Changes

By Erin_Ivy

2K 235 13

ជាក្មេងប្រុសដែលមានរូបរាងស្រស់ស្អាត ស្រាប់តែប្ដូរមកនៅក្នុងខ្លួនក្មេងប្រុសដែលមានរូបរាងធាត់ទៅវិញ ។ក្នុងការស្ថិតន... More

ភាគ1: គាត់ជាមូលហេតុនៃការស្លាប់របស់ម៉ាក់
ភាគ2 :ឯងក៏ដឹងថាយើងមិនរីករាយនឹងមង្គលការមួយនេះ
ភាគ3:រវល់ដោះស្រាយរឿងអត់ប្រយោជន៌
ភាគ4:មានគម្រោងសារភាពសុំថេហ្យុងធ្វើសង្សារ
ភាគ5:តើខ្ញុំនៅទីណាហ្នឹង?
ភាគ7:ក្នុងរឿងគេប្ដូររាងកាយពីអាក្រក់ទៅស្អាត ឯខ្ញុំពីស្អាតមកជាអាក្រក់ទៅវិញ
ភាគ8:ខ្ញុំញ៉ាំច្រើនណាស់មែនទេ?
ភាគ9:គឺពួកយើងរស់នៅខេត្តប៊ូសានណាកូន
ភាគ10:វាមិនមែនជាកំហុសរបស់ឯងទេ
ភាគ11:យើងមិនមែនជាថេហ្យុងពីមុនទេ
ភាគ12:ថេហ្យុងឯងពូកែមែន
ភាគ13:អ៊ុនឃ្យុងជាអ្នកណា?
ភាគ14:ឯងមិនចូលចិត្តញ៉ាំរសជាតិទាំងនេះពីមុនមកទេ

ភាគ6:វាជាការពិតមិនមែនយល់សប្ដិ!

121 12 0
By Erin_Ivy

នៅពេលថេហ្យុងបិទភ្នែកនោះប្រហែលមិនទាន់មួយនាទីផហឡានស្រាប់តែផ្ទុះឡើងដែលធ្វើឱ្យពូតាក់ស៊ីនិងបុរសម្នាក់នោះមានការភ័យដកស្លុតជាខ្លាំង ហើយមិនយូរប៉ុន្មានឡានពេទ្យនិងឡានពន្លត់អគ្គិភ័យបានមកដល់បានព្យាយាមជួយពន្លត់ឡានឱ្យរលត់ពេលរលត់អស់ហើយអ្នកពន្លត់អគ្គីភ័យក៏បានមកដើរមកមើលឃើញឆេះខ្ទេចអស់ហើយ៊

ហើយឡានប៉ូលីសក៏បានមកដល់ ប៉ូលីសក៏បានចុះមកស្វែងរកអ្វីដែលជាការសម្គាល់របស់អ្នកស្លាប់ ពេលនោះក៏ស្វែងរកឃើញមានកូនកាបូបតូចមួយដែលជ្រុះចេញមកខាងក្រៅក្បែរឡានដែលរងការឆេះខ្លះដែរ ហើយក៏យកវាបើកមកមើលឃើញមានរូបថេហ្យុងព្រមជាមួយប៉ាម៉ាក់របស់គេព្រមទាំងមានកាត់ឥណទានពីរបីក្នុងនោះផងដែរ។

ប៉ូលីសក្រោយពីដឹងថាថេហ្យុងជាកូនរបស់អ្នកណាហើយនោះក៏ផ្ដល់ព័ត៌មានមួយនេះទៅកាន់គ្រួសាររបស់ថេហ្យុង។

" ថាម៉េចថេហ្យុងស្លាប់ហើយ " លោកគីមគ្រាន់តែឮហើយមានការតក់ស្លុតជាខ្លាំងរហូតធ្លាក់ទូរស័ព្ទចុះមក ឯហេយ៉ុនដែលកំពុងអង្គុយលើគ្រែនោះក៏ញញឹមសមចិត្តបន្តិចហើយធ្វើជារត់មករកលោកគីម ។

