ម្ចាស់ជីវិត

By KIM-FAA

165K 8.2K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... More

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ៧០

1.5K 59 0
By KIM-FAA

«ខ្លាចអូនចុកជើងដែលខំដើរមករកបងដល់បន្ទប់»និយាយបណ្តើរញញឹមខ្ជឹបមាត់បណ្តើរ ដៃនៅអង្អែលភ្លៅស្រឡូនតូចជារឿយៗ ឯថេយ៉ុងគិតតែសម្លក់គេមិនឈប់
«មករក ក្រែងអ្នកខ្លះយក អ្នកណាមកដេកជាមួយមែន នឹងអាលចាប់មួល.កទម្លាក់តាមបង្អួច»
«មួល.កអ្នកណា?»
«បងហ្នឹង!ព្រោះបងអ្នកយកគេមក» ស្របសម្តី នាយតូច ចាប់កៀសដៃមាំចេញមិនឲ្យប៉ះពាល់ តែអ្នកខ្លះនៅទទូចចូលក្បែរ អង្គុយឱបជើងគេជាប់ ដូចកូនក្មេង។
«បងលោលេងទេ ក្នុងចិត្តបងមិនដែលគិតរឿងផ្តេសផ្តាសទាំងអស់ហ្នឹងឡើយ បេះដូងបងមានតែ អូនតែម្នាក់គ្រប់គ្រាន់ហើយសម្រាប់បង»ជុងហ្គុក ពោលដោយសំឡេងផ្អែមល្ហែម ថែមទាំងឱនមុខ ជ្រុបច្រមុះថើបថើរៗពីលើភ្លៅស្រឡូនស្អាត នាយតូច លួចញោចបបូរមាត់ញញឹមតិចៗ តែក៏ប្រែទឹកមុខងរងក់វិញពេល ជុងហ្គុក ងើយសម្លឹងមុខ។
«អូនមកគេងក្នុងបន្ទប់នេះវិញមក...»ជុងហ្គុក ស្រាប់តែទទូចទាំងទឹកមុខអង្វរករ ស្របពេលពិតមុខគេងលើភៅមួយគូនោះ ហើយបែរមុខងើបទៅរក ម្ចាស់កាយតូចច្រឡឹង ដែលកំពុងតែចោលកែវភ្នែកមករកគេដូចគ្នា។
«អង្វរអូនសិនមក...លួងអូនសិនមក...»ថេយ៉ុង ប្រែជាទន់ចិត្ត យកដៃទៅពាល់លើថ្ពាល់បុរសជាទីស្រឡាញ់ ស្របដៃស្រឡូនតូចម្ខាងទៀត អង្អែលខ្នងគេតិចៗ ទើបជុងហ្គុកប្រើថ្ពាល់ត្រដុសថើរៗលើភ្លៅនាយតូចវិញ និងស្រដីឡើង៖
«គេងជាមួយបងវិញណា៎...ណា៎...»
«...» ថេយ៉ុង មិនឆ្លើយ តែញញឹមពេបមាត់ ធ្វើខ្លាំងសុទ្ធតែគំរាមយកអ្នកផ្សេងមកដេកជាមួយ តែចុងក្រោយមកទួញ ផ្តេកផ្តងកល់កើយលើភ្លៅគេ ញ៉ិញ៉ក់ដូចកូនក្មេងដដែល។
