My Omega"♡" (Complete)

By Tae_Bearr06

30.2K 1.6K 12

ស្នេហាដែលផ្តើមឡើងដោយសារការចាប់ជម្រិតយកទៅបង្កាត់យកកូន ពីពួករកស៊ីខុសច្បាប់ More

ផ្តើមរឿង
Part 2: បទពិសោធន៍ពេញខ្លួន
Part 3 : កុំអីចេញពង
Part 4 :
part 5 : ហេតុអ្វីខ្ញុំត្រូវខ្វល់
part 6 : មានផ្ទៃពោះ
Part 7 : ជួយប្រពន្ធខ្ញុំផង
Part 8 : ភារកិច្ចដែលត្រូវបំពេញ
Part 9 : ពិការ
ភាគទី10 : បែកទឹកភ្លោះ
(ភាគបញ្ចប់) សុភមង្គលគ្រួសារ

Part11: ស្អីគេសើមៗ

2.3K 127 0
By Tae_Bearr06

បន្ទាប់ពីឃើញភរិយាបណ្តូលចិត្តបែកទឹកភ្លោះជិតសម្រាលបែបនេះ ជុងហ្គុកក៏ចាប់បីនាយតូច
ថេហ្យុងទៅរកឡានដើម្បីទៅមន្ទីពេទ្យដោយមានអ្នកស្រីចនទៅជាមួយដែរ។

ប្រហែលជា10នាទីអ្នកទាំងបីបានមកដល់មន្ទីពេទ្យ ជុងហ្គុកបីប្រពន្ធរត់ចូលក្នុងយ៉ាងញាប់ជើង ទាំងឯកសណ្ឋានឧត្តមសេនីយ៍ថ្មីថ្មោង ធ្វើឲ្យគេមើលមកគ្រប់គ្នា

< ហឹក អួយ ជុង អូនឈឺពោះណាស់បង> ថេហ្យុងស្រែកយំប្រាប់ប្តីអំពីសេចក្តីឈឺចាប់ដែលខ្លួនកំពុងមាន

< បាទ អូនទ្រាំបន្តិច ដល់ដៃពេទ្យហើយ អូនយំខ្លាំងពេកបងយំដែរឥឡូវហើយអូន>

ថេហ្យុងត្រូវបានដាក់លើគ្រែពេទ្យរុញចូលបន្ទប់វះកាត់ដោយមានជុងហ្គុកចូលទៅតាមជាកម្លាំងចិត្តដល់ប្រពន្ធ

<អូនត្រូវតែឆ្លងទន្លេដ៏ធំល្វឹងល្វើយនេះឲ្យរួចណាប្រពន្ធសម្លាញ់ អូនត្រូវតែមិនអី ប្រពន្ធបងពូកែ អូនពិតជាអាចឆ្លងផុតវា អូននិងកូនទាំង2នឹងមានសុវត្ថិភាព បងស្រលាញ់អូន ហើយប៉ាក៏ស្រលាញ់កូន សឺតៗ> ជុងហ្គុកនិយាយពាក្យសម្តីពោរពេញទៅដោយក្តីស្រលាញ់ចេញពីក្រអៅបេះដូងភ្ជាប់ជាមួយស្នាមថើបលើថ្ងាស់ជោគជាំទៅដោយញើសរបស់ភរិយា។ នាយត្រូវបានពាក់សម្លៀកបំពាក់ការពារមេរោគ អង្គុយនៅក្បាលគ្រែពេទ្យ អោបថើប អង្អែលក្បាលថេហ្យុងដែលកំពុងសន្លប់ជាប់ជានិច្ច។

< ង៉ា ង៉ា > កូនប្រុសទីមួយត្រូវបានវះកាត់ចេញពីផ្ទៃម្តាយដោយជោគជ័យ

< កូនទីមួយជាកូនប្រុស មើលចុះត្រលុកត្រលន់ល្អណាស់ណាលោកប៉ា > គ្រូពេទ្យបានលើកទារកតូចបង្ហាញឲ្យអ្នកជាឪពុកមើល ញាំងឲ្យឪពុកថ្មីថ្មោងរំភើបហួសពាក្យនឹងថ្លែងស្ទើតែស្រក់ទឹកភ្នែក

< ង៉ា ង៉ា > កូនប្រុសទីពីរក៏បានវះកាត់ចេញមកបានជោគជ័យមួយទៀត

< កូនទីពីរក៏ជាកូនប្រុសដែរណាលោក ត្រលុក
ត្រលន់មិនឲ្យចាញ់គ្នាទេ >

< កូនប៉ា > ជុងហ្គុកពេលដែលឃើញកូនភ្លោះទាំងពីរនាយរំភើបដល់ស្រក់ទឹកភ្នែក អារម្មណ៍ពេលនេះវាពិបាកបរិយាយឲ្យត្រូវខ្លាំងណាស់ គេក្លាយជាប៉ារបស់គេហើយ

