ភរិយាក្លែងក្លាយ🖤

By callme__yaa

36.3K 2.2K 668

«ខ្ញុំត្រូវធ្វើគ្រប់យ៉ាងដើម្បីគ្រួសារទោះត្រូវបង្ខំចិត្តធ្វើជាប្រពន្ធរបស់មនុស្សគ្មានធម៌មេត្ដាបែបនេះក៏ដោយ»🪥🌻 More

EP1:ជីវិតត្រូវផ្លាស់ប្ដូរ
EP2:ចៃដន្យ
EP3:រៀបការក្លែងក្លាយ
EP4:ចេះបារម្ភ
EP5:ផ្សំដំណេកអត់អាល្អិត?
EP6: firstシ (NC)
EP7: សុំលុបលក្ខខណ្ឌ2ខ
EP8: ថើបអីថើបយ៉ាងនេះ??
Ep9:ប្រចណ្ឌ
EP10:បងអត់ស្រឡាញ់អូនទេ!!!(NC)
EP11:បងសុំទោស!!!!!
EP12:លើកលែងឲបងឯងម្ដងចុះ!!!
EP13: គ្រោះថ្នាក់
EP14: បន្ទប់243
EP15:អាចង្រៃ!!
EP16:វាប្រហើនណាស់
EP17: អូនជារបស់បងតែម្នាក់គត់(Nc)
EP18:ជាពូ!!!!
EP19:មនុស្សដូចពូសមតែចូលគុក
EP20:សួរអ្នកអានទៅ!!!!!
EP21:ក្ដីសុខ(NC)
EP22: គេជាសង្សារចាស់បង
EP24:រឿងល្អៗ
The end
📌update 🔥

EP23:ចាកចេញ

1.1K 92 43
By callme__yaa

Fourth's pov

ខ្ញុំរត់តាមផ្លូវទាំងមេឃភ្លៀងដោយគ្មានទិសដៅកំពុងតែរត់សុខៗក៏រអិលជើងដួលទៅលើផ្លូវរលាត់ស្បែកក្រហាយខ្លាំងណាស់។ខ្ញុំឈឺជើងតែវានៅចាញ់ចិត្តដែលកំពុងតែឈឺដូចមានអីចាក់.....ឈឺជាងជើង100ដង
ខ្ញុំក្រោកឈររត់ទៅមុខបន្ដទាំងស្រក់ទឹកភ្នែកខ្ញុំសួរខ្លួនឯងថាហេតុអីក៏គេធ្វើបែបនេះដាក់ខ្ញុំគេមិនបានស្រឡាញ់ខ្ញុំទេមែនទេ.....ហេតុអីព្រហ្មលិខិតលេងសើចនិងជីវិតខ្ញុំបែបនេះប៉ាម៉ាក់ក៏គ្មានមានម្ដាយចុងក៏គេមិនស្រឡាញ់អាណិត...ពេលជួបជាមួយមនុស្សដែលត្រូវចិត្តហើយក៏ត្រូវគេលេងសើចទៀត...ឱព្រះអើយអាណិតខ្ញុំផងទៅ.......
ខ្ញុំរត់បណ្ដើរគិតបណ្តើរទឹកភ្នែកក៏បន្ដស្រក់លាយលំជាមួយទឹកភ្លៀង។
រត់បានមួយសន្ទុះធំខ្ញុំហាក់អស់កម្លាំងរត់ទៅមុខលែងរួចខ្ញុំក៏បានឈប់អង្គុយលើបង់សាធារណៈទាំងខ្លួនទទឹកជោគ...មើលទៅខ្លួនឯងគួរសង្វេគពេកហើយ...ខ្ញុំអាណិតខ្លួនឯងណាស់ខ្ញុំយំខ្លាំងដោយមិនខ្វល់ពីខ្សែរភ្នែកអ្នកធ្វើដំណើរតាមនោះថាគេគិតយ៉ាងណាសំខាន់ពេលនេះខ្ញុំឈឺខ្ញុំចង់យំ.......
មេឃភ្លៀងរាងរាំងបន្ដិចដោយនៅរលឹមតិចៗខ្ញុំសម្រេចចិត្តហៅតាក់សុីដើម្បីត្រឡប់ទៅផ្ទះរបស់ខ្ញុំព្រោះខ្ញុំគ្មានកន្លែងដែលត្រូវទៅទៀតទេ.....
ខ្ញុំក្រោកឈរឡើងដើម្បីហៅតាក់សុី។ខ្ញុំលើកដៃហៅតាក់សុីដែលជិះកាត់ពេលនោះឡានតាក់សុីក៏បានឈប់
«អាល្អិតហាទៅណាដែល??»អ៊ំចំណាស់ម្នាក់សួរខ្ញុំពេលដែលគាត់បើកកញ្ចក់ទ្វា
«ទៅម្ដុំផ្សារណាត់អ៊ំទៅបានទេ?»ខ្ញុំរហ័សសួរគាត់ព្រោះវារៀងឆ្ងាយពីទីនេះដែលខ្ញុំខ្លាចថាគាត់ទៅមិនដល់
«ទៅបានឆាប់ឡើងមក!!»គាត់បក់ដៃឲខ្ញុំឡើងឡាន
«ខ្ញុំសុំជិះខាងមុខបានទេអ៊ំ...ខ្ញុំអត់សូវស្រួលខ្លួនខ្ញុំខ្លាចអាចនិងពុល!!»ខ្ញុំសុំគាត់អង្គុយមុខព្រោះខ្ញុំកំពុងតែមិនស្រួលខ្លួន
«បានអាល្អិតឡើងមក!!»
ខ្ញុំឡើងលើឡានអង្គុយខាងមុខក្បែរគាត់។គាត់ក៏បើកឡានសម្ដៅផ្លូវទៅផ្ទះខ្ញុំ!
នៅតាមផ្លូវអ៊ំប្រុសបានបើកបទចម្រៀងឮពេញឡានធ្វើឲខ្ញុំស្ដាប់ហើយក៏រំជួលចិត្តតាមបទចម្រៀង

