ចំណង់ស្នេហ៍🖤/VHOPE/(complete...

Par itmenotyou5

20.4K 2.5K 853

Kim Taehyung&Jung Hoseok ស្នេហាដែលកេីតឡេីងដោយសារចំណងដែលគ្រួសារចងឲ ទម្រាំអាចយល់ចិត្តគ្នាធ្វេីឲក្មេងម្នាក់ត្រូវ... Plus

Part1:គូរដណ្តឹង
Part2:ស្និទ្ធស្នាល
EP:3ស្ដីបន្ទោស
Part 4:ជម្លោះ
EP5:បង្ខំ
EP6:រំលោភ🔥🔞
EP7:ជម្លោះ
EP8:គ្មានជម្រេីស🔥🔞
EP9:អត្មានិយម
EP10:ពិធីខួបកំណេីត
EP 11: ប្រច័ណ្ឌ🔥
EP12:ធ្វេីបាប
EP 13:ទេីសទាល់
EP 14:ឆ្អឹងទទឹងក
EP15:អន់ចិត្ត
EP16:មិត្តភាពបែកបាក់
EP17:បោកប្រាស់🔞
EP18: Video Sex❗
EP19:ម្ដងល្អម្ដងអាក្រក់
EP20:កន្លែងដែលកក់ក្ដៅ
EP21:ល្មេីសកិច្ចសន្យា(🔥a little bit 👀)
EP22:ដាក់គំនាប
EP23:ក្ដីស្រលាញ់តែម្ខាង💔
EP24:អារម្មណ៍មិនច្បាស់លាស់
EP25:ខ្ពេីមរអេីម
EP26:គូរប្រជែង
EP27:ការព្រួយបារម្ភ
EP28:គួរតែដល់ពេល....
EP29:អនុស្សាវរីយ៍🤍✨
EP30:ភាគដែលកម្រ🥲
EP31:ស្រលាញ់គេមែនទែនហេីយ😌
EP32: ល្បិចកល
EP33: ignore
EP34:ម៉ាក់កូនយល់ចិត្តគ្នា🤍
EP35: សុំផ្ដាច់ពាក្យ
EP36:ដោះដូ🥲
EP37:វាយប្រហារ💬
EP38:.ចរឹកplay boy👀
EP39: Hoseok Turn is Coming☺️
EP40: ជួបជុំមិត្តភក្តិ
EP41: Poor Kim Taehyung 🤧
EP42:យេីងនឹកឯង
EP43: High school 🏫
EP44: High school life is over✨
EP45:New chapter 🤗
EP47: ខ្ញុំកាន់តែដឹងក្ដីហេីយ
EP48:នឹកអូនស្ទេីរតែឆ្គួត!!🌚
EP49:ផ្លាស់ប្ដូរខុសពីមុន
EP50: Wanna meet you
EP51: មិត្តភាពដូចដេីម
EP52:មានសង្សឹម
EP53:តាមរកអូន
EP54:ជួបគ្នា!!
EP55:ហេតុអីខ្ញុំត្រូវរត់គេច?
EP56: your Change
EP57:សុំទោស
EP58:រកវិធី
EP59:ណាត់ជួប
EP60:សូណា
EP61:មុខក្រាស់
EP62:ធ្វេីបាប
EP63: បារម្ភ
EP64:ខ្ញុំស្រលាញ់ឯង
EP65: ❤️‍🔥
EP66: Morning kiss 💋
EP67: ..ហូស៊ុកយេីងរៀបការទៅ!💗
EP68: back to Seoul 🇰🇷
EP69: ជុង ហូស៊ុក!មេីលមកបង😤
EP70:My Love Mine All Mine💫
EP71:Pink Pink💕
EP72:U f f but me f hdr♡
EP73:I Said Yess!💍

EP46:មានរឿង😳

201 34 0
Par itmenotyou5

•Morning✨

ហូស៊ុកក្រោកពីព្រលឹមដេីម្បីទៅទិញពាក្យចុះឈ្មោះចូលរៀន ចៃដន្យក៏ឃេីញសុីងជូនកំពុងតែរវល់ជាមួយឡានមិនដឹងជាកំពុងតែធ្វេីអីនោះទេ

