πŸ”ž SHORT NOVELS πŸ”ž

By NyNy09851

383K 10.3K 931

πŸ”žαž”αŸ’αžšαž—αŸαž‘αžšαžΏαž„αžαŸ’αž›αžΊ πŸ”ž αž˜αžΆαž“αž–αžΆαž€αŸ’αž™αž˜αž·αž“αžŸαž˜αžšαž˜αŸ’αž™αž˜αž·αž“αž›αŸ’αž’αžŸαž˜αŸ’αžšαžΆαž”αŸ‹αž€αŸ’αž˜αŸαž„αž˜αž·αž“αž‘αžΆαž“αŸ‹αž‚αŸ’αžšαž”αŸ‹αž’αžΆαž™αž» αž”αžΎαž˜αž·αž“αž…αž„αŸ‹αž’αžΆαž’αžΌαžŸαž…αŸ„αž› #teakook #bg #teahyun... More

πŸ”žαž”αŸ’αž’αžΌαž“αžαŸ’αž›αŸƒπŸ”ž (1/2)
πŸ”žαž”αŸ’αž’αžΌαž“αžαŸ’αž›αŸƒπŸ”ž (2/2)
πŸ”žαž˜αž·αžαŸ’αžαžαŸ‚αžˆαŸ’αž˜αŸ„αŸ‡πŸ”ž
πŸ”žαž’αŸ’αž“αž€αžŸαž˜αŸ’αž’αžΆαžπŸ”ž
αž”αŸ’αžšαž–αž“αŸ’αž’αžŸαž˜αŸ’αž›αžΆαž‰αŸ‹πŸ”ž
αž€αŸ’αž›αžΉαž”πŸ”ž
αž αžΆαžαŸ‹αž”αŸ’αžšαžΆαžŽπŸ”ž
αž—αžΆαž‚αž–αž·αžŸαŸαžŸ
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹ (៑)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹(្)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹αŸ‘αŸ©+(៣)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹πŸ”₯(ៀ)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹πŸ”₯ (αŸ₯)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹(៦)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹(αž…αž”αŸ‹)
αž›αŸ„αž€αž‚αŸ’αžšαžΌ(៑)
αž›αŸ„αž€αž‚αŸ’αžšαžΌ(្)
αž›αŸ„αž€αž‚αŸ’αžšαžΌ(៣)
αž›αŸ„αž€αž‚αŸ’αžšαžΌ(ៀ)
αž›αŸ„αž€αž‚αŸ’αžšαžΌ(αŸ₯)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៦)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៧)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៨)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៩)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៑០)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(αž…αž”αŸ‹)
αž€αžΌαž“αž”αŸ’αžšαžŸαžΆαžšαžŸαŸ’αžšαžΈ
αž€αžΌαž“αž”αŸ’αžšαžŸαžΆαžšαžŸαŸ’αžšαžΈ(្)αž…αž”αŸ‹
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(្)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៣)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(ៀ)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸαŸ’αž“αž αžΆαž‚αŸ(αŸ₯)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៦)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៧)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៨)
αž€αŸ†αžŠαžšαžŸαŸαŸ’αž“αž αžΆαž‚αŸ(៩)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑០)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑៑)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑្)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(αž…αž”αŸ‹)
bully(1)
bully (2)
bully (3)
bully (4)
bully (5)
bully (6)
bully (αž…αž”αŸ‹)
trailer
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (1)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(2)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(3)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (4)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(5)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (6)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (8)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (9)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(αž…αž”αŸ‹)
hello

bully (7)

