ បងថយចេញសិនទៅ មិនឃើញអូនកំពុងតែរវល់ទេ?» ថេយ៉ុង លើកវែកជ្រលោ ដេញគេឲ្យថយចេញ ព្រោះដៃជាប់ធ្វើម្ហូប តែលោកប្តីនៅតែសសុលខ្លួនចាប់ឱបរាងតូចពីក្រោយយ៉ាងស្អិតជាប់ ថែមទាំងនិយាយឌឺ៖
«អូនរវល់ធ្វើម្ហូបជារឿងអូន ប្តីចង់ឱបថើបអូន ជារឿងប្តី»កូនមួយហើយ សម្តីនៅតែផ្អែមត្រជាក់ជ្រាបពេញបេះដូង នាយតូច បម្រុងនឹងខឹងហើយប្រែជាអត់វិញ ថែមទាំងលួចញញឹម និងបន្តចម្អិនអាហារ ហើយធ្វើជារអ៊ូតិចៗ៖
«ឱបថើបៗ មិនចេះខ្មាស់ប៉ាម៉ាក់ទេ?»
«ល្ងាចនេះលោកប៉ាអ្នកម៉ាក់ត្រឡប់ទៅផ្ទះគាត់វិញហើយ»ជុងហ្គុក ស្រដីឡើងស្របពេលដាក់ចង្ការពឹងលើស្មាននាយតូចយ៉ាងក្តីសុខ
«អូនមិនចង់ឲ្យគាត់ទៅសោះ ចង់ឲ្យគាត់សម្រាកនៅផ្ទះយើងឲ្យបានយូរបន្តិច»គ្រាន់តែឮចឹងភ្លាម អ្នកខ្លះក៏តវ៉ាភ្លែត៖
«បងមិនគាំទ្រទេ» អ្នកជាប្តី និយាយទាំងមុខក្រម៉ូវ ធ្វើឲ្យនាយតូច ងាកសម្លក់ថ្មែរ
«កូនអី អកតញ្ញូដាក់អ្នកគុណបែបនេះ គ្រាន់តែគាតមកលេងផ្ទះកូនផងក៏បាន?!» ថេយ៉ុង ស្តីបន្ទោសញាប់មាត់ ហើយជុងហ្គុក ក៏តបវិញភ្លាម៖
«ឲ្យតែថ្ងៃណាប៉ាម៉ាក់មកលេងផ្ទះ បងខានបានគេងឱបអូនរហូត ធុញថប់ណាស់»រាងក្រាស់ ពោលរអ៊ូរទាំ រង៉ូវៗ ដាក់ត្រចៀក ធ្វើឲ្យ នាយតូច ខាំមាត់គ្រឺត៖
«ខានប៉ុន្មានថ្ងៃសោះ រអ៊ូនោះរអ៊ូ» ការពិតចឹងសោះ មិនចង់ឲ្យពួកគាត់មកលេង ខ្លាចខានបានឱប ចំជាក្បាលខូចមែនប្រុសកំហូចនេះ។
«អូនមិនមែនបង អូនមិនយល់ទេ អូនចិត្តអាក្រក់ដាក់បងរហូត»
«មិនមែនអូនចិត្តអាក្រក់ទេ តែមកពីអ្នកខ្លះក្បាលខូច ឲ្យគេងឱបធម្មតាមិនព្រមទេ បានឱបពេលណា ដឹងតែលូកលាន់អូនរហូត បងមិនចេះខ្មាសប៉ាម៉ាក់ទេហ្អែស៎ ទ្វារបន្ទប់យើងត្រូវចំហរចោលរហូតណា៎ លោកប្តី»ប្រយោគចុងក្រោយបញ្ចប់ដោយ លោកប្តី តែកុំមើលទឹកមុខឲ្យសោះ កាចឆ្នាស់ប៉ះមិនបានទេ កុំធ្វើឲ្យខឹងឲ្យសោះ ប្រយ័ត្នឆេះផ្ទះបាយទាំងព្រឹក។
«និយាយលូកលាន់ធ្វើដូចបងចាប់បង្ខំអូនចឹង?» ជុងហ្គុក ស្រាប់តែចេញចរិកងរងក់ លែងឱបប្រពន្ធ តែប្តូរដោយការចាប់បង្វិលកាយតូចឲ្យបែរមកប្រឈមមុខចំ មកនិយាយឲ្យដឹងរឿងសិន មិនបានទេក្មេងច្រម៉ក់នេះឥឡូវខូចណាស់ បានចិត្តសម្បើមណាស់ តាំងពីក្លាយជាMummyរបស់ អែលឡា មក ប្តីធ្វើអីបន្តិច ខុសៗៗៗ ខុសរហូត។