"បងសុីងជូន?..បងមិនបេីកហាងទេហ្ហេស?"ហូស៊ុកចេញពីក្នុងផ្ទះក៏ឆ្លៀតចូលមករាក់ទាក់ជាមួយនឹងសុីងជូន។

"អរ-មិនបានបេីកទេ!.ហេីយឯងចង់ទៅណា?"សុីងជូនល្រលែកឃេីញអាល្អិតមានកាតាបនឹងស្លៀកពាក់ដូចជាចេញក្រៅក៏សួរ។

"ខ្ញុំទៅទិញពាក្យ!"
"សាលាណា?..ថ្ងៃនេះបងក៏មិនបានបេីកហាងដែរ!ឲ្យបងជូនទៅទេ?"សុីងជូននិយាយស្នេីរព្រោះចង់ជូនអាល្អិតទៅណាមួយខ្លួនក៏ទំនេរផង

"បេីបងមិនរវល់ទេ!..ជួយជូនខ្ញុំទៅបន្តិចក៏ល្អដែរ..ជួយកាត់បន្ថយការចំណាយរបស់ខ្ញុំផង!"ហូស៊ុកញញឹមទទួលយកសំណេីរដោយសប្បាយចិត្តព្រោះគេចង់មានគ្នាទៅជាមួយស្រាប់ផង។ គេមកឆ្ងាយគ្មានមិត្តភក្តិ..ពិតណាស់ថាគេអាចទៅម្នាក់ឯងបាន តែបេីមានគ្នាវាក៏ល្អដែរ។

"ទៅចាំនៅខាងមុខហាងទៅ!"សុីងជូនប្រាប់ហេីយក៏ចូលទៅក្នុងឡានដេីម្បីត្រៀមចេញ។ហូស៊ុកក៏មកឈរនៅមុខហាងដេីម្បីចាំសុីងជូនចេញឡានមក។

ក្រោយចេញឡានរួចពួកគេក៏ទៅក្រៅជាមួយគ្នាដោយឡានរបស់សុីងជូន។

"បងចាំខ្ញុំបន្តិចទៅ! ខ្ញុំទៅទិញពាក្យមួយភ្លេត!"ហូស៊ុកប្រាប់មុននឹងចុះពីលេីឡានទៅទិញពាក្យចុះឈ្មោះចូលរៀនដោយចង់ទៅម្នាក់ឯងតែសុីងជូននៅតែចង់ជូនទៅទេីបពួកគេដេីរទៅជាមួយគ្នា។

***

កន្លះម៉ោងក្រោយបន្ទាប់ពីទិញពាក្យចុះឈ្មោះរួចហេីយទាំងពីរនាក់ក៏ត្រឡប់មកវិញនឹងបន្តទៅរកភោជនីយដ្ឋានមួយដេីម្បីញាំអាហារជាមួយគ្នាព្រោះមុននឹងចេញមកម្នាក់ៗមិនទាន់បានញាំអីឡេីយ។

"ចង់ញាំអីក៏កម្មង់ទៅបងប្រុសប៉ាវឯង!"សុីងជូនប្រាប់ទៅអាល្អិតដែលអង្គុយមេីលមីនុយ
"វ៉ាវ-បងសុីងជូនល្អជាងគេ!"ហូស៊ុកញញឹមសេីចទាំងសប្បាយចិត្តដែលសុីងជូនស្មេីរសុំប៉ាវខ្លួនឯងបែបនេះ។ សុីជូនជាមនុស្សល្អណាស់ចេះខ្វល់ខ្វាយពីអ្នកជិតខាងដូចជាហូស៊ុក ក្មេងប្រុសមុខតូចច្រមិចគួរឲ្យស្រលាញ់នរណាមិនចូលចិត្តអាណិតស្រលាញ់ទៅ?

