ចំណង់ស្នេហ៍🖤/VHOPE/(complete...

By itmenotyou5

20.4K 2.5K 853

Kim Taehyung&Jung Hoseok ស្នេហាដែលកេីតឡេីងដោយសារចំណងដែលគ្រួសារចងឲ ទម្រាំអាចយល់ចិត្តគ្នាធ្វេីឲក្មេងម្នាក់ត្រូវ... More

Part1:គូរដណ្តឹង
Part2:ស្និទ្ធស្នាល
EP:3ស្ដីបន្ទោស
Part 4:ជម្លោះ
EP5:បង្ខំ
EP6:រំលោភ🔥🔞
EP7:ជម្លោះ
EP8:គ្មានជម្រេីស🔥🔞
EP9:អត្មានិយម
EP10:ពិធីខួបកំណេីត
EP 11: ប្រច័ណ្ឌ🔥
EP12:ធ្វេីបាប
EP 13:ទេីសទាល់
EP 14:ឆ្អឹងទទឹងក
EP15:អន់ចិត្ត
EP16:មិត្តភាពបែកបាក់
EP17:បោកប្រាស់🔞
EP18: Video Sex❗
EP19:ម្ដងល្អម្ដងអាក្រក់
EP20:កន្លែងដែលកក់ក្ដៅ
EP21:ល្មេីសកិច្ចសន្យា(🔥a little bit 👀)
EP22:ដាក់គំនាប
EP23:ក្ដីស្រលាញ់តែម្ខាង💔
EP24:អារម្មណ៍មិនច្បាស់លាស់
EP25:ខ្ពេីមរអេីម
EP26:គូរប្រជែង
EP27:ការព្រួយបារម្ភ
EP28:គួរតែដល់ពេល....
EP29:អនុស្សាវរីយ៍🤍✨
EP30:ភាគដែលកម្រ🥲
EP31:ស្រលាញ់គេមែនទែនហេីយ😌
EP32: ល្បិចកល
EP33: ignore
EP34:ម៉ាក់កូនយល់ចិត្តគ្នា🤍
EP35: សុំផ្ដាច់ពាក្យ
EP36:ដោះដូ🥲
EP37:វាយប្រហារ💬
EP38:.ចរឹកplay boy👀
EP39: Hoseok Turn is Coming☺️
EP40: ជួបជុំមិត្តភក្តិ
EP41: Poor Kim Taehyung 🤧
EP42:យេីងនឹកឯង
EP43: High school 🏫
EP44: High school life is over✨
EP45:New chapter 🤗
EP46:មានរឿង😳
EP48:នឹកអូនស្ទេីរតែឆ្គួត!!🌚
EP49:ផ្លាស់ប្ដូរខុសពីមុន
EP50: Wanna meet you
EP51: មិត្តភាពដូចដេីម
EP52:មានសង្សឹម
EP53:តាមរកអូន
EP54:ជួបគ្នា!!
EP55:ហេតុអីខ្ញុំត្រូវរត់គេច?
EP56: your Change
EP57:សុំទោស
EP58:រកវិធី
EP59:ណាត់ជួប
EP60:សូណា
EP61:មុខក្រាស់
EP62:ធ្វេីបាប
EP63: បារម្ភ
EP64:ខ្ញុំស្រលាញ់ឯង
EP65: ❤️‍🔥
EP66: Morning kiss 💋
EP67: ..ហូស៊ុកយេីងរៀបការទៅ!💗
EP68: back to Seoul 🇰🇷
EP69: ជុង ហូស៊ុក!មេីលមកបង😤
EP70:My Love Mine All Mine💫
EP71:Pink Pink💕
EP72:U f f but me f hdr♡
EP73:I Said Yess!💍