< សឺត បងអរគុណណាស់ប្រពន្ធសម្លាញ់ អូនពិតជាអស្ចារ្យខ្លាំងណាស់ > ជុងហ្គុកឱនទៅ
ថើបថ្ងាស់អ្នកជាប្រពន្ធដែលកំពុងសន្លប់នោះមួយដង្ហើម ថែមទាំងពោលពាក្យអរគុណដល់ប្រពន្ធដែលបានបង្កើតកូនដ៏ស្រស់ស្អាតឲ្យមកគេ

ថេហ្យុងត្រូវបានផ្លាស់មកបន្ទប់ធម្មតាវិញ តែគេមិនទាន់ដឹងខ្លួននៅឡើយទេព្រោះដោយសារមិនទាន់អស់ជាតិថ្នាំ។ ប៉ាម៉ាក់ទាំងសងខាងក៏បានមកសួរមើលកូននិងចៅផងដែរ ម្នាក់ៗអង្គុយមើលមុខកូនទន្សាយភ្លោះទាំងពីរមិនដកភ្នែកឡើយ ។ ឯជុងហ្គុកក៏ដូចគ្នាអង្គុយជាប់គ្រែរបស់ថេហ្យុង ដៃអង្អែលថ្ពាល់ប្រពន្ធផង ច្បិចចុងច្រមុះកូនទាំងពីរលេងផង ពួកគេគួរឲ្យស្រលាញ់ខ្លាំងណាស់ ច្រមុះ
ត្រចៀកតូចៗក្រហមងៀល ចំណែកឯមុខមាត់កាត់មកអ្នកជាប៉ាគ្មានខុសទេ ដូចនោះដូច។

< ជុងហ្គុកហា៎ កុំអង្គុយច្បិចមុខកូនលេងរហូតបែបនេះ ក្រហាលសាច់កូនអស់ហើយ សាច់គ្នានៅខ្ចីណាស់ទើបតែចេញពីផ្ទៃម្តាយថ្មីៗបែបនេះ > អ្នកស្រីចន តឿនកូនប្រុសរបស់ខ្លួនកុំឲ្យអង្គុយលេងមុខកូនបែបនេះ មើលចុះតាំងពីឲ្យបៅរួចមក ជុងហ្គុកលេងមិនដកដៃសោះ

< កូនភ្លេចណាម៉ាក់ មកពីកូនប្រុសរបស់ខ្ញុំពួកគេគួរឲ្យស្រលាញ់ពេក ទ្រាំមិនបានទេ > ចិត្តរំភើបដែលបានឃើញកូនជាសាច់ឈាមបង្កើតរបស់ខ្លួនផង ចិត្តរំភើបដែលក្លាយជាប៉ារបស់គេផង ហើយបូករួមជាមួយភាពគួរឲ្យស្រលាញ់របស់ទារកតូចទាំងពីរទៀត គេមិនអាចទ្រាំមិនលេងបានឡើយ

< ហាហា ប៉ាថ្មោងថ្មីតែប៉ុណ្ណេះឯងណាអូន ចាំមើលតែចេញពីពេទ្យប្រពន្ធឲ្យមើលកូន កូនអាចម៍នោមដាក់ ដឹងខ្លួនហើយ > លោក ចន និយាយទាំងសើច

< ប៉ាហ៎ >

< អឹម > កំពុងតែនិយាយគ្នាលេងសុខៗនាយតូចថេហ្យុងក៏បានភ្ញាក់ដឹងខ្លួន ញាំងឲ្យជុងហ្គុកនិងប៉ា ម៉ាក់ទាំងសងខាងនៅជិតនោះសួរទាំងបារម្ភទៅកាន់ប្រពន្ធ

< ថេយ៍ អូនមិនអីទេមែនទេ >

< អឹម គឺអូននៅឈឺមុខរបួស ជុងកូនយើង > ឆ្លើយសំណួរស្វាមីរួចទើបនឹកឃើញដល់កូន មែនហើយកូនរបស់គេបានកើតមកហើយ គេចង់ឃើញកូនរបស់គេខ្លាំងណាស់ តើពួកគេមានមុខមាត់យ៉ាងម៉េចទៅ

< កូនៗនៅស្តាំដៃអូននេះ >

ថេហ្យុងងាកទៅស្តាំដៃរបស់ខ្លួនតាមស្វាមីប្រាប់ បង្ហាញឲ្យឃើញទារកថ្លោះត្រលុកត្រលន់ពីរនាក់កំពុងគេងលក់យ៉ាងសុខស្រួល

