រឿង \🍁🥀បងថ្លៃ ក្លាយជាស្វាមី...

By taekooktithkook

20.2K 938 32

ស្នេហាខ្ញុំប្រៀបដូចជាឆ្មានឹងកណ្តុរ តែបើស្រលាញ់គ្នាវិញផ្អែមដូចទឹកឃ្មុំ🐻🐰🔥🙊 More

ភាគទី1💜*ឈ្មោះអីក៏ពិបាកហៅម្ល៉េះ*✨💋
ភាគទី2🌟*បងថ្លៃ មិនអាចជាប្តីទេ???*💥🎀
ភាគទី3💜*ថ្ងៃរៀបមង្គលការ*🌟👑
ភាគទី4🍒* ក្មេងហ៊ាន*🍭
ភាគទី5🍂*មេរំខានមកចាប់ជាតិ*🍇🌸🍀
ភាគទី6💜*សំបុត្រ💥មិនស្គាល់*🌹
ភាគទី7✨*35+15=?*🌹💥
ភាគទី9🍓"ក្មេងពូកែងរ*🔆
ភាគទី10💥💜*បបូរមាត់*💋🍓
ភាគទី11💥 *មានអ្នកណា💋ជួយឯងបានទេ*💜🌹
ភាគទី12💥*លោកព្យាយាមចង់រំលោភខ្ញុំ*🔥🙊
ភាគទី13🔥*ពួកយើងសាកស្រលាញ់គ្នាទៅ*✨💋💜
ភាគទី14🍓💥*បើប្រច័ណ្ឌក៏ថាមក*🍂🙊🔥
ភាគទី💥15* Taeត្រូវថ្នាំ*🍂🍓🙊
ភាគទី16*i 💜jeon taehyung *🎀✨🍓
ភាគទី17🍒🌟*Taeលួចមើលរឿង18+✨💥
ភាគទី18🍀🌸*តើTaeមានគ្រោះថ្នាក់ដែរទេ*🔥✨
ភាគទី19*🌸🎀*បងសម្តីផ្អែមណាស់*💋🤏🏻
ភាគទី20✨🎀*អូននៅឪ្យតែស្ងៀមៗទៅបងជាអ្នករ៉ាប់រង🔞🔥💋
ភាគទី21🌹🍂*បើហ៊ានតែធ្វើអីTaeទៀត កុំថាខ្ញុំចិត្តអាក្រក់🔥💋
ភាគទី22🍇🍭*មិនឪ្យនៅក្បែរមួយសប្តាហ៍🔆✨
ភាគទី23👑🍓*ពាក្យស្បថគ្មានន័យទេ*🥺✨🔥
ភាគទី24🌹🌟* Sugar daddy*👑💸
ភាគទី25🌹👑*តែអូនឃ្លានបងខ្លាំងជាង*🌸🔞🔞
ភាគទី26🍀🌸* កុំថា5នាទី តែ1វិនាទីក៏ចាំមិនបានដែរ😌✨
ភាគទី27👑🍂*មានផ្ទៃពោះ*🌸💋
ភាគទី28🌹🔆*អូនចង់ញ្ញាំស្រ្តបឺរី🍓🍀
ភាគទី29🌟🌸* អារម្មណ៍ប្រែប្រួលរបស់អ្នកមានផ្ទៃពោះ🎀🔆🌸
ភាគទី30🍓💋សម្រាលកូន🍂💋
💋🌸✨ភាគបញ្ចប់🌟🌹🔆

ភាគទី8🌸*ខ្ញុំឃ្លាន Ice cream*🍂🌹

720 27 0
By taekooktithkook


ពេល Tae លើកស្បែកជើងឡើងខ្ពស់ JK ចាប់ដៃរបស់គាត់ជាប់ Jungkook ក៏ចាប់Taeទប់ទៅលើគ្រែ ខណៈពេលដែល Tae កំពុងតែព្យាយាមយកស្បែកជើងរៀបនឹងវាយ JKបន្តទៀត ទោះគ្មានកម្លាំងប្រឆាំងនឹងJkតែtaeក៏មិនព្រមចាញ់ឡើយ

Jungkook : ឯងកំពុងប្រើអំពើហឹង្សាមកលើខ្ញុំហើយ មានដឹងខ្លួនទេ....

Tae :(សើច) ហឹង្សាចឹងហ៎..? តើ​លោកគិត​យ៉ាង​ណា​ដែរ នៅ​ពេល​ដែល​លោកបង្ខំ​ខ្ញុំ​ឱ្យ​ស្លៀក​រ៉ូប​នោះ​?

Jungkook : ខ្ញុំមិនបានគិតអីនោះទេ ខ្ញុំគ្រាន់តែឪ្យឯងស្លៀករ៉ូបនេះធម្មតាតើ..
Tae :កុហស....
Jungkook :( ញញឹម ) ខ្ញុំគ្រាន់តែចង់ឪ្យឯងពាក់វាធម្មតាតែប៉ុណ្ណោះ ឯងគ្រាន់តែពាក់មានទៅវាស្អី...
Tae : មិនអាចទេ អត់ជាដាច់ខាត....
Jungkook : ចង់អោយខ្ញុំបង្ហាញទេ?
Tae : ឆាប់ចុះពីលើខ្ញុំទៅ.....
Jungkook : ខ្ញុំដឹងពីអ្វីដែលឯងចង់បាន... (jkក៏ចាប់បីTaeឡើងខណៈពេលដែល Tae កំពុងតែរើសតវ៉ា)

Tae : លោកដាក់ខ្ញុំចុះទៅ...JUNGKOOK ខ្ញុំសូមស្បថថាខ្ញុំនឹងធ្វើអាក្រក់បំផុតជាមួយមនុស្សដូចលោក.... ឆាប់ដាក់ខ្ញុំចុះភ្លាម....
Jungkook : យល់ព្រម បើឯងពាក់វា...
Tae : ប្រាកដទេ?
Jungkook : (ញញឹម) អឺ....ឯងនឹងមិនបង្ហាញខ្ញុំដោយភាពអាម៉ាស់ទេ...និយាយឪ្យត្រង់ទៅខ្ញុំមិនសើចឯងទេ... (JK ដាក់ Tae ចុះក្បែរបន្ទប់ទឹក ហើយគាត់ក៏ដើរទៅយករ៉ូបនោះ មកឪ្យTae រួចក៏រុញTae ទៅក្នុងបន្ទប់ទឹក)