EP47: ខ្ញុំកាន់តែដឹងក្ដីហេីយ

211 35 2
By itmenotyou5

+ប៉ុស្តិ៍ ប៉ូលិស

ក្រោយរឿងនោះក្មេងៗអង្គុយទាំងអោនមុខដឹងខុសដោយសារហូស៊ុកខលហៅបូលិសមកនាំពួកគេទៅណែនាំ គឺធ្វេីស្ងាត់ៗប៉ុណ្ណោះព្រោះមិនចង់ឲ្យក្មេងៗខូចឈ្មោះដោយសារពួកគេជាសិស្ស។
"ថ្ងៃក្រោយឈប់ធ្វេីបែបនេះទៀតមិនចឹងទេត្រូវហៅមក ប៉ុស្តិ៍ បូលិសម្ដងទៀតហេីយឮទេ!..ក៏មិនមែនណែនាំធម្មតាដូចពេលនេះដែរ"លោកបូលិស

"បាទ/ចាស"ក្មេងៗ
"សុំទោសលោកពូនឹងបងប្រុសទៅ សំណាងហេីយពួកឯងនៅក្មេងកុំអីត្រូវមានឈ្មោះខ្មៅនៅក្នុងបញ្ជីនេះមិនខាន!"លោកពូបូលិស

"ហីយ៉ា!..ចង្រៃ!"ក្មេងៗលួចជេរទាំងខឹងព្រោះពួកគេជាក្មេងស្ទាវនិយាយពាក្យសុំទោសពិបាកណាស់
"ឆាប់ឡេីងក្មេងៗ"ហូស៊ុកប្រាប់មកតាមពីក្រោយ
"សុំទោសលោកពូ!..សុំទោសបងប្រុស!"ក្មេងទាំងបីសុំទោសទាំងប្រកែកមិនបាន ព្រោះគេកំពុងតែនៅមុខបូលិសនឹងមនុស្សចាស់ចង់មិនចង់ក៏ត្រូវតែសូមទោសដែរ។

"សុំទោសមិត្តឯងផង!"ហូស៊ុក
"ហឺយយយ!"ក្មេងដកដង្ហេីមធំសម្លក់ហូស៊ុកតែហូស៊ុកក៏សម្លក់ពួកគេវិញទេីបធ្វេីឲ្យក្មេងៗធ្វេីអីមិនបានក្រៅពីហាមាត់សូមទោសក្មេងដែលគេធ្វេីបាប។

"សុំទោស!"
"មិនអីទេ!!"ក្មេងម្នាក់នោះលេីកលែងទោសដោយមិនចង់មានរឿងជាមួយពួកគេក៏មិនចង់មានបញ្ហាម្ដងទៀតដែរ

"ពូស្គាល់ស្មោះស្គាល់មុខហេីយបេីពួកឯងធ្វេីវាម្ដងទៀតកុំថាពូចិត្តអាក្រក់!"បូលិស
"បាទ/ចាស"

"យេីងត្រូវខាតពេលដោយសារតែពួកឯងដឹងទេ!"ហូស៊ុកសម្លឹងទាំងមុខឆ្នាស់ៗ កាលពីមុនមិនមែនគេស្លូតទេតែមកពីគេមិនចង់មានបញ្ហាណាមួយមានតែថេយ៉ុងទេដែលធ្វេីបាបគេ គេក៏មិនអាចតតបជាមួយនាយបានតែពេលនេះ គេមិនអាចឈរមេីលរឿងអាក្រក់បែបនេះបានឡេីយ។

"លាហេីយលោកបូលិស!"ហូស៊ុកនឹងក្មេងៗនាំគ្នាចេញមកវិញព្រោះមានរឿងត្រូវនិយាយគ្នាជាមួយក្មេងៗបន្ត។ ក្មេងស្ទាវបែបនេះពិបាកកែពួកគេណាស់មានតែនិយាយឲ្យពួកគេខ្លាច។

