អំណាចស្នេហ៍🖤❤️‍🩹(ចប់)

By KimChaeeun3

74.5K 2.7K 30

ពីពូក្មួយពូកែឈ្លោះខាំគ្នាដូចឆ្កែឆ្មាតើអាចក្លាយទៅជាប្តីប្រពន្ធនិងគ្នាយ៉ាងម៉េចទៅបាន?? (ជាការសរសេរលើកដំបូងរបស់ខ្... More

Part 1
Part 2
part 3
Part 4
Part 5
Part 6
Part 7
part 8
part 9
part 10
Part 11
Part 12
part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
part 22
Part 23
part 24
Part 25
Part 26
part 27
part 28
Part 29🔞
Part 30
part 31
Part 32
Part 33
Part 34
Part 35
part 36
See you soon 🎀📝

part 37

2.6K 90 1
By KimChaeeun3

Part 37

4ឆ្នាំកន្លងផុតទៅ..
នៅលើកោះដ៏ធំមួយក៏បានបង្ហាញពីពិធីរៀបការដ៏តូចមួយដោយសុទ្ធសឹងតែជាអ្នកជិតដិតនិងគ្នាទៀតអស់

taeស្ថិតនៅក្នុងសម្លៀកបំពាក់ជាកូនក្រមុំដ៏ស្រស់ស្អាតមួយដែលកំពុងតែត្រូវលោកប៉ារបស់គេដឹកដៃរបស់គេទាំងញញឹមទៅកន្លែងលោកអាចារ្យនិងកូនកម្លោះដែលកំពុងតែរងចាំ

ទីបំផុតពួកគេក៏អាចមានថ្ងៃនេះហើយជាថ្ងៃដែលមានសុភមង្គលបំផុតនៅក្នុងជីវិតរបស់ពួកគេជាថ្ងៃដែលពិភពលោកទាំងមូលព្រមទទួលស្គាលថាពួកគេជាគូរនិងគ្នាមិនថាឆ្លងកាត់គ្រប់បញ្ហាអ្វី ការយល់ច្រឡំអ្វីឡើយ ក៏ពួកគេអាចកាន់ដៃតស៊ូជាមួយគ្នាមកដលើថ្ងៃនេះបានសម្រេច

នៅលើដៃរបស់ម៉ាក់Taeក៏កំពុងតែពទារកតូចគួរឲស្រឡាញ់ម្នាក់អាយុ3ឆ្នាំ ដែលត្រូវជាកូនស្រីរបស់ពួកគេដែលមានឈ្មោះថា ថេយ៍អា

ហើយក៏មានវត្តមានអ្នកជាច្រើនទៀតនៅទីនោះដែលព្រមទាំងលោកយាយផងដែរដែលកំពុងតែអង្គុយញញឹមមើលមកកាន់ពួកគេទាំងរីករាយ

សារភាពតាមត្រង់ចុះដំបូងឡើយពេលដែលលោកប៉ាtaeដឹងរឿងពួកគេទាំងពីរគាត់ខឹងខ្លាំងណាស់ដែលពួកគេទាំងពីរហ៊ានលួចលាក់ទាក់ទងគ្នាស្ងាត់ៗរហូតដល់មានកូន2នាក់ដោយមិនឲគាត់ដឹងឡើយ  ប៉ុន្តែJkក៏បានបង្ហាញឲគាត់មើលឃើញពីក្តីស្រឡាញ់នាយចំពោះTae

ដឹងទេនៅថ្ងៃtaeសម្រាលថេយ៍អា នោះនាយបារម្ភពីគេណាស់ដល់ថ្នាក់ទឹកមុខស្រេកស្លាំងខ្សត់អត់កម្លាំងហេតុនេះហើយក៏បានធ្វើឲគាត់ដឹងថានាយពិតជាស្រឡាញ់គេយ៉ាងពិតប្រាកដមែនហើយទើបបានជាគាត់ទុកចិត្តព្រមប្រគល់កូនប្រុសតែម្នាក់ដែលប្រៀបបាននិងគ្រប់ពេជ្យរបស់មានតម្លៃរបស់គាត់ឲទៅនាយ

Taeញញឹមយ៉ាងស្រស់ដោយសម្លឹងមើលទៅមុខjungkookដោយពោពេញទៅដោយស្នាមញញឹមគេពិតជាមិននឹកស្មានសោះ ថាស្នេហាមួយនេះអាចទៅមុខបានហើយក៏មាននឹកស្មានដូចគ្នា ថាពួកគេអាចមានថ្ងៃនេះ ជាថ្ងៃដែលសប្បាយបំផុតនៅក្នុងជីវិតពួកគេជាជីវិតដ៏ធម្មតានិងសាមញ្ញាមួយដែលមានត្រឹមតែភាពស្មោះស្មគ្រ័និងស្នាមញញឹមហើយដើរទៅមុខជាមួយគ្នា រស់នៅយ៉ាងមានក្តីសុខចាមួយគ្នាជារៀងរហូតដល់ថ្ងៃដែលពួកគេស្លាប់

