ភរិយាក្លែងក្លាយ🖤

By callme__yaa

36.3K 2.2K 668

«ខ្ញុំត្រូវធ្វើគ្រប់យ៉ាងដើម្បីគ្រួសារទោះត្រូវបង្ខំចិត្តធ្វើជាប្រពន្ធរបស់មនុស្សគ្មានធម៌មេត្ដាបែបនេះក៏ដោយ»🪥🌻 More

EP1:ជីវិតត្រូវផ្លាស់ប្ដូរ
EP2:ចៃដន្យ
EP3:រៀបការក្លែងក្លាយ
EP5:ផ្សំដំណេកអត់អាល្អិត?
EP6: firstシ (NC)
EP7: សុំលុបលក្ខខណ្ឌ2ខ
EP8: ថើបអីថើបយ៉ាងនេះ??
Ep9:ប្រចណ្ឌ
EP10:បងអត់ស្រឡាញ់អូនទេ!!!(NC)
EP11:បងសុំទោស!!!!!
EP12:លើកលែងឲបងឯងម្ដងចុះ!!!
EP13: គ្រោះថ្នាក់
EP14: បន្ទប់243
EP15:អាចង្រៃ!!
EP16:វាប្រហើនណាស់
EP17: អូនជារបស់បងតែម្នាក់គត់(Nc)
EP18:ជាពូ!!!!
EP19:មនុស្សដូចពូសមតែចូលគុក
EP20:សួរអ្នកអានទៅ!!!!!
EP21:ក្ដីសុខ(NC)
EP22: គេជាសង្សារចាស់បង
EP23:ចាកចេញ
EP24:រឿងល្អៗ
The end
📌update 🔥

EP4:ចេះបារម្ភ

1.4K 90 20
By callme__yaa

Gemini's pov

ព្រះសូរិយាបញ្ចេញរស្មីនាពេលព្រឹកព្រហាមខ្ញុំបើកភ្នែកសន្សឹមៗឃើញខ្លួនឯងកំពុងគេអោបអាល្អិត fourthជាប់នៅលើទ្រូង មើលចោះសម្រស់គេស្អាតខ្លាំងណាស់គាប់ផ្សំជាមួយនិងពន្លឺព្រះអាទិត្យរះចាំងត្រូវស្បែករបស់គេធ្វើឲសាច់គេរលោងនិងឡើងក្រហមព្រើងៗ ខ្ញុំយកដៃទៅអង្អែលសាច់គេថ្នមៗបំណងគ្រាន់តែចង់ប៉ះប៉ុណ្ណោះ។
«លោកធ្វើអីនិង?»អាល្អិតនិងបើកភ្នែកព្រមទាំងនិយាយធ្វើខ្ញុំភ្ញាក់មិនស្ទើរនោះទេ
«អត់មានធ្វើអីទេ....និយាយចឹងឯងត្រូវទៅរៀនមែនទេប្រញាប់ក្រោកទៅងូតទឹកចេញទៅចាំយើងជូនទៅសាលា»ខ្ញុំរហ័សប្ដូរប្រធានបទ
អាល្អិតងក់ក្បាលរួចក៏ក្រោកឡើងសម្ដៅទៅបន្ទប់ទឹកបាត់ទៅ
20នាទីក្រោយទើបគេងូតទឹករៀបចំខ្លួនរួចរាល់
«ញាំអាហារពេលព្រឹកសិនទេ»ខ្ញុំសួរទៅកាន់ fourthព្រោះមើលទៅគេដូចជាល្វើយដល់ហើយ
«មិនអីទេខ្ញុំចាំញាំនៅសាលាក៏បានដែល»គេតបមកខ្ញុំវិញទាំងមិនសូវមានកម្លាំង
«មិនអីទេចឹង...ឡើងឡានទៅយើងជូនទៅ?»

មិនដល់30នាទីនោះទេខ្ញុំក៏បើកឡានជូនអាល្អិត fourthមកដល់មុខសាលា
«ដល់ហើយអាល្អិត»ខ្ញុំនិយាយបញ្ជាក់ប្រាប់
«លោក...!»គេងាកមកហៅខ្ញុំហាក់មានចម្ងល់រឿងអ្វីម្យ៉ាង
«ហ្អឹក?មានអីមែនទេ?»ខ្ញុំសួរគេទាំងឆ្ងល់
«ឈ្មោះខ្ញុំក៏មានលោកក៏ស្គាល់ចាំបាច់អីហៅខ្ញុំអាល្អិត?»ងាប់ហើយនេះហេសំណួរដែលធ្វើមុខឆ្ងល់ៗដាក់ខ្ញុំឡើងមួយថ្ងៃ
«ចោះអាល្អិតឯងហៅយើងលោកនោះយើងប្រាប់ហើយតើថាហៅ Geminiក៏បានgemក៏បាន!»ខ្ញុំតប
«ក៏ខ្ញុំមានអាយុតិចជាងលោកនោះអី!»គេនិយាយឡើងប៉ូញមាត់ដាក់ខ្ញុំចាប់ថើបបាត់អាលូវ