"បានហេីយអាល្អិត!..មិនដែលដឹងថាក្មេងប្រុសកូនអ្នកមានមានញាំសប្បាយមកសប្បាយចិត្តនឹងរឿងតិចតួចបែបនេះ!"អាល្អិតទម្លាក់ទឹកមុខបន្តិច គ្មានអ្នកយល់ពីអារម្មណ៍ដែលគ្មានអ្នកយកចិត្តទុកដាក់ ពេលបែបនេះអាចទេដែលមិនសប្បាយចិត្ត? កាលពីមុនគេមានតែសុីនឌីនឹង លីយ៉ុន ប៉ុណ្ណោះតែពេលនេះគេក៏បានវាមកពីអ្នកម៉ាក់យ៉ាងច្រេីនហេីយឥឡូវក៏បានវាពីសុីងជូនដែលជាអ្នកលក់រូបសង្ហារ កម្លោះចិត្តល្អយកចិត្តទុកដាក់ជាមួយគេដូចស្គាល់គ្នាយូហេីយ។

"ព្រោះវាមិនងាយនោះអី!"អាល្អិតញញឹមតិចៗប្រាប់ទៅមនុស្សមាឌធំឲ្យដឹង។ បេីជាកូនអ្នកមានហេីយមានមិត្តភក្តិអត្មានិយមនោះគេនឹងតែងតែត្រូវចំណាយគ្រប់យ៉ាងមិនខាន។

"អ៊ីចឹងឆាប់ញាំទៅឃ្លានហេីយ!..ពេលទៅវិញនឹងបានចូលផ្សារទិញគ្រឿងនឹងម្ស៉ៅធ្វេីនំផង"សុីងជូនតឿនខណ:កំពុងតែដួសអាហារញាំ

"បាទ"

ក្រោយអាហារថ្ងៃត្រង់អាល្អិតហូស៊ុកនឹងសុីងជូនក៏បានមកផ្សារទំនេីបដេីម្បីទិញរបស់ដែលគេត្រូវការនៅក្នុងហាងនឹងគ្រឿងម្សៅ អ្វីផ្សេងៗជាច្រេីនដែលពួកគេត្រូវការ។

"បងប្រុស!"ហូស៊ុកដេីរមេីលរបស់ក្នុងហាងសុខៗក៏ងាក់មកសួររាងក្រាស់សុីងជូនដែលកំពុងដេីររុញរទះពីក្រោយមេីលគ្រឿងតេស។

"ហឹម!យ៉ាងមិចក្មេងជិតខាង?"សុីងជូនលេីកម្សៅមេីលបណ្ដេីរឆ្លេីយនឹងអាល្អិតបណ្ដេីរតែភ្នែករបស់នាយមិនបានចាប់អារម្មណ៍នឹងអាល្អិតហូស៊ុកឡេីយ

"រេីសឲ្យលឿនបន្តិចបានទេ?"ហូស៊ុកប្រាប់ទាំងមុខជូៗព្រោះមេីលទៅទឹកមុខរបស់អាល្អិតដូចជាមិនសូវស្រួលសោះ
"ហេតុអី?ឯងចង់ទៅណាបន្តមែនទេ?"ឮហូស៊ុកប្រាប់ហេីយសុីងជូនបានត្រឹមតែចងចិញ្ចេីមព្រោះមិនយល់ពីអាល្អិតដែលចង់និយាយអីជាមួយខ្លួនដឹងត្រឹមថាហូស៊ុកធ្វេីទឹកមុខមិនសូវស្រស់។

"ខ្ញុំចង់ទៅហាងអាហារ..កាលខ្ញុំនៅសេអ៊ូលខ្ញុំឃេីញវានៅក្នុង internet វាល្បីណាស់ ខ្ញុំថាបេីបានមកបូសាននឹងញាំវា! ខ្ញុំខ្លាចគេលក់អស់បងជូនខ្ញុំទៅបន្តិចទៅ!"ហូស៊ុករៀបរាប់មូលហេតុដែលចង់ឲ្យសុីងជូនរេីរបស់ឲ្យលឿនគេគុំញាំអាហារនោះតាំងពីនៅសេអ៊ូលមកម្ល៉េះ។

"នៅតំបន់ណា?..បេីឯងមិនស្គាល់ខ្ញុំនាំឯងទៅមិនដល់ទេ"សុីងជូន

'"អត់ទេ!"ហូស៊ុកក្រវីក្បាលបដិសេធព្រោះគេមិនស្គាល់ទេភ្លេចសូម្បីតែឈ្មោះអាហារមួយនោះ
"មានរូបទេ?"សុីងជូនសួរទាំងមិនយល់ពីអាល្អិត
"បាទមាន!"ហូស៊ុកនឹកដលើរូបដែលខ្លួនបានsaveយកមកបង្ហាញឲ្យសុីងជូនមេីល។

