គ្រួសារកំសត់ 🤍(ចប់)

By Tae_Bearr06

878 65 10

ហេតុអ្វីទេវតាគ្មានមេត្តាជាមួយគ្រួសារខ្ញុំ 💔 Short novel More

ពួកខ្ញុំខុសអ្វី

878 65 10
By Tae_Bearr06

      ចន ជុងគុក និង គីម ថេយ៉ុង គឺជាប្តីប្រពន្ធនិងគ្នា ពួកគេរៀបការជាមួយបាន3ឆ្នាំរួចមកហើយ។ អ្នកទាំង2ស្រលាញ់គ្នាណាស់ ស្រលាញ់ស្មោះស្ម័គ្រជាមួយគ្នាដោយក្តីស្រលាញ់មិនចេះរីងស្ងួត ។ ពួកគេមានកូនប្រុសជាមួយគ្នា2នាក់ ដោយកូនប្រុសច្បងមានអាយុ2ខួបឈ្មោះ ចន ជុងវ៉ុន ឯកូនម្នាក់ទៀតគឺនៅក្នុងពោះរបស់នាយតូចនៅឡើយដោយគេបាន9ខែដែរទៅហើយ។

      សព្វថ្ងៃជីវភាពរបស់ពួកគេមិនសូវជាល្អប៉ុន្មានឡើយ ដោយសារតែពួកគេត្រូវគ្រួសារកាត់កាលចោលមិនព្រមទទួលស្គាល់ស្នេហារបស់អ្នកទាំងពីរ ជុងគុកក៏បាននាំថេយ៉ុងមករស់នៅក្នុងបន្ទប់ជួលសិន 1ឆ្នាំបន្ទាប់ពីនោះទើបគេរកលុយបានទិញផ្ទះតូចមួយរស់នៅដល់សព្វថ្ងៃ។ ជុងគុកត្រូវចុះចេញពីដំណែងអគ្គនាយករងក្រុមហ៊ុនប៉ារបស់គេ ធ្លាក់ខ្លួនមកធ្វើជាអ្នកដឹកជញ្ជូនម្ហូបដើម្បីចញ្ចឹមគ្រួសារទៅវិញ ព្រោះប៉ារបស់គេបានបិទឈ្មោះគេនៅតាមក្រុមហ៊ុនផ្សេងៗមិនអោយទទួលនាយធ្វើការ ដើម្បីឲ្យគេលំបាករួចចោលថេយ៉ុងទៅជាមួយគាត់វិញ តែខុសពីការគ្រោងទុក នាយមិនបានចោលប្រពន្ធហើយទៅវិញទេ។
      រាល់ថ្ងៃជុងគុកថ្នមប្រពន្ធខ្លាំងណាស់ នាយមិនដែលឲ្យប្រពន្ធលំបាកអ្វីឡើយ នាយសុខចិត្តខំរកលុយម្នាក់ឯងទាំងនឿយហត់តែនាយមិនដែលត្អូញត្អែរនោះទេ។

     < ប្រពន្ធសម្លាញ់ បងមកពីធ្វើការវិញហើយ > ជុងគុកដោះមួកការពារទុក រួចដើរចូលផ្ទះស្រែករកប្រពន្ធតូចទាំងញញឹមមិនរលុប ទោះបីជាហត់ក៏គេមិនដែលបង្ហាញវាឲ្យប្រពន្ធឃើញដែរ

     < លោកប្តី អង្គុយញាំទឹកសិនមក បងហត់ទេ? > ថេយ៉ុងគ្រាន់តែលឺសំលេងអ្នកជាប្តីភ្លាម ក៏ស្ទុះដើរដឹកដៃកូនប្រុសមករកប្តី

    < បងមិនហត់ទេ ដើម្បីអូននិងកូន > នាយញញឹមដាក់ប្រពន្ធ

    < ប៉ាប៉ា > កូនប្រុសមានអាយុ2ខួប ដើរតេះតាស់មកតោងអង្គុយលើអ្នកជាឪពុក

    < សឺត ប្រុសតូចរបស់ប៉ា នឹកណាស់ > ជុងគុកលើកកូនមកអោបថើបដោយក្តីស្រលាញ់

    < ហិហិ គេហៅឈ្មោះបងមួយថ្ងៃហើយ តែហៅមិនច្បាស់សោះ >

    < ហាហា កូននៅខ្ចីណាស់គេនិយាយម៉េចនឹងច្បាស់ទៅប្រពន្ធសម្លាញ់ >

    < កូននៅក្នុងពោះអូន គេធាក់អូនខ្លាំងទេថ្ងៃនេះ > ជុងគុកដាក់កូនប្រុសច្បងឲ្យអង្គុយលើភ្លៅ លើកដៃទៅអង្អែលពោះប៉ោងរបស់ប្រពន្ធ