«យើងហៅឯងអាល្អិតព្រោះមាឌឯងវាល្អិតនោះអី!»អ្នកអានចង់មើលរូបអាល្អិតនេះអត់

នេះរូបអាល្អិត

ឃើញអត់មាឌល្អិតគួរឲចង់ញិច
«ទៅរៀនហើយអត់ចង់និយាយមួយលោកឯងយូរទេ..។បាយៗ»និយាយរួច fourthក៏ចុះពីលើឡានសម្ដៅទៅថ្នាក់រៀនបាត់
សរុបទៅគេជាកូនបំណុលខ្ញុំឬអត់នៀក?វាយស្មើរតែម្ដងតែខ្ញុំបែរជាមិនខឹងគេផ្ទុយទៅវិញខ្ញុំបែរជាចូលចិត្តនៅអាចរឹកកាចឆ្នាស់មួយនេះ!ខ្ញុំសម្រេចចិត្តមិនខុសទេដែលជ្រើសវិធីរៀបការនិងអាល្អិតនេះ។

Skip
Admin's pov
កន្លងទៅប៉ុន្មានខែអ្នកស្រីកល្យាណនិងដានីជាកូនមិនសូវបានជួបជាមួយ fourthនោះទេព្រោះ geminiមិនអនុញ្ញាតឲ fourthមកលេងផ្ទះរហូតដល់បំណុលត្រូវសងរួចរាល់
«ម៉ាក់...តាំងពីអៃ fourthវាមិននៅកូនត្រូវធ្វើការងារផ្ទះជាច្រើនកូនហត់ណាស់!»ដានីនិយាយរអ៊ូរទាំប្រាប់អ្នកជាម្ដាយហៅអ្នកជាបងអាៗពេញមាត់ហាក់គ្មានគោរពអ្នកជាបងសោះ
«ទ្រាំបន្ដិចទៅកូនធ្វើមិចបើម៉ាក់ជំពាក់បំណុលគេនោះ....សំណាងហើយបានអៃ fourthវាធានាសងជំនួសម៉ាក់នោះ»អ្នកស្រីកល្យាណនិយាយទៅកាន់កូន
«តែអៃ fourthវាបានរៀបការជាមួយ geminiជាអ្នកមានហើយជាម្ចាស់បនល្បែង norawitទៀត កូនមិនព្រមឲអៃ fourthវាខ្ពស់ជាងកូននោះទេ...កូនមិនព្រមទេម៉ាក់»ដានីនៅតែបន្ដនិយាយស្រែកផងអីផងឡើងចង់បែកត្រចៀកអ្នកជាម្ដាយ
«អៃ fourthវាបានរៀបការជាមួយgeminiម្ចាស់បនល្បែងnorawitនៀកម៉ាក់ថាលោក Geminiប្រហែលមិនបានស្រឡាញ់វានោះទេលោកប្រាកដជាគ្រាន់តែចង់លេងសើចរឿងអ្វីមួយប៉ុណ្ណោះ»អាក្រក់ទាំងម្ដាយទាំងកូន
«ម៉ាក់តែតាំងពីអៃ fourthវារៀបការមកវាមិនដែលមកលេងពួកយើងឬក៏ផ្ញើរលុយឲពួកយើងនោះទេ...វាសោយសុខវាប្រហែលជាភ្លេចពួកយើងបាត់ទៅហើយម៉ាក់...កូនមិនព្រមនោះទេជីវិតកូនត្រូវតែខ្ពស់ជាងវា!!»គ្មានចេះដឹងគុណគេសោះ
«ចិត្តត្រជាក់ៗកូន»
~~~~~~~~~~~~
ប្រហែលជាមួយអាទិត្យក្រោយអ្នកស្រីវីកាបាននាំលក្ខិណាទៅដើរផ្សារទិញឥវ៉ាន់នៅក្នុងវិមានមានតែ Geminifourthប៉ុណ្ណោះអ្នកទាំងពីរកំពុងតែអង្គុយនៅកន្លែងមើលទូរទស្សន៍។ភ្លាមនោះស្រាប់តែមានអ្នកបម្រើរត់មក
«លោក geminiមានគេមករកចា៎»អ្នកបម្រើនិយាយឡើង
«អ្នកណាគេមករកអីនួន?»geminiសួរបញ្ជាក់អ្នកបម្រើ
«គឺម្ដាយនិងកូនស្រីនោះបានបញ្ជាក់ថាជាម្ដាយនិងប្អូនស្រីរបស់លោក fourthចា៎!»
«ឲគេចូលមក»geminiនិយាយប្រាប់អ្នកបម្រើ
«លោកនេះមីងខ្ញុំមានការអី...ខ្ញុំគិតថាមិនមែនជារឿងល្អនោះទេ» fourthធ្វើមុខរកយំ
«កុំបារម្ភអីយើងមិននិយាយពីរឿងយើងពីរនាក់នោះទេ»
Geminiឆ្លើយទៅកាន់នាយតូចព្រមទាំងយកដៃទះស្មាតិចៗ

«កូនfourthតាំងពីបានរៀបការក្លាយជាអ្នកមានមកបែរជាភ្លេចម៉ាក់ហើយហ៎?»គ្រាន់តែចូលមកដល់ភ្លាមអ្នកស្រីកល្យាណក៏និយាយឡើង
«អ្នកមីងមកមានការអីមែនទេ...ខ្ញុំមិនបានទៅផ្ទះព្រោះខ្ញុំរវល់មីងក៏ដឹងខ្ញុំរៀនផងធ្វើការផងព្រោះតែបំណុលមីងនិង»fourthនិយាយឡើង
