💍ផ្ចាញ់ស្នេហ៍លោកគូដណ្ដឹង💐

By OppaMin_52

1.5K 135 7

Yoongi pov: ជួបគ្នាភ្លាមស្អប់ភ្លាមតើអោយខ្ញុំរៀបការនិងគេបានដូចម្ដេច!? More

Part1:យើងស្អប់ឯង
Part2:ជួបទៀត!!!!
Part4:សុខចិត្តខាំអណ្ដាតសម្លាប់ខ្លួនក៏មិនរៀបការជាមួយអាគាត់ឯងដែល
Part5:ឡប់ឬយ៉ាងមិចទៅឈ្លោះជាមួយខ្លា?
Part6:ទោះយ៉ាងណាក៏ខ្ញុំមិនព្រមរៀបការ

Part3: កូនប្រសារ

213 15 0
By OppaMin_52

  មិនមែនមិនសប្បាយចិត្តគ្រាន់អារម្មណ៍មិនល្អដែលខ្ញុំទៅជួបមនុស្សដែលខ្ញុំស្អប់"នាយឆ្លើយទៅម្ដាយធម៌វិញទាំងមុខមិនរីកព្រោះអោយតែរំឮកពីឈ្មោះរបស់រាងតូចដែលជាសត្រូវសួពូជគ្នានោះមកពេលណាក្ដៅពេលនិង

       "អ្វីនិងជុងហ្គុកម៉ាក់មិនយល់?"អ្នកស្រីមីនបោះសំណួទៅកាន់ជុងហ្គុកទាំងភ្ញាក់ផ្អើលព្រោះក៏ធ្លាប់ដឹងដែលថាជុងហ្គុកនិងកូនប្រុសពៅរបស់មិត្តសម្លាញ់ខ្លួនម្នាក់នៅដេហ្គូនោះដែលតើគេឡើងមកស៊េអូលមកធ្វើអី?

         "គឺពេលដែលខ្ញុំនិងអាយ៉ុនចេញមកនោះក៏ដើរប៉ះនិងថេយ៉ុងហើយក្មេងម្នាក់ទៀតមុខមាត់ក៏ស្អាតម៉្យាងដែលសម្ដីគេនៅតែឈ្លើយមិនដឹងចាស់មិនដឹងក្មេងដដែលលោកអ៊ំគីមមិនគួមានកូនចរឹកដូចគេនោះទេ"តាមពិតគឺចេះទេកាលពីពេលដែលនាយទើបបើកក្រុមហ៊ុនដំបូងៗនាយក៏ត្រូវបានលោកគីមណែនាំអោយទៅចូលហ៊ុនទិញផ្លែទំពាងបាយជូពីចម្ការរបស់មិត្តខ្លួនម្នាក់នៅដេហ្គូនោះដែលហើយនាយក៏ទៅមែនកាលនោះនាយទើបតែអាយុប្រហាក់ប្រហែល19ឆ្នាំទេគិតទៅនាយម្នាក់នេះជោគជ័យតាំងពីក្មេងទៅហើយដំបូងនិងក៏គ្រាន់តែទៅចុះកិច្ចសន្យាទិញផ្លែទំបាយជូពីចម្កាគាត់ទេតែមានណាទៅដល់ក៏ជាប់ប្រទាក់ស្នេហ៍ជាមួយកូនប្រុសពៅរបស់គាត់ដែលទើបរៀនចប់នោះដូចដឹងស្រាប់ហើយថានាយព្រានប៉ុណ្ណាអាចបានទាំងប្រុសទាំងស្រីត្រូវប៉ាន់កូនម្ចាស់ចម្កាស្អាតដែលនោះទប់ចិត្តមិនបានក៏ចូលទៅញ៉ែញ៉ងគេមិនទាន់បានប៉ុន្មាននាទីផងក៏ត្រូវនាយតូចថេយ៉ុងយើងលេងជេដល់ម៉ែម្ដងហើយក៏ទាស់សម្ដីគ្នារាងខ្លាំងដែលទើបចាប់ពីពេលនោះមកពួកគេក៏ចាប់ប្រកាសឈ្មោះគ្នាជាគូសត្រូវនិងគ្នាមកពីពេលនោះមក

