πŸ”ž SHORT NOVELS πŸ”ž

By NyNy09851

430K 10.7K 934

πŸ”žαž”αŸ’αžšαž—αŸαž‘αžšαžΏαž„αžαŸ’αž›αžΊ πŸ”ž αž˜αžΆαž“αž–αžΆαž€αŸ’αž™αž˜αž·αž“αžŸαž˜αžšαž˜αŸ’αž™αž˜αž·αž“αž›αŸ’αž’αžŸαž˜αŸ’αžšαžΆαž”αŸ‹αž€αŸ’αž˜αŸαž„αž˜αž·αž“αž‘αžΆαž“αŸ‹αž‚αŸ’αžšαž”αŸ‹αž’αžΆαž™αž» αž”αžΎαž˜αž·αž“αž…αž„αŸ‹αž’αžΆαž’αžΌαžŸαž…αŸ„αž› #teakook #bg #teahyun... More

πŸ”žαž”αŸ’αž’αžΌαž“αžαŸ’αž›αŸƒπŸ”ž (1/2)
πŸ”žαž”αŸ’αž’αžΌαž“αžαŸ’αž›αŸƒπŸ”ž (2/2)
πŸ”žαž˜αž·αžαŸ’αžαžαŸ‚αžˆαŸ’αž˜αŸ„αŸ‡πŸ”ž
πŸ”žαž’αŸ’αž“αž€αžŸαž˜αŸ’αž’αžΆαžπŸ”ž
αž”αŸ’αžšαž–αž“αŸ’αž’αžŸαž˜αŸ’αž›αžΆαž‰αŸ‹πŸ”ž
αž€αŸ’αž›αžΉαž”πŸ”ž
αž αžΆαžαŸ‹αž”αŸ’αžšαžΆαžŽπŸ”ž
αž—αžΆαž‚αž–αž·αžŸαŸαžŸ
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹ (៑)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹(្)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹αŸ‘αŸ©+(៣)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹πŸ”₯(ៀ)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹πŸ”₯ (αŸ₯)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹(៦)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹(αž…αž”αŸ‹)
αž›αŸ„αž€αž‚αŸ’αžšαžΌ(៑)
αž›αŸ„αž€αž‚αŸ’αžšαžΌ(្)
αž›αŸ„αž€αž‚αŸ’αžšαžΌ(៣)
αž›αŸ„αž€αž‚αŸ’αžšαžΌ(ៀ)
αž›αŸ„αž€αž‚αŸ’αžšαžΌ(αŸ₯)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៦)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៧)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៨)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៩)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៑០)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(αž…αž”αŸ‹)
αž€αžΌαž“αž”αŸ’αžšαžŸαžΆαžšαžŸαŸ’αžšαžΈ
αž€αžΌαž“αž”αŸ’αžšαžŸαžΆαžšαžŸαŸ’αžšαžΈ(្)αž…αž”αŸ‹
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(្)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៣)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(ៀ)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸαŸ’αž“αž αžΆαž‚αŸ(αŸ₯)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៦)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៧)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៨)
αž€αŸ†αžŠαžšαžŸαŸαŸ’αž“αž αžΆαž‚αŸ(៩)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑០)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑៑)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑្)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(αž…αž”αŸ‹)
bully(1)
bully (2)
bully (3)
bully (4)
bully (5)
bully (6)
bully (7)
bully (αž…αž”αŸ‹)
trailer
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (1)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(2)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (4)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(5)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (6)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (8)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (9)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(αž…αž”αŸ‹)
hello

αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(3)

3K 92 3
By NyNy09851

ថេហ្យុងស្រែកឡើងទាំងស្លុតចិត្តខំប្រឹងប្រវេប្រវ៉ាទៅរកវូជីនដែលកំពុងតែដេកក្នុងថ្លុកឈាមដោយសារតែស្នាដៃជុងហ្គុកមុននេះ ទោះបីជាពេលនេះផ្នែកខាងក្រោមរបស់នាងឈឺចាប់ពើតផ្សាយ៉ាងណាក៏ដោយ