< កូន កូនម៉ាក់ > ថេហ្យុងពេលដែលឃើញកូនៗរួចរំភើបស្ទើតែស្រក់ទឹកភ្នែក ទីបំផុតគេអាចបង្កើតកូនជាមួយមនុស្សដែលគេស្រលាញ់បានហើយ មើលចុះកូនៗរបស់គេស្រស់ស្អាតខ្លាំងណាស់ មុខមួលក្រឡង់ ច្រមុះស្រួច សម្បុរសស្កុះ កាត់តាមស្វាមីរបស់គេទាំងអស់

< ជុង បងអាចលើកកូនឲ្យអូនបីបានទេ >

< អូននៅឈឺស្នាមវះកាត់ មិនអាចលើកបីកូនបានទេ មួយទៀតពួកគេដល់ទៅពីរនាក់ ហើយថ្លោះទៀត អាចធ្វើឲ្យអូនឈឺចាប់នៅមុខរបួសកាន់តែខ្លាំង ចាំពេលគេភ្ញាក់បងលើកមកជិតអូនណា៎ >

< ហឹម ចឹងក៏បាន តែកូនឈ្មោះអ្វីខ្លះទៅ >

< បងមិនទាន់ដាក់ឲ្យកូនទេ បងចាំអូនដាក់ឲ្យណា៎ប្រពន្ធសម្លាញ់ >

< អញ្ចឹង កូនប្រុសបង អូនដាក់ឈ្មោះ ថា
ចន ជុងយូ ចំណែកកូនប្រុសពៅ អូនដាក់ឈ្មោះ ថា
ចន ថេជុង យ៉ាងម៉េចដែរពិរោះទេ >

< ពិរោះណាស់ប្រពន្ធសម្លាញ់ បងស្រលាញ់ឈ្មោះនេះ > ជុងហ្គុកពោលទាំងញញឹម

< មែនហើយកូនថេយ៍ កូនពូកែរកឈ្មោះដាក់ឲ្យចៅរបស់ម៉ាក់ប៉ាណាស់ >

< ហិហិ បាទ >

រយៈពេលមួយសប្តាហ៍បានកន្លងផុតទៅ ដុកទ័របានអនុញ្ញាតឲ្យថេហ្យុងត្រឡប់មកភូមិគ្រឹះវិញបាន។
មួយសប្តាហ៍នេះ ជុងហ្គុកមើលថែប្រពន្ធកូនបានយ៉ាងល្អមិនឲ្យមានទាស់អ្វីឡើយ ហើយគេក៏បានសុំឈប់សម្រាកពីការងារចំនួន1ខែដើម្បីថែទាំប្រពន្ធដោយសារតែថេហ្យុងមិនទាស់រឹងដៃរឹងជើងមាំទាំនោះទេ។

ម៉ោងមួយយប់ទៅហើយនៅក្នុងភូមិគ្រឹះត្រកូល
គីមនៅតែមានសំលេងទារកយំឲ្យរញ៉ៃ ដោយមាន
ជុងហ្គុកដែលជាប៉ានិងលោកស្រីគីមលួងលោមបំបៅទឹកដោះគោ ដាក់ឲ្យគេង តែកូនទន្សាយភ្លោះទាំងពីរនៅតែយំមិនបាត់មិនដឹងថាពួកគេកើតអីឲ្យប្រាកដក

<ង៉ា ង៉ា ង៉ា>

< ជុជុ អូៗ កូនប៉ា កុំយំៗ ប៉ាយំដែរឥឡូវហើយ > ជុងហ្គុកបីកូនៗដៃទាំងសងខាង លើករលាក់តិចទាំងភ័យពេលឃើញកូនយំខ្លាំងៗ ឯថេហ្យុងនិងលោកស្រីគីមព្យាយាមទះគូទស្រាលៗផង បញ្ចុកទឹកដោះគោផង តែមិនបានផលសោះ

< តាំងពីចៅម៉ាក់កើតមក ពួកគេមិនដែលយំរករឿងដូចនេះទេកូន តែយប់នេះយំខ្លាំងណាស់ មើលចុះក្រហមមុខ ក្រហមស្លឹកត្រចៀកអស់ហើយ>

ង៉ា ង៉ា ង៉ា

< ខ្ញុំភ័យណាស់ម៉ាក់ > ប៉ាម៉ាក់ថ្មោងថ្មីទាំងពីរងាកសម្លឹងមុខគ្នាដោយអារម្មណ៍ភ័យព្រួយចំពោះកូនៗ

