๐Ÿ”ž SHORT NOVELS ๐Ÿ”ž

By NyNy09851

428K 10.6K 934

๐Ÿ”žแž”แŸ’แžšแž—แŸแž‘แžšแžฟแž„แžแŸ’แž›แžบ ๐Ÿ”ž แž˜แžถแž“แž–แžถแž€แŸ’แž™แž˜แžทแž“แžŸแž˜แžšแž˜แŸ’แž™แž˜แžทแž“แž›แŸ’แžขแžŸแž˜แŸ’แžšแžถแž”แŸ‹แž€แŸ’แž˜แŸแž„แž˜แžทแž“แž‘แžถแž“แŸ‹แž‚แŸ’แžšแž”แŸ‹แžขแžถแž™แžป แž”แžพแž˜แžทแž“แž…แž„แŸ‹แžขแžถแžขแžผแžŸแž…แŸ„แž› #teakook #bg #teahyun... More

๐Ÿ”žแž”แŸ’แžขแžผแž“แžแŸ’แž›แŸƒ๐Ÿ”ž (1/2)
๐Ÿ”žแž”แŸ’แžขแžผแž“แžแŸ’แž›แŸƒ๐Ÿ”ž (2/2)
๐Ÿ”žแž˜แžทแžแŸ’แžแžแŸ‚แžˆแŸ’แž˜แŸ„แŸ‡๐Ÿ”ž
๐Ÿ”žแžขแŸ’แž“แž€แžŸแž˜แŸ’แžขแžถแž๐Ÿ”ž
แž”แŸ’แžšแž–แž“แŸ’แž’แžŸแž˜แŸ’แž›แžถแž‰แŸ‹๐Ÿ”ž
แž€แŸ’แž›แžนแž”๐Ÿ”ž
แž แžถแžแŸ‹แž”แŸ’แžšแžถแžŽ๐Ÿ”ž
แž—แžถแž‚แž–แžทแžŸแŸแžŸ
แžขแž„แŸ’แž‚แžšแž€แŸ’แžŸแžšแžผแž”แžŸแŸ’แžšแžŸแŸ‹ (แŸก)
แžขแž„แŸ’แž‚แžšแž€แŸ’แžŸแžšแžผแž”แžŸแŸ’แžšแžŸแŸ‹(แŸข)
แžขแž„แŸ’แž‚แžšแž€แŸ’แžŸแžšแžผแž”แžŸแŸ’แžšแžŸแŸ‹แŸกแŸฉ+(แŸฃ)
แžขแž„แŸ’แž‚แžšแž€แŸ’แžŸแžšแžผแž”แžŸแŸ’แžšแžŸแŸ‹๐Ÿ”ฅ(แŸค)
แžขแž„แŸ’แž‚แžšแž€แŸ’แžŸแžšแžผแž”แžŸแŸ’แžšแžŸแŸ‹๐Ÿ”ฅ (แŸฅ)
แžขแž„แŸ’แž‚แžšแž€แŸ’แžŸแžšแžผแž”แžŸแŸ’แžšแžŸแŸ‹(แŸฆ)
แžขแž„แŸ’แž‚แžšแž€แŸ’แžŸแžšแžผแž”แžŸแŸ’แžšแžŸแŸ‹(แž…แž”แŸ‹)
แž›แŸ„แž€แž‚แŸ’แžšแžผ(แŸก)
แž›แŸ„แž€แž‚แŸ’แžšแžผ(แŸข)
แž›แŸ„แž€แž‚แŸ’แžšแžผ(แŸฃ)
แž›แŸ„แž€แž‚แŸ’แžšแžผ(แŸค)
แž›แŸ„แž€แž‚แŸ’แžšแžผ(แŸฅ)
แž›แŸ„แž€แžŸแŸ’แžœแžถแž˜แžธ(แŸฆ)
แž›แŸ„แž€แžŸแŸ’แžœแžถแž˜แžธ(แŸง)
แž›แŸ„แž€แžŸแŸ’แžœแžถแž˜แžธ(แŸจ)
แž›แŸ„แž€แžŸแŸ’แžœแžถแž˜แžธ(แŸฉ)
แž›แŸ„แž€แžŸแŸ’แžœแžถแž˜แžธ(แŸกแŸ )
แž›แŸ„แž€แžŸแŸ’แžœแžถแž˜แžธ(แž…แž”แŸ‹)
แž€แžผแž“แž”แŸ’แžšแžŸแžถแžšแžŸแŸ’แžšแžธ