"ថេហ្យុង"វូជីន ពោលហៅឈ្មោះអ្នកម្ខាងទៀតទាំងសម្លេងស្រាលស្ដាប់សឹងមិនបាន គេបែបនេះកាន់តែធ្វើឱ្យថេហ្យុងយំមកថែមទៀតហើយ

"វូជីន ហឹកៗ វូជីន"ថេហ្យុង ចាប់ដៃវូជីនឡើងមកប៉ះថ្ពាល់របស់នាងខណៈដែលឃើញនាយលើកដៃមកបម្រុងនឹងប៉ះថ្ពាល់របស់នាងទាំងពិបាក

"ឈឺខ្លាំងទេ?"វូជីន អង្អែលត្រង់កន្លែងដែលនៅសល់ជាប់ស្នាមត្រង់កន្លែងដែលជុងហ្គុកវាយនោះតិចៗទាំងចិត្តអាណិតនាងជាពន់ពេក

"ហឹកៗ មិនឈឺទេៗ"ថេហ្យុង គ្រវីក្បាលបញ្ជាក់ប្រាប់ថានាងមិនបាឈឺនោះទេ

"អូនកុហកហើយ អឹក"វូជីន និយាយជាលើកចុងក្រោយមុននឹងចាប់ផ្តើមទម្លាក់ដៃសន្សឹមៗខណៈដែលភ្នែកក៏ចាប់ផ្តើមបិទម្តងបន្តិចៗដូចគ្នា

"វូជីន ហឹកៗ វូជីន កុំបិទភ្នែកអី ហឹក វូជីន បើកភ្នែកឡើង វូជីន ហឹកៗ វូជីន"ថេហ្យុង គិតតែពីឱបសពដែលគ្មានវិញ្ញាណនោះទាំងទឹកភ្នែករហាម តើឱ្យនាងធ្វើចិត្តម្តេចនឹងបានទៅ មនុស្សទើបតែនៅជាមួយគ្នាមានក្តីសុខជាមួយគ្នា សើចសប្បាយជាមួយគ្នាមុននេះតែបែរជាទៅទាំងបែបនេះឬ?

"បានហើយ នៅយំសោក ស្តាយស្អីណាស់ណាទៅ"ទើសភ្នែកខ្លាំងពេកជុងហ្គុកក៏ចាប់ទាញថេហ្យុងឱ្យងើបឈរឡើងហើយក៏ដោះអាវធំក្រៅគ្របពីលើខ្លួនដើម្បីបិទបាំងរាងកាយរបស់នាង

"លែងខ្ញុំ"ថេហ្យុង រើចេញពីការចាប់របស់នាយក្រាស់ ចង់ប្រាប់ថា ពេលនេះ វេលានេះ ម៉ោងនេះ នាងស្អប់នាយពេញបន្ទុកហើយ តែនាយប៉ះបន្តិចក៏នាងមានអារម្មណ៍ថារអើមដែរ

"ផាំងៗៗ"

"លោកធ្វើឆ្កួតស្អីហ្នឹង?"ថេហ្យុង សម្លឹងនាយដោយការខឹងស្អប់កាន់តែមិនយល់ពីនាយដែលស្រាប់តែលើកយកកាំភ្លើងមកបាញ់បុរសបីដែលចូលមកឃើញទិដ្ឋភាពទាំងប៉ុន្មានរវាងនាងនាយនិងវូជីននៅក្នុងបន្ទប់នេះទាំងគ្មានមូលហេតុ

