THE BOY BESTFRIEND​ [END]

By 32vkook23

162K 6.7K 20

JUNGKOOK > TOP TAEHYUNG > BTT ក្នុងនាមជាមិត្តដែលស្រឡាញ់គ្នាទាំងមិនដឹងខ្លួន More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21🔞
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 32
Part 33
Part 34
Part 35🔞
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53​ The End
NEWSSS

Part 31

2.7K 130 4
By 32vkook23

បន្ទាប់ពីញុំាបាយរួចពួកគេក៏ឡេីងទៅបន្ទប់គេងរាងខ្លួន​ យប់នេះJungkookមិនបានគេមកបន្ទប់គេងជាមួយTaehyungទេព្រោះនាយរវល់
ចំណែកឯTaehyungវិញក៏គេងមិនលក់ដូចគ្នា​ ក៏សម្រេចចិត្តដេីរទៅរកបន្ទប់រាងក្រាស់
​ ក្រាក
ទ្វាបេីកឡេីងឃេីញJungkookនៅពិនិត្យឯកសារនៅឡេីយ
«មានអីមែនទេ»Jungkookងេីបមុខមកសួរគេ
«ឯងមិនទាន់គេងទៀត? »Taehyung
«បង្ហេីយបន្តិចទៀតសិន»Jungkook
«នេះចូលថ្ងៃដំបូងរវល់ដល់ថ្នាក់នេះទៅហេីយ​ ចុះទម្រាំថ្ងៃក្រោយទៀតឯងប្រាកដជាគ្មានពេលអោយយេីង»Taehyungដេីរទៅដាក់ខ្លួនអង្គុយចុងគ្រែ
ចំណែករាងក្រាស់ឮគេនិយាយបែបនេះក៏ងាកមកមេីលឃេីញថាទឹកមុខគេមិនស្រស់ទេ​ ពិតមែនហេីយថ្ងៃនេះនាយមិនបាននៅជាមួយគេ​ មកដល់ផ្ទះត្រូវឡេីងមកបន្ទប់ពិនិត្យឯនសាររហូត​ គិតដល់ត្រឹមនេះនាយបិទឯកសារទុករួចដេីរទៅរកគេ
«លេីកដំបូងវារវល់ព្រោះត្រូវយល់អោយច្រេីនតែបន្តិចទៀតលែងរវល់ច្រេីនហេីយ​ យេីងសុំទោសដែលថ្ងៃនេះមុនសូវបានខ្វលពីឯង»Jungkook
«យេីងគ្រាន់តែមិនចង់អោយឯងធ្វេីការដល់ថ្នាក់នឹងទេ»Taehyung
«បាទយល់ហេីយលោកគូរដណ្តឹង​ មោះគេងមក»Jungkookនិយាយរួចទាញគេឡេីងកណ្តាលគ្រែរួចដាក់ខ្លួនគេងជិតរាងតូចលេីកក្បាលរបស់រាងតូចមកកេីយដេីមដៃនាយ
«គេងទៅ​ សឹត»Jungkookអោនថេីបថ្ងាសTaehyungមួយខ្សឹតរួចលេីកដៃអោបគេយ៉ាងណែន​ ចំណែករាងតូចពេលបែបនេះក៏ញញឹមឡេីងលេីកដៃអោបចង្កេះនាយវិញ
«មែនហេីយប៉ាចង់អោយឯងទៅធ្វេីការនៅក្រុមហ៊ុន»Jungkookបិះតែភ្លេចទៅហេីយមិញនេះ
«ហេតុអ្វី​ យេីងមិនទាន់រៀនចប់ផង»Taehyung
«ព្រោះគ្មានអ្នកណាមានស្នាដៃខាងដែគ័រល្អនោះទេ​ ពិបាករកទៀតផង»Jungkook
