Everything For You [ ចប់✔️ ]

YuEingGi

8.4K 966 98

អ្វីក៏ដើម្បីបង ! អ្វីក៏អូនថាធ្វើដើម្បីបង ហេតុអ្វីអូនមិនធ្វើដើម្បីខ្លួនឯងខ្លះ ? តួអង្គឯក: Park Sunghoon... Еще

Chapter1 : កន្សែងបាត់ទៅណា!
Chapter02:យើងស្រលាញ់គេ
Chapter03:តមាត់មិនដាច់
Chapter4: ក្បាលសោះ ស្មានសរសរផ្ទះ
Chapter05:ទៅរកម្ចាស់បេះដូង
Chapter06:អូនជាប្រពន្ធបង
Chapter07:យើងចូលចិត្តឯង
Chapter08:ដៃមនុស្សថោកទាប
Chapter09:ឯងចង់សម្លាប់យើង
Chapter10:សងសឹក
Chapter11:តំណក់ឈាម
Chapter12:គេជាអ្នកណា
Chapter 13:ព្រោះបងខ្លួនឯងទេ
Chapter 14:សូមជឿចិត្តបង
Chapter15: ស្រលាញ់វាណាស់មែនទេ?
Chapter 16
Chapter 17:
Chapter18 : ពួកយើងមិនគួរបន្តទេ!!
Chapter19 :អូនមករកបងវិញហើយ

Chapter20 : ភាគបញ្ចប់

524 55 7
YuEingGi

ពិធីបុណ្យសពរបស់លោកម្ចាស់Kangjinបានប្រារព្ធឡើង លោកស្រី Hwa Kira ដែលធ្លាប់មានងារជាភរិយាក៏បានមកចូលរួមហើយចាត់ចែងលើអង្គពិធីផងដែរ ~លោក Kangjinស្លាប់ព្រោះជម្ងឺ នេះខំថែរក្សាខ្លួនដោយមានកូនប្រុសជួយមើលថែជួយជាកម្លាំងចិត្តអោយលោកអាចរស់បន្តបានមួយឆ្នាំក៏ចាត់ទុកថាសំណាងធំណាស់ទៅហើយ តែសួរថារយៈពេលមួយឆ្នាំនេះលោកស្រីKiraមករកលោកឬមកសួរសុខទុក្ខលោកបានប៉ុន្មានដង? គឺតែម្ដងគត់ នៅថ្ងៃដែលលោកដាច់ខ្យល់ស្លាប់ថែមទៀត ចិត្តរបស់លោកស្រីនៅរឹងទទឹងមិនព្រមជួប មិនព្រមទទួលពាក្យសុំទោស មិនព្រមអភ័យទោសអោយដល់ស្វាមី នៅតែប្រកាន់ខឹងដដែល តែនេះជាវិនាទីជីវិតចុងក្រោយទើបលោកKangjinចង់ជួបភរិយាមុននឹងលែងបានឃើញមុខទៀត ដោយមានការអង្វរកពីកូនប្រុសជាច្រើនដងក្រាបសំពះដល់បាតជើងទៀត បើម៉ែមិនអាចត្រឡប់ដូចដើមជាមួយពុកបាន សូម្បីតែម៉ែទៅអោយលោកពុកបានឃើញមុខគ្រាដង្ហើមចុងក្រោយនេះផងចុះ!!!!

« បងទៅអោយបានសុខចុះ ខ្ញុំព្រមអត់ទោសឲ្យបង »លោកស្រីKiraអោបរូបថតរបស់ស្វាមីយំទាំងឈឺចាប់ ទោះបីជាលោកស្រីរឹងទទឹងមិនព្រមដូចដើមជាមួយស្វាមី មិនព្រមត្រឡប់ជួបជុំក៏ពិតមែន តែក្ដីស្រលាញ់របស់លោកស្រីចំពោះស្វាមីមិនដែលប្រែ ហើយភាពឈឺចាប់ដែលលោកស្រីទទួលក៏មិនអាចសាបរលាបបានដូចគ្នាដែរ ដូច្នេះចាត់ទុកថារឿងទាំងប៉ុន្មានដែលធ្លាប់សាងរួមគ្នា កម្មទាំងប៉ុន្មានដែលបង្កអោយគ្នា សូមអោយចប់ត្រឹមនេះចុះបើមាននិស្ស័យនឹងគ្នាគង់តែជួបហើយរស់ជួបជុំតាមបំណងមិនខាន!!!!!

« ម៉ែចូលទៅខាងក្នងទៅ គ្រប់គ្នាកំពុងរងចាំម៉េ!!! »សំឡេងកូនប្រុសបន្លឺហៅលោកស្រីរហ័សជូតទឹកភ្នែកចេញ

« អ្ហឹម~ »លោកស្រីគ្រហឹមងួកក្បាលហើយដើរចូលទៅខាងក្នុងជាមួយកូនប្រុសដើម្បីជូនដំណើរអ្នកស្លាប់ជាលើកចុងក្រោយមុននឹងរាងកាយត្រូវបានបាត់បង់~~~
  +Skip
ទោះថ្ងៃនេះអាចជាថ្ងៃទុក្ខសោករបស់អ្នកមានទុក្ខ តែក៏វាជាថ្ងៃដែលស្រស់បំព្រងសម្រាប់អ្នកដែលជួបតែរឿងរីករាយផងដែរ ដូចជាជីវិតគូរបស់គូស្នេហ៍មួយគូនេះជាដើម~ Sunooឈរអោបដៃញញឹមទៅទេសភាពខាងក្រៅ ខ្យល់ក៏ល្អបរិសុទ្ធណាស់ដែរ បានមកឈរបែបនេះមានអារម្មណ៍ល្អក្នុងចិត្តជាទីបំផុត~

« អូន មកឈរអីត្រង់នេះ សឺត !! »ស្របនឹងសម្លេងរបស់រាងក្រាស់សួរនាំមកកាន់រាងតូចដៃទាំងគូក៏បានអោបក្រសោបចង្កេះរាងតូចផងដែរនៅផ្ដល់ស្នាមថើមលើថ្ពាល់ខាងឆ្វេងថែមទៀត

« អូនឃើញ អាកាសធាតុល្អ ក៏ចង់ឈរស្រូបខ្យល់បន្ធូរចិត្តបន្តិចទៅ »

« អូនមានរឿងអ្វីនៅក្នុងចិត្តឬ?? ប្រាប់បងបានទេ? »

« គ្មានអីនោះទេ បងកុំយកចិត្តទុកដាក់អី »

« បើអូនមានអ្វី កុំលាក់នឹងបងបានទេ?? ឃើញអូនមិនសប្បាយចិត្តអារម្មណ៍បងក៏មិនស្ងប់ដែរណាSunoo »

« Sunghoon »Sunoo ប្រឡេះខ្លួនពីការអោបរបស់រាងក្រាស់ហើយងាកខ្លួនបែរមុខមកទល់មុខរាងក្រាស់មុននឹងបន្តសម្ដី
«  អូនប្រាប់បងហើយតើថាគ្មានអ្វីទេ បើអូនមានអ្វីអូននឹងប្រាប់បងមុនគេតែម្ដង!!!! »នាយនិយាយហើយយកដៃញីច្រមុះរបស់សង្សារលេងថែមទៀត

« ក៏បានដែរ បងជឿអូន តែដើម្បីអោយពិតប្រាកដថាអូនមិនបានកហក់បងនោះ ថើបបងមកទុកជាការសន្យា ~~  »

« ហេតុអីក៏ចាំបាច់ថើបដែរ??? »

« ក៏...បើអូនមិនថើបបងទេ បានន័យថាអូនមានរឿងលាក់នឹងបងនោះអី!!!! »

« អូនដឹងណាថាបងនេះក្បាលខូច មនុស្សអីរកតែចំណេញហឹស »

« បងមិនដឹងទេ ថើបបងមក នេះខាងនេះថើបមក »Sunghoonប្រើម្រាមដៃចង្អុលគោះថ្ពាល់ខាងឆ្វេងរបស់ខ្លួនឯងថ្នមៗបញ្ជាក់ថាអោយសង្សារថើបថ្ពាល់ខាងឆ្វេងនេះមក

« លឿនឡើង..... »ជាលទ្ធផលSunooជំអើតជើងមកថើបថ្ពាល់នាយពិតមែនSunghoonវិញបាបគេថើបមួយខ្សឺតញញឹមខ្ជឹបតែម្ដង

« បើអូនថើបបង បងក៏ត្រូវថើបអូនវិញ »

« អេស/កុំគេចអី /មនុស្សឆ្លៀតឱកាស / »ពេលដែលSunghoonរកថើបSunooក៏ចង់គេចតែគេចមិនផុតត្រូវដៃមាំក្រសោបចង្កេះជាប់Sunooវៃស្មារបស់រាងក្រាស់ហើយថាគេជាមនុស្សឆ្លៀតឱកាសទៀត

« បងឆ្លៀតឱកាសតែចំពោះអូនមួយ »

« សម្ដីផ្អែមនឹងលក់អត់?អូនចង់ទិញ !! »

« ចាំបាច់ទិញធ្វើអី?ទិកនៅបែបនេះមិនល្អទេឬ?បងនឹងបាបសម្ដីផ្អែមដាក់អូនរាល់ថ្ងៃនោះអីអូនសម្លាញ់ »

« ទ្រលាន់ណាស់ឈប់និយាយទៅ »

« បើឈប់និយាយថើបវិញចឹង »និយាយចប់នាយឱនថើបរាងតញចឆ្លាស់ទៅមកយ៉ាងលឿនថ្ពាល់ឆ្វេងផងស្ដាំផងទោះSunooប្រឹងគេចក៏គេងអត់រួចដដែល

« បានហើយៗថើបអីក៏ថើបម្លឹងៗ ចូលដណ្ដឹងគេនៅបានហា៊នខ្លាំងម្ល៉េះយើងនឹងមើស៎!!! »រាងតូចថាអោយរាងក្រាស់ញ៉ែតឡើងញ៉េញម៉ងនៅរុញរាងក្រាស់អោយចេញទៀតទាស់តែថារុញគេអត់ចេញផង!!!!!!!