4.6K 251 93
By NyNy09851

"ពិភពលោកនេះលែងត្រូវការខ្ញុំទៀតហើយ ដូច្នេះខ្ញុំក៏គ្មានហេតុផលអ្វីត្រូវនៅបន្តទៀតដែរ ប៉ាម៉ាក់ សូមទោស កូនម្នាក់នេះអកត្តញូ បើមានជាតិក្រោយកូនសូមឱ្យកើតជាកូនរបស់ប៉ានិងម៉ាក់ម្តងទៀត ហើយកូននឹងធ្វើខ្លួនឱ្យល្អជាងនេះ បងជុងហ្គុក ពេលអត់ពីខ្ញុំទៅខ្ញុំសូមឱ្យបងមានក្តីសុខ ជួបមនុស្សដែលបងស្រឡាញ់ និងមិនមានអ្នកតាមរំខានបងដូចជាខ្ញុំទៀតទេចាប់ពីវិនាទីនេះតទៅ ស្រឡាញ់បងជាជម្រើសរបស់ខ្ញុំ ទោះជាឈឺចាប់ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តដែលបានស្រឡាញ់បង ប្រូង"ថេហ្យុង ឈររៀបរាប់រឿងក្នុងចិត្តអស់ចិត្តហើយទើបស្រេចចិត្តលោតទៅក្នុងទឹកទន្លេយកតែម្តងដែលធ្វើឱ្យអ្នកជាម្តាយដែលទើបតែទទួលបានដំណឹងនោះស្លុតចិត្តជាខ្លាំងក្រោយឃើញរូបភាពកូនស្រីតែម្នាក់លោតទឹកនៅចំពោះមុខខ្លួនពេញៗភ្នែកបែបនេះ

"ថេហ្យុង កូនម៉ាក់~ ហឹកៗ ថេហ្យុង ត្រឡប់មកវិញមកកូន ហឹកៗ ថេហ្យុង"លោកស្រីគីម រត់ទៅកន្លែងដែលថេហ្យុងឈរមុននេះស្រែកដង្ហើយហៅឈ្មោះនាងតូចទាំងទឹកភ្នែករហាម ទ្រូងជាម្តាយពេលនេះខ្ទិចខ្ទាំអស់ទៅហើយ អ្នកណាអាចទទួលយកវាបានទៅ ភ្លាមៗពេកហើយ ហេតុអ្វីក៏បែបនេះ មុននេះនៅបិយាយគ្នាធម្មតាទេតើ ហេតុអ្វីក៏នាងដាច់ចិត្តថ្នាក់នេះ

"ឆាប់ចុះទៅតាមរកកូនស្រីរបស់យើងឱ្យឃើញ"លោកគីម ដែលកំពុងតែចាប់លោកស្រីគីមនោះក៏ស្រែកឡើងបញ្ជាទៅកាន់កូនចៅក្រោមបង្គាប់ឱ្យចុះទៅរកកូនស្រីរបស់គាត់ ក្នុងចិត្តគាត់ពេលនេះក៏មិនខុសពីអ្នកស្រីគីមប៉ុន្មានដែរ គ្រាន់តែគាត់មិនបង្ហាញមកខាងក្រៅតែប៉ុណ្ណោះ

"ព្រោះតែបង គ្រប់យ៉ាងគឺព្រោះតែបង ហឹកៗ ព្រោះតែបងទើបកូនរបស់យើងក្លាយជាបែបនេះ"លោកស្រីគីម យំផងផងវាយទ្រូងស្វាមីផងគ្រប់យ៉ាងគឺព្រោះតែលោកគីម បើពេលនោះគាត់មិនស្តីបន្ទោសឱ្យនាងបន្ថែមហើយប្តូរមកនិយាយលួងលោមបាងតែបន្តិចនាងក៏មិនគិតខ្លីដល់ថ្នាក់នេះដែរ ចំណែកលោកគីមឈស្ងៀមព្រមឱ្យភរិយាវាយតាមចិត្តរហូតដល់សន្លប់បាត់មាត់ឈឹង ទើបបីលោកស្រីគីមត្រឡប់ទៅសម្រាកនៅផ្ទះវិញ ក្នុងចិត្តគាត់នៅពេលនេះក៏បន្ទោសខ្លួនឯងមិនស្ទើរដែរ

"ប៉ាសូមទោស ប៉ាមិនយល់ពីទុក្ខលំបាករបស់កូន ប៉ាខុសហើយ ប៉ាមិនសមជាប៉ារបស់កូនទេ ប៉ាការពារកូនមិនបាន"លោកគីម មើលទៅភរិយាយដែលគេងស្តូកស្តឹងលើគ្រែនោះមុននឹងទាញរូបថតជុំគ្រួសារមួយសន្លឹកយកមកមើលនិងអង្អែលលើមុខកូនស្រីថ្នម មកទល់ពេលនេះគាត់គ្មានសង្ឃឹមថានាងនឹងរស់ទេទន្លេធំយ៉ាងនេះ តែគាត់គ្រាន់តែសងកឃឹមថាំនឹងអាចរកនាងឃើញទោះនភសល់ត្រឹមតែរូបរាងក៏អស់ចិត្តដែរ