🎵...........មិនស័ក្តិសមខ្ញុំដើរចេញហើយសុំទោសស្នេហ៍អើយលែងហ៊ានប្រាថ្នាក្បែរថ្លៃ....លាទាំងចិត្តនៅអាល័យលាទាំងទឹកភ្នែក.....និស្ស័យបាននាំពួកយើងបានជួបគ្នា...ប៉ុន្តែវាសនារាំងរាតាមមកបំបែក....ពីថ្ងៃនេះតទៅថ្ងៃស្អែកលែងមានវេលាសម្រាប់ពួកយើងទៀតហើយ!!!!!.......ស្រឡាញ់ៗធ្វើម្ដេចបើមិនស័ក្ដិសមនៅក្នុងអារម្មណ៍តឹងណែនថប់ស្ទើរគ្រប់ពេលឈឺចាប់ទ្វេ.....មានតែភាពអាម៉ាសរាល់ថ្ងៃ!!!!!!!!!!!!!🎵

បទអីទេលោកអើយមិចក៏ត្រូវរឿងខ្លាំងម្លេះ???អ៊ំអើយៗអ៊ំដូចខ្វះបទដាក់ណាស់ចឹង??បទសប្បាយៗមិនព្រមដាក់ទេមកធ្វើឲអារម្មណ៍ខ្ញុំឈឺទ្វេដងហើយ!!!😞
ខ្ញុំសម្រក់ទឹកភ្នែកតក់ៗចំពោះមុខអ៊ំប្រុស....!!
អ៊ំប្រុសងាកមកឃើញខ្ញុំយំគាត់ក៏សួរឡើង..
«កើតអីអាល្អិត?យំធ្វើអីអ្នកណាធ្វើអីឯង?»គាត់សួរមកខ្ញុំ
«អត់មានអីទេអ៊ំ!!»ខ្ញុំតបទៅគាត់រួចយកដៃញីភ្នែកជូនសម្អាតទឹកភ្នែកចេញ
«អ៊ំយល់ណា!!ឯងប្រាកដជាមានរឿងជាមួយសង្សារជាមិនខាន!!!មែនឬអត់???»គាត់និយាយមកធ្វើដូចដឹងរឿងណាស់ចឹង!
«ពួកយើងជាប្ដីប្រពន្ធនឹងគ្នាហើយអ៊ំ!!តែគេយកខ្ញុំដើម្បីលេងសើចគេយកខ្ញុំដើម្បីបំភ្លេចអ្នកចាស់...!!!»ខ្ញុំនិយាយផងយំផងអួលដើមកនិយាយលែងចេញៗតែទឹកភ្នែក
«មិនអីទេក្មួយ!!ស្នេហាបែបនេះវាឈឺបន្ដិចហើយត្រូវទេ??អ៊ំយល់ណា...អ៊ំក៏មិនប្រកាន់ស្នេហ៍ពួកក្មួយដែរ!!!អ៊ំដឹងអ៊ំយល់ពីក្មួយឈប់យំទៅ...បើពួកឯងឈ្លោះគ្នាក៏គួរតែដោះស្រាយជាមួយគ្នាតាមសម្រួលកុំរត់គេចបែបនេះអីវាមិនល្អទេជឿអ៊ំទៅ.....!!»គាត់និយាយពន្យល់ខ្ញុំបណ្ដើរព្រមទាំងបើកឡានបណ្ដើរ
«បាទអ៊ំ!!តែខ្ញុំអស់ជំនឿជាក់លើគេទៀតហើយ...គេមើលរំលងខ្ញុំគេប្រងើយដាក់ខ្ញុំគេធ្វើដូចជាគ្មានបានឃើញវត្តមានរបស់ខ្ញុំនៅទីនោះទេ!..»ខ្ញុំនិយាយរៀបរាប់ទាំងទឹកភ្នែក!!!
«អាល្អិតឯងនេះ...រឿងបែបនេះគួរតែនិយាយគ្នាឲដឹងខុសត្រូវកុំរត់គេចបែបនេះអី!!!»គាត់ក៏និយាយត្រូវដែរតែខ្ញុំមិនចង់នៅស្ដាប់ការបកស្រាយរបស់អ្នកណាទៀតទេខ្ញុំហត់ខ្ញុំចង់សម្រាក