แž€แžผแž“แž”แŸ’แžšแžŸแžถแžšแžŸแŸ’แžšแžธ(แŸข)แž…แž”แŸ‹
แžขแŸ’แž“แž€แž€แŸ†แžŠแžšแžŸแŸ’แž“แŸแž แžถแž‚แŸ(แŸก)
แžขแŸ’แž“แž€แž€แŸ†แžŠแžšแžŸแŸ’แž“แŸแž แžถแž‚แŸ(แŸข)
แžขแŸ’แž“แž€แž€แŸ†แžŠแžšแžŸแŸ’แž“แŸแž แžถแž‚แŸ(แŸฃ)
แžขแŸ’แž“แž€แž€แŸ†แžŠแžšแžŸแŸ’แž“แŸแž แžถแž‚แŸ(แŸค)
แžขแŸ’แž“แž€แž€แŸ†แžŠแžšแžŸแŸแŸ’แž“แž แžถแž‚แŸ(แŸฅ)
แžขแŸ’แž“แž€แž€แŸ†แžŠแžšแžŸแŸ’แž“แŸแž แžถแž‚แŸ(แŸฆ)
แž€แŸ†แžŠแžšแžŸแŸ’แž“แŸแž แžถแž‚แŸ(แŸง)
แž€แŸ†แžŠแžšแžŸแŸ’แž“แŸแž แžถแž‚แŸ(แŸจ)
แž€แŸ†แžŠแžšแžŸแŸแŸ’แž“แž แžถแž‚แŸ(แŸฉ)
แž€แŸ†แžŠแžšแžŸแŸ’แž“แŸแž แžถแž‚แŸ(แŸกแŸ )
แž€แŸ†แžŠแžšแžŸแŸ’แž“แŸแž แžถแž‚แŸ(แŸกแŸก)
แž€แŸ†แžŠแžšแžŸแŸ’แž“แŸแž แžถแž‚แŸ(แŸกแŸข)
แž€แŸ†แžŠแžšแžŸแŸ’แž“แŸแž แžถแž‚แŸ(แž…แž”แŸ‹)
bully(1)
bully (2)
bully (3)
bully (4)
bully (5)
bully (7)
bully (แž…แž”แŸ‹)
trailer
แž‘แžถแžŸแž€แžšแžšแž”แžŸแŸ‹แž…แž“ แž‡แžปแž„แž แŸ’แž‚แžปแž€ (1)
แž‘แžถแžŸแž€แžšแžšแž”แžŸแŸ‹ แž…แž“ แž‡แžปแž„แž แŸ’แž‚แžปแž€(2)
แž‘แžถแžŸแž€แžšแžšแž”แžŸแŸ‹ แž…แž“ แž‡แžปแž„แž แŸ’แž‚แžปแž€(3)
แž‘แžถแžŸแž€แžšแžšแž”แžŸแŸ‹ แž…แž“ แž‡แžปแž„แž แŸ’แž‚แžปแž€ (4)
แž‘แžถแžŸแž€แžšแžšแž”แžŸแŸ‹ แž…แž“ แž‡แžปแž„แž แŸ’แž‚แžปแž€(5)
แž‘แžถแžŸแž€แžšแžšแž”แžŸแŸ‹ แž…แž“ แž‡แžปแž„แž แŸ’แž‚แžปแž€ (6)
แž‘แžถแžŸแž€แžšแžšแž”แžŸแŸ‹ แž…แž“ แž‡แžปแž„แž แŸ’แž‚แžปแž€
แž‘แžถแžŸแž€แžšแžšแž”แžŸแŸ‹ แž…แž“ แž‡แžปแž„แž แŸ’แž‚แžปแž€ (8)
แž‘แžถแžŸแž€แžšแžšแž”แžŸแŸ‹ แž…แž“ แž‡แžปแž„แž แŸ’แž‚แžปแž€ (9)
แž‘แžถแžŸแž€แžšแžšแž”แžŸแŸ‹ แž…แž“ แž‡แžปแž„แž แŸ’แž‚แžปแž€(แž…แž”แŸ‹)
hello

bully (6)