« ចូលដណ្តឹងសោះនឹង? មានអីអស្ចារ្យ!!! រៀបការតែម្ដងទៅមិនឡូយ »

« បាន ..ឈប់ថើបភ្លាម !! »Sunghoonនិយាយចប់ចង់ថើបរាងតូចម្ដងទៀតតែរាងតូចក៏រុញមុខនាយចេញ

« ចង់ថើបគេបានច្រើន ចាំការជាមួយគេសិនយល់??? »

« យល់ហើយបាទ អនាគតភរិយារបស់លោក Park Sunghoon លោក Park Sunghoonម្នាក់នេះសូមសន្យាថានឹងមិនថើបថ្ពាល់របស់លោកKim Sunooជាដាច់ខាតបើមិនទាន់បានរៀបការ បើខ្ញុំល្មើសនឹងពាក្យសម្ដី សូមអោយមេឃដីដាក់ទោសខ្ញុំនៀកអោយងប់ស្រលាញ់លោកKim Sunooងើបក្បាលមិនរួចផងចុះសាធុៗ »

« អ្អេស!! មិនដែលមានពីណាស្បថចឹងទេស »

« មានគឺបងនោះអី នៀកម្នាក់នៀក!!! »

« បានហើយៗមិនបាច់ស្បថទេ ស្បថក៏ប៉ុណ្ណឹងមិនស្បថក៏ប៉ុណ្ណឹងដដែល តែថាថ្ងៃនេះអូនចង់ទៅកន្លែងមួយបងទៅជាមួយអូនទៅ »

«???? »Sunghoonមិនបានសួរនាំបានតែធ្វើមុខឆ្ងល់ហើយសម្លឹងមើលមុខរបស់សង្សារដែលកំពុងញញឹមមកកាន់គេអូនចង់ទៅណា????

  +មណ្ឌលកុមារកំព្រា
នេះជាកន្លែងដែលSunooចង់មក ព្រោះខានមកយូរណាស់ហើយពិតជានឹកទីនេះណាស់ ទីកន្លែងដែលចិញ្ចឹមគេអោយធំធាត់ មានចំណេះដឹងជាប់នឹងខ្លួន តាំងពីដឹងក្ដីទីនេះហើយជាផ្ទះដែលកក់ក្ដៅបំផុតសម្រាប់ក្មេងដែលឪពុកម្ដាយបោះបង់ចោលដូចជាគេ ហើយកាន់តែនឹកនោះគឺHuan ក្មេងប្រុសដែលគេស្រលាញ់ចាត់ទុកដូចជាកូនអញ្ចឹង!!!

« អូនចាំមើលណាHuanប្រាកដជាសួរនាំអូនដកឬសគល់មិនខានទេ ធ្វើជាប៉ារបស់គេអីរត់ចោលកូន ហើយរត់ចោលបងដែលជាអនាគតប្ដីទៀត គិតទៅឈឺចាប់ណាស់ហឹកហឹក!!!! »

« កុំមកកម្សត់ បងក៏ជាដើមហេតុដែរ... »

« បងដឹងតើថាគ្រប់យ៉ាងមកពីបងហិហិ »

« បើដឹងកុំមាត់ច្រើនឆាប់ទៅ ទៅរកកូន!!! »និយាយហើយSunooក៏ចុះពីក្នុងឡានទៅមុនSunghoonក៏ចុះទៅតាមក្រោយ!!!!

« Huan...អ៎Jungwon នៅទីនេះដែរហ្អេស??? »Sunooសួរម៉ាដាមថាHuanនៅឯណាគ្រាន់តែដឹងក៏ប្រញាប់ចូលមករកឯSunghoonជាប់ដៃជួយលើកអីវ៉ាន់ដែលបានយកមសិនសឹមមកតាមក្រោយ

«បងប្រុស/ Appa »គ្រាន់តែឃើញSunooមកភ្លាមHuanរហ័សរត់ទៅរកSunooយ៉ាងលឿន Sunooបើកដៃបន្ទាបខ្លួនចាំទទួលកូនប្រុសមកអោបក្នុងរង្វង់ដៃ ~ប៉ាកូនអោបគ្នាយ៉ាងនឹករលឹកជាខ្លាំង ខានជួបគ្នាមួយឆ្នាំហើយណាកូនប៉ាពិតជានឹកកូនខ្លាំងណាស់!!!!

« Appa ទៅធ្វើការឯណាក៏យូរយ៉ាងនេះ »ក្មេងតូចសួរនាំSunooអង្អែលក្បាលកូនទាំងរលីងរលោងទឹកភ្នែកតែនៅញញឹមចេញមកទៀត

« ប៉ា..សុំទោសណា ដែលបាត់ទៅយូរ តែពេលនេះការងារប៉ារួចរាល់ហើយ តទៅប៉ាមិនទៅណាឆ្ងាយពីកូនទៀតទេ !! »ព្រលែងពីការអោបនាយតូចជូតទឹកភ្នែកអោយកូនប៉ះផ្ទៃមុខកូនថ្នមៗ

« Appaសន្យាទេ ?? »

« ប្រាកដហើយប៉ាសន្យា »

« បើអញ្ចឹង ពួកយើងត្រឡប់ទៅនៅផ្ទះយើងវិញមែនអត់??? »

« មែនហើយ ពួកយើងនឹងទៅរស់នៅផ្ទះរបស់យើងវិញ »

« យេយេៗ កូនបាននៅជាមួយAppaវិញហើយ »

« មែនហើយ ពួកយើងនឹងនៅជាគ្នាបីនាក់ដូចដើមមែនទេ????? »Jungwonក៏ចូលមកបន្តប្រយោគដែរហើយHuanហក់លោតាប្បាយចិត្តសើចញញឹមគេអោបJungwonហើយក៏ទៅអោបSunooម្ដង ស្នាមញញឹមអ្នកទាំងបីស្ថិតក្រោមក្រសែភ្នែករបស់Sunghoonដែលកំពុងសម្លឹងមើលមកពួកគេ ~ ពួកគេមិនជាប់សាច់ឈាមគ្នាសោះ មិនបានរួមផ្ទៃតែមួយ តែពួកគេរស់ក្រោមដំបូលផ្ទះតែមួយ ហើយពួកគេក៏ស្រលាញ់គ្នាដូចជាគ្រួសារតូចមួយផងដែរពិតជាមានក្ដីសុខណាស់ទោះស្ថានភាពជីវភាពមិនសូវធូរធារតែពួកគេរស់ក្នុងសេចក្ដីសុខយ៉ាងពិតប្រាកដ!!!!!!
   +Skip

« Junghwan!!! »

« អ៎...បងyoshi »ឃើញYoshiចូលមកដល់Junghwanប្រញាប់ជូតទឹកភ្នែកចេញ~ នាយដាក់គូថអង្គុយចុះក្បែរប្អូនទើបសួរបន្តទៀត~

« ម៉េចក៏មកអង្គុយទីនេះម្នាក់ឯង?? »

« ខ្ញុំ... ខ្ញុំគ្រាន់តែមកអង្គុយធម្មតា មិនចង់នៅក្នុងចំណោមមនុស្សច្រើន !! »Junghwanរកលេសដោះសារគ្រប់គ្នានៅក្នុងពិធីបុណ្យតែក្មេងនេះបែរជាមកអង្គុយសម្ងំយំតែម្នាក់ឯងទៅវិញ

« បងដឹងថាឯងយំ...មិនអីទេបើចង់យំក៏យំអោយអស់មក »