"ចំណូលចិត្តរបស់យើងគឺសម្លាប់មនុស្ស យើងចង់សម្លាប់មនុស្សរបស់យើង នាងគ្មានសិទ្ធិចេះដឹងទេ ពួកឯងចូលទៅចាត់ការសាកសពពួកវាឱ្យរៀបរយ"ជុងហ្គុក និយាយតែប៉ុនហ្នឹងក៏អូសដៃនាងដើរចេញទៅខាងក្រៅហើយក៏បញ្ជាកូនចៅផ្សេងទៀតដែលមិនបានឃើញហេតុការនោះចូលទៅសំអាតសាកសពដែលនៅខាងក្នុង ហើយក៏បន្តអូសថេហ្យុងទាំងទីណាត់ទីណែងទៅមុខបន្តមុននឹងរុញនាងចូលទៅក្នុងឡានស្ព័រមួយគ្រឿងតម្លៃកប់ពពកនុងមានចំនួនកំណត់ហើយក៏បើកចេញទៅយ៉ាងលឿន

ដែលនាយសម្លាប់បុរសទាំងបីនាក់នោះក៏មិនមែនអត់មូលហេតុដែរ ហើយមូលហេតុនោះក៏មិនមែនទៅណាឆ្ងាយពីអ្នកក្បែរខ្លួននាយដែរ នាយធ្វើបែបនោះក៏ព្រោះតែបុរសទាំងបីនោះបានឃើញគ្រប់ហេតុការណ៍គ្រប់សកម្មភាពអ្វីដែលពិសេសនោះពួកគេគឺសុទ្ធតែបានឃើញរាងកាយអាក្រាតរបស់ថេហ្យុង ហេតុនេះហើយនាយមិនអាចទុកពួកគេបាន រឿងផ្សេងនាយអាចលើកលែងបានប៉ុន្តែចំពោះរឿងនេះគ្មានពាក្យថាលើកលែងសម្រាប់នាយទេ

"ងឺត"ចំណាយពេលមិនប៉ុន្មានឡានទំនើបក៏បើកមកបញ្ឈប់ពីមុខភូមិគ្រឹះដ៏ធំមួយមានពណ៌ខ្មៅសុទ្ធដែលអាចបញ្ជាក់បានពីអំណាចនិងអត្តចរិតរបស់ម្ចាស់ភូមិគ្រឹះនេះបានថាកំណាចខ្លាំងប៉ុណ្ណា

ថេហ្យុងនៅអង្គុយក្នុងឡានមិនមាត់មានហាមកនស្តហើយក៏មិនព្រមចុះចេញពីឡានដែរ ដែលជាហេតុធ្វើឱ្យជុងហ្គុកចាប់ផ្តើមក្តៅមុខភាយសារជាថ្មីទៀតហើយ មុននឹងដើរទៅបើកទ្វារឡានចាប់កញ្ឆក់ដៃថេហ្យុងចេញមកតាមខ្លួនទៅបន្ទប់ខាងលើមិនខ្វល់ថាអ្នកបម្រើឱនគោរពយ៉ាងណានោះទេព្រោះនេះជាការគោរពរបស់ពួកគេឃើញចៅហ្វាយមកត្រូវតែឱនគោរពអញ្ចឹងហើយមិនអាចពើងទ្រូងបានទេ

"ព្រូស ជីយូយកនាងទៅលាងខ្លួនឱ្យស្អាត ចននាងទៅបន្ទប់របស់យើង ព្រោះយើងមិនចង់ឱ្យក្លិនកខ្វក់ស្មោគគ្រោកជាប់បន្ទប់របស់យើងទេ"ជុងហ្គុក រុញថេហ្យុងឱ្យដួលទៅលើសាឡុងមួយទំហឹងដៃបន្ទាប់មកក៏ស្រែកហៅអ្នកបម្រើដែលតែងតែបម្រើនាងកាលពីមុនពេលដែលនៅទីនេះឱ្យមកបម្រើនាង

"ចា៎ស លោកម្ចាស់ ម៉ោះអ្នកនាង"ជីយូ រត់ចូលមកស្ដាប់តាមបញ្ជាបម្រុងនឹងចាប់ដៃថេហ្យុងទៅជាមួយខ្លួនទៅហើយតែត្រូវថេហ្យុងដកដៃចេញមិនឱ្យចាប់បាន