" បងមានរឿងអ្វីកើតឡើងទៅ? " ហេយ៉ុនសួរដោយធ្វើទឹកមុខភ័យស្លន់ស្លោ។

" ថេហ្យុងគេស្លាប់ហើយអូន " ឮអញ្ចឹងហេយ៉ុនក៏ឱបលោកគីមដើម្បីជាការលួងលោមឯងលោកគីមគាត់ក៏យំចេញមក អ្នកណាថាលោកគីមមិនស្រឡាញ់ថេហ្យុងនោះ គឺគាត់ស្រឡាញ់គ្រាន់តែគាត់ឥឡូវនេះងប់ងល់ស្រឡាញ់ហេយ៉ុនខ្លាំងពេកប៉ុណ្ណោះទើបមិនសូវជឿនិងមិនពេញចិត្តនូវពាក្យសម្ដីដែលថេហ្យុងតែងតែនិយាយថាឱ្យហេយ៉ុននោះ។

ក្រោយពីទទួលបានដំណឹងហើយស្អែកឡើងលោកគីមក៏ចាប់ផ្ដើមរៀបចំពិធីបុណ្យសពតែម្ដង ចំណែកហានហូក្រោយទទួលដំណឹងថាថេហ្យុងស្លាប់ហើយក៏តក់ស្លុតជាខ្លាំងសម្បីតែមិត្តរួមទាំងអស់ក៏តក់ស្លុតដូចគ្នា។

មិនថាហានហូ ដេវ៉ូ សានី មីណា និងមិត្តរួមថ្នាក់ទាំងអស់បានមកចូលរួមពិធីបុណ្យសពរបស់ថេហ្យុងទាំងភាពសោកស្ដាយ ក្រៀមក្រំនិងខូចចិត្តពេលដែលត្រូវមកបាត់បង់មនុស្សគួរឱ្យស្រឡាញ់រាប់អានដូចជាថេហ្យុង។

ចំពោះសានីនិងមីណានិងគ្រាន់តែចូលរួមធម្មតាក្នុងនាមជាមិត្តដែលរៀនថ្នាក់ជាមួយគ្នាមិនបានខូចចិត្តឬសោកស្ដាយអ្វីនោះទេព្រោះដូចដឹងស្រាប់ហើយថាពីរនាក់នាងនឹងគឺស្អប់មិនចូលចិត្តថេហ្យុងនោះទេហើយសានីកាន់តែសប្បាយចិត្តនៅពេលលែងមានសត្រូវស្នេហារបស់នាងហើយផែនការរបស់នាងក៏បានសម្រេចដូចគ្នាដែរ។

ហានហូមានអារម្មណ៍ថាខឹងនឹងសានីជាខ្លាំង បើនាងមិនដាក់ថ្នាំគេធ្វើឱ្យថេហ្យុងត្រូវមកឃើញទិដ្ឋភាពបែបនោះហើយថេហ្យុងក៏មិនត្រូវត្រឡប់ទៅវិញនៅពេលនោះដែរប្រហែលពេលនេះថេហ្យុងមិនត្រូវមកស្លាប់បែបនឹងនោះទេ។

ហានហូបាននិយាយប្រាប់ពីរឿងសានីបានដាក់ថ្នាំគេទៅកាន់ដេវ៉ូឯនាយក៏ជឿព្រោះនាយក៏ដឹងថាហានហូមិនមែនជាមនុស្សបែបនោះដឹងហើយដេវ៉ូក៏ខឹងនិងស្ដីថាឱ្យសានីផងដែរ។

សានីនាងមិនខ្វល់នោះទេមានតែទាមទារឱ្យហានហូទទួលខុសត្រូវលើនាង ឯហានហូក៏ព្រមទាំងបង្ខំព្រោះម៉ាក់របស់ហានហូក៏បានមកឃើញទិដ្ឋភាពបែបនោះនៅពេលដែលគាត់ត្រឡប់មកពីក្រៅវិញជាមួយប៉ារបស់នាយដោយហានហូចង់និយាយបកស្រាយតែដែរគាត់មិនស្ដាប់នោះទេមានតែឱ្យបង្ខំនាយភ្ជាប់ពាក្យជាមួយនឹងសានីសិន ចាំរៀនចប់នឹងឱ្យពួកគេរៀបការជាមួយគ្នា។

...

ថេហ្យុងក្រោយពីបិទភ្នែកព្រោះតែពន្លឺភ្លើងបានចាំងមកនោះពេលនេះ ថេហ្យុងក៏បានបើកភ្នែកមកវិញហើយអ្វីដែលគេឃើញគឺពិដានពណ៍សហើយថេហ្យុងក៏ក្រឡេកមើលជុំវិញឃើញថាវាដូចជាបន្ទប់ពេទ្យរបស់អ្នកជម្ងឺ ហើយក៏មើលដៃជើងខ្លួនឯងហើយក៏ឃើញថាជើងដូចជាមានរបួសដែលបង់រុំជុំវិញផ្នែកខាងឆ្វេងហើយខ្លួនស្ថិតនៅក្នុងឈុតអ្នកជម្ងឺហើយក៏មានអារម្មណ៍ថាមាឌដូចជារាងធំជាងមុន។

" នេះខ្ញុំនៅមន្ទីរពេទ្យហ៎េស?ហើយហេតុអ្វីខ្ញុំមានរូបរាងប្លែកម្ល៉េះ? " ថេហ្យុងើបអង្គុយហើយងើបដើរចេញពីគ្រែអ្នកជម្ងឺកាន់បណ្តោងព្យួរសេរ៉ូមដើរសំដៅទៅរកបន្ទប់ទឹកទាំងពិបាកដើរព្រោះជើងផ្នែកខាងឆ្វេងនៅឈឺនៅឡើយទេ។

ពេលចូលមកដល់ក្នុងបន្ទប់ទឹកថេហ្យុងបានសម្លឹងមើលទៅកញ្ចក់អ្វីដែលថេហ្យុងបានឃើញគឺគេមានរូបរាងធាត់ដែលមិនមែនជារូបរាងរបស់គេទេហើយក្បាលក៏មានបង់រុំនោះដែរ សំខាន់ភ្នែករបស់គេដូចជាព្រៀលៗមើលមិនចង់ច្បាស់នោះទេ។

" វាជាការពិតមិនមែនយល់សប្ដិ! " ថេហ្យុងលើកដៃខ្ទប់មាត់ខ្លួនឯងដោត
យភាពភ្ញាក់ផ្អើលជាខ្លាំង មិនស្មានថាគេត្រូវមករស់នៅក្នុងរាងកាយអ្នកផ្សេងនោះទេ ។

" អា៎!!!!អត់ទេ!!! " ថេហ្យុងស្រែកមួយទំហឹងព្រោះគេទទួលយកមិនបាននោះទេ ហើយសម្លេងនេះក៏បានឮដល់គ្រូពេទ្យដែលដើរកាត់នោះបើកទ្វារចូលមកមើល ។

" មានបញ្ហាអ្វីមែន?ឆាប់បើកទ្វារមក " អ្នកគ្រូពេទ្យគិលានដ្ឋាកយិកានិយាយព្រមទាំងគោះទ្វារឱ្យថេហ្យុងបើក ឯថេហ្យុងក៏សម្រួលអារម្មណ៍បន្តិចមុនបើកទ្វារទាំងទឹកមុខក្រៀមក្រំ ។

" នេះមានបញ្ហាអ្វីកើតឡើងបានជាស្រែកឮបែបនេះ ? "

" គ្មានទេអ្នកគ្រូពេទ្យ " ថេហ្យុងសុខចិត្តមិនប្រាប់បើនិយាយប្រាប់ថាគេមិនមែនជាម្ចាស់រាងកាយគេជាអ្នកផ្សេងដែលបានមកស្ថិតនៅក្នុងរាងកាយនេះនោះតើអ្នកគ្រូពេទ្យនឹងជឿគេទេហើយគាត់នឹងគិតចំពោះគេគេបែបណា?ជាមនុស្សឆ្កួត?អ្នកគ្រូពេទ្យប្រាកដជាគិតបែបនោះមិនខានព្រោះខ្លួនមានរបួសត្រង់ក្បាលផងដូច្នេះមិននិយាយប្រាប់ទេ។

" គេងសន្លប់យូរហើយទើបតែងើបបែបនេះមិនគួរងើបដើរភ្លាមៗនោះទេ ឯជើងក៏នៅមិនទាន់ជាស្រួលបួលដែរ
" អ្នកគ្រូពេទ្យបាននាំថេហ្យុងមកអង្គុយនៅលើគ្រែវិញ។

" តើខ្ញុំសន្លប់ប៉ុន្មានថ្ងៃហើយអ្នកគ្រូពេទ្យ? " ថេហ្យុង

" គឺប្រាំពីរថ្ងៃហើយ "

" ហាស!ប្រាំពីថ្ងៃហើយ!តាំងពីថ្ងៃណាមក? " ថេហ្យុង

" គឺតាំងម្ភៃមកម្ល៉េះ ឥឡូវនេះថ្ងៃទីម្ភៃប្រាំពីរហើយ " អ្នកគ្រូពេទ្យ

" គឺថ្ងៃដែលខ្ញុំជួបគ្រោះថ្នាក់នោះ " ថេហ្យុងតិចៗតែឯង មិននឹកស្មានសោះថាវាមានរយ:ពេលមួយអាទិត្យក្រោយហេតុការណ៍នោះបានកើតឡើងទាំងអារម្មណ៍របស់គេដូចទើបតែកើតឡើងអម្បិញមិញយ៉ាងអញ្ចឹង។