«ហ្នឹងហើយ បងឯងលូកលាន់អូន» ថេយ៉ុង និយាយទាំងលើកចិញ្ចើមឌឺៗ រួចប្រញាប់ដើរគេចទៅជ្រុងម្ខាង តែត្រូវ រាងក្រាស់ ចាប់ឱបជាប់ស្អិតមិនឲ្យរត់ទៅណារួច។
«នេះបងជាប្តីអូនណា៎ កុំប្រើភាសាចឹងដាក់បងឲ្យសោះ»ស្របសម្តី ជុងហ្គុក ចាប់ប្រអប់ដៃតូចៗ ឲ្យមកក្រសោបមុខគេ ខណៈ ថេយ៉ុង លួចអស់សំណើចក្នុងចិត្ត និងចាំមើលប្រុសកំហូចនេះងរង៉ក់ សម្តែងទឹកមុខតួកំសត់បានប៉ុន្មានទៀត។
«ប្តីឈប់ខូចបានទេ អូនឮពាក្យហ្នឹងឡើងសាំត្រចៀកហើយ»នាយតូច ស្រដីឡើង ទាំងយកម្រាមដៃអង្អែលថ្ពាល់នៃផ្ទៃមុខដ៏សង្ហារបស់គេ អ្នកណាទៅដាច់ចិត្តខឹងកើតទៅ បើមានប្តីគួរឲ្យស្រឡាញ់យ៉ាងនេះ គ្រាន់តែឥឡូវសម្តីកាន់តែបាន ចរិកកាន់តែងរង៉ក់ មិនមែនដូចជុងហ្គុកពីមុនឡើយ ជុងហ្គុក ពេលនេះគឺខូចគុណទ្វេរនឹងដប់។
«ចឹងអូនថាទៅមើល៍ បងលូកលាន់អូនត្រង់ណា?»អស់ពីធ្វើងរង៉ក់ រាងក្រាស់ សួរដេញដោលប៉ះតែសំណួរដែលនាយតូចពិបាកឆ្លើយ ដឹងហើយថាខ្លួនឯងធ្វើស្អីខ្លះដាក់ប្រពន្ធ នៅតាមសួរធ្វើពើរទៀត។
«ឈប់និយាយរកបងហើយ និយាយមិនចូលគ្នាអីបន្តិច»ថេយ៉ុង ទម្លាក់ដៃចុះវិញទាំងមុខក្រម៉ក់ក្រម៉ូវ ហើយដើរចេញពីផ្ទះបាយ ដើរទៅរកកូននៅក្នុងបន្ទប់ទទួលភ្ញៀវបាត់ទៅ ចំណែកជុងហ្គុក នៅឈរក្រវីក្បាលហួសចិត្តជាមួយនិងប្រពន្ធក្មេងរបស់ខ្លួន ដែលនិយាយអីប៉ះពាល់គឺមិនបានតែម្តង មិនត្រូវចិត្ត ខឹង បើបានខឹងហើយគឺខឹងងរខ្ទឺតលែងនិយាយរកគេពីរបីថ្ងៃក៏មាន ហើយចុងក្រោយគេទៅតាមលួងវិញដដែល។

ត្បិតពួកគេខឹងគ្នាឈ្លោះគ្នាប៉ុន្មានរយដងក៏ដោយ ក៏ពួកគេនៅតែផ្តល់ក្តីស្រឡាញ់ឲ្យគ្នាគ្មានថ្ងៃសាបសូន្យឡើយ ឯពេលវេលាក៏កាន់តែរំកិលទៅមុខ ថេយ៉ុង មានអារម្មណ៍ថាពិតជាលឿនខ្លាំង លឿននឹកស្មានមិនដល់។ ពេលនេះ អែលឡា មានអាយុ៤ខួបហើយ ចេះដើរ ចេះរត់ ចេះនិយាយច្រើន ធ្វើឲ្យគ្រប់គ្នាក្នក់ក្នាញ់នឹងនាងរាល់ថ្ងៃ។
ថ្ងៃនេះមិនដឹងថាជាថ្ងៃពិសេសអ្វី សុខៗ ជុងហ្គុក ស្រប់តែណាត់ប្រពន្ធទៅញ៊ាំអាហារពេលល្ងាចនៅកន្លែងមួយ។
រាងតូចស្លៀកពាក់ស្អាតបាត លើខ្លួនមានបំពាក់គ្រឿងអលង្កា បាញ់ទឹកអប់ឈ្ងុយឈ្ងប់រងចាំលោកប្តីមកទទួល ទៅញ៊ាំបាយល្ងាចនៅខាងក្រៅម្តង។ នៅក្នុងបន្ទប់ ក៏មានក្មេងស្រីច្រម៉ក់ដែលអង្គុយចាំម៉ាមីរបស់គេរៀបចំខ្លួនអស់ពេលមួយម៉ោងជាង នាងចំហរមាត់ស្ងាបមិនដឹងជាលើកទីប៉ុន្មាន ហើយចុងក្រោយក៏សួរទៅកាន់នាយតូច៖
«Mummyទៅណាហ្នឹង?»
