Changes

By Erin_Ivy

2K 235 13

ជាក្មេងប្រុសដែលមានរូបរាងស្រស់ស្អាត ស្រាប់តែប្ដូរមកនៅក្នុងខ្លួនក្មេងប្រុសដែលមានរូបរាងធាត់ទៅវិញ ។ក្នុងការស្ថិតន... More

ភាគ2 :ឯងក៏ដឹងថាយើងមិនរីករាយនឹងមង្គលការមួយនេះ
ភាគ3:រវល់ដោះស្រាយរឿងអត់ប្រយោជន៌
ភាគ4:មានគម្រោងសារភាពសុំថេហ្យុងធ្វើសង្សារ
ភាគ5:តើខ្ញុំនៅទីណាហ្នឹង?
ភាគ6:វាជាការពិតមិនមែនយល់សប្ដិ!
ភាគ7:ក្នុងរឿងគេប្ដូររាងកាយពីអាក្រក់ទៅស្អាត ឯខ្ញុំពីស្អាតមកជាអាក្រក់ទៅវិញ
ភាគ8:ខ្ញុំញ៉ាំច្រើនណាស់មែនទេ?
ភាគ9:គឺពួកយើងរស់នៅខេត្តប៊ូសានណាកូន
ភាគ10:វាមិនមែនជាកំហុសរបស់ឯងទេ
ភាគ11:យើងមិនមែនជាថេហ្យុងពីមុនទេ
ភាគ12:ថេហ្យុងឯងពូកែមែន
ភាគ13:អ៊ុនឃ្យុងជាអ្នកណា?
ភាគ14:ឯងមិនចូលចិត្តញ៉ាំរសជាតិទាំងនេះពីមុនមកទេ

ភាគ1: គាត់ជាមូលហេតុនៃការស្លាប់របស់ម៉ាក់

442 22 0
By Erin_Ivy

រឿងថ្មី!!!

+ស៊េអូល សាលារៀនឯកជន

នៅក្នុងថ្នាក់កំពុងតែមានភាពឡូឡាព្រោះតែវាជាម៉ោងសម្រាក នៅតុមួយក្បែរបង្អួចតុទីបីមានសិស្សប្រុសម្នាក់កំពុងអង្គុយមើល ទិដ្ឋភាពខាងក្រៅនិយាយពីរូបសម្រស់ក៏ស្រស់សង្ហាដែរ ដែលគេមានឈ្មោះថា

" ថេហ្យុង " សិស្សប្រុសម្នាក់បានស្រែកហៅឈ្មោះរបស់គេហើយសាមីខ្លួនក៏ងាកទៅរកម្ចាស់សម្លេងនោះ។
" ហានហូ "
" ម៉េចក៏អង្គុយស្ងាត់ស្ងៀមម្នាក់ឯងអញ្ចឹង? " ហានហូជាមិត្តជិតស្និទ្ធរប់ថេហ្យុងដោយពួកគេអង្គុយតុផ្សេងគ្នា
" កំពុងគិតថាខែនេះយើងបានចំណាត់ថ្នាក់លេខមួយទៀតឬអត់?ព្រោះខែនេះពេលប្រឡងយើងធ្វើមិនសូវបានល្អដូចខែមុនសោះ " ថេហ្យុងនិយាយទាំងទឹកមុខស្រពោន
" កុំទាន់បារម្ភអី បើមិនទាន់ចេញលទ្ធផលនោះ " ហានហូដាក់ដៃលើស្មាទះស្មាថេហ្យុងតិចៗ
" អឹម! " ថេហ្យុងងក្បាលតិចៗ

សកម្មភាពរបស់ថេហ្យុងនិងហានហូត្រូវមើលដោយមនុស្សស្រីពីរនាក់ដែលអង្គុយនៅតុក្បែរចញ្ជាំង ដោយក្រសែភ្នែកមិនចូលចិត្ត។

" មើលចុះវាដូចជាព្យាយាមទាក់ទាញចំណាប់អារម្មណ៍ពីហានហូដល់ហើយសានី " និយាយខ្សឹបប្រាប់ទៅកាន់សានី
" យើងស្អប់ចរិកវាណាស់ចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនពិសេសហានហូរបស់យើង " សានី នាងចាប់អារម្មណ៍ស្រឡាញ់ហានហូតែបានហូមិនចាប់អារម្មណ៍សានីនោះទេ គឺនាយចាប់អារម្មណ៍អ្នកផ្សេងសានីក៏ដឹងដែរថាហានហូចាប់អារម្មណ៍អ្នកណាដែរ។
" មិនយល់សោះហានហូចេះទៅចាប់អារម្មណ៍ថេហ្យុងទៅកើតប្រុសដូចគ្នាសោះ "
" មកពីវាប្រើល្បិចទាក់ទាញទើបហានហូចាញ់ល្បិចវាបែបនេះមីណា វាចង់ដណ្ដើមហានហូពីយើង " សានីនាងនិយាយទាំងសម្លក់ទៅកាន់ថេហ្យុង មិនពេញចិត្តដែលដឹងថាហានហូទៅចាប់អារម្មណ៍ថេហ្យុងនាងពិតជាស្អប់ថេហ្យុងណាស់ នាងមិនគិតថាថេហ្យុងនិងហានហូជាមិត្តនឹងគ្នារាប់ឆ្នាំបែរចោទថេហ្យុងថាទាក់ទាញចំណាប់អារម្មណ៍ពីហានហូទៅវិញ។