"សងលុយទៅមិត្តឯងផង! ហេីយឯងបេីមានគេធ្វេីបាបម្ដងទៀតកុំនៅស្ងៀមប្រាប់វាទៅប៉ាម៉ាក់របស់ឯងទៅ គាត់នឹងដាក់ទោសពួកគេ!!"ហូស៊ុកប្រាប់ទៅក្មេងប្រុសម្នាក់នោះឲ្យគេរឹងមាំនឹងតតាំង។

"បាទ!អរគុណបងប្រុសនឹងលោកពូ!"ក្មេងប្រុសញញឹមទាំងសប្បាយចិត្តទេីបចេញទៅវិញដោយទុកឲ្យហូស៊ុកនៅស្ដីឲ្យក្មេងខូចទាំងបីនាក់នោះសិន។

"ចោះពួកឯងហេតុអីទៅទាលុយពីគេ?..ពួកឯងមានផ្ញេីរលុយទុកនឹងគេពីពេលណា?"ហូស៊ុកស្ដីទាំងសម្លក់ក្មេងៗទាំងបីដែលអង្គុយលេីបង់នៅខាងក្រៅឲ្យគេស្ដីបន្ទោសសិនព្រោះមិនហ៊ានជំទាស់ហូស៊ុកទេ ហូស៊ុកមានទាំងវីដេអូស្គាល់ទាំងឈ្មោះមុខនឹងសាលារបស់ពួកគេ។

"ហីយ៉ា!..បងនិយាយច្រេីនម្ល៉េស?"ក្មេងស្រីសក់សេះងេីយទាំងធុញទ្រាន់ជាមួយនឹងហូស៊ុកដែលរអ៊ូមេីលតែម៉ាក់ទៅហេីយ កុំតែមានរូបនឹងវីដេអូកុំអីនាងមិននៅឲ្យបងប្រុសមុខក្មេងម្នាក់នេះស្ដីឲ្យដាច់ខាត។

"ឆ្លេីយ!"ហូស៊ុកសង្កត់សម្លេងគំរាមពួកគេកុំឲ្យតវា
"ហឺយ..គេជាកូនអ្នកមានចែកលុយពួកយេីងចាយខ្លះមានអីមិនល្អ?"ក្មេងប្រុសតបទាំងគម្រោះគម្រេីយ

"លុយឯងរកបានមែនទេបានចង់ឲ្យគេចែក?..បានហេីយ!..និយាយជាមួយពួកឯងយូទៅកាន់តែគួរឲ្យខឹង!..នៅក្មេងសោះហេតុអីមិនខំរៀន?"

"អោយពួកយេីងទៅវិញទៅ!"ក្មេងស្រីសក់ខ្លីសម្លក់ហូស៊ុកតែហូស៊ុកសម្លក់វិញទេីបត្រូវអោនមុខទាំងបង្ខំព្រោះចាញ់ក្រសែភ្នែកឆ្នាស់ៗខ្មេីតៗមួយគូរនោះណាស់។
'ឲ្យពួកគេទៅវិញបានហេីយ!"សុីងជូន
"បងស្ងាត់មាត់សិនទៅ!"សុីងជូនឮហេីយក៏មិនហ៊ានតវ៉ាឈរអោបដៃស្ដាប់សិនព្រោះហូស៊ុកពេលនេះមេីលទៅដូចជាមនុស្សចាស់ណាស់ចឹងទាំងដែលទេីបតែរៀនចប់ថ្មីៗសោះ។

"អត់លុយមិចមិនរកការងារធ្វេី?"មេីលយូទៅហូស៊ុ៊កមិនដាច់ចិត្តទេីបសួរ មេីលទៅក្មេងៗទាំងនេះក៏មិនដូចជាមានសុីអីច្រេីនដែរ តែខូចរហូតដល់ទម្លាប់។
"ពួកយេីងនៅក្មេងមានកន្លែងណាទទួលទៅ!"វាក៏ត្រូវដែលពួកគេគ្មានការងារណាមួយជាសិស្សវិទ្យាល័យផងបេីមកធ្វេីការច្បាស់ជាមិនបានរៀនទៀងទាត់ហេីយតាមគេមិនទាន់នោះទេ។

