MAKE YOU LOVE ME👉💝

By Yuri_sakiri

4.3K 408 31

«ឡានចាន់ ចាំខ្ញុំណាខ្ញុំនឹងត្រលប់មកវិញ» More

ផ្ដើមរឿង : ហេតុអ្វីទេវតាលេងសើចនឹងខ្ញុំបែបនេះ!!?
ភាគទី1 : អ្នកណាប្រើឲ្យនាងមកធ្វើបាបខ្ញុំមុននោះ
ភាគទី2 : ក្មេងក្បាលខូច
ភាគទី3 : លួចចេញទៅក្រៅ
ភាគទី4 : ឈឺលើសដើម
ភាគទី5 : លួងក្មេង
ភាគទី6 : យើងដែលកុហកឯងម្ដងណាទេ??
ភាគទី7 : ឆាប់ជាណាសំណព្វចិត្តរបស់ពូ
ភាគទី 8 : ក្មេងកំហូច
ភាគទី9 : ឃាតករ
ភាគទី10: យល់ច្រឡំ
ភាគទី12 : អតិតកាល
ភាគទី13 : ជួបគ្នាម្ដងទៀត
ភាគទី14 : ខ្ញុំជាអ្នកបង្កើតគេ
ភាគទី15 : ប្រច័ណ្ឌ
ភាគទី16:បងមិនដោះលែងអូនឡើយ

ភាគទី11 : ការពិត

140 12 0
By Yuri_sakiri

«អ្នកប្រុសតូចឆាប់រត់ទៅនៅទីនេះទុកឲ្យខ្ញុំចាត់ការវិញអ្នកប្រុសត្រូវចាំថារាជបុត្រគ្មានថ្ងៃធ្វើឲ្យអ្នកប្រុសឈឺចាប់ឡើយ»ឈីងឈីងនិយាយក៏បានផ្ដល់សញ្ញាឲ្យកូនចៅខ្លួនចេញមក

«តែគេបានឲ្យខ្ញុំឈឺចាប់បាត់ទៅហើយ»ថាហើយរាងតូចក៏ចាកចេញទៅទុកឲ្យកហរុមរបស់ឈីងឈីងចាត់ការក្រុមឃាតករបន្ត

ក្រុមឃាតករដែលមកសម្លាប់រាងតូចនោះហាកបីដូចជាច្រើនខ្លាំងណាស់មើលចុះរាងតូចបានចាកចេញពីដំណាក់រាងមាំមិនទាន់នឹងផុតឃ្លោងទ្វារផងក៏មានមួយក្រុមទៀតចេញមក

«ហីយ៉ា ក្មេងតូចឯងពិតជាមនុស្សពិសេសណាស់ដែលអាចរួចផុតពីកណ្ដាប់ដៃរបស់ពួកខ្យាដំរីបានតែគួរឲ្យស្ដាយនៅពេលនេះឯងរត់លែងរួចហើយ»មេក្រុមឃាតករចចក

«. . .»រាងតូចអស់ការអត់ធ្មត់គេបានដកនូវអាវុធសម្ងាត់ជាច្រើនចេញមកហើយសម្លាប់មនុស្សទាំងនោះបានយ៉ាងងាយបំផុតហើយគេក៏បន្តសំដៅទៅរាជវាំងព្រោះ តែគោលបំណងរបស់គេពេលនេះគឺមានតែមួយមុខគត់គឺសម្លាប់មានមាន

«ហាស. .ហាពេលនេះមនុស្សរបស់នាងបានស្លាប់អស់ហើយនាងចុះចាញ់ទៅ»ក្រឡេកមកមើលឈីងឈីងវិញម្ដងក្រុមរបស់នាងមានការចាញ់ប្រៀបលើក្រុមឃាតករធ្វើឲ្យក្រុមឃាតករឆ្លៀតឱកាសបាន

«ទោះបីយើងនៅសល់ដង្ហើមចុងក្រោយក៏យើងត្រូវតែការពារអ្នកប្រុសដែរ យ៉ាច!!!»ឈីងឈីងនិយាយហើយនាងក៏សម្រុកចូលប្រយុទ្ធជាមួយក្រុមឃាតករនោះតែម្នាក់ឯងបន្តទៅមុខទៀតរហូតដល់នាងសម្លាប់ក្រុមឃាតករទាំងនោះបានសម្រេច

