πŸ”ž SHORT NOVELS πŸ”ž

By NyNy09851

374K 10.2K 931

πŸ”žαž”αŸ’αžšαž—αŸαž‘αžšαžΏαž„αžαŸ’αž›αžΊ πŸ”ž αž˜αžΆαž“αž–αžΆαž€αŸ’αž™αž˜αž·αž“αžŸαž˜αžšαž˜αŸ’αž™αž˜αž·αž“αž›αŸ’αž’αžŸαž˜αŸ’αžšαžΆαž”αŸ‹αž€αŸ’αž˜αŸαž„αž˜αž·αž“αž‘αžΆαž“αŸ‹αž‚αŸ’αžšαž”αŸ‹αž’αžΆαž™αž» αž”αžΎαž˜αž·αž“αž…αž„αŸ‹αž’αžΆαž’αžΌαžŸαž…αŸ„αž› #teakook #bg #teahyun... More

πŸ”žαž”αŸ’αž’αžΌαž“αžαŸ’αž›αŸƒπŸ”ž (1/2)
πŸ”žαž”αŸ’αž’αžΌαž“αžαŸ’αž›αŸƒπŸ”ž (2/2)
πŸ”žαž˜αž·αžαŸ’αžαžαŸ‚αžˆαŸ’αž˜αŸ„αŸ‡πŸ”ž
πŸ”žαž’αŸ’αž“αž€αžŸαž˜αŸ’αž’αžΆαžπŸ”ž
αž”αŸ’αžšαž–αž“αŸ’αž’αžŸαž˜αŸ’αž›αžΆαž‰αŸ‹πŸ”ž
αž€αŸ’αž›αžΉαž”πŸ”ž
αž αžΆαžαŸ‹αž”αŸ’αžšαžΆαžŽπŸ”ž
αž—αžΆαž‚αž–αž·αžŸαŸαžŸ
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹ (៑)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹(្)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹αŸ‘αŸ©+(៣)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹πŸ”₯(ៀ)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹πŸ”₯ (αŸ₯)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹(៦)
αž’αž„αŸ’αž‚αžšαž€αŸ’αžŸαžšαžΌαž”αžŸαŸ’αžšαžŸαŸ‹(αž…αž”αŸ‹)
αž›αŸ„αž€αž‚αŸ’αžšαžΌ(៑)
αž›αŸ„αž€αž‚αŸ’αžšαžΌ(្)
αž›αŸ„αž€αž‚αŸ’αžšαžΌ(៣)
αž›αŸ„αž€αž‚αŸ’αžšαžΌ(ៀ)
αž›αŸ„αž€αž‚αŸ’αžšαžΌ(αŸ₯)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៦)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៧)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៨)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៩)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(៑០)
αž›αŸ„αž€αžŸαŸ’αžœαžΆαž˜αžΈ(αž…αž”αŸ‹)
αž€αžΌαž“αž”αŸ’αžšαžŸαžΆαžšαžŸαŸ’αžšαžΈ
αž€αžΌαž“αž”αŸ’αžšαžŸαžΆαžšαžŸαŸ’αžšαžΈ(្)αž…αž”αŸ‹
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(្)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៣)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸαŸ’αž“αž αžΆαž‚αŸ(αŸ₯)
αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៦)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៧)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៨)
αž€αŸ†αžŠαžšαžŸαŸαŸ’αž“αž αžΆαž‚αŸ(៩)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑០)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑៑)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(៑្)
αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(αž…αž”αŸ‹)
bully(1)
bully (2)
bully (3)
bully (4)
bully (5)
bully (6)
bully (7)
bully (αž…αž”αŸ‹)
trailer
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (1)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(2)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(3)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (4)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(5)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (6)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (8)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€ (9)
αž‘αžΆαžŸαž€αžšαžšαž”αžŸαŸ‹ αž…αž“ αž‡αž»αž„αž αŸ’αž‚αž»αž€(αž…αž”αŸ‹)
hello

αž’αŸ’αž“αž€αž€αŸ†αžŠαžšαžŸαŸ’αž“αŸαž αžΆαž‚αŸ(ៀ)