« ខ្ញុំ...ខ្ញុំគ្រាន់តែគិតថាវាលឿនពេក »គេនិយាយហើយក៏ចង់យំចេញមកទៀត សម្រាប់ខ្ញុំវាលឿនខ្លាំងណាស់ក្នុងការចាកចេញរបស់លោកប៉ា តាំងតែពីដឹងក្ដីមិនដែលស្គាល់មុខឪពុក មិនដែលមានពុកហៅដូចគេ តែពេលបានជួប កូនបែរជាបាននៅក្បែរបានមើលថែលោកត្រឹមតែមួយឆ្នាំលោកក៏លាចាកលោកទៅចោលបាត់ទៀត

« រឿងបែបនេះ អ្នកណាក៏មិនចង់អោយកើត តែយ៉ាងណាក៏ចាត់ទុកថាឯងបាននៅមើលថែលោកមុននឹងលោកលាចាកទៅដែរ រឹងមាំឡើង ឯងនៅមានម៉ាក់ ហើយក៏មានបងដែរ »Junghwanសំឡឹងមុខyoshiទាំងមានទឹកភ្នែករឹមៗពេញក្រឡង់ភ្នែក

« ហើយបងក៏នឹងមើលថែឯងអោយល្អបំផុតដូចដែលបងបានសន្យាជាមួយលោកអ៊ំ So Kangjinដូចគ្នា »នាយចាប់ដៃប្អូនហើយញញឹម មុននឹងលោកម្ចាស់ស្លាប់លោកបានផ្ដាំផ្ញើរអោយជួយមើលថែជួយផ្គត់ផ្គង់ទៅលើភរិយាយនិងកូនរបស់គាត់អោយបានល្អហើយ ទ្រព្យសម្បត្តិនិងផ្ទះរបស់លោកគឺប្រគល់អោយកូនប្រុសតែម្នាក់ដែលមានឈ្មោះថាSo Junghwanនេះឯង

« ខ្ញុំអរគុណបងខ្លាំងណាស់ »

« មិនអីទេ បើមានបង បងនឹងនៅក្បែរឯងមួយជីវិត!!! »នាយទាញប្អូនមកអោបJunghwanយំខ្សឹបខ្សួលក្បែរទ្រូងបងប្រុសជីដូនមួយរបស់គេ!!!

        +មួយខែកន្លែងផុតទៅ
  រយៈពេលមួយខែកន្លងមកនេះSunghoonនិងSunooបានបង្កើតការចងចាំល្អៗជាមួយគ្នាច្រើនខ្លាំងណាស់ ថ្ងៃខ្លះក៏ទៅដើរលេងជាមួយគ្នា ថ្ងៃខ្លះក៏នៅផ្ទះ ធ្វើបាយញុំាជាមួយគ្នា ធ្វើនំ  ទិញអីវ៉ាន់ជាច្រើនផ្ដល់ជូនដល់មណ្ឌលកុមារកំព្រា គូរគំនូរ អានព្រេងនិទាន  ថតវីដេអូរីករាយៗជាលក្ខណ:គ្រួសារជាមួយHuanថែមទៀតផង !!!!!!
    ហើយថ្ងៃដែលរងចាំរបស់ពួកគេក៏បានមកដល់ ថ្ងៃនេះហើយជាថ្ងៃដែលប៉ងចង់អោយកើតឡើងមកជាយូរ ពិធីមង្គលការមួយបានរៀបចំឡើងយ៉ាងអធិកអធមបំផុតដល់គូស្នេហ៍មួយគូដែលមានភក្ដីភាពចំពោះគ្នា
    ពេលនេះដល់ពេលហើយ~~~~~~~~~~~~~
    ទ្វារត្រូវបានបើកឡើង បង្ហាញអោយឃើញកូនក្រមុំនិងកូនកំលោះឈរកាន់ដៃគ្នា ដៃម្ខាងរបស់កូនក្រមុំមានបាច់ផ្កានៅក្នុងដៃ សាមីខ្លួនទាំងពីរសម្លឹងមុខគ្នាទាំងញញឹមយ៉ាងមានក្ដីសុខ ទីបំផុតពួកយើងអាចរៀបការដូចអ្វីដែលយើងចង់បានហើយ បងអាចរៀបការជាមួយអូនហើយ
    ជំហានជើងរបស់ម្ចាស់កម្មវិធីទាំងពីរបោះឈានចូលមកខាងក្នុង ដៃវិញស្រាក់ក្ដោបគ្នាយ៉ាងណែន ភ្ញៀវក្នុងកម្មវិធីទះដៃអបអរហើយបាចផ្កាជូនពរពួកគេដែលដើរចូលមករហូតដល់ពួកគេទាំងពីរឡើងទៅឈរលើវេទិកា~~~
   ពួកគេទាំងពីរឈរចំពោះមុខគ្នាដោយរយ:ចម្ងាយមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ លោកអាចារ្យឈរនៅកណ្ដាល SunooនិងSunghoonឈរសម្លឹងមុខគ្នាញញឹមមិនឈប់សោះវាពិតជាមានក្ដីសុខណាស់ !!!

« ពីថ្ងៃនេះកន្លងផុត អ្នកទាំងពីរនិងក្លាយជាប្ដីប្រពន្ធពេញច្បាប់ បើដូច្នោះបើអ្នកទាំងពីរមានអ្វីនៅក្នុងចិត្តសូមបញ្ចេញប្រាប់គ្នានៅត្រង់នេះជាសម្ដីនិងសក្ខីស្នេហ៍ជូនចំពោះមេឃដីដែរឬទេ??? »មេក្រូត្រូវបានប្រគល់អោយសាមីខ្លួនទាំងពីរម្នាក់មួយ~

« បាទ មាន!! »Sunghoonជាអ្នកនិយាយឡើងមុននាយសម្លឹងមើលមុខរបស់Sunooបន្តិចមុននឹងបន្តសម្ដីរបស់ខ្លួនទៀត

« ជាដំបូង ខ្ញុំសូមអរគុណទៅកាន់មនុស្សម្នាក់ដែលឈរចំពោះមុខរបស់ខ្ញុំ បងអរគុណអូនសម្រាប់គ្រប់យ៉ាងណាKim Sunoo អរគុណដែលអូនបង្ហាញវត្តមានចូលមកធ្វើជាចំណែកដ៏មានន័យក្នុងបេះដូងមួយនេះ អរគុណដែលអូនស្រលាញ់ អាណិត មើលថែ លះបង់ បង .... »Sunghoonចាប់ផ្ដើមអួលដើមកបន្តិចមិនចង់យំទេតែវាឈួលក្នុងចិត្តខ្លាំងពេក

« បង..ក៏ចង់និយាយថាបងសុំទោស សុំទោសដែលធ្វើអោយអូនជួបរឿងឈឺចាប់ដោយសារបង សុំទោសដែលធ្វើអោយអូនយំ បងដឹងថាបងខុសខ្លាំងណាស់ តែបងក៏ព្យាយាមកែវា ហើយទីបំផុតបងក៏អាចកាន់ដៃអូនមកដល់ចំណុចនេះបាន ហើយបងក៏នឹងកាន់ដៃអូនរហូតមិនលែង បងនឹងនៅក្បែរ មើលថែ និងតបស្នងក្ដីស្រឡាញ់ចំពោះអូនវិញអោយល្អបំផុតពេញមួយជីវិតរបស់បង បងស្រលាញ់អូនណាស់Kim Sunoo »ពោលចប់ប្រយោគនាយក៏ជូតទឹកភ្នែករបស់ខ្លួនឯងចេញមុននេះនិយាយបណ្ដើរហូរទឹកភ្នែកបណ្ដើរ~ Sunooក៏ជូតទឹកភ្នែកដូចគ្នាគេចាប់ផ្ដើមចង់យំតាំងតែពីពេលSunghoonនិយាយដំបូងដល់និយាយយូរៗសម្ដីរាងក្រាស់ក៏ចាក់ទេកភ្នែកគេអោយហូរចេញមក!!!!