«Mummyមានការវល់ត្រូវចេញទៅខាងក្រៅ»
«ទៅជាមួយអ្នកណា?» អែលឡា ធ្វើភ្នែកឡិកឡក់ៗ ឆ្ងល់នេះឆ្ងល់នោះមិនចេះចប់
«ទៅជាមួយប៉ាប៉ាកូនហ្នឹងណា៎?»ថេយ៉ុង ងាកមកតប ទាំងលូកដៃច្បិចថ្ពាល់កូនតិចៗ
«ម៉េចមិនយកអូនទៅជាមួយផងចឹង?»នាងតូច លើកចិញ្ចើមសួរ ខណៈគេងផ្កាប់មុខ យកជើងធទាក់ពូកឆ្វេងស្តាំៗ ថេយ៉ុង ក៏ញញឹមបន្តិច មុននឹងឱនមុខទៅខ្សឹបជិតកូន៖
«ឲ្យMummyសុំទោសណា ថ្ងៃនេះកូនទៅមិនបានទេ កូនត្រូវនៅជាមួយម៉ាក់យាយ ហើយកុំក្បាលខូចរករឿងម៉ាក់យាយឲ្យសោះឮទេ?»ថេយ៉ុង ល្បួងកូនដោយពាក្យផ្អែមល្ហែម តែក្មេងច្រម៉ក់ហាក់មិនស្តាប់ទាល់តែសោះ។
«Mummyឈប់ឡាញ់អូនហើយមែន?»អែលឡា សួរទាំងពេបមាត់រកយំ រួចក៏ស្ទុះសម្រូតខ្លួនចុះចេញពីពូក ចុះទៅរកជីដូននៅជាន់ខាងក្រោមបាត់ នាយតូច ក៏ប្រញាប់ប្រញាល់ចេញទៅតាមកូនភ្លាម។

__
«អីយ៉ា! អែលឡា ស្លៀកពាក់ស្អាតម្ល៉េះល្ងាចនេះ?»លោកស្រី ស៊ូណាន លាន់មាត់ ពេលក្រឡេកឃើញចៅស្រីដើរចុះមក គាត់ដឹងចិត្តក្មេងចូលចិត្តឲ្យមនុស្សចាស់សរសើរណាស់។ ឯនាងតូច មិននិយាយអ្វីឡើយ នាងធ្វើមុខក្រញ៉ូវ ហើយចូលខ្លួនអង្គុយជិតយ៉ាងស្ងៀមស្ងាត់ គាត់ក៏លួចសើច ព្រោះដឹងថា ច្បាស់ជាសុំទៅជាមួយ Mummyរបស់គេមិនបានហើយ ទើបបានជាងរង៉ក់បែបនេះ។
«ម៉ាក់យាយទើបតែលើកទូរស័ព្ទ លោកតា យ៉ុនហ្គី ជិតមកទទួលអែលឡាទៅដើរលេងហើយណា៎» វ័យណាស់ និយាយលួងភ្លាម មើលទៅថ្ងៃនេះម្នាក់ហាក់ដូចជាបានរៀបចំផែនការធ្វើអ្វីមួយមិនខាន។
«អត់ទេ អូនចង់ទៅជាមួយMummy»អែលឡា រអ៊ូរទាំទាំងមុខស្អុយ ខណៈនោះ ថេយ៉ុង ក៏ឃើញសកម្មភាពជីដូនកំពុងលួងចៅ នាយតូចក៏មិនបានចូលទៅនិយាយដែរ ជាឱកាស ក៏លបលួចដើរថ្នមៗពីក្រោយខ្នង ចេញទៅក្រៅផ្ទះបាត់ ទៅដល់ភ្លាម ឡានក៏មកដល់ល្មម។
ថេយ៉ុង ដើរសំដៅទៅឡានទាំងញញឹម តែភ្លាមនោះ ស្រាប់តែលេចចេញអ្នកបើកឡាន មិនមែនជា ជុងហ្គុក។
«ចៅហ្វាយមិនបានមកទទួលទេទាន គាត់ផ្តាំឲ្យខ្ញុំជូនអ្នកប្រុសតូចទៅភោជនីដ្ឋានមុន»