ចំណាយពេលដើរបន្តិចទីបំផុតពួកគេក៏មកដល់កន្លែងដែលនាយរងចាំ លោកOlivervesonក៏ព្រមប្រលែងដាំកូនឲទៅស្វាមីរបស់គេព្រោះថាចាប់តាំងពីពេលនេះទៅគាត់លែងមានសិទ្ធិត្រួតត្រាអ្វីលើជីវិតគេហើយ មានតែចាំមើលថែពីចម្ងាយនិងវែកផ្លូវដ៏ល្អមួយឲកូនដើរប៉ុនណ្ណោះ

«មើលថែTaeផងណា បើឈប់ស្រឡាញ់គេហើយកុំធ្វើបាបគេអីប្រគល់ឲប៉ាវិញក៏បានដែល»លោកoliverveson និយាយទៅកាន់Jkទៅស្នាមញញឹមលាយទឹកភ្នែកវាទាំងរីករាយនិងរំភើបចិត្តលាយគ្នាធ្វើឲគាត់ពិបាកទប់អារម្មណ៍មួយនេះណាស់

«គ្មានថ្ងៃនោះទេប៉ាកុំភ័យអី ខ្ញុំនឹងស្រឡាញ់taeរហូតដល់ដង្ហើមចុងក្រោយ»Jk លឺនាយនិយាយបែបនេះគាត់ក៏អស់បារម្ភហើយក៏ញញឹមឡើងដើរទៅជិតប្រពន្ធគាត់វិញដែលជាប់និងអាល្អិតjungwonនោះ

«លោកព្រះដ៏បរិសុទ្ធជាសាក្សីដល់ក្តីស្នេហាមួយនេះ តើអ្នកប្រុសJungkook Adamoliversion ព្រមទទួលអ្នកប្រុសតូចTaehyung Oliverveson ជាភរិយាហើយរួមរស់ជាមួយគ្នាដល់ថ្ងៃស្លាប់ទេ?»លោកចារ្យនិយាយទាំងបញ្ចេញស្នាមញញឹមស្រស់រំភើបចិត្តជំនួសស្នេហាមួយនេះ

«ខ្ញុំព្រម ហើយខ្ញុំក៏ហ៊ានស្បថចំពោះមុខមនុស្សគ្រប់គ្នានិងព្រះផងដែលថា ខ្ញុំនឹងស្រឡាញ់មើលថែគ្រួសារឲបានល្អបំពេញតួនាទីជាស្វាមីឲអស់ពីចិត្តពីបេះដូង ស្មោះស្ម័គ្រជាមួយតែប្រពន្ធខ្ញុំTaehyungម្នាក់គត់រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ»Jk និយាយបណ្តើរសម្លឹងមុខTaeបណ្តើរហើយនាយក៏ដឹងច្បាស់តាំងពីដំបូងតែនៅលើលោកនេះមានតែTaehyung Oliverveson ម្នាក់គត់ដែលជាម្ចាស់បេះដូងនាយ ជាអ្វីគ្រប់យ៉ាងសម្រាប់នាយជាស្នាមញញឹមជាពន្លឺដ៏មានតម្លៃមួយនៅក្នុងចិត្តរបស់នាយដែលអាចបំភ្លឺនាយឲបានមើលឃើញជាក់ច្បាស់ពីក្តីស្នេហាពិត ជាជីវិតនិងជាវត្តុដ៏មានតម្លៃរបស់នាយនិងកូនៗទាំងពីរ

Taeគេពិតជាអស្ចារ្យណាស់Taeអាចធ្វើឲមនុស្សដែលមិនជឿលើស្នហាសោះតែបែជាអាចរស់នៅដោយខ្វះស្នេហាមិនបាន

«ចុះអ្នកប្រុសតូចTaehyungវិញតើព្រមទទួលអ្នកប្រុសJungkookជាស្វាមីដោយនិងសន្យាថារួមរស់ជាមួយគ្នាដល់ថ្ងៃស្លាប់ទេ?»លោកអាចារ្យ

