ម្ចាស់ជីវិត

Par KIM-FAA

165K 8.2K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... Plus

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ៦៦

1.4K 59 0
Par KIM-FAA

«កូនខ្ញុំហែលទឹកភ្នែកមកច្រើនហើយ សង្ឃឹមលើអ្នកកំលោះអាចប៉ះប៉ូវទឹកចិត្តរបស់គេឡើងវិញ បើអាចធ្វើបាន ខ្ញុំក៏មិនសោកស្តាយ នឹងប្រគល់គេឲ្យទៅអ្នកកំលោះមើលខុសត្រូវឡើយ»លោកប៉ា ស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែគាត់បានជ្រាបនូវគ្រប់រឿងរ៉ាវដែលកើតឡើង សូម្បីតែរឿងដែលទាក់ទងនឹងកូនរបស់ជីមីន ព្រោះមានអ្នកដែលតែងតែលួចមកខ្សឹប ខ្សឹកខ្សួលដាក់ត្រចៀកគាត់គ្រប់ពេលជួបបញ្ហា ម្នាក់នោះគឺ ថេយ៉ុង កូនប្រុសពៅរបស់គាត់។ ដូច្នេះ រឿងអីដែលគាត់មិនដឹង ថាយ៉ុនហ្គី អាន់ដឺសាន់ជាប៉ារបស់ក្មេង ថែមទាំងដឹងទៀតថា យ៉ុនហ្គី បានទៅចោលកូនរបស់គាត់មួយរយៈ ទើបតែថ្ងៃនេះ ឃើញថាគេបានវិលមកវិញ អ្វីដែលគាត់ចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺ ទាំងពាក្យសម្តី កាយវិកាដែលបង្ហាញនៅចំពោះមុខគាត់ បញ្ជាក់ថាយ៉ុនហ្គី មិនបានបោះចោលក្មេងតូចកម្សត់របស់គាត់ឡើយ។
យ៉ុនហ្គី ពេលឮលោកម្ចាស់បើកផ្លូវឲ្យ ទើបរំកិលខ្លួនចូលទៅជិត រួចចាប់ក្រសោបកាយនាយតូចឲ្យឈរពេញកម្ពស់ មុននឹងស្រដីឡើង៖
«ដោយការគោរពពីខ្ញុំ ខ្ញុំនឹងមើលថែគេឲ្យល្អ លោកម្ចាស់កុំបារម្ភអី»សម្តីក្នុងនាមកូនប្រុស ស្បថឡើងយ៉ាងមុតមាំ ជាមួយនិងការឱនគំនាបគោរពអ្នកដែលមានវ័យចាស់ជាង ឯលោកស្រីចាសស្មីន ហាក់ដូចដុំដីមួយដុំដែលគ្មាននរណាអើពើជាមួយ គាត់កាន់តែឆ្លេឆ្លា ពេលឃើញ ជីមីន ត្រូវបានស្ថិតនៅក្នុងដៃរបស់ យ៉ុនហ្គី។
«អរគុណណាស់»លោកម្ចាស់ ញញឹមនិងងក់ក្បាលទទួលដឹងឮ រួចបង្វិលកង់រទេះរបស់គាត់ឱ្យចូលខិតទៅរក ជីមីន និង យ៉ុនហ្គី ភ្លាមនោះក៏ចាប់ដៃកូនគាត់ ហុចទៅឲ្យនាយកំលោះដែលឈរកៀកបង្កើយរួចនិយាយ៖