3.6K 177 27
By NyNy09851

រឿងមួយអាចបញ្ចប់ទៅដោយអ្នកអានស្មានមិនដល់ក៏ថាបានដែរ ព្រោះរឿងមួយនេះខ្ញុំសរសេរឱ្យប្លែកពីរឿងដទៃ😊

______

"ប៉ាម៉ាក់ ខ្ញុំត្រឡប់មក វិ...ផាច់"ថេហ្យុង ដើរចូលមកក្នុងផ្ទះវិញស្រែកប្រាប់ប៉ាម៉ាក់របស់នាងតាមទម្លាប់រាល់ដង ប៉ុន្តែមិនទាន់ទាំងបានប៉ុន្មានផងផ្ទៃមុខដែលធ្លាប់តែរលោងស្អាតគ្មានស្លាកស្នាមនោះក៏ត្រូវងាកទៅម្ខាងតាមកម្លាំងដៃអ្នកជាឪពុកបង្ហាញឱ្យឃើញស្នាមម្រាមប្រាំដិតជាប់នៅលើផ្ទៃមុខ

"លោកបង?"លោកស្រីគីមខ្ទប់មាត់ដើរទៅក្បែរកូនស្រីមុននឹងហៅអ្នកដែលមាននាមជាស្វាមីដោយការភ្ញាក់ផ្អើល

"លោកប៉ា?"ថេហ្យុង ងើបមុខមកសម្លឹងអ្នកដែលមាននាមជាឪពុកទាំងរលីងរលោងទឹកភ្នែកសឹងតែមិនជឿថាឪពុកដែលធ្លាប់តែស្រឡាញ់ថ្នាក់ថ្នមនាងដូចជាព្រះនាងតូចពេលនេះបែរជាហ៊ានលើកដៃវាយនាងគ្មានប្រណី

"មានដឹងខ្លួនទេថាបានធ្វើអ្វីនោះ ដឹងទេ ព្រោះតែឯងពេលនេះទីផ្សារភាគហ៊ុនរបស់យើងចុះខ្លាំងណាស់ ចំណែកអ្នកបណ្តាក់ទុនក៏ចាប់ដកខ្លួនចេញបណ្តើរៗហើយ គ្រប់យ៉ាងគឺព្រោះតែឯងម្នាល់គត់"លោកគីម ស្រែកឡើងថាឱ្យនាងខ្លាំងៗ បើកុំតែនាងបង្ករឿងនេះឡើង ហ៊ុនតបស់គាត់ក៏មិនធ្លាក់ចុះទាបថ្នាក់នេះដែរបែបនេះហើយតើមិនឱ្យគាត់ខឹងបានយ៉ាងមិចនឹងកើត

"តែយ៉ាងណាលោកបងក៏មិនគួរវាយកូនថ្នាក់នេះដែរ នាងនៅក្មេងធ្វើខុសជារឿងធម្មតាទេ"លោកស្រីគីម ស្រែកឲ្យស្វាមីវិញ កូនគាត់ស្រឡាញ់ថ្នាក់ថ្នមខ្លាំងណាស់ចុះហេតុអ្វីបានជាស្វីមីរបស់គាត់មកវាយនាងអញ្ចឹងទោះជានាងធ្វើខុស តែក៏អាចនិយាយប្រៀនប្រដៅនាងបានតើ ហេតុអ្វីក៏ចាំបាច់ប្រើកម្លាំងបាយដាក់នាង នាងនៅក្មេងខ្លាំងណាស់

"ធម្មតាហើយហ្នឹង ដល់ថ្នាក់បញ្ជាឱ្យគេទៅចាប់រំលោភមិត្តរួមថ្នាក់ហ្នឹង នេះសំណាងហើយហើយដែលគេមិនរករឿងប្តឹងនោះ បើមិនអញ្ចឹងទេត្រៀមខ្លួនទៅ យើងមិននឹកស្មានថាយើងមានកូនចរិតដូចឯងបែបនេះទាល់តែសោះថេហ្យុង"

"ចរិតដូចខ្ញុំវាយ៉ាងមិច ចរិតដូចខ្ញុំវាអាក្រក់ខ្លាំងណាស់មែនទេ? បានជាគ្រប់គ្នាចេះតែខឹងស្អប់ខ្ញុំបែបហ្នឹង"ថេហ្យុង មើលចុះនាងយំទៀតហើយ តែនាងពិតជាពិបាកក្នុងការទប់ខ្លាំងណាស់ហេតុអ្វីក៏គ្រប់គ្នាសុទ្ធតែខឹងស្អប់នាងអញ្ចឹង ឥលូវនេះសូម្បីតែប៉ារបស់នាងក៏មិនលើកលែងដែរ