Tae: លោកពិតជាចង់ឪ្យខ្ញុំពាក់វាពិតមែន....(Jkមិននិយាយក៏បិតទ្វាបន្ទប់ទឹក សម្រាប់ឪ្យtaeផ្លាស់វា)

Jungkook : លឿនឡើង..... ( Jkញញឹមហើយយកស្រាមួយកែវដើរទៅអង្គុយលើគ្រែ រង់ចាំTae )
Tae : លោកស្មានតែខ្ញុំធ្វើតាមលោកមែនទេ...ស្គាល់Kim Taehyung តិចពេកហើយ...(taeញញឹមជឿជាក់)

Tae ចូលជិតកន្លះម៉ោងហើយ ប៉ុន្តែ Tae មិនទាន់ចេញមកវិញទៀត ដោយទ្រាំមិនបានJKគាត់ក៏បានទៅគោះទ្វារ

Jungkook : ឆាប់ចេញមក ខ្ញុំមិនចង់រង់ចាំឯងទៀតទេ...លឿនឡើង...ចេញមក.. (គ្មានការឆ្លើយតប) Kim Taehyung ah....ឯងកុំចង់សាកល្បងនៃការអត់ធ្មត់របស់ខ្ញុំណា ឆាប់ចេញមក ... (គ្មានការឆ្លើយតបសោះ) ខ្ញុំនឹងទម្លុះទ្វារចូលទៅហើយ.....Taehyung...Kim taehyung...គេយ៉ាងម៉េចនឹងស្ងាត់ម៉េស....(Jkនៅតែមិនលឺអ្វី គាត់ក៏ទម្លះុទ្វាចូល ស្រាប់តែឃើញTaeដេកលើឥដ្ឋសន្លប់ទៅហើយ) TAEHYUNG?? ឯងកើតអី T..TAE ??   (jkក៏បីTaeមកដាក់ខាងលើគ្រែ)

Tae : (និយាយក្នុងចិត្ត) Kim Taehyung មិនដែលគ្មានពាក្យថាចាញ់ទេ.. (Taeធ្វើពុតជាសន្លប់)
Jungkook : ហេតុអីក៏ស្រាប់តែសន្លប់....Tae.Taehyung ah...ខោអាវសើម... តើខ្ញុំគួរប្តូរវាទេ.. .. ( ព្រលឹង Tae បានចាកចេញពីគាត់ រាងកាយ ចិត្តរបស់គាត់ឈប់ដំណើរការដោយលឺថាJkចង់ប្តូរខោអាវឪ្យ)
Tae : (និយាយក្នុងចិត្ត)  Kim Taehyungឯងពិតជាល្ងង់ណាស់ ឯងគួរដេកលើកន្លែងសើមទេ ហឺយចប់ហើយ....ឥឡូវ​អីវិញទៅគេចង់ប្តូរឪ្យខ្ញុំហើយ​?? ( ដៃរបស់ JK រៀបនឹងដោះលេបអាវរបស់Tae ខណៈពេលដែល Tae កំពុងតែបន់ស្រន់អោយ JK ឈប់)

Tae :( ថ្ងូរ ) អាយ៎... !! កុំរំខានដំណេករបស់ខ្ញុំ (លាន់មាត់ដោយបិតភ្នែក)
Jungkook : Aish... គេមិនបានសន្លប់ទេ ប៉ុន្តែគេគេង  មានតែគេទេអាចធ្វើបាន....ពិតជាកំពូលមនុស្សហើយឯងKim Taehyung.....អាក្មេងឆ្កួតអើយ...ខំតែបារម្ភ...

Tae: (និយាយក្នុង)គេហ៊ានជេរខ្ញុំ....តែគេថាបារម្ភខ្ញុំមែនទេ....( JKក៏ដាក់ខ្លួនដេក ហើយងាកមកមើលTaeកំពុងតែដេកដូចគ្នា )

Jungkook : មុខចឹងមិនសម ជាក្មេងដែលពិបាកប្រដៅសោះ....(Jkក៏យកដៃទៅផាត់សក់Taeដែលវាបាំងភ្នែកTaeឡើង ហើយនៅតែសម្លឹងមើលរហូតដល់គេងលក់ទៅ....ចំណែកTaeពេលJkគេងលក់ក៏បើកភ្នែកមកក៏ឃើញមុខJkនៅពីមុខគាត់...)
Tae :...... (សម្លឹងមុខJk)

| ព្រឹកថ្ងៃថ្មី |
JK ក៏ភ្ញាក់បើកឡើង គាត់ក៏ឃើញថាTae ដើរមករកគាត់

Jungkook : មិនដឹងថានឹងមានអ្វីមករកខ្ញុំទេថ្ងៃនេះ... (គាត់ដកដង្ហើមធំ)
Tae : Oh!! ភ្ញាក់ហើយ??
Jungkook : មិនទាន់ទេ...
Tae : ជាការប្រសើរណាស់ដែលលោកភ្ញាក់ពីគេងដោយខ្លួនឯង ខ្ញុំកំពុងតែគិតថានឹងចង់ចាក់ទឹកលើមុខលោកទៅហើយ....

Jungkook :( ឆ្កួត ) ម៉េចមិនអោយខ្ញុំគេង? ឬក៏ខ្ញុំមានអ្វីត្រូវធ្វើ?