មួយសន្ទុះធំឡានក៏បើកមកដល់ផ្ទះខ្ញុំ....ខ្ញុំហុចលុយទៅឲអ៊ំប្រុស
«អរគុណហើយអ៊ំសម្រាប់ពាក្យទូន្មានជាច្រើន!!»ខ្ញុំនិយាយអរគុណទៅកាន់គាត់
«មិនអីទេក្មួយ...សំណាងល្អណា!!»គាត់និយាយរួចក៏បើកឡានចេញទៅ
ខ្ញុំឈានជើងចូលក្នុងផ្ទះ....មិនទាន់យប់ជ្រៅប៉ុន្មានទេមីងកល្យាណនិងដានីប្រហែលជាមិនទាន់ចូលគេងទេមើលទៅ

ខ្ញុំបើកទ្វាចូលក្នុងផ្ទះក៏បានឃើញដានីនិងអ្នកមីងកំពុងអង្គុយមើលទូរទស្សន៍
ខ្ញុំឈានជើងបម្រុងនិងដើរសម្ដៅទៅបន្ទប់តែ...
«ចេះមកផ្ទះដែលឥឡូវ....មើលសភាពចុះ...ត្រូវគេក្បត់ហើយដេញចេញមែនទេ??...ធ្វើជារត់កាត់ភ្លៀងឲគេអាណិតតែគេមិនអាណិតក៏ត្រឡប់មកផ្ទះ....ម៉ាក់មើលសភាពវាចុះវាប្រាកដជាត្រូវលោកgemដេញចិត្តមិនខាន...ដូចខ្ញុំធ្លាប់និយាយចឹងមនុស្សដូចវានេះមានអ្នកណាមកស្រឡាញ់វាពិតទៅ!!!»ដានីនិយាយថាឲខ្ញុំចំៗខ្ញុំមិនតបទៅនាងវិញទេព្រោះពាក្យដែលនាងនិយាយគឺវាត្រូវហើយតែជេមគេមិនបានដេញខ្ញុំទេគឺខ្ញុំចេញឲខ្លួនឯងព្រោះខ្ញុំដឹងខ្លួនច្បាស់ថាខ្ញុំនៅចំណុចណាហើយគេនៅចំណុចណា
ខ្ញុំមិនខ្វល់ពីពាក្យសម្ដីដានីនិងអ្នកមីងខ្ញុំបន្ដដើរសម្ដៅទៅបន្ទប់ចាក់សោជាប់!!!

ខ្ញុំចាប់ផ្តើមរៀបចំចូលងូតទឹកសម្អាតខ្លួន....ក្នុងបន្ទប់ទឹកងូតទឹកបណ្ដើរទឹកភ្នែកខ្ញុំក៏ធ្លាក់ចុះមកបណ្ដើរ
ខ្ញុំធ្លាប់តែជាមនុស្សរឹងមាំហេតុអីពេលនេះខ្ញុំយំយែងដោយសារតែបុរសម្នាក់!!!
ខ្ញុំពិតជាមិនយល់ពិតមែនបើគេមិនទាន់បំភ្លេចអ្នកចាស់បានផងគេយកខ្ញុំធ្វើអី??ពាក្យដែលគេនិយាយថាស្រឡាញ់ខ្ញុំវាគ្រាន់តែជាពាក្យបោកប្រាស់មែនទេ??
គេធ្វើបែបនេះដាក់ខ្ញុំបានយ៉ាងមិចទៅ???ខ្ញុំទន់ដៃទន់ជើងអស់ហើយកាន់តែគិតបេះដូងខ្ញុំកាន់តែឈឺ!!ខ្ញុំអង្គុយចុះអោបក្បាលជង្គង់ហើយយំដោយស្ងៀមស្ងាត់អារម្មណ៍មួយនេះវាបានត្រឡប់មករកខ្ញុំវិញហើយអាម្មណ៍បាត់បង់អាម្មណ៍ដែលគ្មានអ្នកនៅក្បែរវាពិតជាឈឺៗស្ទើរតែគិតខ្លី!!!!!
Skip