« ចុះចំពោះលោកKim Sunooវិញ លោកមានពាក្យពេចន៍អ្វីខ្លះនិយាយទៅកាន់កូនកម្លោះPark Sunghoon ?? »

« បាទ... »Sunooសម្រួលអារម្មណ៍អោយនឹងនរជាងមុនបន្តិចមុននឹងចាប់ផ្ដើមនិយាយទៅកាន់រាងក្រាស់

« សម្រាប់ខ្ញុំ ខ្ញុំគ្មានអ្វីនិយាយច្រើនក្រៅពីពាក្យថាអរគុណ អរគុណដែលព្រមទទួលយកខ្ញុំ អរគុណដែលស្រលាញ់ បារម្ភ មើលថែ ទោះបីជាស្នេហាឈឺចាប់ក៏ពិតមែន តែវាពិតជាមានក្ដីសុខណាស់សម្រាប់ខ្ញុំ គេធ្វើអោយខ្ញុំស្គាល់នូវក្ដីស្រឡាញ់ពិតប្រាកដមួយ ហើយគេក៏ព្យាយាមពុះពារគ្រប់យ៉ាងដើម្បីខ្ញុំ ខ្ញុំមានតែពាក្យថាអរគុណ ហើយខ្ញុំស្រលាញ់គេខ្លាំងណាស់ បើទោះជាចង់អោយខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមដែរអោយតែឃើញគេមានក្ដីសុខ ខ្ញុំចង់ប្រាប់គាត់ថាខ្ញុំស្រលាញ់គាត់ខ្លាំងណាស់ ខ្ញុំស្រលាញ់ park Sunghoonជារៀងរហូត »

« បើដូច្នេះសូមសាមីខ្លួនទាំងពីរកាន់ដៃគ្នា »ឮគ្រូអាចារ្យបង្គាប់បញ្ជាហើយសាមីខ្លួនទាំងពីរក៏ខិតមកជិតគ្នាហើយឈរកាន់ដៃគ្នា »

« តើលោកPark Sunghoonព្រមទទួល លោកKim Sunooជាគូគ្រងហើយសន្យាថានិងស្រលាញ់ មើលថែ មិនបោះបង់គ្នាដែរឬទេ? »

« បាទព្រម »

« ចុះតើ លោកKim Sunoo ព្រមទទួល លោក Park Sunghoonជាគូគ្រង ហើយសន្យាថានឹងស្រលាញ់ មើលថែ មិនបោះបង់គ្នាដែរឬទេ?? »

« បាទព្រម !! »

« បើដូច្នេះ ដល់ពេលបំពាក់ចិញ្ចៀនហើយ »ក្រោយគ្រូអាចារ្យពោលចប់ចិញ្ចៀនគូស្នេហ៍រៀបការត្រូវបានយកមកប្រគល់ជូននិងដាក់នៅក្បែរគ្រូអាចារ្យដោយអ្នកយកមកជាHeeseung!!!!
សាមីខ្លួនទាំងពីរខិតចូលទៅជិតគ្រូអាចារ្យ Sunghoonញញឹមដាក់រាងតូចមុននឹងចាប់កាន់ចិញ្ចៀនមកក្នុងដៃ

« ហុចដៃអោយបងមក ប្រគល់អោយបងថែរក្សា »Sunghoonពោលចេញទាំងញញឹម

« បាទ »Sunooយល់ព្រមហើយហុចដៃអោយSunghoonនាយទទួលដៃរាងតូចមកក៏បំពាក់ចិញ្ចៀនអោយហើយថើបខ្នងដៃរាងតូចទៀត ~រួចរាល់Sunooក៏បំពាក់អោយរាងក្រាស់វិញម្ដង

« អូនប្រគល់ជូនបងសូមបងថែរក្សាអោយល្អ »បំពាក់បណ្ដើរនិយាយប្រាប់បណ្ដើរថែរក្សាអោយល្អណា

« បងនឹងថែរក្សាជារៀងរហូត »ពោលចប់ពួកគេទាំងពីរក៏ថើបគ្នា ភ្ញៀវក្នុងកម្មវិធីហូរទះដៃអបអរដល់គូស្នេហ៍មួយគូនេះ ជាពិសេសលោក Park លោកឈរញញឹមសម្លឹងកូនប្រុសទឹកភ្នែករបស់លោកក៏ធ្លាក់ចុះជារឿយៗ ពេលដែលឃើញកូនមានក្ដីសុខលោករំភើបពេកឡើងយំ ពេលកន្លងលោកបំផ្លាញក្ដីសុខរបស់កូនគ្រប់គ្រាន់ហើយ

« រំភើបឡើងយំហើយមែនទេបង? »TzuHannដែលឈរក្បែរខ្លួនក៏សួរនាំឡើង ពេលអង្ករក្លាយជាបាយបែបនេះលោកParkត្រូវជាស្វាមីនិងឪពុករបស់កូននាងជំនួសមនុស្សប្រុសឈ្មោះPark Sunghoonវិញម្ដង!!! ចំពោះរឿងកន្លងពួកគេទាំងពីរក៏បានសុំទោសទៅកាន់SunooនិងSunghoonផងដែរ TzuHannសុំទោសដែលព្យាយាមក្ដោបក្ដាប់បងទាំងដែលបងមិនស្រលាញ់ហើយអូនធ្វើបាបមនុស្សដែលបងស្រលាញ់ទៀតអត់ទោសអោយគ្នាត្រឹមនេះហើយណាអតីតស្វាមីPark Sunghoon!

« ទើបតែឃើញកូនមានក្ដីសុខម្ដងបើជាអូនមិនយំបានទេ??? តែបងធ្វើនេះខុសឬអត់??? »ខុសអ្វី?? មានអ្វីលើសពីនេះទៀតឬ???

« អញ្ចឹងពេលវេលាសំខាន់បន្ទាប់ក៏បានមកដល់ហើយ !! »សម្ដីគ្រូអារច្យបានហារកាត់ភាពសប្បាយរីករាយមួយនេះ SunooនិងSunghoonព្រលែងពីការថើប ពេលវេលាអ្វីដែលសំខាន់ជាងនេះទៀតនោះ????
  ឆ្ងល់មែនទេ?ចង់ឃើញត្រូវអត់? មែនហើយភ្ញៀវក្នុងកម្មវិធីកំពុងតែឆ្ងល់ហើយក៏ចង់ដឹងដែរថាមានអ្វីបន្តទៀត???
    ហើយនេះជាលទ្ធផល ទ្វារកម្មវិធីត្រូវបានបើកឡើងបង្ហាញអោយឃើញមនុស្សស្រីពីរនាក់ឈរទាំងញញឹម~ ម្នាក់មានវ័យរាងចំណាស់ជាងជាម្ដាយ ឯមនុស្សស្រីដែលឈរក្បែរគាត់ត្រូវជាកូនស្រីហើយក៏ត្រូវជាកូនក្រមុំផងដែរមើលតែការតែងខ្លួនរបស់នាងទៅដឹងហើយ~~~
  សាមីខ្លួនទាំងពីរដែលនៅខាងលើវិញ ងាកមើលមុខគ្នា Sunghoonកំពុងហូរទឹកភ្នែកSunooក៏ដូចគ្នាដែរ កុំយំអី Sunghoonគ្រីក្បាលញាប់ស្អេកបញ្ជាក់ថាគេមិនចង់អោយទៅជាបែបនេះទេ!!!! នេះហើយជាពេលវេលាសំខាន់បន្ទាប់ដែលគ្រប់គ្នាចង់ដឹង គឺមង្គលការរបស់ Park Sunghoonជាមួយកូនក្រមុំដែលកំពុងបង្ហាញខ្លួន!! ចុះវាបែបម៉េចវិញ បើគេជាកូនក្រមុំចុះKim Sunoo?? Kim Sunooក៏ជាកូនក្រមុំដែរប៉ុន្តែកូនក្រមុំមួយរាត្រីមិនមែនមួយជីវិត!!!!

នៅចាំដែរទេកាលពីថ្ងៃដែលពួកគេទាំងពីរជួបគ្នានៅកន្លែងដែលពួកគេសន្យា? ហេតុអីពួកគេជួបថ្ងៃ ជួនពេលគ្នាល្អម្លេះ? បើគិតថាវាជារឿងព្រេងវាសនាក៏ថាត្រូវ ក៏ប៉ុន្តែអ្វីៗគ្រប់យ៉ាងជាការរៀបចំឡើងរវាងពួកគេទាំងបីនាក់គឺ Sunoo លោកPark និង Sunghoon ! Sunghoon សន្យាជាមួយនឹងលោកParkថាយល់ព្រមរៀបការនោះលោកParkនឹងព្រមអោយពួកគេជួបគ្នានៅជាមួយគ្នាតាមអ្វីដែលពួកគេចង់បានតែស្ថិតក្នុងមុនពេលរៀបការតែប៉ុណ្ណោះ ដូច្នេះទើបSunghoonទៅអង្គុយចាំSunooនៅទីនោះ ចំណែកSunooវិញលោកParkក៏អោយសន្យជាមួយគេដែរ លោកយល់ព្រមអោយSunooត្រឡប់មករកSunghoonវិញ តែត្រូវរក្សាសន្យារបស់គេដូចគ្នាថាត្រូវដើរចេញនៅថ្ងៃមង្គលការរបស់Sunghoon !

វាពិតជាឈឺណាស់ដែលត្រូវធ្វើបែបនេះ!!