«ខ្ញុំព្រម!»Tae និយាយពាក្យយ៉ាងខ្លីមួយម៉ាត់ក៏ពិតមែនប៉ុន្តែប្រសិនបើរៀបរាប់ពីក្តីស្រឡាញ់ពិតប្រាដវិញជាធំខ្លាំងណាស់សម្រាប់គេនិងនាយ នាយជាមនុស្សតែម្នាក់ដំពុងដែលគេស្រឡាញ់ ជាមនុស្សម្នាក់ដំបូងដែលគេអាចលើកលែងទោសឲដោយគ្មានហេតុផល ជាមនុស្សម្នាក់ដំពុងដែលគេស្រឡាញ់អស់ពីចិត្ត.ជាមួយនិងទង្វើគ្រប់យ៉ាងដែលនាយបានធ្វើឲគេកន្លងមកវាកាន់តែបញ្ជាក់យ៉ាងច្បាស់ថានាយគឺជាមនុស្សតែម្នាក់ដែលគេស្រឡាញ់ខ្លាំង ព្រមជឿជាក់និងទុកចិត្តទៅថ្ងៃមុខបានបានអាចរួមរស់ជាមួយគ្នាបាន

«សូមបញ្ជាក់សម្រាប់អ្នកគ្រប់គ្នានិងពិភពលោកនេះពេលនេះដែលឲបានដឹងថា លោកJungkookនិងTaehyungបានក្លាយជាប្តីប្រពន្ធនិងគ្នាពេញតាមច្បាប់ហើយ!»លោកអាចារ្យប្រកាស់ចប់មនុស្សគ្រប់គ្នាក៏នាំគ្នាទះដៃអបអរសាទរដោយស្នាមញញឹម

នៅក្នុងនោះក៏មានវត្តមានប្តីប្រពន្ធមួយគូរដែរ ដែលជាគូរបស់Hehyungនិងhannaព្រមទាំងកូនស្រីម្នាក់ជាចំណងដៃពួកគេថែមទាំងផង ចំណែកឯនាងតូចSeyungនាងក៏បានមកទីនេះជាប្តីរបស់នាងដែល ព្រមទាំងមានវត្តមានប្តីប្រពន្ធមួយគូរទៀតផងដែលគឺJiminនិងyoongi ដែលសុទ្ធតែជាអ្នកស្គាល់គ្នាទាំងអស់

«ប៉ាម៉ាក់ឆាប់ថើបគ្មាទៅ/មែនហើយៗឆាប់ថើបគ្នាភ្លាមទៅ!!»នៅសុខៗអាល្អិតតូចJungwonស្រាប់តែស្រែកឡើងបង្ករឲបរិយាកាសរីករាយកាន់តែកើនឡើងឃើញបាននេះមនុស្សគ្រប់គ្នាក៏ស្រែកតាមទៅដែល

ដែលជាហេតុធ្វើឲថ្ពាល់របស់Taeកាន់តែក្រហមឡើងព្រោះតែលេងមកថើបគ្នានៅមុខមនុស្សគ្រប់គ្នាតែម្តងហី

«ថែមហើយណា?/ហឺម...»បន្ទាប់ពីទទួលបានការយល់ព្រមពីប្រពន្ធថ្មីថ្មោងរួចមិនចាំយូរJkនាយក៏ចាប់taeមកថើបមាត់តែម្តង ឃើញបែបនេះគ្រាប់គ្នាក៏ស្រាប់តែស្រែកហ៊ូកញ្ជៀវឡើងមកដោយភាពសប្បាយរីករាយ សូម្បីតែនាងតូចថេយ៍អាក៏ដោយ

.........

ពិធីរៀបការដ៏តូចមួយក៏បានបញ្ចប់ដោយរលូនយ៉ាងល្អរាងកាយតូចស្តើងដែលកំពុងតែពនាងតូចថេយ៍អាសុខៗក៏ស្រាប់តែមាមដៃមួយគូរមកក្រសោបអោបពីក្រោយយ៉ាងកក់ក្តៅដែលប្រៀបដូចជាពន្លឺនៃជីវិតយ៉ាងចឹង

«មិនទៅជួបជុំជាមួយអ្នកគ្រប់គ្នាទេហេស»Jkសួរទៅប្រពន្ធដោយសម្លេងថ្នមៗរួចក៏ចាប់លើនាងតូចល្អិតពីដៃប្រពន្ធយកមកពរតែម្តងដើម្បីកុំឲtaeហត់ព្រោះគេត្រូវទុកកម្លាំងសម្រាប់ពេលយប់ជាមួយគ្នាទៀត អាដែងនេក៎ បុកល្ហុងជុំគ្នាអីចឹងហា៎🌚😶