3.2K 171 26
By NyNy09851

"ឃើញថាជាមនុស្សស្រីមិនមាត់ៗអញ្ចឹងទេ តែមើលចុះបែរជាហ៊ាននៅជាមួយមនុស្សប្រុសតែ២នាក់រាប់ឆ្នាំ មិនដឹងថាមានរឿងអ្វីកើតឡើងខ្លះទេ តែប្រហែលជាគ្មានទេព្រោះជុងហ្គុក ច្បាស់ជាមិនយកមនុស្សស្រីអន់ៗបែបហ្នឹងមកបហរឡាក់ជាមួយទេ មែនទេពួកឯង តាមមើលប្រហែលជាចង់ទាក់ជុងហ្គុក ប៉ុន្តែចៃដន្យអ្វីគាត់ដឹងមុនទើបដេញក្បាលចេញពីផ្ទះបែបនេះ ហាស់ហាៗ គួរឱ្យសង្វែកណាស់"យ៉ុងអាន និយាយទៅកាន់គ្នីគ្នារបស់នាងស្របពេលដែលថេហ្យុងនិងយូណាដើរចូលមកក្នុងសាលាល្មមនេះក៏បញ្ជាក់ច្បាស់ហើយថានាងមានចេតនានិយាយឌឺដងផ្លែផ្កាឱ្យថេហ្យុងហ្នឹងឯង ក៏គ្មានអ្នកណាផ្សេងក្រៅពីថេហ្យយងដែរដែលនៅជាមួយជុងហ្គុកនោះ

"បានហើយ យូណាកុំទៅខ្វល់ពីគេធ្វើអីមានចេះតែនិយាយទៅពេលនិយាយហត់ពួកគេនឹងឈប់ដោយខ្លួនឯងហើយ"ថេហ្យុង ចាប់ដៃយូណាដើម្បីឃាត់បើមិនអញ្ចឹងទេច្បាស់ជាមានរឿងវែងឆ្ងាយជាមិនខានទេ ទើបអូសដៃយូណាដើរចេញទៅ

"មើលចុះ រូបរាងស្អាតបាតមិនសមមានចរិតបែបហ្នឹងសោះ"

"ពិតមែនហើយ នេះបានគេនិយាយថាកុំមើលមនុស្សតែសម្បកក្រៅហ្នឹងណា"

"សូម្បីតែសង្សាគេក៏ហ៊ានទៅដណ្តើមដែរ ថែមទាំងជាមិត្តភក្តិរបស់ខ្លួនឯងទៀត"

សម្លេងខ្សឹបខ្សៀវគ្នាបន្លឺឡើងឱ្យរងំពេញត្រចៀកទាំងសងខាងរបស់ថេហ្យុងដោយក្រសែភ្នែកម្នាក់ៗបាញ់មករកនាងគ្រប់គ្នាគ្រាន់តែបែបនេះក៏ដឹងបាត់ទៅហើយនិយាយពីអ្នកណានោះ

"កុំទៅស្តាប់ពួកមាត់ចាបមាត់ព្រាបអស់នឹងនិយាយអី សំខាន់គឺឯងមិនបានធ្វើទៅគឺបានហើយ"យូណា អង្អែលដៃថេហ្យុងតិចៗដើម្បីលួងលោមស្របជាមួយគ្នានេះដែរក៏ឃើញជុងហ្គុកដើរមកឈរទល់មុខគ្នាល្មម

"យើងមានរឿងចង់និយាយជាមួយឯង"ថេហ្យុង និយាយទាំងមុខស្មើសម្លឹងមើលទៅជុងហ្គុកមិនដាក់ភ្នែក

"ល្អ យើងក៏មានរឿងនិយាយជាមួយឯងដូចគ្នា"បន្ទាប់ពីយល់សាច់ការគ្នាហើយទាំងពីរនាក់ក៏ដើរចេញទៅក្រោមការខ្សឹបខ្សៀវរបស់មនុស្សនៅទីនេះសឹងតែគ្រប់គ្នា ដោយធុញទ្រាន់នឹងពាក្យទាំងនោះខ្លាំងពេកយូណាក៏ដើរចូលទៅក្នុងថ្នាក់តែម្តងទៅ

@ លើដំបូល

"ឯងទៅនិយាយស្អីផ្តេសផ្តាស់មែនទេទើបបានជាគ្រប់គ្នាយកមកនិយាយពេញសាលានៀក"ជុងហ្គុក អូសថេហ្យុងមកដល់លើដំបូលមុននឹងពោលសំណួរឡើងធ្វើឱ្យថេហ្យុងហួសចិត្តយ៉ាងខ្លាំង ពាក្យទាំងនេះសមតែជានាងទេដែលនិយាយទើបត្រូវ ហើយនាយជាស្អីដែរបានជាមកសួរនាងបែបនេះ

"ឯងចេះមកសួរយើងបែបហ្នឹងទៅកើត សមជាយើងទេដែលជាអ្នកខូចខាត យើងជាស្រីណាយើងទៅនិយាយរឿងទាំងនោះដើម្បីបង្ខូចឈ្មោះខ្លួនឯងអញ្ចឹងមែនទេ?"

