You Know Nothing About Me

By hyunankang

94 12 1

គ្មាននរណាម្នាក់ដឹងអំពីខ្ញុំទេ គេឃើញត្រឹមសំបកក្រៅរបស់ខ្ញុំរួចក៏កាត់ន័យយល់ថាខ្ញុំជាមនុស្សបែបណា គេមិនបានដឹងថាខ្ញ... More

You know nothing about me
You know nothing about me
You know nothing about me

You know nothing about me

18 3 0
By hyunankang

Part:4<អ្នកប្រុសជាសង្សាលោកម្ចាស់មែន??

DARK CLUB
«មិចក៏ឯងមិនប្រាប់យើងថាគេជាប្រុស»រាងក្រាស់សួរទៅមិត្តដែលកំពុងតែអង្គុយលើតុធ្វើការជក់បារីទាំងទឹកមុខធុញថប់

«គង់តែដឹងដដែលចឹងហើយខ្ជិលប្រាប់»Jimin ឆ្លើយតបរួចក៏លើកយកបារីនៅនិងមកហឺតបន្តិចមុននិងបង្ហុយផ្សែងចេញទៅ គេពិតជាចង់ទៅតាមរាងតូចណាស់តែបែរជាទៅមិនបានព្រោះថាខ្លួនជាប់រវល់ដោះស្រាយរឿងទំនិញនិងការងារដែលសំខាន់ៗសិនទើបអាចចេញទៅតាមរាងតូចបាន តែឥឡូវមិនទាន់បានដោះស្រាយការងាររួចផងបែរជាខ្លួនត្រូវរំខានដោយអាចង្រៃយ៍មិត្តនេះទៀត ហេុីយ!មិនដឹងថាពេលណាទើបខ្លួនអាចទៅតាមរាងតូចបានទេ

«ឯងគ្មានការងារធ្វើទេហេសបានជាមករំខានយើងបែបនេះ»Jimin

«ការងារមិនសំខាន់អោយគេធ្វើអោយទៅ»

តុក តុក
«ខ្ញុំDojun(ដូជុន)ចៅហ្វាយ មានរឿងសំខាន់ត្រូវការអោយអ្នកប្រុសសម្រេច»អ្នកជាកូនចៅឆ្លើយតបមកកាន់អ្នកខាងក្នុង

«និយាយមក»Jimin និយាយរួចអ្នកជាកូនចៅក៏បើកទ្វាដើរចូលមកសំដៅរទៅកាន់អ្នកជាចៅហ្វាយរួចក៏អោននិយាយខ្សឹបៗដាក់ត្រចៀកអ្នកកម្លោះ

«តាមដានបន្តទៅ កុំអោយបាត់ពីខ្សែភ្នែក»Jimin បញ្ជាឡើងបន្ទាប់ពីស្ដាប់នាយកម្លោះDojunនិយាយ

«ទទួលបញ្ជាចៅហ្វាយ»Dojin និយាយរួចក៏ដើរចេញទៅបាត់ទៅ រីឯអ្នកកម្លោះរាងក្រាស់ដែលអង្គុយលើសាឡុងក្រលែងកែវស្រានោះក៏និយាយឡើង

«រឿងស្អីមិចក៏សម្ងាត់ម្ល៉េះ»គេលើកស្រាក្រហមមកក្រេបបន្តិចមុននិងបន្លឺសួរទៅកាន់Jiminដែលកំពុងតែឈ្ងោកមុខធ្វើការ