________

"ក្តៅៗ ពេលនេះពិតជារឿងដ៏គួរឱ្យសោកសង្រែងយ៉ាងខ្លាំងចំពោះក្រុមគ្រួសារត្រកូលគីមដែលជាម្ចាស់ជំនួញវាល់លាន កាលពីយប់មិញនេះមានគេប្រទះឃើញគីម ថេហ្យុង ដែលជាកូនស្រីតែម្នាក់របស់ត្រកូលគីមដែលទើបតែល្បីរឿងប៊ូលីមិត្តរួមថ្នាក់មិនទាន់នឹងសាបព័ត៌មានផង ប៉ុន្តែស្រាប់តែប្រទះឃើញនាងលោតទឹកពីលើស្ពាននៃទន្លេហាន់ ហើយនៅខណៈពេលនេះដែរក្រុមគ្រួសារនៅមិនទាន់រកឃើញសាកសពនៅឡើយទេ បើបានព័ត៌មានថ្មីឬយ៉ាងណាខាងយើងនឹងផ្តល់ជូនជាព័ត៌មានបន្ថែមទៀត សូមអរគុណ"សម្លេងបន្លឺឡើងពីក្នុងទូរទស្សន៍និងតាមសូសល់មីឌៀធ្វើឱ្យមនុស្សគ្រប់គ្នានាំគ្នាភ្ញាក់ផ្អើលស្ទើរមិនគួរឱ្យជឿ

"ថេហ្យុង"យូណាដែលទើបតែដឹងឮព័ត៌មាននោះពោលឡើងតិចៗចំណែកទឹកភ្នែកមកពីណាមិនដឹងទេហូរមកច្រោកៗដោយហាមមិនបានមុននឹងប្រញ៉ាប់រត់ចេញពីសាលារៀនសម្តៅទៅរកផ្ទះត្រកូលគីម ដើម្បីបញ្ជាក់ គ្រប់យ៉ាងអាចគ្រាន់តែជាការប្រឌិតរបស់ព័ត៌មានដែលគ្រាន់តែចេញផ្សាយដើម្បីទាក់ទាញវីយូក៏ថាបានដែរ

_______

"អ្នកមីង/អ្នកមីង"ជុងហ្គុក/យូណា បន្លឺឡើងព្រមគ្នាស្របពេលដែលជំហ៊ានជើងក៏មកដល់ដូចគ្នាហើយក្នុងគោលបំណងក៏ដោយគ្នាដែរ តែគ្រាន់តែមកឃើញសភាពអ្នកស្រីគីមបែបនេះក៏អាចទាយដឹងដែរថាព័ត៌មានពិតឬក៏មិនពិតនោះ

"ថេហ្យុង របស់ម៉ាក់ ត្រឡប់មកវិញមកកូន"លោកស្រីគីម អង្គុយមើលរូបថតកូនស្រីអង្អែលមុខលើផ្ទៃរូបថតនោះទាំងទឹកភ្នែករហាមមិនចេះរីងស្ងួត

"អ្នកមីង"យូណា ឃើញបែបនេះក៏ចូលខ្លួនទៅឱបគាត់ដើម្បីលួងលោមចំណែកទឹកភ្នែកនាងក៏ហូរមកតាមជាមួយដែរ

"យូណា ហឹកៗ ថេហ្យុង ហឹកៗ ថេហ្យុងគេទៅចោលមីងហើយ ឱ្យមីងធ្វើយ៉ាងមិចទៅ ហឹកៗ កូនស្រីរបស់មីងគេទៅចោលមីងហើយ ហេតុអ្វីក៏គេដាច់ចិត្តយ៉ាងនេះ ហឹកៗ យូណា តើឱ្យមីងរស់នៅយ៉ាងមិចទៅ"លោកស្រីគីម ឱបតបទៅយូណាវិញទាំងទឹកភ្នែករហាមធ្វើឱ្យជុងហ្គុកដែលកំពុងតែឈរមើលនោះទប់ទឹកភ្នែកសឹងមិនបានដូចគ្នា វាភ្លាមពេកហើយ