    < គេធាក់អូនខ្លាំងដែរហ្នឹង >

    < កូនប៉ា កុំធាក់អាប៉ាខ្លាំងពេកដឹងទេ អាប៉ាឈឺ > ជុងគុកអោននិយាយជាមួយកូនក្នុងពោះទាំងញញឹម

    < បងទៅងូតទឹកជាមួយកូនទៅណា៎ អូនរៀបចំបាយម្ហូបអាលនឹងបានញុាំទាំងអស់គ្នា >

    < បាទ សឺត > ជុងគុកថើបថ្ពាល់ប្រពន្ធមួយខ្សឺតរួចលើកពរកូនទៅងូតទឹកជាមួយ

     នេះហើយជាសុភមង្គលគ្រួសារមួយនេះ អ្នកជាប្តីតែងតែមើលថែប្រពន្ធកូនបានល្អ ខំធ្វើការ មកពីធ្វើការតែងតែអោបថើបប្រពន្ធកូន ឯថ្ងៃចុងសប្តាហ៍នាយតែងនាំថេយ៉ុងនិងកូនប្រុសទៅដើរលេង ញុាំនេះញុាំនេាះ បើទោះបីជាមិនមានលុយចូលហាងថ្លៃៗ ពួកគេខ្វះខាតយ៉ាងណាមិនមានទ្រព្យសម្បត្តិ ឡាន វីឡាក្តី ប៉ុន្តែពួកគេមានក្តីសុខខ្លាំងណាស់ មានស្នាមញញឹមជាប់ជានិច្ច ។

    *យប់

    < ជុង អូនគិតថាសម្រាលកូនរួចអូនហ្នឹងធ្វើនំលក់នៅខាងមុខផ្ទះ បងគិតយ៉ាងម៉េចដែរ > នាយតូចដែលកំពុងគេងក្នុងរង្វង់ដៃជុងគុក បានពោលឡើងពីគម្រោងរបស់ខ្លួន

    < បងមិនឲ្យអូនលំបាកឡើយថេហ៍ ទុកឲ្យបងធ្វើការម្នាក់ឯងបានហើយ បងមិនចង់ឲ្យអូនហត់ទេ > ជុងគុកអោនមុខមកនិយាយជាមួយប្រពន្ធដែលកំពុងនៅទ្រូងនាយ

    < អូនចង់ជួយរកលុយបង រាល់ថ្ងៃអូនឃើញបងលំបាកហត់នឿយណាស់ បងរកតែម្នាក់ឯងត្រុកៗ ឯណាលុយចាយវាយប្រចាំថ្ងៃ លុយបង់ថ្លៃទឹកថ្លៃភ្លើង
លុយទឹកដោះគោកូន ហើយបើអូនសម្រាលហើយត្រូវចំណាយលើកូនដល់តែ2នាក់ទៀត បើបងរកម្នាក់ឯងមិនបានទេ ប្តីសម្លាញ់ > ថេយ៉ុងនិយាយរៀបរាប់ទាំងរលីងរលោងអាណិតប្តី នាយខំណាស់រាល់ថ្ងៃ នាយមិនដែលហ៊ាន ទិញរបស់ឆ្ងាញ់ៗញុាំខ្លួនឯងទេ សូម្បីតែសម្លៀកបំពាក់ក៏នាយពាក់របស់ចាស់
ដដែលៗដែរ នាយមិនចំណាយផ្តេសផ្តាសឡើយ ព្រោះតែគិតទុកឲ្យលើគ្រួសារ មិនចង់ឲ្យប្រពន្ធកូនពិបាក

    < ហុឹម បងសុំទោសដែលមិនអាចឲ្យអូនរស់នៅបានស្រួលដូចគេ បងពិតជាមិនបានការឲ្យអូនលំបាក បងសុំទោសណា៎ថេហ៍ > ជុងគុកលឺប្រពន្ធនិយាយបែបនេះនាយក៏យល់ព្រមទាំងមិនចង់ និងបន្ទោសខ្លួនឯង តែបើនាយរកតែម្នាក់ឯងទៀតពិតជាមិនគ្រាន់ចាយឡើយ ព្រោះដោយសារតែត្រូវចំណាយលើកូនម្នាក់ទៀត រាល់ថ្ងៃនេះរកសឹងតែមិនគ្រាន់ទៅហើយ

   < ហឹកៗ លោកប្តីបងកុំបន្ទោសខ្លួនឯងអី លោកប្តីគឺធ្វើបានល្អបំផុតហើយ > នាយតូចយំអាណិតប្តីជាខ្លាំង