«មិនបាច់ចង់ដឹងទេ»Jimin តបទាំងមិនដកភ្នែកចេញពីឯកសារ

Skip
Hoseokបើភ្នែកឡើងមុននិងព្រិចវាតិចៗដើម្បីអោយសាំនិងពន្លឺ គេច្រត់ដៃនិងពូកដើម្បីងើបអង្គុយអោយបានស្រួលបួលរីឯក្នុងចិត្តក៏បន្លឺសំណួរឡើង ទីនេះជាកន្លែងណា? គេមកនៅទីនេះបានយ៉ាងមិច?នរណាអ្នកនាំគេមក?សំណួរទាំងនេះបុកឡើងផ្ទួនៗពេញក្នុងខួរក្បាលដែលធ្វើអោយគេឈឺក្បាលជាខ្លាំងរហូតដល់យកដៃទៅខ្ទប់ត្រចៀកដើម្បីកុំអោយឮសំណួរទាំងនោះ

ក្រាក
សម្លេងបើកទ្វាបន្លឺឡើងធ្វើអោយអ្នកដែលអោនមុខដៃក្ដោបត្រចៀកដោយការឈឺចាប់នោះងើបមុខឡើង

«កម្លោះតូចងើបហើយហេស តើមាននៅឈឺកន្លែងណាទេ»ស្រ្ដីវ័យចំណាស់បន្លឺឡើងសួរមុននិងគាត់ដាក់ថាសចុះទៅលើតុជិតគ្រែដែលក្នុងថាសនោះមានបបរ ថ្នាំនិងទឹកមួយកែវ គាត់ទម្លាក់ខ្លួនអង្គុយជិតគេរួចក៏លើកដៃទៅស្ទាបថ្ងាស់គេដើម្បីវាស់កម្ដៅ

«មិនបានក្ដៅខ្លួនទេ តើឯងឈឺក្បាលមែនទេ នេះញាំបបរទៅនិងអាលបានលេបថ្នាំ»គាត់ទម្លាក់ដៃចុះរួចក៏និយាយព្រោះមើលទៅឃើញថាគេដូចជាកំពុងឈឺក្បាល

«តើខ្ញុំអាចសុំសួរអ៊ំស្រីបន្តិចបានទេ»Hoseok សួរនាំដៃក៏លើកស្លាបព្រាមកដួសបបរញាំកាយដាក់កាយដាក់មើលទៅដូចជាឃ្លានខ្លាំងណាស់

«មិនអីទេមានចម្ងល់អីសួរមកណាអ្នកកម្លោះ»ស្រ្តីវ័យចំណាស់និយាយឡើងមាត់គាត់ក៏ញញឹមដូចគ្នាក្មេងម្នាក់នេះមើលទៅមាននិស្ស័យជាមួយគាត់ណាស់

«តើទីនេះជាកន្លែងណា ហើយអ៊ំស្រីជានរណាដែរ ខ្ញុំមកទីនេះបានយ៉ាងមេច ហើយអ្នកណាជាអ្នកនាំខ្ញុំមកទីនេះ»Hoseok

«ទីនេះជាវីឡារបស់លោកដុកទ័រKim Namjoon អ៊ំឈ្មោះChanហើយអ៊ំជាអ្នកថែទាំក្នុងវីឡានេះ អ៊ំមិនដឹងថាឯងជាអ្នកណាទេឯងត្រូវបានលោកJoonនាំមកទីនេះទាំងមិនមានស្មារតី»អ៊ំChan និយាយឡើងទាំងញញឹមមើលទៅរាងតូចដែលកំពុងតែកាយបបរដាក់ចូលមាត់មើលទៅគេដូចជាឃ្លានខ្លាំងណាស់ចឹងហើយមើលទៅគេខ្សោយណាស់មិនសូវរឹងមាំប៉ុន្មានទេ{មិនឃ្លានមិចបើយប់មិចគ្នាមិនបានញាំបាយផងហើយនៅត្រូវប្រូនោះម្លោភដល់ព្រឹកទៀតដល់រាងថ្ងៃត្រង់តិចក៏ត្រូវលោកម្ចាស់ម្លោភម្ដងទៀតមកដល់បន្ទប់វិញក៏ដេកយកកម្លាំងភ្ញាក់មកក៏ត្រូវតាមរកប្អូនទៀតចឹងមិនអោយគ្នាខ្សោយមិចទៅ}

