Everything For You [ ចប់✔️ ]

By YuEingGi

8.4K 966 98

អ្វីក៏ដើម្បីបង ! អ្វីក៏អូនថាធ្វើដើម្បីបង ហេតុអ្វីអូនមិនធ្វើដើម្បីខ្លួនឯងខ្លះ ? តួអង្គឯក: Park Sunghoon... More

Chapter1 : កន្សែងបាត់ទៅណា!
Chapter02:យើងស្រលាញ់គេ
Chapter03:តមាត់មិនដាច់
Chapter4: ក្បាលសោះ ស្មានសរសរផ្ទះ
Chapter05:ទៅរកម្ចាស់បេះដូង
Chapter06:អូនជាប្រពន្ធបង
Chapter07:យើងចូលចិត្តឯង
Chapter08:ដៃមនុស្សថោកទាប
Chapter09:ឯងចង់សម្លាប់យើង
Chapter10:សងសឹក
Chapter11:តំណក់ឈាម
Chapter12:គេជាអ្នកណា
Chapter 13:ព្រោះបងខ្លួនឯងទេ
Chapter 14:សូមជឿចិត្តបង
Chapter15: ស្រលាញ់វាណាស់មែនទេ?
Chapter 16
Chapter 17:
Chapter18 : ពួកយើងមិនគួរបន្តទេ!!
Chapter20 : ភាគបញ្ចប់

Chapter19 :អូនមករកបងវិញហើយ

344 45 13
By YuEingGi

មួយសប្តាហ៍បន្ទាប់Sunghoonបានធូរជាងមុនគេមានកម្លាំងគ្រប់គ្រាន់ រឿងដំបូងដែលគេធ្វើគឺតាមរកSunooថ្ងៃដំបូងដែលគេតាមទៅរកគឺនៅឯផ្ទះដែលSunooស្នាក់នៅ

« Sunooមិននៅមួយរយ:ហើយឬមីង? »

« ចាសក្មួយ »Sunghoonកំពុងឈរសំណេះសំណាលជាមួយនឹងមីងហ្យុកដែលជាមនុស្សជិតដិតនឹងSunooបំផុតនាយមកចង់សួរចង់ដឹងពីSunooតែគ្មានបានលទ្ធផលអ្វីសោះ

« ចុះមីងដឹងអត់? ថាពួកគេទៅណា? »

« មីងមិនដឹងទេក្មួយ ឃើញតែនាំគ្នាយកឥវ៉ាន់ចេញទៅ គេមិនបានប្រាប់មីងទេថាគេទៅនៅឯណានោះ »

« មិនមែនមីងដឹង តែSunooមិនអោយប្រាប់ទេឬមីង? បើមីងដឹង មីងជួយប្រាប់ខ្ញុំផង ខ្ញុំនិងSunooមានរឿងមិនទាន់និយាយគ្នាអោយអោយដឹងរឿងទេ មីងអាណិតខ្ញុំផងបើមីងដឹងថាគេនៅទីណាសូមកុំលាក់បាំងអី »Sunghoonទទួញសុំអង្វរមីងហ្យុកអោយប្រាប់នាយប្រសិនបើគាត់ដឹងថាSunooទៅនៅឯណារឿងពួកយើងដោះស្រាយមិនទាន់រួចហេតុអីក៏អូនចាកចេញទៅទាំងបែបនេះ??

« មីងពិតជាមិនដឹងមែនណាក្មួយ មីងចំណាស់នេះទៅហើយទៅកុហក់យកបាបកម្មធ្វើអីទៅ មីងពិតជាមិនដឹងពិតមែន ហើយពួកក្មួយមានរឿងអីនឹងគ្នាមែនទេ??? »

« គ្មាន..គ្មានអ្វីទេមីងរឿងបន្តិចបន្តួច បើអ្នកមីងមិនដឹងក៏មិនអីដែរ ខ្ញុំអរគុណអ្នកមីងច្រើនហើយ អញ្ចឹងខ្ញុំជម្រាបលា »Sunghoonសំពះលាមីងហ្យុកបកខ្លួនដើរសំដៅទៅឡានវិញទាំងទឹកមុខអស់សង្ឃឹម អូនចិត្តដាច់ដល់ថ្នាក់នេះឬ??
    +មណ្ឌល
Sunghoon បានបើកឡានមករកSunooនៅឯមណ្ឌលកុមារកំព្រាម្ដង បើរកនៅផ្ទះមិនឃើញ Sunooអាចជានៅទីនេះក៏ថាបាន!!!!

« អ៎..លោកSunghoon »

« ជម្រាបសួរម៉ាដាម »

« ចាស៎..លោកមានធុរៈអ្វីឬទើបថ្ងៃនេះមកដល់ទីនេះ?? »

« បាទ គឺខ្ញុំ..មករកSunoo...តើSunooគេនៅទីនេះឬអត់ម៉ាដាម!!! »

« Sunooមែនទេ? គេលាឈប់ទៅហើយលោក គេមិនបានមកបង្រៀនមួយរយៈហើយ  »

« លាឈប់ហើយ? »

« ចាស លោក!! »

« ចំម៉ាដាមមានដឹងថាគេទៅទីណាដែរទេ?»