   ចូលសាច់រឿងយើងវិញ>,<

        "ហិហិប្រយ័ត្នស្អប់ជំពប់លើណាកូន"អ្នកស្រីមីនគាត់សើចអោយរហឹសដូចពាក្យចាស់លោកពោលថាកាន់តែស្អប់កាន់តែជួបវីវរអីមនុស្សដែលស្អប់គ្នាដំបូងក្លាយជាគូជីវិតអីចប់

        "កូនសុខចិត្តជំពប់ហួស!"នាយលើកទឹកមកផឹកបន្តិចតបទៅកាន់ម្ដាយធម៌វិញស្អប់ជំពប់លើមែនទេតែនាយសុខចិត្តដួលជំពប់ហួសជំពប់លើនរណាជំពប់ទៅតែហាមក្មេងម្នាក់និងបើមែនមិនហ៊ានធានាថាជីវិតនាយនៅរស់ឬអត់ទេបើក្មេងម្នាក់នោះកាចម្លឹងៗ?
     
       "អោយដែលដូចមាត់ទៅកូនជុង"លោកមីនក៏ចូលមកបង្អាប់មូយតង់ទៀតព្រោះថាគ្មាននរណាដែលមិនដឹងថាជុងហ្គុកចូលទៅញ៉ែគេមុនដល់ថ្នាក់ទាស់សម្ដីគ្នាស្អប់គ្នានោះទេលើកលែងតែយ៉ុនហ្គីព្រោះពេលនោះនាយទៅរៀននៅបរទេសបាត់ហើយរឮកពេលគាត់ចង់តែសើចចរឹករបស់កូនចិញ្ចឹមខ្លួននោះទេញ៉ែគេមិនបានចាប់ថើបកណ្ដាលវាលតែម្ដង

        "លោកប៉ាអ្នកម៉ាក់កូនសូមទៅបន្ទប់ប្ដូសម្លៀកបំពាក់សិនហើយអាយ៉ុនមក!"នាយប្រញាប់ភាសខ្លួនចេញបើថានៅយូជាងនិងតិចទៀតអាចបែកការណ៍មិនខានព្រោះថាអោយតែពេលនាយនឹកដល់ពេលនោះពេណានាយសឹងតែបោកក្បាលអោយងាប់ទេព្រោះតែហួសចិត្តនិងខ្លួនឯងពេក

     តាមពិតទៅជុងហ្គុកគឺជាកូនប្រុសចិញ្ចឹមរបស់ត្រកូលមីនមួយនេះដោយសារតែកាលពី8ឆ្នាំមុនមានហេតុការណ៍មិនល្អកើតឡើងនៅវិមានចនពោលគឺត្រូវបានជនមិនស្គាល់មុខចូលមកសម្លាប់ដើម្បីដណ្ដើមអំណាចពីគ្រួសារនេះជាអកុសលក្នុងការតស៊ូមួយនេះគឺលោកចននិងអ្នកស្រីចនត្រូវបានសម្លាប់ជាសំណាងល្អដែលពេលនោះជុងហ្គុកនាយទៅគេងផ្ទះយ៉ុនហ្គីទើបមិនដឹងរឿលុះព្រឹកឡើងនាយត្រលប់មកវិញក៏ហួសពេលទៅបាត់ហើយភូមិគ្រិះទាំងមូលត្រូវបានឆេះសល់តែថេះសល់តែសំណលសាកសព្វដែលឆេះខ្លោតមិនដឹងថាសព្វនរណាជានរណាចាប់ពីពេលនោះមកនាយក៏ត្រូវគ្រួសារយ៉ុនហ្គីយកទៅរស់ជាមួយព្រមទាំងជួយផ្គត់ផ្គត់គ្រប់យ៉ាងថែមទាំងចិញ្ចឹមបីបាច់ដូចកូនម្នាក់ទៀតហើយក៏បញ្ចូលគេក្នុងសៀភៅគ្រួសារធ្វើជាកូនប្រុសពៅម្នាក់ទៀតតែជុងគាត់គេសុំដាក់ត្រកូលដើររបស់គេ
   
     "ឯងអាចប្រាប់រឿងរាវដែលទាក់ទងឯងនិងក្មេងនោះបានទេ?"ចូលមកដល់ភ្លាមនាយក៏បោះសំណួរទៅកាន់អ្នកខាងនោះព្រោះខ្លួនឮកាសន្ទនារបស់ពួកគេនាយស្ដាប់មិនយល់ទេព្រោះថានាយមិនដឹងរឿង
   