"ត្រូវហើយ ចរិតរបស់ឯងពិតជាគួរឲ្យស្អប់ខ្លាំងណាស់"

"បើចរិតខ្ញុំគួរឱ្យស្អប់ខ្លាំងណាស់ខ្ញុំនឹងចេញឱ្យឆ្ងាយពីប៉ាចុះ មិនឱ្យប៉ាឃើញមុខរបស់ខ្ញុំទៀតទេ"ថេហ្យុង និយាយតែប៉ុនហ្នឹងក៏រត់ឡើងទៅខាងលើបាត់ទាំងទឹកភ្នែករហាម

"ថេហ្យុង ថេហ្យុង"លោកស្រីគីមស្រែកហៅកូនស្រីបម្រុងនឹងរត់ទៅតាមហើយតែត្រូវនាងបិទទ្វារចោលមុនបាត់

"ហេតុអ្វីក៏បងធ្វើបែបនេះ? បើកូនស្រីខ្ញុំកើតរឿងអ្វីទៅខ្ញុំច្បាស់ជាមិនលើកលែងឱ្យបងដាច់ខាត"លោកស្រីគីម ងាកមកស្តីឱ្យស្វាមីវិញទាំងខឹងខ្លាំងណាស់ក្រែងកាលពីមុនគាត់ក៏ដឹងមិនអញ្ចឹងថាថេហ្យុងជួបរឿងអ្វីខ្លះនោះ ចុះហេតុអ្វីក៏ពេលនេះនៅតែធ្វើបែបហ្នឹងដាក់នាងទៀត

________

"ហឹកៗ គ្រប់គ្នាគ្មានអ្នកណាស្រឡាញ់ខ្ញុំទេ"ថេហ្យុង ឡើងមកដល់ខាងលើកបន្ទប់ចាក់សោរបិទទ្វារជិតឈឹងមុននឹងទាញទូរស័ព្ទមកមើលទីបំផុតនាងក៏ព្របើកទូរស័ព្ទមកមើលខមិនដែលចូលខមិនលើរូបផុសរបស់នាងទាំងទឹកភ្នែករហាម ពាក្យក្នុងខមិននោះគឺសិទ្ធសឹងតែជាពាក្យអាក្រក់ៗទាំងអស់ ធ្វើឲ្យនាងអានហើយពិតជាពិបាកទទួលយកខ្លាំងណាស់

"មនុស្សចិត្តអាក្រក់"

"មនុស្សមានរូបរាងជាទេពអប្សរថែចិត្តជាបិសាច"

"តើចិត្តនាងសាងពីអ្វីទៅទើបហ៊ានធ្វើរឿងគួរឱ្យស្អប់បែបនេះទៅរួច"

"ទៅស្លាប់ទៅ នៅលើពិភពលោកនេះមិនសមមានមនុស្សដូចជានាងទេ"

"ទៅស្លាប់ទៅ"

"ទៅស្លាប់ទៅ"

"ទៅស្លាប់ទៅ"....

រាល់ពាក្យខមិនទៃងអស់ថេហ្យុងអានគ្រប់ទាំងអស់ហើយខមិនភាគច្រើនសុទ្ធតែជេស្តីនាងនៅមានដេញឱ្យនាងទៅស្លាប់ថែមទៀតផង

"តើពិភពលោកនេះ ពិតជាលែងទទួលខ្ញុំហើយពិតមែនឬ?"ថេហ្យុង ដៃកាន់ទូរស័ព្ទទាំងញ័រគំនិតអវិជ្ជមានទាំងប៉ុន្មានហោះចូលមកក្នុងខួរក្បាលនាដោយហាមមិនបានព្រមទាំងសម្លឹងមើលចិញ្ចៀនត្បូងពេជ្រដែលមានពាក់នៅលើដៃនាងខាងឆ្វេងរបស់នាងជាចិញ្ចៀនភ្ជាប់ពាក្យរវាងនាងនិងជុងហ្គុកនោះទាំងញញឹមស្រាលៗមុននឹងយកដៃម្ខាងទៀតរបស់នាងទៅអង្អែលលើវាតិចៗ