« ខ្ញុំមិនបានដឹងទេលោក នេះសូម្បីតែគេលាឈប់ពីនេះក៏គេមិនអោយប្រាប់Huanដែរ គេគ្រាន់តែប្រាប់Huanថាមានការងារត្រូវទៅឆ្ងាយមួយរយ:តែប៉ុណ្ណឹងឯង!!! »

«អ៎បាទ ... ចុះHuanវិញនោះម៉ាដាម?? »

« អ៎Huanកំពុងរៀន លោកចង់ជួបគេឬ? ចាំខ្ញុំទៅហៅគេមក »

« មិន មិនអីទេម៉ាដាម ខ្ញុំមិនរំខានទេបើSunooមិននៅទីនេះទេ ខ្ញុំសុំលាម៉ាដាមទៅវិញសិនហើយ »

« ចុះលោកមានអ្វីផ្ដាំផ្ញើរទៅHuanឬអត់? ឬមួយក៏ប្រាប់គេថាលោកឈៀងមករកគេដែរឬអត់? »

« មិនចាំបាច់ទេបាទ ប្រាប់គេថាខ្ញុំឈៀងមកសួរសុខទុក្ខហើយម៉ាដាមជួយយករបស់ដែលខ្ញុំយកមកប្រគល់អោយHuanផង មានផ្លែឈើនិងនំនែកច្រើនណាស់ខ្ញុំយកមកជូនក្មេងៗផងដែរ »

« ចាស អរគុណច្រើនណាស់លោកសម្រាប់ទឹកចិត្តល្អចំពោះក្មេងៗ »

« បាទកុំគួរសមអី ខ្ញុំសុំលាម្ដងទៀត ជម្រាបលា »

« ចាស ជម្រាបលា »Sunghoonលាម៉ាដាមហើយមកចាត់ចែងលើអីវ៉ាន់ដែលយកមកផ្ញើរក្មេងៗចិត្តក៏ចង់ជួបHuanដែរតែមិនជួបល្អជាងខ្លាចក្រែងក្មេងសួរនាំពីរឿងដែលគេមកម្នាក់ឯងហើយគ្មានSunoo ~ណាមួយSunooលាឈប់ពីនេះដោយមិនប្រាប់HuanទៀតបើនាយបានជួបHuanគេអាចនឹងសួរពីSunooច្រើនៗរហូតដល់ឬស់គល់តាមរបៀបជាក្មេងពូកែសួរនាំរបស់គេ~~~
   +Skip
« រំខានមីងហើយមួយរយៈពេលនេះ!!! »ក្រឡេកមកមើលSunooវិញពេលនេះកំពុងស្នាក់នៅផ្ទះរបស់មីងYangផ្ទះរបស់JunghwanដែលJungwonមករៀនហើយស្នាក់នៅទីនេះនោះអី

« មិនអីទេក្មួយចាត់ទុកទីនេះជាផ្ទះរបស់ក្មួយចុះ ហើយក្មួយចង់នៅទីនេះរហូតដល់ពេលណាក៏បានដែរ ផ្ទះនេះស្វាគមន៍ក្មួយជានិច្ច »

« អរគុណអ្នកមីងម្ដងទៀត »

« កុំគួរសមពេកអី »

« បាទ នេះដល់ពេលត្រូវលក់ហើយមែនទេ? ចាំខ្ញុំជួយយករបស់ទៅកន្លែងលក់ ខ្ញុំជួយលក់មីងឆាប់អស់នឹងឆាប់មកវិញដែរ ក្មេងៗក៏មិនទាន់មកវិញ »

« ក្មេងៗប្រហែលកំពុងដើរលេងសប្បាយហើយដឹង ក្មួយសមណាតែទៅជាមួយពួកគេដែរបានសប្បាយចិត្តខ្លះ តាំងតែពីថ្ងៃដែលក្មួយមក មីងឃើញឯងមុខស្រពាប់ស្រពោនរហូត មីងឃើញឯងអង្គុយយំទៀត នេះឯងមានរឿងអីមែនទេ??? »

« ក៏មិនមានអ្វីទេ រឿងបន្តិចបន្តួចកុំយកចិត្តទុកដាក់អី តោះពួកយើងឆាប់ទៅ!!!! »Sunooញញឹមដាក់មីងYangហើយទើបក្រោកដើរចូលទៅខាងក្នុងផ្ទះទៅយករបស់ខ្លះដាក់ជាប់ខ្លួនដូចជាកន្សែងបង់ករបស់គេមួកជាដើមមេឃក៏ក្ដៅគួរសមដែរ!!!!!!