"មិនចាំបាច់ បើមិនចង់ឱ្យមានក្លិនកខ្វក់មកជាប់បន្ទប់លោកទេនាំខ្ញុំមកធ្វើអ្វី? យល់ល្អដោះលែងខ្ញុំទៅ"ថេហ្យុង ងើបឈរឡើងដើរទៅឈរទល់មុខនាយម្តងនេះនាងមិនខ្លាចនាយទៀតទេ ចង់នាយធ្វើអ្វីចំពោះនាងក៏នាងមិនខ្លាចដែរ ពេលនេះនាងបាត់បង់កម្លាំងចិត្ត រស់ក៏ដូចជាស្លាប់ ចង់នាងស្លាប់ឬរស់មានអ្វីខុសគ្នាទៅ

"កុំសង្ឃឹមថាអាចចេញពីនេះបានឱ្យសោះ ហើយក៏កុំសង្ឃឹមថាអ្នកណានាំបាងចេញបានឱ្យសោះបើមិនអញ្ចឹងទេលទ្ធផលគឺដូចជាអាវូជីនអញ្ចឹង"ជុងហ្គុក នៅតែនិយាយទាំងមុខមាំយ៉ាងណាពេលនេះនាងក្លាយជារបស់នាយម្តងទៀតហើយលើកនេះក៏មិនបណ្តោយឱ្យអ្នកណានាំនាងចេញពីនាយបានដែរ អ្នកណាហ៊ាន អ្នកនោះមានតែពាក្យមួយម៉ាត់គត់ គឺ ស្លាប់

"លោកសម្លាប់គាត់ធ្វើអ្វី?"គ្រាន់តែនិយាយដល់ចំណុចចាក់ចំបេះដូងថេហ្យុងឱ្យក្តាប់ដៃយ៉ាងណែនមុននឹងពោលសំណួរដែលដឹងច្បាស់ក្នុងចិត្តទាំងអួលណែនពេញទ្រូង

"ព្រោះវាក្បត់យើង វាដណ្ដើមនាងចេញពីយើងទៅ សម្លាប់វាបែបនេះទុថាស្រួលសម្រាប់វាពេកហើយ"ជុងហ្គុក

"ទោះជាគ្មានគេក៏ខ្ញុំគ្មានថ្ងៃស្រឡាញ់លោកដែរ ចន ជុងហ្គុក"ថេហ្យុង សម្លឹងមុខនាយចំៗតាំងពីដើមមកនាងមិនដែលមានចិត្តលើនាយសូម្បីតែបន្តិចពិសេសអំពើឃោឃៅរបស់នាយមកកាន់នាងកាន់តែមិនអាចធ្វើឱ្យនាងចិត្តទន់បាន ផ្ទុយពីវូជីនដែលតែងតែមើលថែ យកចិត្តទុកដាក់ផ្តល់កម្តៅបេះដូងថ្នាក់ថ្នមនាងជានិច្ច

"ពីមុនយើងអាចនឹងទាមទារចង់បានក្តីស្រឡាញ់ពីនាង ប៉ុន្តែពេលនេះនាងស្រឡាញ់យើងឬអត់វាលែងសំខាន់ហើយ ចាំទុក យើងនាំនាងមកលើកនេះ គ្រាន់តែជាទាសករបម្រើរឿងលើគ្រែរបស់យើងប៉ុណ្ណោះ"ជុងហ្គុក

"ខ្ញុំស្អប់លោក ចន ជុងហ្គុក"ថេហ្យុង

"នាំនាងទៅសម្អាតខ្លួនឱ្យស្អាត រៀបចំខ្លួនឱ្យនាងផង"ជុងហ្គុក មិនបានខ្វល់ពីសម្តីរបស់នាងប្តូរទៅជាបញ្ជាជីយូហើយក៏ដើរចេញទៅ ចំណែកថេហ្យុងបានត្រឹមក្តាប់ដៃយ៉ាងណែនមើលដំណើរចេញទៅពោរពេញទៅដោយការខឹង ស្អប់ ខ្ពើមនឹងពាក្យសម្តីដែលមើលងាយនាងទាំងប៉ុន្មាន