«គាត់រវល់ហ៎?»ថេយ៉ុង សួរទាំងអស់អារម្មណ៍រំភើប មិនបានខឹងទេ គ្រាន់តែអាណិតកូនស្រីដែលកំពុងងរង៉ក់ចង់មកតាម ហើយគេឆ្លៀតលួចមកមិនឲ្យកូនដឹង ឥឡូវមើលចរិកលោកប៉ាចុះ ឲ្យកូនចៅមកទទួល មិនមកខ្លួនឯង។ ភ្លាមនោះ នាយតូចក៏ឡើងឡានទាំងទឹកមុខសោះកក្រោះ អ្នកបើកឡានក៏លបលួចមើលទាំងញញឹម ព្រោះ ដែលជុងហ្គុក មិនបានមកទទួល មុខជាមានអ្វីថ្មីពុំខាន គេដឹងថាចៅហ្វាយ មិនដែលធ្វើឲ្យចៅហ្វាយតូចខកចិត្តម្តងណាឡើយ។
អ្នកបើកឡានចំណាយពេលមួយសន្ទុះ ក៏ចូលចតនៅភោជនីដ្ឋានមួយ គ្រាន់តែចតឡានភ្លាម ថេយ៉ុង ដែលនៅក្នុងឡាន អង្គុយភ្លាំងភ្លឹកសម្លឹងមើលទីនោះទាំងខួរក្បាលហាក់រឮកដល់រឿងអ្វីមួយ...
«កន្លែងនេះមែនទេដែលលោកប្តីខ្ញុំឲ្យចាំ?»
«បាទ» អ្នកបើកឡានតបហើយក៏រហ័សចុះទៅបើកទ្វារឡានឲ្យ។ នាយតូច ឈានជើងចុះដល់ដី បេះដូងស្រាប់តែលោតញាប់ខុសធម្មតា ព្រោះគេរកនឹកឃើញហើយ គឺកន្លែងនេះហើយ ដែលប៉ុន្មានឆ្នាំមុន នាយតូច បានមកជួបតាមការណាត់ ជំនួសឲ្យ ជីមីន។
ថេយ៉ុង មិនបង្អង់យូរ ក៏ដើរចូលទៅ។ ទីនោះមានការរៀបចំដេគ័រស្អាតប្លែកជាងមុនឆ្ងាយណាស់ តែគេឆ្ងល់ទៀតហើយ! ឆ្ងល់ថា ភោជនីដ្ឋានល្បីឈ្មោះទាំងមូល បែរជាស្ងាត់ជ្រាប គ្មានភ្ញៀវសូម្បីម្នាក់ មានតែServiceដែលស្លៀកពាក់ស្អាត ឈរចាំទទួលភ្ញៀវ។ អ្ហេ៎ កាន់តែប្លែកទៀតហើយ ហាងគ្មានភ្ញៀវផង ពួកគេនៅតែមានស្នាមញញឹម មើលទៅម្នាក់ៗញញឹមសឹងរហែកមាត់ហើយពេលក្រឡេកឃើញ នាយតូច ដើរចូលទៅ។
«អ្នកប្រុស អញ្ជើញទៅជាន់ខាងលើ»Serviceប្រុស រូបរាងសង្ហាម្នាក់ បានមកទទួលរាក់ទាក់ដិតដល់ ហើយប្រាប់ឲ្យ ថេយ៉ុងឡើងទៅខាងលើ នាយតូច ស្រាប់តែបដិសេដ៖
«មិនអីទេ ខ្ញុំអង្គុយនៅជាន់នេះក៏បាន បន្តិចទៀតស្វាមីខ្ញុំគាត់មកដល់ហើយ»មើលទៅការបដិសេដ នាយតូច ក៏សមហេតុផល តែមិនមែនបញ្ហាអីធំដុំសម្រាប់Serviceសង្ហាម្នាក់នោះឡើយ
«នេះភរិយារបស់ លោកជុងហ្គុក អាន់ដឺសាន់មែនទេ?»