'បែបនេះចោះពួកឯងស្គាល់ហាងCoCoទេ?..ទីនោះមានការងារថ្ងៃណាម៉ោងណាទំនេរពួកឯងអាចទៅធ្វេីការលេងៗនៅទីនោះបាន!"សុីងជូនគ្រាន់តែឮបេីកភ្នែកភ្ញាក់មិននឹកថាអាល្អិតនេះហ៊ាននិយាយបែបនេះ ហាងនោះជាហាងរបស់គេហេតុអីក្មេងនេះហ៊ានអាកាត់?គេនិយាយពេលណាថាចង់បានបុគ្គលិក?ហេីយគេនិយាយពីពេលណាថាព្រម?

"ក្មេងជិតខាង!!..ឯងនិយាយស្អី?..ហាងនោះជាហាងរបស់ខ្ញុំ!ខ្ញុំមិនត្រូវការបុគ្គលិកទេ!"សុីងជូនប្រកែកយ៉ាងលឿន គេមិនមែនបេីកហាងដេីម្បីចិញ្ចឹមក្មេងៗទេ មិនចង់បានបុគ្គលិកអីទេនាយអាចធ្វេីខ្លួនឯងបានគ្រប់យ៉ាង!

"លោកពូជិតខាង!ស្ងាត់មាត់ទៅខ្ញុំនិយាយមិនទាន់ចប់ទេ!"ហូស៊ុកងាក់មកថាឲ្យសុីងជូនទាំងសម្លក់នាយដែលធ្វេីឲ្យសុីងជូនស្ងាត់ដូចត្រូវគេចុក។ លែងហ៊ានតវ៉ាជាមួយនឹងអាល្អិតបន្ត។

"ខ្ញុំឲ្យឈ្នួល!..បេីពួកឯងទៅ!"ហូស៊ុកនិយាយទាំងប្រាកដប្រជា បេីក្មេងៗកែគេនឹងឲ្យឪកាស
"ឯងសម្បូរលុយណាស់ហ្ហេស?"សុីងជូន
"លោកពូសុីងជូន!"ម្ដងនេះសុីងជូនស្ងាត់ដូចគេដេរមាត់លែងហ៊ានលូកមាត់ពេលអាល្អិតចងចិញ្ចេីមដាក់ រអៀសលែងហ៊ានតថែមទាំងមិនហ៊ានមេីលមុខអាល្អិតទៀតផង។

"ជីយូ! ហេប៊ី! អ៊ុនហេ! ខ្ញុំចាំឈ្មោះពួកឯងបានហេីយហេីយក៏ចាំមុខដែរ បេីឯងចង់ទៅធ្វេីការ ទៅរកហាងCoCoទៅ!"ហូស៊ុកប្រាប់ទៅក្មេងៗដែលមេីលមុខរបស់ខ្លួនទាំងចងចិញ្ចេីមមិនយល់ហេតុអីហៅពួកគេធ្វេីការ

"ឆ្គួតហេីយ!"ក្មេងៗខ្សឹបគ្នាហេីយក៏នាំគ្នារត់ទៅបាត់អស់។មិនដឹងថាយល់អ្វីដែលហូស៊ុកនិយាយឬក៏អត់

ហូស៊ុកនឹងសុីងជូនដេីរត្រឡប់មកផ្ទះវិញដោយមិនមានអីសោះនៅក្នុងដៃ ដោយហូស៊ុកដេីរទាំងញញឹមព្រោះសប្បាយចិត្តដែលបានជួយគេ។ ហេតុអីអារម្មណ៍ពេលបាមជួយនរណាម្នាក់សប្បាយយ៉ាងនេះ? មានអារម្មណ៍ថាខ្លួនឯងគឺធំក្លាយជាមនុស្សធំហេីយ។

"យ៉ាងមិចសប្បាយចិត្តហ្ហេស?"សុីងជូនងាក់មកសួរទាំងលួចញញឹមនឹងទឹកមុខរីករាយរបស់ស៊ុកស៊ុក
"បាទ!"