«គេងវិញក៏បាន»
គ្រាន់តែឮភ្លាម ជុងហ្គុក ស្ទុះអង្គុយត្រង់ប្រេញ ស្រាប់តែនាយតូចបោះសម្តីឡើងឲ្យគេប្រែទឹកមុខ៖
«តែហាម...»
«ហាមទៀតហើយ?»នាយកំលោះធ្វើមុខក្រញ៉ូវ
«ហាមស្រាតខោអាវអូនចោលទៀត ស្តាប់បានទេ!?»មាឌល្អិត យកដៃច្បិចខ្ទង់ច្រមុះគេយ៉ាងគ្រឺតក្នាញ់ ឲ្យតែដល់ម៉ោងត្រូវគេង មិនដល់២នាទីទាន់ទេ ខោអាវគេត្រូវប្រុសកំពូលខិលចាប់ដោះគ្រវាត់ចោលគ្មានសល់ ទុកតែខ្លួនទទេស្អាត ឲ្យគេគេងអត់ខោអាវ មិនដែលជួបទេលោកអើយ កំពូលមនុស្សបែបនេះនៅសល់ប៉ុន្មាននាក់ទៀត?
«ឮអូននិយាយទេ?»ថេយ៉ុង តឿនឲ្យគេចាប់អារម្មណ៍និងអ្វីដែលខ្លួនកំពុងនិយាយ ហើយជុងហ្គុក ក៏ងក់ក្បាល ទាំងមុខមិនចង់
«សន្យាសិនមក»នាយតូច លើកកូនម្រាមដៃតូចឲ្យគេថ្ពក់ជាការសន្យា តែជុងហ្គុកប្តូរពីការថ្ពក់ដៃ ដោយងើបទៅថើបបបូរមាត់បន្តិច
«ជុប៎!!! សន្យាហើយៗ»ថាចប់ គេក៏ចាប់លើបីកាយតូចឡើងផុតពីសាឡុង ហើយនាំសំដៅទៅគ្រែគេង គាន់តែដាក់ ក្មេងច្រម៉ក់ ដល់ពូកភ្លាម ដៃមាំចាប់បង្វិលចង្កេះតូចមួយក្តាប់ គេងផ្កាប់មុខ ហើយសម្រូតឡើងលុតជង្គង់ពីលើភ្លាមៗ
«អ្អា៎...លែងអូន...»ថេយ៉ុង ជ្រុបមុខក្នុងភួយ ស្រែកទារឲ្យគេលែងដៃពីចង្កេះ តែគេមិនលែង ហើយក៏ចាប់ស្រាតខោ នាយតូច ភ្លាមៗ ស្រាតគ្រវាត់ចោលរួចក៏ចាប់ពើងត្រគាកមូលក្លំ ឲ្យពើងហុចមករក
«ក្មេងខូចចាញ់បោកពូទៀតហើយ»ជុងហ្គុក និយាយឌឺដង ទាំងសើចកខិច ដៃម្ខាងឱបចង្កេះ ដៃម្ខាងអង្អែលច្របាច់សាច់គូទកូនក្មេងឡើងក្រហម ក្នាញ់ពេកក៏ចាប់ទាញមាល្អិតមកអឹបនិងចន្លោះភ្លៅ ទើបពន្លែងកូនបិសាចដែលលាក់ខ្លួនក្នុងកន្សែង ឲ្យមកចេញមកអុកឡុក នាយតូច ពេញមួយរាត្រី។