«...»នាយតូចមិនមាត់ តែភ្នែកសម្លឹងមុខនាយដោយចម្ងល់
«គាត់បានកក់តុនៅជាន់ខាងលើឯណោះបាទ»
ម្តងនេះ ថេយ៉ុង ព្រមសម្របតាមទៀត ព្រោះចាប់ផ្តើមឆ្ងល់លោកប្តី ធ្វើអីប្លែកៗទៀតហើយ គ្រាន់តែមកញ៊ាំបាយល្ងាចសោះ ក្បាច់ក្បូរអីយ៉ាងនេះ ប្រពន្ធខំកុហកថាមានរឿងសំខាន់មិនឲ្យកូនមកជាមួយ តាមសម្តីប្តីហើយ ឥឡូវត្រូវមកស្តាប់តាមបង្គាប់គេទៀត តែណ្ហើយ បណ្តោយតាមប្តីកំហូចមួយក្តារចុះ។
ថេយ៉ុងឡើងទៅជាន់ខាងលើបង្អស់ កន្លែងនោះមានការរៀបចំដូចជាស្កាយបារ៍ គឺមិនខុសប្លែកដូចពេលដែលមកពីលើកមុនឡើយ កន្លែងដដែល គ្រាន់តែប្តូរការដេគ័រថ្មីទាំងអស់។
ខណៈដែលឡើងមកដល់ភ្លាម មានទិដ្ឋភាពមួយធ្វើឲ្យនាយតូចមានអារម្មណ៍រំភើបនិងធូរស្រាលឡើង ពេលមានក្រុមតន្រ្តី កំពុងតែប្រគុំដោយមានស្រីស្អាតម្នាក់អង្គុយច្រៀងយ៉ាងពិរោះ។
«ត្រង់នេះបាទ» serviceសង្ហាបង្ហាញកន្លែងដែលនាយតូចត្រូវអង្គុយ ស្របពេលអ្នកត្រូវបានអញ្ជើញ កំពុងតែជាប់ចិត្តជាមួយបទភ្លេង បន្លឺក្នុងស្បៃរាត្រីដែលមានភ្លើងចម្រុះពណ៌ចែងចាំងឡើងនៅទីនោះ។
ថេយ៉ុង អង្គុយស្តាប់ចប់មួយបទភ្លាម ក្រុមភ្លេងក៏ឈប់ប្រគុំ ស្របពេលទូរស័ព្ទ របស់នាយតូច ស្រាប់តែរោទ៍ឡើង ឃើញជាលេខ ជុងហ្គុក នាយតូចក៏ទទួលភ្លាម៖
(អាឡូ អូនទៅដល់ហើយឬនៅ?)
«អូនទើបតែមកដល់ទេ នៅអង្គុយចាំបង»
(មិនបាច់ចាំទេ អូនញ៊ាំមុនទៅ បងមិនបានទៅកំដរអូនទេ បងជាប់ការងារ សុំទោសណា៎) មួយប្រយោគនេះ នាយតូច ឮហើយសឹងតែគ្រវែងទូរស័ព្ទចោល ប៉ុន្តែខំទប់អារម្មណ៍ មិនតបអ្វីទាំងអស់ គ្រាន់តែចុចបិទភ្លាម ក៏ស្ទុះក្រោកចេញពីតុ ប្រុងត្រឡប់ទៅវិញ ខណៈនោះ ក្រុមភ្លេងស្រាប់តែចាប់ផ្តើមលេងបទរ៉ូមែនទិក ស្របពេល លេចចេញនូវវត្តមាន ម្ចាស់រាងកាយខ្ពស់ស្រឡះ សង្ហាឥតខ្ចោះ ជាមួយនិងផ្កាកូលាបពណ៌ក្រហមស្រស់មួយបាច់ធំនៅក្នុងដៃ កំពុងតែបោះជំហានមករក នាយតូច ដោយស្នាមញញឹមស្រស់ ម្នាក់នោះធ្វើឲ្យ ថេយ៉ុង ស្ទើរតែរត់ទៅតប់គេមួយដៃជាការជះកំហឹងមុននេះ។
«មួយបាច់នេះជូនដល់ប្រពន្ធជាទីស្រឡាញ់របស់បង»ជុងហ្គុក ហុចបាច់ផ្កាទៅឲ្យ នាយតូច ដែលកំពុងតែឈរក្តាប់ដៃសម្លក់មកគេ តែមិនបានយូរទេ ស្នាមញញឹមក៏បង្ហាញឡើងមកតាមក្រោមមួយរំពេច។