«នៅទីនេះមានតែអ៊ំស្រីម្នាក់ទេហេស»Hoseok លើកទឹកមកផឹករួចក៏សួរទៅកាន់គាត់ម្ដងទៀត

«នៅទីនេះមានមនុស្ស10នាក់បូកទាំងអ៊ំនិងលោកដុកទ័រJoon អ្នកបោសសម្អាតវីឡានេះរាល់ថ្ងៃមានឈ្មោះថាLilyនិងTulip រីឯChenជាមេចុងភៅ និងមានRellaជាកូនកាំបិត NunaនិងNenaជាអ្នកបោកគក់សម្លៀកបំពាក់និងកម្រាលពូករបស់លោកដុកទ័រហើយពួកគេទាំង2នាក់ជាបងប្អូនភ្លោះ រីឯYungជាអ្នកបើកឡានតែយូរៗគេបើកម្ដងទេព្រោះថាលោកដុកទ័រតែងតែបើកឡានដោយខ្លួនឯងដូច្នេះពេលទំនេររបស់គេគឺគេទៅជួយកាត់ស្មៅនិងស្រោចទឹកផ្កាជាមួយអ៊ំYang»អ៊ំChan និយាយរៀបរាប់ប្រាប់ទៅកាន់នាយតូចរីឯនាយតូចស្ដាប់ហើយក៏ងក់ក្បាលតិចៗបែបយល់ព្រមមុននិងគេក៏ប្រលេះថ្នាំយកមកលេប

«អ្នកបើកឡានឈ្មោះYungអ្នកកាត់ស្មៅឈ្មោះYangតើពួកគាត់ទាំងពីជាបងប្អូនភ្លោះនិងគ្នាដែរមែនទេ»Hoseok បន្លឺសួរទៅកាន់អ៊ំស្រីវិញ គាត់ឮហើយសើចបន្តិចមុននិងតប

«Yungជាកូនប្រុសរបស់អ៊ំ រីឯYangវិញជាប្ដីរបស់អ៊ំ កម្លោះតូចលេបថ្នាំរួចចឹងគេងទៀតទៅណាលោកដុកទ័រទល់តែយប់ជ្រៅបន្តិចទើបគាត់មកវិញ ព្រោះថាគាត់រវល់និងការងារណាស់»អ៊ំChan និយាយរួចក៏រៀបចំរបស់របរដាក់ថាលើកចេញទៅខាងក្រៅវិញដោយមិនភ្លេចទាញទ្វារបិទអោយស្រួលបួល

At 11:00pm
Hoseok pov
នេះវាពាក់កណ្ដាលអាធ្រាតហើយ ខ្ញុំគេងសុខៗតែក៏មានអារម្មណ៍ថារំខានដោយសារនរណាម្នាក់ ខ្ញុំក្រហឹមបន្តិចមុនមិងបើកភ្នែកឡើង

«អឹម...អាយ៎...»ខ្ញុំបានស្រែកឡើងដោយការភ្ញាក់ផ្អើលគាត់ជានរណាហេតុអ្វីបានជាមកនៅក្នុងបន្ទប់ខ្ញុំ មកនៅលើគ្រែរបស់ខ្ញុំ តើគាត់មានបំណងអ្វីល្អឬក៏អាក្រក់??