      ភូមិគ្រឹះSo
  សភាពក្នុងផ្ទះបង្ហាញអោយឃើញរាងចំណាស់វ័យប្រហែល40ឆ្នាំ អង្គុយក្អកគឃូសនៅលើសាឡុងឥតដាច់សូរ តែក៏មានអ្នកបម្រើស្រីយកថ្នាំមកអោយលោកផងដែរ លោកពិសារថ្នាំរួចទម្លាក់ក្បាលផ្អែកសាឡុង សភាពរបស់គាត់កាន់តែដុនដាបទៅៗលោកគ្មានអ្វីនៅកង្វល់ទេ មានតែរឿងមួយគត់ដែលលោករងចាំគឺចាំជួបប្រពន្ធកូនមុននឹង សង្ខាររលត់បាត់ទៅ តែមកទល់នឹងពេលនេះក៏នៅតែមិនបានដំណឹងអ្វីសោះ ក្ដីសង្ឃឹមជាពន្លឺដ៏តូចមួយដែលលោកបានឮពីមាត់ក្មួយប្រុសដែលថាគេបានស្គាល់ក្មេងប្រុសម្នាក់ដែលប្រើប្រាស់នាមត្រកូលSoជាគាត់ទើបលោកSo KangjinសុំអោយYoshiនាំJunghwanមកជួបគាត់នៅថ្ងៃនេះ ~ គ្រាន់តែតែសុីផ្លែឡាននៅមុខផ្ទះលោកក៏ចាប់ញញឹមឡើងប្រហែលជាyoshiនាំក្មេងនោះមកហើយ!!!!
  ក៏ដូចជាការរំពឹងទុក Yoshi កំពុងដើរចូលមកខាងក្នុងជាមួយAnnaដែលជាប្អូនស្រីនិងJunghwanមកជាមួយ~ដំបូងJungwonថាមកជាមួយដែរតែជាប់ក្រុមធ្វើកិច្ចការសាលាទើបមិនបានមក~

« លោកអ៊ំជម្រាបសួរ »Yoshiចូលមកដល់សំពះគួរសមដាក់មនុស្សចាស់ៗក្មេងៗពីរនាក់ទៀតក៏សំពះដូចគ្នា មកហើយ...ក្មួយនាំគេមកហើយលោកអ៊ំ

« យ៉ាងម៉េចហើយYoshi បាត់មុខបាត់មាត់មិនឃើញមករកអ៊ំយូរណាស់ហើយ ជាប់រវល់ការងារខ្លាំងឬ?? »

« ក៏ច្រើនគួរសមលោកអ៊ំ ហើយនេះជាលទ្ធផល ក្មួយបានទៅពិនិត្យជូនលោកអ៊ំហើយ ដើម្បីប្រាកដថាជាការពិតឬអត់លោកអ៊ំពិនិត្យមើលចុះ »yoshiហុចសឺមីមួយអោយទៅលោកKangjinលោកទទួលវាមកក្នុងដៃ ក្នុងនេះជាលទ្ធផលពិនិត្យDNAលើសសៃសក់របស់លោកម្ចាស់ជាមួយក្មេងប្រុសឈ្មោះJunghwanដែលអង្គុយក្បែរYoshiនេះឯង~ ក្រោយលោកម្ចាស់ទទួលឯកសារហើយYoshiងាកមកចាប់ដៃរបស់Junghwanហើយញញឹមមើលទឹកមុខរបស់Junghwanភ័យណាស់គេក៏ចង់ដឹងដែរថាលោកម្ចាស់ជាប៉ារបស់គេឬអត់ បើសិនជាមែនបានន័យថាម៉ែរបស់គេកុហក់គេមករហូតថាពុកស្លាប់បាត់ហើយ
   លោកម្ចាស់Kangjinសម្លឹងលទ្ធផល យ៉ាងម៉ឺងម៉ាត់បំផុត ត្រឹមតែមួយរំពេចសោះផ្ទៃមុខរបស់លោកបញ្ចេញនៅស្នាមញញឹមយ៉ាងស្រស់ហើយលោកងាកមកមើលមុខរបស់Junghwan ~ក្មេងនេះសម្លឹងមុខលោកវិញភ្លឹសៗហេតុតែមិនដឹងរឿងអី

« យ៉ាងម៉េចដែរអ៊ំប្រុស??? »

« ជាគេ ជាគេនេះហើយកូន...កូនរបស់អ៊ំនិងKira កូនប្រុសរបស់អ៊ំ »លោកនិយាយទាំងចេញទឹកថ្លារឹមៗពេញក្រឡង់ភ្នែកកូនប្រុសរបស់ខ្ញុំគេធំធាត់ល្អណាស់ប្រហែលម្ដាយរបស់គេមើលថែគេបានល្អហើយមើលទៅ!!!

« មករកប៉ា អោយប៉ាបានអោបកូនអោយបានម្ដងក្នុងមួយជីវិតបានទេកូនប្រុស »

« កូន?...ខ្ញុំ   ខ្ញុំ?... »Junghwanនិយាយរដិបរដុបពោលមិនចង់ចេញ ខ្ញុំជាកូនរបស់លោកហ្អេស??? តែម្ដាយខ្ញុំឈ្មោះYangមិនមែនKiraទេ!!!?

