រឿង រងើកភ្លើងចាស់ វគ្គ២

By Daisy_Novel

2.4K 114 5

ស្នេហាដែលកើតឡើងចេញពីអេតាសុីវិលមួយសន្លឹកចងភ្ជាប់មនុស្សស្រីម្នាក់ដែលមិនដឹងខ្យល់អីទាញនាងមកធ្លាក់ក្នុងភ្នក់ភ្លើងគ... More

ភាគទី 01
ភាគទី 02
ភាគទី 04
ភាគទី 05
ភាគទី 06
ភាគទី 07 🔞
ភាគទី 08
ភាគទី 09
ភាគទី 10 🔞
ភាគទី 11
ភាគទី 12

ភាគទី 03

106 8 2
By Daisy_Novel

ពាក់កណ្ដាលយប់

កម្មវិធីលោក គីម កម្មវិធីបានចប់សព្វគ្រប់ពួកគាត់ក៏ត្រឡប់មកផ្ទះវិញ ។ ជាតិថ្នាំនៅក្នុងខ្លួន ស៊ូយូ ក៏រៀងស្វាងបន្តិចនាងបានដឹងខ្លួនក្រឡេកមើលជុំវិញខ្លួនឯងពេលនេះនាងពិតជារន្ធត់ចិត្តណាស់
« អាយ ! លោក.... វាជាស្អីហា ហ្ហឹកៗ ... » ស៊ូយូ នាងតូចស្រែកយំយ៉ាងខ្លាំង ។ ហេតុអ្វីទៅបែរជាមានរឿងនេះកើតឡើង
« នេះ ... » ថេយ៉ុង ធ្វើជាមិនដឹងខ្យល់អ្វីក្រោយពីដឹងខ្លួនលឺសម្លេងនាងតូច ។ នាយបានបើកទ្វារបន្ទប់ចោលអោយអ្នកផ្ទះនេះបានដឹងថាមានរឿងអ្វីកើតឡើង...
« កូន ស៊ូ ... » អ្នកស្រី គីម ប្រញាប់រត់ឡើងមកបន្ទប់កូនស្រី ។ ឃើញហេតុការណ៍បែបនេះហើយអ្នកស្រីក៏ប្រញាប់រត់ទៅក្រសោបអោបកូនស្រីតែម្នាក់របស់គាត់
« វាមានរឿងអីកើតឡើងហា ?? » លោក គីម ក៏តឹងសរសៃកដាក់ ថេយ៉ុង ទោះគាត់គោរពអោយតម្លៃគេដែលខំជួយជីវិតប្រពន្ធគាត់តែគេមិនសមធ្វើបែបនេះដាក់កូនស្រីគាត់ឡើយ
« ហ្ហឹកៗ ... ខ្ញុំខំគោរពអោយតម្លៃលោកហេតុអ្វីលោកធ្វើបែបនេះដាក់ខ្ញុំ ហ្ហឹកៗ ... អាមនុស្សថោកទាប ... » ស៊ូយូ យំយ៉ាងខ្លាំងទាញភួយមកដណ្ដប់រាងកាយ ។ នាងខកចិត្តខ្លាំងណាស់ខំគោរពមានអារម្មណ៍ល្អៗអោយទៅគេហេតុអ្វីគេធ្វើបែបនេះដាក់នាង ....
« ឯងឆាប់ចុះមកនិយាយជាមួយខ្ញុំ » លោក គីម គាត់មិនបានប្រើកម្លាំងបាយអ្វីទេ ។ ព្រោះមនុស្សធំៗអស់ហើយនិយាយគ្នាក៏អាចដោះស្រាយបញ្ហាបាន

នៅបន្ទប់ទទួលភ្ញៀវ
អ្នកស្រី គីម លួងលោមកូនអោយសម្រាករួចគាត់ក៏ចុះមកនិយាយដោះស្រាយគ្នាទុកអោយម៉ែដោះនៅមើលថែរនាងតូច

« រឿងនេះវាបយ៉ាងមិចអ្នកកម្លោះ ??? » អ្នកស្រី គីម
« ខ្ញុំសុំទោស ! ខ្ញុំក៏មិនដឹងថាវាកើតមកយ៉ាងមិច ... ទោះខ្ញុំនិយាយអ្វីទៅក៏មិនបានស្រោចស្រង់គ្រប់យ៉ាងអោយដូចដើមវិញដែល !! តែខ្ញុំនឹងទទួលខុសត្រូវលើកូនលោកម្ចាស់ទាំង ២ នាក់ » ថេយ៉ុង ក៏លុតជង្គង់ចុះជាការបង្ហាញថារូបគរពិតជាដឹងកំហុស
« រឿងវាកន្លងហួសហើយ ទោះខ្ញុំសម្លាប់អ្នកកម្លោះក៏មិនអាចស្រោចស្រង់អ្វីបានឡើយ !!! អ្នកកម្លោះត្រឡប់ទៅវិញចុះស្អែកនេះត្រូវតែមានចាស់ទុំមកចូលស្ដីដណ្ដឹងបំពេញមុខមាត់អោយគ្រួសារខ្ញុំ រៀបការកាន់តែលឿនកាន់តែល្អ » លោក គីម
« បាទ ! បាទ ស្អែកនេះម៉ាក់ខ្ញុំនឹងមកចូលស្ដីដណ្ដឹង ស៊ូយូ » ថេយ៉ុង សប្បាយចិត្តណាស់ ។ នាយមិនមែនសប្បាយចិត្តដែលអាចលុបលាងកំហុសទទួលខុសត្រូវនាងតូចទេ ពករោះផែនការគេបានសម្រេចទីបំផុតនាយអាចយកអេតាសុីវិលមកចងជើងនាងតូចបានហើយ ... ថេយ៉ុង ក៏បានចាកចេញទាំងស្នាមញញឹមនៅលើមុខ
« បងចុះកូន មីន  » អ្នកស្រី គីម គាត់ក៏បារម្ភព្រោះថាបានជាប់សម្ដីជាមួយត្រកូល ផាក ណាមួយមើលទៅកូនៗក៏អារម្មណ៍ល្អជាមួយគ្នាទៅណាមកណាជាមួយគ្នាត្រសង
« ស្អែកនេះបងនឹងទៅនិយាយជាមួយគេសង្ឃឹមគេនឹងមិនអីរួចនឹងយល់ព្រម ... »