" ទៅរកអ្វីផឹកត្រជាក់ៗសិនទៅ កុំគិតច្រើនអី "ហានហូ
" Okay " ថេងហ្យុងងើបឈរដើរចេញទៅដោយដើរកាត់សានីនិងមីណាដែលអ្នកទាំងពីរសម្លឹងមើលថេហ្យុងដោយការមិនពេញចិត្ត
" ចាំមើលទៅយើងនឹងយកហានហូឱ្យបាន មិនឱ្យអ្នកណាមកដណ្ដើមយើងបានទេ "

លុះពេលល្ងាចដល់ម៉ោងចេញពីរៀន ថេហ្យុងដើរចេញមកក្រៅសាលាជាមួយនឹងហានហូពេលមកដល់មុខសាលាមានឡានមួយឈប់កំពុងចាំដោយមានអ្នកឈរចាំនៅក្បែរឡាន។

" ហានហូ យើងទៅមុនហើយ"
" អឹម!ស្អែកជួបគ្នា " ហានហូលើកដៃលាថេហ្យុង ឯថេហ្យុងក៏ដូចគ្នា អ្នកដែលឈរនៅក្បែរឡាននោះក៏បើកទ្វារឡានឱ្យថេហ្យុងឯថេហ្យុងក៏ចូលអង្គុយ ហើយឡានក៏បានបើកចេញទៅ។

លុះមកដល់ផ្ទះពេលថេហ្យុងដើរចូលមកឃើញប៉ារបស់ខ្លួនអង្គុយនៅលើសាឡុងបន្ទប់ទទួលភ្ញៀវ ឃើញបែបនេះថេហ្យុងក៏ឱនគោរពបន្តិច។

" ប៉ាមានរឿងចង់ប្រាប់កូន " ថេហ្យុងឮបែបនេះក៏ដើរទៅអង្គុយក្បែរគាត់
" ប៉ាមានរឿងអ្វីចង់ប្រាប់មែនទេ? "
" គឺប៉ាសម្រេចចិត្តថានឹងរៀបការខែក្រោយហើយ "
" ជាមួយអ្នកណា? " គ្រាន់តែឮថារៀបការថេហ្យុងបែរទឹកមុខដូចជាមិនសូវពេញចិត្តនោះទេ។
" កូនប្រាកដជាដឹងហើយថាប៉ារៀបការជាមួយអ្នកណាគឺហេយ៉ុននោះហើយ "
" តែប៉ាក៏ដឹងថា- "
" ថាមិនចូលចិត្តហេយ៉ុន ប៉ាជាអ្នករៀបការមិនមែនកូននោះទេ "
" ប៉ាចង់ឱ្យកូនរស់នៅរួមផ្ទះជាមួយគាត់រហូតមែនទេ កូនមិនព្រមទេ ប៉ាមិនចង់ឃើញកូនមានក្ដីសុខទេមែនទេ? "
" គ្រាន់តែកូនបំភ្លេចចោលអតីតនោះ កូននឹងរស់នៅជាមួយនាងបានមិនខាន អាចថាកូននឹងពេញចិត្តនាងថែមទៀតផង "
" ឱ្យបំភ្លេចចោលយ៉ាងម៉េចបើគាត់ជាមូលហេតុនៃការស្លាប់របស់ម៉ាក់នោះ " ថេហ្យុងស្រែកដាក់ប៉ារបស់នាយដោយមានទឹកភ្នែកស្រក់ហូរនឹកឃើញរឿងដែលបានកើតឡើងនោះនាយពិតជាឈឺចាប់ណាស់។

+កាលពីមួយឆ្នាំមុន

ថេហ្យុងពេលនោះអាយុដប់ប្រាំមួយឆ្នាំ ពេលល្ងាចដែលនាយចេញពីរៀនវិញនោះនាយបានឃើញម៉ាក់របស់គេកំពុងតែត្រូវបានរុញឱ្យធ្លាក់ពីលើជណ្ដើរជាន់លើមកដល់ជាន់ក្រោមដោយស្នាដៃរបស់ហេយ៉ុនហើយជណ្ដើរផ្ទះនេះមិនមែនទាប់ឯណាគឺខ្ពស់បើធ្លាក់មកគឺអាចមានបញ្ហាធ្ងន់ធ្ងរកើតឡើង។