"ចឹងឆាប់មក!"គ្រាន់តែឃេីញរូបសុីងជូនក៏ស្គាល់នឹងដឹងច្បាស់ថាវាមានលក់នៅកន្លែងណា មិនចាំយូនាយក៏ទាញដៃអាល្អិតយករបស់ទៅគិតលុយនឹងឆាប់បាននាំហូស៊ុកទៅទិញអីដែលគេចង់ញាំ។

រីងរីង

"យ៉ុងសុីក!"ហូស៊ុកចុចទទួលខណ:កំពុងតែអង្គុយជិតសុីងជូនដែលបញ្ជាចង្កូតឡាន
"អាល្អិត..ក្រោយប្រឡងចប់ក៏បាត់ឈឹង!"យ៉ុងសុីក
"សុំទោសមិនបានទាក់ទងជាមួយលោក!..មួយរយះនេះខ្ញុំរវល់ទេីបនឹកមិនឃេីញ!"ហូស៊ុក

"មិនមែនខ្ញុំមិនសំខាន់ទេហ្ហេស?'យ៉ុងសុីកសួរឡក់ឲ្យហូស៊ុក
"មិនមែនទេ..!"ហូស៊ុករហ័សប្រកែកព្រោះគេមិនបានគិតអញ្ចឹងទេ ឲ្យតែមនុស្សដែលល្អជាមួយគេគេមិនអាចភ្លេចទេ។

"ខ្ញុំនិយាយលេងទេ!"យ៉ុងសុីកសេីចពីម្ខាងនៃប្រព័ន្ធទូរស័ព្ទឮហេីយដូចជាមនុស្សកំពុងតែញ៉ែលេបខាយគ្នាយ៉ាងអញ្ចឹង។
"ហិ-ហិ."ហូស៊ុកហាក់អស់សំណេីចនឹងសប្បាយចិត្តពេលឮសម្លេងនឹងបាននិយាយជាមួយនឹងយ៉ុងសុីក

"ខ្ញុំលឺ សុីនឌីថាឯងទៅរៀននៅខេត្ត ឯងរៀននៅខេត្តណាខ្ញុំនឹងទៅលេងឯងជាមួយពួកគេ!..ឯងអាចមិនសូវនឹកពួកយេីង!តែពួកយេីងនឹកឯង!"ហូស៊ុកឮហេីយក៏ញញឹមទេីបប្រាប់ថាខ្លួនមកបូសាន

"ប៊ូសាន..ខ្ញុំមកនៅប៊ូសាន!"
"ខ្ញុំនឹងទៅលេងឯងអាល្អិត!"យ៉ុងសុីក
"បាទ!!"
'អ៊ីចឹងចាំជួបគ្នា!..ខ្ញុំត្រូវចូលរៀនហេីយ!"ហូស៊ុកចុចបិទទាំងញញឹមជាប់ថ្ពាល់យ៉ាងស្រស់ដោយភ្លេចថាកំពុងតែជិះឡានជាមួយនឹងសុីងជូន។ នាយសង្ហារសម្លឹងអាល្អិតទាំងលួចសេីច។

"សង្សារឯងហ្ហេស?"សុីងជូនសួរពេលអាល្អិតដាក់ទូរស័ព្ទចុះ
"មិនមែនទេ!ជាមិត្តភក្តិ មិត្តល្អនៅវិទ្យាល័យ!"ហូស៊ុកងាក់មកប្រាប់ទាំងញញឹម ហេីយសុីងជូនក៏ឈប់សួរបន្ត។

+ល្ងាច

ក្រោយមកពីក្រៅជាមួយសុីងជូនហូស៊ុកចំណាយពេលពេញមួយថ្ងៃដេីម្បីជួយរៀបចំហាងបងប្រុសសង្ហារចិត្តល្អសុីងជូន។ ពួកគេជួយរៀបហាងឲ្យមានរូបរាងថ្មីទាំងរបស់លំអរនឹងរៀបចំម្ស៉ៅទុកឲ្យសុីងជូនធ្វេីពេលព្រឹក។

"ប៉ុណ្ណឹងបានហេីយ!..ស្អាត!"ហូស៊ុកឈរមេីលអ្វីដែលខ្លួនឯងរៀបទាំងសប្បាយចិត្តទេីបមេីលនាឡិការដៃថាស្មេីរនេះម៉ោងប៉ុន្មានហេីយ។