«អេ...អៃ fourthឯងមកបន្ទោសម៉ាក់យើងផងហេ៎សបានក្លាយជាប្រពន្ធអ្នកមានតិចតួចក៏ចង់ភ្លេច សញ្ជាតិដើមដែលហ៎?»ដានីលូកមាត់ការពាម្ដាយ
«ដានីបើឯងមិនដឹងរឿងនោះទេឯងកុំចេះមកលូកមាត់!ឯងនៅក្មេងខំតែរៀនទៅ»
«ឥឡូវនេះខ្លាំងសម្បើបណាស់ណ៎!!»អ្នកស្រីកល្យាណឆ្លៀតបន្ថែម
«ស្ងាត់....!!នេះផ្ទះខ្ញុំមិនមែនជាកន្លែងសាធារណៈដែលឲអ្នកស្រីនិងកូនមកស្រែកឡែតៗដាក់ប្រពន្ធខ្ញុំនោះទេ...នៅជំពាក់ខ្ញុំរាប់ម៉ឺនខ្ញុំទុកជីវិតឲគួរតែអរគុណទៅមិនមែនមិនប្រមាណខ្លួនដើរមកនិយាយស្ដីបែបនេះដាក់ប្រពន្ធខ្ញុំនោះទេ....ឆាប់ចេញពីផ្ទះខ្ញុំទៅទាន់ខ្ញុំនៅនិយាយស្ដាប់គ្នា»geminiនិយាយឡើងធ្វើឲពីរនាក់ម្ដាយកូនស្ងាត់មាត់ដូចគេចុកមនុស្សស្អីបែបនេះពេលមានទុកសុទ្ធសំពះអង្វរឲគេជួយដល់តែគេបានល្អជាងខ្លួនបែរជាក្ដៅក្រហាយមិនសុខចិត្តទៅវិញ
«fourthទៅក្នុងបន្ទប់បានហើយ....បងនួនជូនដំណើរភ្ញៀវ»និយាយរួច Geminiក៏អោបចង្កេះ fourthដើរចេញទៅធ្វើឲដានីកើតរោគច្រណែនភ្លាមៗ
«អញ្ជើញអ្នកស្រីចេញទៅវិញបានហើយទីនេះមិន ស្វាគមន៍មនុស្សប្រភេទនេះនោះទេ»បងនួននិយាយបែបនេះពីរនាក់ម្ដាយកូនខ្មាស់គេមិនស្ទើរនោះទេក៏នាំគ្នាត្រឡប់ទៅវិញបាត់ទៅ។
ក្រឡេកមកមើលgeminifourthវិញ
«លោក...ខ្ញុំអាក្រក់ដូចជាគេនិយាយត្រូវទេ?» fourthនិយាយទាំងរលីងរលោងទឹកភ្នែក
«អត់ទេ....ឯងជាក្មេងល្អខ្លាំងណាស់ដំបូងយើងថាធ្វើបាបឯងដែរតែយើងធ្វើមិនរួចសោះ!»geminiញញឹមទៅកាន់នាយតូច
«លោក...»
«Huh??»ឆ្លើយបាទតិចមើល..
«សុំអោបបន្ដិចបានអត់?»
«បានតើ!មោះ....»geminiត្រដាងដៃជាសញ្ញារឲ fourth ចូលខ្លួនមកនៅក្នុងដៃគេ
«អរគុណហើយដែលមិនធ្វើបាបខ្ញុំតែបែរជាធ្វើឲខ្ញុំមានអារម្មណ៍កក់ក្ដៅទៅវិញ!»នាយតូចនិយាយអរគុណទៅកាន់អ្នកកម្លោះដែលធ្វើឲគេមានអារម្មណ៍កក់ក្ដៅ
«យើងក៏អរគុណឯងដូចគ្នាសម្រាប់ប៉ុន្មានខែមកនេះ...មានតែឯងនោះទេដែលហ៊ានញោះយើង»
អ្នកទាំងពីរអោបនិងផ្ដល់ភាពកក់ក្ដៅឲគ្នាទៅវិញទៅមកទើបព្រមប្រលែងគ្នា។

TO BE CONTINUE
_________________
Thank you for reading kha 💜🙏
BY:YAA ✨🌻

Continue Reading

You'll Also Like

468K 1.5K 47
🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞
14.1K 421 33
here you will find a few of my ideas. Have fun :) -Angst + Character death (Chapter 1) -slownburn??? Idk/Mialotte (Chapter2) -family drama (Chapter 3...
111K 2.5K 51
Alissa Iris De León the daughter of both the Spanish and Italian Mafia. A week after she was born she was sent away from her 2 brothers to live with...
128K 5.3K 47
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...