«លោ...លោកជានរណា ចូលមកទីនេះដោយរបៀបមិច»ខ្ញុំ សួរនាំទៅកាន់គាត់ចំណែកឯបេះដូងរបស់ខ្ញុំវិញលោតញាប់ៗសឹងតែធ្លាយចេញមកក្រៅទៅហើយដោយសារតែភ័យខ្លាំងពេក បើកភ្នែកឡើងក៏ឃើញគាត់មកអង្គុយលើគ្រែគេងបែបនេះនរណាមិនភ័យទៅ

«ខ្ញុំជាម្ចាស់ផ្ទះនេះ ហើយខ្ញុំចូលមកតាមទ្វារដោយសារតែវាមិនបានជាប់គន្លឹះទេ»ពេលឮគាត់ និយាយទើបធ្វើអោយខ្ញុំចាប់អារម្មណ៍និងសម្លេងស្រទន់របស់គាត់ជាខ្លាំង ខ្ញុំងើបមុខឡើងសម្លឹងទៅមុខរបស់គាត់នេះឬម្ចាស់វីឡា នេះឬម្ចាស់កន្លែងដែលខ្ញុំកំពុងនៅ?? ខ្ញុំមើលមុខគាត់មិនសូវច្បាស់ទេដោយសារតែក្នុងបន្ទប់ងងឹតពេកអាចត្រឹមតែឃើញគាត់តាមរយៈពន្លឺរបស់ព្រះចន្ទដែលចាំងមកប៉ះផ្ទៃមុខរបស់គាត់តែប៉ុណ្ណោះ ក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថាគាត់ពិតជាសង្ហារណាស់

«ឯងភ័យដោយសារខ្ញុំមែនទេ អោយខ្ញុំសុំទោសផង»គាត់បាននិយាយសុំទោសមកកាន់ខ្ញុំដោយសារតែឃើញខ្ញុំស្ងាត់មិននិយាយស្ដីតែតាមពិតទៅខ្ញុំកំពុងតែភ្លឹកនិងមុខរបស់គាត់ទៅវិញទេនៅមានសម្លេងស្រទន់នោះទៀតវាពិតជាផ្អែមល្ហែមណាស់ខ្ញុំចូលចិត្ត

«មិនមែនទេ ខ្ញុំគ្រាន់តែភ្ញាក់ផ្អើលប៉ុណ្ណោះដែលបើកភ្នែកឡើងក៏ឃើញលោកមកអង្គុយបែបនេះ»ខ្ញុំបដិសេដពាក្យសុំទោសរបស់គាត់និយាយតបទៅកាន់គាត់វិញ តែសុខៗគាត់ក៏យកដៃមកដាក់លើទ្រូងរបស់ខ្ញុំវាធ្វើអោយខ្ញុំភ័យផងអៀនផងយ៉ាងមិចមិនដឹងទេ មិចក៏សុខៗគាត់មកធ្វើបែបនេះដាក់ខ្ញុំ

«នៅប្រកែកទៀតនេះបេះដូងលោតញាប់សឹងតែផ្ទុះទៅហើយណា»ខ្ញុំស្ងាត់មាត់ជ្រាបពេលដែលសុខៗគាត់ធ្វើបែបនេះដាក់ខ្ញុំ

«មិចក៏ស្ងាត់ ឯងធុញនិងការនិយាយរបស់ខ្ញុំមែនទេ»

«វាមិ....»

«ឯងគេងទៅណា រាត្រីសួស្ដី»គាត់លើកដៃអង្អែលក្បាលខ្ញុំបន្តិចរួចក៏បើកទ្វាដើរចេញទៅបាត់ទៅ ខ្ញុំភ្ញាក់ផ្អើលជាមួយនិងសកម្មភាពរបស់គាត់ណាស់ តែភាពភ្ញាក់ផ្អើលទាំងនោះក៏ត្រូវបានគ្របដណ្ដប់អោយរលាយបាត់ទៅវិញដោយសាភាពងងុយ

End hoseok pov
At the morning
ព្រះអាទិត្យនាព្រឹកប្រលឹមនៃថ្ងៃថ្មីរះឡើងរាងតូចបើកភ្នែកមមីមមើរទាំងមិនទាន់ស្វាងងងុយនៅពេលដែលឮសម្លេងគោះទ្វា