" មានអីមែនទេ? " ដោយស្ដាប់ឮថេហ្យុងនិយាយតិចៗតែស្ដាប់មិនច្បាស់នោះទេទើបអ្នកគ្រូពេទ្យសួរក្រែងឡថេហ្យុងត្រូវការអីឬឈឺមិនស្រួលត្រង់ណា ។

" អត់មានអីទេអ្នកគ្រូពេទ្យ " ថេហ្យុង

" ត្រូវហើយ គួរតែគេងសម្រាកសិនទៅចាំពេទ្យទៅហៅលោកដុកទ័រមកពិនិត្យអាការ:ឱ្យ " គ្រូពេទ្យឱ្យថេហ្យុងគេង ហើយក៏ដើរចេញទៅហៅដុកទ័រមកពិនិត្យអាការ:ថេហ្យុង ។

" អញ្ចឹងគួរតែគេងសម្រាកសិនទៅចាំពេទ្យទៅហៅលោកដុកទ័រមកពិនិត្យអាការ:ឱ្យសិន ថាមានបញ្ហាអ្វីឬអត់? " គ្រូពេទ្យឱ្យថេហ្យុងគេង ហើយក៏ដើរចេញទៅហៅដុកទ័រមកដើម្បូពិនិត្យអាការ:ថេហ្យុងដែលទើបតែងើបពីសន្លប់ ។

ថេហ្យុងគេងនៅលើគ្រែពេទ្យទាំងពិបាកចិត្តមិនដឹងថាមនុស្សគ្រប់គ្នាយ៉ាងម៉េចទៅហើយទេ មានបានយំនឹកសោកស្ដាយគេឬអត់បើគេស្លាប់ទៅហើយនោះ?ពិសេសប៉ារបស់គេនិងហានហូជាមិត្តនិងជាមនុស្សដែលថេហ្យុងស្រឡាញ់ នឹកគិតឃើញដល់អ្នកទាំងពីរហើយទឹកភ្នែកក៏ហូរស្រក់ចុះមក ។

ក្រាក!!!ទ្វារបានដោយមានមនុស្សស្រីវ័យកណ្ដាលម្នាក់ដើរចូលមកក្បែរថេហ្យុងទាំងញញឹមសប្បាយចិត្ត។

" ថេហ្យុងកូន ទីបំផុតកូនដឹងខ្លួនវិញហើយ " គាត់បានដើរចូលមកឱបថេហ្យុងដោយយំទឹកភ្នែករហៀមរហាមព្រោះតែសប្បាយចិត្តដែលឃើញថេហ្យុងភ្ញាក់ពីសន្លប់មក។

" នេះប្រហែលជាម៉ាក់របស់ម្ចាស់រាងកាយនេះហើយ "ថេហ្យុងគិតក្នុងចិត្តហើយក៏លើកដៃឱបគាត់វិញគេមានអារម្មណ៍ថាកក់ក្ដៅពេលបានគាត់ឱបខ្លួនបែបនេះ ថេហ្យុងស្រាប់តែគិតដល់ម៉ាក់របស់ខ្លួនដែលបានស្លាប់ចោលគេនោះទឹកភ្នែកក៏ស្រក់ហូរចុះមក។

" នេះកូនយំមែនទេ? " គាត់ក៏ប្រលែងពីការឱបថេហ្យុងហើយមើលមុខរបស់ថេហ្យុងដែលកំពុងយំនោះ ថេហ្យុងមិនតបហើយក៏ជូនទឹកភ្នែករបស់ខ្លួនចេញ។

" ម៉ាក់ជាម៉ាករបស់ខ្ញុំមែនទេ? " គ្រាន់តែឮសំណួរថេហ្យុងហើយគាត់ស្រាប់តែឆ្ងល់តែម្ដង។

" ម៉េចក៏សួរបែបនេះកូន? ម៉ាក់ជាម៉ាក់របស់កូនហើយ " គាត់អង្អែលមុខរបស់ថេហ្យុងហើយគាត់ចង់សើចបន្តិចអត់បន្តិចព្រោះឃើញកូនខ្លួនសួរមមបែបនេះ។