   < ឈប់យំទៅកូនក្មេងរបស់បង សឺត > ជុងគុកអោបថេយ៉ុងយ៉ាងណែនរួចក៏ថើបក្បាលគេមួយដង្ហើម

   < អឹម កូនឃ្លាន > កំពុងតែអោបគ្នាយំ សុខៗ
ជុងវ៉ុនដែលគេងនៅគ្រែតូចក្បែរនោះក៏ងើបអង្គុយឆ្ងក់ព្រោះតែឃ្លាន

  < អូៗ កូនប៉ា ចាំប៉ាឆុងទឹកដោះគោឲ្យណា៎កូនណា៎ > ជុងគុកប្រលែងថេយ៉ុងថ្នមៗឲ្យគេងស្រួលបួលរួចប្រញាប់ស្ទុះទៅក្រៅបន្ទប់ឆុងទឹកដោះគោឲ្យកូនប្រុស។ បន្តិចក្រោយមកគេក៏ចូលមកវិញជាមួយដបទឹកដោះគោ តែក៏បានឃើញថេយ៉ុងកំពុងគេងអង្អែលក្បាលកូនចាំអ្នកជាប្តីយកទឹកដោះគោមក

    < មោះ ទុកឲ្យអូនជាអ្នកបញ្ចុកកូន បងធ្វើការមួយថ្ងៃហើយបងគេងមុនទៅ > នាយតូចយកកំប៉ុងទឹកដោះគោពីប្តី មកបញ្ចុកកូនប្រុសដែលគេងនៅក្នុងទ្រូង រួចដេញប្តីឲ្យគេងមុន

    < អត់ទេបងចាំអូន >

    < រឹងណាស់ បងនេះ >

    * កាត់
  
     < សឺត លក់ហើយកូនប្រុសអាប៉ា > បន្តិចក្រោយមកជុងវ៉ុនក៏បានគេងលក់ ថេយ៉ុងដកកំប៉ុងទឹកដោះគោចេញរួចអោនថើបកូនប្រុសមួយខ្សឺតពោរពេញដោយក្តីស្រលាញ់

      បន្ទាប់ពីកូនប្រុសគេងលក់ ជុងគុកក៏មកបី
ថេយ៉ុងទៅដាក់លើគ្រែធំគេងអោបគ្នាលង់លក់ទៅ ។

     *មួយសប្តាហ៍ក្រោយមក

     < ជុង អូនមានអារម្មណ៍ថាឈឺពោះណាស់ >
ថេយ៉ុងលើកដៃអោបពោះប្រាប់អ្នកជាប្តី

     < មែនឬថេហ៍ ? បងភ្លេចថាអូនដល់ថ្ងៃសម្រាលហើយ ចាំបងបន្តិចណា៎អូនណា៎ បងទៅរៀបចំឥវ៉ាននិងទៅយកជុងវ៉ុនសិន ចាំបងប្រញាប់យកអូនទៅពេទ្យ > ជុងគុកប្រញាប់ប្រញាលទៅរៀបចំឥវ៉ាន់សម្រាប់ទុកពេលថេយ៉ុងសម្រាលដែលគេបានទិញទុកដាក់ក្នុងកន្ត្រក រួចប្រញាប់ទៅបើកទូរយកលុយដែលនាយបានសន្សំទុកឲ្យថ្លៃពេទ្យនិងប្រើប្រាស់រយ:ពេលកើតមកដាក់ក្នុងហោប៉ៅ សង្ឃឹមថាលុយនេះគ្រប់គ្រាន់ទៅចុះ។ ជុងគុកលើកជុងវ៉ុនមកដាក់ស្ពាយពីមុខ រួចអោបចង្កេះថេយ៉ុង
ថ្នមៗឲ្យឡើងអង្គុយលើម៉ូតូ

      < អូនអាចជិះម៉ូតូបានទេថេហ៍ បើមិនបានបងហៅតាក់សុី > ជុងគុកងាកមកសួរប្រពន្ធដែលកំពុងឈឺសៀតពោះ

      < មិនបាច់ទេជុង បើហៅតាក់សុីនឹងអស់លុយទៀត អូនឈឺតិចៗល្មមអាចទ្រាំជិះម៉ូតូបាន > ថេយ៉ុងនិយាយទាំងមុខជួរព្រោះតែឈឺពោះ

