ម្ចាស់ជីវិត

By KIM-FAA

165K 8.2K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... More

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ៧១

1.5K 53 0
By KIM-FAA

ច្រើនខែកន្លងផុតទៅ

បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀង ហែលឆ្លងរឿងអាក្រក់ៗអស់ជាច្រើនមក អ្វីៗត្រូវបានផ្លាស់ប្តូរទាំងស្រុង ជីមីន ដេហ្វឺរៀរ៍ ដែលពុំធ្លាប់ទទួលបានការថ្នាក់ថ្នមពីមុន ពេលនេះគេកំពុងតែស្រូបទាញយកសេចក្តីសុខទាំងប៉ុន្មានដែល យ៉ុនហ្គីបានផ្តល់ឲ្យ។ យ៉ុនហ្គី អាន់ដឺសាន់ ត្បិតចិត្តកំណាច ឆេវឆាវ ប៉ុន្តែគេក៏ជាមនុស្សមានហេតុផល ក្រៅពីការមើលថែដល់ ជីមីន ចិត្តគំនិតនិងបេះដូងគេគិតសុខទុក្ខនាយតូចមិនល្អៀង ទោះពេលខ្លះ នាយតូច ឌឺ រឹងចចេសក៏ដោយ:
«បងប្រាប់ហើយថាកុំឲ្យអូនធ្វើការធ្ងន់ៗ ហេតុអីមិនស្តាប់បងសោះចឹង»រាងក្រាស់រអ៊ូរទាំ ស្របពេលដើរចូលទៅក្នុងផ្ទះបាយ ឃាត់ជីមីនដែលកំពុងឈរលាងចានដោយទឹកមុខរីករាយ
«គ្រាន់តែលាងចានសោះ វាមិនធ្ងន់ទេ...»ទឹកមុខរីករាយមុននេះ ប្រែជាក្រម៉ក់ក្រម៉ូវ ពេលងាកមកតបនឹងអ្នកដែលព្យាយាមដណ្តើមចានពីដៃយកទៅ ឯយ៉ុនហ្គី ពេលឃើញនាយតូចងរងក់ ក៏ឈប់មាត់ ហើយប្រែមកជាប្រើសម្តីស្រាលៗ...
«បានហើយណា ទុកឲ្យអ្នកបម្រើគេធ្វើចុះ បងខ្លាចអូនធ្វើការធ្ងន់ នាំឲ្យប៉ះពាល់ដល់...»និយាយមិនទាន់ចប់ផង មាឌល្អិតក៏កាត់សម្តីភ្លាម៖
«កូន...មួយម៉ាត់ កូន ពីរម៉ាត់ កូន បងលែងស្រឡាញ់អូនហើយហ៎?»ឲ្យតែបានរឿងឈ្លោះគឺខ្វះទេពាក្យបញ្ជោះ និយាយខ្លួនឯង រួចហើយក៏ខឹងងរងក់ម្នាក់ឯង ថែមទាំងដើរចេញពីគេ ងរខ្ទឺតឡើងទៅបន្ទប់បាត់ ទុកឲ្យរាងក្រាស់តាមសម្លឹងទាំងចំហរមាត់ភ្លឹក! នេះគ្រាន់តែគេមិនចង់ឲ្យធ្វើការធ្ងន់សោះ រាលដាលដល់ស្រលាញ់ មិនស្រលាញ់ឯងណាណោះ ចំមែនហើយប្រពន្ធខ្ញុំ!