"ជុងហ្គុក មកនេះបន្តិចមក ពូមានរបស់ចង់ឱ្យទៅក្មួយ ហើយក៏មានរឿងខ្លះដែលចង់ប្រាប់ក្មួយដែរ"កំពុងតែឈរមើលលសកម្មភាពអ្នកទាំងពីរសុខៗសម្លេងមួយក៏បន្លឺពីក្រោយខ្នងនាយទើបប្រញាប់ងាកទៅមើលឃើញថាជាលោកគីម ទឹកមុខរបស់គាត់នៅពេលនេះមិនស្រស់បស់ទាល់តែសោះ តែថាឱ្យគាត់ស្រស់បានយ៉ាងមិចបើពេលនេះកូនតែម្នាក់លោតចូលទៅក្នុងទឹកសូម្បីតែរាងកាយក៏រកមិនទាន់ឃើញនោះ

"នេះជាអ្វីទៅលោកពូ"ជុងហ្គុក ជ្រួញចិញ្ចើមបែបមិនយល់ខណៈពេលដែលលោកគីមហុចស្រោមសំបុត្រចំនួន៤យកមកឱ្យនាយដែលជាលិខិតរបស់ថេហ្យុងសរសេរមុនពេលនាងទៅតាមពិតគឺមាន៥ប៉ុន្តែ១គឺជារបស់គាត់និងភរិយាយទើបយកទុកសម្រាប់ខ្លួនឯងនៅសល់៤ទៀតសុទ្ធតែជារបស់មានម្ចាស់និងមានឈ្មោះម្ចាស់វារៀងៗខ្លួន ទី១ គឺជាឈ្មោះរបស់ជុងហ្គុកផ្ទាល់ ទី២របស់យូណា ទី៣សម្រាប់អាន់ណា និងទី៤ សម្រាប់បុរសមិនស្គាល់ឈ្មោះ

"ហើយនេះជាចិញ្ចៀនភ្ជាប់ពាក្យ និងកាដូថ្ងៃកំណើតដែលនាងត្រៀមសម្រាប់ឯង កូនកម្សត់របស់យើងទីបំផុតគេបានស្ងប់សុខហើយ ពូប្រាប់ឯងតាមត្រង់ចុះ កាលពីមុនពេលដែលនាងរៀនថ្នាក់អនុវិទ្យាល័យនៅសាលាដែលនាងធ្លាប់រៀនកាលពីមុននាងក៏ធ្លាប់ត្រូវគេធ្វើបាប ព្រោះតែពេលនោះនាងមានរូបរាងធាត់មិនសូវស្អាតដូចជាពេលនេះនោះទេ គ្រប់ពេលឱ្យតែនាងទៅសាលាមិនដែលមានមួយថ្ងៃណាដែលនាងត្រឡប់មកវិញដោយសុខសប្បាយនោះទេ នាងត្រូវគេធ្វើបាបរហូតដល់បាក់ទឹកចិត្តសឹងតែសម្លាប់ខ្លួននៅពេលនោះម្តងទៅហើយ ប៉ុន្តែជាសំណាងល្អដែលពូនិងមីងរបស់ឯងឃាត់ទាន់ទើបអាចជួយនាងបាន ហើយក៏ប្តូរសាលាឱ្យនាងទៅរៀននៅសាលជាមួយឯងតែម្តងទៅ ហើយរឿងនេះក៏គ្មានអ្នកណាម្នាក់ដឹងដែរក្រៅពីមីងពូ និងយូណាដែលជាមិត្តជិតស្និទ្ធបំផុតរបស់នាង ពូប្រាប់រឿងនេះដល់ឯងសង្ឃឹមថាពេលដែលឯងដឹងរឿងនេះហើយនឹងលែងខឹងស្អប់កូនរបស់ពូទៀត ដូច្នេះពេលដែលនាងទៅក៏បានស្ងប់ចិត្តបន្តិចដែរព្រោះក្មួយជាមនុស្សដែលថេហ្យុងស្រឡាញ់"លោកគីម ហុចចិញ្ចៀនដែលនាងបានដោះទុកព្រមទាំងប្រអប់នាឡិកាដែលថេហ្យុងបានទិញទុកឱ្យនាយថ្ងៃដែលទៅផ្សារជាមួយយូណានោះសម្រាប់ជាកាដូខួបកំណើតប៉ុន្តែនៅមិនទាន់បានឱ្យនាយនៅឡើយទេ ក៏មិនភ្លេចនិយាយរៀបរាប់រឿងរបស់ថេហ្យុងកាលពីមុនប្រាប់នាយដែរ ធ្វើឱ្យអ្នកដែលទើបតែដឹងរឿងនោះស្លុតចិត្តយ៉ាងខ្លាំង

