πŸ”ž SHORT NOVELS πŸ”ž

By NyNy09851

374K 10.2K 931

πŸ”žαž”αŸ’αžšαž—αŸαž‘αžšαžΏαž„αžαŸ’αž›αžΊ πŸ”ž αž˜αžΆαž“αž–αžΆαž€αŸ’αž™αž˜αž·αž“αžŸαž˜αžšαž˜αŸ’αž™αž˜αž·αž“αž›αŸ’αž’αžŸαž˜αŸ’αžšαžΆαž”αŸ‹αž€αŸ’αž˜αŸαž„αž˜αž·αž“αž‘αžΆαž“αŸ‹αž‚αŸ’αžšαž”αŸ‹αž’αžΆαž™αž» αž”αžΎαž˜αž·αž“αž…αž„αŸ‹αž’αžΆαž’αžΌαžŸαž…αŸ„αž› #teakook #bg #teahyun... More

πŸ”žαž”αŸ’αž’αžΌαž“αžαŸ’αž›αŸƒπŸ”ž (1/2)
πŸ”žαž”αŸ’αž’αžΌαž“αžαŸ’αž›αŸƒπŸ”ž (2/2)
πŸ”žαž˜αž·αžαŸ’αžαžαŸ‚αžˆαŸ’αž˜αŸ„αŸ‡πŸ”ž
πŸ”žαž’αŸ’αž“αž€αžŸαž˜αŸ’αž’αžΆαžπŸ”ž
αž”αŸ’αžšαž–αž“αŸ’αž’αžŸαž˜αŸ’αž›αžΆαž‰αŸ‹πŸ”ž
αž€αŸ’αž›αžΉαž”πŸ”ž
αž αžΆαžαŸ‹αž”αŸ’αžšαžΆαžŽπŸ”ž
αž—αžΆαž‚αž–αž·αžŸαŸαžŸ
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹ (៑)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹(្)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹αŸ‘αŸ©+(៣)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹πŸ”₯(ៀ)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹πŸ”₯ (αŸ₯)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹(៦)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹(αž…αž”αŸ‹)
αž›αŸ„αž€αž‚αŸ’αžšαžΌ(៑)
αž›αŸ„αž€αž‚αŸ’αžšαžΌ(្)
αž›αŸ„αž€αž‚αŸ’αžšαžΌ(៣)
αž›αŸ„αž€αž‚αŸ’αžšαžΌ(ៀ)
αž›αŸ„αž€αž‚αŸ’αžšαžΌ(αŸ₯)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៦)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៧)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៨)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៩)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៑០)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(αž…αž”αŸ‹)
αž€αžΌαž“αž”αŸ’αžšαžŸαžΆαžšαžŸαŸ’αžšαžΈ
αž€αžΌαž“αž”αŸ’αžšαžŸαžΆαžšαžŸαŸ’αžšαžΈ(្)αž…αž”αŸ‹
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(្)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៣)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(ៀ)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸαŸ’αž“αž αžΆαž‚αŸ(αŸ₯)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៦)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៧)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៨)
αž€αŸ†αžŠαžšαžŸαŸαŸ’αž“αž αžΆαž‚αŸ(៩)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑០)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑៑)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑្)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(αž…αž”αŸ‹)
bully(1)
bully (2)
bully (3)
bully (5)
bully (6)
bully (7)
bully (αž…αž”αŸ‹)
trailer
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (1)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(2)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(3)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (4)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(5)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (6)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (8)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (9)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(αž…αž”αŸ‹)
hello

bully (4)

2.9K 184 41
By NyNy09851

"លោកដឹងថាអ្នកណាជាអ្នកនៅពីក្រោយខ្នងរឿងនេះមែនទេ?"ចូលមកដល់ក្នុងឡានភ្លាមអាន់ណាក៏ពោលឡើងសួរទៅកាន់រាងក្រាស់ភ្លាមទាំងទឹកភ្នែករលីងរលោងបើតាមសម្តីសម្តៅដែលនាយនិយាយជាមួយថេហ្យុងមុននេះនាងអាចទាយដឹងថានាយប្រាកដជាដឹងមិនខាន

