រឿង: វង្វេងស្នេហ៍កូនភ្លោះ

By Sanya_2004

5.8K 357 18

ក្តីស្នេហ៍មួយដែលផ្តល់អោយគេអស់ពីចិត្ត តែទីផុតត្រូវឈឺចាប់ ដោយសារតែការបោកប្រាស់ដោយមនុស្សដែលយើងស្រលាញ់បំផុត..... ... More

Episode 1 : មិចក៏នាងស្អាតម្លេះ??
Episode 2 : ប្អូនឯងមានសង្សារនៅ??
Episode 3: ចាំខ្ញុំជួយធ្វើ
Episode 4 : អៀន
Episode 5 : នាងស្អាត
Episode 6 : អ្នកនាងកើតអី??
Episode 7 : បងធ្វើអីនិង??
Episode8 : ទៅប្រទេសបារាំង
Episode 9: ហាងDior
Episode 10 : បងអោយអូន
Episode 11 : ខ្ញុំឆ្កួតអីនិងមិចបាន...??
Episode 12 : កូនម្តាយដល់ថ្នាក់និង
Episode 13: ជំនួសបងប្រុស
Episode14 : Tae's Cake & Coffee
Episode 15 : បើសិនក្លាយជាបងថ្ងៃ
Episode 16 : ចាំបងអ្នកPay
Episode 17 : អស់គ្រប់យ៉ាង
Episode 18 : មានសង្សារហេតុអ្វីមិនប្រាប់
Episode 19 : អ្នកនាងដឹងខ្លួនឡើង
Episode 20 : ឯងធ្វើអីប្អូនយើង?
Episode 21 : កាំងណាំ
Episode 22 : ចៅមកពីណា??
Episode 23 : តាណើបៗ
Episode 24 : ស្ទាយញ៉ែ
Episode 25 : ថើប
Episode 27 : ស្រម៉ៃ
Episode28 : ឈឺក្បាល
Episode 29 : ធ្វើចឹងធ្វើអី?
Episode 30 : អង្វរ
Episode 31: អ្នកណា??

Episode 26 : ក្រុមហ៊ុនចន

89 7 0
By Sanya_2004

« វង្វេងស្នេហ៍កូនភ្លោះ »

ភាគទី 26

< ក្រុមហ៊ុន ចន >


« ចុមកាឌុមឆែម បងស្រលាញ់អូន » វិទូភ្ញាក់ស្រែកឡើងផ្អើលចង់អស់មួយភូមិទៅហើយ ដោយសាតែលោកគីមមកពីកាលណាមិនដឹងទេមកស្រែកដាក់ត្រចៀកនាយ ថេយ៍យ៉ុងនិងស្រស់ក៏បានងាកមកមើលតាមសម្លេងស្រែកទាំងភ្ញាក់ដែល

« ហើយឯងមកឈរអីនិង...បងស្រលាញ់អូនស្អី??» លោកគីមសួរទៅវិទូទាំងដៃនៅបិទត្រចៀកដោយសារតែវិទូស្រែកអម្បាញ់មិញ

« ហួយ..លោកប្រុសហ៎ ភ័យខ្ញុំស្លាប់ហើយ » វិទូ
« ហើយវាថីឯង » លោកគីម

« មានអីទេលោកប្រុស » វិទូនិយាយបែបអៀនៗនិងមើលទៅកាន់ស្រស់ដែលកំពុងតែឈរក្បែរថេយ៍យ៉ុង

« ឃើញគេស្អាតមិនបានទេឯងនេះ ហាលហា » លោកគីមមើលឬកពារអៀនៗរបស់វិទូហើយក៏និយាយទាំងសើចនិគ្រវីក្បាលតិចៗហើយក៏ដើរទៅអង្គុយជិតថេយ៍យ៉ុង

« លោកប៉ាមិនទាន់សម្រាន្តទេឬ?? » ថេយ៍យ៉ុង
« នៅទេកូន ប៉ាចង់និយាយជាមួយកូនរឿងកន្លែងដែលកូនអោយប៉ារកនោះ » លោកគីម