«មនុស្សឆ្កួត»ថេយ៉ុង ឈោងទទួលបាច់ផ្កាដ៏ធំនោះ ទាំងអារម្មណ៍ចង់យំបន្តិច អត់បន្តិច ខឹងផង រំភើបផង គេលេងអីឆ្កួតៗចឹង អ្នកណាមិនខឹង? តែខឹងខ្លាំងប៉ុណ្ណាក៏មិនឈ្នះក្តីស្រឡាញ់ចំពោះគេដដែល។
«បងសុំទោស»ជុងហ្គុក ដើរទៅស៊កដៃកៀកចង្កេះតូច ហើយឆ្មក់ថើបថ្ពាល់ប្រពន្ធមួយខ្សឺតជាការលួង រួចបណ្តើរនាយតូចទៅរកតុនោះវិញ។
ជុងហ្គុក រហ័សដកបាច់ផ្កាទៅទុកនៅម្ខាងដៃ រួចនាំកាយតូចឲ្យអង្គុយចុះ។
«មានលើកក្រោយទៀតអូនឈប់មកជួបបងហើយចាំមើលចុះ»ដាក់ខ្លួនអង្គុយមិនទាន់ស្រួលបួលផង នាយតូច និយាយគំរាមភ្លាម ធ្វើឲ្យជុងហ្គុកអស់សំណើចជាខ្លាំង ដែលប្រពន្ធរបស់គេនៅតែចរិកកូនក្មេង កូនមួយហើយ នៅប្រកាន់ឫកធ្វើដូចសង្សានឹងគ្នាអីចឹង។
«បងធ្វើលេងទេ បងគ្រាន់តែចង់ឲ្យអូនរំភើបតើ»គេតបទាំងឈោងចាប់ដៃតូចមកកាន់អង្អែលថ្នមៗ ថេយ៉ុង ក៏ញញឹមញញែមទាំងចិត្តចង់ងរង៉ក់ដាក់ឲ្យខ្លាំងៗជាងនេះ កុំឲ្យលេងខូចទៀតលើកក្រោក។
«អូនគ្រាន់តែខ្លាចអង្គុយចាំបងដូចលើកមុនទៀត» កាលនោះ នាយតូចមកអង្គុយចាំគេមុន ដូចថ្ងៃនេះអញ្ជឹង គ្រាន់តែជួបគ្នុងពេលវេលាខុសគ្នា។
«ចាំបានថាថ្ងៃនោះបងបានញ៉ែក្មេងគេចសាលា»
«ឈប់ញ៉ោះអូនមួយថ្ងៃបានទេ»
«បងស្រឡាញ់អូន»គេឆ្លៀតធ្វើមុខឌឺៗថែមទាំងញាក់ចិញ្ចើមយ៉ាងកំហូច
«និយាយឮម្ល៉េះ ខ្មាសគេ»
«បងស្រឡាញ់អូន ប្រពន្ធកំហូច»ជុងហ្គុក ញ៉ោះសម្តីទាំងញញឹមផ្អែមដាក់ ស្របពេលទាញប្រអប់ដៃតូចមកថើប ធ្វើឲ្យនាយតូចខាំមាត់សម្លក់ទាំងគ្រឺតក្នាញ់ពេញបេះដូង។
ព្រោះតែពួកគេខានមានពេលវេលាបែបនេះយូរដែរហើយ ទើបថ្ងៃនេះ ជុងហ្គុក សម្រេចចិត្ត កក់ហាងមួយទាំងមូល សម្រាប់តែគេពីរនាក់ប្រពន្ធប៉ុណ្ណោះ។ អ្នកទាំងពីចំណាយពេលសាសងគ្នាយ៉ាងផ្អែមល្ហែម បូករួមនឹងការប្រគុំបទភ្លេងកំដរ ធ្វើឲ្យបរិយាកាសកាន់តែរ៉ូម៉ែនទិក។
បន្ទាប់ពីញ៊ាំបានក្រេប រាងក្រាស់បានក្រោយចេញពីតុអាហារ សំដៅទៅនាយតូច រួចក៏លាតបាតដៃហាក់រងចាំដៃម្ខាងទៀតមកទទួល ជាមួយនិងប្រយោគ៖
«ឡើងរាំជាមួយបងបានទេ?»