      "ហើយបើប្រាប់ទៅរឿងវាវែងឆ្ងាយណាស់ឯងមិនបាច់ចង់ដឹង"នាយស្រដីទាំងដាក់ខ្លួនទៅលើពូកទាំងមួយទំហឹងក្នុងចិត្តចង់តែរត់ចេញអោយបាត់ទេមិនចង់រស់នៅរួមលោកជាមួយក្មេងសម្ដីឈ្លើយម្នាក់និងទៀតទេ
   
       "កុំមកសម្លឹងយើងបែបយើងប្រាប់ក៏បានដែល ឯងចាំក្មេងប្រុសម្នាក់ឈ្មោះគីមថេយ៉ុងដែលធ្លាប់រត់លេងជាមួយឯងកាលពី15ឆ្នាំមុនទេ?"
       
    "កុំប្រាប់ថាក្មេងម្នាក់និងជាអាស្វាប្អូនសំណព្វចិត្តយើងណា៎?"អួយ៎ម្ចាស់ថ្លៃអើយអ្នកសព្វនាមអោយកូនឆីខ្ញុំពិរោះម្លេះសុទ្ធអាស្វា
       
    "អឺសំណព្វចិត្តឯងតែជាសម្អប់ចិត្តយើង!"គ្រាន់តែឮចឹងភ្លាមនាយអស់អារម្មណ៍តែម្ដងកាលពីនៅក្មេងៗនាយក៏ធ្លាប់រត់លេងនិយាយគ្នាលេងដែលកាលនោះគេស្លូតបូតថែមទាំងគួអោយស្រឡាញ់ទៀតតែដល់ពេលធំឡើងខ្លាជាគ្នា>,<
     
      "រឿងវាយ៉ាងមិចទៀត?"នាយស្រឡាញ់ថេយ៉ុងណាស់ការពារមិនអោយមាននរណាមកប៉ះទេនាយទុកគេជាប្អូនប្រុសម្នាក់ចឹង
       
     "មានយ៉ាងមិចបន្តទៀតគឺកាលពីយើងបើកក្រុមហ៊ុនមុនដំបូងយើងក៏ទៅទាក់ទងម៉ៅទិញផ្លែទំពាំងបាយជូនៅចម្កាលោកអ៊ំដើម្បយកមកផលិតធ្ចើជាស្រាព្រោះឮថាលោកប៉ាគាត់ថាចម្ការបស់គាត់ផ្លែឈើសុទ្ធតែធម្មជាតិទើបយើងទិញហើយក៏លង់ទៅញ៉ែកូនពៅគាត់ដែលទើបរៀនចប់នោះមានឯណាញ៉ែមិនទាន់បានវាចាបានផ្អែមល្ហែមផងត្រូវអាកូនស្វាឯងលេងជេដល់ម៉ែតែម្ដង!"នាយស្ដាប់ហើយសែនហួសចិត្តនិងមិត្តម្នាក់បេះដល់ក.ហើយញ៉ែគេមិនបានស្អប់គេយកហ្មងយីលោកល្បងគុកនេះ
 
       "គ្រាន់តែប៉ុន្នងក៏ដាច់ចិត្តស្អប់អាកូនស្វាយើងដែល!"នាយពោលទាំងក្រវូក្បាលតិចៗបើគិតទៅនាយខានជួបអាកូនស្វាយូហើយមិនដឹងថាធំឡើងរប៉ិលរប៉ូចប៉ុនណាទៀតនោះទេ

      "អឺឯងនៅចាំក្មេងម្នាក់ឈ្មោះ ផាក ជីមីនទេ?"ជុងហ្គុកក៏ស្ទុះឡើងមកបោះសំណួរទៅកាន់យ៉ុនហ្គីបែបញញឹមលាក់គំនួចតែអ្វីដែលគេទទួលបានពីចម្លើយរបស់យ៉ុនហ្គីហើយសឹងតែហក់ទៅទះនិងធាក់ប៉ុន្មានជើងលេងអីវិញទេ
   