« ប៉ារកបានហើយមែន ?? » ថេយ៍យ៉ុងនិយាយសប្បាយចិត្តនិងបានចាប់ដៃលោកគីមអោប

« ប៉ារកបានហើយ ហើយកន្លែងល្អទៀតផង កូនត្រៀមតែខ្លួនទៅ » លោកគីមងក់ក្បាលហើយនិយាយដាក់កូនស្រីទាំងញញឹម

« អរគុណណាស់លោកប៉ា » ថេយ៍យ៉ុងនិយាយហើយក៏ងើបខ្លួនបន្តិចថើបថ្ពាល់លោកគីមយ៉ាងសប្បាយចិត្ត

« ចឹងថ្ងៃស្អែកចាំប៉ានាំកូនទៅមើលទីតាំង » លោកគីម
« ចា៎ស លោកប៉ា » ថេយ៍យ៉ុង

លោកគីមនិងថេយ៍យ៉ុងនិយាយគ្នាហើយក៏បាននាំគ្នាចូលទៅបន្ទប់រៀងៗខ្លួនដើម្បីសម្រាកយកកម្លាំងធ្វើការងារនៅថ្ងៃបន្ទាប់

នៅក្នុងបន្ទប់ដ៏ស្រស់ស្អាតរៀបចំយ៉ាងស្អាតមានរបៀបរៀបរយដែលក្មេងស្រីម្នាក់កំពុងតែអង្គុយធ្វើអ្វីសភាពលើតុពោពេញដោយក្រដាសដែលមូលចោលមិនដឹងយប់ស្មានេះហើយនៅមិនទាន់គេងទៀត

« តើខ្ញុំគួរតែដាក់ឈ្មោះហាងថ្មីថាយ៉ាងមិចទៅ ?? » ថេយ៍យ៉ុងខាំចុងប៊ិចបណ្តើរនិងរកនឹកអំពីអ្វីដែលខ្លួនចង់ធ្វើបណ្តើរឡើងចង់ប្រេះខួរទៅហើយ បន្ទាប់ពីមួយសន្ទុះក្រោយ

« នឹកឃើញហើយ Tae's JK Accessories » ថេយ៍យ៉ុងបាននឹកឃើញឈ្មោះហាងដែលគេបានគិតអស់មកជាច្រើនម៉ោង ក៏គិតចេញជាឈ្មោះបែបនេះ ក្នុងចិត្តរបស់ថេយ៍យ៉ុងបានគិតថាTae's ជាឈ្មរបស់ខ្លួនិង JK ជាឈ្មោះរបស់ជុងហ្គុកដែលជាសង្សាររបស់ខ្លួន គិតហើយក៏ញញឹមម្នាក់ឯង និងបាននឹកឃើញស្នាមថើបដែលនាងបានថើបគេ ហើយក៏រៀបចំចូលគេង

ព្រឹកបន្ទាប់ថេយ៍យ៉ុងនិងលោកគីមបាននាំគ្នាទៅមើលទីតាំងដែលថេយ៍យ៉ុងចង់បាន ថេយ៍យ៉ុងពិតជាពេញចិត្តទីតាំងនេះខ្លាំងណាស់ព្រោះទីតាំងនេះជាទីតាំងផ្លូវកែងធំទូលាយនិងនៅជិតសាលារៀនវិទ្យាល័យ និងសកលវិទ្យាល័យដែលល្បីៗនៅក្បែរនោះ បើបើកហាងលក់ច្បាស់ជាដាច់មិនខាន

« យ៉ាងមិចដែលកូនស្រី?? » លោកគីម
«ពេញចិត្តខ្លាំងណាស់លោកប៉ា » ថេយ៍យ៉ុងនិយាយទាំងសប្បាយចិត្តញញឹមបិទមាត់មិនជិត