"ឯងមានស្អីខូចខាតទៅ? ឬមួយក៏ឯងមិនស្រឡាញ់ស្រី ឬមួយក៏ឯងស្រឡាញ់យើងដូចដែលគេនិយាយពិតមែន?"ទៀតហើយ ចេះសួរសំណួរភ្លើៗបែបហ្នឹងទៅកើត មានស្អីខូចខាតអញ្ចឹងមែនទេ? នាងជាស្រីទោះបីជាមិនស្រឡាញ់មនុស្សប្រុសក៏នាងនៅតែខូចខាតខូចកេរ្តិ៍ឈ្មោះដែរ

"យើងទៅទៅស្រឡាញ់អ្នកណាក៏វាមិនពាក់ព័ន្ធនឹងឯងដែរ"ថេហ្យុង ឮសំណួរនាយហើយគេចចេញតែម្តងមើលទៅទោះជានាងចង់និយាយអ្វីចង់បកស្រាយអ្វីក៏វាគ្មានន័យដែរបើត្រចៀកនាយត្រូវគេផ្លុំចូលសុទ្ធតែខ្យល់បាត់ទៅហើយនាងនិយាយទៅដូចជានិយាតប្រាប់ខ្យល់យ៉ាងអញ្ចឹង

"ហេតុអ្វីក៏ថាមិនពាក់ព័ន្ធ ឯងជាមិត្តរបស់យើង យើងទុកឯងជាមិត្ត មិនឱ្យឯងស្រឡាញ់យើងបានទេ និយាយថាឯងមិនបានស្រឡាញ់យើងទេតើមែនទេ? និយាយមក និយាយមកហេតុអ្វីក៏មិននិយាយ"ជុងហ្គុក ចាប់ដៃថេហ្យុងឱ្យបង្វែមករកនាយវិញព្រមទាំងស្រដីឡើងខ្លាំងបង្ខំឱ្យអ្នកម្ខាងទៀតនិយាយតាមអ្វីដែលនាយចង់បាន

"អើ យើងស្រឡាញ់ឯងតើវាយ៉ាងមិច ឯងគិតថាយើងចង់ធ្វើជាមិត្តរបស់ឯងណាស់មែនទេ? ធ្វើជាមិត្តរបស់ឯងយើងវេទនាជាងធ្វើជាអ្នកដទៃទៅទៀត ដឹងទេពេលដែលឯងគិតច្រើនឯងឈឺចាប់ព្រោះតែអ្នកដ៏ទៃធ្វើឱ្យឯងឈឺ យើងនៀក យើងនៀក វាឈឺ វាគិតច្រើនជាងឯងរាប់រយរាប់ពាន់ដង តែយើងអាចធ្វើអ្វីបានទៅ និយាយមែនទេ? កុំថាឡើយនិយាយសូម្បីតែបញ្ចេញអារម្មណ៍ខ្លួនឯងមកខាងក្រៅយើងធ្វើមិនបានផង"ថេហ្យុង និយាយបណ្តើរទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះម្បណ្តើរនាងហាមឃាត់ខ្លួនឯងហើយថាមិនឱ្យយំទេ ប៉ុន្តែនាងមិនអាច ពិតជាមិនអាចឃាត់ខ្លួនឯងបានពិតមែន

"បើធ្វើជាមិត្តនឹងយើង ធ្វើឱ្យឯងឈឺចាប់អញ្ចឹង មិនបាច់ធ្វើជាមិត្តនឹងគ្នាទៀតទេ"

"ល្អណាស់ ចាប់ពីពេលនេះវិនាទីនេះទៅ ឯងនិងយើងគឺជាអ្នកដទៃហើយ ជួបមុខគ្នាធ្វើជាមិនស្គាល់ទៅចុះ ហើយមួយទៀត សង្សាដ៏សែនល្អរបស់ឯងមើលឱ្យល្អទៅប្រយ័ត្នថ្ងៃណាមួយត្រូវគេធ្វើបាបពេលនោះនឹងមិនមានវត្តមានរបស់យើងនៅកំដរឯងទៀតទេ"ថេហ្យុង និយាយរួចក៏បេះដៃជុងហ្គុកដើរចេញទៅទាំងមិនសូម្បីតែងាកក្រោយ