«ចុះហេតុអ្វីក៏ជាយេីង»Taehyung
«គឺឯងមានសមត្ថភាពល្អនោះអី​ យេីងទុកចិត្ត​ ប៉ាក៏ទុកចិត្ត​»Jungkook
«យេីងខ្លាចតែធ្វេីមិនបាន»Taehyung
«យេីងទុកចិត្តឯង​ ណាមួយយេីងនឹងបាននៅជិតឯងរហូតនោះអី»Jungkook
«ឆឹស​រកតែចំណេញ»Taehyung
«សម្រេចថាព្រមទេ»Jungkook
«ព្រមក៏បាន»Taehyung
«គេងទៅ»Jungkook
ព្រឹកថ្ងៃថ្មីពួកគេក៏ទៅរៀននិងមក្ទះតាមធម្មតា​ ប៉ុន្តែអ្វីដែរសំខាន់គឺLiwonតាមJungkookរហូតទោះនិយាយបែបណាក៏មិនព្រមតែដូចជាពេលនេះ
«Jungk......»Liwonស្រែកហៅរាងក្រាស់ពេលឃេីញដេីរជាមួយគ្នាគេ4នាក់
«នែអ្នកនាងឈប់ទៅបានទេ​ ឈប់តាមគេទៅ»Taehyungដោយធុញទ្រាន់ហេីយនិងប្រច័ណ្ឌផងនោះស្រែកដាកនាងតែម្តង
«វាមិនមែនជារឿងឯងទេ»Liwon
«មិនមែនយ៉ាងម៉េច​ គាត់ជាគូរដណ្តឹងរបស់ខ្ញុំអោយខ្ញុំឈរមេីលសង្សារចាស់មោរញ៉ែរញ៉ៃជាមួយគាត់មែនទេ​ »Taehyungនយាយចេញមកធ្វេីអោយរាងក្រាស់ហាក់ត្រេកអរក្នុងចិត្តដែរគេមិនលាក់បាំងរឿងនេះ
«មិនពិតយេីងមិនជឿ​ វាពិតទេJungkook»Liwon
«មែនគេជាកូនប្រសារម៉ាកយេីងហេីយយ៉ាងម៉េច»Jungkookក៏ទាញចង្កេះរាងតូចមកអោប
«ឮហេីយមែនទេ​ របស់មានម្ចាស់ហេីយ​ បេូខ្ញុំឃេីញនាងមោរញ៉េរញ៉ៃនឹងគេទៀតខ្ញុំទះនាងអោយបាក់ខ្ទងច្រមុះតែម្តង​ តោះ»Taehyungនយាយរួចទាញដៃនាយក្រាស់ចេញទៅធ្វេីអោយនាងឈរក្តៅក្រហាយតែម្នាក់ឯង
«គូរដណ្តឹងវាគ្មានអីសំខាន់ទេ»Liwonនិយាយរួចដេីរចេញទៅ
បន្ទាប់មកពួកគេបន្តរៀនដល់ម៉ោងចេញទៅផ្ទះរាងក្រាស់ក័ត្រឡប់ទៅក្រុមហ៊ុនចំណែករាងតូចបានពិភាក្សាជាមួយអ្នកស្រីចនរឿងហាងដែរគាត់ក៏យល់ព្រម​ ថែមទាំងចង់ជួយទៀតផងតែរាងតូចបដិសេធ​ ហេីយពេលនេះកំពុងនៅហាងរបស់បងជីដូនមួយរបស់JiminជាមួយJimin
«Taehyungចង់មកជួលុលដេគ៏រពេលណាដែរ»គាតម្នាក់នេះមានឈ្មោះថា Kim Yongsu
«គឺខ្ញុំសុំមេីលហាងបន្តិចសិន​ រួចហេីយចាំខ្ញុំទៅគូរប្លង់ដេគ័រខ្លួនឯង​ ហេីយថ្ងៃនេះបងជួយCallហៅជាងមកជួយជួសជុលជញ្ជាំងបានដែរទេ»Taehyung
«Okបាន​ តោះចាំបងCallប្រាប់គេ»Yongsu
បន្ទាបមកTaehyunបានមកពិនិត្យហាង​ឃេីញថាវាធំសមគួរដែរសឹងតែបុិនហាងអាហារមួយទៅហេីយ​ គេបានអោយជាងលាបពណ៍ជញ្ជាំងបែបពណ៍ស