មិនជាយូរប៉ុន្មាន3ខែកន្លងទៅកន្លែងនោះក៏បានសាងសង់ហើយនិងបានរៀបចំយ៉ាងស្រស់ស្អាតដោយថេយ៍យ៉ុង ថេយ៍យ៉ុងក៏បានហៅគ្រួសាររបស់ក្មេងស្រីតូចនោះអោយមកនៅទីនេះនិងបានផ្គត់ផ្គង់អោយក្មេងៗបានរៀនសូត្រផង គ្រួសារក្មេងស្រីគ្មានអ្វីក្រៅពីពាក្យថាអរគុណទៅថេយ៍យ៉ុងឡើយ មិនត្រឹមតែទិញរបស់ដែលគ្រួសារនាងតូចធ្វើដោយដៃទេ ថែមទាំងជួយអោយអោយក្មេងៗបានរៀន និងអោយមករស់នៅគ្រប់គ្រងហាងដ៏ទំនើបមួយនេះទៀត អ្នកល្អពេកហើយថេយ៍យ៉ុង

ព្រឹកថ្ងៃថ្មីបានមកដល់ ព្រះអាទិត្យបានរះចូលទៅក្នុងបន្ទប់តាមបង្អួចនៃផ្ទះលោកចន សំឡេងទូរស័ព្ទក៏បានរោទិ៍ឡើងធ្វើអោយកំលោះសង្ហារដែលកំពុងគេងលក់ស្រួលរហ័សយកដៃស្រវា ទូរស័ព្ទទាំងភ្នែកបើកមិនរួច

« អាឡូ »
«អាឡូបង បងទំនេរទេ?? »
«យ៉ាងមិច?? »
«ពួកយើងខានជួបគ្នាយូរហើយ អូននឹកបង »
« ដឹងអីទេ ហើយមិចទៀត?? »
« ថ្ងៃនេះអូនទំនេរចង់អោយបងជូនទៅក្រៅ »
« អឹម...ចាំបងទៅយក »

នាយនិយាយទូរស័ព្ទហើយក៏បានបិទទុកទូរស័ព្ទវិញហើយក៏ដេកបន្តស្របពេលដែលអ្នកកំលោះសង្ហារម្នាក់ទៀតដើរចូលមកក្នុងបន្ទប់នាយដែលកំពុងតែដេក

« បងប្រុស បងប្រុស ងើបឡើង » ហ្គុកគីដែលជាប្អូនប្រុសបានមកដាស់បងប្រុសដែលកំពុងតែដេកខ្ចិលច្រអូសមិនខ្ចីងើប

« វាយ៉ាងមិចឯងទៀតហើយ » ជុងហ្គុកនិយាយទៅប្អូនប្រុសទាំងមិនខ្ចីបើកភ្នែកមើល

« ងើបឡើង ម៉ាក់ហៅអោយចុះទៅញាុំបាយ ហើយប៉ាអោយបងរៀបចំខ្លួនដើម្បីទៅក្រុមហ៊ុន » គ្រាន់តែឮចឹងភ្លាមជុងហ្គុកបើកភ្នែកហើយក៏ងើបមកអង្គុយភ្លាមៗ

« ឯងថាមិច...?? » ជុងហ្គុកបើកភ្នែកបុិនពងមាន់ហើយនិយាយទាំងត្រដិតទៅហ្គុកគី

« លោកប៉ាអោយបងទៅក្រុមហ៊ុនថ្ងៃនេះ » ហ្គុកគីនិយាយបែបធម្មតាៗ តែមិនបាច់មើលទឹកមុខជុងហ្គុកទេ ស៊ុយប៉ែរហាក់ដូចជាធុញទ្រាន់ តែមិនអាចប្រកែកនិងលោកប៉ាបានទើបនាយសម្រេចចិត្តថានិងទៅ

« បងពឹងរឿងឯងមួយ បើឯងធ្វើបងនិងទិញកាដូអោយឯង » ជុងហ្គុកបានងើបចេញពីគ្រែហើយក៏និយាយទៅហ្គុកគីអោយជួយនាយ

« រឿងអ្វីទៅ ??? »ហ្គុកគី
« ថ្ងៃនេះបងទៅក្រុមហ៊ុនចឹងហើយឯងថ្ងៃនេះទៅដើរតួជាបងទៅជួបនិងថេយ៍យ៉ុងជំនួសបង » និយាយហើយនាយក៏ចូលក្នុងបន្ទប់ទឹកបាត់ ធ្វើអោយប្អូនប្រុសមានការគាំងយោបល់ជាខ្លាំង ទោះមិនចង់ទៅក៏នាយត្រូវតែទៅដែលព្រោះបន្លំខ្លួនលើកនេះបានកាដូ