ការព្រមព្រៀងមួយនេះអ្នកដែលអាចដឹងទាំងអស់គឺមានតែលោកParkប៉ុណ្ណោះ SunghoonមិនដឹងថាSunooសន្យាជាមួយលោកPark ហើយSunooក៏មិនដឹងថាSunghoonសន្យាជាមួយលោកParkដូចគ្នាដែរ ។

មនុស្សស្រីម្នាក់គ្រងឈុតកូនក្រមុំដើរចូលមកក្នុងកម្មវិធីដោយមានអ្នកជាម្ដាយដឹកដៃចូលមកជាមួយ ។ នាងដើរមកដល់កន្លែងដែលត្រូវឈប់នាងក៏ឈប់ហើយម្ដាយរបស់នាងដើរចេញទៅឈរនៅម្ខាង~
ចំពោះអ្នកដែលនៅខាងលើវិញគឺញញឹមនិងទឹកភ្នែក Sunooញញឹមដាក់Sunghoonហើយទើបនាយនិយាយថា ÷

<< នាងមកហើយ ម្ដាយនាងជូននាងមកហើយ តទៅជាតួនាទីរបស់បង បងឆាប់ទៅទទួលនាងមក >> នាយតូចនិយាយហើយប្រឹងញញឹមបើទោះបីជាទឹកភ្នែកគេស្រក់ប្រដេញគ្នានឹងរាងក្រាស់ក៏ដោយ!

<< ឆាប់ទៅ តើបងនៅឈរយំធ្វើអី >> ដោយឃើញអ្នកជាសង្សារអនាគតកូនកម្លោះត្រឹមមួយរាត្រីរបស់នាយឈរយំទើបនាយតឿនគេអោយទៅទទួលកូនក្រមុំពិតរបស់គេ~

<< Sunoo បង !!!!!>>

<< អូនមិនអីទេ បងឆាប់ទៅៗ >> Sunghoonសម្រក់ទឹកភ្នែកម៉ាត់មុននឹងជូតទឹកភ្នែកចេញហើយងាកមុខចេញពីរាងតូចសំដៅទៅមើលកូនក្រមុំរបស់គេដែលឈរចាំនៅខាងក្រោមនោះវិញ ~ នាយបោះជំហានជើងចុះតាមកាំជណ្ដើរញញឹមដើម្បីចុះមកទទួលកូនក្រមុំ មកដល់ខាងក្រោមនាយក៏អោនបន្តិចហើយដាក់ដៃដើម្បីអោយកូនក្រមុំកាន់ នាងកាន់ដៃរបស់រាងក្រាស់ទើបពួកគេទាំងពីរដើរឡើងទៅខាងលើ  ។ មកដល់ខាងលើSunghoonងាកសម្លឹងទៅរកSunooដែលកំពុងឈរប្រឹងញញឹមទាំងយំ ក្នុងចិត្តចង់ជូតទឹកភ្នែកអោយចង់អង្អែលក្បាលលួងលោមចង់ប្រាប់ថាអូនកុំយំបានទេ~~~~

Sunooឱនមុខចុះបន្តិចមុននឹងសម្រួលចិត្តអោយនឹងនរវិញ នាយដើរមកឈរនៅពីមុខកូនក្រមុំពិតរបស់កូនកំលោះ ។

<< អាចថាសំណាងខ្ញុំទាបពេកទើបខ្ញុំគ្មានវាសនាបានរួមរស់ជាមួយគេ >>នាយនិយាយហើយញញឹមបន្តិចដោយមិនភ្លេចសម្លឹងមើលមុខរបស់Sunghoonនោះឡើយនៅញញឹមយ៉ាងស្អាតដាក់Sunghoonទៀត

<< អ្នកនាងមានសំណាងណាស់ ដូច្នេះសូមមើលថែគេអោយល្អផង ~ មើល...មើលថែគេជំនួសខ្ញុំ »មកដល់ត្រឹមនេះSunooអួលដើម.ក កាន់តែខ្លាំងគេមិនចង់យំទេ ប៉ុន្តែហាមទឹកភ្នែកមិនបាន មិនត្រឹមតែSunooទេដែលយំ សូម្បីភ្ញៀវក្នុងពិធី កូនកម្លោះ កូនក្រមុំក៏យំដែរ ~Sunooដោះស្បៃពណ៌សដែលគ្រងលើក្បាលរបស់គេចេញ យកមកបំពាក់អោយកូនក្រមុំរបស់Sunghoon

<< ស្រលាញ់គេអោយច្រើន ដូចដែលខ្ញុំស្រលាញ់គេបំពេញបំណងមួយនេះផងចុះ>> នាយនិយាយជាមួយកូនក្រមុំរួចទើបងាកមករកកូនកម្លោះដែលកំពុងតែយំលែងខ្មាសអ្វីទាំងអស់

<< ក្មេងល្ងង់ ម៉េចក៏បងយំបែបនេះ >> នាយលើកដៃជូតទឹកភ្នែកអោយSunghoonធ្វើអោយនាយកាន់តែយំថែមទៀត

<< អូនសូមអង្វរ បងឈប់យំបានទេ  >> នាយតូចស្រាប់តែយំខ្លាំងព្រោះគេចាញ់ទឹកភ្នែករបស់រាងក្រាស់ខ្លាំងណាស់គេមិនចង់ឃើញរាងក្រាស់យំទេមិនចង់សោះឡើយ

<< អូនមិនចង់ឃើញបងយំទេ កុំយំអី >>

<< Sunoo ហ្ហឹក~~ ហឺៗ..>> នាយទាញរាងតូចមកអោបមួយទំហឹងមិនគិតក្រែងចិត្តកូនក្រមុំដែលឈរជាមួយគេនោះឡើយ~គេមិនខ្វល់ទេ គេខ្វល់តែម្យ៉ាងប៉ុណ្ណោះខ្លាចមនុស្សដែលគេអោបចាកចេញចោលគេទៀត !!!!!។
ទិដ្ឋភាពមួយនេះធ្វើអោយភ្ញៀវទាំងអស់ក្នុងកម្មវិធីទប់ចិត្តមិនបានយំអាណិតគូរស្នេហ៍មួយគូរដែលមិនសមបំណងមួយនេះខ្លាំងណាស់~~

<< លែងអូនទៅ បងត្រូវដល់ពេលបំពាក់ចិញ្ចៀនហើយណា >>នាយតូចសុំអោយរាងក្រាស់ប្រលែងគេពីការអោបមួយនេះ

<< អត់ទេSunooអត់ទេ >>រាងក្រាស់រឹតតែយំគេមិនចង់លែងរាងតូចទេ គេខ្លាចពេលគេលែងទៅរាងតូចនឹងចាកចេញ

<< ស្ដាប់អូនណា ថ្ងៃនេះបងត្រូវតែរីករាយ ទោះអូនមិនមែនជាកូនក្រមុំរបស់បងក៏ដោយ >>Sunghoonព្រលែងSunooពីការអោបហើយចាប់ដៃរបស់គេវិញ

<< អូនត្រូវតែជាកូនក្រមុំរបស់បង ក្រែងពួកសន្យានោះអី >>Sunghoon

<< មុននេះពួកយើងបំពេញសន្យារបស់ពួកយើងរួចហើយតើ ឥឡូវនេះបងត្រូវបំពេញសន្យាធ្វើជាកូនកម្លោះដែលល្អសម្រាប់កូនក្រមុំពិតរបស់តើបានទេ? >>

<< Sunoo... >>គេកាន់តែអួលដើម.កនិយាយរដាក់រដុបកម្ដៅទឹកភ្នែកច្រាលហូរចេញបន្ថែម

<< បានទេ??? >>Sunooនៅតែឧទានសួរចង់បានចម្លើយពីមាត់របស់រាងក្រាស់

<< បា..ន បាន >>>

<< កូនកម្លោះត្រូវតែញញឹម >> នាយតូចចាប់ទាញថ្ពាល់Sunghoonតិចៗដើម្បីអោយគេញញឹម

<< អូនសុំទោស បំភ្លេចអូនចោលទៅ >>រាងតូចនិយាយហើយដឹកដៃរាងក្រាស់អោយមកឈរទល់មុខកូនក្រមុំ ទើបកាន់ដៃកូនក្រមុំមកដាក់លើដៃរបស់Sunghoon

<< សូមអោយអ្នកទាំងពីរស្រលាញ់គ្នាជារៀងរហូត  នៅជាមួយគ្នាដល់ចាស់ស្លាប់រៀងខ្លួន ត្រូវចេះអត់អោនអោយគ្នាទៅវិញទៅមក ប្រការដែលសំខាន់ ត្រូវស្មោះត្រង់នឹងគ្នា កុំមានចិត្តបែកឆ្វេងទៅស្នេហ៍អ្នកណា ព្រោះលទ្ធផលចុងក្រោយគ្រប់គ្នាសុទ្ធតែឈឺចាប់!!! >>នាយនិយាយជូនពរទាំងប្រឹងញញឹមទោះទឹកភ្នែកកំពុងស្រក់ក៏ដោយ នាយសម្លឹងមើលមុខរបស់Sunghoonម្ដងទៀតមុននឹងពោល÷

