អន្ទាក់ស្នេហ៍ម៉ាហ្វៀ

By kim_sujii

1.6K 228 49

គ្រួសារពីរត្រកូលដែលជាសត្រូវនឹងគ្នាព្រោះតែរឿងយល់ច្រឡំបន្រិចបន្តួច បង្កើតបានជាចំណងរួមរឹតដល់កូនៗជំនាន់ក្រោយឲ្យធ្... More

ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥

ភាគទី១

548 63 7
By kim_sujii

នៅក្នុងពិធីជប់លៀងមួយរបស់ត្រកូលអាដូរ៉ា ដែលធ្វើឡើងសម្រាប់អបអរដល់កូនប្រុសច្បងដែលឡើងកាន់តំណែងម៉ាហ្វៀបន្តពីឪពុកក្នុងវ័យ27ឆ្នាំ ដែលគេមានឈ្មោះថា Sunooមានរូបរាងតូចច្រឡឹងដូចមនុស្សស្រីដែលអ្នកណាមើលមកក៏គិតថាគេជាមនុស្សទន់ខ្សោយតែការគិតគឺខុសស្រឡះគេមានមុខមាំ ចរឹករឹកពាតឹងរឹងមុឺងម៉ាត់ហ្មត់ចត់ តែមិនផ្ដាច់ការនោះទេ។ នៅក្នុងកម្មវិធីមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករដែលសុទ្ធតែជាត្រកូលមានអំណាច លើកលែងតែត្រកូលមួយប៉ុណ្ណោះដែលមិនបានអញ្ជើញមកគឺត្រកូលម៉ានីឡា ដោយសារតែត្រកូលទាំងពីជាសត្រូវនឹងគ្នា ត្រកូលទាំងពីរតែងតែមានជម្លោះជាមួយគ្នាជាច្រើនលើក ដោយសារតែត្រកូលម៉ានីឡាតែងតែលួចប្លន់ទំនិញរបស់ត្រកូលអាដូរ៉ាជាញឹកញាប់។ ចូលមកកម្មវិធីយើងវិញពេលនេះមេគ្រួសារកំពុងតែទទួលភ្ញៀវជាមួយកូនប្រុសទីពីរនិងប្រុសពៅដោយកូនច្បងមិនទាន់រៀបចំខ្លួនរួចនៅឡើយ

<Riki ទៅមើលបងធំបន្តិចទៅយូរហើយគាត់មិនទាន់ចុះមកទៀត>សំឡេងស្រទន់របស់កូនប្រុសទីពីរបានបន្លឺប្រាប់ប្អូនឲ្យទៅមើលបងប្រុសរបស់ខ្លួន

<បាទ បងនៅចាំទទួលភ្ញៀវជាមួយលោកប៉ាចុះ>ថាហើយប្រុសពៅក៏ឡើងទៅខាងលើ

~តុក~~តុក~~~

<បងប្រុសហើយឬនៅពេលនេះពិធីជិតចាប់ផ្ដើមហើយ>រីគីគោះទ្វាហើយក៏បើកចូលទៅហៅបងប្រុស

<រួចហើយៗ តោះឆាប់ទៅ>អ្នកជាបងក៏ដើរមកអូសដៃប្អូនចេញមកក្រៅដើម្បីចុះមកខាងក្រោម

<នោះបងទៅរាក់ទាក់ភ្ញៀវបន្តិចទៅ>ឮសំដីប្អូនប្រុសហើយក៏ដើរទៅកន្លែងឪពុក

<អូ! មកល្មមនេះកូនជម្រាបសួរលោកអ៊ំនឹងបងទៅកូន>លោកម្ចាស់អាដូរ៉ាក៏ណែនាំឲ្យកូនប្រុសជម្រាបសួរវ័យចំណាស់ដែលកំពុងឈរចំពោះមុខ