មួយសន្ទុះក្រោយមកជុងហ្គុកក៏ចុះមកខាងក្រោមជាមួយនិងខោអាវបែប CEO ម៉ូតសក់លើកទៅលើអស់ជាមួយនិងការចាប់ភ្លីសក់តាមស្តាយបរុសសម័យថ្មី មុខមាត់ដ៏ទាក់ទាញ ដើរមកតុអាហារយ៉ាងសង្ហាធ្វើអោយអ្នកដែលអង្គុយរង់ចាំភ្លឹកមើលសឹងតែដកដង្ហើមមិនទាន់ទៅហើយ

« កូនអញមែននិង?? រាល់ដងបបួលទៅក្រុមហ៊ុនម្តងៗមិនដែលទៅទេ ចុះមិចថ្ងៃនេះ....ឬមួយខ្មោចចូលទេដឹង » លោកចននិយាយក្នុងចិត្តទាំងស្លុត

« កូនអញក្តៅខ្លួនមែននិង?? » អ្នកស្រីចននិយាយក្នុងចិត្តទាំងស្លុតពេលឃើញកូនប្រុសប្រៀបបាននិងCEO ក្រុមហ៊ុន

« មិចមើលមកកូនបែបនេះប៉ាម៉ាក់?? » ដោយឃើញប៉ាម៉ាក់នាយសម្លឹងមកខ្លួនបែបនេះនាយក៏បើកភ្នែកធំៗហើយក៏សួរ

« អរ៎...អត់មានអីទេកូន ញាុំបាយទៅអាលទៅក្រុមហ៊ុនជាមួយប៉ា » លោកចន

« បាទប៉ា » ជុងហ្គុក

បន្ទាប់ពីញាុំអាហាររួចរាល់អស់ហើយលោកចននិងជុងហ្គុកបានបើកឡានចេញទៅក្រុមហ៊ុន ឯអ្នកស្រីចនក៏ធ្វើការងារជារបស់ខ្លួនតាមទម្លាប់ ឯងហ្គុកគីវិញដោយថ្ងៃនេះបងប្រុសរបស់នាយអោយនាយបន្លំខ្លួនជាបងប្រុសទៅជួបនិងថេយ៍យ៉ុងដូចកាលលើកមុន

ហ្គុកគីនាយបានបើកឡានបងប្រុសរបស់ខ្លួនដើម្បីទៅយកថេយ៍យ៉ុងនៅឯផ្ទះ បន្ទាប់មកពួកគេទាំងពីរក៏បានចេញទៅដើរលេងតាមទម្លាប់អ្នកមានគូរ តែដូចធ្លាប់ប្រាប់ចឹងថាហ្គុកគីគេជាមនុស្សរៀងអៀននិងសម្តីផ្អែមជាបងប្រុស ថេយ៍យ៉ុងនាងចាប់ផ្តើមសង្កេតឃើញពីចរិករបស់ហ្គុកគីបន្តិចម្តងៗទៅហើយ

វាលលំហដ៏ធំមួយដែលមានស្រះឈូកយ៉ាងស្រស់ស្អាតពោរពេញដោយផ្កាឈូករីកយ៉ាងគួរអោយគាប់ចិត្ត ហ្គុកគីបានចតឡាននិងបានបើកទ្វារឡានអោយថេយ៍យ៉ុងចុះមក

« បងនាំអូនមកទីនេះធ្វើអី?? » ថេយ៍យ៉ុងចុះពីឡានហើយក៏សួរហ្គុកគីនិងបានមើលជុំវិញទីនោះយ៉ាងប្លែកភ្នែក និងមានអារម្មណ៍ស្រស់ស្រាយក្នុងចិត្តជាមួយនិងខ្យល់បក់មករហើយបន្តិចៗជាមួយនិងក្លិនផ្កាឈូកដែលរីកយ៉ាងស្អាតមកជាមួយ