«...» នាយតូច ងក់ក្បាលតិចៗ ហុចដៃទៅឲ្យគេកាន់ ជុងហ្គុក ទទួលដោយស្នាមញញឹម រួចបណ្តើរការតូចទៅឈរជិតកន្លែងដែលគេកំពុងលេងភ្លេង ពួកគេចាំផ្តើមរាំយឺតៗតាមចង្វាក់ភ្លេង ធ្វើឲ្យបុគ្គលិកប្រចាំនៅទីនោះលួចញញឹមមើលមកពួកគេគ្រប់ៗគ្នា។
ថេយ៉ុង ងើបមុខសម្លឹងក្នុងកែវភ្នែកស្វាមីដោយក្តីរំភើប បេះដូងលោតឌុកឌាក់ៗហាក់ដូចស្នេហ៍គ្រាដំបូង ហើយពេលក្រឡេកឃើញទឹកមុខនាយតូច ដូចភ័យៗ ជុងហ្គុក ក៏ស៊កដៃឱបចង្កេះ រួចឱនទៅខ្សឹបសួរ៖
«អូនភ័យឬ?»គេដឹងថានាយតូចភ័យ ឯគេក៏កំពុងតែញាប់ញ័រដូចគ្នា
«មុខអូនស្លេកស្លាំងមែនទេ?» ថេយ៉ុង សួរទាំងបារម្ភខ្លាចមុខស្លេក តែជុងហ្គុក បែជាឆ្លើយញ៉ោះ៖
«បងមានវិធីធ្វើឲ្យបាត់ស្លេកមុខ»
«...???» នាយតូចចងចិញ្ចើមឡើងភ្លាម
«អូនបិទភ្នែកសិនទៅ»និយាយតែប៉ុណ្ណឹង ថេយ៉ុង ក៏សាកល្បងបិទភ្នែកតាមដែលលោកប្តីបានប្រាប់ វិនាទីនោះ ប្រុសសង្ហាក៏ប្រថាប់បបូរមាត់មានមន្តស្នេហ៍ថើបពីលើបបូរមាត់តូចច្រមិច ថើបថ្នមៗ ព្រមទាំងស៊កអណ្តាតចូលទៅយឺតៗ ម្តងនេះ នាយតូចលែងភ័យ តែប្រែជាញាប់ញ័រស្ទើរគាំងបេះដូងទៅវិញ។ ជុងហ្គុក បញ្ឈប់សកម្មភាពរាំស្លូ ដោយប្តូរចាប់ដៃតូចមកពាក់លើស្មារបស់ខ្លួន ស្របពេលបន្តផ្តល់ស្នាមថើបដ៏ផ្អែមល្ហែម កក់ក្តៅ បំភ្លេចមិនបាន កំពុងតែថើបប្រពន្ធឲ្យបាត់ភ័យ ភ្លាមនោះ ស្រាប់តែ មានសំឡេងក្មេងតូចបន្លឺពីចម្ងាយ៖
«អស្ចារ្យណាស់ អស្ចារ្យណាស់»
គ្រាន់តែឮសំឡេងភ្លាម អ្នកទាំងពីរហ័សផ្តាច់បបូរមាត់ចេញយ៉ាងលឿន ហើយងាកទៅរកប្រភពសំឡេងព្រមគ្នា។
«អែលឡា...» ជុងហ្គុក និង ថេយ៉ុង ហៅឈ្មោះកូនស្រីព្រមគ្នា ទាំងមិនភ្លេចបញ្ជូនស្នាមញញឹមដ៏កក់ក្តៅទៅកាន់នាង ឯអែលឡា ឈរទះដៃសើចកក្អឹក សើចឡើងលិបភ្នែកអស់ ដែលនៅពេលនោះអ្នកដែលឈរពីក្រោយខ្នងក្មេងតូច គឺ យ៉ុនហ្គី និងប្រពន្ធដែលឈរពរកូនតូចផងដែរ។
«Mummy Daddy...»អែលឡា រត់ចូលទៅរកមនុស្សជាទីស្រឡាញ់ដែលកំពុងតែត្រដាងដៃរងចាំកូនស្រី នាងច្រម៉ក់អរពេក រហូតឆ្លេឆ្លាមិនដឹងថាត្រូវរកចូលរង្វង់ដៃអ្នកណា ហើយចុងក្រោយ ក៏ត្រូវ ជុងហ្គុក ចាប់លើកពរ ហើយថើបថ្ពាល់កូនខ្សឺតៗទាំងក្នក់ក្នាញ់ពេញបេះដូង ឯថេយ៉ុងញញឹមសឹងហែកថ្ពាល់សម្លឹងទៅកូននិងស្វាមីមិនដាក់ភ្នែក។