ជុងហ្គុក បន្ទាប់ពីទទួលបានរបស់ដែលលោកគីមប្រគល់ឱ្យហើយទើបយកវាទៅឱ្យម្ចាស់ៗរៀងខ្លួន ព្រមទាំងជីមីនដែលជាបងរបស់នាយផងដែរ

"នេះ យកទៅ"ជុងហ្គុក ហុចសំបុត្រមួយច្បាប់ដែលសរសេរសម្រាប់បុរសមិនស្គាល់ឈ្មោះនោះមកឱ្យជីមីន ហេតុអ្វីក៏នាយដឹងមែនទេ? នៅថ្ងៃនោះនាយបានឃើញជីមីននិងថេហ្យុងនិយាយគ្នានៅចំណតឡានក្រុងដូច្នេះមិនពិបាកទេក្នុងការទាយនោះ

"ជាអ្វី?"

"សំបុត្រ ថេហ្យុង សរសេរសម្រាប់ឯង"ជុងហ្គុក និយាយតែប៉ុនហ្នឹងក៏ដើរចេញទៅបាត់ទុកឱ្យជីមីននៅអង្គុយមើលសំបុត្រមួយច្បាបើនោះទាំងស្ងៀមស្ងាត់

អត្ថន័យនៅក្នុងសំបុត្រ

សម្រាប់យូណា

ជូនចំពោះយូណាមិត្តសម្លាញ់ ពេលដែលឯងបានឃើញសំបុត្រនេះហើយប្រហែលជាយើងលែងមានវត្តមាននៅលើលោកនេះហើយ ពិតជាអរគុណឯងដែលតែងតែកំដរយើង ចាំជួយផ្តល់កម្លាំងចិត្តឱ្យយើង ហើយគាំទ្រនិងជឿជាក់លើយើងគ្រប់ពេល ចង់ប្រាប់ថាយើងសប្បាយចិត្តដែលបានស្គាល់ឯង មិនថាយើងពិបាកចិត្តឬក៏សប្បាយចិត្តនោះទេ គឺតែងតែមានវត្តមានរបស់ឯងនៅចាំកំដរយើងជានិច្ច អរគុណណាស់ដែលនៅក្បែរយើង ឯងគឺជាមិត្តល្អបំផុតរបស់យើង។

សម្រាប់អាន់ណា

ជូនចំពោះអាន់ណា ខ្ញុំមិនដឹងថាពេលដែលឃើញសំបុត្រមួយនេះហើយនាងប្រតិកម្មបែបណានោះទេ នាងអាចនឹងហែកវាចោលដែរទេ? ប៉ុន្តែបើសិនជានាងមិនធ្វើបែបនោះទេ ខ្ញុំមានពាក្យជាច្រើនចង់ប្រាប់នាង ជាដំបូង ខ្ញុំពិតជាសុំទោសចំពោះនាង គឺសុំទោសចេញពីចិត្ត និយាយតាមត្រង់ចុះ រាល់លើកដែលខ្ញុំធ្វើបាបនាងខ្ញុំក៏មានអារម្មណ៍មិនខុសពីនាងប៉ុន្មានដែរ ព្រោះហេតុអ្វដឹងទេ កាលពីមុនពេលដែលខ្ញុំមិនទាន់ប្តូរមករៀននៅសាលាថ្មី ព្រោះតែរូបរាងខ្ញុំិនស្អាតខ្ញុំត្រូវគេមើលងាយធ្វើបានជាន់ឈ្លីរាល់ថ្ងៃ ដល់ថននាក់ខ្ញុំកើតជំងឺបាក់ទឹកចិត្ត ទើបប៉ាម៉ាក់របស់ខ្ញុំប្តូរសាលាឱ្យដូច្នេះចូលមកក្នុងសាលាថ្មីនេះខ្ញុំសន្យានឹងខ្លួនឯងត្រូវធ្វើខ្លួនឱ្យខ្លាំងមិនឱ្យត្រូវគេធ្វើបាបទៀតទេ ដូច្នេះទើបយកនាងមកធ្វើជាផ្ទាំងស៊ីប ជំនួស ពិតជាសុំទោសខ្លាំងណាស់ ហើយក៏សុំទោសដែលមិនបាននិយាយពាក្យនេះទៅកាន់នាងដោយផ្ទាល់មាត់ ខ្ញុំមិបសង្ឃឹមថានាងនឹងលើកលែងឱ្យខ្ញុំទេ ខ្ញុំគ្រាន់តែប្រាប់ទៅនាងពីរឿងក្នុងចិត្តរបស់ខ្ញុំប៉ុណ្ណោះ ហើយរឿងមួយទៀតដែលសំខាន់នោះគឺ ខ្ញុំចង់ប្រាប់នាងថារឿងក្រុមបងធំនោះខ្ញុំមិនបានដឹងរឿងអ្វីនោះទេ នាងជឿឬមិនជឿជាគំនិតរបស់នាង ប៉ុន្តែខ្ញុំពិតជាមិនបានធ្វើពិតមែន