" ម៉ាក់!!! " ថេហ្យុងរត់ទៅជួយលើកម៉ាក់របស់នាយដែលកំពុងគេងផ្កាប់មុខនោះឱ្យបែរមករកគេ
" ថេហ្យុងកូន " ម៉ាក់ថេហ្យុងស្រែកហៅឈ្មោះរបស់ថេហ្យុងតិចៗ
" ហឹកៗម៉ាក់កុំកើតអីឱ្យសោះណា ចាំកូនហៅឡានពេទ្យមក ហេតុអ្វីក៏មីងធ្វើបែបនេះដាក់ម៉ាក់ខ្ញុំ!!! " ថេហ្យុងស្រែកសួរទៅកាន់ហេយ៉ុនដែលកំពុងតែដើរចុះមកក្រោម
" អត់ទេថេហ្យុង!មីងគ្មានចេតនាទេវាជា ឧប្បត្តិហេតុប៉ុណ្ណោះ "
" កុហក!!!ខ្ញុំឃើញផ្ទាល់ហើយអ្នកចង់កុហកទៀតមែនទេ!! " ថេហ្យុងស្រែកឱ្យទាំងទឹកភ្នែក ឯម៉ាក់របស់ថេហ្យុងក៏បានសន្លប់បាត់ហើយថែមទាំងឃើញមានឈាមហូរតាមប្រឡោះជើងថែមទៀតផង ពេលនោះប៉ារបស់ថេហ្យុងស្រាប់តែដើរចូលមក។
" នេះមានរឿងអ្វីកើតឡើង? " គាត់សួរដោយភ័យស្លុនស្លោពេលដែលឃើញសភាពម៉ាក់របស់ថេហ្យុង
" ហឹក!សួរស្រីរបស់ប៉ាទៅថាគាត់បានធ្វើអ្វីដាក់ម៉ាក់ "
" នេះអូនធ្វើអីប្រពន្ធបង? " គាត់ងាកមកសួរហេយ៉ុនដែលកំពុងតែភ័យនោះ
" គឺអូនគ្មានចេតនាទេ គឺ- " ហេយ៉ុនក្រវីក្បាលបញ្ជាក់ប្រុងនិយាយបកស្រាយតែ
" កុំទាន់និយាយអី យកប្រពន្ធបងទៅពេទ្យសិនចាំហើយចាំនិយាយគ្នា " ប៉ាថេហ្យុងលើកបីម៉ាក់របស់ថេហ្យុងដើរចេញទៅមុនឯថេហ្យុងក៏ឆ្លៀតងាកមកសន្លក់ហេយ៉ុនបន្តិចដែរ
" បើម៉ាក់ខ្ញុំកើតអ្វីធ្ងន់ធ្ងរនោះអ្នកនឹងមិនរួចខ្លួនទេ " ថេហ្យុងថាហើយក៏ដើរតាមពីក្រោយប៉ារបស់នាយ។

ពេលបញ្ជូនម៉ាក់ថេហ្យុងដល់ពេទ្យត្រូវបានចូលសង្រ្គោះបន្ទាន់ក្រោយពេលរួចរាល់ពេទ្យបានប្រាប់ថាម៉ាក់របស់ថេហ្យុងបានស្លាប់ក្រោមមូលហេតុពេលធ្លាក់មកប៉ះទង្គិចក្បាលខ្លាំងពេកព្រមទាំងការរំលូតកូនទៀតនោះទើបត្រូវបាត់បង់ជីវិតបែបនេះ។

ថេហ្យុងឮហើយបានស្រែកយំយ៉ាងខ្លាំងដោយការឈឺចាប់ព្រោះនាយបាត់បងទាំងម៉ាក់នឹងប្អូនរបស់គេ គេពិតជាខឹងស្អប់ហេយ៉ុនជាខ្លាំងព្រោះនាងជាដើមហេតុហើយគេក៏ស្អប់ប៉ារបស់ដែលជឿសម្ដីដោះសាររបស់ហេយ៉ុនមិនជឿសម្ដីគេ។