ក្នុងបន្ទប់

ជីមីន ដាក់ខ្លួនអង្គុយលើសាឡុង ដាក់ដៃទាំងពីរឱបទ្រូងធ្វើមុខម៉ូវ ខណៈនោះ យ៉ុនហ្គី ក៏សសៀៗដើរចូលមកដោយមានទឹកដោះគោមួយកែវនៅក្នុងដៃ។
«ខឹងបងទៀតហើយហ៎?»
«...»ស្ងាត់ជ្រាប! ស្ងាត់ដល់ថ្នាក់សូម្បីតែមូសហើរកាត់ក៏មិនហ៊ានផង ទើបយ៉ុងហ្គី ខ្ជឹបមាត់ជិតឈឹង សឹមចូលអង្គុយក្បែរ ហើយហុចកែវទឹកដោះគោឲ្យ នាយតូច ស្រាប់តែងាកមុខចេញ
«ញ៊ាំសិនទៅ ចាំខឹងបងតទៀត»យ៉ុងហ្គី និយាយឡើងទាំងចង់សើចបន្តិចអត់បន្តិច ក្មេងងរងក់ច្រើន គ្រាន់តែមិនឲ្យធ្វើការធ្ងន់ក៏ងរដែរ!
«...»មិនតប ក៏មិនខ្ចីមើលមុខ រឹតតែមិនខ្វល់ជាមួយទឹកដោះគោនោះដែរ
«អូន...»
«...»ជីមីន ចាប់ផ្តើមរលីងរលោង តូចចិត្ត ធ្វើឲ្យអ្នកដែលព្យាយាមលួងលោម ហាក់ភ័យ ហើយរហ័សទុកទឹកដោះគោលើតុ ប្តូរមកជាចាប់ទាញកាយតូចមកឱបក្រសោបថ្នមៗ
«ក្មេងឆ្កួត! កូនកើតអី?មិនស្រួលខ្លួនត្រង់ណាប្រាប់បងមក»យ៉ុនហ្គី សួរដោយក្តីបារម្ភ ស្រាប់តែ នាយតូច ក្តាប់ដៃតប់ទ្រូងគេមួយទំហឹងឮសូរ ដឹប!!!
«បងឈប់ស្រលាញ់អូនហើយ ហ្ហឹក៎ៗ ឈប់ស្រលាញ់អូនហើយមែ៎ន?»ជីមីន យំត្អូញត្អែរដាក់គេយ៉ាងអណ្តឺតអណ្តក ឮហើយរាងក្រាស់លួចកួចមាត់ញញឹម ហួសចិត្ត ដែលមួយរយៈនេះ ជីមីន បញ្ចេញឫកពារប្លែកៗ តាំងពីគេមានតំណក់ឈាមមួយទៀតនៅក្នុងផ្ទៃ។
«ស្រលាញ់! បងស្រលាញ់អូនស្ទើរលេបទៅហើយដឹងទេ?ស្រលាញ់ខ្លាំងបំផុត»ទោះត្រឹមបង្ហាញអារម្មណ៍តាមពាក្យសម្តីមិនគ្រប់គ្រាន់ តែជម្រៅចិត្តដែលមានចំពោះនាយតូចគឺលើសលប់មិនអាចពណ៌នា គេដឹងថា ផ្លូវចិត្ត ជីមីន រងសម្ពាធមកច្រើនហើយ ទោះមានរឿងតិចតួចក៏ដោយ គឺឆាប់ខឹង ឆាប់ស្រក់ទឹកភ្នែកណាស់ នាយតូចត្រូវការការថ្នាក់ថ្នមលួងលោម និងផ្តល់កម្លាំងចិត្ត។
បន្ទាប់ពីបានឮពាក្យនោះចេញពីបបូរមាត់មនុស្សជាទីស្រលាញ់ហើយ នាយតូច ក៏លែងយំ ហើយនៅគេងកើយទ្រូងគេយ៉ាងស្ងៀមស្ងាត់ ឃើញនាយតូចឈប់យំ យ៉ុនហ្គី ក៏បបួល៖
«តោះ បងនាំអូនទៅលំហែចិត្តនៅក្នុងសួនច្បារ ល្អទេ...»
«...»នាយតូច ងក់ក្បាល រួចក៏ងើបចេញពីទ្រូងគេ ក្រោយមកអ្នកទាំងពីរក៏ចុះទៅខាងក្រោម...