      < ទ្រាំបន្តិចណា៎អូនណា៎ បើមិនអាចជិះពីក្រោយបានប្រាប់បង > ជុងគុកពាក់មួកការពារឲ្យថេយ៉ុងនិងខ្លួនឯងរួចរាល់ហើយ ទើបបើកម៉ូតូចេញទៅមន្ទីពេទ្យ ដោយមានថេយ៉ុងអង្គុយពាក់ឈៀងអោបពីក្រោយ និងកូនប្រុសដាក់ពីមុខ ។

     * មន្ទីពេទ្យ

     គ្រាន់តែដល់មន្ទីពេទ្យភ្លាមថេយ៉ុងបានបែកទឹកភ្លោះទៅហើយ ជុងគុកដូរមកស្ពាយជុងវ៉ុនពីក្រោយម្តងរួចលើបីថេយ៉ុងរត់ស្រែកប្រាប់ពេទ្យ

    < លោកគ្រូពេទ្យៗ ជួយប្រពន្ធខ្ញុំផង គេឈឺពោះឡើងចង់សន្លប់ទៅហើយ > ជុងគុកបីថេយ៉ុងមកដល់ខាងមុខបន្ទប់វះកាត់ តើប្រពន្ធរបស់នាយឈឺប៉ុណ្ណាទៅដល់ថ្នាក់បែកទឹកភ្លោះទៅហើយ គេពិតជាឈឺខ្លាំងហើយតែសុខចិត្តទ្រាំជិះម៉ូតូអោបចង្កេះប្តីមិនមាត់មួយម៉ាត់

    <ដាក់គេនៅលើគ្រែមក លោកចាំនៅខាងក្រៅសិន > គ្រូពេទ្យរុញថេយ៉ុងចូលបន្ទប់វះកាត់បាត់បន្សល់ទុកឲ្យជុងគុកហើយនិងកូននៅខាងក្រៅតែ2នាក់

     < អាប៉ារបស់កូននិងប្អូនកូន ពួកគេនឹងឆ្លងផុត > ជុងគុកលើកកូនមកដាក់លើភ្លៅរួចពោលនិយាយជាមួយកូនដើម្បីលើកទឹកចិត្តខ្លួនឯង ព្រោះតែគ្មានទីពឹងឯណាមកលើកទឹកចិត្តនិងជួយគេទេ បើប៉ាម៉ាក់របស់ពួកគេស្អប់ពួកគេដល់ឆ្អឹងទៅហើយ

     *2ម៉ោងក្រោយ

    ង៉ា~ង៉ា~~~ សម្លេងក្មេងយំបានបន្លឺឡើងមក ញាំងឲ្យអ្នកជាប៉ាញញឹមឡើងមក មានអារម្មណ៍រំភើបជាអនេក ទីបំផុតប្រពន្ធគេអាចធ្វើបានហើយ ប្រពន្ធគេអស្ចារ្យណាស់ ។

     < បងអរគុណណាស់ប្រពន្ធសម្លាញ់ > នាយពោលខ្សឹបៗជាមួយកូនប្រុស

     < លោក ស្តាប់ខ្ញុំឲ្យច្បាស់ណា៎ > លោកដុកទ័របានចេញមកជាមួយទឹកមុខស្រពោន

     < បាទ > ឃើញបែបនេះជុងគុកពរកូនចាំស្តាប់លោកគ្រូពេទ្យ

     < គឺថា កូនរបស់លោកគេមានសុវត្តិភាពហើយ តែប្រពន្ធរបស់លោកគេមានសុខភាពខ្សោយខ្លាំងណាស់បូករួមទាំងឈាមហូរច្រើនទៀត ធ្វើឲ្យគេកាន់តែខ្សោយ ពួកខ្ញុំជួយគេអស់ពីលទ្ធភាពហើយ ខ្ញុំសុំទោស គេមិនមានសង្ឃឹមទេ ពេលនេះគេកំពុងចង់ជួបលោក លោកអាចចូលទៅមើលគេជាលើកចុងក្រោយបាន > លោកគ្រូពេទ្យនិយាយមកធ្វើឲ្យជុងគុកស្ទើរតែផុតដង្ហើមនៅនិងកន្លែងទៅហើយ

     < ហឹក ហឹក លោកគ្រូពេទ្យនិយាយកុហកមែនទេ ហឹក > ជុងគុកយំខ្លាំងៗរត់ពរកូនចូលបន្ទប់វះកាត់មើលប្រពន្ធភ្លាមៗ ។ ចូលមកដល់ឃើញថាថេយ៉ុងមានសភាពស្លេកស្លាំងជាខ្លាំង ឃើញបែបនេះនាយស្ទើរតែទន់ជង្គង់ដួលភ្លាមៗទៅហើយ