<< អូនស្រលាញ់បង >> ពោលចប់សម្ដីនាយញញឹមដាក់Sunghoonហើយទើបងាកខ្នងបែរចេញដើរចុះម្ដងមួយជំហ៊ានៗ ម្ដងមួយកាំៗចុះមកខាងក្រោម

<< Kim Sunoo ហេតុអីក៏អូនធ្វើបែបនេះ >> ខណៈពេលដែលរាងតូចដើរចុះមកខាងក្រោមSunghoonក៏ស្រែកមកសួររាងតូច ទើបរាងតូចឈប់មិនបន្តដំណើរហើយងាកសម្លឹងមើលទៅកូនកម្លោះដែលឈរយំនៅខាងលើ

<< អូនធ្វើគឺដើម្បីបង >> នាយញញឹមហើយទើបបែរខ្នងបន្ដដើរទៅមុខទៀត

<< អ្វីក៏ដើម្បីបង អូនថាអ្វីក៏ដើម្បីបងដែរ ហេតុអីអូនមិនធ្វើដើម្បីខ្លួនឯងខ្លះ ? អូនឆ្លើយមក >> លើកនេះនាយមិនស្រែកដោយមាត់ទទេនោះទេគឺយកមេក្រូពីពិធីករមកនិយាយតែម្ដង ។

Sunoo បញ្ឈប់ដំណើរជាលើកទីពីរហើយគេចាប់ផ្ដើមអួលដើមក. ឈួលច្រមុះ យំឡើងញ័រមាត់តតាត់ ត្រូវហើយគេធ្វើអ្វីៗគ្របើយ៉ាងដើម្បីមនុស្សដែលខ្លួនស្រលាញ់ ចុះហេតុអីគេមិនអាចធ្វើដើម្បីខ្លួនឯងវិញខ្លះផង ?

<< អូនឆ្លើយមកSunoo >>

<< អូនធ្វើដើម្បីបង ព្រោះអូនស្រលាញ់បង អ្វីជាក្ដីសុខរបស់បង អូនក៏មានក្ដីសុខដូចគ្នាដែរ តើមានអ្វីដែលអោយអូនធ្វើដើម្បីខ្លួនឯងទៀតនោះ >>

<< អូនមិនបានស្រលាញ់បងទេ បើអូនស្រលាញ់បងមិនមែនអូនធ្វើបែបនឹងឡើយ Sunoo>>

<< បងចង់ថាយ៉ាងម៉េចក៏បាន តែអូននៅតែនិយាយថាអូនស្រលាញ់បង >> រាងតូចនិយាយហើយទើបរត់ចេញពីក្នុងកម្មវិធីទៅយំរត់កាត់ភ្ញៀវដែលកំពុងតែយំអាណិតពួកគេ

<< Kim Sunoo អូនទៅមិនបានទេ >> នាយខំស្រែកតែរាងតូចនៅតែរត់ទៅមិនចង់នៅនាំតែមិនដាច់ចិត្តនោះទេ ។ លោកParkបញ្ជារកូនចៅអោយមកប្រាប់ដល់អាចារ្យពរជ័យងាកបង្វែរភ្ញៀវពីភាពសោកសៅត្រឡប់មកអបអរដល់គូរស្វាមីភរិយាថ្មីវិញ ~កូនក្រមុំកូនកំលោះត្រូវបានរៀបចំអោយឈរទល់មុខគ្នា Sunghoonនៅតែយំ ស្ដាយអាល័យសង្សារមិនគិតអាណិតទ្រូងអ្នកជាអនាគតភរិយាដែលឈរយំខ្សឹបខ្សួលសោះ ។

<< តើអ្នកនាង Ju  Lekima ព្រមទទួលលោក Park Sunghoon ជាស្វាមី ហើយសន្យាថារួមសុខទុក្ខនឹងគ្នា មិនថាមានរឿងអ្វីក៏ដោយក៏មិនបោះបង់គ្នា តើអ្នកនាងព្រមដែរឬទេ? >>

<< ចាសព្រម >>lekima

<< តើលោក Park Sunghoon ព្រមទទួលអ្នកនាង Ju Lekima ជាភរិយា ហើយសន្យារួមសុខទុក្ខនឹងគ្នា មិនថាមានរឿងអ្វីក៏ដោយមិនបោះបង់គ្នា តើព្រមដែរឬទេ? >>

<< បាទ ~~>>

+Skip
Sunooរត់ចេញពីកម្មវិធីមកគេក៏មកខាងក្រៅទាំងយំ

<< ហ្ហឹក~~ហឹក >>

<< អូនសុំទោស ~~តើអូនធ្វើនេះខុសឬទេ? >>នាយចោទសួរខ្លួនឯងតើគេធ្វើបែបនេះខុសឬមួយក៏ត្រូវ គេរត់ចោលមនុស្សដែលគេស្រលាញ់ទាំងឈឺចាប់ ប៉ុន្តែទោះជាឈឺយ៉ាងណាក៏មិនថ្វីដែរអោយតែមនុស្សដែលគេស្រលាញ់មានក្ដីសុខគឺបានហើយ!!!!!!

<< អូនខុស ខុសដែលរត់ចោលមង្គលការរបស់ពួកយើង >>

<< Sunghoon???បង...បង >>

<< អូនក៏ចិត្តដាច់ម្ល៉េះ??? មិនស្រលាញ់បងទេអី?>>

<< បង...បងចេញមកបានយ៉ាងម៉េច??? ម៉េចក៏ចេញមក បងឆ្គួតទេហ្អេស???បងចេញមកចោលនាងបានយ៉ាងម៉េច?? >>

<< ចុះអូន?? អូនចេញមកចោលបងវិញនោះ? >>

<< ក៏អូនអស់តួនាទីហើយ អោយអូននៅ .... >>

<< អ្នកណាថាអូនអស់តួនាទី? >>

<< ឯងចង់ ពាក់ចិញ្ចៀនអោយកូនយើងហើយ ក៏រត់ចោលកូនយើងបែបនេះហ្អេស? >>លោកParkបើកទ្វារចេញមកពីខាងក្នុងចង់រត់ចោលកូនយើងផង?

<< លេងរត់ចោលកណ្ដាលកម្មវិធីចឹងម៉ងអី?អត់អាណិតមិត្តខ្ញុំទេ?? >>

<< នេះ...នេះវាយ៉ាងម៉េចវិញ? ហេតុអីគ្រប់គ្នា??? >>

<< ក៏...គ្រាន់តែសាកចិត្តរបស់ឯងប៉ុណ្ណឹងឯង!!! >>លោកParkនិយាយមកហីៗឡើងធម្មតាអត់ធម្មតាតែSunooគេវិលអស់ហើយ គ្រប់គ្នាកំពុងសាកល្បងអ្វីនឹង? ម៉េចក៏លេងបែបនេះទៅកើត នេះជាគម្រោងការរបស់លោក Parkលោកចង់ ដកពិសោធន៍ស្នេហារបស់ពួកគេទាំងពីរ ថាពួកគេស្រលាញ់គ្នាប៉ុណ្ណា? ហើយហ៊ានលះបង់អោយគ្នាដែរឬទេ? ហ៊ានលះបង់សេចក្តីសុខរបស់ខ្លួនឯងដើម្បីមនុស្សដែលខ្កួនស្រលាញ់ដែរឬអត់? ហើយនេះគឺជាចម្លើយ ក្ដីស្រឡាញ់របស់ពួកគេគឺធំធេងចំពោះគ្នា ម្នាក់ហ៊ានលះបង់ដើម្បីម្នាក់ទៀតពិតមែន!!!
   សូម្បីតែSunghoonក៏មិនដឹងថាឪពុកចង់សាកល្បងអ្វីដែរគេទើបតែដឹងនៅពេលដែលSunooចាកចេញពីកម្មវិធីមុននេះតែប៉ុណ្ណោះគេក៏ទើបតែដឹងភ្លាមៗនេះដែរគ្នាយំឡើងខ្សោះអស់មុននេះ

<< នេះ...??? >>>

<< កុំទៅណាទៀតអី កុំចោលបងណាSunoo!!! >>

<< អ្ហឹម~...អូនមិនទៅណាចោលបងទៀតទេSunghoonមិនទៅណាចោលបងទេ!!! អូនសន្យា>>Sunooពោលចប់រត់ទៅអោបSunghoonជាប់ អូនម៉េចនឹងអាចទៅណាចោលបងទៅបើអូនស្រលាញ់បងថ្នាក់នេះគ្មានផ្លូវទេ!!!!!!