«អ្នកប្រុសក្រោកហើយឬនៅចាស តើអាចអនុញ្ញាតអោយខ្ញុំចូលទៅសម្អាតនៅខាងក្នុងបានទេ»សម្លេងស្រួយស្រេសបន្លឺឡើងបន្ទាប់ពីស្ងាត់សម្លេងគោះទ្វា

«មិនអីទេខ្ញុំភ្ញាក់ហើយ»Hoseok តបទៅវិញតាមពិតខ្លួនចង់ឡើងទៅបើកទ្វាអោយនាងចូលដែរតែក៏ក្រោកមិនរួចមូលហេតុដោយសារតែខ្លួនគ្មានកម្លាំងហើយណាមួយនៅញ័រជើងមិនទាន់បាត់ទៀត

«សួស្ដីចាស នាងខ្ញុំឈ្មោះLily»នាងតូចមុខគួរអោយស្រឡាញ់បើកទ្វាចូលមកក្នុងបន្ទប់មុននិងអោនគោរពគេបន្តិចរួចក៏ណែនាំឈ្មោះខ្លួនអោយគេស្គាល់

«បាទសួស្ដី ខ្ញុំឈ្មោះHoseok»Hoseok តបទៅLilyវិញទាំងមុខញញឹមដាក់នាង Lilyធ្វើការសុខៗក៏ងាកមកនិយាយលេងជាមួយរាងតូចដើម្បីកំដរបរិយាកាសណាមួយក៏ចង់អោយស្និតស្នាលផងដែរ

«តើខ្ញុំអាចហៅអ្នកប្រុសថាបងប្រុសបានអត់»Lily សួរឡើងទាំងក្រែងចិត្តHoseokមើលមុខនាងបន្តិចមុននិងនិយាយទៅកាន់នាងទាំងញញឹមថា

«មិនអីទេស្រេចចិត្តឯង»Hoseok

«និយាយចឹងតើបងជាសង្សារបស់លោកម្ចាស់មែនទេ»Lily

«អត់ទេបងគ្រាន់តែមានបញ្ហាបន្តិចបន្តួចទើបមកនៅទីនេះបណ្ដោះអាសន្នសិន»Hoseok បកស្រាយដើម្បីកុំអោយក្មេងយល់ច្រឡំ

«ខ្ញុំស្មានថាបងជាសង្សាលោកម្ចាស់ ព្រោះមើលទៅលោកម្ចាស់ស្រឡាញ់បងខ្លាំងណាស់»Lily

«បងមិនដែលស្គាល់គាត់ទេហើយគាត់វិញក៏ដូចគ្នា តើអោយពួកយើងស្រឡាញ់គ្នាតាមណា វាមិនអាចទៅរួចទេ»Hoseok

«អាចតើ បងស្គាល់ស្នេហារន្ទះបាញ់អត់ គឺបែបនិងឃើញភ្លាមស្រឡាញ់ភ្លែតបេះដូងរត់រកគ្នាដូចគោលបូកនិងគោលដកចឹង»Lily និយាយទាំងមុខរីកដូចគ្រាប់ជីមើលទៅនាងហាក់ដូចជាសប្បាយណាស់

«បានហើយឯងនៅក្មេងបែបនេះឯងមិនយល់ពីស្នេហាមនុស្សធំទេ»Hoseok

បន្ទាប់ពីជជែកគ្នាបានមួយសន្ទុះអ៊ំchanក៏បានលើកបបរមកអោយរាងតូចព្រមជាមួយនិងថ្នាំប៉ុន្មានគ្រាប់ដូចកាលពីល្ងាចមិញ រីឯLilyវិញបន្ទាប់ពីរួចការងារនាងក៏ចេញទៅបាត់ទៅ

Skip
To be continued






Continue Reading

You'll Also Like

243K 12.2K 92
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...
26.2K 2.3K 43
Story of a family - strict father, loving mother and naughty kids.
278K 586 22
just some of my horny thoughts;) men dni
105K 230 17
My wlw thoughts Men DNI 🚫 If you don't like these stories just block don't report