« គឺ....ទីនេះវាស្អាត » ហ្គុកគីនិយាយរដាក់រដុបញឹមៗអៀនៗទៅថេយ៍យ៉ុង

« ស្អាតមែនតា៎ស » ថេយ៍យ៉ុង
«ត្រូវហើយ បានបងនាំអូនមកទីនេះ » ហ្គុកគី

« ថតរូបអោយអូនមួយមក » ថេយ៍យ៉ុងបានហុចទូរស័ព្ទទៅអោយហ្គុកគីថត

បន្ទាប់ពីថតអស់ចិត្តចង់ហើយហ្គុកគីនាយបានយកកន្ទេលពីគូទឡានយកមកក្រាល

« បងយកកន្ទេលមកធ្វើអី ?? » ថេយ៍យ៉ុងសួរទាំងចម្ងល់

« គឺយកមកអង្គុយលេងនិងហើយ » ហ្គុកគី
« តែអូនឃ្លាន » ថេយ៍យ៉ុង

« មកអង្គុយសិនមកញុម...បងបានយករបស់មកញាុំដែលតើ » ភ័យពេកនិយាយសឹងតែភ្លាត់ទៅហើយហ្គុកគី តែថានាយក៏មិនអាចផុតពីក្រសែភ្នែកថេយ៍យ៉ុងដែល អោយតែពេលនិយាយថេយ៍យ៉ុងនាងតែងតែសម្លឹងមើលកាយវិកានាយជានិច្ច

« ..... » ថេយ៍យ៉ុងមិននិយាយអ្វីទាំងអស់គ្រាន់តែញញឹមហើយក៏ទៅអង្គុយលើកន្ទេល

បកមកមើលជុងហ្គុកពិតមិនក្លែងក្លាយយើងវិញ នាយបានមកដល់ក្រុមហ៊ុនលោកចន ដើរចូលមកទាំងអំណាចអ្នកណាក៏គោរពនាយម្នាក់នេះដែល ( ហេតុតែគេកូន CEO ) ទោះនាយទើបតែឈានជើងចូលក្រុមហ៊ុនលោកប៉ាខ្លួនដំបូងក៏ដោយ

« សួរស្តី! ថ្ងៃនេះខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាអោយស្គាល់ នេះកូនប្រុសរបស់ខ្ញុំ ចន ជុងហ្គុក » លោកចនបានណែនាំកូនប្រុសរបស់ខ្លួនអោយទៅអ្នកនៅក្រុមហ៊ុនស្គាល់ បុគ្គលិកទាំងអស់បានគោរពទៅកាន់លោក ចន ជុងហ្គុកទាំងក្តីគោរពស្រលាញ់

« សង្ហាណាស់មីដែងអើយ »👩🏻‍💼
« គ្រាន់ឃើញមុខបងភ្លាម អូននឹកឃើញឈ្មោះកូនយើងភ្លេត »👩🏻‍💼
« ទេវបុត្រមកពីខាងណាអីក៏សង្ហារយ៉ាងនេះ » 👩🏻‍💼
« រោងការយើងគួរដាក់ពណ៌អីបង ?? » 👩🏻‍💼
« សាកគិតទៅមើលបើយើងជាសង្សារ 1ថ្ងៃក្រោយយើងនិងចូលរោងការ » 👩🏻‍💼
« មុខព្រានដូចបងទាល់ប៉ះខ្លាដូចអូន » 🧑🏻‍💼
« អួយ...ប្តី » 🧑🏻‍💼

អូហូយ!! មិនធម្មតាទេអ្នកនៅក្នុងក្រុមហ៊ុននេះ គ្រាន់តែឃើញចន ជុងហ្គុកភ្លាមធ្វើអោយអ្នកនៅក្នុងក្រុមហ៊ុនជ្រួលច្របល់និងសម្រស់នាយ មិនថាប្រុសមិនថាស្រីទេ អ្នកខ្លះនឹកឃើញដល់ឈ្មោះកូនទៀតផង តែអ្នកទាំងអស់គ្នានោះមិនដឹងពីឥទ្ធិពលចន ជុងហ្គុកឡើយ។

សូមរង់ចាំភាគបន្ត

Continue Reading

You'll Also Like

59.9K 2.2K 100
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
192K 4.2K 105
*NOT FINISHED* I'm tired of fighting...... AMORA!" My uncle yells while i'm trying to open my eyes. I'm sitting in a the corner of the house with he...
17K 2.5K 30
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សា...