Tae : មែនហើយ លោកត្រូវធ្វើច្រើនណាស់ អរនៅទីនេះ... (Tae បានហុចក្រដាសមួយសន្លឹក ឪ្យមកJK រួចJKក៏បើកវាមើលហើយភ្ញាក់ផ្អើលពេលឃើញឈ្មោះក្នុងបញ្ជីវែង)
Jungkook : តើនេះជាអ្វី?
Tae : ខ្ញុំ​ត្រូវ​ការ​របស់​ទាំង​អស់​នេះ ព្រោះ​ខ្ញុំ​ត្រូវ​ធ្វើ​ម្ហូប​ពិសេស​ជា​ច្រើនសម្រាប់ថ្ងៃនេះ

Jungkook : តើថ្ងៃនេះមានអ្វីពិសេសទៅ?
Tae : ប៉ាម៉ាក់របស់ពួកយើង គាត់មកលេង ឥឡូវនេះឆាប់ឡើង...ខ្ញុំត្រូវផ្លាស់ប្តូរកម្រាលពូកទៀត....គ្មានពេលទេ...ខ្ញុំអង្គុយកត់មិនទាន់ងូតទឹកផង....

Jungkook: អោយខ្ញុំគេងមួយនាទីទៀតទៅ.... ( Tae ទាញកម្រាលពូកធ្វើអោយ JK រំកិលធ្លាក់ចុះពីលើគ្រែ ) អូយ..ឈឺណាស់....
Tae: ប្រាប់ហើយមិនស្តាប់....
Jungkook : Aish...ប៉ុន្មានដងហើយដែលខ្ញុំប្រាប់ឯងថាកុំមករំខាន តែថា..តើកន្សែងងូតទឹកនៅឯណា...

Tae : នៅខាងក្រោយអាវរបស់លោកនៅជួរខាងលើ Jungkook : (ខឹង) នៅឯណា? ឥឡូវ​នេះ​វា​ជា​កន្លែង​សាធារណហើយណ៎ អាវពេញតែម្តង ឯងមិនគួរមកដាក់ជាមួយយើងទេ....
Tae : ជាប្តីប្រពន្ធនឹងគ្នា ឪ្យដាក់ខោអាវនៅឆ្ងាយគ្នាយ៉ាងម៉េច បានហើយខ្ញុំទុកវានៅទីនោះ...នៅខាងក្រោមបន្តិច
Jungkoo: មិនឃើញទេ...
Tae: ចាំមើលសិនបើខ្ញុំរកឃើញ លោកនឹងស្លាប់ពិតប្រាកដណាស់ រកអ្វីក៏មិនដែលឃើញដែល..... ( Tae ដើរទៅជិតJK ញញឹម ប៉ុន្តែ Tae ក្រឡេកមកមើលគាត់ដោយបានឃើញកន្សែងក៏ចាប់មក )

Tae : ស្អី​គេ​នេះ....លោករកអ្វីក៏មិនដែលឃើញដែរ លោកគួរតែពិនិត្យភ្នែកចេញទៅ... ?
Jungkook : កុំថាឪ្យខ្ញុំ ឯងជាប្រពន្ធមិនមែនជាម៉ែទេ...មិញខ្ញុំពិតជាមិនឃើញមែន....
Tae : លោកគិតថាខ្ញុំជាគ្រូមន្តអាគមមែនទេ? ដែលធ្វើឪ្យវាចេញមកបាន លោកដឹងថាខ្ជះខ្ជាយពេលវេលារបស់ខ្ញុំប៉ុណ្ណាទេ ដែលរកកន្សែងឪ្យលោក..ហឹស...

Jungkook :គួរឪ្យស្អប់...(jkក៏ដើរមកបើកទ្វាបន្ទប់ទឹក )
Tae : អូ...ទេ .. ចាំតិច....
Jungkook : ម៉េចទៀតហើយ...ខ្ញុំត្រូវការងូតទឹកណា..
Tae : នោះ.. (Taeក៏ដើរចូលបន្ទប់ទឹកមុខ.) លោកអាចងូតទឹកពេលក្រោយបាន ឥឡូវនេះខ្ញុំកំពុងតែប្រើបន្ទប់ទឹក ខ្ញុំប្រញាប់ជាង...
Jungkook : ចុះឯងមិនទៅបន្ទប់ទឹកមួយទៀតទៅ
Tae : បន្ទប់ទឹកនោះមិនដំណើរការទេ

Jungkook : ចុះហេតុអ្វីបានជាឯងដាស់ខ្ញុំឡើង...បើឯងមិនទាន់នឹងងូតទឹកផង ឯងដាស់យើងធ្វើអីចាំឯងងូតហើយចាំដាស់ទៅវាថី...ហើយពេលនេះខ្ញុំមិនអាចសូម្បីតែងូតទឹកទៀត.... ហេតុអ្វីពិភពលោកនេះអយុត្តិធម៌សម្រាប់ខ្ញុំម្ល៉េះ...

Tae : វាមិនងាយស្រួលទេ...ខ្ញុំនឹងរួចនៅពេលឆាប់ៗ.នេះ.. (Tae បានបិទទ្វារបន្ទប់ទឹកនៅពីមុខ JK... JK ញញឹមញញែមដោយកំហឹង)
Jungkook : ខ្លួនជាប្រពន្ធទេ តែមិនគោរពប្តីសោះ ចាំមើលទៅ ក្មេងកំហូច....

[ 30នាទី កន្លងផុតទៅ ]

Taeចេញមកពេលកំពុងជូតសក់ ហើយព្យាយាមទប់សំណើចដោយឃើញ JK អង្គុយលើគ្រែសម្លឹងមកធ្វើមុខគួរឪ្យស្រលាញ់
Tae : ហិស..ហិ..ទៅបានហើយ...លោកមិនប្រញាប់ទេ...ការងារលោកច្រើនណាស់...