«កូនទៅជាមួយគេចុះ...»លោកប៉ា មិនអាក់អន់ចិត្ត រឹតតែមិនហាមឃាត់ ថែមទាំងប្រគល់កូនប្រុសទៅឱ្យ យ៉ុនហ្គី យ៉ាងងាយ រំពេចនោះ ស្រាប់តែលោកស្រីចាសស្មីនស្ទុះវឹងប្រុងចូលឃាត់ពង្រាត់ដៃនាយតូចចេញ តែដៃនោះត្រូវ យ៉ុនហ្គី កាន់ជាប់ ថែមទាំងចាប់នាំ ជីមីន ចាកចេញទៅយ៉ាងលឿន មិនឲ្យលោកស្រីមកប៉ះបាន គាត់ព្យាយាមដេញតាមដែរ តែតាមមិនទាន់ ព្រោះយ៉ុនហ្គីរហ័សណាស់។
លោកស្រី ចាប់ផ្តើមអស់កម្លាំងចិត្ត ហើយដើរចូលក្នុងផ្ទះយ៉ាងប្រញាប់ប្រញាល់ ចូលដល់ភ្លាមក៏ស្រែកគំហកដាក់ស្វាមី៖
«ហេតុអីក៏បងឲ្យកូនទៅគេ?»
«អូនចង់យកច្រវ៉ាក់កម្មមកចងជើងកូនដល់ពេលណា? ចាសស្មីន ភ្ញាក់ខ្លួនខ្លះទៅ»លោកម្ចាស់ ពោលក្រោមទឹកមុខមាំ កន្លងមក គាត់មិនដែលជំទាស់លើការសម្រេចរបស់ភរិយាឡើយ ដោយសារគាត់មិនអាចក្រោកឈរ មើលការខុសត្រូវគ្រប់ជ្រុងជ្រោយបាន តែលើកនេះ គាត់មិនអាចនៅស្ងៀមបន្តទៀតបានទេ កូនៗប្រៀបដូចជាដង្ហើមរបស់គាត់ ក្តីសុខរបស់កូនក៏ដូចជាក្តីសុខរបស់គាត់។
លោកស្រីចាសស្មីនបានត្រឹមតែឈរស្រែកដាក់គាត់ ប៉ុន្តែក៏មិនហ៊ានជំទាស់គាត់ទៀតដែរ រួចក៏ដើរខ្មឺតៗចូលក្នុងបន្ទប់គាត់បាត់ទៅ ចំណែកលោកម្ចាស់ អង្គុយសម្លឹងទៅខាងក្រៅ ហើយដកដង្ហើមបែបធូរទ្រូងបន្តិច មុននឹងទម្លាក់ដៃបង្វិលកង់រទេះរបស់គាត់ ចូលក្នុងវិញ។
...
នៅតាមផ្លូវធ្វើដំណើរ យ៉ុនហ្គីកាន់ដៃ ជីមីន យ៉ាងជាប់ហើយក៏មិនទាន់និយាយសួរនាំអ្វីមួយម៉ាត់ដែរ មិនយូរប៉ុន្មានឡានក៏បានចូលសំចតមុខផ្ទះ ស្រាប់តែ ជីមីន រុញបើកទ្វារឡានចុះចេញយ៉ាងលឿន ឯនាយកំលោះក៏ចុះរត់ទៅតាម តាមរហូតទាន់ជំហ៊ាន ចាប់ឱបមាឌល្អិតពីក្រោយដោយដៃស្រាក់នឹងចង្កេះជាប់ទើបនាយតូចមិនអាចគេចទៅណាបាន។
«អូនមិនទាន់ឆ្លើយសំណួរបងទេ កុំគេចវេសទាំងបែបនេះ»រាងក្រាស់ សួរឡើងស្របពេលពឹងចង្កាលើស្មាតូច ទទួលស្គាល់ថាពីមុនគេឆេវឆាវ ចង់ធ្វើអ្វីតាមអំពើចិត្ត តែក្រោយពីបានដឹងការពិតនោះរួចមក អារម្មណ៍គេនៅមិនស្ងប់ គេបានក្លាយជាប៉ារបស់ក្មេងហើយ ប៉ុន្តែបែរជាគ្មានសម្ថភាពការពារ ព្រោះតែការធ្វេសប្រហែស ទើបបណ្តោយឲ្យបាត់បង់ទាំងគេនៅជាដុំឈាមនៅឡើយ។