ចំពោះមនុស្សមិនស្គាល់ឈ្មោះ

សុំទោសផងដែលមិបស្គាល់ឈ្មោះរបស់លោក ហើយក៏មិនដឹងថាសំបុត្រនេះដល់ដៃរបស់លោកឬអត់ដែរប៉ុន្តែបើលោកបានអានសំបុត្រមួយនេះហើយ ខ្ញុំពិតជាចង់ប្រាប់ថាអរគុណលោកខ្លាំងណាស់នៅពេលដែលគ្មានអ្នកណាជឿខ្ញុំតែលោកបែរជឿខ្ញុំ ខ្ញុំមិនដឹងថាវាជាពាក្យពិតឬកុហកនោះទេ តែយ៉ាងណាខ្ញុំនៅតែអរគុណលោក ទោះជាពាក្យកុហកក៏ដោយ ប៉ុន្តែវាពិតជាបានធ្វើឱ្យខ្ញុំធូរស្បើយចិត្តបានច្រើនណាស់

ជូនចំពោះជុងហ្គុក

ខ្ញុំដឹងថាពេលដែលបានអានសំបុត្រមួយនេះខ្ញុំលែងនៅលើលោកនេះទៀតហើយ ដូច្នេះបានន័យថាបងក៏លែងមានអ្នករំខានទៀតដែរ ចូលរួមអបអរសារទរផងណាដែលលែងមានមនុស្សរំខានតាមរំខានបងទៀត ចំណែកចិញ្ចៀនភ្ជាប់ពាក្យ ខ្ញុំនឹងប្រគល់ជូនបងវិញពីពេលនេះបងមានសេរីភាពហើយភាព បងលែងមានសម្ពាធដែលមានខ្ញុំជាគូដណ្ដឹងទៀតហើយ ចំណែកនាឡិកានោះខ្ញុំជូនបង គិតថានឹងឱ្យបងនៅថ្ងៃខួបកំណើតបងដែរ ប៉ុន្តែខ្ញុំពេលនោះបងអារម្មណ៍មិនល្អទើបមិនហ៊ានឱ្យបង ដូច្នេះមានតែឱ្យបងដោយបែបហ្នឹងទៅចុះ បងចង់ទទួលយកក៏យកចុះ តែបើបងមិនចង់បានទេបងបោះវាចោលចុះ ខ្ញុំមិនអីទេ ក៏លែងរំខានបងទៀតដែរ ពីពេលនេះទៅបងលែងមានគូរដណ្ដឹងទៀតហើយ បងអាចស្រឡាញ់ បងអាចស្រឡាញ់មនុស្សដែលបងស្រឡាញ់តាមចិត្តបងហើយ លាហើយ អរគុណដែលបានស្គាល់បងក្តីស្រឡាញ់ដែលខ្ញុំមានចំពោះបងខ្ញុំនឹងចាំទុក្នុងចិត្តជារៀងរហូត ជូនពរឱ្យបងមានសុភមង្គលជាមួយមនុស្សដែលបងស្រឡាញ់