      < លោកប្តី > ថេយ៉ុងនិយាយខ្សាវៗហៅឈ្មោះអ្នកជាប្តី ស្ទើរតែមិនចង់លឺ

      < ហឹក ហឹកថេហ៍ អូនកុំកើតអីណា៎ អូនត្រូវតែនៅជាមួយបងនិងកូន > ជុងគុកលុតជង្គង់ខ្ទប់មុខនិងគ្រែក្បែរថេយ៉ុងយំខ្លាំងៗ នាយមិនដឹងធ្វើយ៉ាងម៉េចទេ នាយមិនចង់បាត់បង់ប្រពន្ធនាយឡើយ

      < ហឹក អូនមិនចង់ទៅណាទេជុង ហឹក អូនចង់នៅជាមួយបងនិងកូន អូនមិនចង់ទៅចោលបងនិងកូនឡើយ អូនចង់រស់នៅបន្តទៀត តើអូនគួរធ្វើយ៉ាងម៉េច > ថេយ៉ុងគេយំខ្លាំងណាស់ ខំនិយាយ
ខ្សាវៗ គេដឹងថាគេមិនអាចរស់ផុតម៉ោងនេះទេ តែគេមិនចង់ស្លាប់ឡើយ គេចង់នៅរស់ជាមួយប្តី ជាមួយកូន គេមិនចង់ទៅណាទេ តើអ្នកណាអាចជួយគេបាន

     < ហឹក ហឹក ថេហ៍អូនឈប់និយាយទៅ បងដាច់ខ្យល់ឥឡូវហើយ ហឹក ហឹក > ជុងគុកស្រែកគក់ទ្រូងខ្លួនឯង តើគេអាចជួយប្រពន្ធគេយ៉ាងម៉េចទៅ គេមិនចង់បាត់បង់ថេយ៉ុងឡើយ គេស្រលាញ់នាយតូចណាស់

     < អូនអាចថើបបង ថើបកូនយើងទាំងពីរបានទេ អូនចាប់ផ្តើមព្រិលភ្នែកហើយ > ថេយ៉ុងលើកដៃ
យឺតៗទៅអង្អែលមុខប្តី
 
     < ហឹក បានៗប្រពន្ធបង សឺតៗៗ > ជុងគុកយំស្ទើរគាំងទៅហើយ នាយអោនមុខឲ្យប្រពន្ធថើប រួចគេក៏ចាប់ថេយ៉ុងថើបពាសពេញមុខពោរពេញទៅដោយក្តីស្រលាញ់ពេញក្រអៅបេះដូង ។ បន្ទាប់នាយក៏លើកកូនប្រុសច្បងមកដាក់ក្បែរថេយ៉ុង

     < ហិហិ អាប៉ាអូន > ជុងវ៉ុនសារធាតុជាក្មេង សើចចេញមក លូកដៃទៅប៉ះមុខអ្នកដែលមាននាមជាអាប៉ាតិចៗ គេមិនដឹងថាវិនាទីបន្ទាប់គេនឹងត្រូវបាត់បង់អ្នកមានគុណរូបនេះលែងបាននិយាយអោបថើបទៀតហើយ

     < សឺត អាប៉ាមិនចង់ឃ្លាតកូនទេវ៉ុន > ថេយ៉ុងយំថើបកូនប្រុស រួចក៏ងាកមកថើបកូនប្រុសម្នាក់ទៀតដែលនៅដៃគ្រូពេទ្យទើបតែកើតអប្បិញមិញមួយខ្សឺត ពោរពេញដោយក្តីស្រលាញ់និងមិនចង់ឃ្លាត

     < មើលថែខ្លួនផងណាលោកប្តី មើលថែកូនឲ្យបានល្អ អូនមិនចង់ឃ្លាតបងនិងកូនទេ តែទេវតាហាក់គ្មានមេត្តាចំពោះពួកយើងឡើយ ហឹក អូ អូន លាហើយប្តីសម្លាញ់ កូនអាប៉ា > និយាយពាក្យលាជាមួយប្តីនិងកូនហើយ ថេយ៉ុងក៏បានផុតដង្ហើមទៅនៅតែសំបកកាយដែលគ្មានវិញាណទុកឲ្យប្តីនិងកូនយំអោបតែប៉ុណ្ណោះ ។ គេទៅហើយ ទៅជារៀងរហូត គេមិនអាចនៅជូតទឹកភ្នែកប្តីឡើយ មិនបាននៅចាំផ្លូវប្តីមកពីធ្វើការ មិនបានប្រលែងលេងជាមួយកូននិងប្តី លែងមានឱកាសបានអោបថើបមនុស្សជាទីស្រលាញ់ ទៀតហើយ ។

     < អា!!!!! ហឹក ហឹក អត់ទេ!!! ថេហ៍ ប្រពន្ធសម្លាញ់ ងើបឡើងមក ងើបឡើងមកនិយាយជាមួយបង មកមើលកូនយើង អូនមានលឺបងហៅទេ > ជុងគុកស្រែកដង្ហើយហៅអ្នកប្រពន្ធឲ្យងើបឡើងមក ហេតុអ្វីក៏ថេយ៉ុងដាច់ចិត្តម្ល៉េះ ហេតុអ្វីទៅ?????