« ចូលទៅ »ចិត្តនៅរេរាមិនហ៊ានចូលYoshiក៏តឿនអោយគេចូលទៅ គេក៏ក្រោកហើយចូលទៅរកលោកម្ចាស់Kangjin

« កូនប្រុស សុំទោសដែលប៉ាមិនបានមើលថែកូន ប៉ាសុំទោសណា »លោកទទួលកូនមកអោបយ៉ាងកក់ក្ដៅបំផុតលើកទីមួយក្នុងឆាកជីវិតដែលបានប៉ះពាល់ បានអោបកូន ទាំងដែលតាំងពីបាតជើងក្រហមរងាលមកប៉ាមិនដែលបានមើលថែកូនសូម្បីតែម្ដង តែបានដំណឹងពីកូនបន្តិចក៏ប៉ាមិនបានដឹងផង ទម្រាំតែធំប៉ុននេះម្ដាយហត់យ៉ាងណាទៅ??? Junghwanរាងរេរាចិត្តដែរទម្រាំតែហ៊ានលើកដៃមកអោបលោកម្ចាស់Kangjinវិញ ក៏មិនដឹងមានមូលហេតុអ្វីដែរJunghwanអោបឪពុកយ៉ាងណែនបិទភ្នែកស្រក់ទឹកភ្នែកម៉ាត់នេះមែនទេរង្វង់អោបដ៏កក់ក្ដៅពីឪពុក???តាំងតែពីតូចមកទើបតែស្គាល់តែប៉ុណ្ណោះកក់ក្ដៅណាស់លោកឪពុកអើយ~~~

+Skip
ក្រោយពីជួបកូនប្រុសរួចលោកបានសុំអោយកូននាំលោកមកជួបនឹងស្ត្រីជាម្ដាយ~មីងYangហើយSunooវិញក៏ត្រូវត្រឡប់មកផ្ទះវិញដែរព្រោះមើលទៅសភាពមីងYangដូចជាមិនសូវស្រួល Sunooមិនទុកចិត្តអោយគាត់មកផ្ទះម្នាក់ឯងទើបបានជាលក់មិនទាន់ដឹងអីផងក៏ត្រូវនាំគ្នាត្រឡប់មកវិញ

« មីងចាំខ្ញុំត្រង់ហ្នឹងចុះ សម្រាន្តលេងអោយត្រជាក់សាច់សិនទៅ ចាំខ្ញុំធ្វើបង្អែមមកអោយមីងពិសារ កង្វះជាតិស្ករទៀតហើយទេដឹងមីងបានជាវិលមុខមិនឈប់បែបនេះ »

« ប្រហែលដែរណា មីងខានទៅពេទ្យមួយរយ:ហើយមិនបានពិនិត្យសោះ »

« អញ្ចឹងមីង សម្រាកទីនេះហើយ ខ្ញុំទៅធ្វើបង្អែមជូន!! »

« អរគុណច្រើនហើយក្មួយ »

« បាទ »Sunooរហ័សចូលទៅផ្ទះបាយ ~មីងYangនៅសម្រាកលើគ្រែខាងក្រៅមេឃក៏រាងក្ដៅគាត់យកផ្លិតមកបក់តិចៗខ្យល់ប៉ះល្វើយៗ មិនបានប៉ុន្មានផង ស្រាប់តែមានអ្នកណាមិនដឹងដើរចូលមកមួយក្រុម ~Yoshiមិនបានយកឡានចូលមកដល់នាំឮសន្ធឹកទេ តាមពិតពួកគេក៏បានឃើញមីងYangនិងSunooធ្វើដំណើរមកផ្ទះវិញដែរពួកគេមិនហ៊ានប្រដេញកៀកបានតែតាមពីក្រោយតាមរយ:ចម្ងាយឆ្ងាយដែលមិនគួរអោយកើតសង្ស័យ~~~~
    គ្រាន់តែឃើញមុខរបស់មនុស្សប្រុសចំណាស់ដែលដើរមកជាមួយកូនប្រុសមីងYangហាក់ស្រឡាំងកាំង អ្នកណា? អ្នកណាអោយនាំគេម្នាក់នេះមកហាស់អ្នកណា !!!!

« Kira ចាំ..ចាំបងបានទេKangjin មនុស្សប្រុសដែលអូនស្រលាញ់នោះអីHwa Kira »

« Junghwan....មកនេះមក »មីងYangមិនបានខ្វល់ពីសម្ដីរបស់លោកKangjinទេ គាត់រហ័សទៅទាញកូនប្រុសមកនៅក្បែរខ្លួនគាត់វិញ អ្នកណាអោយឯងទៅនៅក្បែរមនុស្សម្នាក់នោះ~~~

« ហេតុអី? ហេតុអីក៏ឯងទៅនៅជាមួយគេ?? មកពីណាទៅណា? បានមកជាមួយគេនោះ?ហាស់Junghwanប្រាប់ម៉ែភ្លាមមក !!! »

« ម៉ែ... / គឺបងទេ កុំស្ដីថាអោយកូនអី បងជាអ្នកចង់ជួបកូន... គេជាកូនរបស់បងមែនទេKira?កូនរបស់ពួកយើងមែនទេ??? »

« គ្មានទេ!!! អ្នកណាជាកូនរបស់លោក????? ហើយលោកជាអ្នកណា?? ខ្ញុំមិនដែលស្គាល់ នាំគ្នាចេញពីផ្ទះរបស់ខ្ញុំទៅ ទៅ »មីងYangខឹងសម្បារហារស្ដីដេញលោកKangjinនិងញាតិចេញទៅវិញផ្ទះនេះមិនស្វាគមន៍ទេ ចង់រកកូនទៅរកកន្លែងផ្សេងទីនេះគ្មានកូនរបស់លោកហើយខ្ញុំក៏មិនមានអ្វីត្រូវពាក់ព័ន្ធឬក៏ស្គាល់គ្នាជាមួយលោកដែរចេញទៅ!!!!??