<ជម្រាបសួរលោកអ៊ំ បងប្រុស>Sunooអោន90°ជាការគោរពដល់មនុស្សចាស់

<បាទជម្រាបសួរ នេះក្មួយអ៊ំធំលឿនណាស់ធ្មេចបើកៗក៏បានបន្តតំណែងពីលោកប៉ាភ្លាម>លោក Justin ញញឹមសរសើរSunoo គេក៏ញញឹមដាក់គាត់វិញ

<Jaeyun មិនរាក់ទាក់ប្អូនបន្តិចទេហេស?>អ្នកជាឪពុកក៏ងាកមកសួរកូនប្រុសដែលឈរស្ងៀមមិនមាត់មិនក.អីសោះ

<មិនដឹងរាក់ទាក់ធ្វើអី ជួបមុខគ្នារាល់ថ្ងៃហើយពិតទេអាល្អិត?>Jaeyunតបនឹងឪពុកហើយក៏ងាកមកញាក់ចិញ្ចើមដាក់Sunoo

<ពិតមែនហើយលោកអ៊ំខ្ញុំឃើញមុខគាត់ឡើងសុាំទៅហើយ>Sunooនិយាយទាំងធ្វើមុខឌឺដាក់Jeayun

<អញ្ចឹងតោះចូលទៅក្នុងទៅ កម្មវិធីជិតចាប់ផ្ដើមហើយ>លោក Aduraក៏អញ្ជើញលោកJustin&Jaeyunចូលទៅខាងក្នុង

បន្តិចក្រោយមកកម្មវិធីក៏បានចាប់ផ្តើមភ្ញៀវទាំងអស់អង្គុយនៅក្នុងកៅអីដែលតម្រៀបបែរទៅរកវេទិកា ដោយកៅអីជួរមុខមានលោកAdura Sunoo លោកJustin Jaeyun Jungwon Riki និងភ្ញៀវកិត្តិយសជាច្រើនទៀត។ កំពុងអង្គុយរង់ចាំស្ដាប់ពិធីករ Jungwon ហាក់មានអារម្មណ៍ថាងងុយគេងចម្លែកគេក៏ក្រោកទៅបន្ទប់ទឹក

<លោកប៉ាកូនសុំទៅបន្ទប់ទឹកបន្តិច>Jungwon អោនខ្សឹបប្រាប់លោកប៉ាហើយក៏ដើរចេញទៅ

Jungwon ដើរមកដល់បន្ទប់ទឹកគេមានអារម្មណ៍ថាងងុយកាន់តែខ្លាំង គេបើកទឹកមកលុបមុខឲ្យស្វាងបន្តិចតែមិនបានផលឡើយ

<ម៉េចក៏ងងុយចម្លែកម្ល៉េះ?>រាងតូចសួរខ្លួនឯងតិចៗប្រឹងយកទឹកមកលុបមុខ ប៉ុន្តែមិនប៉ុន្មានផងខ្លួនក៏ទន់រៀបនឹងដួលក៏មានដៃមាំមួយគូមកទ្រគេជាប់ហើយលើកបីចេញទៅណាមិនដឹង

<នាំខ្ញុំទៅណា?>រាងតូចប្រឹងបើកភ្នែកមើលមុខអ្នកំពុងបីគេប៉ុន្តែដោយសារងងុយខ្លាំងពេកធ្វើឲ្យគេមើលមិនច្បាស់ឡើយ បុរសម្នាក់នោះក៏បីគេដើរវាងចេញពីកម្មវិធី

នៅឯក្នុងកម្មវិធីឯណេះវិញRikiដោយហេតុបាត់បងប្រុសយូរពេកក៏កើតចិត្តបារម្ភទើបក្រោកចេញពីកៅអីមកតាមទាំងដែលបងប្រុសធំកំពុងធ្វើការថ្លែងអំណរគុណដល់ភ្ញៀវដែលមកចូលរួមនៅឡើយ