    ពិធីបុណ្យសពបានប្រារព្ធឡើងនៅព្រះវិហារ ដោយមានភ្ញៀវចូលរួមជាច្រើន ព្រោះតែថេយ៉ុងនិងជុងគុកពួកគេជាមនុស្សល្អនិងរួសរាយ បែបនេះទើបគេចូលចិត្តនិងរាប់អាន។

    ជុងគុកកំពុងអង្គុយអោបរូបថតអ្នកជាប្រពន្ធនៅខាងមុខក្តាមឈូស គេអង្គុយមិនស្តីនិយាយជាមួយអ្នកណាទាំងអស់ ទឹកភ្នែកនៅតែបន្តស្រក់ហូរមិនដាច់ចិត្តនឹកអាល័យដល់ប្រពន្ធជាទីស្រលាញ់ដែលបានចាកចេញទៅឆ្ងាយ ឆ្ងាយរហូតមិនអាចវិលត្រឡប់ ។

     ភ្ញៀវដែលបានចូលរួមគឺបានណាមជូនដែលជាមិត្តភក្តិរបស់ជុងគុកនិងប៉ាម៉ាក់របស់ពួកគេទាំងពីរជាអ្នកទទួលនិងមើលការខុសត្រូវ កូនតូចរបស់នាយក៏មានម៉ាក់នាយជាអ្នកមើល។ ប៉ាម៉ាក់របស់ថេយ៉ុងនិងជុងគុកមានការសោកស្តាយយ៉ាងខ្លាំងនៅទង្វើរបស់ខ្លួនដែលបានហាមឃាត់កូនមិនឲ្យស្រលាញ់គ្នា បើម៉ាក់របស់ថេយ៉ុងវិញ គាត់យំដល់សន្លប់ជាច្រើនដងទៅហើយ ។

     < ប៉ាប៉ា ណាអាប៉ាបស់អូន > ជុងវ៉ុនដើរតេះតាស់មករកអ្នកជាឪពុកដើម្បីសួររកអាប៉ារបស់គេ តើអាប៉ាគេទៅណាទៅ គេមិនបានឃើញអាប៉ាទេ2ថ្ងៃហើយ គេនឹកអាប៉ាគេណាស់ បើអាប៉ាគេនៅប្រហែលកំពុងអោបថើបគេហើយ

     < កូនប៉ា ហឹក ហឹក អាប៉ាកូនគេនៅឆ្ងាយណាស់ ហឹក ហឹក ប៉ានឹកអាប៉ារបស់កូន ហឹក > ជុងគុកកាលបើឃើញកូនសួររកប្រពន្ធ នាយរឹតតែអាល័យប្រពន្ធទៀត និយាយយំខ្លាំងៗដល់ថ្នាក់អ្នកដែលចូលរួមកម្មពិធីយំតាមដែរហើយ

      *មួយសប្តាហ៍ក្រោយមក

      បន្ទាប់ពីពិធីបុណ្យសពរបស់ថេយ៉ុងចប់សព្វគ្រប់ ជុងគុកបានក្លាយជាមនុស្សស្ងៀមស្ងាត់មិននិយាយស្តីជាមួយអ្នកណាទាំងអស់ក្រៅពីកូនរបស់គេ តែទោះបីគេនិយាយជាមួយជុងវ៉ុនក៏មិនដូចពីមុនដែរ គឺមួយម៉ាត់ៗប៉ុណ្ណោះ។

       < ហឹក ហឹក ថេហ៍ អូនកំពុងធ្វើអ្វីពេលនេះ អូនមាននឹកបងទេ មាននឹកកូនទេ ហឹក បងនឹកអូនស្ទើរដាច់ខ្យល់ទៅហើយមានដឹងទេ > ជុងគុកដេកយំអោបរូបថតនិងសម្លៀកបំពាក់របស់ថេយ៉ុងជាប់ យំរៀបរាប់ពីក្តីនឹករលឹកចំពោះប្រពន្ធ