«សំណួរ?ខ្ញុំគ្មានអីត្រូវឆ្លើយនឹងសំណួររបស់លោកទេ»ជីមីន ពោលទាំងទឹកមុខស្មើៗ នេះគេនៅមានមុខសួរទៀតមែនទេ? ទាំងដែលគ្រប់យ៉ាងកើតឡើង ដោយសារតែគេ។
«...»យ៉ុនហ្គី ប្រែជាស្ងាត់ស្ងៀម ដើម្បីស្តាប់...គឺស្តាប់សម្លេងខ្សឹកខ្សួលរបស់ នាយតូច ដែលកំពុងតែអត់ទ្រាំ ខាំបបូរមាត់សម្រក់ទឹកភ្នែកម៉ាត់ៗ អារម្មណ៍ឈឺចាប់ តូចចិត្ត ខឹង ស្អប់ កើតឡើងដំណាលគ្នាក្នុងពេលតែមួយ។
«ដោះលែងខ្ញុំទៅ»សុខៗ ជីមីន រើរបម្រះចេញពីរង្វង់ដៃគេយ៉ាងខ្លាំង តែយ៉ាងណា ក៏នៅតែចាញ់កម្លាំងអ្នកម្ខាងទៀត បើកាន់តែរើរគេកាន់តែឱបលើសដើម។
«បងមិនអនុញ្ញាតឲ្យអូនទៅណាទាំងអស់»ស្របសម្តី ដៃមាំចាប់បង្វិលខ្លួននាយតូចឲ្យបែរមកប្រឈមចំ ខណៈនោះ នាយតូច ក៏ងាកមុខបែរទៅម្ខាង ហាក់ដូចមិនចង់ឃើញមុខគេ
«ចង់ខឹង ចង់ស្អប់ បងមិនហាម តែអូនមិនអាចទៅណាចោលបងទេ»យ៉ុនហ្គី ប្រើភាសាអូនបង ហាក់ដូចមនុស្សបានស្រឡាញ់គ្នាជាយូរមកហើយ។ ស្អប់ចុះ ខឹងចុះ ព្រោះគេបានទទួលស្គាល់កំហុសរួចទៅហើយ នៅឡើយតែការលើកលែងពីនាយតូចប៉ុណ្ណោះ។
«ដឹងដែរថាខ្ញុំស្អប់ ហេតុអីលោកនៅតែតាមខ្ញុំទៀត?»ជីមីន ក្តាប់ដៃ ងើយមុខសម្លឹងនាយកំលោះទាំងទឹកភ្នែកដាបថ្ពាល់ ជីវិតគេត្រូវបំផ្លាញខ្ទេចខ្ទី រកក្តីសុខមិនឃើញ ម្នាក់ៗគិតតែពីប្រយោជន៍ខ្លួនឯង មិនយល់ដល់ការលំបាករបស់គេ មកទល់នឹងពេលនេះ នាយតូច នៅតែមានអារម្មណ៍ចុកចាប់ សោកស្តាយ និងហត់ចិត្តជាខ្លាំង។
«ទុកឱកាសឱ្យបងម្តងទៀតបានទេ?បងនឹងប៉ះប៉ូវសងអូនវិញគ្រប់យ៉ាង បងសន្យា...»រាងក្រាស់ លើកដៃយឺតៗ ទៅពាល់អង្អែលលើផែនថ្ពាល់ ជូតតំណក់ទឹកភ្នែកនោះចេញ ជីមីនចាយទឹកភ្នែកដ៏មានតម្លៃអស់មកជាច្រើនណាស់ មិនគួរបណ្តោយឲ្យវាហូរទៀតទេ។
«ខ្ញុំមិនត្រូវការ...ហ្ហឹកៗ....ចេញទៅ» នាយតូច យកដៃដែលក្តាប់នោះ វាយដើមទ្រូងនាយកំលោះខ្លាំងៗដោយការតូចចិត្ត ប៉ះប៉ូវមែនទេ? សងមែនទេ? តើគេយកអ្វីមកសង បើបេះដូងនាយតូចពេលនេះ ស្ទើរតែធ្លុះធ្លាយអស់ទៅហើយនោះ
«អត់ទេ...បងលែងចង់ទៅណាទាំងអស់ បងចង់នៅក្បែរអូន...»យ៉ុនហ្គី ទ្រាំឈរឲ្យនាយតូចវាយតប់តាមអំពើចិត្ត វាយឲ្យឆ្អែតឆ្អន់ចុះ គេមិនគេចវេសទៅណាទេ ហើយក៏មិនទុកនាយតូចចោលដែរ។