"វាប្រហែលជាដល់ពេលដែលខ្ញុំត្រូវដោះលែងបងមែនទែនហើយ បែបនោះទើបមិនធ្វើឱ្យបងពិបាកដែលមានខ្ញុំតាមរំខានតោងទាមបងរហូតបែបនេះ ពិភពលោកមួយនេះលែងត្រូវការខ្ញុំហើយ ខ្ញុំក៏លែងត្រូវការពិភពលោកនេះដូចគ្នា"ថេហ្យុង និយាយឡើងព្រមទាំងឈានជើងដើរទៅរកតុសៀវភៅរបស់បាងទាញក្រដាស់មកសរសេរអ្វីក៏មិនដឹង សរសេរបណ្តើរយំបណ្តើរ

@ ២ថ្ងៃក្រោយមក

"ក្រាក"រយៈពេលពីរថ្ងៃហើយដែលថេហ្យុងមិនចេញពីបន្ទប់សូម្បីតែបាយក៏មិននឹក ទឹកក៏មិនស្រេក សូម្បីតែរៀនក៏មិនបានទៅរៀនដែរ ហើយនៅទីបំផុតថ្ងៃនេះនាងក៏ព្រមបើកទ្វារចេញពីបន្ទប់ធ្វើឱ្យលោកស្រីគីមដែលអង្គុយទន្ទឹងរងចាំផ្លូវកូនទាំងយប់ថ្ងៃនោះស្ទុះងើបឡើងទាំងសប្បាយចិត្តដែលនាងព្រមចេញពីបន្ទប់មកវិញតែថាមើលទៅនាងស្គមស្គាំងខ្លាំងណាស់ ចំណែកលោកគីមក៏រាងធូរទ្រូងបន្តិចដែរគ្រាន់តែគាត់មិនបង្ហាញសកម្មភាពតែប៉ុណ្ណោះ នៅតែអង្គុយអានកាសែតធ្វើធម្មតាដូចជាមិនខ្វល់ពីវត្តមានរបស់នាងយ៉ាងអញ្ចឹង ជាហេតុធ្វើឱ្យថេហ្យុងអន់ចិត្តយ៉ាងខ្លាំង

"ថេហ្យុង ទីបំផុតកូនចេញមកហើយមែនទេ? ឃ្លានហើយមែនទេ មកនេះមកម៉ាក់បានត្រៀមម្ហូបច្រើនខ្លាំងណាស់សុទ្ធតែជារបស់ដែលកូនចូលចិត្តទាំងអស់ យ៉ាងមិចដែរ សប្បាយចិត្តដែរទេកូន"លោកស្រីគីម អូសកូនមកអង្គុយនភតុអាហារព្រមទាំងបង្ហាញម្ហូបដែលជាសំណព្វចិត្តរបស់នាងទៀតផងធ្វើឱ្យនាងឃើញហើយអត់នឹងទប់ទឹកភ្នែកមិនបាន

"អរគុណម៉ាក់ខ្លាំងណាស់ អរគុណសម្រាប់គ្រប់យ៉ាង កន្លងមកម៉ាក់ច្បាស់ជាលំបាកព្រោះតែកូនច្រើនពេកហើយ"ថេហ្យុង ដួសអាហារដែលម៉ាក់របស់នាងចាប់មកឱ្យនោះយកមកញ៉ាំទាំងអួលដើមកធ្វើឱ្យអ្នកស្រីគីមឃើញហើយរំជួលចិត្តអាណិតកូនជាពន់ពេក

"មិនអីទេណា មិនអីទេ ម៉ាក់មិនលំបាកនោះទេ"លោកស្រីគីម យកដៃទៅអង្អែលក្បាលកូនតិចៗទាំងរលីងរលោងទឹកភ្នែកកូនគាត់នៅក្មេងខ្លាំងណាស់ហេតុអ្វីក៏មកជួបរឿងបែបនេះទៅវិញ ទឹកចិត្តជាម្តាយទោះកូនខុសយ៉ាងណាក៏នៅតែស្រឡាញ់ គេនៅតែល្អក្នុងកែវភ្នែកគាត់ជានិច្ច

"អាហារដែលម៉ាក់ធ្វើឆ្ងាញ់ខ្លាំងណាស់ កូននឹងចងចាំវាទុក្នុងចិត្តជានិច្ច"ថេហ្យុង

"មិនអីទេ ឲ្យតែកូនចង់ញ៉ាំ ម៉ាក់នឹងធ្វើឱ្យកូនគ្រប់ពេល"