"តែខ្ញុំគិតថាឯងអាចនឹងធ្វេីល្អខុសមនុស្ស!..ក្មេងៗទាំងនោះអាចនឹងមិនកែនោះទេ!"សុីងជូន
"ហេតុអីបងថាពួកគេមិនកែ?គេអាចនឹងគិតខុសមួយពេល!...តែការដែលឲ្យឪកាសនរណាម្នាក់វាមិនល្អទេហ្ហេស?បងថាទៅវាល្អទេ?"ហូស៊ុកងាក់មកទាំងញញឹមសួរសុីងជូន ។ គ្រប់គ្នាមានឪកាសក្នុងការកែខ្លួនតែស្រេចតែលេីម្ចាស់ខ្លួនគេផ្ទាល់ថាចង់កែឬក៏អត់ប៉ុណ្ណោះ។

"ហឹម..ល្អ!"សុីងជូនងក់ក្បាលតិចៗទាំងញញឹមមុននឹងសួរអាល្អិតហូស៊ុកវិញ" ប៉ុន្តែហេតុអីឯងមេីលទៅដូចជាមនុស្សដឹងក្ដីខ្លាំងបែបនេះ?..ខ្ញុំទាយថាអាយុរបស់ឯងក៏មិនលេីសពួកគេប៉ុន្មានដែរ តែឯងមិនដូចជាក្មេងដទៃទេ!"សុីងជូនសួរត្រង់ៗព្រោះសង្កេតហូស៊ុកមកយូហេីយថាក្មេងនេះជាមនុស្សដឹងក្ដីនឹងរឹងមាំណាស់ កូនអ្នកមានតែមានចរឹកល្អ គួរឲ្យគោរពវាខុសដាច់ពីកូមអភិជនដែលគេធ្លាប់ជួប។

"មែនហេីយ!ហិ-ហិ!"ហូស៊ុកនឹកដល់មុននេះក៏អស់សំណេីចនឹងខ្លួនឯងព្រោះមុននេះខ្លួនឯងដូចជាមនុស្សដែលដឹងក្ដីណាស់អញ្ចឹងទាំងដែលទេីបតែអាយុ19-20ឆ្នាំសោះ។

"ហឹស..មិនទាន់មានអីញាំទេមកផ្ទះខ្ញុំសិនមកខ្ញំុធ្វេីអីឲ្យឯងញាំសិនចាំទៅគេង!"សុីងជូនដោយដឹងថាហូស៊ុកអត់មានអីញាំក៏បបួលទៅផ្ទះធ្វេីម្ហូបឲ្យគេញាំសិនចាំឲ្យទៅផ្ទះដែលនៅជិតនោះស្រាប់។

"បាទ!"

+មួយសប្តាហ៍

"ខ្ញុំមកហេីយ!"ហូស៊ុកបេីកទ្វាចូលហាងចូលនឹងជួយរៀបចំហាងដូចរាល់ដងដែលគេបានបានជួយធ្វេីសុីងជូនរហូតមក
"អារុណសួរស្ដីលោកពូថៅកែសង្ហារ!"ហូស៊ុកចូលមកដោយសម្ដីផ្អែម ញញឹមញញែមលេីផ្ទៃមុខតូចច្រមិច
"សម្ដីផ្អែមណាស់ឯង!..មិនទៅរៀនទេហ្ហេស?"
"មិនបានទៅទេ គ្រូជាប់ប្រជុំ!"
"អរ...អ៊ីចឹងឆាប់ឡេីងជិតដល់ពេលបេីកហាងហេីយ"សុីងជូន
"បាទ!"
ហូស៊ុកធ្វេីសកម្មភាពដដែលនេះជាមួយសុីងជូនពីមួយថ្ងៃចូលដល់អាទិត្យរហូតដល់ខែរហូតដល់ទម្លាប់ក្លាយជាការងារប្រចាំរបស់ហូស៊ុកក្រោយចុះពីរៀនតែម្ដង។