"ម៉ោងជិតប្រាំពីរហេីយ?"អាល្អិតរអ៊ូស្ងាត់ៗទេីបរៀបចំដោះអៀមចេញ ព្រោះវាជិតយប់ហេីយគេរវល់ផង មកនៅតែម្នាក់ឯងបែបនេះត្រូវតែទិញរបស់ស្តុកទុកទេីបបាន ងាយស្រួលក្នុងការរស់នៅផង។

"បងប្រុសខ្ញុំគិតថាខ្ញុំត្រូវទៅហេីយ!"ហូស៊ុកយកអៀមទៅទុកនឹងប្រាប់ទៅមនុស្សមាឌធំមុននឹងចេញកុំឲ្យគេថាក្មេងអត់មាត់

"ឯងចង់ទៅណា?"សុីងជូនមេីលទៅអាល្អិតដូចប្រញាប់ៗក៏សួរ ប៉ុន្តែហេតុអីក្មេងៗសម័យនេះចូលចិត្តធ្វេីអីប្រញាប់ៗរហន់ៗបែបនេះចាស់ៗមិនយល់សោះ។

"ខ្ញុំចង់ទៅ Martនឹងផ្សារជិតនេះទិញរបស់មកទុកក្នុងទូ!"ឮហេីយសុីងជូនក៏ដោះអៀមចេញដូចគ្នានឹងដេីរមករកអាល្អិតហូស៊ុកដែលឈរបេីកភ្នែកឡង់ៗ
"អូខេ!ចឹងតោះ!"ហូស៊ុកគាំង នេះមិនមែនគាត់ចង់ជូនគេទៅទេហ្ហេស? គាត់គិតថាគេជាក្មេងមែនទេហេតុអីទៅមកចាំបាច់គាត់ជូនរហូតបែបនេះហិ-ហិតែគាត់គួរឲ្យស្រលាញ់ណាស់។

"បងមិនចាំបាច់ជូនខ្ញុំក៏បាន!"ហូស៊ុកប្រាប់ទាំងសេីចខណ:កំពុងតែបណ្ដេីរគ្នាជាមួយសុីងជូនទៅរកទិញរបស់។
"ខ្ញុំជូនឯងមកហេីយក៏ស្ងាត់ទៅអាល្អិត!..ឯងមិនមែនជាអ្នកនៅទីនេះឯងមិនខ្លាចទេហ្ហេស?"សុីងជូនអង្អែលសក់របស់អាល្អិតទាំងភ្នែកសម្លឹងមេីលផ្លូវធ្វេីចរឹកឡូយបារម្ភក៏មិនថា។

"ខ្ញុំធ្លាប់ជួបរឿងដែលគួរឲ្យខ្លាចជាងការដែលដេីរម្នាក់ឯងទៅទៀត!!"ហូស៊ុកប្រាប់ទាំងអោនមុខចុះមុននឹងងាក់ទៅមេីលមុខសង្ហាររបស់សុីងជូនដែលកំពុងតែសម្លឹងមេីលមកគេ។

"ឯងជួបអីខ្លះខ្ញុំមិនដឹងទេ! តែពេលនេះឯងមកកន្លែងថ្មីហេីយឯងត្រូវតែរីករាយនឹងជីវិតមួយនេះ!"សុីងជូនញញឹមផ្ដល់កម្លាំងចិត្តតែក៏ជ្រួញចិញ្ចេីមពេលអាល្អិតសេីចសម្លឹងមុខគេ។

"ឯងសេីចអី?"
"ខ្ញុំលែងអីយូហេីយ!"ហូស៊ុកសេីចដោយសារតែមេីលទៅសុីងជូនធ្វេីដូចចិត្តដាច់ៗមិនខ្វល់តែនាយជាមនុស្សមានទឹកចិត្តល្អណាស់ ថែមជាមនុស្សដែលចេះលេីកទឹកចិត្តអ្នកដ៏ទៃទៀតផង។