«ហាស. .ហាស. .ទីបំផុតអ្នកបម្រើម្នាក់នេះការពារអ្នកប្រុសបានសម្រេចហើយ~~»ថាហើយប៉ុណ្ណេះឈីងឈីងក៏លុតជង្គង់ចុះកណ្ដាលមុខឃ្លោងទ្វារដំណាក់ដែលពោរពេញដោយឈាមដាបនោះ

កាន់តែទៅជិតដល់កម្មវិធីអភិសេកក្រុមឃាតករក៏មានកាន់តែច្រើនរហូតដល់ពេលនេះជាងបីយាមទៅហើយក៏នៅតែមានឃាតករមកបន្តជារើយៗគោលបំណងពួកគេគឺមានតែមួយគត់គឺសម្លាប់រាងតូចបានរង្វាន់មាសសុទ្ធមួយម៉ឺនតម្លឹង

«ហេតុអ្វីបានជារាជបុត្រមិនទាន់មកដល់ទៀតអញ្ចឹង» ក្រឡេកមកមើលនៅក្នុងពិធីឯនេះវិញរាងមាំហាកបីដូចជាកំពុងតែចង់បំផ្លាញពិធីអភិសេកមួយនេះយ៉ាងអញ្ចឹងព្រោះតែនាយមិនព្រមចេញមកទទួលកូនក្រមុំឲ្យចេញពីគ្រែស្នែងឡើយ

«វ៉ាងជី នេះបុត្រកំពុងតែធ្វើអ្វីហេតុអ្វីមិនទៅទទួលមានមាន»

«. . .»រាងមាំមិនតបតឬកម្រើកខ្លួនសូម្បីតែបន្តិចគឺអ្វីក៏នាយមិនខ្វាយខ្វល់ឡើយពេលនេះនាយខ្វល់តែសុវត្ថិ ភាពរបស់រាងតូចតែមួយមុខគត់

«រាជបុត្រ ព្រះនាងមានមានមានបន្ទូលថាប្រសិនបើមិនចង់ឲ្យអ្នកប្រុសតូចស្លាប់ទេសូមឲ្យរាជបុត្រចេញមកទទួលទ្រង់ចូលក្នុងពិធី»អាមាត្រជំនិតរបស់អធិរាជឡានបានមកនិយាយប្រាប់រាងមាំតាមពាក្យសម្ដីរបស់មានមាន

«ស្រីពិសពុល»រាងមាំពោលឡើដោយការខឹងក្រោធហើយនាយក៏ចេញមកទទួលមានមានព្រោះតែពេលនេះនាយគិតថារាងតូចនៅក្នុងដៃរបស់នាង

«ខ្ញុំគិតថាទ្រង់មិនយាងមកទទួលខ្ញុំម្ចាស់ហើយទេតើហឹស. .ដើម្បីជនក្បត់ម្នាក់ទ្រង់លះបង់ដល់ហើយ»មានមាននិយាយ

«ប្រសិនបើនាងធ្វើអ្វីលើគេឬធ្វើឲ្យគេមានរបួសយើងមិនលើកលែងឲ្យនាងនោះទេ»រាងមាំបាននិយាយឡើងព្រមទាំច្របាច់កមានមានផងដែរ

«ខក់. . .ខក់. . .ហឹស~ខ្ញុំម្ចាស់មិនធានានោះទេព្រោះថាមានមនុស្សច្រើនណាស់ដែលចង់សម្លាប់គេច្រើនជាងខ្ញុំម្ចាស់នោះ»

«តើនាងបានធ្វើស្អីដាក់គេ??ឆាប់ឆ្លើយមក»ការលឺមានមាននិយាយបែបនេះធ្វើឲ្យរាងមាំកាន់តែបារម្ភពីរាងតូចលើសដើម

«គឺខ្ញុំម្ចាស់គ្រាន់តែដាក់សេចក្ដីប្រកាសមួយក្នុងផ្សារងងឹតថាអ្នកណាដែលសម្លាប់វាបានខ្ញុំម្ចាស់នឹងឲ្យរង្វាន់មាសសុទ្ធមួយម៉ឺនតម្លឹងប៉ុណ្ណោះហាសហា»

«នាង!!»កាលបើលឺបែបនេះរាងមាំក៏បានដើរចាកពីពិធីប៉ុន្តែត្រូវមនុស្សរបស់អធិរាជរារាំងនាយ

«រាជបុត្រសូមទ្រង់កុំធ្វើឲ្យពិធីមួយខូចឲ្យសោះ»

