អន្ទាក់ស្នេហ៍ម៉ាហ្វៀ

By kim_sujii

1.8K 249 49

គ្រួសារពីរត្រកូលដែលជាសត្រូវនឹងគ្នាព្រោះតែរឿងយល់ច្រឡំបន្រិចបន្តួច បង្កើតបានជាចំណងរួមរឹតដល់កូនៗជំនាន់ក្រោយឲ្យធ្... More

ភាគទី១
ភាគទី៣
ភាគទី៤
ភាគទី៥

ភាគទី២

309 51 16
By kim_sujii

ម៉ោង2រំលងអាធ្រាតRikiកំពុងអង្គុយចាំបងប្រុសយ៉ាងអន្ទះសារ កន្លងទៅជាច្រើនម៉ោងហើយនៅមិនទាន់ឃើញមកវិញទៀត ប្រុសពៅអង្គុយចាំទាំងស្ងាបមិនឈប់តែមិនព្រមទៅគេងព្រោះបារម្ភពីបងៗ

<Rikiទៅគេងទៅកូនយប់ជ្រៅហើយ ស្អែកនេះបងប្រុសប្រាកដជាមកវិញហើយកូនកុំបារម្ភពេកអី>អ្នកជាឪពុកចុះមកឃើញកូននៅតែអង្គុយលើសាឡុងចាំបងប្រុសដដែលទើបដើរចូលទៅប្រាប់គេឲ្យទៅគេង

<តែលោកប៉ាកូនបារម្ភពីបងប្រុស កូនចង់នៅចាំគាត់>Rikiងាកមកតបនឹងលោកប៉ាហើយងាកទៅមើលមាត់ទ្វារវិញ

<ជឿប៉ាទៅគេងទៅ បងប្រុសកូនគេពូកែគេនឹងមិនអីទេណា>លោកម្ចាស់ចូលមកអង្អែលក្បាលកូនលួងលោមឲ្យគេទៅគេង

<បាទប៉ា>មុននឹងឡើងទៅគេឆ្លៀតចូលមកអោបលោកប៉ាបន្តិចសិន លោកម្ចាស់ក្រសោបកាយកូនភ្នែកសម្លឹងទៅក្រៅរបងដោយក្រសែភ្នែកព្រួយបារម្ភ ក្នុងចិត្តគាត់ពិតជាបារម្ភពីកូនៗណាស់ ទោះជាខាងក្រៅមើលទៅធម្មតាក៏ដោយ

<ឆាប់ទៅកូន>

<រាត្រីសួស្តីលោកប៉ា លោកប៉ាក៏ទៅសម្រាន្តដែរទៅ>

<អឹមតោះ>ប៉ាកូនទាំងពីរក៏បណ្ដើរគ្នាឡើងទៅខាងលើ

ព្រឹកថ្ងៃថ្មី ព្រះអាទិត្យរះចាំងចូលក្នុងបន្ទប់ធំទូលាយមួយដែលជាការរំខានដល់ដំណេករបស់មនុស្សពីរនាក់ដែលកំពុងគេងឲ្យក្រោកទាំងមិនចង់

<ប្រាប់បានឬនៅប្អូនខ្ញុំនៅឯណា?>ប្រយោគដំបូងនៃថ្ងៃថ្មីរបស់Sunooគឺជាសំណួរដែលគេចង់ដឹងតាំងពីយប់មិញ

<នែ៎!!ឯងចាំរៀបចំខ្លួនរួចរាល់ចាំសួរមិនបានទេហេស?>រាងក្រាស់សួរបកវិញ ព្រោះតែទើបតែងើបមិនប៉ុន្មានផងក៏សួរទៅហើយ

<ខ្ញុំចង់ដឹងឥឡូវនេះ ឆាប់ប្រាប់មក>Sunooនិយាយដោយមុខមាំប្រាកដប្រជា

<ហុឹម ប្រហែលពេលនេះបងSeungនាំទៅដល់ស្វីលហើយទេដឹង>Sunghoon និយាយទាំងស្ងាបព្រោះមិនទាន់អស់ងងុយ

<ហា៎ស!!ស្វីស??>Sunooស្រែកចាចពេលឮចម្លើយរបស់រាងក្រាស់

<ហុឺយយ ឯងស្រែកធ្វើស្អី?>Sunghoon ដែលមិនទាន់អស់ងងុយមិញនេះក៏ត្រូវស្វាងចែសព្រោះសម្រែកអ្នកម្ខាងទៀត

<ឆាប់ឲ្យបងប្រុសរបស់លោកប្អូនខ្ញុំមកកូរ៉េវិញជាបន្ទាន់>រាងតូចនិយាយហើយក៏ក្រោករុំភួយរើសសម្លៀកបំពាក់ដើរចូលបន្ទប់ទឹកទាំងពិបាក