"ហឹកៗ អ្នកម៉ាក់ កូនសូមទោសចាប់ពីថ្ងៃនេះទៅកូននឹងមិនធ្វើឱ្យអ្នកម៉ាក់លំបាកព្រោះតែកូនទៀតនោះទេ"ថេហ្យុង ស្រាប់តែចូលខ្លួនទៅឱបអ្នកដែលមាននាមជាម្តាយនិយាយស្តីចម្លែកៗតែប្រហែលជានាងដឹងខ្លួនខុសហើយចង់កែខ្លួនហើយមើលទៅ

"មិនលំបាកទេ សម្រាប់កូនស្រីម៉ាក់ មិនមានព្យាថាលំបាកនោះទេ"លោកស្រីគីម អង្អែលក្បាលនាងតូចស្រាលៗដោយការលួងលោម

"និយាយអញ្ចឹងកូនញ៉ាំឆ្អែតហើយ កូនចង់សុំម៉ាក់ទៅដើរលេងតើបានទេម៉ាក់"ថេហ្យុង

"មិនអីទេចាំម៉ាក់ឱ្យអ្នកបើកឡានជូនទៅយ៉ាងមិចដែរ?"

"មិនអីទេកូនចង់ទៅតែម្នាក់ឯង"

"ឱ្យតែកូនសប្បាយចិត្តកូនចង់ធ្វើអ្វីក៏បានដែរណា"

"បើអញ្ចឹងកូនសុំទៅឥលូវនេះតើបានទេ"

"អឹមទៅចុះកូន"លោកស្រីគីម ងក់ក្បាលអនុញ្ញាតទើបថេហ្យុងដើរចេញទៅតែពេលដែលឈានមកដល់សាឡុងបន្ទប់ទទួលភ្ញៀវក៏ឃើញលោកគីមនៅត្រង់នោះទើបឈប់ជំហ៊ានបន្តិចមុននឹងនិយាយឡើង

"សុំទោសលោកប៉ា ពីថ្ងៃនេះទៅខ្ញុំនឹងមិនធ្វើឱ្យលោកប៉ាលំបាកព្រោះតែខ្ញុំទៀតទេ"ថេហ្យុង និយាយតែប៉ិនហ្នឹងក៏ដើរចេញទៅបាត់ចំណែកលោកគីមក៏មិនបានមាត់ករអ្វីតបទៅនាងវិញដែរ

"ប្រាវ អួយ ថេហ្យុង"សម្លេងបែកខ្ចាយទៅលើរូបថតជុំគ្រួសារដោយស្នាដៃលោកស្រីគីមដោយគ្មានមូលហេតុគ្រាន់តែប៉ះបន្តិចសោះក៏ធ្លាប់ពីលើតុបែកកញ្ចក់ខ្ទិចអ្វីដែលសំខាន់បែកទៅលើមុខរបស់ថេហ្យុងថែមទៀតធ្វើឱ្យលោកស្រីគីមប្រញាប់ឱនទៅរើសអំបែកកញ្ចក់នោះភ្លាមតែមិនប្រយ័ត្នក៏ធ្វើឱ្យមុនដៃចេញឈាមមករហាម កាន់តែធ្វើឱ្យចិត្តលោកស្រីមិនស្រួលហើយពេលដែលនឹកឃើញដល់សម្តីចម្លែកៗរបស់ថេហ្យុងដែលនិយាយជាមួយគាត់មុននេះ

"មានរឿងអ្វីហ្នឹងអូន?"លោកគីម ដែលឮសម្លេងធ្លាក់បែករបស់រួមទាំងសម្លេងអ្នកជាភរិយានោះប្រញាប់រត់មកមើលយ៉ាងលឿន

"លោកបង ថេហ្យុង ហឹកៗ ថេហ្យុង អូនមានអារម្មណ៍មិនសូវស្រួលសោះ ថ្ងៃនេះនាងនិយាតជាមួយអូនប្លែកៗខ្លាំងណាស់លោកបង ហឹកៗ លោកបងឆាប់ទៅតាមថេហ្យុងត្រឡប់មកវិញមក អូនបារម្ភខ្លាំងណាស់"