ខ្ញុំដាក់ខ្លួនរៀបចំបិទភ្នែកគេងតែភ្លាមនោះទូរស័ព្ទដៃខ្ញុំក៏បានលោតសារមកដោយសារតែវាអស់ថ្មខ្ញុំទើបតែបានដាក់បញ្ជូល។។។
សាររបស់gemលោតមកជាច្រើន

«អូននៅណា??ហេតុអីក៏បងទាក់ទងទៅមិនបានអូនកើតអីឬអត់?? Fourthអូននៅឯណាប្រាប់បងមកបងទៅទទួល!!»
« fourthអូនកុំស្ងាត់ដាក់បងបែបនេះណា? ឆាប់ឆ្លើយតបបងវិញមក??»
«fourthមិនដូចអ្វីដែលអូនគិតទេ!!បងនិងលីណាគ្មានអ្វីពាក់ព័ន្ធគ្នាទៀតទេ!!អូនយល់ច្រឡំហើយ!!!»
« fourthចូលមើលហើយមិចបានមិនតបបងហាស??បងសុំទោសដែលបងអោបនាង!!ពេលនិងដោយសារតែបងភាំងបងនិងនាងបែកគ្នាជាយូមកហើយ!!នាងជាមនុស្សដំបូងដែលបងស្រឡាញ់ខ្លាំង!!តែនាងក៏ទុកបងចោលទៅបរទេសបាត់ដោយទាក់ទងជាមួយអ្នកថ្មី!!ចិត្តបងពេលនោះបងនៅតែស្រឡាញ់នាងតែពេលនេះបងឈប់ស្រឡាញ់នាងទៀតហើយអារម្មណ៍ដែលមានជាមួយនាងទាំងអស់វាបានបាត់ទៅអស់ហើយពេលនេះបងស្រឡាញ់តែអូនម្នាក់គត់ ......ត្រឡប់មក
រកបងវិញមក fourth!!!»
«បងស្រឡាញ់អូន!!! ♡»

ខ្ញុំអានសាររបស់គេទាំងទឹកភ្នែកគេកំពុងតែបោកប្រាស់ខ្ញុំទៀតហើយមែនទេ???!!!ខ្ញុំគួរលើកលែងឲគេទៀតមែនទេ??ខ្ញុំនៅតែស្រឡាញ់គេខ្ញុំគួរធ្វើល្ងង់ដើម្បីបាននៅក្បែរគេមែនទេ???ហ្ហឹកៗៗៗខ្ញុំយំទៀតហើយ😞
(〒﹏〒)

TO BE CONTINUE
__________________
Thank you for reading kha 🙏💜✨
អ្នកសរសេរកំពុងសេដ...អានហើយខមិនផងតិចឈប់ចេញភាគតឲ😭🙏
BY:YAA🫶🏻🥹シ

Continue Reading

You'll Also Like

468K 1.5K 47
🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞
Fate By v xxxiri v

Short Story

22.2K 1.7K 13
"𝚆𝚑𝚎𝚗 𝚠𝚒𝚕𝚕 𝚝𝚑𝚎𝚢 𝚜𝚝𝚘𝚙 𝚑𝚊𝚝𝚒𝚗𝚐 𝚖𝚎 ?" 𝙰 𝟷𝟻 𝚢𝚎𝚊𝚛 𝚘𝚕𝚍, 𝚅𝚒𝚜𝚑𝚗𝚞 𝚊𝚜𝚔𝚎𝚍 𝚌𝚛𝚢𝚒𝚗𝚐 𝚑𝚒𝚜 𝚑𝚎𝚊𝚛𝚝 𝚘𝚞𝚝. "𝚆...
92.4K 3.9K 32
✿ a collection of short Indian love tales, binded with care and fates ✿
128K 5.3K 47
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...