«ហ៊ើយចង្រៃយ៍»ពេលនេះរាងមាំពិតជាទាល់ខ្លាំងណាស់ព្រោះអធិរាជនិងមានមានពួកគេបានយករាងតូចមកគម្រាមពេលនេះបារម្ភពីរាងតូចណាស់ក៏បារម្ភចង់ចេញទៅក៏ចេញទៅមិនបាននាយពិតជាពិបាកក្នុងខ្លួនណាស់

«តើវ៉ាងជីគេកើតអ្វីហេតុអ្វីមើលទៅគេដូចជាពិបាកម៉្លេះ»

«ក្រាបទូលរាជទាយាទគឺដោយសារតែរាជបុត្រទីពីរទ្រង់ត្រូវបានព្រះអង្គយកជីវិតរបស់ក្មេងប្រុសឈ្មោះវួយអ៊ូសៀនមកគម្រាមហើយពេលនេះទូលបង្គុំលឺថាក្នុងផ្សារងងឹតមានសេចក្ដីប្រកាសមួយដែលចេញពីព្រះនាងមានមានធ្វើឲ្យឃាតករទាំងអស់កំពុងសម្រុកមកតាមសម្លាប់ក្មេងប្រុសនោះដើម្បីយករង្វាន់»អ្នកបម្រើជំនិតនិយាយ

«ព្រះនាងមានមានពិតជាសាហាវឃោរឃៅណាស់មិន បានទេឆាប់ចាត់មនុស្សឲ្យទៅជួយការពារក្មេងប្រុសនោះភ្លាមយើងមិនអាចឲ្យអនាគតប្អូនថ្លៃយើងមានរឿងឡើយ»រាជទាយាទនិយាយត្រូវហើយទោះបីទ្រង់ជួបរាងតូចបានតែម្ដងក៏ពិតមែនតែទ្រង់ពិតជាចូលចិត្តរាងតូចណាស់មិនដូចជាព្រះនាងមានមាននោះទេ

ក្រាំង*ឃ្លោងទ្វារធំត្រូវបានបើកដោយស្នាដៃមនុស្សម្នាក់ដែលខ្លួនពោរពេញទៅដោយឈាមចំណែកឯដៃរបស់គេវិញគឺបានកាន់ក្បាលរបស់មេក្រុមឃាតករចចកនោះហើយដើរចូលមក

«សៀនសៀន»គ្រាន់ឃើញរាងតូចចូលមកខ្លួនពោរ ពេញដោយឈាមបែបនេះវាកាន់តែធ្វើឲ្យរាងមាំអត់បារម្ភមិនបាន

«មានឃាតករសេនាឆាប់ការពារព្រះអង្គ»

«យ៉ាច~~»ក្នុងពេលនេះរាងតូចហាកដូចជាមនុស្សគ្មានព្រលឹងក្នុងខ្លួនអញ្ចឹងឲ្យតែមានមនុស្សមករារាំងផ្លូវរបស់គេម្នាក់នោះនឹងត្រូវស្លាប់ភ្លាមៗតែម្ដង

«ហេតុអ្វីបានជាមួយក្រុមឃាតករមកច្រើនម៉្លេះ??»ស្ដេចឡានកើតមានចម្ងល់ព្រោះតែមិនដែលឃើញមានរឿងបែបនេះពីមុនមកនោះទេ

«ហាស. .ហាស. .មានមាន ថ្ងៃនេះបើនាងមិនស្លាប់គឺខ្ញុំស្លាប់»ក្រោយសម្លាប់ទាហានអស់ជាច្រើននាក់រួចមករាងតូចក៏ពោលឡើងទាំងដង្ហក់

«យើងមិនស្លាប់ងាយៗនោះទេព្រោះថាថ្ងៃនេះយើងបានរៀបចំអំណោយពិសេសមួយសម្រាប់ឯងឆាប់ចូលមក»

កាលបើលឺសម្លេងអនុញ្ញាតរបស់មានមានហើយឃាតករស៊ីឈ្នួលដែលជាមនុស្សនៃនគរឈីងក៏បានដើរចូលមក

«ស្រីពិសពុល»ពេលនេះរាងមាំលែងខ្វល់អ្វីហើយនាយបានដកដាវបម្រុងនឹងសម្លាប់មានមានទៅហើយតែក៏ត្រូវក្រុមឃាតករដែលជាមនុស្សសល់ពីនគរឈីងនោះមករាំងដាវនោះទាន់