<បងប្រុសធំ វីរវហើយបាត់បងទីពីរហើយ>Rikiទៅរកបងប្រុសមិនឃើញក៏រត់មកវិញយ៉ាងលឿនប្រាប់ដល់Sunoo គ្រាន់តែឮថាបាត់ប្អូនស្ទុះចុះពីលើវេទិការយ៉ាងលឿន

<Jungwon បាត់ទៅណា?>Sunooប្រញាប់រត់មកសួរប្អូនប្រុសពៅ

<ចៅហ្វាយ ក្នុងCameraចាប់បានឃើញបុរសឈុតខ្មៅម្នាក់បានបីអ្នកប្រុសទី2ចេញទៅ>

<ឆាប់ទៅតាមរកភ្លាមទៅ>Sunoo បញ្ជាដោយទឹកមុខមាំ

<ចៅហ្វាយមានអ្នករាយការណ៍ថា អ្នកប្រុសទីពីរត្រូវត្រកូលManilaចាប់យកទៅ>កូនចៅក្រោមឱវាទមករាយការណ៍ដល់ចៅហ្វាយ Sunooឮហើយផ្ទុះកំហឹងភ្លាមតែម្ដង

<នាំមនុស្ស10នាក់មកតាមយើង>

<បងប្រុសខ្ញុំទៅដែរ>Riki ប្រញាប់រត់មកសុំបងប្រុសទៅជាមួយ

<មិនបានទេ គ្រោះថ្នាក់ណាស់នៅបញ្ចប់កម្មវិធីជាមួយលោកប៉ាចាំបងមកវិញ>

<តែ....>

<ឆ្លាតស្ដាប់បងណា>Sunooលើកដៃមកអង្អែលសក់ប្អូនហើយដើរចេញទៅ

__Manila-House

Sunooនិងកូនចៅប្រហែលជា10នាក់បាននាំគ្នាមកភូមិគ្រឹះManilaដើម្បីរកប្អូនរបស់គេតែមិនបានជួមម្ចាស់ភូមិគ្រឹះឡើយជួបតែអ្នកបម្រើនិងអង្គរក្សប៉ុន្មាននាក់ប៉ុណ្ណោះ

<ចៅហ្វាយរបស់ពួកឯងនៅឯណា?>Sunooសួរខ្លាំងៗទៅអង្គរក្សទាំងនោះតែពួកគេមិនហ៊ានងើបមុខឆ្លើយឡើយ ឯអ្នកបម្រើស្រីទាំងប៉ុន្មានឈរញ័រខ្លួនព្រោះតែខ្លាចទឹកមុខរបស់Sunoo

*ឌឹប~ព្រូស~~ដោយសួរគ្មានអ្នកឆ្លើយSunooក៏ធាក់អង្គរក្សម្នាក់ដែលឈរនៅទីនោះហើយយកជើងជាន់ទ្រូងព្រមទាំងភ្ជុងកាំភ្លើងជាប់