       < ក្រែងអូនថា អូននឹងធ្វើនំលក់នោះ ហេតុអ្វីក៏អូនមិននៅធ្វើវាដើម្បីជួយរកលុយបង អូនទៅណាហាស៎ទុកឲ្យបងនៅតែ3នាក់កូន អូនចិត្តដាច់ណាស់ ហឹកហឹក> ជុងគុកគេពិតជានឹកថេយ៉ុង គេចង់តែស្លាប់ទៅតាមថេយ៉ុងឲ្យបាត់ទេ

       < ង៉ា~ង៉ា~ > សំលេងទារកតូចបានបន្លឺឡើងយំទាមទាររកទឹកដោះបៅព្រោះតែឃ្លាន ឃើញបែបនេះជុងគុកក៏ងើបទៅឆុងឲ្យកូន គេបញ្ចុកទឹកដោះគោកូនផងយំផង ព្រោះបើពេលនេះថេយ៉ុងនៅនាយតូចពិតជា កំពុងបីបញ្ចុកកូនហើយ

       បន្ទាប់ពីបញ្ចុកកូនឲ្យគេងលង់លក់រួច នាយក៏ងើបមកគេងនៅលើគ្រែវិញ តែពេលនោះស្រាប់តែនាយមានអារម្មណ៍ថប់ៗពិបាកដកដង្ហើមភ្លាមៗ តើនាយកើតអ្វី ???

     *20នាទីក្រោយមក

      ក្រាក~~~ សំលេងបើកទ្វាបន្ទប់ក៏បានបន្លឺឡើង គឺអ្នកស្រីចន បានពរជុងវ៉ុនមកឲ្យជុងគុក ដោយសារតែឥឡូវគាត់ជាអ្នកជួយមើលថែកូនៗរបស់ថេយ៉ុងនិងជុងគុក

     < ជុងគុកហា៎កូន ជុងវ៉ុនទាមទារមករកកូនគេមិនព្រមបៅទេ ចង់ឲ្យកូនបញ្ចុក អើយមើលចុះដេកលក់ចោលកូនទៅកើត > អ្នកស្រីចន និយាយជាមួយជុងគុកដែលកំពុងដេកលក់នៅលើគ្រែយ៉ាងស្ងៀមស្ងាត់ ចោលឲ្យកូនតូចនៅបើកភ្នែកខ្មៅៗក្បែរនោះតែឯង

     < ប៉ាប៉ា > អ្នកស្រីចនបានដាក់ជុងវ៉ុននៅលើគ្រែដើម្បីឲ្យគេវាទៅដាស់ប៉ារបស់គេ

     < ប៉ាប៉ា > ជុងវ៉ុនទៅអង្រួនជុងគុកក៏គេនៅតែមិនងើប ឃើញដូច្នេះអ្នកស្រីចនដែលកំពុងលេងជាមួយកូនតូចក៏ដើរទៅអង្រួនម្តង តែដាស់យ៉ាងណាក៏មិនភ្ញាក់គេហាក់ដូចមិនមានវិញាណអញ្ចឹង អ្នកស្រីចនឃើញបែបនេះក៏ចាប់ផ្តើមភ័យបុកពោះ គាត់លូកដៃទៅស្ទាបដង្ហើមកូនប្រុស សូមកុំឲ្យដូចអ្វីដែលគាត់គិតឲ្យសោះ

     < ហឹក ហឹក អត់ទេ មិនពិតទេ ជុងគុកកូនម៉ាក់ > អ្នកស្រីចនស្ទាបដង្ហើមជុងគុកហើយស្រាប់តែស្រែកយំទន់ជង្គង់ដួលទៅលើឥដ្ឋភ្លាមៗ

     < ប៉ាប៉ា កូនឃ្លានហា៎ ញាក់មក(ភ្ញាក់មក) សឺតៗ> ជុងវ៉ុនឃើញលោកយាយដាស់ប៉ាគេមិនព្រមភ្ញាក់បែបនេះ គេក៏អោនទៅថើបយកចិត្តជុងគុកដើម្បីយកចិត្ត ព្រោះទម្លាប់រាល់ដងគេតែងតែបែបនេះ ។ ជុងវ៉ុនថើបហើយនៅតែជុងគុកមិនព្រមងើបទៀត រាល់ដងមើលគេឃ្លានបែបនេះប៉ារបស់គេពិតជាទៅឆុងទឹកដោះគោឲ្យគេបៅហើយ តែលើកនេះដល់ថ្នាក់ថើបយកចិត្តហើយក៏នៅតែមិនងើបទៀត គេឆ្ងល់ណាស់ ឯអាប៉ារបស់គេក៏បាត់មិនឃើញមកបញ្ចុកបាយទឹកទេ អោបថើបគេទៀត ឬពួកគាត់ឈប់
ស្រលាញ់ជុងវ៉ុនហើយ ។