Jungkook : ហឹម.... (គាត់ចាប់ខោអាវហើយដើរយ៉ាងលឿនទៅរក Tae , Taeក៏ធ្វើជាងាកមុខចេញ) ខ្ញុំស្ដាយណាស់!!!
Tae : អី?? (JKមើលមុខTae)
Jungkook : ឈប់សាកល្បងការអត់ធ្មត់របស់ខ្ញុំទៅ (គាត់ដើរទៅបន្ទប់ទឹក ខណៈ Tae គ្រវីក្បាល....)

| ពេល ល្ងាច|
JK អង្គុយសម្លឹងមើល Tae ដែលកំពុងតែអៀនពេលអង្គុយនៅក្បែរលោកស្រី Jeon និងលោកស្រី Kim

Jungkook : (និយាយតិចៗ សម្លឹងមើលមកTae) មិនគួរឱ្យជឿ គ្មាន​អ្នក​ណា​ជឿ​ថា​មុខ​ស្លូត​ត្រង់​នេះ​លាក់​គំនិតអាក្រក់​ឡើយ នៅជាមួយប៉ាម៉ាក់ធ្វើដូចជាទន់ជ្រាយណាស់​...!!!ពិតជាតាមមិនទាន់មែន...

លោក ស្រីJeon :Jungkook ah...(jkនៅតែសម្លឹងមើលអាកប្បកិរិយារបស់Taeដោយមិនលឺម្តាយហៅ)
លោកស្រីJEON : Jungkook ...
Jungkook : បាទម៉ាក់....
លោកស្រីjeon : ហេតុអ្វីបានជាកូនប្រសាររបស់ម៉ាក់ប្រែជាស្គមស្គាំងបែបនេះ ឬក៏អូនធ្វើបាបកូនប្រសារ.... Tae ahប្រាប់ម៉ាក់មកJungkook មានធ្វើបាបកូនទេ ចាំម៉ាក់ប្រដៅឪ្យ....

Jungkook : អូ...ម៉ាក់ ហេតុអីខ្ញុំត្រូវមើលថែក្មេងឆ្កួតនេះ? គេអាចមើលថែខ្លួនឯងបានតើ គេគ្មានឈឺអីទេ ហើយម៉ាក់មិនដឹងទេថាគេ.....

Tae :( ព្រឺសម្បុរ រួចនិយាយកាត់) ទេម៉ាក់ក្មេក គាត់មើលថែខ្ញុំខ្លាំងណាស់ គាត់តែងតែបំពេញបំណងរបស់ខ្ញុំ ខ្ញុំមិនត្រូវការអ្វីទៀតទេឪ្យតែមានគាត់មើលថែយកចិត្តទុកដាក់មកលើខ្ញុំ គឺខ្ញុំសប្បាយចិត្តណាស់ទៅហើយ.......ណាម៉ាក់ក្មេកJungkook គាត់ជាប្តីដ៏ល្អ ល្អខ្លាំង.....ណាស់....(Taeមើលមុខjkធ្វើបែបឌឺ)

លោកJeon : ប៉ាពិតជាមានមោទនភាពចំពោះកូនណាស់  (JK ញញឹមទាំងភ័យខ្លាច)
លោក Kim : អរ ឃ្លានហើយ តោះទៅញាំអាហារ...(និយាយទៅកាន់Jk)
Jungkook : អូ!! បាទ តោះពួកយើងទៅប៉ាក្មេក...

លោកស្រី Kim : ម៉ាក់ចង់ញាំមុខម្ហូបធ្វើដោយដៃរបស់កូនម៉ាក់...
Tae : អរ ម៉ាក់ពួកយើងត្រៀមរួចហើយ តោះទៅ.....គឺសិទ្ធតែម្ហូបដែលប៉ាម៉ាក់ចូលចិត្តណា.... (ពួកគេទាំងអស់គ្នាអង្គុយញ៉ាំអាហារយ៉ាងមានក្តីសុខ)

បន្ទាប់ពីអាហារពេលល្ងាច JK ពាក់អាវអៀមរបស់គាត់ដើម្បីលាងចាន លោកស្រីjeon ងក់ក្បាលទាំងឆ្ងល់

លោកស្រីjeon  : Jungkook?? កូនលាងចានមែនទេ?? OMG!! ...Jungkook មិនដែលចូលផ្ទះបាយឬក៏លាងចានទេពីមុន.....
Tae : អាយ៎...Jungkook បងសម្លាញ់..អូនបានប្រាប់បងប៉ុន្មានដងហើយថាកុំលាងចានអី...ទុកឪ្យអូនធ្វើវិញ.... (JK ភ្ងាក់ផ្អើលនឹងស្តីដ៏មាយារបស់Tae)
Jungkook : ប៉ុន្តែឯងបានបង្ខំខ្ញុំឱ្យលាងចានជារៀងរាល់ថ្ងៃ...មកធ្វើជាយកល្អអី...

Tae : (សើចទាំងភ័យក៏និយាយកាត់) គាត់យកចិត្តទុកដាក់ខ្លាំងណាស់ គាត់មិនដែលអោយខ្ញុំលាងចានទេ គាត់ទទូចខ្ញុំថាគាត់ចូលចិត្តលាងចាន វា​ជា​សុបិន​របស់​គាត់ ដូច្នេះ​ខ្ញុំ​ឲ្យ​គាត់លាង​ទៅ​ម៉ាក់ក្មេក...

អ្នកស្រី Jeon : វាមិនគួរឱ្យជឿទេ កូនប្តូរច្រើនណាស់Jungkook....
Jungkook :( សម្លឹងមើល Tae ) មិនគួរអោយជឿចឹងហី....
Tae : ទុកនឹងហើយKookie ខ្ញុំនឹងលាងនៅពេលក្រោយ..បងមកនេះមក..អង្គុយត្រង់នេះយកកម្លាំង... (Tae បានដោះអាវអៀមរបស់JK ហើយនាំJkទៅក្រៅ ខណៈពេលដែលTaeកាន់ដៃJK លោកស្រីJeon ងក់ក្បាលដាក់លោកស្រីKim )
Tae: បងអង្គុយជាមួយលោកប៉ាចុះ....(TaeញញឹមមើលមុខJkដោយល្បិចពេញខ្លួន)
Jungkook:ឯងចង់យ៉ាងម៉េច?(និយាយសិប)
Tae: ហឹស.....(Taeក៏ត្រឡប់ទៅផ្ទះបាយវិញ)
Jungkook : លោកប៉ា.....ខ្ញុំចង់ចូលក្រុមហ៊ុនវិញ ខ្ញុំ​ធុញ​នៅផ្ទះណាស់....