"ខ្ញុំដឹង ហើយខ្ញុំពិតជាសុំទោស ដែលជាដើមហេតុធ្វើឱ្យអ្នកនាងជួបរឿងបែបនេះ"ជុងហ្គុក តបទៅវិញទាំងឱនមុខចុះទទួលកំហុសបើមិនមែនព្រោះតែនាយថេហ្យុងក៏មិនកាចសាហាវដល់ថ្នាក់ហ៊ានធ្វើរឿងទាំងនេះឡើងដែរ

"លោកមិនចាំបាច់សុំទោសនោះទេ ព្រោះលោកមិនបានខុស អ្នកដែលធ្វើរឿងទាំងនេះទៅវិញទេដែលគួរសុំទោសនោះ"អាន់ណាតបទៅវិញទាំងងាកមើលបែរមុខទៅខាងបង្អួចឡាននិយាយពាក្យចេញពីចិត្តប្រាប់ទៅនាយដែលធ្វើឱ្យជុងហ្គុកបានត្រឹមតែស្ងាត់មាត់រកពាក្យអ្វីមកតបនឹងនាងមិនបាន និយាយតាមត្រង់ចុះនាយពិតជាគ្មានមធ្យោបាយឱ្យថេហ្យុងចេញមុខមកសុំទោសនោះទេ

________

@ ថ្ងៃថ្មី

ថ្ងៃនេះដូចសព្វមួយដងសិស្សគ្រប់រូបនាំគ្នាដើរចូលសាលាសម្តៅទៅកាន់ថ្នាក់រៀងៗខ្លួនតែអ្វីដែលចម្លែកនោះគឺថាថ្ងៃនេះអាន់ណាមិនបានត្រូវគេប៊ូលីធ្វើបាបដូចរាល់ដងនោះទេ តែអ្វីដែលកាន់តែចម្លែកជាងនេះទៅទៀតនោះគឺក្រសែភ្នែកជាច្រើនគូរបាញ់មករកថេហ្យុងទាំងសម្លេងខ្សឹបខ្សៀវគ្នាបន្លឺឱ្យរងំពេញត្រចៀកតែមិនដឹងជានិយាយពីរឿងអ្វីខ្លះនោះទេ

"ថេហ្យុង ថេហ្យុង"កំពុងតែឆ្ងល់នឹងសកម្មភាពពួកគេសុខៗក៏មានសម្លេងមួយបន្លឺឡើងទោះមិនឃើញមុខក៏អាចទាយដឹងដែរថាម្នាក់នោះច្បាស់ណាស់គ្មានអ្នកណាគេក្រៅពីយូណាមិត្តសម្លាញ់របស់នាងនោះទេ

"មានអ្វីមែនទេ?"ថេហ្យុង លើកជាសំណួរសួរទៅកាន់មិត្តទាំងជ្រួញចិញ្ចើមបែបមិនយល់ដែលមកធ្វើជាស្លន់ៗបែបនេះឱ្យនាងកាន់តែឆ្ងល់លើសដើម

"តើឯងពិតជាបានធ្វើបែបនោះពិតមែនឬ?"យូណា សួរទៅថេហ្យុងដើម្បីទាមទារចម្លើយទោះបីជារាល់ដងថេហ្យុងតែងតែធ្វើបាបគេពិតមែនប៉ុន្តែមិនដល់ថ្នាក់នោះទេដូច្នេះហើយទើបនាងមិនទាន់ជឿព័ត៌មានទាំងនោះមួយរយភាគរយនៅឡើយទេ តែថាវាក៏អាចដែរព្រោះថេហ្យុងស្រឡាញ់គូដណ្ដឹងនាងខ្លាំងណាស់ដូច្នេះប្រហែលជាប្រច័ណ្ឌខ្លាំងពេកដល់ថ្នាក់ហ៊ានធ្វើរឿងទាំងនោះផងក៏មិនដឹង

"ធ្វើ? យើងធ្វើអ្វីទៅ?"ថេហ្យុង កាន់តែមិនយល់ហើយថានាងបានទៅធ្វើអ្វីនោះបានជាម្នាក់ៗមើលមកនាងខុសប្លែកពីរាល់ដងខ្លាំងម្ល៉េះ ហើយឥលូវនៅមកឮសំណួរមិនដឹងក្បាលមិនដឹងកន្ទុយរបស់មិត្តទៀត ធ្វើឲ្យនាងកាន់តែវ៉ល់លើសដើមហើយ