"អ្នកនាង"ជីយូ ហៅសព្វនាមថេហ្យុងបែបក្រែងចិត្តអ្នកនាងរបស់នាងមិនចង់ធ្វើនាងក៏មិនបង្ខំដែរប៉ុន្តែវាជាបញ្ជារបស់លោកម្ចាស់មិនអាចជំទាស់បាន

ថេហ្យុងហាក់យល់ពីស្ថានការមិនចង់ធ្វើបាបអ្នកបម្រើក៏សុខចិត្តដើរចូលទៅក្នុងបន្ទប់ទឹកដោយមានជីយូជាអ្នកនាំផ្លូវទោះនាងរឹងទទឹងក៏គ្មានប្រយោជន៍ដែរ

ក្រោយពេលសម្អាតខ្លួនរួចរាល់ហើយជីយូក៏ចាប់ផ្តើមរៀបចំតុបតែងខ្លួនឱ្យថេហ្យុងតាមអ្វីដែលជុងហ្គុកជាអ្នករៀបចំបញ្ជាប្រាប់ទាំងអស់ ហើយក៏ចុះទៅខាងក្រោមដោយមានជុងហ្គុកអង្គុយចាំនៅនឹងតុអាហារទាំងមុខមាំស្មើ

"នៅមានមុខត្រឡប់មកវិញទៀត ប្រហែលជាគិតថាលោកម្ចាស់នៅស្រឡាញ់ដូចដើមហើយមើលទៅ"

"ជាស្រីពេស្យា រត់តាមប្រុសបែបនេះទោះជាលោកម្ចាស់នាំមកក៏មិនស្រឡាញ់ដូចមុនដែរ"

គ្រាន់តែឃើញថេហ្យុងចុះមកភ្លាមអ្នកបម្រើនាំគ្នាខ្សឹបខ្សៀវគ្នាពីថេហ្យុងពីនេះពីនោះមិនដឹងជារឿងស្អីខ្លះទេ ហើយវាក៏គេចមិនផុតពីត្រចៀករបស់ជុងហ្គុកដែរ

"ស្ដាប់ឮទេ សូម្បីតែអ្នកបម្រើពេលនេះក៏មិនឱ្យតម្លៃនាងដែរ"ជុងហ្គុក សើចចម្អកដាក់ថេហ្យុងរងចាំមើលថានាងនឹងមានប្រតិកម្មបែបណា

"ខ្ញុំមិនខ្វល់ទេព្រោះចាប់តាំងពីវូជីនស្លាប់បាត់ខ្ញុំក៏លែងមានតម្លៃសម្រាប់អ្នកណាបាត់ទៅហើយ លោកដឹងថាហេតុអ្វីទេ? ព្រោះទោះជាខ្ញុំខំធ្វើល្អយ៉ាងណាក៏គ្មានអ្នកណាផ្តល់តម្លៃឱ្យខ្ញុំដែរ មិនថាលោក ឬក៏ជាអ្នកណានោះទេ មានតែវូជីនម្នាក់គត់ដែលផ្តល់តម្លៃឱ្យខ្ញុំ"ថេហ្យុង

"ល្អបើនាងនិយាយបែបនេះទៅហើយយើងក៏មិនចាំបាច់ផ្តល់តម្លៃដល់នាងដែរ ពួកឯងចេញពីទីនេះឱ្យអស់ទៅកុំឱ្យអ្នកណាចូលមកផ្ទះធំឱ្យសោះ ខ្វោក"

រងចាំភាគបន្ត

Continue Reading

You'll Also Like

11K 1.8K 15
Another collection of Short Stories
9.9K 36 12
Kyla discovers that her boyfriend Dexter secretly has a fat festish and she becomes fat to become the woman of his dreams. fat fetish