"ហឹកៗ ឱ្យបងមានសុភមង្គលជាមួយមនុស្សដែលបងស្រឡាញ់យ៉ាងមិចទៅបើមនុស្សដែលបងស្រឡាញ់ទៅចោលបងទៅហើយនោះ ឆាប់ត្រឡប់មកវិញមកថេហ្យុង ក្មេងល្ងង់ បងមិនទាន់និយាយថាចង់ផ្តាច់ពាក្យជាមួយអូនទេ ពីដើមមកមនុស្សដែលបងស្រឡាញ់គឺមានតែអូនម្នាក់គត់ បងនៅមិនទាន់អនុញ្ញាតឱ្យអូនចេញពីបងទេ ហេតុអ្វីក៏ទៅទាំងបែបនេះ ហឹកៗ ថេហ្យុង"ជុងហ្គុក ឱបសំបុត្រដែលថេហ្យុងសរសេរឱ្យនាយនោះទាំងដំណក់ទឹកភ្នែកជាកូនប្រុសស្រក់ចុះមកជាលើកដំបូងហើយក្នុងឆាកជីវិត ជាការពិតណាស់ទោះជាមាត់នាយនិយាយថាស្អប់ មិនចូលចិត្តថេហ្យុងពិតមែន ប៉ុន្តែតាំងពីដើមមកក្នុងបេះដូងរបស់នាយគឺបានឆ្លាក់ឈ្មោះនារីម្នាក់ដែលមានឈ្មោះថាគីម ថេហ្យុង បាត់ទៅហើយ ហើយរាល់លើកដែលនាយតែងតែការពារអាន់ណានោះក៏ព្រោះតែថេហ្យុងដែរ បើជាអ្នកផ្សេងដែលធ្វើបាបអាន់ណាក៏នាយមិនរវល់តែព្រោះតែជាថេហ្យុងទើបនាយរវល់មិនចង់ឱ្យនាងប្រព្រឹត្តខុសកាន់តែខ្លាំង តែអ្នកណាទៅដឹងថានាយកាន់តែជួយថេហ្យុងកាន់តែយល់ច្រឡំលើនាយកាន់តែខ្លាំង ហើយចុងក្រោយអ្នកដែលឈឺចាប់និងសោកស្តាយខ្លាំងបំផុតគឺជានាយ

ចប់

សង្ឃឹមថាអ្នកទាំងអស់គ្នានឹងស្របតាមគំនិតមួយនេះដែលខ្ញុំសរសេរភាគបញ្ចប់ដោយបែបនេះព្រោះគ្រប់រឿងទាំងអស់មិនមែនសុទ្ធតែបញ្ចប់ទៅដោយភាពរីករាយនោះទេ

Continue Reading

You'll Also Like

14K 273 8
Gon was a famous street racer with many many simps. The flag girls are always cheering for him. They were hot, Gon couldnt lie. He has even slept wit...
46.8K 231 18
Imagines for the most finest pretzel
18.4K 381 4
αž”αŸ’αžšαž›αŸ„αž˜αž›αŸ„αž€αž”αŸ‚αž” BL αž”αŸ’αžšαž—αŸαž‘ 18+ αŸ” αžŸαž˜αŸ’αžšαžΆαž”αŸ‹αž’αŸ’αž“αž€αž…αžΌαž›αž…αž·αžαŸ’αžαž’αžΆαž“αžšαžΏαž„ BL αž”αŸ’αžšαž—αŸαž‘ 18+αž’αžΆαž…αž…αžΌαž›αž˜αž€αž’αžΆαž“αž”αžΆαž“αž αžΎαž™ αžŸαž„αŸ’αžƒαžΉαž»αž˜αžαžΆαž’αŸ’αž“αž€αž‘αžΆαŸ†αž„αž’αžŸαŸ‹αž‚αŸ’αž“αžΆαž“αž·αž„αžšαžΈαž€αžšαžΆαž™αž€αŸ’αž“αž»αž„αž€αžΆαžšαž’αžΆαž“ αž αžΎαž™αž“αž·αž„αž“αŸ…αžαŸ‚αž‚αžΆαŸ†αž‘αŸ’αžšαžαŸ’...
127K 5.3K 46
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...