"បានៗ ចាំបងឱ្យគេទៅតាមកូនត្រឡប់មកវិញ"លោកគីមអង្អែលខ្នងអ្នកជាភរិយាដើម្បីលួងលោមមុននឹងស្រែកបញ្ជាកូនចៅដើម្បីឱ្យចេញទៅតាមរកថេហ្យុងត្រឡប់មកវិញ

@ ស្ពានទន្លេហាន់

នៅលើបង្កាន់ដៃស្ពានស្ងាត់ជ្រងុំដោយសារតែពេលនេះគឺយប់ជ្រៅណាស់ទៅហើយមិនសូវជាមានមនុស្សឆ្លងកាត់នោះទេតែបើយើងក្រលេកមើលឱ្យជាក់យើងនឹងបានឃើញក្មេងស្រីវ័យ១៦ឆ្នាំម្នាក់ឈរលើបង្កាន់ដៃនោះទាំងភ្នែករហាមទុកង្វល់កប់ទុកក្នុងទ្រូងរយលានអត្ថន័យ

"ពិភពលោកនេះលែងត្រូវការខ្ញុំទៀតហើយ ដូច្នេះខ្ញុំក៏គ្មានហេតុផលអ្វីត្រូវនៅបន្តទៀតដែរ ប៉ាម៉ាក់ សូមទោស កូនម្នាក់នេះអកត្តញូ បើមានជាតិក្រោយកូនសូមឱ្យកើតជាកូនរបស់ប៉ានិងម៉ាក់ម្តងទៀត ហើយកូននឹងធ្វើខ្លួនឱ្យល្អជាងនេះ បងជុងហ្គុក ពេលអត់ពីខ្ញុំទៅខ្ញុំសូមឱ្យបងមានក្តីសុខ ជួបមនុស្សដែលបងស្រឡាញ់ និងមិនមានអ្នកតាមរំខានបងដូចជាខ្ញុំទៀតទេចាប់ពីវិនាទីនេះតទៅ ស្រឡាញ់បងជាជម្រើសរបស់ខ្ញុំ ទោះជាឈឺចាប់ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តដែលបានស្រឡាញ់បង ប្រូង"

"ថេហ្យុង កូនម៉ាក់~"

រងចាំភាគបន្ត

Continue Reading

You'll Also Like

8.6K 588 31
~ แ€กแ€แ€ปแ€…แ€บแ€€แ€ญแ€ฏแ€ฅแ€•แ€€แ€นแ€แ€ฌแ€•แ€ผแ€ฏแ แ€ฅแ€ฎแ€ธแ€”แ€ฑแ€ฌแ€€แ€บแ€”แ€ฒแ€ท แ€›แ€ฝแ€ฑแ€ธแ€แ€ปแ€šแ€บแ€›แ€™แ€Šแ€บแ€†แ€ญแ€ฏแ€›แ€„แ€บแ€แ€ฑแ€ฌแ€„แ€บ แ€™แ€„แ€บแ€ธแ€€แ€›แ€ฝแ€ฑแ€ธแ€แ€ปแ€šแ€บแ€–แ€ญแ€ฏแ€ท แ€‘แ€ญแ€ฏแ€€แ€บแ€žแ€„แ€บแ€ทแ€แ€ฒแ€ทแ€žแ€ฐ ~
111K 3.5K 37
Yum sausage.
88.2K 2.9K 108
here you will find a few of my ideas. Have fun :) -Angst + Character death (Chapter 1) -slownburn??? Idk/Mialotte (Chapter2) -family drama (Chapter 3...
78.5K 6.1K 27
"๐š†๐š‘๐šŽ๐š— ๐š ๐š’๐š•๐š• ๐š๐š‘๐šŽ๐šข ๐šœ๐š๐š˜๐š™ ๐š‘๐šŠ๐š๐š’๐š—๐š ๐š–๐šŽ ?" ๐Ÿท๐Ÿป ๐šข๐šŽ๐šŠ๐š› ๐š˜๐š•๐š ๐š…๐š’๐šœ๐š‘๐š—๐šž ๐šŠ๐šœ๐š”๐šŽ๐š ๐šŒ๐š›๐šข๐š’๐š—๐š ๐š‘๐š’๐šœ ๐š‘๐šŽ๐šŠ๐š›๐š ๐š˜๐šž๐š. "๐š†๐š‘๐šŽ...