💔កូនប្រពន្ធចុង💔

By Tey_jin

40.2K 2.1K 41

ចន ជុងហ្គុក គីមថេយ៉ុង More

ភាគ១:កុំភ្លេចថាខ្ញុំមានគុណចំពោះនាង
ភាគ២:កុំសង្ឃឹមថាយើងអោយឯងសម្រេចបំណង
ភាគ៣:ក្មេងថោកទាបដូចឯង គ្មានសិទ្ធមកតវ៉ានឹងយើងទេ
ភាគ៤:លោកមិនចង់ឬ?
ភាគ៥:ខ្ញុំខុស!! ខុសណាស់មេនទេដែលចូលមកក្នុងជីវិតគ្រួសាររបស់បងជុងហ្គុក?
ភាគ៦:ពួកខ្ញុំបែកគ្នាហើយ!!នាងមិនបានស្រឡាញ់ខ្ញុំដូចខ្ញុំគិតទេ
ភាគ៧:ឯងហ៊ានជំទាស់បញ្ជាយើងហេស៎?
ភាគ៨:ឯងត្រូវរៀបការជាមួយប្អូនស្រីរបស់យើង!!!
ភាគ៩:អបអរបងប្រុស ទាំងទឹកភ្នែកកំពុងហូរ
ភាគ១០:ម្ចាស់កម្មសិទ្ធិ🔞
ភាគ១១:នាងជ្រុលពេកហើយ
ភាគ១២:កូនប្រសារ?
ភាគ១៣:គីម ថេយ៉ុង!!!!
ភាគ១៤:បងកើតអីឬ?.
ភាគ១៥:ឯណាឪពុកកូនក្នុងផ្ទៃ
ភាគ១៦:អាត្មានិយម
ភាគ១៧:រលូតកូន
ភាគ១៨:ខ្ញុំមិនចង់មានកូនថោកៗដូចឪពុករបស់វាទេ!!
ភាគ១៩:ដើម្បីក្ដីសុខអូននឹងកូន
ភាគ២០:បងទៅចោលអូនពិតមេនហើយ
ភាគ២១:ថេវី?
ភាគ២២:គេពិតជាថេវីមេនទេ?
ភាគ២៣:បើជ្រុសជាថោកហើយខ្ញុំនឹងថោកជាមួយបង
ភាគ២៤:កុំជួយខ្ញុំអី ខ្ញុំអាត្មានិយមណាស់
ភាគ២៦:ហ...ហេតុអីអ្នកស្រីដឹង?
ភាគ២៧:គ្រាន់តែចង់មើលថែបង អូនថោកទាបដល់ម្លឹងឬ?
ភាគ២៨:នាងចង់រំលោភខ្ញុំហ្អេស?
ភាគ២៩:ពួកយើងបែកគ្នាទៅ
ភាគ៣០:ប្រុសចង្រៃ
ភាគ៣១:បងសុំទោស

ភាគ២៥:នាយអាចជួបកូនដែលទេ?

893 55 1
By Tey_jin

" ជេហ៉ីហេតុអ្វីកូននិយាយបែបនេះ? "

"ម៉ាក់ប្រាប់មកថាវាជាអ្នកណា?នៅទីណា? "

" ម៉ាក់ទើបតែដឹងដែរទេ គឺថេយ៉ុងជាថេវីពិតមែន "

"ថេយ៉ុង??? ម៉ាក់និយាយថាជាគេមែនទេ? " ជេហ៉ីភាំងស្លត់ព្រលឹងគ្រាន់តែលឺថាជាថេយ៉ុង នេះនាងស្ទើតែមិនជឿនាងស្ទើតែសម្លាប់ប្អូនប្រុសខ្លួនព្រោះតែប្រុសម្នាក់ទាំងដឹងថាគេនឹងរាងក្រាស់ស្រលាញ់គ្នាតែនាងនៅតែបង្ខំឲពួកគេបែកបាក់

Skip

ថេយ៉ុងត្រឡប់មកគេងនៅផ្ទះរបស់នាយS.coupsហើយតែនៅតែមិនស្ងប់ចិត្តប្រផ្នូលមិនល្អសុបិន្តឃើញតែរាងក្រាស់ នឹងខ្លួនជួបគ្នាដំបូងថ្ងៃនោះត្បិតថាពួកគេមិនសូវជាល្អនឹងគ្នាតែវាជាការចងចាំមួយរបស់ខ្លួនមានចំពោះនាយ ទោះនាយធ្វើបាបប្រមាថមើលងាយតែសម្រាប់ខ្លួននៅតែនឹកនៅតែស្រលាញ់នាយ