@ មួយខែកន្លងផុតទៅ

រយៈពេលមួយខែបានកន្លងផុតទៅយ៉ាងឆាប់រយៈរហ័សទំនាក់ទំនងរវាងជុងហ្គុកនិងថេហ្យុងក៏បានកាត់ផ្តាច់គ្នាដាច់ស្រេចហើយដែរទោះបីជារៀននៅសាលាជាមួយគ្នាពិតមែនក៏ដោយប៉ុន្តែឱកាសដែលបានជួបមុខគ្នាគឺមានតិចតួចបំផុតទោះជាជួបគ្នាក៏ដើរវាងគ្នាធ្វើជាមិនស្គាល់គ្នាដូចដែលបាននិយាយគ្នាហ្នឹងឯង រីឯទំនាក់ទំនងរវាងជុងហ្គុកនិងយ៉ុងអានគឺនៅតែដូចដើមមានផ្អែមល្ហែមមានឈ្លោះប្រកែកគ្នាដូចតែមុនៗហ្នឹងឯង ហើយភាគច្រើនគឺយ៉ុងអានជាអ្នកដែលរករឿងទាមទានេះទាមទារនោះជូនទៅនេះជូនទៅនោះពេលដែលជុងហ្គុកបដិសេធក៏រករឿងឈ្លោះគ្នាទាល់តែបានទោះបីជារឿងតូចក៏អាចក្លាយទៅជារឿងធំបានដែរ ហើយដែលជុងហ្គុកបដិសេធនឹងមិនមែននាយមិនចង់តាមចិត្តនាងទេដូចដែលដឹងអញ្ចឹងនាយគឺជានិស្សិតពេទ្យហើយថែមទាំងជាផ្នែកដុកទ័រវះកាត់ទៀតដូច្នេះនាយត្រូវផ្តោតលើការរៀនជាសំខាន់ ណាមួយពេលនេះក៏ជិតដល់ពេលប្រលងបញ្ចប់ឆ្នាំទៀតនាងគិតតែពីរករឿងមិនគិតពីនាយទាល់តែសោះ

"បែកគ្នាទៅបើគ្រាន់តែរឿងប៉ុនហ្នឹងបងធ្វើមិនបាននោះ"ឃើញទេឱ្យតែឈ្លោះគ្នាពេលណានាងតែងតែនិយាយពាក្យហ្នឹងរហូតហើយអ្នកដែលតាមលួងគឺជាជុងហ្គុកនេះឯង

"យ៉ុងអានហ៎ា អូនយល់ពីបងផងទៅតើបានទេ? មិនមែនបងមិនចង់ជូនអូនទៅទេ ប៉ុន្តែបងត្រូវមើលរៀនត្រៀមប្រឡង"

"មិនខ្វល់ទេវាជារឿងរបស់បង បើបងធ្វើឱ្យអូនមិនបានយើងបែកគ្នាទៅ"

"យ៉ុងអាន រីងរីង គឺដល់ម៉ោងត្រូវចូលរៀនហើយចាំពេលចេញមកវិញចាំនិយាយគ្នា"នាយរៀបនឹងហាមាត់និយាយលួងលោមទៅហើយភ្លាមនោះសម្លេងរោទ៍កណ្តឹងចូលរៀនក៏បន្លឺឡើងទើបជុងហ្គុកសុំដកខ្លួនដើម្បីទៅរៀនសិនដែលធ្វើឱ្យយ៉ុងអានខឹងរឹតតែខ្លាំង ហើយសកម្មភាពទាំងនេះថេហ្យុងក៏បានឃើញដូចគ្នា

ជាច្រើនម៉ោងបានកន្លងផុតទៅម៉ោងរៀនក៏ត្រូវអស់ដូចគ្នាដែរ ជុងហ្គុកប្រញាប់រត់ចេញយ៉ាងលឿនដើម្បីទៅលួងអ្នកជាសង្សាឱ្យត្រូវគ្នាវិញទាស់ត្រង់ថាថ្ងៃនេះមេឃហាក់ដូចជាមិនអំណោយផលទាល់តែសោះ ប៉ុន្តែគិតថានាយខ្វល់មែនទេ?អ្វីដែលសំខាន់នាយត្រូវទៅលួងលោមយ៉ុងអានវិញឱ្យបាន