«ហឹស~~នាងគិតថាពួកគេហ៊ានសម្លាប់យើងឬ??»រាងតូចនិយាយឡើងនៅពេលឃើញមនុស្សរបស់ខ្លួនដើរចេញមក

«អូ!!យើងលឺមកថានាងចង់ចោទប្រកាន់យើងលើរឿងមួយនេះដែរមិនចឹងហា៎~~នាងមិនបាច់ខំប្រឹងប្រឌិតវាឡើងមកនោះទេព្រោះវាជាការពិតស្រាប់ហើយ»

«នេះពួកឯងបោកប្រាស់យើង»មានមានកាលបើឃើញ ថាមនុស្សនគរឈីងបានដើរសំដៅរករាងតូចព្រមទាំងគោរពគេផងនោះ នាងខឹងយ៉ាងខ្លាំងស្ទើរតែក្លាយជាមនុស្សឆ្គួតទៅហើយសម្លាប់រាងតូចមិនបានហើយឥលូវត្រូវបានគេបោកប្រាស់ទៀត

«ត្រូវហើយយើងគឺជាមេបក្សនៃក្រុមឃាតករមួយនេះហើយក៏ជាអតីតរាជទាយាទនៃនគរឈីងផងដែរ»

«នេះម៉េចនឹងអាចទៅរួចទៅ»ស្ដេចឡានលាន់មាត់

«តែវាអាចរួច រួចហើយព្រះអង្គតើទ្រង់ចាំទេនៅថ្ងៃចុងក្រោយនោះទេទ្រង់បានច្រានក្មេងប្រុសអាយុប្រាំពីរឆ្នាំម្នាក់ទម្លាក់ជ្រោះតើទ្រង់ចាំទេ??»រាងតូចបានសួរទៅស្ដេចឡាន

«នេះឯងជាក្មេងចង្រៃយ៍នោះឬ!!»គ្រាន់តែលឺរាងតូចសួរបែបនេះអធិរាជឡានក៏បាននឹកឃើញភ្លាមៗថាក្មេងប្រុសដែលទ្រង់ច្រានទម្លាក់ជ្រោះនោះគឺជាបុត្រាតែមួយអង្គគត់នៃនគរឈីង ពេលនេះក្មេងប្រុសម្នាក់នោះគឺកំពុងតែឈរចំពោះមុខទ្រង់ហើយ

«អូ~~នឹកឃើញវិញហើយឬជនក្បត់ជាតិ»រាងតូចបានសួរទៅអធិរាជឡាន

«សេនាឆាប់សម្លាប់ឃាតករម្នាក់នេះភ្លាម»អធិរាជឡានបានបញ្ជាឲ្យទាហានសម្លាប់រាងតូច

«អ្នកណាហ៊ានតើពួកឯងស្គាល់របស់មួយនេះទេ??»រាងតូចបានបង្ហាញបណ្តោងគុជដែលជារបស់ដែលនាយបានឲ្យរាងមាំកាលពីក្មេងចេញមក

«កូនសោរឃ្លាំងកំណប់ទ្រព្យ!!!»

សូមរង់ចាំអានភាគបន្ត

សូមអធ្យាស្រ័យចំពោះកំហុសខុសឆ្គងឬពាក្យសម្ដីមិនសមរម្យមួយចំនួន និងការសរសេរអក្សរខុសក្បួនខុសលំដាប់ទាំងឡាយដែលកើតមានក្នុងសាច់រឿង

សរសេរដោយ:យូរី

Continue Reading

You'll Also Like

39.1K 2.7K 34
« ហឹក អ្ហឹក ៗ ខ្ញុំមិនចង់បានបែបនិងទេ ខ្ញុំចង់ឲ្យប៉ាស្រឡាញ់ខ្ញុំក្នុងនាមស្នេហាមិនមែនរវាងប៉ាកូន » « រវាងយើងទៅមិនរួចទេជុងគុក ប៉ាមិនបានគិតលើឯងលើសពីចំណងប៉...
He is... By ;)

Short Story

23.3K 1.8K 30
Where Ishan stumbles into Shubman's life one day and changes the latter's life forever. Shubman takes pity on Ishan but will the pity turn into some...
8.7K 745 20
YUH EX MAN BRUK YUH HEART ND YUH NUH SEE HIM FI YEARS! JUS LEAN PON ME SHOULDER, MI EASE YUH TEARS🥹. NEW TO THIS WRITING THING SO BARE WITH ME🙏🏽�...
154K 6.2K 72
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩶Coming up [Ignore grammatical mistakes. I will improve my writing gradual...