លោកJeon : កូនអាចមកលេងពួកយើងបានគ្រប់ពេល ហើយកុំបារម្ភអំពីការិយាល័យYoongi និងប៉ាកំពុងមើលថែបានល្អគ្រប់យ៉ាងហើយ...
Jungkook : តែប៉ាខ្ញុំចង់ធ្វើការជាង....
លោកJeon : មួយអាទិត្យទៀតទេ  កូនទើបអាចចូលវិញបាន..... (គាត់ញញឹម JK ងក់ក្បាល) អរ....អញ្ចឹងពួកយើងគួរតែចាកចេញទៅវិញឥឡូវនេះហើយ មែនទេលោកKim?

លោកKim: បាទ ប្រាកដណាស់ ព្រោះពួកយើងមករំខានកូនៗយូរពេកហើយ... (លោកKimក៏ក្រោកឈរស្រាប់តែ វិលមុខ និងបាត់បង់លំនឹង ,JK ចាប់គាត់ជាប់)
Jungkook : (បារម្ភ) ប៉ាក្មេកមិនអីទេ...

លោកKim  :( ងក់ក្បាលទាំងភ័យ ) អរ ប៉ាមិនអីទេ...គ្រាន់តែវិលមុខបន្តិច...(Taeក៏រត់មកមើល)
Tae :( កាន់ដៃប៉ា ) លោកប៉ា មិនបានលេបថ្នាំទេ
Jungkook : Su young មិនដែលអោយលោកប៉ាក្មេកខកខានថ្នាំទេ (លោកKim មើលចុះដោយក្រៀមក្រំ ភ្នែករបស់Tae ផ្តើមស្រក់ទឹកភ្នែកដោយនឹកឃើញដល់បងស្រីដែលយកចិត្តទុកដាក់លោកប៉ា លោកស្រី Jeon ឱបលោកស្រី Kim)
Taehyung : លោកប៉ា...បើបងស្រីគាត់នៅ គាត់និងមើលថែលោកប៉ាបានល្អជាងខ្ញុំ...(លោក Kim ងក់ក្បាលពេលកំពុងឃើញTae យំ ហើយអោប Tae JKក៏អោបលោក Jeon ព្យាយាមសម្រួលអារម្មណ៍)

លោក Jeon : លោកKim កុំអត់លេបថ្នាំអី លោកត្រូវតែរស់នៅបានយូរ តើលោកមិនឃើញចៅរបស់ពួកយើងទេ? ( គ្រប់គ្នាសើចដោយទឹកភ្នែក លើកលែងតែTaekookបានសម្លឹងមុខគ្នាដោយភ្ងាក់ផ្អើល )

លោក Kim : បាទ.. ខ្លាឃ្មុំតូចរបស់យើង... ខ្ញុំចង់នៅលេងជាមួយចៅៗ....ដូច្នេះខ្ញុំនឹងលេបថ្នាំឪ្យទៀងពេល ខ្ញុំសន្យា....

លោក Jeon : Umm..ខ្លាឃ្មុំតូច ឬទន្សាយតូច? ( Tae ក្រឡេកមើលJkដោយថ្ពាល់របស់គាត់ឡើងក្រហម  JK បែកញើសហើយ )

Jungkook : ឈប់សិនប៉ាក្មេក....!!
លោកKim : ជីវិតរបស់ខ្ញុំមិនអាចនៅយូរប៉ុន្មានទេ ឲ្យ​ប៉ាបានឃើញ​មុខចៅ​ៗផងណា
Tae : អាស! ប៉ាបញ្ឈប់រឿងនេះ គ្មានអ្វីនឹងកើតឡើងចំពោះលោកប៉ាទេ លោកប៉ានឹងនៅជាមួយពួកយើងបានយូរតទៅទៀត...នឹងឃើញកូនៗរៀបការហើយ!!នៅពរចៅយ៉ាង រីករាយទៀត? ( Tae ញញឹមយ៉ាងធំទូលាយដោយទឹកភ្នែកដែលគ្រប់គ្នាសើច លើកលែងតែ JK ដែលស្រឡាំងកាំងដោយសារភាពក្លាហានរបស់Tae )

JK បានបាត់បង់ស្នាមញញឹមដ៏ស្រស់ស្អាតពេលមើលមកTae ចំណែកTaeភ្នែករបស់គាត់បានសម្លឹងមើលJkដូចគ្នាប៉ុន្តែបបូរមាត់របស់គាត់ដែលបង្កើតជាស្នាមញញឹមនោះប្រែខ្លាចជាខ្នាញ់ទៅវិញ, JK ញញឹមដោយបង្ខំ ប៉ុន្តែJkក៏មានអារម្មណ៍ថាភាពគួរឱ្យស្រលាញ់របស់ Tae ដែលសម្លឹងមើលគាត់គឺធ្វើឪ្យបេះដូងលោតញាប់ខុសធម្មតា រួចមកក៏និយាយលាប៉ាម៉ាក់របស់ពួកគេ បន្ទាប់ពីប៉ាម៉ាក់ត្រឡប់ទៅផ្ទះវិញអស់ JK ក៏ដើរបម្រុងនឹងឡើងទៅខាងលើផ្ទះ Taeក៏មកឃាត់ភ្លាមៗ

Tae : តើអ្នកណានឹងលាងចាន? ឥឡូវនេះម៉ាក់ប៉ាមិននៅទីនេះទៀតទេ លោកឆាប់ទៅបន្ត​កាតព្វកិច្ច​របស់​លោក​វិញទៅ (ញញឹម​ក្លែងក្លាយ)