« Kiraនិយាយគ្នាសិនបានទេKira »

« ខ្ញុំមិនមែនKira នាំគ្នាចេញពីផ្ទះខ្ញុំទៅ ទៅចេញអោយអស់ទៅ ឯងក៏អ៊ីចឹងដែរ ឈប់មកនាំកូនខ្ញុំទៅណាឬជួបអ្នកណាផ្ដេសផ្ដាសទៀត ចាំពីថ្ងនេះទៅកុំមកពាក់ព័ន្ធជាមួយJunghwanអោយសោះ ទៅនាំគ្នាចេញទៅ »

« Kiraអូន ស្ដាប់បងសិនទៅ កុំធ្វើបែបនេះបានទេ »

« នៅមិនទៅទៀតមែនទេ?? ដេញស្រួលបួលមិនទៅឬ??? បាន នាំគ្នាចេញអោយអស់ទៅ ខ្ញុំមិនចង់ឃើញមុខទេ ចេញទៅទៅ ចេញអោយបាត់ទៅ »មីងYangយករបស់របរដែលនៅក្បែរដៃ(បន្លែដែលយកទៅលក់តែត្រូវយកមកវិញ)គប់ដេញពួកគេអោយចេញទៅ

« ម៉ែ...ម៉ែត្រជាក់ចិត្តសិនទៅ ម៉ែបានហើយ ហេតុអ្វីម៉ែមិនព្រមនិយាយជាមួយពុក!!! »មីងYangបង្អាក់ដៃគប់ឯងហៅអ្នកណាថាពុកហាស់?

« ស្អី?? អ្នកណាពុករបស់ឯងJunghwan? ឯងហៅអ្នកណាថាពុក??? ម៉ែប្រាប់ឯងហើយថាពុកឯងស្លាប់យូរមកហើយ គេមិនមែនជាឪរបស់ឯងទេ ទៅចេញទៅនាំគ្នាចេញអោយផុតពីផ្ទះខ្ញុំ »មីងYangបន្តគប់ដេញទៀត

« Kiraអូន !!! »

« Kiraអី គ្មានអ្នកណាឈ្មោះKiraទេ »

« លោកអ៊ំ~ ពួកយើងត្រឡប់ទៅវិញសិនទៅ លោកអ៊ំ »Yoshiនិងannaព្យាយាមនាំលោកម្ចាស់Kangjinត្រឡប់ទៅវិញទោះលោកមានះចង់នៅនិយាយជាមួយមីងYangក៏ដោយ ហេតុអ្វីក៏ថាមិនមែនជាអូន? បងស្គាល់អូនច្បាស់ណាស់ម៉េចក៏អូនប្រកែក!!!

« ម៉ែធ្វើបែបនេះធ្វើអី? ម៉ែដេញពុកធ្វើអី!!! »

« កុំមកហៅគេថាពុកអោយយើងឮ ទៅឡើងទៅបន្ទប់របស់ឯងទៅ ទៅ!!! »មីងYangបែរជាមកប្រើសម្ដីធ្ងន់ដាក់កូនJunghwanក៏រត់ចេញឡើងទៅបន្ទប់ម៉ែជាមនុស្សអាត្មានិយមមិនហ៊ានប្រឈមមុខ~មីងYangវិញកាលបើកូនទៅផុតក៏ទម្លាក់គូទអង្គុយទីបំផុតទឹកភ្នែកដែលខំទប់ក៏ធ្លាក់ចុះមក ហេតុអ្វីក៏គេមកបង្ហាញខ្លួនអោយឃើញ?? មកអោយឃើញនឹកដល់រឿងចាស់នាំឈឺចាប់ធ្វើអី???ដឹងថាខ្ញុំឈឺចាប់ប៉ុណ្ណាដែរអត់? ខ្ញុំឈឺណាស់ ឈឺឡើងស្ពឹក ឈឺឡើងចាំ ឈឺឡើងរកអីនិយាយលែងបានឈឺរហូតខ្ញុំអាចរឹងមាំហើយលែងចង់បានអ្វីពីអ្នកទៀតហើយ ដូច្នេះកុំចូលមកពាក់ព័ន្ធនាំជាប់ចំណងទៀតអី!!!!!!!!!Sunooបានឃើញសភាពការណ៍ដែរតែមិនហ៊ានមកលូកមាត់ករឿងគ្រួសាររបស់គេទុកឲ្យពេលវេលាជាអ្នកផ្សះផ្សារទៅវាដូចជារឿងរបស់គេពេលនេះដែរអ៊ីចឹងរបួសបេះដូងមួយនេះត្រូវការពេលវេលា!!!!!!!