" អូនគ្មានបំណងទេ អូនឃើញនាងដូចជាវិលមុខប្រុងដួលទើបអូនចូលទៅជួយចាប់នាងតែចាប់មិនទាន់ទើបនាងធ្លាក់ចុះមកស្លាប់បែបនេះ ហឹកៗ " ហេយ៉ុនក៏យំហើយប៉ារបស់ថេហ្យុងក៏ចូលទីឱបលោងលួម ដែលធ្វើឱ្យថេហ្យុងឃើញហើយកាន់តែខឹងនៅពេលស្ដាប់ការបកស្រាយនិងការសម្ដែងរបស់នាងបែបនេះ
" មែនហើយថេហ្យុង អាចមកពីដូចដែលហេយ៉ុននិយាយ កូនអាចមើលពីក្រោមមកច្រឡំក៏ថាបាន "
" នេះប៉ាជឿគេ ហឹក! កូនពិតជាអស់សង្ឃឹមនឹងប៉ាណាស់កូនស្អប់ប៉ា " ថេហ្យងស្រែកដាក់ទៅប៉ារបស់នាយព្រមទាំងយំចេញមកដើរទៅខាងលើបាត់ទៅ ឯហេយ៉ុនកំពុងត្រូវប៉ារបស់ថេហ្យុងឱបនោះក៏ញញឹមចុងមាត់ឡើង ។

ហេយ៉ុននាងគឺជាសង្សារចាស់របស់ប៉ាថេហ្យុងជាមនុស្សស្រីដែលគាត់ស្រឡាញ់ខ្លាំង ហើយមូលហេតុដែលនាងមករស់នៅទីនេះបានព្រោះប៉ាថេហ្យុងបានយកនាងមកនៅជាមួយដោយហេយ៉ុនប្រាប់ថាគ្រួសារនាងក្ស័យធនគ្មានផ្ទះនៅនោះទេដោយគាត់មានចិត្តនៅស្រឡាញ់តិចៗព្រមទាំងការអាណិតផងនោះគាត់ក៏យកមកនៅជាមួយ។

+ត្រឡប់មកបច្ចុប្បន្នវិញ

" វាជារឿងយល់ច្រឡំទេកូន "
" យល់ច្រឡំយ៉ាងម៉េច?បើតាំងពីគាត់ចូលមករស់នៅក្នុងផ្ទះនេះមកគាត់គ្មានបំណងល្អនោះទេ គាត់ចូលមកដើម្បីទាក់ប៉ាទើបគាត់ព្យាយាមកំចាត់ម៉ាក់ ចុះឥឡូវឃើញទេ ពេលគាត់កម្ចាត់បានគាត់ក៏បានរៀបការជាមួយប៉ា នាងជាស្រីបិសាចនិងពិសពុលដែលបានសម្លាប់ម៉ាក់និងប្អូនរបស់ខ្ញុំ!!! " ថេហ្យុងស្រែកដាក់ប៉ារបស់នាយខ្លាំង

ផ្លាច់!!!ប៉ារបស់ថេហ្យុងដោយខឹងនឹងសម្ដីថេហ្យុងក៏លើកដៃទះថ្ពាល់ថេហ្យុងមួយកំផ្លៀងធ្វើឱ្យមុខថេហ្យុងបែរទៅម្ខាង ថេហ្យុងនៅស្ងៀមពេលដែលត្រូវប៉ារបស់ខ្លួនលើកដៃទះខ្លួនបែបនេះវាជាលើកទីមួយហើយ។

" យើងប្រាប់ឯងប៉ុន្មានដងហើយថាវាជារឿងយល់ច្រឡំតែឯងនៅតែមានគំនិតអវិជ្ជមានទាំងនោះទៀត "
" នេះប៉ាទះខ្ញុំ? " ថេហ្យុងងាកបែរមករកប៉ារបស់នាយ ទាំងទឹកភ្នែកនៅស្រក់ហូរ
" ត្រូវហើយទះឱ្យឯងវាស្វាងចេញនូវគំនិតទាំងអស់នោះ ហើយឈប់បន្ទោសហេយ៉ុនទៀតនាងគ្មានកំហុសទេ "
" ទោះប៉ាចង់ទះខ្ញុំប៉ុន្មានដៃទៀតក៏ការគិតរបស់ខ្ញុំនៅតែបែបនោះដដែល " ថេហ្យុងថាហើយក៏ដើរឡើងទៅលើបាត់ដែលជាហេតុធ្វើឱ្យប៉ាថេហ្យុងកាន់តែខឹងជាខ្លាំង។

To be Continued

ចង់បញ្ជាក់ថារឿងនេះទម្រាំតែតួអង្គជួបគ្នាអាចនៅច្រើនភាគបន្តុចហើយ។ ជួយគាំទ្រផង!🥰

Continue Reading

You'll Also Like

16.8K 1.2K 11
អូនជាម្ចាស់គ្រងបេះដូងបងតែម្នាក់គត់ថេយ៉ុងហុកកៃដូ
9.4K 546 24
The one that got away មនុស្សម្នាក់ដែលបានចេកចេញ !
3.4K 145 30
Main character: Kim Taehyung x Jeon Jungkook THANKS&LOVES YOU 🐾
223K 427 19
Just a horny girl