<យើងសួរថាចៅហ្វាយឯងនៅឯណា?>Sunoo សង្កត់សំឡេងធ្ងន់សួរម្ដងទៀតតែនៅតែគ្មានការឆ្លើយតប

<ឯងឆ្លើយប្រាប់យើងឬមួយចង់ឲ្យគ្រាប់កាំភ្លើងទម្លុះក្បាលរបស់ឯង?>

<ខ្ញុំប្រាប់ហើយៗ គឺចៅហ្វាយនៅក្លឹបបាទ>

<ទៅវិញ>បានចម្លើយហើយSunooនិងកូនចៅក៏ទៅវិញ

~~~~~~~

Sunoo បានមកក្លឹបរបស់ត្រកូលManila នៅក្នុងក្លឹបមានសភាពរញ៉េរញ៉ៃព្រោះតែមនុស្សជាច្រើនបានចូលមកផឹកសុីរាំសប្បាយ Sunooដើរកាត់ហ្វូងមនុស្សជាច្រើនឡើងទៅជាន់ទីពីរដើម្បីរកម្ចាស់ក្លឹបនេះ

ផាំង~~ជើងស្រឡូនធាក់ទម្លុះទ្វារឲ្យរបើកក៏បង្ហាញឲ្យឃើញរាងសង្ហារកំពុងអង្គុយលើសាឡុងដោយមានស្រីស្នេហ៍អមសងខាង នាយងាកមកសម្លឹងមុខអ្នកទម្លុះទ្វារមិញនេះហើយញញឹមចុងមាត់

<ពួកនាងចេញទៅ>មិនចាំបាច់ឲ្យសមីខ្លួនគេដេញSunooក៏ហាមាត់ដេញពួកនាងតែម្ដង ពួកនាងក៏សម្លឹងមុខនាយកម្លោះភ្លឹសៗ ពេលគេងក់ក្បាលពួកនាងក៏ចេញទៅ

<Sunghoon Manila លោកយកប្អូនខ្ញុំទៅទុកឯណា?>គ្រាន់តែស្រីៗអស់នោះចេញទៅផុតរាងតូចស្ទុះទៅចាប់ក្របួចកអាវនាយកម្លោះស្រែកសួរដោយកំហឹង

<អេ!!យើងម៉េចនឹងដឹង>នាយសង្ហារតបវិញហីៗថែមទាំងញញឹមឌឺថែមទៀត

<កុំមកធ្វើមិនដឹង ឆាប់ប្រាប់ភ្លាមមកប្អូនខ្ញុំនៅឯណា?>
<យើងប្រាប់ឯងបាន តែមានលក្ខខណ្ឌ>

<លក្ខខណ្ឌអី?>

<ដេកជាមួយយើងទៅ>នាយញញឹមខិលដាក់រាងតូចធ្វើឲ្យគេផ្ទះកំហឹងឡើង

<លោកឯង...>Sunooស្ទុះបម្រុងនឹងដាល់គេហើយតែត្រូវឈប់ដោយសារសំដីគេ

<ឯងមិនព្រមក៏បានតែសុវត្ថិភាពប្អូនឯងយើងមិនធានាទេ>ឮបែបនេះSunooប្រលែងក.អាវគេចេញសញ្ជឹងគិតបន្តិច

<ក៏បានខ្ញុំព្រម>Sunooឆ្លើយយល់ព្រមដោយមិនស្ទាក់ស្ទើរសូម្បីបន្តិច

<ល្អ ចាប់ផ្តើមឥឡូវនេះទៅ>នាយកម្លោះដើរមកក្រលោបចង្កេះរាងតូចហើយរុញគេទៅលើពូក

Sunoo សម្រួលអារម្មណ៍ឲ្យនឹងនរត្រៀមទទួលគ្រប់យ៉ាងដែលនឹងកើតឡើងបន្តិចទៀតនេះ Sunghoon  ដោះក្រវាត់ក.មកចងដៃរាងតូចឡើងទៅខាងលើហើយចាត់ការភាពទើសទាល់ចេញអស់ ទើបចាប់ផ្ដើមប្រតិបត្តិការ Sunooមិនប្រកែកបិទភ្នែ
កទទួលយកគ្រប់យ៉ាង។

                          To be continue

By: Lily-Park

ដោយសារតែខ្ញុំទំនេរពេក unpublished រឿងអស់ចឹងខ្ញុំផុសរឿងថ្មីឲ្យវិញណា ពេលខ្ញុំសរសេររឿងចាស់ៗចប់អស់ខ្ញុំនឹង published ឲ្យដល់ចប់វិញ☺️

Continue Reading

You'll Also Like

1M 77.5K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
43.9K 5.1K 73
Author _ Shuiqiancheng That's not my work.I am Just Translator
1.1M 66.4K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
1.7M 95.2K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...