"គឺរឿងដែលនាងអាន់ណានោះត្រូវពួកបងធំ នាំទៅរំលោភប៉ុន្តែបានសិស្សច្បងជុងហ្គុកទៅជួយទាន់ហ្នឹង មានគេនិយាយថាឯងជាអ្នកនៅពីក្រោយខ្នងរឿងនេះ តើវាពិតដែរទេ?"យូណា

"ឯងមើលមកយើងសមជាមនុស្សបែបនោះទេ?"ថេហ្យុង លើកជាសំណួរសួរទៅកាន់ថេហ្យុងវិញ នៅជាមួយនាងធ្វើជាមិត្តភក្តិរបស់នាងរាប់ឆ្នាំហើយមិនដឹងទេឬថានាងជាមនុស្សបែបណានោះ ហើយនាងស្អប់ក្រុមពួកបងធំនឹងសឹងស្លាប់ទៅហើយរឿងអ្វីដែលនាងទៅរកពួកនោះឱ្យជួយនោះបើនាងចង់បានបែបហ្នឹងពិតមែនកូនចៅប៉ារបស់នាងខ្វះអី នាងបញ្ជាឱ្យធ្វើអ្វីក៏ធ្វើដែរមិនចាំបាច់ហត់ទៅបន្ទាបខ្លួនពឹងអ្នកដែលនាងស្អប់នោះទេ

"ក៏សមតិចៗដែរ ប៉ុន្តែយើងគិតថាឯងមិនអាចនោះទេ បើឯងធ្វើបែបហ្នឹងពិតមែនយើងច្បាស់ជាដឹងរឿងមុនហើយ មិនមែនមកដឹងរឿងតាមពួកអស់នោះទេ"យូណា និយាយដោយការគិតពិចារណាបើតាមរាល់ដងមិនថាមានរឿងអ្វីតូចឬធំនោះទេនាងច្បាស់ជាពិភាក្សាជាមួយគេហើយដូច្នេះបានន័យថាថេហ្យុងមិនបានដឹងរឿង បើអញ្ចឹង តើអ្នកណាជាអ្នកធ្វើឱ្យមានរឿងទាំងនេះកើតឡើងទៅ?

"នឹងបានថា ក្នុងរឿងនេះច្បាស់ជាមានអ្នកចង់ទម្លាក់កំហុសឱ្យយើងជាមិនខានទេ តែគិតថាយើងខ្វល់ឬ គ្មានផ្លូវទេ"ថេហ្យុង នាងមិនខ្វល់ស្រាប់ហើយចង់អ្នកណាមើលមកនាងអាក្រក់យ៉ាងមិចក៏នាងមិនខ្វល់ដែរអ្វីដែលសំខាន់នាងមិនបានធ្វើគឺចប់

"បានហើយ តោះទៅញ៉ាំបាយវិញ ឃ្លានណាស់"យូណា កៀកថេហ្យុងដើរចេញទៅរោងអាហារទាំងសើចសប្បាយជាមួយគ្នាហាក់មិនខ្វល់ពីពពួកមាត់ចាបមាត់ព្រាបទាំងនោះសោះ ដើរមកដល់ខាងក្នុងក៏ត្រូវអាក់សកម្មភាពទឹកមុខប្រែទៅជារាបស្មើបន្ទាប់ពីឃើញរូបភាពនៅចំពោះមុខ

"ឮថានាងត្រូវគេរំលោភមែនទេ? យ៉ាងមិចស្មានថាថ្ងៃនេះមិនមករៀនហើយតើ"ថេហ្យុង ដើរមកឈរទល់មុខអាន់ណា ព្រមទាំងនិយាយឌឺដងផ្លែផ្កាសើរើភាពឈឺចាប់របស់នាងកាលពីម្សិលមិញឡើងមកវិញហាក់មិនខ្វល់ពីចិត្តគេទល់តែសោះ ចំណែកអ្នកនៅក្នុងកង់ទីនអាហារឯនេះវិញងាកមកមើលពួកនាងគ្រប់គ្នា