Taehyungបានចេញមកក្រៅក៏បានឃេីញJungkookដេីរចេញ​មកជាមួយនរណាមិនដឹងរួចបេីកឡានចេញទៅបាត់
«គេទៅជាមួយនរណា»Taehyungតាមសម្លឹងមេីលឡាននោះទាល់តែផុតភ្នែក
«ប្រហែលជាអ្នកស្គាល់គ្នាហេីយកុំខ្វល់អី»Taehyungនិយាយរួចក៏បបួលJiminទៅផ្ទះវិញ
នៅតាមផ្លូវគេតែងបន្លប់ខ្លួនឯងរហូតថាគ្រាន់តែជាអ្នកស្គាល់គ្នាតែវាមិនដូចចិត្តសោះ​ ខួរក្បាលចេះតែគិតរហូត
«ឯងកំពុងគិតអី»Jiminឃេីញមុខគេមិនល្អក៏សួរឡេីង
«គ្មានទេ​ គ្រាន់តែគិតរឿងខ្លះៗប៉ុណោះ»Taehyung
បន្តិចក្រោយមកក៏មកដល់ផ្ទះTaehyungបានឡេីងទៅលេីបន្ទប់មួយភ្លេតទេីបចុះមកជួយធ្វេីម្ហូបអនកស្រីចនវិញ
ត្រលប់មកកម្លោះCEOថមីនេះវិញមិញនេះនាយត្រូវជួបអតិថិជនដែលនាយចង់ដេញថ្លៃយកដៃនៅទីនោះ​ ហេីយក៏បានចេញទៅជាមួយនឹងលេខាSeavchuដោយជិះឡានតែពីរនាក់ប៉ុនណោះ​ ចណណែកឯស្រីស្រស់ល្អនេះវិញបានជិះឡានតែពីរអ្នកលោកនាយកបែបនេះអរអេីយសែនអរក្នុងចិត្ត​ តែរាងក្រាស់មិននិយាយអ្វីជាមួយនាងឡេីយក្រៅពីរឿងក្រុមហ៊ុន
បន្តិចក្រោយមកក៏មកដល់​ ពួកគេបានចុះទៅតែរាងក្រាស់សុំទៅបន្ទប់ទឹកសិនអោយនាងទៅមុន​
«សួស្តី»SeavChuដេីរទៅតុមួយដែលមានមនុស្សប្រុសម្នាក់អង្គុយនៅទីនោះ
«អ្នកនាងគឺ? »នាយម្នាក់នេះឈ្មោះថាAlex
«គាត់មិនស្គាល់យេីងទេចុះបេីយេីងប្រាប់ថាយេីងជាសង្សារអគ្គនាយកថ្មីនោះ»SeavChuគិតក្នុងចិត្តទាំងត្រេកអរ
«ខ្ញុំគឺសង្សាររបស់លោកអគ្គនាយកថ្មីJeon​ហេីយក៏ត្រូវជាលេខាផងដែរ»SeavChuនិយាយចេញមកជាមួយនឹងការគិតរាក់កំផែលរបស់នាងមិនដឹងថាបេីម្ចាស់គេដឹងនឹងទៅជាយ៉ាងម៉េចទេ
«អរ​ ចុះឯណាលោកJeon»Alex
«ខ្ញុំមកហេីយ​ សួស្តីលោក Wang Alex»Jungkookដេីរមកឈរពីមុខនាយកម្លោះរួចលេីកដៃចាប់ជាការគួរសម
«បាទសួស្តីលោកJeon»Alexរហ៏សលោកដៃចាប់ដៃនាយ
«អង្គុយចុះទៅ»Jungkook
ពួកគេបន្តនិយាយគ្នាពីរឿងការងារដោយមានអ្នកនាងលេខាឈរចាំកត់ចំណុចសំខាន់ពីក្រោយ
«សម្រេចអញ្ចឹងចុះអាទិត្យក្រោយខ្ញុំនឹងចុះទៅមេីលដីដោយផ្ទាល់»Jungkook
«បាទ​ អញ្ចឹងសូមលាសិនហេីយ​ សូមអោយអ្នកទាំងពីរស្រឡាញ់គ្នាអោយយូរណា»Alexនិយាយរួចដេីរចេញទៅបាត់​ ធ្វេីអោយពាក្យសម្តីចុងក្រោយមិញនេះ​ Jungkookឆ្ងល់ជាខ្លាំងតែក៏មិនខ្វល់​ ចំណែកនាងស្រីស្រស់ល្អនេះវិញបានឮគេនិយាយអញ្ចឹងញញឹមអោយខ្ចឹប​ រួចប្រញាប់ទៅតាមនាយ