<< ទោះអូនចង់ទៅ ក៏បងមិនអោយអូនទៅណាដែរ បងមិនព្រមដាច់ខាត>>

<< យេយេ ត្រូវគ្នាវិញហើយ ហូៗ!!! >>Heeseungសប្បាយអ៎មាំណាស់ជាងគេជាងឯងម៉ងស្រែកប្រាប់គ្រប់គ្នារួមទាំងអ្នកខាងក្នុងដែលឈរមើលមកពីខាងក្នុងគ្រប់គ្នាទះដៃអបអរដល់ពួកគេ លោកParkញញឹមបិទមាត់មិនចិត្តហើយពេលនេះលោកទាញភរិយាមកអោបទីបំផុតថ្ងៃដែលមានក្ដីសុខបំផុតនៃគ្រួសារនេះក៏បានមកដល់ លោកទទួលបានភរិយាវ័យក្មេងយ៉ាងស្រស់ស្អាត បានកូនប្រុសតូចម្នាក់ឡើងគួរអោយស្អប់ក្នក់ក្នាញ់ កូនប្រុសច្បងរបស់លោកក៏ជួបជុំស្នេហារបស់គេដែរ រឿងគ្រប់យ៉ាងបញ្ចប់ដោយល្អហើយណាមានផ្លូវចេញបានយ៉ាងល្អហើយសូមអោយរស់នៅដោយមានក្ដីសុខៗ!!!!!!!!!!
   +បីខែបន្ទាប់
                 [ Lee Group ]

Heeseungបានក្លាយជាអ្នកគ្រប់គ្រងក្រុមហ៊ុនផលិតគ្រឿងបន្លាស់ ជាម្ចាស់ថ្មីតពីឪពុក លោកនាយកសង្ហាពូកែវោហារហើយក៏មានមន្តស្នេហ៍ខ្លាំងណាស់ដែរគ្រាន់តែថា លោកមើលមិនឃើញអ្នកណាក្រៅពីលេខារបស់ខ្លួន

<< លោកលេខាសង្ហាបាទ ទំនេរឬនៅនឹង?? >>

<< ពេលសួរបើកភ្នែកមើលអត់?? >>Heeseungមក ញ៉ោះលេងនឹងលេខារបស់គេហើយលេខារបស់គេគឺ Yang Jungwonយើងនេះឯង តាំងពីមានរឿងរវាងSunooនិងគ្រួសារSunghoonកន្លងមកJungwonក៏ផ្ដាច់ការទាក់ទងជាមួយHeeseungដែរមិនចង់ពាក់ព័ន្ធទេទោះចរឹកខុសគ្នាក៏ដោយ!!!តែឆ្ងល់ថាអត់សូវត្រូវគ្នាទេកោតធ្វើការជាមួយគ្នារួចនៀកកក

<< ក៏ភ្លេចមើលទៅ រវល់តែមើលមុខដ៏ស្រស់របស់អូន>>

<< ចេញអោយឆ្ងាយ កុំមករំខានខ្ញុំធ្វើការ >>

<< សុំពេលតែបន្តិចទេណា សុំពេលញ៉ែតែបន្តិចទេចាំធ្វើការវិញក៏បាន >>

<< តែខ្ញុំគ្មានអីត្រូវនិយាយទេ កុំមក រញ៉េរញ៉ៃពេលខ្ញុំធ្វើការបានទេ?? លោកឯងអត់ការងារធ្វើទេឬ? ហ្អ៎...ឯកសារគចង់លិចក្បាលតែធ្វើខ្លួនឡើងរំភើយ??? >>

<< សុំញ៉ែម្ដងទៀតមកណា ណាលេខាសង្ហា!!! >>

<< និយាយស្អីលោកឯងហ្នឹង? >>

<< គេនិយាយមែនណា  សុំញ៉ែម្ដងទៀត >>

<< អត់ទេ បានហើយទៅធ្វើការរបស់លោកទៅ >>

<< Jungwon ត្រឡប់មកដូចដើមបានទេ បងសុំអង្វរ ផ្ដល់ឱកាសអោយបងជាថ្មីទៅ >>

<< រឿងណាដែលចប់គួរតែចប់ ឈប់និយាយទៅ >>

<< តែបងមិនដែលឈប់ស្រលាញ់អូនទេ អូនមិនគិតថាអូនធ្វើបែបនេះ អូនធ្វើបាបបងទេឬ? បងមានកំហុសអ្វី? សុខៗម៉េចក៏យើងបែកគ្នាដែរ? >>

<< មិន...មិនដឹងទេ បានហើយ ខ្ញុំទៅផ្ទះវិញ ឯកសារចាំខ្ញុំផ្ញើរមកអោយពេលក្រោយ >>

<< បងអង្វរអូន !! >>Heeseungនិយាយចប់ហើយលុតជង្គង់ចុះតែម្ដង បើបងខុសបងក៏កែតែនេះបងមិនបានខុសសោះម៉េចក៏យើងបែកគ្នា???

<< លោកគិតថាធ្វើចឹងខ្ញុំចិត្តទន់? >>

<< បងក៏មិនដឹង ប៉ុន្តែបងពិតជាស្រលាញ់អូន រយៈពេលដែលយើងបែកគ្នាបងមិនដែលមានអ្នកណាទេ ព្រោះបេះដូងបងមានតែអូនម្នាក់ប៉ុណ្ណោះ មិនអាចទទួលអ្នកថ្មី >>

<< ខ្ញុំក៏ដូចគ្នា ខ្ញុំព្យាយាមបំភ្លេចលោកណាស់ តែខ្ញុំធ្វើមិនបានទេ >>គ្រាន់តែបានឮប្រយោគប៉ុណ្ណេះHeeseungហាក់សប្បាយចិត្តជាងមុនបានន័យថាអូនក៏នៅស្រលាញ់បងដែរ

<< ពួកយើងផ្ដើមជាថ្មីទៅ បំភ្លេចរឿងចាស់ចោលអោយអស់យ៉ាងម៉េចដែរ??? >>សំណួរនេះគួរណាស់តែជាHeeseungសួរតែបែរជាJungwonទៅវិញ

<< ប្រាកដហើយ ត្រូវតែបែបនោះ អរគុណ អរគុណអូនណាស់ !! >>Heeseungសប្បាយចិត្តក្រោកឡើងហើយរហ័សអោបJungwonយ៉ាងណែន

<< កុំរឹតពេកថប់ដង្ហើម!!! >>

<< អ៎...បងសុំទោស បងសប្បាយចិត្តពេលហិហិ សម្រេច សម្រេចថាយើងក្លាយជាសង្សារម្ដងទៀតហើយណា?? >>

<< អ្ហឹម >>Jungwonញញឹមងក់ក្បាលបញ្ជាក់

<< យេយេ គេព្រមត្រូវគ្នាជាមួយឯងវិញហើយអាSeungឯងមានគូហើយវេុីយយយយ>>Heeseungអ៎ពេកហក់លោតយ៉ាងសប្បាយចិត្តYes yesទីបំផុតក្លាយជាសង្សារគ្នាវិញហើយ

<< ស្រែកឮម្ល៉េះតិចមានគេឮ!!! >>

<< ខ្ញុំស្រលាញ់លេខា Yang Jungwon ជាងគេនៅលើលោក!!!! >>Jungwonឮហើយក៏សើចញញឹមគ្រីក្បាលឡប់ៗចឹងសោះចេះឯងនេះលង់ងើបក្បាលមិនរួចដែរណ៎អ្ហើយស្នេហាមនុស្សលោកបែបនេះសោះ!!!!
    
   សភាពក្នុងផ្ទះត្រកូលSOក៏រាងស្ងាត់ដែរ Junghwanនៅផ្ទះនេះដោយមានអ្នកបម្រើឆ្វេងស្ដាំ តែមីងYangមិនព្រមមកនៅជាមួយកូនទេ ពោលគឺគាត់មិនចង់មកជាន់ផ្ទះនេះទៀត បើស្វាមីប្រគល់គ្រប់យ៉ាងអោយគាត់និងកូន គាត់ព្រមអោយកូនទទួលយកតែសម្រាប់គាត់បើចុះចេញហើយមិនត្រឡប់ជាន់មិនចង់បានអ្វីសូម្បីបន្តិច តែJunghwanក៏អាចមកលេងម្ដាយរាល់ថ្ងៃធម្មតា ~នៅទីនេះYoshiបង្ហាត់បង្រៀនគេច្រើនណាស់ទាក់ទងនឹងការងារដែលត្រូវបន្តពីឪពុក

<< មុខស្លេកស្លាំងម្ល៉េះថ្ងៃនេះឈឺហ្អេស? >>Yoshiយកដៃស្ទាបថ្ងាសរបស់Junghwanមើលថាគេក្ដៅខ្លួនដែរអត់

<< ខ្ញុំអត់អីទេបង គ្រាន់តែអស់កម្លាំងបន្តិចបន្តួច >>

<< សម្រាកការងារទៅមួយរយៈនេះទុកអោយបងជាអ្នកនៅមើលថែឯង >>

<< មិនអីទេបង ខាតការងាររបស់បងអស់ >>

<< កុំភ្លេចណាលោកអ៊ំប្រាប់ថាម៉េច? >>

<< បាទ ចាំ >>

<< ល្អណាស់ មើលថែឯងជាតួនាទីរបស់បង ហើយបងក៏មើលថែឯងពេញមួយជីវិត ព្រោះឯងជាមនុស្សសំខាន់សម្រាប់បង !! >>