"អឺ...ឈប់សេីចទៅ!ប្រយ័ត្នយេីងវ៉ៃឯង!"សុីងជូនច្រានក្បាលអាល្អិតចេញកុំឲ្យងាក់មកសេីចស្ញេញដាក់នាយអញ្ចឹង ព្រោះមានអារម្មណ៍ថាអៀនក្មេងជិតខាងក្បាលខូចម្នាក់នេះណាស់។

ប្រាវ

"ហិ-ហិ..ឈប់ហេីយៗ..!!"ទាំងពីរនាក់ដេីនិយាយគ្នាបណ្ដេីសេីចបណ្ដេីរតែក៏ស្រាប់តែឈប់ពេលដេីកាត់កន្លែងមួយដែលឮសម្លេងចម្លែក។

"ឯងចង់ទៅណា?"សុីងជូនចាប់ដៃអាល្អិតពេលឃេីញគេចង់ចូលទៅមេីលតែសុីងជូនមិនអាចហាមហូស៊ុកបានឡេីយដោយអាល្អិតនៅតែចចេសចង់ទៅមេីលទាល់តែបាន។

"ណែ.!.លុយយេីងឲ្យយកដប់មុឺនវ៉ុនហេតុអីយកមកតែប៉ុនហ្នឹង?"សម្លេងរបស់សិស្សប្រុសស្រីមួយក្រុមមានគ្នា3នាក់កំពុងតែធ្វេីបាបទារលុយពីក្មេងប្រុសម្នាក់
"ហ្ហឹក-ហ្ហឹក!..ខ្ញុំគ្មានលុយទេ!ខ្ញុំយកមកអស់ហេីយ!..កុំធ្វេី-ធ្វេីបាបខ្ញុំអី!"សម្លេងយំអង្វរកុំឲ្យគេធ្វេីបាប ទាំងភ័យទាំងខ្លាចហូស៊ុកឃេីញហេីយមិនអាចហាមឃាត់ខ្លួនឯងមិនឲ្យចូលទៅជួយបានទេ។

"ណែ!..ក្មេងៗ!"
"ណែអាល្អិតឯងចង់ទៅណា!"សុីងជូនចង់ចាប់តែចាប់មិនជាប់ហូស៊ុកនៅតែចូលទៅរកក្មេងៗទាំងនោះទាល់តែបាន

"ណែ!.."ហូស៊ុកចូលទៅស្រែកដាក់ក្មេងៗទាំងមុខឃៅដូចចង់សុីសាច់ពួកគេទាំងរស់ តែបេីសួរថាចេះវ៉ៃឬអត់ច្បាស់ជាអត់ទេ ប៉ុន្តែភាពក្លាហ៊ានមានពេញខ្លូន

"អេ!..ឯងជាអ្នកណា?កុំរវល់ជាមួយរឿងរបស់យេីង!បេីមិនចង់មានបញ្ហាទេកុំមករវល់!"ក្មេងៗប្រាប់ទាំងមិនពេញចិត្តពេលឃេីញសុីងជូននឹងអាល្អិតហូស៊ុកមករញ៉េរញ៉ៃជាមួយរឿងរបស់ពួកគេ។

"យេីងមិនបានរវល់ជាមួយរឿងរបស់ពួកឯង!តែយេីងរវល់ជាមួយរឿងក្នុងសង្គមដែលមានក្មេងៗ bullyដូចជាពួកឯង!"ហូស៊ុកមិននិយាយតែម៉ាត់ក៏មិនភ្លេចទាញទូរស័ព្ទមកថតផងដែរទុកជា ភស្តុតាងទុកគំរាមក្មេងៗ។

"ឯងមនុស្សសម្អុយ!មេីលទៅលែងចង់រស់ហេីយ!"សិស្សប្រុសម្នាក់នោះរត់មកយ៉ាងលឿនមករកហូស៊ុកតែអាល្អិតក៏រហ័សរត់ទៅពួននៅក្រោយខ្នងសុីងជូន។

"បងសុីងជូនប្រដៅក្មេងៗនោះទៅ!"ហូស៊ុកស្រែកមកពីក្រោយ។ តាមពិតខ្លាចមិនខ្លាំងមកពីណាទេតែមានបេះដូងស្អាតមានចិត្តចង់ជួយគេ។

"ណែ!..ក្មេងជិតខាង!ឯងឆ្គួតហេីយមែនទេ?."សុីងជូនបេីកភ្នែកសរ លេីកដៃក្រវីព្រោះមេីលទៅក្មេងៗសម្លក់មកដូចចង់ចាប់សុីទាំងរស់