Jungkookបានត្រឡប់មកក្រមហ៊ុនវិញ​ បន្តធ្វេីការដល់ល្ងាចទេីបមកផ្ទះ
ងឹត
សម្លេងកង់ឡានរបស់អគ្គនាយកវ័យក្មេងបានឈប់នៅពីមុខផ្ទះ​ រួចចុះទៅខាងក្នុង
«ម៉ាក់Taehyungនៅឯណា»Jungkook
«គេនៅបន្ទប់ឯណោះ»Mrs.Jeon
«ចឹងខ្ញុំទៅរកគេសិន»JungkookនិយាយរួចឡេីងទៅរកTaehyungតែម្តង
ក្រាក
ធ្វេីបេីកឡេីងបង្ហាញអោយឃេីញកម្លោះតូចកំពុងឈរនៅវេរង់ដាគិតរឿងអ្វីមិនដឹងសូម្បីនាយកម្លោះចូលមកក៏គ្មានដឹងផង​
Jungkookបិទទ្វារួចដេីរទៅរកគេរួចលេីកដៃអោបចង្កេះអង្គ្រងដាក់ចង្ការលេីស្មារាងតូច
«អុស»Taehyungភ្ញាក់ព្រេីតតែដឹងដល់ក្លិនខ្លួនរបស់អ្នកដែលអោបក៏ស្ងៀមវិញ
«កំពុងគិតអី»Jungkook
«គ្មានទេ»Taehyung
«ហឹស​ ប្រាប់យេីងតាមត្រង់មក»Jungkook
«គ្មានអីពិតមែន»Taehyung
«កុហកមិនសម​ ទឹកមិខបែបនេះថាគ្មានហេហ​ យេីងស្គាល់ឯងប៉ុន្មានឆ្នាំហេីយ»Jungkook
«យេីងសួរមួយបានទេ»Taehyung
«សួររហូតដល់បែកពពុះមាត់ក៏យេីងឆ្លេីយដែរ»Jungkook
«ថ្ងៃមិញឯងទៅណាខ្លះ»Taehyung
«ថ្ងៃមិញហេហ​ យេីងទៅក្រុមហ៊ុន​ រាងរសៀលបន្តិចទៅជួបអតិថិជនជាមួយលេខា​ រួចមកធ្វេីការបន្តិចហេីយក៏មកផ្ទះ​ មានអីមែនទេ»Jungkookរៀបាប់ឡេីងធ្វេីអោយទ្រូងរបសTaehyungដូចត្រូវបានដកបន្លាចេញអញ្ចឹង​ នេះខ្លួនគិតខុសទៅលេីគេមែនទេ
«Jungkookយេីងមិនធ្លាប់មានសង្សារឫស្រឡាញ់នរណាពីមុនទេ​ តែពេលនេះយេីងកំពុងដាក់ចិត្តស្រឡាញ់ឯងសុំកុំយកវាមកលេងសេីចអី​ យេីងមិនចង់អោយស្នេហាលេីកដំបូងវាឈឺនោះទេ»Taehyung
Jungkookស្តាប់ឮហេីយប្រលែងដៃចេញពីចង្កេះរួចទាញគេអោបបែរមករកខ្លួន​ ហេីយលេីកដៃមកកាន់ស្មារាងតូចសងខាង

Continue Reading

You'll Also Like

13.8K 755 10
Taekook Jeon jungkook (TOP) Kim taehyung (BTT)
9.7K 648 26
Min Yoongi has always found a hidden paradise in the piano ever since he learned how to play when he was little. The one thing he felt that he could...
32.5K 3.4K 41
តើនេះជាកំហុសអ្នកណា? Jungkook Cassandra & Kim Taehyung