" ថេ ក្មួយចង់ទៅណាឬ?ជិតដល់ថ្ងៃមង្គល់ការហើយមិនទៅមើលឈុតជាមួយបងទេឬ?" អ្នកជាអនាគតម្តាយក្មេកសួរព្រោះមិនឃើញរាងតូចខ្វាយខ្វល់បន្តិចសោះ

" ថ្ងៃនេះខ្ញុំមានការបន្តិចអ៊ុំស្រី លោកប៉ាអ្នកម៉ាក់គាត់មកថ្ងៃនេះដូច្នេះចាំស្អែកចាំខ្ញុំទៅជាមួយពួកគាត់ " រាងតូចប្រញ៉ាប់ចេញទៅផ្ទះសំណាក់ម្សិលមិញព្រោះផ្ញើសារទៅរាងក្រាស់មិនតបខលក៏មិនលើកខ្លាចថាមានរឿងមិនល្អចំពោះនាយ

+ផ្ទះសំណាក់

" បងជុង បងនៅទេ?ទៅណាហើយ? " ថេយ៉ុងដើរចូលមកឃើញកាបូបលុយនឹងទូរស័ព្ទនៅលើតុរដដែលក៏ចូលទៅមើលក្នុងបន្ទប់ទឹកតែមិនឃើញអ្នកណាសោះហេតុអ្វីនាយចេញទៅមិនយកទូរស័ព្ទតាមខ្លួន

" បើអូនឃើញសំបុត្រនេះបងបានចាកចេញហើយខ្សែរកមួយខ្សែរនេះទុកឲកូនរបស់ពួកយើងជាតំណាងរបស់បង កុំព្យាយាមតាមរកបងអីបងដឹងថាអូនស្រលាញ់បងតែបងនៅតែនិយាយថាបងមិនបានស្រលាញ់អូនដូច្នេះបើមាននិស្ស័យពួកយើងនឹងជួបគ្នាម្តងទៀត មានតែមិត្តរបស់បងទេដែលអាចថែអូនបានជំនួសបងបងសុំទោសសម្រាប់គ្រប់យ៉ាងថែខ្លួននឹងកូនផង សំបុត្រ ពី ជុងហ្គុក ចន "  ថេយ៉ុងអានបណ្តើស្រក់ទឹកភ្នែកមិនយល់ថាហេតុអីខ្លួនយំហេតុអ្វីក៏សំបុត្រនេះហាកបីដូចជានាយមិនបានជួបខ្លួនទៀតនាយចង់ទៅណាទៀតហើយខ្លួនតែងតាមនាយ តែនាយតែងតែគេចមែនទេ? នាយនិយាយថាមិនស្រលាញ់ខ្លួនទេនាយនៅតែនិយាយពាក្យនេះតើហេតុអ្វីទៅ?

"បងចង់ទៅណាទៀតហើយ ជុងហ្គុក អូនតាមបងជាតិនេះអូនស្ទើឆ្គួតហើយ អូនល្ងង់ណាស់ឬដែលស្រលាញ់បង? " រាងតូចនិយាយទាំងស្រក់ទឹកភ្នែកកាន់ខ្សែរកមួយខ្សែរដែលមានឈ្មោះ រាងក្រាស់ នឹង ខ្លួន វាពិតជាឈឺចាប់ណាស់ដែលនាយចាកចេញបន្សល់ទុកតែសំបុត្រមួយនេះតើខ្លួនអាចទៅរកនាយនៅទីណា?

+មន្ទីពេទ្យ (

"អូយ.ឈឺ " រាងក្រាស់ដឹងខ្លួនឡើងនាយប្រឹងបើកភ្នែកតែបើកមិនកើតដល់លើកដៃរស្ទាប់ទើបដឹងថាគេរុំជិតឆឹងនេះនាយមកវះកាត់ឬ?