មកដល់ក្នុងបន្ទប់ទឹករាងតូចឈរសម្លឹងខ្លួនឯងក្នុងកញ្ចក់ទាំងទឹកមុខពិបាកប្រាប់

<ហឹស!! អាមនុស្សចង្រៃមើលចុះស្នាមពេញខ្លួនយើង>Sunooជេរប្រទិចអ្នកដែលបន្សល់ស្នាមលើខ្លួនរបស់គេ។ មួយសន្ទុះក្រោយគេក៏ដើរចេញពីបន្ទប់ទឹកឃើញ Sunghoon កំពុងតែដេកផ្កាប់មុខនៅលើគ្រែ

<ក្នុងរយៈពេល2ថ្ងៃបើប្អូនខ្ញុំមិនទាន់មកដល់ផ្ទះទេ ខ្ញុំមិនធានាជីវិតរបស់បងប្រុសលោកទេ>សំដីរឹងកំព្រឹសរបស់រាងតូចនិយាយទៅកាន់អ្នកនៅលើគ្រែហើយឈានជើងបម្រុងនឹងចាកចេញតែត្រូចទច់ដំណើរភ្លាមៗពេលឮសំដីរបស់គេ

<ឯងក៏ដឹងដែរថាពួកគេស្រលាញ់គ្នាឯងចាំបាច់ធ្វើបែបនេះធ្វើអី?>ស្របនឹងសំដីនាយក្រាស់ក្រោកពីពូកមកឈរទល់មុខរាងតូចដោយរុំតែកន្សែងត្រឹមចង្កេះប៉ុណ្ណោះ

<មែនខ្ញុំដឹងតែខ្ញុំមិនចង់ឲ្យប្អូនប្រុសខ្ញុំត្រូវឈឺចាប់នៅថ្ងៃក្រោយនោះទេ លោកក៏ដឹងថាទំនាក់ទំនងគ្រួសារទាំងពីរដូចសាំងនិងភ្លើង លោកគិតថាវាអាចទៅរួចដែរហេស?>ត្រូវហើយគ្រួសារទាំងពីរគឺជាសត្រូវនឹងគ្នា ដូច្នេះវាជាឧបសគ្គសម្រាប់ស្នេហានេះទៅហើយ តទៅថ្ងៃក្រោយពួកគេនឹងត្រូវឈឺចាប់

<យ៉ាងហោចណាស់ផ្ដល់ពេលវេលាសម្រាប់ពួកគេតែបន្តិចក៏បាន>ត្បិតថាត្រកូលទាំងពីរជាសត្រូវក៏ពិតមែន តែនាយមិនចង់បំបែកស្នេហារបស់បងប្រុសខ្លួនឡើយ

<ធ្វើបែបនេះដូចធ្វើបាបពួកគេនៅថ្ងៃខាងមុខ នៅពេលពួកគេស្រឡាញ់គ្នាកាន់តែខ្លាំងហើយត្រូវបែកគ្នាមិនដូចជាសម្លាប់ពួកគេទាំងរស់ទេហេស?>មិនមែនមិនចង់ឲ្យប្អូនមានក្ដីសុខនោះទេ ប៉ុន្តែនេះគ្រាន់តែជាក្ដីសុខមួយរយ:ខ្លី ថ្ងៃខាងមុខគេច្បាស់ជាត្រូវឈឺចាប់ Sunghoon ដកដង្ហើមធំយ៉ាងតឹងចិត្តបំផុត

<ខ្ញុំនិយាយម្ដងទៀត 2ក្រោយត្រូវតែឃើញវត្តមានប្អូនប្រុសខ្ញុំត្រឡប់មកវិញ>និយាយហើយរាងតូចក៏ដើរចេញទៅបាត់

~ប្រទេសស្វីស~

ត្របកភ្នែកស្អាតបានបើកឡើងបន្ទាប់ពីគេងអស់ជាច្រើនម៉ោងដោយសារតែជាតិថ្នាំងងុយគេង កែវភ្នែកមូលក្រឡង់សម្លឹងមើលជុំវិញខ្លួនឃើញថាចម្លែកនេះមិនមែនជាបន្ទប់គេនោះទេ