    +1ឆ្នាំកន្លងផុត

រដូវត្រជាក់ដល់ហើយមានព្រិលធ្លាក់ជាច្រើន មនុស្សម្នាទូទាំងក្រុងស្រុកគឺត្រូវស្លៀកពាក់អាវក្រាស់ឬអាវខ្លះធ្វើពីរោមសត្វជាដើម ។ អាកាសពិតជាត្រជាក់ណាស់សូម្បីតែដកដង្ហើមក៏ចេញផ្សែងបៃចំហាយត្រជាក់ដែរ~~~ងាកមកមើលនាយកម្លោះដែលអង្គុយលើបង់ដាក់ដៃចូលហោប៉ាវពាក់អាវក្រាស់និងមួកសម្រាប់រដូវរងារ នាយអង្គុយយ៉ាងត្រម៉ង់ត្រម៉ោចតែម្នាក់ឯង ...

( បងមើលនេះនែ៎!ស្អាតទេ?  ) គន្លឹះនៃការចង់ចាំរបស់ខួរក្បាលនាយកម្លោះលេចចេញនូវ អនុស្សាវរីយ៍កាលពីមុនមក

( អីយ៉ា!! ស្អាតខ្លាំងណាស់ ) នាយទម្លាក់អង្គុយចុះក្បែរនាយតូច សរសើរពីស្នាដៃគូររូបលើផ្ទៃព្រិល

( នេះជារូបបង អូនត្រូវតែគូរអោយស្អាត ហិហិ )

(អញ្ចឹងចាំមើលបងវិញណា ) នាយចាប់ផ្ដើមយកម្រាមដៃចង្អុរ គូររង្វង់មួយរួចដាក់ភ្នែក ដាក់ច្រមុះមាត់ រួចគូររូបរាញចេញមកដោយដៃម្ខាងលើកហើយម្ខាងទៀតកាន់ជាមួយរូបដែលមនុស្សដែលគេស្រលាញ់បានគូរមុននេះ ។

(  អ្ហា! រួចរាល់ហើយ អ៎!នៅមួយទៀត )នាយក៏ចាប់គូររូបបេះដូងព័ទ្ធជុំវិញរូបដែលគេគូរមុននេះ ហើយសរសេរឈ្មោះរបស់ពួកគេ

( Sunoo Sunghoon ហិហិ ស្អាតណាស់ )រាងតូចអានឈ្មោះនោះហើយញញឹមបិទមាត់មិនជិតនោះទេ

( អូនឃើញទេ ក្នុងរូបនេះពួកយើងកាន់ដៃគ្នា ដូច្នេះបងនឹងកាន់ដៃអូនអោយជាប់មិនអោយទៅណានោះទេ ) Sunghoon

( សន្យាដែរទេ )នាយតូចក៏សួរវិញទាំងញញឹម

(រឿងអីដែលថាអត់នោះ )Sunghoon

( អូនស្រលាញ់បង )sunoo

(បងក៏ស្រលាញ់អូន ស្រលាញ់អូនលើសពីអូនស្រលាញ់បងទៅទៀត ) នាយក៏ចាប់ដៃរបស់រាងតូចហើយពួកគេសម្លឹងមុខគ្នាទាំងញញឹម ។ រូបអតីតកាលរលាយបង់បាត់ផាត់នាំមកវិញនូវទឹកភ្នែកក្ដៅឧណ្ហៗរមៀលធ្លាក់ចុះកាត់ផែនថ្ពាល់របស់នាយ

<< បងសុំទោស >>នាយអួលដើម.កយំខ្សឹបខ្សួលទម្លាក់មុខចុះ បងសុំទោសដែលបង្កហេតុអាក្រក់ធ្វើបាបអូននាំអោយអូនចេញទៅ សុំទោសដែលធ្វើអោយអូនឈឺ សុំទោសគ្រប់យ៉ាង តើអាចឬទេ? បើអូនត្រឡប់មកវិញ បងនឹងសន្យាថាពួកយើងគ្មានថ្ងៃបែកជាលើកទីពីរ គ្មានថ្ងៃអោយគ្រួសារបំបែកម្ដងទៀតបានឡើយ ។
នាយងើបមុខឡើងវិញដងដង្ហើមធំមួយឆាវហើយសម្លឹងមើលផ្ទៃវាលពណ៌សដែលគ្របដណ្ដប់ដោយព្រិលជាច្រើន។

<< ធ្លាក់ព្រិលហើយ ហេតុអីមិនឃើញអូន >> Sunnghoonដង្ហើយស្រែកទៅកាន់វាលព្រិលដោយញ័រមាត់តតាត់

<< តើយើងស្រែកដើម្បីអ្វីទៅ >> ស្រែកហើយក៏មកសួរខ្លួនឯងវិញ តើស្រែកដើម្បីអ្វីទៅ? ស្រែកដល់ស្លាប់ក៏គ្មានរូបគេដែរ ស្រែកយ៉ាងណាក៏គេមិននៅទីនេះដែរ ~~~