      "ផាក ជីមីនអាក'ធាត់និងឬ?"គ្រាន់តែចាប់រឮកពីមនុស្សដែលខ្លួនស្អប់ភ្លាមមុខឡើងក្រញ៉ូវតែម្ដងព្រោះថាតាំងពីនាយតូចហក់ឡើងមកបោចសក់នាយមកនាយក៏ចាប់ស្អប់គេដូចគ្នាមិនចង់ឮសូម្បីតែឈ្នោះ
         
Skip_____

        រយះពេលជាង1ខែហើយដែលរាងតូចបានត្រលប់មកដល់កូរ៉េវិញពេលនេះនាយក៏ចូលធ្វើការនៅក្នុងកសិដ្ឋានរបស់លោកប៉ាផាកខាងផ្នែករកចំណូលចំណាយសម្រាប់ការប្រើប្រាស់ក្នុងកសិដ្ឋានរបស់ត្រកូលផាកមួយនេះហើយវាក៏មិនមែនជារឿងងាយស្រួលប៉ុន្មានទេព្រោះត្រូវពិនិត្យទៅលើចំណាយទៅលើកម្មករចំណាយទៅលើចំណីសត្វក៏ដូចជាចំណាយទៅលើរឿងផ្សេងៗទៀតនៅក្នុងនេះណាមួយនាយទើបតែចូលមកធ្វើការដំបូង

         គ្រាន់តែចូលមកដល់ក្នុងផ្ទះដែលមានទៅដោយក្លិនម្ហូបដែលអ្នកស្រីជីរ៉ាបានចម្អិនសម្រាប់គ្រួសារមួយនេះបានអន្ទង់ចិត្តអោយនាយងប់ស្ទើឆ្កួតទៅហើយមកពីធ្វើការហត់ផងបានក្លិនម្ហូបឆ្ងុយៗមកទៀតនរណាទ្រាំបាន?
     
     "ម៉ាក់ថ្ងៃនមានភ្ញាវមែនទេ?"ចូលមកដល់ភ្លាមនាយតូចក៏ចាប់ជ្រួញចិញ្ចើមដោយចម្ងល់ក៏ព្រោះតែនៅលើតុអាហារពោពេញទៅដោយម្ហូបជាច្រើនមុខប្រហែលជាម្ដាយនាយមានភ្ញាវហើយបានជាគាត់រៀបចំច្រើនយ៉ាងនេះ
     
    "ចាស៎គឺមាននិងហើយ ហើយថែមទាំងភ្ញាវពិសេសទៀតផង"អ្នកស្រីជីរ៉ាគាត់តបទៅវិញទាំងញញឹមក្បួចចូលមកនិយាយជាមួយកូនប្រុសរបស់ខ្លួន
       
     "បាទ!?"នាយតូចផ្ទួនប្រយោគរបស់នាមជាម្ដាយទាំងចម្ងល់ភ្ញៀវពិសេស?តើភ្ញាវពិសេសបែបមិចទៅបានជាម្ដាយរបស់នាយដូចជាយកចិត្តទុកដាក់ម្លេះ!
     
      "អីយ៉ាកុំយកចិត្តទុកដាក់និងសម្ដីម៉ាក់អីឆាប់ទៅរៀបចំខ្លួនមក"ដោយឃើញកែវភ្នងថ្លាយ៉ង់របស់កូនសម្លឹងមករកទាមទារចម្លើយពេកអ្នកស្រីជីរ៉ាក៏ប្រញាប់បង្វែររឿងដេញនាយតូចចេញទៅខាងលើងូតទឹកលាបម្សៅក្រែមអោយក្រអូបៗត្រៀមទទួលអនាគតប្ដីអ៎ុះច្រលំមាត់🙊
     
       "អូន!យ្យុងហ្គីមកហើយឬនៅ!?ចុះមីនមីននោះ?"ក្រោយពីដេញលោកកូនមហាជើងល្អរួចមកវត្តមានរបស់នាមជាស្វមីក៏បង្ហាញខ្លួនមកជាមួយនិងភាពប្រញាប់ប្រញាល់ស្លន់ស្លោធ្វើមើលមាន់រកពងមិនខុសគ្នាទេ
   