<ទីនេះជាកន្លែងណា?>Jungwon សួរខ្លួនឯងតិចៗទាំងព្យាយាមសម្លឹងមើលបរិវេណបន្ទប់

ក្រាក~~ភ្លាមនោះដែរទ្វារបន្ទប់ក៏បើកឡើង បុរសសង្ហាម្នាក់ក៏ដើរចូលមកជាមួយចានអាហារ

<អូនក្រោកហើយហេស? មកញាំអីសិនទៅ>នាយដាក់ចានអាហារលើតុហើយដើរទៅអង្គុយលើពូកក្បែររាងតូច

<Heeseung!!! ទីនេះជាទីណា?>Jungwon មិនតបតែបែរទៅសួរសំណួរផ្សេង

<ប្រទេសស្វីស>នាយតបវិញ

<ហាស!!! ស្វីស??>រាងតូចស្រែកទាំងភ្ញាក់ផ្អើល

<អូនមិនចាំទេហេសនៅក្នុងពិធីជប់លៀងនោះ នៅក្នុងទឹកក្រូចរបស់អូនមានថ្នាំងងុយគេង>នាយរៀបរាប់ប្រាប់

<បានន័យថាអ្នកដែលបីអូនពីបន្ទប់ទឹកជាបង?>

<មែនហើយ បងបានតាមអូនគ្រប់ជំហាន>រាងតូចឮហើយស្ងៀមបន្តិចទើបបន្លឺឡើង

<បងប្រុសប្រហែលកំពុងតាមរកអូនហើយ>Jungwon អោនមុខចុះបញ្ជាក់ពីភាពសោកសៅ

<មិនអីនោះទេ យ៉ាងច្រើនទៅរករឿងSunghoonតែប៉ុណ្ណឹង>ឃើញនាយតូចបែបនេះHeeseungក៏ចូលទៅលួងលោម

<អឹម!! តែថាទីនេះជាផ្ទះបងមែនទេ?>បន្លឺសំណួរស្របនឹងកែវភ្នែកសម្លឹងជុំវិញបន្ទប់

<មែនហើយ បងបានទិញវាទុកសម្រាប់យើងទាំងពីរ>Heeseung និយាយទាំងញញឹមស្រស់ដាក់រាងតូច តែគេបែរជាធ្វើមុខស្មើ

<បងគិតថាពួកយើងអាចនៅជាមួយគ្នាបានឬ?>Jungwon បង្ហាញទឹកមុខក្រៀមក្រំចំពោះមុខនាយក្រាស់ Heeseung ក៏ចូលមកអោបគេ

<បងនឹងធ្វើគ្រប់យ៉ាងដើម្បីបាននៅជាមួយគ្នា តែអូនសន្យាណាថានឹងនៅជាមួយបង>Heeseung លើកដៃអង្អែលក្បាលរាងតូចតិចៗស្របនឹងសំដីស្រទន់លួងលោមគេ

<អត់ទេ!! អូនមិនសន្យាទេអូនខ្លាច!!អ្ហឹក..អ្ហឹក>Jungwon ចេញពីការអោបបដិសេធមិនព្រមសន្យាព្រោះគេខ្លាច!! គេខ្លាចថាពួកគេមិនអាចនៅជាមួយគ្នាបាន

<មិនអីទេណា មានបងនៅក្បែរនឹងគ្មានអ្វីកើតឡ់ងចំពោះយើងនោះទេ>រាងក្រាស់ចាប់ក្រសោបដៃទទាំងពីររបស់រាងតូចអង្អែលតិចៗ និងលួងលោមដោយសម្ដីផ្អែម

<ហឹក...ហឹក..ចុះបើមិនដូចពួកយើងគិតនោះ? Heeអូនខ្លាចណាស់!!!អូនខ្លាចលោកប៉ានឹងបំបែកពួកយើង>Jungwon រៀបរាប់ទាំងទឹកភ្នែកស្រក់ចុះឥតដាច់

<បងនឹងអូនទៅឲ្យឆ្ងាយ ឆ្ងាយដែលគ្មានអ្នកណាអាចរកឃើញ>Heeseung លើកដៃក្រវាសទឹកភ្នែកចេញពីថ្ពាល់ក្រពុំរបស់រាងតូច ហើយអោនទៅថើបថ្ងាស់គេមួយខ្សឺតថែមទៀត

Continue Reading

You'll Also Like

1.3M 97K 65
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Artist-Thin Thin Hlaing
221K 32.6K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
896K 46.3K 26
Jk - Possessive type #Warning Cv_ Pinterest
795K 29.5K 38
🚫⛔ရိုင်းစိုင်းသောအသုံးနှုန်းများပါလာနိုင်ပါသဖြင့် (သတိပေးအပ်ပါသည်)⛔⛔ ကိုယ်ရံတော်နဲ့အမှတ်မထင် အလုပ်စဝင်တဲ့နေ့တွင် မိမိနှင့် အခတ်မသင့် sexa ဆက်စံမိသွ...