៣ខែក្រោយមក

(ឲ្យខ្ញុំជួបជីមីនបន្តិចមក ខ្ញុំសូមអង្វរលោក...)
«ខ្ញុំជាពិតជាសុំទោសពិតមែនចំពោះរឿងនេះ តែពេលនេះខ្ញុំមិនអាចឲ្យលោកស្រីជួបគេបានទេ...»
(ហ្ហឺៗ...ផ្ញើលោកមើលថែគេឲ្យល្អផង ហើយខ្ញុំសុំ...)សំឡេងខ្សឹកខ្សួលឮពេញត្រចៀក និយាយដល់ត្រឹមនេះ អ្នកម្ខាងទៀតស្រាប់តែចុចផ្តាច់ ឈប់និយាយ។ តាមស្តាប់ការសន្ទនារ គឺស្មានមិនខុសឡើយ លោកស្រីចាសស្មីនកំពុងតែព្យាយាមទាក់ទងទៅ យ៉ុនហ្គី ដើម្បីសម្របសម្រួលជាមួយ កូនប្រុសជាទីស្រលាញ់របស់គាត់ ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺ យ៉ុនហ្គី មិនអនុញ្ញាតឲ្យជួបឡើយ ព្រោះគេកំពុងតែព្យាបាលផ្លូវចិត្តរបស់ ជីមីន ដែលទាមទារក្តីស្រលាញ់ ការមើលថែថ្នាក់ថ្នមពីគេ ក្រោមការសម្រេចរបស់លោកម្ចាស់ដែលជាប៉ាបង្កើតរបស់នាយតូច យ៉ុនហ្គី បានតាំងតិចយ៉ាងមុតមាំថា នឹងមិនធ្វើឲ្យលោកម្ចាស់ខកបំណងចំពោះគេឡើយ។
«និយាយទូរសព្ទជាមួយអ្នកណា?»សំឡេងតូចបន្លឺឡើងពីក្រោយខ្នង សួរទៅរាងក្រាស់ដែលអង្គុយលើកៅអីផ្អែក ដែលទើបតែដាក់ទូរសព្ទចុះមុននេះ ក៏ងាកមកតបនាយតូចដោយស្នាមញញឹម៖
«បងនិយាយរឿងការងារ...»យ៉ុនហ្គី ជ្រើសកុហក ព្រោះមិនចង់ឲ្យគិតច្រើន រងចាំផ្លូវចិត្តនាយតូចនឹងនរល្អ ចាំបកស្រាយប្រាប់តាមក្រោយក៏មិនយឺតពេល ថារួចក៏ស្ទុះក្រោកទៅទទួល ដោយការអង្អែលចង្កេះតូចថ្នមៗ ជីមីន សម្លឹងក្នុងកែវភ្នែកគេដោយអារម្មណ៍មិនល្អ ព្រោះកែវភ្នែកកំពុងតែបញ្ជាក់ថាគេកុហក...
«កុហក...»នាយតូច និយាយតែពីម៉ាត់ ដោយទឹកមុខស្មើ ទើបនាយកំលោះរហ័សជ្រុបច្រមុះសង្កត់ថើបថ្ពាល់មួយខ្សឺតជាការយកចិត្ត រួចស្រដីឡើង...
«មិនបានកុហកទេ ស្នាមថើបបងអាចបញ្ជាក់បាន»និយាយតែប៉ុណ្ណឹង ធ្វើឲ្យបបូរមាត់តូចច្រមិច លួចញោចតិចៗតែមិនហ៊ានញញឹម យ៉ុនហ្គីដឹងថា នាយតូច ឆាប់អៀនណាស់ ទើបគេធ្វើបែបនេះធ្វើបង្វែរអារម្មណ៍នាយតូចកុំឲ្យគិតរឿងមិនល្អទៀត។
«ឆាប់ចូលគេង ស្អែកបងជូនទៅហាងខោអាវ»គេតឿនដោយសម្តីផ្អែមល្ហែម ថែមទាំងឱបក្រសោបកាយតូចមិនលែង ជីមីន អៀនឡើងរឹងខ្លួនធ្វើអ្វីមិនចេញ បានតែលើកដៃទប់ដើបទ្រូងក្តៅគគុករបស់គេទាំងភ័យបុកទ្រូង សង្ស័យយប់នេះមិនរួចខ្លួនទៀតហើយ...
«ខោអាវឡើងពេញទូ ទិញមកញាត់អីទៀត?»
«ចុះអូនចង់ណា?ប្រាប់បងមក»
«អត់ទេ...មិនចង់ទៅណាទេ»ជីមីន គ្រវីក្បាលតិចៗ រួចសន្សឹមជ្រុបមុខក្នុងដើមទ្រូងកក់ក្តៅរបស់គេ ដៃតូចៗស្រវាឱបគេយ៉ាងណែន ដកដង្ហើមបន្ធូរអារម្មណ៍ កាយវិកានេះបញ្ជាក់ថា នាយតូចមិនចង់ទៅណាទាំងអស់ គឺសុំត្រឹមមានមនុស្សយល់ចិត្ត នៅក្បែរជួយលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត បែបនេះទើបយ៉ុនហ្គីមិនដាច់ចិត្តទុកចោល ហើយស្រលាញ់ថ្នាក់ថ្នម ជីមីន មិនឲ្យទើសចិត្តឡើយ។

Continue Reading

You'll Also Like

1.1M 28.3K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
637K 66.6K 26
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
6.3K 228 5
Novel sad... and happy Novel
3.5M 148K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...