"ថេហ្យុង កុំបង្ករឿងអី"យូណា ដែលនៅក្បែរនោះឱនក្សឹបប្រាប់ថេហ្យុងតិចៗព្រោះពេលនេះមិនមែនជាពេលដែលត្រូវរករឿងនាងទេមើលចុះទូរស័ព្ទឲ្យគ្រប់ដៃសម្តៅមករកពួកគេ ហើយច្បាស់ណាម្តងនេះគ្រប់គ្នាច្បាស់ជានៅខាងអាន់ណាជាមិនខានទេ

"ទៅខ្វល់ពីពួកទាំងអស់ហ្នឹងធ្វើស្អី"ថេហ្យុង

"ត្រូវហើយនាងមិចនឹងអាចខ្វល់បានទៅ ព្រោះនាងជាកូនអ្នកមាននាងធ្វើអ្វីក៏ត្រូវតែរហូតហ្នឹង ខ្ញុំទេដែលជាអ្នកខុស ទៅត្រូវគេធ្វើបាបរាល់ថ្ងៃក៏ខ្ញុំនៅតែខុសដែរ"អាន់ណា បង្ហាញទឹកមុខកម្សត់ចេញមកពោរពេញទៅដោយក្តីអាណិតសម្រាប់អ្នកគ្រប់គ្នាតែក្នុងនោះគ្មានថេហ្យុងទេ

"នេះនាង..."

"ឱ្យល្មមៗ បានហើយថេហ្យុង នាងធ្វើបាបគេប៉ុនហ្នឹងហើយនៅមិនទាន់គ្រប់គ្រាន់ទៀតមែនទេ?"ស្របពេលដែលថេហ្យុងយាដៃបម្រុងនឹងទះកំផ្លៀងទៅលើមុខរបស់អាន់ណាតែក៏ត្រូវរាងក្រាស់ជុងហ្គុកចេញមកពីណាមិនដឹងទេមកចាប់ដៃនាងជាប់មិនឱ្យទះទៅលើមុខអាន់ណាបានមុននឹងពោលឡើងនៅចំពោះមុខមនុស្សគ្រប់គ្នាធ្វើឱ្យថេហ្យុងខឹងយ៉ាងខ្លាំង

"នេះបង កាន់ជើងវាមែនទេ?"ថេហ្យុង ចង្អុលមុខអាន់ណាមុននឹងពោលសំណួរទៅកាន់នាយបែបមិនសុខចិត្ត

"ខ្ញុំមិនបានកាន់ជើងអ្នកណា ខ្ញុំការពារមនុស្សស្លូតត្រង់ ហើយក៏មិនគាំទ្រអ្នកដែលធ្វើខុសហើយមិនព្រមទទួលកំហុសខ្លួនឯងដែរ"

"ខ្ញុំបានទៅធ្វើស្អីទៅ?"

"កុំមកធ្វើពើជាមិនដឹង ក្រែងជានាងមែនទេដែលជាអ្នកនៅពីក្រោយខ្នងឱ្យពួកក្រុមបងធំនោះចាប់ខ្ញុំទៅរំលោភ"បានជិងហ្គុកការពារបែបនេះហើយអាន់ណាក៏លែងខ្លាចអ្វីទៀតដែរនិយាយចេញមកចំៗតែម្តងធ្វើឱ្យអ្នកនៅក្នុងនេះភ្ញាក់ផ្អើលគ្រប់គ្នាមិននឹកស្មានរឿងដែលពួកគេបានឮនោះគឺជារឿពិតទាល់តែសោះ

"ខ្ញុំមិនបានធ្វើ នាងមានភស្តុតាងអ្វីមកចោទខ្ញុំបែបនេះនោះ"ថេហ្យុង ទោះជាចោទនាងយ៉ាងណាក៏ត្រូវមានភស្តុតាងដែរមិនអាចនិយាយតែមាត់បានទេ