«បន្តិចទៀតអូនទៅហើយ ចុះឯណាjungwon»Taeងាកមកនិយាយជាមួយប្តីវិញតែក៏ស្រាប់តែឆ្ងល់ឡើងពេលដែលបាត់វត្តមានរបស់កូនប្រុសម្នាក់ទៀតឲស្ងាត់ឈឹង

«jungwonហ៎...គេក៏ប្រហែលជាកំពុងតែញ៉ែកូនអាyoonផងក៏មិនដឹង»Jkនិយាយតាមបែបធម្មតាដែលនាយដឹងតែសម្រាប់អ្នកជាម្តាយវិញគឺគាំងតែម្តងហើយមិនទាន់ចេះស្អីផងចេះញ៉ែប្រុសបាត់យ៉ាប់មែនកូននេះ

«ចរិកគេដូចជាអូនចឹងចេះញ៉ែប្រុសតាំងពីតូច ញ៉ែមិនបានក៏យំទាល់តែគេព្រម ម៉ែកូនគេកាត់រកគ្នាគ្មានខុសមែន»លឺអ្នកជាប្តីនិយាយបែបនេះហើយទ្រូងជាប្រពន្ធកាន់តែក្តៅឡើង តែក៏អៀនព្រមគ្នានៅពេលដែលនាយនិយាយដាក់គេបែបនេះ នរណាទៅដឹងកាលនោះគ្រាន់តែឃើញនាយសង្ហាយ៉ាងនេះក៏ចង់ចាប់ធ្វើប្តីលេងៗសោះតែក៏បានមែនទែនថែមទាំងមានកូន2នាក់ថែមទៀតផង

«យ៉ាងម៉េចអៀនហេស?»Jkកាលបើឃើគទឹកមុខប្រពន្ធបែបនេះកាន់តែនិយាយបញ្ជួសឡើយ

«បិទមាត់ភ្លាមទៅប្រុសចាស់!!!»tae

«ចាស់តែខ្លាំង យប់នេះចាំតែទប់ឲរួចទៅបើមិនបាក់គ្រែទេប្តីធានា»Jk

«ឡប់!»Tae

«ប..ប៉ាៗម៉ាៗ...»នៅសុចៗនាងល្អិតក៏ស្រាប់តែនិយាយហៅឈ្មោះអ្នកទាំងពីរឡើងមកព្រមទាំងសលចយ៉ាងស្រស់នៅលើដៃនាយថែមទៀតផងឃើញបែបនេះពពួកគេពិតជាមិនរំភើបមិនបានពិតមែន

«យ៉ាងម៉េចហាស នាងតូច»Jkសួរនាងតូចទាំងញញឹមរួចក៏យកដៃទៅប៉ះនិងចុងច្រមុះនាងថ្នមៗ ឃើញទង្វើប៉ាបែបនេះហើយនាងតូចកាន់តែសើចកាច់កយ៉ាងសប្បាយនៅលើដៃនាយហាករីករាយនិងពួកគេយ៉ាងចឹង

«ប៉ាkook mommyTae អូនមកហើយនេះជាប្រពន្ធអូនកុំភ្លេចដណ្តឹងឲអូនផង»សុខៗអាល្អិតJungwonស្រាប់តែដឹកដៃកូនគេមកថែមទាំងទាសុំឲពួកគេទាំងពីរអ្នកទៅដណ្តឹងអាល្អិតmingiទៀតឃើញបែបនេះTaeនិងJungkookពិតជាគាំងជាខ្លាំង

«វ៉ៃអាពង(បង)ទៅmommy»នៅសុខៗនាងល្អិតក៏ស្រាប់តែបញ្ជួសឲអ្នកជាម្តាយទៅវាយបងប្រុសវិញ ក៏ព្រោះតែគាត់ខូចចឹងហើយត្រូវតែវៃកុំឲខូច

ឃើញទឹកមុខរីករាយកូនបែបនេះTaeក៏ស្រាប់តែរត់ទៅដេញចាប់កូនប្រុសមួយនោះដែលកំពុងតែដឹកដៃកូនគេលេងនោះយ៉ាងសប្បាយរីករាយនៅលើខ្សាច់ ដោយមានJkនៅចាំមើលថែកូនស្រី ព្រោះតែពេលនេះនាយក៏មានវ័យរាងចំណាស់បន្តិចហើយ មិនអាចទៅលេងអីដូចជាប្រពន្ធក្មេងបានទេមានតែឈរមួយកន្លែងសម្លឹងមើលទៅពួកគេដោយស្នាមញញឹមយ៉ាងមានសុភមង្គលក្រៃលែងមួយ