"ហឹស..នៅសុខៗចេះដឹងរឿងអ្នកដ៏ទៃមែនទេ..ប្រដៅពួកវាទៅ!"សិស្សស្រីម្នាក់ទៀតស្រែកមកពីក្រោយ
'ណែ! ឈប់ៗ..លោកពូម្នាក់នេះជាអត្តីត គ្រូតៃក្វាន់ដូ យូដូ ខ្សែក្រវ៉ាត់ខ្មៅ..ឯងមេីលតែដៃគាត់ទៅ!..មិនមែនពួកឯងចង់បាក់ឆ្អឹងទេហ្ហេស?"ហូស៊ុករហ័សស្រែកមកពីក្រោយយ៉ាងលឿនធ្វេីឲ្យក្មេងៗទាំងនោះរហ័សមេីលទៅតាមឃេីញថាដៃសុីជូនគឺមានសរសៃរធំៗច្រេីនពិតមែន ដៃបែបនេះមានតែអ្នកពូកែខាងវ៉ៃប៉ុណ្ណោះដែលមាន។

"ហូស៊ុ!ឯងនិយាយអីខ្ញុំមិនចេះវ៉ៃទេ!"សុីងជូនងាក់ទៅខ្សឹបទាំងវីលវល់មិនដឹងថាអាល្អិតនោះនិយាយស្អីតែផ្ដាស
"បងសម្ដែងសិនទៅ!"ហូស៊ុករុញសុីងជូនឲ្យទៅប្រឈមជាមួយនឹងក្មេងៗទាំងបីនាក់នោះ
"អឺ-អឺ..បេីពួកឯងចង់ស្លាប់ក៏ចូលមក..ណាមួយនៅមានវីដេអូននោះទៀតបេីមិនខ្លាចក៏ចូលមកចុះ"សុីងជូនដោយអស់ជម្រេីសក៏លេីកដៃយ៉ាងមុតមាំអឺអេីជាមួយនឹងហូស៊ុកព្រោះថាមិនដឹងធ្វេីយ៉ាងមិចទេបេីជ្រុលខ្លួនមកជាមួយហូស៊ុកទៅហេីយ។

"ហេីយយេីងនៅមានវីដេអូនេះទៀតទោះវ៉ៃពួកឯងមិនបានស្លាប់ក៏បានប្ដឹងប៉ូលីសដែរ"ហូស៊ុកស្រែកបន្ទោរមកធ្វេីឲ្យក្មេងៗបែកអារម្មណ៍ភ័យ។

"..មនុស្សចង្រៃ!!.."ក្មេងៗដោយឃេីញដៃរបស់សុីងជូនមានសុទ្ធតែសរសៃរក៏មិនហ៊ាន ម្នាក់ៗដេីរថយក្រោយទាំងរាងរអាៗដែរ។

ឯសុីងជូនឃេីញក្មេងៗខ្លាចក៏បានចិត្តបង្ហាញ់ដៃមានសាច់ដុំបន្ថែម ទោះមិនចេះវ៉ៃក៏ដោយ។ ហេីយដៃសុីងមានមានសរសៃរធំៗដោយមិនបានហាត់ប្រាណក៏ដោយសារគេជាអ្នកធ្វេីនំត្រូវប្រេីកម្លាំងដៃជាច្រេីនទេីបគេមានសរសៃដៃយកមកប្រេីការថ្ងៃនេះ។

រួចខ្លួនមួយ😂

Just Vote If you want Next Episode! 😉
To be Continued.....
#MR🌷



Continuer la Lecture

Vous Aimerez Aussi

6.1K 410 24
Hello readers this is my first story ever. I am big fan of maddam sir so I decided to write a story on it Peep into story for further information ...
Destined Together Par Ara

Fiction générale

5.5K 287 14
A young cricketer Devdutt Padikkal , plays for India and for RCB in IPL. Ms. Aarya Shrivastav she is a physiotherapist and a surgeon. They couldn'...
6.1K 237 5
It doesn't matter how many wishes you make or promises you keep, most factors in life are purely inevitable. - Alternate universe in which Regulus Bl...
25K 3K 53
ស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងស...