ភ្លោះស្នេហ៍ប្តូរកាយ

By Sramolchan2393

5.3K 218 6

ស៊ាវចាន់ Alpha x វ៉ាង អុីបូ Enigma ស៊ាវអុីង omega x វ៉ាង អុីហ្វាង Alpha More

ភាគ1
ភាគ2
ភាគ3
ភាគ4
ភាគ5
ភាគ6
ភាគ7
ភាគ8
ភាគ9
ភាគ10+11
ភាគ12
ភាគ14
ភាគ15
ភាគ16
ភាគ17
ដំណឹង
ភាគ 18
ភាគ19

ភាគ13

215 10 0
By Sramolchan2393

#ភ្លោះស្នេហ៍ប្តូរកាយ
ភាគ13
ភូមិគ្រិះវ៉ាង
« អូនសម្លាញ់.. ឈប់ខឹងទៅណា , នាងជាសង្សារចាស់បងទេ ពួកយើងបែកគ្នាជាង1 ឆ្នាំ ហើយ !» តាំងពីនៅក្រុមមកដល់ផ្ទះវិញគឺ ស៊ាវចាន់ មិននិយាយរករាងក្រាស់ ឡើយ មានតែគេតាមត្រុកៗ ពីក្រោយប្រពន្ធដែលចិត្តសឿង បញ្ចេញចង្កូមខ្លាចេញមក
«ពូប្តីថាអានេះស្អាតទេ ?» នៅសុខៗ រាងតូចក៍ទាញ រូបក្នុងទូរស័ព្ទមកបង្ហាញអ្នកជាស្វឆមីដែលមិនយល់ន័យអី តែស្រាប់ នឹកឃើញសម្តី សៀនយីង ថា ស៊ាវចាន់ អាចនិងដឹងខ្លួនម្តងម្កាល .. ទើបគេខិតទៅជិតប្រព្ធទាញមកអោប
« ស្អាត .. អូនចង់បានមែនទេ ? ចាំ បងទិញអោយ !» អុីបូ មើលអាវដែល ប្រពន្ធអូសចុះឡើងនិងឆ្លៀតថើបពីលើសក់ទន់រលោងទាំងមិនបានឃើញភាពកំណាចលាក់បង្កប់ទេ
« ហឹស , អូនលើកលែងអោយម្តងចុះ ចាំមើលតែមានលើកក្រោយ !» នាយតូចគិតក្នុងចិត្តយ៉ាងណាគេមិនអាបង្ហាញពួកគេបានទេ ព្រោះសត្រូវនៅតែចង់សម្លាប់ពួកគេនិងឯង
ងាកមក សហរដ្ឋអាមេរិក  លោកស៊ាវ គឺបានទទួលការព្យាបាលយ៉ាងល្អ ហើយ ក៍មានជីមីន នៅ យកចិត្តទុកដាក់ ដូចគ្នា
« លោកពូ មានអាការះយ៉ាងមិចទេ ?» ជីមីន
« មិនអីទេ តែ ថា ឯណា កូនសៀនយីង ?» លោកស៊ាវ
« លឺ ថាទៅពិនិត្យមើលកាសីណូ !» អ្នកស្រីស៊ាវ
« លោកម្ចាស់ លោកស្រី មានរឿងហើយ .!» ខេវិន រត់ចូលមកទាំងត្រហេបត្រហប !
« មានរឿងអី !»
« គឺ អ្នកប្រុស ធំ មានរបួសធ្ងន់ណាស់ មានគេបំផ្ទុះគ្រាប់បែកក្នុងកាសីណូ !» ខេវិន និយាយហើយជីមីន ក៍ស្ទុះទៅ ដោយមាន លោកស៊ាវអង្គុយលើរទេះអោយកូនចៅ អូសទៅ ...
« ទាក់ទងទៅ ស៊ាវអុីងទៅ ... នេះឯងមានដឹងថាជាពួកខាងណាទេ ?» លោកស៊ាវ
« មិនដឹងទេ ទាន តែ យើងរកឃើញរបស់នេះ !» ខេវិន ហុច កន្សែង ប៉ាក់ រូប ក្បាលខ្មោចអោយទៅ លោកស៊ាវ ទាំងពីរនាក់ឃើញហើយក៍មើលមុខគ្នា
« នេះពួកវា ដឹងរឿងកូនអុីងមែនទេ ?» អ្នកស្រី ស៊ាវ
ភូមិគ្រិះវ៉ាង
« អ៊ួក ... អ៊ួក !» សម្លេងក្អួតទាំងព្រឹកបន្លឺឡើង ធ្វើអោយអ្នកបម្រើ ដែលមកសម្អាត ចេះតែឆ្ងល់
« អ្នកប្រុស មិនស្រួលខ្លួនមែនទេ ?» លីង លីង
« ខ្ញុំមិនដឹងទេ . តែថា ខ្ញុំវិលមុខណាស់ ហើយនេះ ក្លិនអី ក៍ស្អុយម្លេស !» សៀវអុីងយកដៃខ្ទប់ច្រមុះពេល ប្រទះក្លិន ទឹកអប់ដែលអ្នកបម្រើបាន ធ្វើបែក
« សុំអាធ្យាស្រ័យអ្នកប្រុស ខ្ញុំខុសហើយ .. ខ្ញុំបានធ្វើបែកទឹកអប់អ្នកប្រុស  .. សូមអ្នកប្រុសកុំប្រាប់ អ្នកស្រីអី !» លីងលីង យំ តិចៗ តែ ស៊ាវអុីងមិនបានប្រកាន់ខឹងទេ
« មិនអីទេ តែថាវាស្អុយណាស់ .. នាងសម្អាតចេញទៅ !» ស៊ាវអុីង ខ្ទប់ច្រមុះនិងចង់ក្អួតទៀតហើយ
« អ្នកប្រុសទៅពេទ្យទេ ?» លីងលីង ជួយរិតខ្នងអោយរាងតូចតែគេលើកដៃហាម
« នេះអ្នកប្រុស ក្អួតដូចមនុស្សស្រី ចាញ់កូនចឹង ?» សម្លេងស្រួយបន្លឺឡើងធ្វើអោយ ស៊ាវអុីង ឈប់សកម្មភាព និងងាកមកមើល លីង លីង
« នាងនិយាយអី ?» ស៊ាវអុីង ..
បន្ទាប់ពីទទួលបានចម្លើយពីលីងលីង ស៊ាវអុីងមិនទុកចិត្តក៍ឆ្លៀត អោយលីងលីង ទិញ ឪបករណ៍ពិនិត្យអោយហើយមិនប៉ុន្មានម៉ោង នាទីដែលគេរង់ចាំក៍ចូលមកដល់
« មិនពិត ... ហឹកមិនពិតទេ .. ខ្ញុំ .. ខ្ញុំមិចអាចមានកូនរបស់ប្រុសម្នាក់នោះហឹក !» រាងតូចសម្រូតខ្លួនយំក្នុងបន្ទប់ទឹក អស់សង្ឃឹមក្នុងជីវិត
« មិនពិតទេ ...កូន ហេតុអីក៍មកកើតជាមួយ យើង ? » សម្លេងតូចតវ៉ាជាមួយអ្នកក្នុងផ្ទៃរបស់ខ្លួន តែម្រាមស្រឡូនគឺកំពុងតែអង្អែលពោះរាបស្មើររបស់ខ្លួនទៅវិញ
ក្នុងអារម្មណ៍គេបែងចែកមិនដាច់ទ គេមិនបានស្រលាញ់អុីហ្វាងតែ គេកំពុងមានកូនជាមួយគ្នា ចុះបើអុីហ្វាងដឹងតើគេនិងធ្វើយ៉ាងមិច ?
« អត់ទេ .. គេចិត្តអាក្រក់ណាស់.. គេនិងសម្លាប់កូនហើយ .. អាប់ប៉ា និងនាំកូនទៅរកតាទួត .. ត្រូវហើយលោកតា អាចជួយបាន !» អារម្មណ៍នាយតូចហេលហាលរត់ទៅ បើកទូរ យកវ៉ាលី និង រៀបចំឯកសារ ភ្លាម
« ទៅ ជប៉ុន . ហឹក លោកតា !» ស៊ាវអុីងនិយាយទាំងរញ័រ ហើយក៍ទាញវ៉ាលី អូសចេញយ៉ាងលឿន
« បងប្រុស .. បងទៅណា ?» សម្លេងស៊ាវចាន់ ហៅ រាងតូចតែគេមិនឈប់ទេ មិនស្តាប់អីទេ
« បងប្រុស .. បងលឺ ខ្ញុំហៅទេ . នេះបងទៅណានិង ?» ស៊ាវចាន់ រត់មកចាប់ដៃ ស៊ាវអុីង
« លែងយើង ... ហឹក យើងត្រូវតែទៅ .. ចេញទៅ !» ស៊ាវអុីង ច្រាន ស៊ាវចាន់ មួយទំហឹងពេលគេ រៀបខ្លួនមិនទាន់ក៍ដួលផ្ងារក្រោយ ធ្វើអោយ អុីហ្វាងនិង អុីបូ ដែលទើបចូលមកភ័យរត់មករក រាងតូច
« ស៊ាវចាន់ ... អូនយ៉ាងមិចហើយ !» អុីបូ
« នែ ឯងធ្វើអីមិចក៍មកច្រានស៊ាវចាន់ .. គេនៅឈឺនៅឡើយទេ !» អុីហ្វាងស្រែកថាអោយ ស៊ាវអុីងតែ ក្រលៀសបន្តិច ក៍ឃើញវ៉ាលី ធ្វើអោយគេភាំង , នេះ ស៊ាវអុីងធ្វើអី .. គេប្រុងទៅណា ?
« នេះឯងចង់ទៅណា!»អុីហ្វាង
« បងប្រុស .. បងទៅណា? មិចក៍ប្រញាប់ យ៉ាងនេះ !» ស៊ាវចាន់ ប្រុងទៅទាញវ៉ាលីរាងតូចចូលមកជិតខ្លួន
« ខ្ញំ ... ខ្ញុំ ទៅ ហើយ ... កុំសួរខ្ញុំ .. កុំមកតាមខ្ញុំ !» អស់ជម្រើស រាងតូចទំលាក់ វ៉ាលី ចោល យក តែកាបូបតូចមានឯកសាររត់ទៅ ក្លោងទ្វារ ..
« ស៊ាវអុីង ... ស៊ាវអីង បងទៅណា ..! អុីបូ ទៅតាម បងប្រុសអូនមក !» រាងតូចភ័យខ្លាំងពេលឃើញអ្នកជាបងមានស្មារតី វង្វេងភ័យខ្លាចអ្វីម្យ៉ាង តែជា អុីហ្វាង ស្ទុះ ទៅ លឿនជាងអុីបូ ទៅទៀត
« ឈប់ .. ឈប់ ភ្លាម !»
« អត់ទេ ... កុំតាមមក .. ហឹក ជួយផង ជួយ ផង !» ស៊ាវអុីង ភ័យកាន់តែខ្លាំងពេល អុីហ្វាង រត់កាន់តែជិតគេ ដោយមានតាក់សុី កំពុងឈប់ល្មម រាងតូចក៍រត់ឡើងភ្លាម ..
« ចង្រៃយ៎ .. នេះគេកើតអីនិង !» ខ្វះតែមួយជំហានទៀតគេក៍តាមទាន់ ស៊ាវអុីងហើយ .. តែនេះមានរឿងអី ..ព្រឹកមិញគេនៅធម្មតាតើ
« ពួកឯងទៅតាមតាក់សីអំបាញ់មិញ ហើយយក ស៊ាវអុីងមកវិញអោយបាន !» អុីហ្វាងបញ្ជាកូនចៅ ហើយក៍ដើរចូលក្នុងវិញ គិតថា កូនចៅអាចនិងចាត់ការបានហើយ
« នេះ ស៊ាវអុីងកើតអី .. ហើយនេះគេរៀបវ៉ាលីទៅណា ?» អុីបូ ទាញ វ៉ាលីនាយតូចមកមើល ..
« នេះគេចង់ទៅណា ? មានរឿងអីមែនទេ ?» អុីហ្វាង
« ខ្ញុំមិនដឹងទេ .. ខ្ញុំបម្រុងទៅមើលគាត់ ក៍ឃើញគាត់ អូសវ៉ាលីចេញទៅហើយ !» ស៊ាវចាន់ ក៍ កំពុងបារម្ភ នេះមានរឿងអី ... បន្តិចក្រោយមក កូនចៅ អុីហ្វាងក៍រត់ត្រឡប់មកវិញ
« ចៅហ្វាយ .. ពួកយើងតាមទាន់ហើយតែថា តាក់សុីប្រាប់ថា អ្នកប្រុស គាត់ រត់ចូលប្រលានយន្តហោះ យ៉ាងលឿនដូចគេចពីអីម្យ៉ាង !»
« តាមរកគេអោយឃើញ ... ( ចាប់ឯងបានពេលណាយើងនិងប្រដៅឯងម្តងហើយ ស៊ាវអុីង !) » អុីហ្វាង សង្រ្គឺតធ្មេញខឹងដែល សុខៗ ស៊ាវអុីងបង្ករឿងទាំងគេកំពុងរៀបផែនការជាច្រើន ត្រូវខ្ទេចអស់ ចំណែកឯស៊ាវចាន់ ក៍នៅបារម្ភពីបងប្រុស ថាមិនដឹងមានរឿងអី
ប្រលានយន្តហោះ
« អាឡូ ខេវិន... !»
« អ្នកប្រុសទី2  , នេះអ្នកប្រុសនៅឯណា !?»
« មានអីមែនទេ ?»
« គឺ អ្នកប្រុសធំមានគ្រោះថ្នាក់ ដំបូង លោកម្ចាស់ ចង់អោយអ្នកប្រុសត្រលប់មកវិញ តអ្នកប្រុសធំធ្លាប់ បហរាប់ខ្ញុំថា បើមានរឿងអីកើតឡើងអោយប្រាប់អ្នកប្រុស រកកន្លែងលាក់ ខ្លួនសិនទៅ ..» ខេវិន
« ថាមិច ? .. ជាខាងនោះមែនទេ .. ចឹង បងប្រុសធំយ៉ាងមិចហើយ ?»
« គាត់មិនអីទេតែគាត់ មិនទាន់ដឹងខ្លួនទេ !ហើយដំណឹងនេះក៍ខ្ញុំមិនប្រាប់លោកម្ចាស់ ដែរ ព្រោះអ្នកប្រុសធំហាម ដាច់ខាត !» ខេវិន
« បាន .. យើងយល់ហើយ !» ស៊ាវអុីងទំលាក់ សំបុត្រយន្តហោះចោលហើយក៍ដើរចេញពីព្រលានយន្តហោះនោះតែម្តង
ភូមិគ្រិះវ៉ាង
« យ៉ាងមិចហើយ .. រកឃើញ បងប្រុសអូនទេ ?» ស៊ាវចាន់
« មិនឃើញទេ .. !» អុីបូ ក្រវីក្បាល .. ពួកគេតាមរកសឹងក្រលាប់ ទីក្រុងហើយ សូម្បី ប្រលានយន្តហោះក៍បញ្ជាក់ថា ស៊ាវអុីងមិនបានឡើងទៅដែរ
« នេះមានរឿងអី . ហឹក បងប្រុស !» ស៊ាវចាន់ សហរាប់តែយំ ខ្លាំងៗ ធ្វើអោយអុីបូ ឈឺ ចិត្តដូចគ្នា ទើបទាញប្រពន្ធមកអោប លួងលោម .. សកម្មភាពទាំងនេះគេចមិនផុតពីក្រសែភ្នែក អុីហ្វាងទេ  ..
« មកពីឯងទើប រឿងរញ៉េរញ៉ៃអស់ !» អុីហ្វាង ដើរចេញពីកន្លែងដែល ធ្វើអោយគេ ខឹងគុំគួន តែគេមិនទៅណា ក្រៅពី បន្ទប់ ស៊ាវអុីងទេ
ក្លិន ក្រអូបនៅតែសាយភាពពេញបន្ទប់តែបាត់ ម្ចាស់ទៅហើយ រាងមាំកំពុងដើរទៅអង្គុយលើគ្រែ ដែលធ្លាប់ មាន រាងតូចនៅលើនោះ
« នេះឯងរត់ធ្វើអី ? បើ យើងកំពុងដោះលែងឯងអោយទៅជាបងប្រុសហើយ !» អុីហ្វាង នឹកមិនចេញអ្វី .. គេដាក់ ខ្លួនដេកលើ ពួកដែល នៅសល់ ចំហាយ និងក្លិនក្រអូបនេះ
ជាច្រើន ថ្ងៃបន្ទាប់ ជាថ្ងៃអាប់អួរបំផុតសម្រាប់ អុីបូព្រោះតែស៊ាវចាន់ រករឿងខ្លាំងណាស់
« ហឹក .. អូនទៅរកបងប្រុស ! ហេតុអីក៍គ្មានអ្នកណាដឹងដំណឹងគេ ?» ស៊ាវចាន់ ស្រែក ឆោឡោ សូម្បី ប៉ាម៉ាក់ ក្មេកគេ ក៍ងឿងឆ្ងល់ដូចគ្នា
« បងកំពុង អោយមនុស្សរុករកហើយ !» អុីបូ ព្យាយាម ទប់ស្កាត់ អារម្មណ៍របស់ ប្រពន្ធ ទើបរាងតូច មិនមាត់ ហើយឡើងទៅ បន្ទប់ បាត់ទៅ
« ពួកឯងរកអោយឃើញ មិនអាចទេ ដែលមនុស្សម្នាក់ បាត់ទៅបែបនេះនោះ !»  អុីបូ បញ្ជា កូនចៅ ហើយក៍ ឡើងទៅ តាមលួងប្រពន្ធ .
អាមេរិក
« នេះកូន សៀន .. មិនទាន់ដឹងខ្លួនទៀត !» អ្នកស្រីស៊ាវ មានបន្ទុកមើលថែ ប្តីផង និងកូនផង  តែ ក៍ទុកចិត្តបានពេលយប់មានខេវិន មកមើលថែរគេ និងនៅកំដររហូត
« អ្នកស្រី .. នេះជា ឯកសារ សំខាន់ ដែល ចៅហ្វាយ ត្រូវ សុីញ៉េ តែ សូមលោកម្ចាស់ ពិនិត្យ ហើយសុីញ៉េក៍បាន !» តួនាទី រៀបចំឡើងវិញត្រូវទំលាក់ អោយខេវិន ជួយ ទាំងគេជា អង្គរក្ស តែមកពីគេនៅជិតនិង គ្រួសារស៊ាវ រាល់ពេលទើបគេអាចដឹងសឹងគ្រប់រឿងទៅហើយ
« ហ្ហើយ .. នេះកូន អុីងមាន អោយដំណឹងអីទេ ?» អ្នកស្រី ស៊ាវ ដក ដង្ហើមធំ និង យកឯកសារមកមើលមុនសិន
« មិនទាន់ទេទាន ..!» ខេវិន អោនមុខកុហក ទាំង ស៊ាវអុីងបម្រុង មកអាមេរកហើយ
« ចឹងចាំ យើងសាកទាក់ទងកូនចាន់ សិន .. នេះតាំងពីមានរឿងយើងក៍មិនបានទាក់ទងគេដែរ !» អ្នកស្រីស៊ាវដក ដង្ហើម ធំ មុននិង ទាញទូរស័ព្ទចេញមក
រឺង រឺង
« អាឡូ ...!»