"ខ្ញុំគ្មានភស្តុតាងនោះទេ ប៉ុន្តែខ្ញុំជាជនរងគ្រោះ ពេលនោះខ្ញុំបានឮផ្ទាល់ត្រចៀកពួកគេនិយាយបែបនោះ"

"ពិតជាអាក្រក់ខ្លាំងណាស់"

"ពិតមែនហើយៗ"

"ជាកូនអ្នកមានតែបែរជាមកធ្វើចរិតបែបនេះ"

"គួរឲ្យស្អបខ្លាំងណាស់"

"មើលចុះមុខមាត់ស្អាតបាត តែចិត្តគំនិតថោកទាប"

"ពីដំបូងខំចូលចិត្តតែឥលូវស្អប់ដល់ឆ្អឹង"

ពាក្យសម្តីអ្នកនៅទីនេះនាំគ្នាខ្សឹបខ្សៀវគ្នាធ្វើឲ្យថេហ្យុងងាកទៅមើលជុំវិញពួកគេសម្លឹងមើលមកនាងដោយក្រសែភ្នែកស្អបៀខ្ពើមទោះបីជាមុននេះមាត់នាងនិយាយថាមិនខ្វល់ប៉ុន្តែពេលនេះវាមិនដូចការគិតទេ

"ខ្ញុំមិនបានធ្វើ"ថេហ្យុង សម្លឹងមើលទៅមុខនាយសង្ហារព្រមទាំងបដោសេធដើម្បីឱ្យនសយព្រមជឿ ប៉ុន្តែនាយបែរជាមិនមាត់សម្លឹងមើលមើលមកនាងដោយការអស់សង្ឃឹម

"ខ្ញុំមិនគិតថានាងក្លាយទៅជាមនុស្សបែបនេះទេ ថេហ្យុង"

"ហឹសៗ ខ្ញុំយល់ហើយ"ថេហ្យុង សើចហាក់អស់សំណើចនឹងខ្លួនឯងនិយាយបកស្រាយដើម្បីឲ្យគេជឿ ធ្វើមើលតែរាល់ដងគេធ្លាប់ជឿទុកចិត្តនាយអញ្ចឹង បន្ទាប់មកទើបបែរខ្នងដើរត្រឡប់ទៅវិញ

"ថេហ្យុង ថេហ្យុង"ឃើញថេហ្យុងរត់ចេញទៅបែបនេះទើបយូណាប្រញាប់រត់ទៅតាមដែរ

ថេហ្យុងក្រោយពីចេញពីសាលាហើយក៏ចេះតែដើរៗរហូតមកដល់ចំណតឡានក្រុងមួយទើបដាក់ខ្លួនអង្គុយចុះលើកន្លែងរងចាំនោះទាំងទឹកភ្នែកស្រក់ចុះមកតក់ៗនេះឬអារម្មណ៍ដែលត្រូវគេប៊ូលី នេះឬអារម្មណ៍ដែលត្រូវគេមិនជឿទុកចិត្តនោះពេលនេះនាងចាប់ផ្តើមយល់វាតិចៗហើយ ភ្លាមនោះស្រាប់តែមានដៃមកពីណាមិនដឹងទេមកដាក់នៅពីមុខនាងថែមទាំងមានក្រដាស់ពីរបីសន្លឹកហុចមកឱ្យនាងទៀតផង ធ្វើឲ្យថេហ្យុងអត់មិនបាននឹងងើយទៅមើលមុខម្ចាស់ដៃនោះបង្ហាញឱ្យឃើញផ្ទៃមុខដ៏ស្រស់សង្ហាញញឹមស្រស់ខាបព្រលឹងនាងរីគ្រប់រូបឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍មកកាន់នាង

រងចាំភាគបន្ត

Continue Reading

You'll Also Like

readers By smhhh

Short Story

44.6K 65 8
shhhhhhh.
392K 1.3K 47
πŸ”žπŸ”žπŸ”ž warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.πŸ”žπŸ”ž
514K 16.2K 56
This is a Book Two. So check the book one called ' Her Possessive Co-Worker "I was clear that YOU.ARE.MINE . Yet you're here , lying in his bed , n...
26K 1.3K 10
Short Novel πŸ”ž JungkookΓ—Jimin Topjk,bttjimin