ត្រូវហើយនៅលើលោកនេះស្នេហាដ៏អស្ចារ្យ ល្អឥតខ្ចោះនោះគឺគ្មានពិតប្រាកដនោះទេ តែផ្ទុយទៅវិញមានតែស្នេហាដែលយូរអង្វែងទោះបីជាមិនល្អគ្រប់រឿងទាំងអស់ក៏ពិតមែនប៉ុន្តែពួកគេក៏អាចកាន់ដៃគ្នារួមរស់ជាមួយគ្នាបានយ៉ាងយូរ

មិនថាពួកគេធ្លាប់ឈ្លោះគ្នាប៉ុនម៉ាណដង អន់ចិត្តនិងគ្នាប៉ុនម៉ាណដង ខឹងគ្នាប៉ុនម៉ាណដងក៏ដោយ ក៏ពួកគេនៅតែអាចរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខនោះហើយទើបជាស្នេហាពិត.ស្នេហាគឺជាការស្រឡាញ់គ្នារវាងមនុស្សពីរនាក់ដែលទាមទារចង់រស់នៅជាមួយគ្នា ចង់កសាងជីវិតនៅក្រោមដំបូលផ្ទះជាមួយគ្នា ប៉ុន្តែស្នេហាដ៏ពិតប្រាកដគឺមិនដូចជាអ្វីដែលយើងគិតឡើយគឺវាតែងតែមានការរកាំរគោះនិងគ្នាដោយជៀសពុំបាន

ប៉ុន្តែអ្វីដែលសំខានបំផុតមួយចំណងស្នេហាដ៏អស្ចារ្យមួយនោះគឺជាការយល់ចិត្តគ្នា ការលើកលែងទោស និងផ្តល់ឱកាសឲគ្នា សម្រាប់ដៃគូរម្នាក់ៗក្នុងជីវិតរស់នៅ

ឧទាហរណ៍មួយយ៉ាងខ្លីថា ដូចជាឪពុកម្តាយយើងយ៉ាងចឹង ទោះបីជាពួកគាត់ធ្លាប់ឈ្លោះគ្នា ខឹងគ្នា អន់ចិត្តនិងគ្នាយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែអាចកាន់ដៃគ្នារហូតដល់ផ្លូវចុងក្រោយនៃជីវិតរបស់ពួកគាត់នោះហើយទើបជាស្នេហាពិតដ៏យូតអង្វែង...ចប់

មកដល់ភាគនេះAdminពិតជាគ្មានអ្វីនិយាយសម្រាប់អ្នកគ្រប់គ្នាទេដែលជួយគាំទ្រអានតាំងពីភាគដំបូងរហូតដល់ចប់នេះ

ប៉ុន្តែទោះបីជារឿងនេះបានចប់ទៅហើយក៏ប៉ុន្តែយើងក៏អាចជួបគ្នានៅរឿងក្រោយទៀតផងដែរ អាចនិយាយថារឿងនេះadminគ្រាន់តែព្យាយាមនិពន្ធលេងៗតែប៉ុនណ្ណោះប៉ុន្តែរឿងសារក្រោយទៀតវាប្រហែលជាអាចល្អជាងនេះទៀត អរគុណសម្រាប់អ្នកគ្រប់គ្មា...

Continue Reading

You'll Also Like

26.8K 2K 28
« ហឹក អ្ហឹក ៗ ខ្ញុំមិនចង់បានបែបនិងទេ ខ្ញុំចង់ឲ្យប៉ាស្រឡាញ់ខ្ញុំក្នុងនាមស្នេហាមិនមែនរវាងប៉ាកូន » « រវាងយើងទៅមិនរួចទេជុងគុក ប៉ាមិនបានគិតលើឯងលើសពីចំណងប៉...
13.1K 977 38
စာမေးပွဲဖြေတုန်းကအခန်းစောင့်တဲ့ဆရာမကလည်း ကိုယ့်အချစ်ဆုံးလူသားဖြစ်လာနိုင်ပါတယ် တီချယ်ကိုလေသမီးအရမ်းချစ်တာ ...
81K 241 23
fetish ဖြစ်တာတွေ ချက်ဖြစ်ခဲ့တဲ့ roleplay တွေ တကယ်ဖြစ်ဖူးခဲ့တာလေးတွေ တချို့က ကိ စိတ်ကူးယဉ်တာဖြစ်သလို တချို့က ကိ တကယ်လုပ်ချင်တာ တချို့က ကိဖြစ်ခဲ့တာလ...
84.2K 2.8K 121
A book only providing random scenes about the Delgado family from the past, present and future <3 Almost all scenes brought to you by fellow readers...