« ស៊ាវចាន់ .. នេះគឺ ម៉ាក់ ណា៎ !» អ្នកស្រីស៊ាវ ភ្លេចហើយថា ពីមុនគាត់ ហៅ រាងតូចថា ស៊ាវអុីងតែ យ៉ាងណាវានៅតែដដែរ
« អរ បាទអ្នកម៉ាក់ !» ស៊ាវចាន់
«នេះកូនអុីងនៅជាមួយកូនទេ?»
«ហឹម .. អត់ទេ ម៉ាក់ .. តែថាមានរឿងអី ?»
អ្នកស្រីស៊ាវក៍ចាប់ផ្តើមនិយាយរឿងគ្រប់យ៉ាងអោយស៊ាវចាន់ ដឹងលឺ រឿងបងប្រុសធ្វើអោយស៊ាវចាន់ពិបាកចិត្តហើយកាន់តែមិនស្ងប់ ខ្លាំងបំផុតគឺ ទើបតែដឹងតំណឹងបងប្រុសធំទៀត !
« ហេតុអីម៉ាក់ មិនប្រាប់ខ្ញុំ !» ស៊ាវចាន់ ស្រែកអោយម្តាយ ចំជាពេល អុីបូ ដើរចូលមកឃើញប្រពន្ធខឹងឡើងញ័រខ្លួន
« គឺ ម៉ាក់ ចង់អោយស៊ាវអុីងមកវិញតែគេមិនឃើញមកសោះ .. តើមានរឿងអីមែនទេ ?» អ្នកស្រីស៊ាវ
« បងប្រុស បាត់ខ្លួនទៀតហើយ !» ស៊ាវចាន់ ទប់អារម្មណ៍ ប្រាប់ទៅម្តាយ
« ថា.. ថាមិច ?»
« ចាំខ្ញុំទៅ អាមេរិកពេលនេះ .. » ស៊ាវចាន់ មិននិយាយអីច្រើនទេ គេបិទទូរស័ព្ទ ហើយងាកមកវិញក៍ប្រទះភ្នែកនិង អុីបូ
« អូនចង់ទៅណា?» អុីបូ
« អូនចង់ទៅ អាមេរិក ... បងប្រុស ធំត្រូវរបួស ធ្ងន់ណាស់ !» ស៊ាវចាន់ រៀបចំខោអាវ តែរាងក្រាស់ ចាប់ដៃជាប់
« ចឹងបងទៅជាមួយនេះអូនសម្រេចចិត្តភ្លាមៗ តែឯងបានយ៉ាងមិច !» អុីបូ ទាញដៃនាយតូចមកកាន់
« ចុះបងទី2 ... អ្នកណាតាមរកគាត់ ?» ស៊ាវចាន់
« រឿងនេះអូនកុំបារម្ភ បងជឿថា អុីហ្វាងមិនព្រមអោយស៊ាវអុីង បាត់ខ្លួនបែបនេះទេ !» អុីបូ លួងលោមប្រពន្ធ
« តែ ... !» ស៊ាវចាន់ ប្រុងនិយាយប្រកែកតែត្រូវអ្នកជាស្វាមី បិទមាត់
« ដូចបងប្រាប់អូនអញ្ចឹង ..គេទាំងពីរនាក់មានទំនាក់ទំនងលើសពីពួកយើងមើលឃើញទៅទៀត .. ហើយបងក៍ចង់អោយអុីហ្វាងរៀនស្វែងយល់ពីចិត្តខ្លួនឯងដូចគ្នា !» អុីបូ ញញឹម ស្រស់ ដាក់ រាងតូច
« តែអូនខ្លាចណាស់ពូប្តី .. ចុះបើគេធ្វើបាបបងប្រុសអូននោះ ?» រាងតូចអោបអ្នកជាស្វាមី ញិកញក់ដាក់ ទោះពេលខ្លះ គេរាងរឹងមាំមែនតែបើនៅជិតអុីបី គឺចរឹក ញឹកញក់ មិនផុតទេ ..