" តែខ្ញុំមិនចងចាំអ្វីនោះទេ " ថេហ្យុងជ្រើសរើសយកពាក្យកុហកថាខ្លួនមិនចាំដែលវាប្រសើប្រាប់ការពិតថាខ្លួនជាអ្នកណាមកពីណា ហើយវាក៏ជាជម្រើសមួយដែលល្អនិងងាយស្រួលក្នុងការចាប់ផ្ដើមជីវិតថ្មីក្នុងរាងកាយមួយនេះ។គាត់ឮហើយក៏រាងភ័យបន្តិចដែរនេះប៉ះពាល់ដ៏ខួរក្បាលធ្ងន់ធ្ងរដល់ថ្នាក់មិមចាំអ្វីផង ពេលនោះលោកដុកទ័រព្រមទាំងអ្នកគ្រូពេទ្យអម្បិញមិញក៏ដើរចូលមកពិនិត្យមើលអាការ:របស់ថេហ្យុង។

" សុខភាពអ្នកជម្ងឺបានប្រសើររឹងមាំឡើង តែរបួសជើងនិងផ្នែកក្បាលនៅមិនទាន់ជានៅឡើយទេអាចមួយអាទិត្យឬពីរអាទិត្យទៀតទើបអាចចេញពីពេទ្យបាន" ក្រោយពិនិត្យហើយក៏បាននិយាយប្រាប់ទៅកាន់អ្នកជាម្ដាយ។

" តែលោកគ្រូពេទ្យអម្បិញមិញកូនប្រុសខ្ញុំបានប្រាប់ថាមិនចាំខ្ញុំនោះទេ " គាត់សួរទៅកាន់គ្រូពេទ្យទាំងព្រួយបារម្ភជាខ្លាំងតើវាអាចមានបញ្ហាធ្ងន់ធ្ងរដល់កូនប្រុសគាត់ទេ?

" អាចមកពីការប៉ះពាល់ផ្នែកក្បាលធ្ងន់ធ្ងរពេក ទើបធ្វើឱ្យបាត់ការចងចាំបែបនេះ ដូច្នេះលោកស្រីកុំមានការព្រួយបារម្ភអី នៅថ្ងៃណាមួយអ្នកេះម្ងឺនិងមានការចងចាំវិលត្រឡប់មកវិញ "

" ចុះយូរទេលោកគ្រូពេទ្យ? "

" វាអាស្រ័យលើការព្យាបាលនិងពេលវេលា  "

" ចាសលោកគ្រូពេទ្យ "

" អញ្ចឹងសុំលាទៅសិនហើយ " លោកគ្រូពេទ្យញញឹមហើយក៏ដើរចេញទៅវិញជាមួយនឹងអ្នកគ្រូពេទ្យ

" កូនឃ្លានអីទេ?ចាំម៉ាក់ឱ្យបងប្រុសកូនទិញអ្វីឱ្យកូនញ៉ាំ "

" ក៏តិចតួច "  ឱ្យតែនិយាយដល់រឿងញ៉ាំភ្លាមថេហ្យុងស្រាប់តែឃ្លានយកតែម្ដង

" ចាំម៉ាក់តេទៅបងប្រុសឯងសិន " ថាហើយគាត់ក៏ងើបដើរទៅនិយាយទូរស័ព្ទនៅយ៉វេរ៉ង់ដា ក្រោយនិយាយរួចរាល់គាត់ក៏ដើរចូលមកវិញ។

" បន្តិចទៀតបងប្រុសកូននឹងមកហើយ "

" បាទ " ថេហ្យុងញញឹមតិចៗដាក់គាត់

សូមរងចាំអាននៅភាគបន្ត🥰
By Ivy-អាយវី

Continue Reading

You'll Also Like

229K 436 19
Just a horny girl
22.2K 1.1K 36
ហេតុអ្វីកុហកខ្ញុំ?? Taekook/Yoonmin
29.9K 2.5K 45
Story of a family - strict father, loving mother and naughty kids.
28.2K 1.5K 28
«ស្រលាញ់ទេីបហ៊ានលះបង់អ្វីៗគ្រប់យ៉ាង សុខចិត្តធ្វេីល្ងង់ ព្រេាះមិនចង់បាត់បង់ ប៉ុន្តែអ្វីដែលខ្ញុំទទួលបានមានតែពាក្យថាឈឺចាប់» ចន ជុងគុក&គីម ថេហ្យុង ជុងគ...