<< បងនិយាយអីនឹង?? >>

<< ទង្វើដែលបងធ្វើចំពោះឯង ឯងនៅមិនយល់ថាបងមានអារម្មណ៍បែបម៉េចចំពោះឯងទៀតហ្អេស?? >>

<< ក៏..ខ្ញុំ >>

<< បងស្រលាញ់ឯង >>

<< Huh?? >>

<< ស្រលាញ់លើសពីពាក្យថាប្អូន ស្រលាញ់តាំងតែពីដំបូង >>មែនហើយបងស្រលាញ់ឯង ស្រលាញ់តាំងតែពីមិនទាន់ដឹងថាឯងត្រូវជាប្អូនជីដូនមួយបងម្ល៉េះទោះដឹងហើយក៏បងដកចិត្តចេញពីឯងមិនបានដែរ

<< នេះបង?? >>

<< ឯងស្រលាញ់បងវិញទេJunghwan? >>

<< ខ្ញុំ..ខ្ញុំមិនដឹងទេ ខ្ញុំ...ខ្ញុំហត់ ខ្ញុំចង់សម្រាក បងត្រឡប់ទៅផ្ទះវិញចុះ ថ្ងៃក្រោយចាំនិយាយគ្នាទៀត >>

<< Junghwan >>ដោយឃើញរាងតូចចាកចេញyoshiប្រញាប់ទៅអផបគេជាប់ទាន់មានឱកាសបងសារភាពអោយហើយចង់ឯងទទួលឬមិនទទួលក៏មិនអីដែរ

<< ផ្ដល់ចម្លើយអោយបងសិនបានទេ >>

<< ខ្ញុំ... >>

<< ផ្ដល់ឱកាសអោយបងបានមើលថែឯងមួយជីវិតបានទេ? >>

<< បើ...បើបងចង់មើលថែ..ក៏តាមចិត្តចុះ ខ្ញុំប្រកែកមិនបានស្រាប់ហើយ >>

<< Junghwan?? >>នាយបង្វែររាងតូចមកប្រឈមមុខដាក់គ្នា

<< ឯងបើកឱកាសអោយបងហើយមែនទេ? >>

<< អ្ហឹម~បាទ >>Junghwanងួកក្បាលហើយញញឹមខ្ញុំព្រមទទួលបង

<< សុំតែបងកុំធ្វើអោយខ្ញុំខូចចិត្តបានហើយ>>

<< គ្មានថ្ងៃទេ សំណព្វចិត្តរបស់បង គ្មានថ្ងៃដែលបងធ្វើអោយអូនខូចចិត្តទេ!! >>Yoshiអោបរាងតូចយ៉ាងសប្បាយចិត្តទីបំផុតក្មេងនេះព្រមទទួលយកគេពេលនេះជីវិតបងប្អូនភីងៗដូចគ្នាAnnaគ្មានគូរជាមួយអ្នកណាក្រៅពីមនុស្សប្រុសដែលពូកែតាមធ្វើបាបនាងនោះទេកាន់តែស្អប់កាន់តែធ្វើបាបកាន់តែស្រលាញ់ដូចគ្នាខាងស្រីនេះកាន់តែស្អប់គេក៏កាន់តែស្រលាញ់គេដែរស្អប់ជំពប់លើពិតៗ~
     +Skip

<< Appa >>Huanចេញមកពីផ្ទះបាយដោយមាននំមួយចានពីរនាក់ប៉ាធំSunghoonទើបតែចេញពីផ្ទះបាយរៀនធ្វើនំទើបកមកអោយប៉ាតូចSunooភ្លក់

<< អ្ហា៎ធ្វើរួចហើយឬ? មើលចុះមុខមាត់គួរអោយស្រលាញ់ដូចអ្នកធ្វើចឹង >>

<< រសជាតិក៏ឆ្ងាញ់ដូចអ្នកធ្វើដែរ>>Sunghoonនិយាយហើយទម្លាក់អង្គុយចុះក្បែរHuan , Sunooនៅម្ខាងក៏ងាកមើលមកមុខគេឆ្ងាញ់ដូចអ្នកធ្វើយ៉ាងម៉េច? Sunghoon &SunooនៅសងខាងHuanនៅកណ្ដាល

<< Appaភ្លក់ទៅ >>

<< អូខេ~ អ្ហឹម អឹមមម >>

<< ឆ្ងាញ់!! ឆ្ងាញ់ពិតៗណា >>

<< ត្រូវតែបែបនេះហើយ មានមនុស្សពិសេសដល់ទៅពីរនាក់ខំធ្វើជាមួយគ្នា >>

<< អញ្ចឹងសមតែអោយរង្វាន់ម្នាក់មួយហើយ >>

<< នេះរង្វាន់ ថើបម្នាក់ម្ខាងមក >>Sunooនិយាយមិនទាន់ចប់ផងប៉ាកូនពីរនាក់មកថើបម្នាក់ខាងយ៉ាងលឿនមិនមែនម្នាក់មួយទេលើសពីមួយទៀតហាសហា~~~

<< ក្រអូបដល់ហើយហិហិ >>Huanសើចហើយក្ដោបមាត់

<< ថ្ពាល់ប៉ាទេក្រអូបជាង >>Sunghoon

<< ចឹង កូនថើបប៉ាធំដែរ>>Huanថើបថ្ពាល់ប៉ារបស់គេហើយក៏ចូលទៅអង្គុយកណ្ដាលដដែល

<< កូនស្រលាញ់ប៉ាៗស្មើគ្នា >>

<< ប៉ាក៏ស្រលាញ់កូន >>ប៉ាទាំងពីរនិយាយថាស្រលាញ់ហើយក៏ថើបថ្ពាល់Huanម្នាក់ម្ខាងពួកគេក៏ចាក់ចង្កេះប្រឡែងគ្នាហើយនាទីបន្ទាប់ក៏ឃើញSunooលើកដៃមួយឡើងដាក់ចំពោះមុខHuanក៏ដាក់ដៃលើដៃរបស់Sunooហើយដៃចុងក្រោយដែលដាក់លើពួកគេគឺដៃរបស់Sunghoonតទៅនេះហើយជាគ្រួសាររបស់យើងមានប៉ាតូចនិងប៉ាធំដែលនៅអមសងខាងដំណើរជីវិតរបស់កូន ទោះមិនមែនឈាមជ័រតែមួយក៏ដោយ តែនេះជាក្ដីសុខរបស់ពួកគេ គ្រួសារតូចមួយដ៏សែនកក់ក្តៅ រស់នៅជុំគ្នា មានតែស្នាមញញឹមអោយគ្នា ភាពរីករាយ លែងមានទំនាស់ លែងមានឧបសគ្គណាមកធ្វើជាមារជ្រែកអីទៀតហើយ គ្រប់យ៉ាងបានបញ្ចប់ គ្រប់យ៉ាងបានដើរដល់ទីទួលដែលល្អបំផុតសម្រាប់ជីវិតក្នុងជាតិនេះហើយ~~~~~~~~~~~~

     ចប់ដោយបរិបូណ៌ ! រឿងគ្រប់យ៉ាងដើម្បីបងក៏ឈានមកដល់ទីបញ្ចប់ ខ្ញុំមានតែពាក្យអរគុណចំពោះអ្នកអានទាំងអស់ដែលបានគាំទ្រ បានអាន Vote, cmt, ចំពោះរឿងមួយនេះ ខ្ញុំពិតជាអរគុណ ក៏សុំទោសរាល់កំហុសឆ្គងដែលកើតមានចំពោះរឿងមួយនេះ អរគុណម្ដងទៀត ជួបគ្នាជាមួយសាច់រឿងក្រោយៗទៀតរបស់មីនហ្គី អរគុណច្រើន🙏😍❤️!

Продолжить чтение

Вам также понравится

164K 6.6K 73
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩶Coming up [Ignore grammatical mistakes. I will improve my writing gradual...
Mi Amor _kimmydem

Короткий рассказ

13.1K 1K 21
YUH EX MAN BRUK YUH HEART ND YUH NUH SEE HIM FI YEARS! JUS LEAN PON ME SHOULDER, MI EASE YUH TEARS🥹. NEW TO THIS WRITING THING SO BARE WITH ME🙏🏽�...
18.4K 479 5
စိတ်ကူးယဥ်အပြာစာ Noel GL Top ကဒွိလိင်ပါ
207K 729 26
18+ ပါ။ စောက်ပတ်ထဲလိုးမသွင်းခင် လုပ်မယ့်ဟာတွေ ရေးမှာ။ ညစ်ညမ်းစာတွေပါ။