*****
សេអ៊ូល

"ចង់ចេញទៅណាទៀតហេីយ?"លោកស្រីគីមស្រែកសួរទៅកាន់កូនប្រុសដែលកំពុងតែរៀបចេញទៅក្រៅ។ដោយមួយរយះមកនេះគាត់បានសង្កេតឃេីញច្បាស់ហេីយថា កូនប្រុសចរឹកឡូយសង្ហារក្អេងក្អាងរបស់គាត់កំពុងតែនឹកហូស៊ុក ដោយគាត់ក៏បានឮមកពីកាងវ៉ុនថាថេយ៉ុងចេញទៅរកហូស៊ុកញឹកញាប់ដែរ។

"ខ្ញុំចង់ចេញទៅក្រៅ!..ម៉ាក់កុំហាមខ្ញុំអី!"ថេយ៉ុងនិយាយប្រាប់ម្ដាយទាំងមុខមិនស្រស់ គេខូចចិត្ត គិតថាយូទៅនឹងអាចកាត់ចិត្តនឹកពីហូស៊ុកបានដោយគិតថាភ្លាមៗពេកគេមិនទាន់ទម្លាប់ពេលមិនបានឃេីញមុខកាយតូចតែមិនមែនទេ នេះជាងបីខែទៅហេីយខានឃេីញមុខស៊ុកស៊ុកកាន់តែយូចិត្តបេះដូងរបស់គេកាន់តែនឹកហូស៊ុកទ្វេដង ពីមួយថ្ងៃទៅមួយថ្ងៃរហូតសឹងតែឆ្គួត។

"ឯងឈប់ទៅក្លឹបមួយថ្ងៃបានទេ?"អ្នកស្រីគីមសួរទៅកូនប្រុសព្រោះគេទៅក្លឹបញឹកញាប់ខ្លាំងណាស់ បំណងតែមួយគឺទៅកុំឲ្យនឹកដល់ស៊ុកស៊ុក តែវាមិនអាច។

"លោកប៉ាឃេីញខ្ញុំផឹកនៅផ្ទះគាត់ច្បាស់ជាខឹងទៀតហេីយ!"ថេយ៉ុងនិយាយចង់បញ្ចាក់ថាបេីមិនឲ្យគេផឹកនៅក្លឹបមានតែគេផឹកនៅផ្ទះ តែបេីគេផឹកនៅផ្ទះលោកគីមនឹងខឹងស្ដីឲ្យទៀតមិនខានទេ។
"បេីអ៊ីចឹងឯងកុំផឹក!"

"បេីខ្ញុំមិនផឹកទេគេនឹងមកធ្វេីឲ្យអារម្មណ៍របស់ខ្ញុំឆ្គួត!!"ថេយ៉ុងនិយាយត្រង់ៗព្រមទទួលស្គាល់ថាគេសឹងតែឆ្គួតដោយសារតែនឹកហូស៊ុក គេមិនដឹងថាទៅរកហូស៊ុកនៅកន្លែងណាទេទៅរកនៅផ្ទះអ្នកបម្រេីប្រាប់ថាហូស៊ុកចេញទៅក្រៅ សួរអ្នកណាក៏មិនបានគ្មានអ្នកដឹងឯសុីនឌីវិញនាងមិនចង់និយាយជាមួយគេផង។

"ហឹស!..ឯងទទួលស្គាល់ហេីយមែនទេថាឯងស្រលាញ់គេ?..ឃេីញលទ្ធផលដែលឯងអត្មានិយមទេ?"អ្នកស្រីគីមនិយាយទៅកូនប្រុសគាត់ សេីចកូនប្រុសឡេីងចង់សេីចលែងចេញហេីយ ព្រោះថេយ៉ុងគេតែងតែមិននៅផ្ទះ។