Jungkook : ទេ.....ហើយប្រាប់ខ្ញុំថាអ្នកណាទទូចឱ្យលាងចាន?? ឯងឆ្លើយថាខ្លួនឯង ? ចឹងឯងលាងទៅ ( សើចក្លែងក្លាយ )

Tae : ពេលនោះប៉ាម៉ាក់នៅ .... (គាត់អង្គុយលើសាឡុង)
Jungkook : ចឹងឯងចង់ប្រាប់ថាឪ្យខ្ញុំទៅលាង....
Tae : (ញញឹម)នឹងហើយ.... វាជាច្បាប់.. ឥឡូវនេះទៅBig manឆាប់ទៅលាងចានភ្លាម...( JK ក៏ចុះមកលាងចានTae លួចញញឹម )

ជិតពាក់កណ្តាលអធ្រាត្រហើយ JK រវល់ជាមួយ Laptop របស់គាត់ Taeក៏មករកគាត់ ខណៈកំពុងជូតភ្នែក ដូចភ្ងាក់ពីគេង)
Tae : puppy ah ~
Jungkook :( ភ្ញាក់ផ្អើល ) ហឺ...តើ​កំពុង​ធ្វើអ្វី ? ឯងមិនគេងទេហ៎...
Tae : ខ្ញុំ​គេង​ហើយ​តែ​ភ្ញាក់វិញ ​ខ្ញុំឃ្លានញ៉ាំ​ការ៉េម​....
Jungkook : ស្អី? ការ៉េម.... អឺការ៉េមស្អី(jkបើកភ្នែកធំដោយភ្ងាក់ផ្អើល)
Tae : ទូរទឹកកកយើងអត់មានទេ... (jkរៀងធូរបន្តិច)
Jungkook :( ដកដង្ហើមធំ ) គេងទៅ យប់ជ្រៅហើយ...
Tae : ខ្ញុំគិតថាលោកមិនខ្វះពីខ្ញុំសោះ.....
Jungkook: (លើកចិញ្ចើម) អ្វីទៀតហើយ?
Tae : អត់ទេ.. ធ្វើម៉េចទៅឪ្យប្តីមិនអើពើនឹងប្រពន្ធដ៏គួរឱ្យស្រលាញ់នេះឃ្លាន នៅតែចំពោះមុខកុំព្យូទ័រនេះមិនព្រមគេង (JK ផ្ទុះ​សំណើច​) ហេតុអីបានជាសើច?

Jungkook : Cute? (ចង្អុលទៅ Taeហើយក៏ដកដៃយ៉ាងលឿន) អូព្រះជាម្ចាស់.... (សើច) យប់ហើយទៅគេងវិញទៅ ឯងធ្វើចឹងមិនគួរឱ្យស្រលាញ់ទាល់តែសោះ
Tae: តែលោកថាស្អីCuteee!
Jungkook:គឺ....Laptop ខ្ញុំស្អាតcute ... ( Taeក៏បិទគម្រប Laptopភ្លាមៗ )

Tae :  ឥឡូវលោកត្រៀមខ្លួនទៅ ពួកយើងចេញទៅញ៉ាំការ៉េមនៅខាងក្រៅ ខ្ញុំឃ្លានពិតមែនណា....
Jungkook : ម៉ោង11:30ហើយ....
Tae : កុំប្រាប់ថាលោកខ្លាចខ្មោចណា មាឌធំណាស់មិនគួរខ្លាចខ្មោចទេ
Jungkook :ខ្មោច បិសាច ឬខ្មោចឆៅនោះ វាមិនគួរឪ្យខ្លាចទេ តែឯងទៅវិញទេ ដែលគួរឪ្យខ្លាច ( ដកដង្ហើម​ធំ​គួរ​ឲ្យ​សោក​ស្តាយ)

Tae: គ្រាន់តែ​មើល​រូប​រាងលោក ខ្ញុំក៏ខ្លាចដែល ចឹងខ្មោចវាក៏ខ្លាច... (JK ភ្ញាក់​ផ្អើល) លោកគួរតែកាត់បន្ថយអាហារតិចទៅ ពេលលោកធាត់វាអាក្រក់ណាស់ ហ៊ឺ!!!....

Jungkook : ឯងមិនដែលឃើញរូបរាងខ្ញុំច្បាស់ផង ដូច្នេះកុំមើលស្រាលខ្ញុំ
Tae :( សើច ) ខ្ញុំ​មិន​ចាំ​បាច់​ទៅឃើញ​រាង​ធាត់​មាន​ក្បាល​ពោះ​ធំ​ឪ្យច្បាស់ទេ....

Jungkook :( ក្រោក​ឈរ​) ឯងចង់មើលលូវទេ ខ្ញុំគ្មានក្បាលពោះទេ អរបើឯងសូមទប់ច្រមុះផងតិចលថាឈាមទៅ....
Tae:សាច់absលោកអស្ចារ្យប៉ុណ្ណាទៅបានធ្វើឪ្យច្រមុះខ្ញុំឈាមនោះ....មើលតែលូវទៅក៏ដឹងថាគ្មានដែល...
Jungkook: (jkក៏លោតអាវឡើង ខណះដែលtaeបើភ្នែកធំៗសម្លឆងមើល ដកដង្ហើមមិនសឹងនឹងដល់គ្នា)

Tae:អាយ៎....លោកបិតវិញទៅ....
Jungkook:ក្រែងឯងថាយើងធាត់ហី មើលទៅយ៉ាងម៉េចធាត់ដូចឯងនិយាយទេ កុំងាកមុខចេញ.អី..សំណាងហើយដែលខ្ញុំឪ្យឯងមើល....
Tae: អត់ទេ មិនមើលទេ....ពិតជាអស្ចារ្យណាស់ ហេតុអីខ្ញុំក្តៅខ្លួន(និយាយតិច)
Jungkook: ខ្ញុំ​ត្រៀម​ខ្លួន​ហើយ​ តោះ​ទៅ ឈប់និយាយបានហើយ.... (ក៏ដាក់អាវចុះវិញ )