<< ក្រែងអូនថារៀងរាល់ឆ្នាំអោយតែព្រិលធ្លាក់ពួកយើងត្រូវតែនៅទីនេះជាមួយគ្នាមែនទេ? ចុះពេលនេះអូននៅឯណា? អូនបាត់ទៅណា ? ម៉េចក៏មិនឃើញអូន >>  នាយនៅតែស្រែកដង្ហើយហៅសួររកដដែលទោះដឹងថា ស្រែកយ៉ាងណា និយាយយ៉ាងម៉េច ក៏មិនមានវត្តមានរបស់នាយតូចដែរ ។

<< តើអូនម៉េចនឹងអាចក្បត់សម្ដីខ្លួនឯងទៅSunoo >> Sunnghoonស្រែកមួយវ៉ាសចុងក្រោយហើយបន្តខ្សឹបខ្សួលអួលកឈួលច្រមុះទឹកភ្នែកក៏ស្រក់ហូរ

<< ត្រូវហើយ តើអូនអាចក្បត់សម្ដីខ្លួនឯងបានយ៉ាងម៉េច >>សម្លេងមួយបន្លឺឆ្លើយឆ្លងមកពីខាងក្រោយខ្នងរបស់នាយ នាយហាក់ភ្ញាក់ស្មារតីងើបមុខឡើងហើយងាកមករកប្រភពសម្លេងដែលនិយាយឆ្លើយមកកាន់គេមុននេះ ។ រាងតូចគ្រងដោយអាវក្រាស់ស៊កដៃក្នុងហោប៉ាវឈរសម្លឹងមើលមកនាយដោយញញឹម

<< Sun~~ Sunoo ~~ Sunooមែនទេ~~ Sunoo >>Sunghoonស្ទុះវឹងរត់ទៅអោបមនុស្សដែលឈរចំពោះមុខ មនុស្សដែលឃ្លាតឆ្ងាយ មនុស្សដែលគេខំរង់ចាំអស់រយៈពេលមួយឆ្នាំ ពេលនេះគេមករកនាយវិញហើយ ។ Sunooញញឹមលើកដៃអោបនាយក្រាស់វិញ ចង់ប្រាប់ចង់និយាយថាអូននឹកបងខ្លាំងណាស់ នឹករាល់ថ្ងៃ  បារម្ភរាល់ថ្ងៃ ចង់មករក ចង់ជួប ចង់អោប ចង់និយាយថាស្រលាញ់ តែគ្រប់យ៉ាងគឺធ្វើមិនបានដោយសារតែបញ្ហាតែមួយគត់នោះគឺ គ្រួសាររបស់បង...

<<  អូនមករកបងវិញហើយមែនទេ >>នាយអោបមនុស្សដែលខ្លួនស្រលាញ់យ៉ាងណែនព្រោះគេពិតជានឹកនាយតូចខ្លាំងណាស់ ។ ពួកគេក៏លែងពីការអោប Sunghoonចាប់ដៃទាំងពីររបស់sunooជាប់

<< ហេតុអីក៏បងយំ មិនសប្បាយចិត្តឬ? >>Sunooលើកដៃទៅជូតទឹកភ្នែកអោយនាយក្រាស់ គេមិនចង់អោយប្រុសម្នាក់នេះយំទេ ព្រោះគេចាញ់ទឹកភ្នែករបស់នាយណាស់ Sunooចាប់ផ្ដើមក្រហមភ្នែកចាញ់ទឹកភ្នែករបស់នាយទើបធ្វើអោយគេយំដែរ

<< កុំយំអី >>នាយជូតទឹកភ្នែកអោយរាងតូចវិញហើយទាញរាងតូចមកអោប ~~

+ហាងកាហ្វេ
<< អរគុណ >> នាយញញឹមអរគុណដល់អ្នករត់តុដែលលើកកាហ្វេមកអោយ

<< ហេតុអីក៏អូនដឹងថាបងនៅទីនេះ >>នាយចឹបកាហ្វេបន្តិចទើបសួរទៅនាយតូច

<< រដូវធ្លាក់ព្រិលតើបងអាចទៅកន្លែងផ្សេងទេ? គឺអត់ទេ!! ដូច្នេះមិនពិបាកសម្រាប់អូនទេក្មុងការស្វែងរកបង >> Sunoo

<< ត្រូវហើយបងចេះភ្លេចទៅកើត >>Sunghoon

<< អូននិយាយលេងទេ!  តាមពិតអូនមកទីនេះព្រោះនឹកដល់អនុស្សាវរីយ៍កាលពីឆ្នាំមុន បើអូននឹកបងអូនគ្រាន់តែមកទីនេះ អូនប្រៀបបានដូចជានៅជាមួយបងហើយ តែមកដល់ក៏ឃើញបងនៅទីនេះ >>Sunoo

<< បងមកទីនេះក៏ព្រោះតែនឹកអូន នឹងចាំសន្យារបស់ពួកយើង! >>Sunghoon

<< សន្យានៅតែជាសន្យា អូនក៏នៅតែរក្សាសន្យានេះ ហើយអូនក៏មិនទៅណាឆ្ងាយពីបងទៀតដែរ >>Sunoo