" ជុងហ្គុក ក្មួយដឹងខ្លួនហើយ " លោកដេយ៉ុងនៅចាំមើលរាងក្រាស់មិនចេញទៅណាព្រោះតែបារម្ភពីនាយ

"លោកអ៊ុំ ហេតុអីជើងខ្ញុំ? "

" មិនអីទេជុងហ្គុក មិនយូទេវានឹងដូចដើមហើយ "

"អត់ទេលោកអ៊ុំសម្លាប់ខ្ញុំទៅខ្ញុំមិនអាចរស់បែបនេះទេ ភ្នែកក៏មើលមិនឃើញជើងក៏ពិការខ្ញុំមិនចង់នៅបែបនេះទេ "

"ជុងហ្គុក ស្តាប់អ៊ុំសិនអ៊ុំគ្មានអ្នកណាទេមានតែឯងបើឯងស្លាប់តើអ៊ុំរស់ដើម្បីអ្វី? "លោកសាន់និយាយទាំងទឹកភ្នែករលីងរលោងអួលដើមករអាណិតក្មួយពេលឃើញសភាពគេបែបនេះ

"អ៊ុំ ខ្ញុំមិចនឹងអាច.."

"ជុងហ្គុក ក្មួយត្រូវតែតស៊ូមិនថាមានរឿងអ្វីទេត្រូវតែទទួលយកវា  "

" តែខ្ញុំទទួលយកមិនបានទេ ខ្ញុំចង់ស្លាប់ឲខ្ញុំស្លាប់ទៅ" រាងក្រាស់ប្រឹងរើបម្រាស់ទាំងនិយាយអួលៗណែនពេញទ្រូងនាយនឹកដល់មុខកូនរបស់នាយបើកើតមកនាយឃើញកូនទេ? នាយអាចជួបកូនដែរទេ?

"ជុងហ្គុក ដេកសិនទៅមិនអីទេ ចាំអ៊ុំខលប្រាប់ប៉ារបស់ឯង "

"កុំអីលោកអ៊ុំ ខ្ញុំនៅជាមួយអ៊ុំបើអ៊ុំប្រាប់ប៉ាខ្ញុំនឹងខាំអណ្តាតឲស្លាប់ " ជុងហ្គុកនិយាយម៉ឺម៉ាត់សម្តីនាយម៉ាត់ណាម៉ាត់នឹង តាំងពីពេលនោះមករាងក្រាស់ក៏បាននៅជាមួយអ៊ុំប្រុសនាយជាអ្នកមើលថែ

+3ថ្ងៃកន្លងផុតទៅ

ភូមិគ្រឹះលីវឹកវ៉តាមរករាងក្រាស់តែររកយ៉ាងណាក៏រកមិនឃើញលោកចនក៏បានមករកកូនប្រុសខ្លួនដូចគ្នាតែពួកគាត់នៅតែមិនអាចរកឃើញ ឯរាងតូចវិញថ្ងៃការកាន់តែចូលមកជិតគេកាន់តែពិបាកចិត្តដេកយំរាល់យប់កាន់តែខ្សែរកនាយក្រាស់បន្សល់ទុកឲ

"បងs.coups បងដឹងមែនទេ? ថាខ្ញុំហៅបងមកធ្វើអ្វី? "

"...." នាយមិននិយាយតែងក់ក្បាលនិយាយមិនចេញ

" ខ្ញុំសុំទោស ខ្ញុំមិនអាចរៀបការជាមួយបងទេ ខ្ញុំដឹងថាខ្ញុំអាត្មានិយមយកបងលេងសើចតែខ្ញុំបានស្រលាញ់ជុងហ្គុកទៅហើយ បងនឹងជួបនារីដែលល្អជាងខ្ញុំ " រាងតូចនិយាយទាំងអួលដើមករដោះចិញ្ជៀនឲនាយ គេក៏ដើរចេញទុកឲប្រុសម្នាក់ដែលខំស្រលាញ់ខ្លួនដោយចិត្តស្មោះឈរសម្រក់ទឹកភ្នែកលើស្ពានតែឯងមើលទៅទន្លេ

"បងនឹងចាំអូននៅថ្ងៃរៀបការ "S.coupsនៅតែមិនរំសាយថ្ងៃពិធីមង្គលរបស់នាយនោះទេទោះដឹងថារាងតូចមិនមកនាយក៏ព្រមឲពិធីនេះកើតឡើង

To be Continued....

Continue Reading

You'll Also Like

209K 23.7K 62
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
530K 18.6K 93
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...
1.2M 108K 41
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
315K 5K 51
When two rival hearts tangle themselves in one another, when push comes to shove and sacrifices have to be made, what will they choose? Lizzie Myers...