Tae :( ញញឹម )ប្រាកដហើយ .... ( ផាត់សក់រួចក៏ដើរចេញទៅទ្វារ ខណៈ JK តាមគាត់ពីក្រោយ ចេញពីមាត់របងទ្វាTaeក៏ឃើញឡានដឹងការ៉េម)

Tae : មានហើយ!! តោះ..អូ....(Taeក៏រត់ទៅ ដូចក្មេង JK តាមគាត់) Wow... ការ៉េមច្រើនប្រភេទណាស់.... (JK សម្លឹងមើល Tae ដែលហៀរទឹកមាត់ ពេលឃើញការ៉េម)

Jungkook :(សើច) ឈប់ចំហមាត់ទៅ តិចធ្លាក់ទឹកមាត់ចូល.. ទិញតែមួយបានហើយ
Tae : ហេតុអីមួយ? វាមានច្រើនមុខណាស់..
អ្នកលក់ :( អោនគោរ ) ស្វាគមន៍ក្មួយ...
Tae  :( ញញឹមស្រស់ ) ពូ.. ខ្ញុំយកទាំងអស់ឪ្យតែមានរសជាតិស្ត្របឺរី....
Jungkook :ហាស៎...ទាំងអស់? ឆ្កួតទេហី? ញាំអស់ដែលហ៎
Tae : (ងក់ក្បាល) ....អឺ...
Jungkook : មិនគួរអោយជឿ!!! មាឌតូចញិច
Tae : តើលោកចូលចិត្តរសជាតិមួយណាដែរ? រើសទៅ
Jungkook : ទឹកដោះគោវ៉ានីឡា (អ្នកលក់ងក់ក្បាល JK ប្រទះឃើញបុរសបីនាក់ដើរសំដៅមករកខ្លួន ដោយអ្នកកណ្តាលមើលទៅគ្រោះថ្នាក់ ហើយកាន់កាំបិត ភ្នែករបស់ JK បើកធំៗ)

Man 1 :( ញញឹម ) ហេ!!...តើមានទេ?....(Tae ញញឹមនឹងការសួររបស់បុរសទី១)

Tae : អត់ទោសលោក តើ​ពួកលោកមក​ទីនេះ​ទិញ​ការ៉េមមែនទេ... អា៎..ខ្ញុំ​ចង់ប្រាប់​ថា​រសជាតិ​ស្ត្របឺរី​មិន​មាន​ទេ ដូច្នេះមកថ្ងៃស្អែកប្រសិនបើពួកលោកចង់បាន ...

Man.1 : ពួកយើងមកទីនេះមិនមែនមកទិញការ៉េមទេ ពួកយើងគឺជាចោរ...
Tae : ពួកលោកនិយាយលេងទេហី...ចោរហ៎ អីយ៉ា... គួរឲ្យស្រលាញ់ណាស់ ...(បុរសចោរទាំងបី និងJK សម្លឹងមើលTaeដោយភាពមិនជឿ របស់Tae)

Tae : ពួកលោកមើលទៅមិនដូចចោរទេ ហិសហិ...ខ្ញុំបានឃើញនៅក្នុងខ្សែភាពយន្តជាច្រើន ចោរ​គឺ​ជា​បុរស​រឹង​រូស​ដែល​មាន​ចរិត​ក្តៅ​ និង​សិចស៊ី ប៉ុន្តែពួកលោកមើលទៅដូចជាបុរសកក់ក្តៅ មិនអាចជាចោរទេ... (សើច)

Man1 : ឆាប់យកលុយនិងទូរស័ព្ទរបស់ពួកឯងទាំងអស់ចេញមក
Tae :Aww..ពួកលោកចង់សុំលុយម៉េចមិនប្រាប់.. អាហ៊ា..Puppy មកនេះ...យកលុយឪ្យពួកគេទៅ.... (បុរសទាំងបីមើលទៅJk)
Jungkook :យ៉ាងម៉េច?
Man2 :(ទប់សំណើច)ឯងជាBig manខ្ញុំគិតថាឯងជាកូនឆ្កែ... (សើច) (JK សម្លឹងមើលបុរសនោះ )
Tae : ឆាប់ទិញការ៉េមឱ្យពួកគេទៅ គេគ្មានលុយទិញទេ....
Man 3 : ពួកឯងកំពុងតែមើលស្រាលយើងមែន??
Jungkook : (ដកដង្ហើមធំ) គ្មាននរណាមើលស្រាលអស់លោកទេ ខ្ញុំគិតថាពួកលោកបានការ៉េមហើយចេញទៅ....(Jkនិយាយដោយសន់តិ) 

Man1: ឆាប់យកកាបូបនឹងទូរស័ព្ទចេញមក (បុរសនោះកាន់កាំបិតដាក់នៅលើបំពង់ករបស់ JK  Taeបើកភ្នែកធំៗ)
Jungkook : នេះ.. (គាត់បានបោះកាបូបលុយរបស់គាត់ឪ្យពួកវា)

Tae : (ស្រែក) ហេ...ឆាប់រត់... (Taeក៏ចាប់កាន់ដៃJkហើយរត់ដោយដៃម្ខាងនៅកាន់Ice cream) យ៉ាងហោចណាស់ខ្ញុំក៏បានញាំវាដែល!!
Jungkook : ឯងនៅបារម្ភរឿងហ្នឹងទៀត...! ( បុរសម្នាក់បានព្យាយាមឆក់កាបូបពី Tae , Tae រឹតបន្តឹងការចាប់កាន់ប
កាបូបរបស់គាត់ )
Man 1 : ឆាប់លែង...(Tae បន្តឹងការក្តាប់របស់គាត់)
Tae :ហេតុអីខ្ញុំត្រូវលែងទៅ...
Man 1: ខ្ញុំនឹងសម្លាប់ឯង
Tae :( ខាំដៃមនុស្ស ) ខ្ញុំមិនល្ងង់ទេ (បុរសម្នាក់ឈឺចុកចាប់ដៃជាខ្លាំង )
Jungkook: បើឯងមិនលែងតិចទៀតប៉ូលីសមកហើយ....ខ្ញុំបានcallហៅប៉ូលីសរួចហើយ...(ពួកចោរលឺបែបនេះក៏នាំគ្នារត់ទៅបាត់ Taeដោយសារតែរត់គាត់បានដួលត្រូវរបួសត្រង់ក្បាលជង្គង់ហូរឈាមបន្តិច)