< មែនហើយ!! ជុងឲ្យកូនៗមកអូនមក>
ថេហ្យុងនឹកឃើញដំណោះស្រាយមួយ គេស្រាប់ប្រលេះលេវអាវផ្នែកខាងលើអស់ហុចដៃយកកូនពីអ្នកជាស្វាមី

<ហឺ ហេតុអ្វីអូនដោះអាវបញ្ចេញសាច់បែបនេះ
អូនចង់ធ្វើអី > ឃើញប្រពន្ធបែបនេះរាងក្រាស់ឆ្ងល់ជាខ្លាំង

< ឲ្យពួកគេមកអូនមក > ជុងហ្គុកបានហុចកូនទៅឲ្យប្រពន្ធតាមសំណើរ ដោយដៃតាមទ្រគូទកូនៗជាប់ព្រោះថេហ្យុងមិនទាន់មានកម្លាំងអាចទប់ទម្ងន់កូនភ្លោះត្រលុកត្រលន់របស់ខ្លួនបានឡើយ

នាយតូចលើកកូនតម្រង់មាត់មកដាក់ចុងទ្រូងដែលមានសាច់ពឺតៗនោះម្ខាងម្នាក់

គ្រាន់តែដឹងថាមាត់ដល់ដោះម្តាយ កូនទន្សាយក្បាលខូចទាំងពីរ ស្រវេស្រវាប្រញាប់បឺតជញ្ជក់មាត់ក្បួចៗ សម្ងំស្ងាត់មាត់ឈឹងគ្មានយំមួយអឹ

ជុងហ្គុកកាលដែលឃើញកូនៗអឹមទ្រូងរបស់ប្រពន្ធ កើតទុក្ខមិនសុខចិត្តចិត្ត ច្រណែនកូនភ្លាម
ធ្វើភ្នែកម៉ក់ៗ ពេបមាត់ សម្លឹងមើលមាត់កូន

< ថេយ៍ អូនធ្វើអញ្ចឹង ដោះហ្នឹងរបស់បងទេ អូនឲ្យកូនអឹមមិនសមសោះ > ពេបមាត់សម្លឹងមើលមាត់កូនមិនឈប់ ទំនងបែបឆ្ងាញ់ណាស់

< កូនយំ បងមិនឃើញទេហេ៎ >

< តែដោះរបស់បង >

< ស្ងាត់មាត់ > ថេហ្យុងសម្លក់ជុងហ្គុកថ្លែ ញាំងឲ្យអ្នកដែលត្រូវប្រពន្ធសម្លក់នោះ ស្ងាត់មាត់ជ្រៀប អោនមុខចុះទាំងអារម្មណ៍ច្រណែន ចង់អឹមដូចកូនដែរ

< ហាហា > លោកស្រីគីមទប់សំណើចលែងជាប់ចំពោះកូនប្រសារ

ប្រមាណជា10នាទីក្រោយជុងយូនិងថេជុងបាន អង្គាមដោះរាងតូចឆ្អែត ជុងហ្គុកក៏លើកកូនបម្រុងដាក់ឲ្យគេងស្រាប់តែ

< អឹម អឹម ស្អីគេស្អុយៗ ក្លិនដូចផោម ហាហា
ថេហ្យុងអូនផោមហេស៎ > ជុងហ្គុកនៅឈរបីកូនសើចទៅកាន់ថេហ្យុង ព្រោះក្លិនស្អុយនាយគិតថានាយតូចផោម

< ឡប់សតិបងប្តីឆ្គួត អញមិនបានផោម> ថេហ្យុងញេញធ្មេញដាក់ប្តី ខឹងណាស់មកចោទគេស្រស់ៗ

< អួយ ម៉េចបានក្លិនមិនបាត់បែបនេះ > ជុងហ្គុកជ្រួញច្រមុះដោយសារក្លិនវាមិនបាត់សោះ

< ស្អីគេសើមៗ > ស្អុយខ្លាំង ទើបចាប់អារម្មណ៍ថាដៃកំពុងទ្រគូទកូននោះវាសើមៗ ព្រោះគេមិនទាន់បានស្លៀកខោទឹកនោមឲ្យពួកគេ

ជុងហ្គុកក៏អោនមើលដៃនិងគូទរបស់កូនខ្លួនទើបឃើញ

< អាចម៍!!!!!!!! >

Continue Reading

You'll Also Like

65.9K 4.4K 51
Shubish oneshots because why not. Mainly fluff with a little angst on the side. Ps- I wanted to write like a long story but I lack a good main plot a...
237K 543 21
TOM KAULITZ SMUT
105K 15.5K 83
Short Story and Os book Cover credit: @sidnaaz_alaxy
51.4K 242 22
Just fun little one shots I do in my spare time. No regular update schedule it's just whenever I find the motivation.