    < ចៅ ប៉ា ហឹក ប៉ាចៅគេផុតហើយ ហឹក >

    < ប៉ាប៉ា ងើប សឺតៗ > គេថើបយកចិត្តផងអីផង តែនៅតែមិនឃើញអ្នកជាឪពុកងើបមកទៀត ហុឹម គេមិនបានដឹងហើយថា ប៉ារបស់គេបានផុតដង្ហើមបាត់ទៅហើយទេ គេគិតថាប្រហែលប៉ាគេគេងលក់ ទើបខំថើបខំយកចិត្ត តែការពិតប៉ារបស់គេសល់តែរូបរាយកាយប៉ុណ្ណោះ ជុងគុកនាយបានទៅហើយ នាយទៅតាមប្រពន្ធរបស់នាយហើយ បន្សល់ទុកតែសម្បកកាយឲ្យកូនអោបថើបទេ ហេតុអ្វីនាយដាច់ចិត្តទៅម្ល៉េះ ហេតុអ្វីមិនអាណិតកូន ហេតុអ្វីទុកឲ្យកូនកំព្រាឯកាបែបនេះ គ្នាកំព្រាម្តាយហើយឥឡូវមកកំព្រាឪពុកទៀត គ្នាបាត់ម្តាយមិនឃើញមករកហើយ ឯឪពុកដាស់យ៉ាងណាក៏មិនងើបទៀត តើពួកគេទាំងអស់គ្នាខុសអ្វីទៅ ហេតុអ្វីបានជាទេវតាមិនមេត្តាចំពោះពួកគេអញ្ចឹង ។

   បន្ទាប់ពីប្រពន្ធស្លាប់បានមួយសប្តាហ៍ ប្តីក៏គាំងបេះដូងស្លាប់ទៅតាមប្រពន្ធ បន្សល់ទុកឲ្យកូន2នាក់នៅកំព្រារងាឯកាសួររកអ្នកជាម្តាយជាឪពុកមិនដាច់ពីមាត់ ធ្លាប់តែមានប៉ា អាប៉ានៅប្រឡែងលេងជាមួយ បញ្ចុកបាយទឹក ដើរលេងជាមួយគ្នា ងូតទឹកឲ្យគ្នា មើលទូរទស្សន៍ជាមួយគ្នា តែពេលនេះវាលែងមានទៀតហើយ គ្រួសារដែលធ្លាប់តែសប្បាយរីករាយ មានសមាជិក4នាក់ ពេលនេះប្រែជាស្ងប់ស្ងាត់ មានតែកូនតូចៗ2នាក់ប៉ុណ្ណោះ ។

     ជុងគុកនិងថេយ៉ុងត្រូវបានដាក់ផ្នូរក្បែរគ្នា ឲ្យពួកគេនៅជាមួយគ្នាចុះ ពួកគេស្រលាញ់គ្នាណាស់ ពួកគេមិនអាចបែកគ្នាបានទេ ឥឡូវពួកគេបាននៅជាមួយគ្នាហើយ បើមានជាតិក្រោយសូមឲ្យគ្រួសារដែលមានសមាជិក4នាក់បានជួបជុំគ្នា សូមកុំឲ្យព្រាត់
ព្រាស់គ្នាដូចជាតិនេះទៀតអី ។













                ~  ចប់ដោយបរិបូរណ៍ ~

                 Admin: Tae Bearr
   

   

   

     

Continue Reading

You'll Also Like

24.8K 1.1K 16
Rude. Dirty. S3x , bad words only in wattpad not public on social media, ⚠️ not for young ⚠️ Writer by : SIE
42.9K 2.9K 35
« ហឹក អ្ហឹក ៗ ខ្ញុំមិនចង់បានបែបនិងទេ ខ្ញុំចង់ឲ្យប៉ាស្រឡាញ់ខ្ញុំក្នុងនាមស្នេហាមិនមែនរវាងប៉ាកូន » « រវាងយើងទៅមិនរួចទេជុងគុក ប៉ាមិនបានគិតលើឯងលើសពីចំណងប៉...
207K 729 26
18+ ပါ။ စောက်ပတ်ထဲလိုးမသွင်းခင် လုပ်မယ့်ဟာတွေ ရေးမှာ။ ညစ်ညမ်းစာတွေပါ။
13.1K 1K 21
YUH EX MAN BRUK YUH HEART ND YUH NUH SEE HIM FI YEARS! JUS LEAN PON ME SHOULDER, MI EASE YUH TEARS🥹. NEW TO THIS WRITING THING SO BARE WITH ME🙏🏽�...