<< ពួកយើងនឹងជម្នះជាមួយគ្នា >> Sunghoon

<< អ្ហឹម >> ពួកគេទាំងពីរចាប់ដៃគ្នាហើយញញឹម

+Night
នៅក្នុងបន្ទប់កំពុងតែមានមនុស្សពីរនាក់គេងអោបគ្នា រាងងតូចកំពុងគេងកើយដៃរាងក្រាស់ហើយអោបរាងក្រាស់ជាប់ ចំណែកឯរាងក្រាស់ក៏កំពុងតែអង្អែលសក់ក្បាលរាងតូចតិចចំណែកដៃម្ខាងទៀតក៏កាន់ដៃរាងតូច។

<< អូនសប្បាយចិត្តខ្លាំងណាស់ដែលបានត្រឡប់មកនៅក្បែរទ្រូងដ៏សែនកក់ក្ដៅមួយនេះ >>

<< បងក៏សប្បាយចិត្តដែលអូនត្រឡប់មកវិញ ដឹងទេថាបងនឹកអូនស្ទើតែឆ្គួតទៅហើយ >>Sunghoon

<< ហេតុអីក៏ថ្ងៃនោះអូនទៅចោលបង អូនដឹងថាបងឈឺប៉ុណ្ណាទេ? បងតាមរកអូនរហូតមិនដែលលួសថ្ងៃ ទោះបងត្រូវទៅរកកន្លែងនោះដដែលៗជារៀងរាល់ថ្ងៃក៏ដោយ ក៏បងនៅតែសង្ឃឹមថាបានជួបអូន តែគ្មានលទ្ធផលសោះ បងរកអូនមិនឃើញទេ!!! >>Sunghoonនិយាយប្រាប់Sunooពីរឿងកន្លងមែនហើយគ្រានោះបើទោះបីជាSunghoonដឹងថាSunooមិននៅផ្ទះនោះទៀត Sunooមិននៅកុមារកំព្រាទៀតតែនាយនៅតែមិនបោះបង់ការស្វែងរកSunooនាយនៅតែទៅទីនោះដដែលជារៀងរាល់ថ្ងៃ សួរសំណួរដដែលទាក់ទងពីSunooហើយគេក៏នៅតែទទួលបានចម្លើយដដែលដែរថាមិនបានដឹងទេថាSunooនៅឯណាទីណាគឺបាត់សូន្យតែម្ដង តែពេលនេះគេបានរកឃើញSunooហើយ គេបានរកឃើញចន្លោះប្រហោងរបស់បេះដូងដែលបាត់ខ្វះខាតនោះហើយ គេថែមទាំងបានគេងអោបរាងតូចថែមទៀត បានអោបម្ដងនេះនឹងអោបរហូត បានជួបម្ដងនេះនឹងក្ដោបក្ដាប់មកថែរក្សាមិនអោយរបូតទៅណាទៀតនោះទេបងសន្យា!!!!!!!

<< អូនសុំទោស កាលនោះវាពិតជាចាំបាច់ខ្លាំងណាស់ >>

<< មិនអីទេបងយល់ រឿងកន្លងហួសហើយអោយវាហួសទៅចុះ ពេលនេះបងងងុយហើយ គេងវិញល្អជាង បានគេងអោបអូនអោយយូរៗៗ >>

<< បាទ គេងបានហើយណាសុបិន្តល្អ /សឺត~~ >>Sunghoonអោនថើបសក់ក្បាលSunooហើយទើបអោបរាងតូចហើយសម្ងំគេង

<< រាត្រីសួស្តីសុបិន្តល្អ  >>រាងតូចញញឹមហើយបិទភ្នែកគេងអោបមនុស្សដែលគេបែកយូរបានអោបបែបនេះនឹកដេកអោបអោយអស់ចិត្ត ភាពកក់ក្តៅដែលបាត់ទៅជាយូរក៏មកវិញទីបំផុតអូនក៏បាននៅក្បែរបងម្ដងទៀតទោះនេះគ្រាន់តែជាក្ដីសុខមួយរយ:ពេលក៏ដោយចុះអោយតែអូនបាននៅជាមួយបង!!!ហ្អាកមានរឿងអី????

Continue Reading

You'll Also Like

12.6K 1K 21
YUH EX MAN BRUK YUH HEART ND YUH NUH SEE HIM FI YEARS! JUS LEAN PON ME SHOULDER, MI EASE YUH TEARS🥹. NEW TO THIS WRITING THING SO BARE WITH ME🙏🏽�...
26.3K 358 57
A WOSO Oneshot book Oneshots of favourite Women's footballers Mainly the Lionesses, Arsenal Women's team,Chelsea Women's team, Man City Women's team...
20.7K 1K 15
Rude. Dirty. S3x , bad words only in wattpad not public on social media, ⚠️ not for young ⚠️ Writer by : SIE
42.8K 2.9K 35
« ហឹក អ្ហឹក ៗ ខ្ញុំមិនចង់បានបែបនិងទេ ខ្ញុំចង់ឲ្យប៉ាស្រឡាញ់ខ្ញុំក្នុងនាមស្នេហាមិនមែនរវាងប៉ាកូន » « រវាងយើងទៅមិនរួចទេជុងគុក ប៉ាមិនបានគិតលើឯងលើសពីចំណងប៉...