     "នៅទេបង!ចំណែកកូនវិញអូនដេញទៅងូតទឹកបាត់ហើយ!"អ្នកស្រីជីរ៉ាគាត់ក៏ប្រាប់ទៅតាមដំណើររឿងទៅព្រោះតែគាត់ក៏កំពុងតែអន្ទះសារងចាំវត្តមានរបស់ក្រុមគ្រួសារមិត្តសម្លាញ់មិនតិចជាងស្វាមីទេ
     
      ទឺត!!!
    កំពុងតែនិយាយគ្នាសុខៗសម្លេងស៉ីភ្លេឡានក៏បន្លឺឡើងកាត់រងំពេញត្រចៀករបស់មនុស្សចាស់ទាំងពីរទើបប្រញាប់ប្រញាល់រត់ចេញទៅមើលនៅខាងក្រៅ
     
        "អីយ៉ានឹកឯងណាស់ជីរ៉ា!"គ្រាន់តែចុះមកពីលើឡានភ្លាមអ្នកស្រីមីនក៏រត់ស្ទុះចូលទៅឱបអ្នកខាងនោះសឹងតែទប់លំនឹងមិនចង់ជាប់មិនងាយឯណាគាត់បែកគ្នាជាមួយមិត្តសម្លាញ់យូហើយណាមួយពួកគាត់ក៏រវល់រាងខ្លួនដែលម្ដេចនិងមានពេលដូចមុនទៅ
       
      "យើងក៏នឹកឯងដូចគ្នា"អ្នកស្រីផាកគាត់ទះខ្នងមិត្តតិចៗបញ្ជាក់ពីក្ដីនឹករឮករបស់គាត់ដូចគ្នាទើបបណ្ដើរគ្នាចូលមកខាងក្នុង
     
        "ឯណាកូនប្រសារយើង?"នេះបានចំជាចិត្តក្ដៅមែនគ្រាន់តែដាកបង្គុយភ្លាមមិនទាន់និងបានក្ដៅគូទស្រួលបួលផងអ្នកស្រី មីន ហេជី ក៏ស្រដីឡើងសួររកនាមដែលជាអនាគតកូនប្រសាររបស់គាត់
       
      "គេនៅខាងលើ!ទើបតែមកពីធ្វើការជាមួយប៉ាគេអម្បាញ់មិញនិង!"អ្នកស្រីជីរ៉ាក៏តបទៅកាន់មិត្តវិញនេះមិត្តគាត់ចិត្តក្ដៅដល់ថ្នាក់នេះផងឬ?

         "ហួយ៎បានកូនប្រសារម៉ាកនិងអីយើងស្រឡាញ់ងាប់ចោល"អ្នកហេជីនិយាយបែបលេងសើចលាយមែនបន្តិចបន្តួចនាំអោយគ្រប់គ្នាអស់សំណើចឡើងមកលើកលែងតែបុរសម្នាក់ដែលងប់និងទូរស័ព្ទមិនបានយកត្រចៀកស្ដាប់អ្វីដែលមនុស្សចាស់កំពុងតែនិយាយនោះទេ

        "ហិហិហិ!!នេះយ៉ុនហ្គីមែនទេក្មួយធំពេញរូបពេញរាងសង្ហារណាស់តើ៎នេះ"ភ្នែករហ័សរបស់អ្នកស្រីជីរ៉ាក៏ក្រឡេកទៅប៉ះនិងកម្លោះដែលអាយុ20ស្ដើងកំពុងតែឆ្ងប់មុខនិងទូរស៏ព្ទដកឃ្លាមិនកើតទាល់តែសោះទើបគាត់ស្រដីសួរឡើងព្រោះមើលទៅក្មេងប្រុសដែលតែងតែតាមញ៉ោះតាមជេតាមរករឿងកូនប្រុសខ្លួនប្រែឡើងច្រើនណាស់

        To be continued 💜

By:Min Namji 💐🦋

Continue Reading

You'll Also Like

61.9K 1.4K 25
Arranged marriage mikhaiah, with plot twist
23.5K 1.4K 50
Athena, the goddess of wisdom and war. That was where Athena Rangarsdóttir got her name from. The brave beauty knew how to use a sword and it was her...
608K 14.3K 41
The Giovanni's are the Italian Mafia. It is the most powerful mafia. For 8 generations the family have been trying to have a princess in the family b...
292K 5.9K 56
Olivia was taken from her family at the age of 2 by her families rivals. She can't remember anything before then, the only thing she can remember is...