"តុតុ បងមកមានការអីពួកយើងបែកគ្នាហើយ"គ្រាន់តែបើទ្វាមកភ្លាមយ៉ុងអានក៏និយាយភ្លាមហាក់ដូចជាចង់បែកគ្នាមែនទែនអញ្ចឹង

"អូនបែកតែអូន ប៉ុន្តែបងមិនទាន់ព្រមទេ"

"ទៅវិញទៅ យ៉ាងណាក៏ខ្ញុំមិនត្រូវគ្នាជាមួយបងវិញដែរ មិនដឹងជាទាក់ទងគ្នាធ្វើអ្វីទេបើសូម្បីតែពេលវេលានៅជាមួយគ្នាក៏បងគ្មានឱ្យខ្ញុំផងនោះ ហើយប្រាប់បងមួយទៀតទៅចុះ នៅពេលនេះខ្ញុំបានជួបអ្នកថ្មីហើយ គេទាំងមានទាំងសង្ហា ហើយថែមទាំងមានពេលវេលាឱ្យខ្ញុំច្រើនជាងបងទៀត ពួកយើងបញ្ចប់គ្នាត្រឹមហ្នឹងចុះ"យ៉ុងអាននិយាយហើយក៏បិទទ្វារចូលទៅក្នុងផ្ទះវិញបាត់ទុកឱ្យជុងហ្គុកនៅឈរស្រងេះស្រងោចតែម្នាក់ឯងហាក់គ្មានកម្លាំងក្នុងការដើរទៅមុខបន្តសោះស្របពេលជាមួយគ្នានោះទឹកភ្លៀងក៏ស្រក់ចុះមកពីតិចៗទៅខ្លាំងទៅៗតែនាយមិនព្រមរង្គើទៅណាសោះគឺនៅឈរត្រង់ហ្នឹងដដែល

"ថេហ្យុង?"ជុងហ្គុក ពោលហៅឈ្មោះអ្នកម្ខាងទៀតតិចៗស្របពេលដែលមានឆាត់មួយមកបាំងឱ្យនាយមិនឱ្យត្រូវទឹកភ្លៀងប៉ុន្តែខ្លួនឯងបែរជាឈរហាលភ្លៀងទៅវិញ

"នេះជាលើកចុងក្រោយហើយដែលយើងនៅឈរក្បែរឯង កំដរឯង បាំងឆាត់ឱ្យឯងពេលមេឃភ្លៀង យើងសុខចិត្តឈឺចាប់តែម្នាក់ឯងក៏បានក៏រមិនចង់ឃើញឯងឈឺចាប់ដែរ"ថេហ្យុង ចាប់ដៃជុងហ្គុក មកកាន់ដងឆាត់នោះខ្លួនឯងហើយនាងក៏ដើរចេញទៅទាំងមេឃកំពុងតែភ្លៀងខ្លាំង អ្នកដែលឈឺចាប់គួរតែជាជុងហ្គុកមែនទេ? ហើយចុះនាង មានអ្វីកើតឡើងទៅ ហេតុអ្វីក៏មានអារម្មណ៍ថាឈឺខ្លាំងថ្នាក់នេះ

"ហាឡូម៉ាក់ ខ្ញុំចង់ប្តូរសាលាទៅរៀនបន្តនៅញូយ៉កវិញ"...

រងចាំភាគបន្ត

មានអារម្មណ៍ថាសរសេររឿងនេះពីមួភាគទៅមួយភាគ កាន់តែភ្លាវទៅៗយ៉ាងមិចមិនដឹងទេ

Continue Reading

You'll Also Like

10.2K 424 17
πŸ”žπŸ˜ˆHobi_BOTTOM πŸ˜ˆπŸ”ž Β«Hobi /BttΒ»
4.9K 340 22
#αž”αŸ‰αžΆαž‡αžΆαžšαž”αžŸαŸ‹αžαŸ’αž‰αž»αŸ†!! Yizhanβ™‘οΈŽ
72.4K 3.5K 69
Well, this is my first attempt of trying short stories. It is the collection of love stories.
26.1K 1.3K 10
Short Novel πŸ”ž JungkookΓ—Jimin Topjk,bttjimin