Tae:តើលោកcallហៅប៉ូលីសកាល....ម៉េចខ្ញុំមិនដឹង...
Jungkook:ខ្ញុំបោកទេ គិតតែរត់នរណាមានពេលcallទៅប៉ូលីសនោះ
Tae:លោកឆ្លាតហើយតើ....
Jungkook:ខ្ញុំមិនមែនល្ងង់ទេ....
Tae : អូ....ការ៉េមរលាយអស់ហើយ... ខ្ញុំញាំវាជាមុនសិន ....
Jungkook : ទុកសិនទៅ វាមិនសំខាន់ជាងឯងទេពេលនេះ (Tae សម្លឹងមើល JK ទាំងភ័យ ) ឈឺទេ? (JK កំពុងមើលមុខរបួសរបស់ Tae ហើយ Tae កំពុងតែមើលមកកាន់គាត់)
Tae : បាទ វាឈឺណាស់ (និយាយយូរហើយអត់ដឹងខ្លួនត្រូវរបួស)

Jungkook : ហេតុអីក៏ឯងរឹងរូសម្ល៉េះ? ទូរស័ព្ទវាមិនសំខាន់ជាជាងឯងត្រូវរបួសទេ ឈប់ធ្វើរឿងដែលធ្វើអោយខ្ញុំបារម្ភទៀតទៅ...
Tae : លោកបារម្ភពីខ្ញុំមែនទេ
Jungkook : ជាការពិតណាស់ មិនឪ្យខ្ញុំបារម្ភយ៉ាងម៉េច បើឯងត្រូវរបួសហូរឈាមបែបនេះ....បើឯងយ៉ាងម៉េចៗនោះនរណានៅឈ្លោះជាមួយខ្ញុំ....

Tae : លោកចង់ឪ្យខ្ញុំខឹងលោកណាស់ហើយមើលទៅ.....តែថាលោកមិនអីទេណ៎ ..
Jungkook : អឺ...ខ្ញុំមិនអីទេ ( Tae ញញឹម JK ដាក់បង់រុំរបួសគាត់)

Jungkook : ( ដកដង្ហើមធំ )រួចហលយ.... (មើលTae)
Tae : តើខ្ញុំអាចសុំសួរអ្វីមួយបានទេ?
Jungkook : ហ៊ឹម..សួរមក....
Tae : ម៉េចក៏លោកខ្វល់ពីខ្ញុំ... វា​គ្រាន់​តែ​ជា​របួស​តូច​មួយ​ប៉ុណ្ណោះ ហេតុអ្វីបានជាលោកព្រួយបារម្ភចំពោះខ្ញុំ? (JK លិទ្ធបបូរមាត់ស្ងួតហើយមើលទៅឆ្ងាយ)
Jungkook : យប់ជ្រៅមែនទែនហើយ....តោះពួកយើងគួរតែទៅផ្ទះវិញ (Jkនិយាយបន្លប់សំណួរ admin:បើថាស្រលាញ់គេក៏និយាយទៅJkហា មានទៅអស់លុយឯណា )
Tae : ដំបូង លោកឆ្លើយនឹងខ្ញុំសិនមក បានខ្ញុំទៅ....

Jungkook : ខ្ញុំក៏មិនដឹងថាហេតុអីដែរ.. ហេតុអ្វីទៅ...? (jkសួរខ្លួនឯង) បានហើយទៅផ្ទះវិញ...(ពួកគេក៏មកដល់ផ្ទះ ដោយJkបាននាំTaeមកបន្ទប់ហើយដាក់Taeលើគ្រែ)

Jungkook : អរIce cream ខ្ញុំនឹងទុកវាក្នុងទូរទឹកកក ឯង​គួរ​តែគេងបានហើយ....រាត្រីសួស្តី... (គាត់ទៅប៉ុន្តែ..Taeចាប់ដៃជាប់..)
Tae : យ៉ាងហោចណាស់អោយខ្ញុំមួយដើមសិនមក....ខ្ញុំចង់ញ្ញាំ.( Tae ញញឹមញញែមពេល JK ហុចមួយដើមឱ្យTae )

Jungkook : មុនខ្ញុំត្រឡប់មកវិញ ឯងត្រូវតែគេង....

Tae : បាទ...លោកប្តី!

To be continued.........
____________________________________
សរសេរផុសយឺតតិចហើយដោយគ្មានអារម្មណ៍សរសេរទេកាលពី ព្រឹកសីលមិញ......

តែយ៉ាងណាខ្ញុំក៏ព្យាយាមសរសេរឪ្យរួចបានផុសឪ្យអ្នករាល់គ្នាអាន...
ដល់ពេលល្ងាចយំម្តងទៀតដោយសារ តែសាររបស់Jkអានបណ្តើរទឹកភ្នែកហូរបណ្តើរ...តែលូវលែងអីហើយ ខ្ញុំនៅតែគិតថាវាមិនយូរទេតែមួយភ្លែតប៉ុណ្ណោះ.. 💔😭😭💜😫💚

Continue Reading

You'll Also Like

15.7K 365 19
Requests are closed as this book is complete. Jrock AU imagines! Imagines that are AU (alternate universe). So you can imagine your favorite Jrocker...
20.5K 414 4
↱ one boy having three daddies wrapped around his finger. ۵ lowercase intended ©dumbbarby
57.8K 333 25
All of Aaron's characters requests open if wanted
64.1K 5.6K 36
U+Z ဒီနေ့မင်းလွင် + ဒီယောရာဇာဓိရာဇ်