"ម៉ាក់!ម៉ាក់សួរអ្នកមីងឲ្យខ្ញុំបានទេ? ខ្ញុំចង់សុំទោសគេ!..ខ្ញុំចង់បានហូស៊ុកមកវិញ!"ថេយ៉ុងប្រាប់ទៅម្ដាយជាមួយនឹងទឹកមុខច្បាស់លាស់បំផុត

"ឯងនិយាយស្អី?ម៉ាក់គ្មានមុខអីនិយាយជាមួយគេក្រៅពីរឿងការងារទេតាំងពីថ្ងៃនោះ! គេនៅនិយាយរាប់អានជាមួយគ្រួសារយេីងទុកថាគេយល់ដល់គ្រួសារយេីងនឹងលោកប៉ាឯងពេកហេីយសម្រាប់ទង្វេីដែលឯងធ្វេីដាក់កូនរបស់គេ!"អ្នកស្រីគីមលេីកកាហ្វេមកក្រេបដោយនិយាយផាំងៗចំៗទៅកាន់កូនប្រុសដែលមិនចេះគិតមុខក្រោយ អត្មានិយម ចិត្តអាក្រក់ឃោឃៅរបស់គាត់ដែលធ្វេីដាក់ហូស៊ុកកន្លងមក។ សួរថាអ្នកណាឲ្យកូនគេមកឲ្យយេីងធ្វេីបាបម្ដងទៀត?

ថេយ៉ុងទម្លាក់ទឹកមុខអស់សង្ឃឹមព្រោះបីខែមកនេះសូម្បីតែរឿងរបស់ហូស៊ុកបន្តិចក៏គេមិនដែលដឹង ។ទៅណានៅឯណាក៏មិនដឹងផង។

"ម៉ាក់សប្បាយចិត្តណាស់ពេលឃេីញឯងបែបនេះ!ម៉ាក់ចង់តែសេីចឲ្យសមចិត្តរបស់ម៉ាក់!..តែបេីឯងនៅតែបែបនេះមិនកែផឹកប្រមឹកបែបនេះទោះឯងដឹងនឹងរកហូស៊ុកឃេីញក៏គេមិនអាចក្លាយជារបស់ឯងម្ដងទៀតដែរ! ឪកាសរបស់កូនអស់ហេីយតាំងពីថ្ងៃនោះ កូនត្រូវកែខ្លួនយកបេះដូងមនុស្សដែលកូនស្រលាញ់មកម្ដងទៀតដោយបង្ហាញឲ្យគេឃេីញថាឯងស្រលាញ់គេដោយបេះដូងស្មោះ! ឯងផ្លាស់ប្ដូរយល់អីដែលម៉ាក់និយាយទេ?"ទោះចង់សេីចក៏សេីចលែងសមដែលព្រោះកូនប្រុសរបស់គាត់ដុនដាបមែនទែនហេីយផឹកសឹងតែរាល់អាទិត្យ ពុកមាត់ពុកចង្ការក៏ដុះមកច្រេីនបាត់អស់ភាពសង្ហារដោយសារតែការខូចចិត្ត។

Just Vote If you want Next Episode! 😉
To be Continued.....
#MR🌷

Continue Reading

You'll Also Like

6.8K 104 45
(រឿងមួយនេះមានលក់) ចង់ទិញអាចឆាតទៅអាខោន 👇 វ៉ាងជីនូបានណា ឯងជាកូនចិញ្ចឹមយើងស្អប់ឯង ឯងដណ្ដើមយើងគ្រាប់យ៉ាងសូម្បីតែម៉ាក់របស់យើង
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
1M 54.5K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
54.7K 2.4K 25
Tommy is the prince of a beloved kingdom. Mischievous and bright, he brings light everywhere he seems to go. When the king dies suddenly, things chan...