ពេលចុះទៅដល់ជាន់ផ្ទាល់ដីភ្លាម ស្រាប់តែប្រទះនឹងវត្តមានគូស្នេហ៍មួយគូដែលបណ្តើរគ្នាយឺតៗចូលមក...
«លោកពូប្រុងចេញទៅណាហ្នឹង?» ជុងហ្គុក សួរឡើងស្របពេលដៃម្ខាងឱបចង្កេះប្រពន្ធគេជាប់ ក្រឡេកទៅប្រពន្ធវិញ ពោះខ្ទាតធំហួសមាឌទៅហើយ។
«យើងប្រុងនឹងទៅសួរច្បារ ឥឡូវពួកឯងក៏មកដល់...»
«មកអង្គុយជជែកគ្នាលេងសិនទៅ»ជីមីន គ្រាន់តែឃើញប្អូនមកលេងផ្ទះ ញញឹមញញែមសឹងរហែកថ្ពាល់ ហើយដើរទៅដឹកដៃនាយតូចដែលឈរកាងពោះ យកដៃទប់ចង្កេះ នាំមកឲ្យសម្រួលចង្កេះនៅលើសាឡុង។ អ្នកទាំងពីរកាន់ដៃគ្នាជាប់មិនលែង ឯយ៉ុនហ្គី និងជុងហ្គុក ងាកមើលមុខទាំងលួចញញឹមតិចៗ ពេលឃើញបងប្អូនគេស្រលាញ់គ្នាស្អិតរមួត បេះមិនចេញបែបនេះ ហើយម្នាក់ៗរាងដូចចង្កឹះតែកុំមើល៍ ពរពោះប៉ុនៗកញ្ជើរ ពិតជាគួរឲ្យកោតសរសើរដល់ពូក្មួយគេណាស់ ពូកែសព្វគ្រប់ហ្ន៎!?

«សុខភាពកូនល្អដែរទេ?»ថេយ៉ុង សួរទៅបងប្រុសជាទីស្រលាញ់ស្របពេលលូកដៃទៅស្ទាបអង្អែលផ្ទៃពោះរលោងស្អាតថើៗ ជីមីន សើចលិបភ្នែកយ៉ាងគួរឲ្យក្នាញ់ ហើយបម្រុងនឹងឆ្លើយតប យ៉ុនហ្គី ក៏លូកមាត់
«សុខភាពល្អណាស់ តែMommyចាញ់រហូត»
«...»ជីមីន លែងមាត់ តែកែវភ្នែកស្រទន់បានសម្លឹងរកស្វាមីដែលអង្គុយនៅម្ខាងជាមួយ ជុងហ្គុក។
«បានឮអញ្ចឹងប្រសើរណាស់»ថេយ៉ុង ញញឹមតិចៗបែបទឹកមុខក្រម៉ិចក្រម៉ើម ហើយភ្លាមនោះ អ្នកខ្លះក៏បោះសម្តីឡើង៖
«ចាញ់អីតែប្រពន្ធពូ ប្រពន្ធខ្ញុំក៏ចាញ់ដែរ ហើយចាញ់ខ្លាំងទៀតផង»
«ចឹងហ្អែស៎?» យ៉ុនហ្គី លាន់មាត់ ពេលឮក្មួយចាប់ផ្តើមនិយាយរឿងចាញ់កូន ក៏នឹកឃើញដល់ ជីមីន ដែលទើបតែខឹងងរងក់គេ ហើយយំអណ្តឺតអណ្តក់អម្បាញ់មិញ ចឹងតើបានជាមួយរយៈនេះរករឿងគេមិនឈប់ តាំងពីក្បាលព្រលឹម ដល់ព្រលប់ ជាពិសេសមកងរតែអា៎រឿង ឈប់ស្រលាញ់ហ្នឹង! ឥលូវយល់ហើយ ការពិតហ្នឹងជាអាការៈចាញ់កូនសោះ! ហើយជុងហ្គុកក៏និយាយបន្ត៖
«បាទ!!! តែពេលចាញ់ មិនមែនឃ្លានម្ជូរឃ្លានចំណីដូចគេទេណា៎ពូ ពេលចាញ់កូនម្តងៗឃ្លានតែទ្រូងប្តី»គេនិយាយដោយទឹកមុខជឿជាក់មោះមុត ថែមទាំងប្រឡេះឡេវអាវប្រុងបង្ហាញទ្រូង ស្រាប់តែ...
ផឹប!!! និយាយចប់ភ្លាម ត្រូវមួយខ្នើយកណ្តាលមុខ!




To be continued💕

Continue Reading

You'll Also Like

4.7K 305 22
គេជាមនុស្សប្រុសមានសំណាងដែលទទួលបានការស្រឡាញ់ពីកូនភ្លោះម៉ាហ្វៀទាំង ២ ពីមនុស្សប្រុសទន់ខ្សោយទៅជាមនុស្សកាចសាហាវ តើមានរឿងអ្វីកើតឡើងទើបធ្វើឪ្យគេផ្លាស់ប្ដូរប...
1.7M 101K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.1M 28.4K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
647K 67.5K 26
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...