«នៅក្បែរខ្ញុំ?»ជីមីន លេបទឹកភ្នែកសួរទាំងស្នាមញញឹមជូរចត់ មុននឹងស្រែកគំហកទាំងញ័រមាត់តតាត់ «តែលោកបានបំផ្លាញខ្ញុំ ហើយក៏បោះបង់ខ្ញុំចោលរួចទៅហើយ»មួយឃ្លានេះ ធ្វើឲ្យ យ៉ុនហ្គី ស្ពឹកមុខ គេធ្មេចភ្នែកដកដង្ហើមមួយដង្ហើម ទើបបើកភ្នែកឡើងវិញ រួចងក់ក្បាលតិចៗស្របនិងប្រយោគ៖
«មកពីបង គ្រប់យ៉ាងគឺដោយសារតែបង សុំទោស...បងសុំទោស»យ៉ុនហ្គី ចាប់កដៃតូចៗជាប់ រួចទាញដៃនោះមកអឹបនឹងទ្រូង ទើបដៃមាំរហ័សក្រសោបឱបម្ចាស់រាងកាយដែលកំពុងតែយំញ័រញាក់។ ជីមីន ចិត្តទន់ណាស់ គេលួងលោមតែបន្តិច ក៏បណ្តោយខ្លួនតាម តែនោះជាអ្វីដែលនាយតូចកំពុងត្រូវការ ព្រោះគ្រប់ពេលយំម្តងៗ គ្មាននរណាម្នាក់នៅក្បែរ ជួយនិយាយលើកទឹកចិត្តគេឡើយ មានតែគេខ្លួនឯង ដែលអាចធ្វើបានត្រឹមបង្ហូរទឹកភ្នែកតូចចិត្តតូចថ្លើមម្នាក់ឯង។ យ៉ុនហ្គី មិនខ្វល់ថា ជីមីនទទួលពាក្យសុំទោសរបស់គេឬអត់ទេ ដែលសំខាន់ពេលនេះគេបានតាំងចិតយ៉ាងមុតមាំ ថានឹងមើលថែក្មេងតូចម្នាក់នេះ មិនឲ្យទើសទាល់ឡើយ ទោះជីមីនចង់បដិសេដ ឬគេចវេសពីគេក៏ដោយ គេនៅតែទទូចតាម រហូតដល់ថ្ងៃណាមួយគេមានឱកាសទទួលបានការលើកលែង ហើយពេលនាយតូចយំមិនឈប់ ធ្វើឲ្យនាយកំលោះសែនតានតឹងពេញទ្រូង ដៃមាំ ព្យាយាមអង្អែលខ្នងជាការលួងលោម គេមិនហ៊ាននិយាយអ្វីច្រើនទេ ព្រោះថ្នមទឹកចិត្ត ខ្លាចជីមីនកាន់តែគិតច្រើនថែមទៀត។
...

To be continued💕

Continuer la Lecture

Vous Aimerez Aussi

3.5M 149K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.1K 112 5
"តេីខ្ញុំកេីតអី ? ហេតុអីក៏ខ្ញុំតែងតែយល់សប្តិឃេីញគេ? គ្រប់ពេលអោយតែខ្ញុំគេង គេតែងតែលេចទ្បេីងក្នុងយល់សប្តិខ្ញុំ " "គេជាអ្នកណាក៏ខ្ញុំមិនស្គាល់ ខ្ញុំដឹងត...
1.8M 115K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
9.8K 447 9
( ចំណងជើងដើម: វិលស្នេហ៍ ថែបេះដូងអូន ) Jeon Jungkook X Kim taehyung Jk top Tae Btt Write by: ហ័ង៚ជុងហ្គី៚