«ចេះលួចមកជួបគ្នាស្ងាត់ៗ សុខចិត្តទុកកូនឲ្យនៅជាមួយម៉ាក់ទៅកើត»យ៉ុងហ្គី និយាយបញ្ចើចស្របពេលបណ្តើរជីមីនមកជាមួយដែរ ហើយពាក្យបញ្ចើញនោះ ធ្វើឲ្យ ជុងហ្គុក អត់មិនបាននិងតបវិញភ្លាម៖
«យកអែលឡាមកមិនបានទេ ព្រោះនាងរពឹសណាស់ ក្បាលខូច»ស្របសម្តី លោកប៉ា ចាប់ដៃកូនស្រីមកថើបតិចៗ រីឯអែលឡា សើចកាច់ក កខិបកខុប ព្រោះសប្បាយអរដែលបានមកដែរ ក្មេងមិនដឹងថាប៉ានិយាយញ៉ោះយ៉ាងម៉េចខ្លះទេ ទើបភ្លាមនោះ ថេយ៉ុង ក៏តបជំនួសកូន៖
«ក្បាលខូច កាត់តាមលោកប្តីហ្នឹងហើយ»
«អូនកុំចេះតែនិយាយពន្លើសមើល៍ បងថាកាត់តាមអូនច្រើនជាង» ជុងហ្គុក ធ្វើមុខងរង៉ក់ ឲ្យនាយតូចពេបមាត់ជ្រេញ ធ្វើឲ្យ ជីមីន និងយ៉ុនហ្គីឈរអស់សំណើច គូគេនេះឈ្លោះគ្នាឥតល្ហែ។
«ថេយ៍ៗ របស់បងឥឡូវកាចឆ្នាស់សម្បើមណាស់»ជីមីន និយាយបញ្ចើចទៅកាន់ប្អូន ទាំងក្នាញ់ នេះត្រឹមជាបងប្រុសក្នាញ់ចរិកប្អូនប៉ុណ្ណឹងហើយ ចុះទម្រាំប្តីរបស់គេនៅជាមួយគ្នារាល់ថ្ងៃទៀតនោះ តើក្នាញ់ប្រពន្ធប៉ុណ្ណាទៅ?
«មិនត្រឹមតែកាចឆ្នាស់ទេ ថែមទាំងរំអួ...»ជុងហ្គុក ប្រុងនិយាយថា ប្រពន្ធគេប៉ិនរំអួយ ចង់ញ៉ោះលេងទេ តែត្រូវ ប្រពន្ធក្តាប់មាត់សម្លក់ លូកដៃក្តិចមួលចង្កេះគំរាម ធ្វើឲ្យលោកប្តីរហ័សប្តូរពាក្យ៖
«ប្រពន្ធបងគួរឲ្យស្រឡាញ់ណាស់ បងស្រឡាញ់អូនជាងគេលើកលោក»លោកប្តី មាត់កំហូច និយាយទាំងសើចលែងសម តែលួចគុំក្នុងចិត្ត ចាំមើលតែទៅដល់ផ្ទះវិញ ចាប់អុកទាល់តែបាក់ចង្កេះ។
«ចា៎...លោកប្តី»ថេយ៉ុង តបទាំងញញឹមឌឺដង រួចក៏ដកដៃចេញ ហើយបន្ទាប់ពីនោះពួកគេក៏នាំគ្នាទៅអង្គុយតុរួម ញ៊ាំអាហារពេលល្ងាចយ៉ាងសប្បាយរីករាយបំផុត។

____ចប់ដោយបរិបូរណ៌

Czytaj Dalej

To Też Polubisz

16K 1.1K 11
អូនជាម្ចាស់គ្រងបេះដូងបងតែម្នាក់គត់ថេយ៉ុងហុកកៃដូ
4.7K 529 19
Jk(Top)/Tae(btt) Trailers ចន ជុងហ្គុកនរាហ៍ .... គីម ថេយ៉ុងឡូរ៉ារ៍ write: Ju jinny 🧸
656K 68.1K 26
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...