______

« មិនយល់ព្រមជាដាច់ខាត លោកអ៊ំយកអ្វីមកនិយាយជាមួយខ្ញុំ ?? » ជីមីន ទោះបីជាខូចខិលតែគេស្រលាញ់នាងតូចណាស់
« អ៊ំពិតជាសុំទោស ! តែអ៊ំព្រមលើក ស៊ូយូ អោយទៅគេហើយសង្ឃឹមឯងនឹងយល់ណា » គ្រាន់តែព្រះអាទិត្យចាប់ផ្ដើមរះឡើងនូវថ្ងៃថ្មីនាពេលព្រឹកលោក គីម ក៏ប្រញាប់មកនិយាយជាមួយគេ
« ជី កូន » លោក ផាក គាត់យល់ពីមិត្តគាត់ច្បាស់ ។ លោក គីម ជាមួយទៀងត្រង់គោរពពាក្យសម្ដីណាស់ច្បាស់ជាមានរឿងអ្វីមិនខានទើបគាត់សម្រេចចិត្តបែបនេះ
« យើងប្រគល់កោះនោះអោយទៅកូន មីន ជាការសុំទោសណា » លោក គីម
« មិនអីទេ យើងមិនទទួលទេណា » លោក ផាក
« នេះឯកសារ » លោក គីម ក៏ប្រគល់កោះមួយកន្លែងអោយទៅ ជីមីន ជាការសុំទោស ។ ជីមីន គេពិតជាឈឺចិត្តណាស់តែគេមិនអាចធ្វើអ្វីបានទេ ព្រោះនៅទីនេះលោក គីម ពិតជាមានអំណាចណាស់
« ខ្ញុំអាចសុំជួប ស៊ូ បានទេ ? » ជីមីន
« ពេលនេះប្អូនគេមិនចង់ជួបអ្នកណាទេ !! ចាំថ្ងៃរៀបការណា » ជីមីន លឺពាក្យនេះហើយបេះដូងដូចត្រូវគេពុះរជាពីរយ៉ាងចឹង ។ លោក គីម មិនបង្អង់យូរក៏ប្រញាប់ទៅវិញព្រោះថានៅដោះស្រាយរឿង ថេយ៉ុង ចូលស្ដីដណ្ដឹងកូនរបស់ស្រីរបស់គាត់ ។  ជីមីន ក្ដាប់ឯកសារផ្ដេរកោះនោះទាំងឈឺចិត្តជាទីបំផុត

នៅផ្ទះលោក គីម
ថេយ៉ុង បានជួលមនុស្សចាស់មកពីណាមិនដឹងអោយសម្ដែងជាអ្នកមានជាម្ដាយរបស់គេ ។ ព្រោះថាមិនអាចបើកបង្ហាញមុខអ្នកស្រី ចាង បានទេ ។ បើមិនចឹងគ្រប់យ៉ាងចប់មិនខាន
« កូនស្រីអ្នកស្អាតណាស់ » ស្រ្ដីចំណាស់នោះ
« សង្ឃឹមថាកូនប្រុសអ្នកនឹងមើលថែរកូនស្រីខ្ញុំអោយបានល្អ » លោក គីម
« កុំបារម្ភព្រោះថាកូនប្រុសខ្ញុំជាមនុស្សល្អណាស់ » ស្រ្ដីចំណាស់នោះ
« ខ្ញុំក៏ជឿថាកូន ថេយ៍ មនុស្សល្អ » អ្នកស្រី គីម អង្អែលសក់កូនស្រីថ្នមៗ ។ អង្ករក្លាយជាបាយទៅហើយនាងតូច ស៊ូយូ មានតែស្របតែអ្នកម្ដាយ
« យើងរៀបការខែក្រោយនេះទៅណា » លោក គីម
« កាន់តែលឿនកាន់តែល្អ » កែវភ្នែកមុតស្រួចក៏សម្លឹងទៅ ស៊ូយូ ...

🌼💜🙏សូមរងចាំអានភាគបន្ត 🙏💜🌼

Continue Reading

You'll Also Like

191K 326 25
Compilation of the Best Stories on Literotica
129K 5.4K 47
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...
16.5K 897 14
Rude. Dirty. S3x , bad words only in wattpad not public on social media, ⚠️ not for young ⚠️ Writer by : SIE
473K 1.5K 47
🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