« បើគេធ្វើបាបស៊ាវអុីង មែន ទុកអោយបង .. ជាអ្នកសងសឹក អោយបងថ្លៃ .. ព្រមទេ ?»អុីបូ សន្យាជាមួយប្រពន្ធ .. ដែលកំពុងញញឹមសមចិត្ត
« ក៍បាន .. សន្យាណា៎ បើ អុីហ្វាងធ្វើបាបបងប្រុសអូនពេលណា ... បងនិងចាត់ការគេអោយអូន ( កុំថា ជាប្អូនថ្លៃ .. ទោះជាមេម៉ាហ្វៀមានអំណាច ក៍អូននិងធ្វើអោយគេស្គាល់អ្វីជា នរកលើដី ដែរ )!» ស៊ាវចាន់  តបជាមួយរាងក្រាស់ ធម្មតាទេ តែក្នុងចិត្តរបស់គេគុំគួនឡើងមកភ្លាម ..
មិនដល់ 10ម៉ោងផង ប្តីប្រព្ធ អុីចាន់ ធ្វើដំណើរមកដលទឹកដីអាមេរិកភ្លាម  ហើយគេទុកបន្ទុករកស៊ាវអុីង អុីហ្វាង ចាត់ការ
« បងប្រាប់ឯង .. កុំស្មានថាយើងមិនដឹងឯងអោយគេចូលមកក្បែរយើងវិញព្រោះចង់បំបែកបំបាក់យើងនិងស៊ាវចាន់ .. តែ បើឯងហ៊ានធ្វើអីលើគេ, កុំហៅយើងថា បងប្រុស !» អុីបូ ដាក់ កំហឹតអុីហ្វាងយ៉ាងខ្លាំងទោះជា អុីហ្វាងធ្វើមុខមាំ មិនខ្វល់យ៉ាងណា៎ ក៍គេកើតចិត្តគុំគួនដូចគ្នា

2 អាទិត្យ កន្លងផុតទៅ
នៅ ជាយក្រុង មានហាងកាហ្វេមួយកំពុងបើកដំណើរការធម្មតា ជាមួយ បុគ្គលិកមិនប៉ុន្មានអ្នកតែ មានភ្ញៀវពេញៗ បន្ទាប់ពីម្ចាស់ហាងបានទទួលបុគ្គលិកថ្មីមានរូបរាងដូចស្រីស្អាត ទាស់ត្រង់ថាគេជាប្រុសតែពាក្យថាសង្ហាគឺមិនសាកសមនិងរូបរាងគេឡើង
« អាអុីង.. តុលេខ 8 យក កាហ្វេក្តៅមួយ !» សម្លេង ស្រ្តីវ័យកណ្តាល ប្រាប់នាយតូចដែល ឈររាប់ម៉ោងមកហើយ
« បាទ .. រួចហើយ !» រាងតូចកាន់ កាហ្វេមកអោយតុ មួយដែលនៅខាង ក្រៅ .. ដែលកំពុងអង្គុយអានកាសែត
« នេះ លោកកាហ្វេ !»
« កាហ្វេ នេះមាន ដាក់អីខ្លះទើបអ្នកឆុង សុខចិត្តមកឆ្ងាយថ្នាក់នេះ !» បុរសម្នាក់នោះមិនមែនអ្នកណាឆ្ងាយទេ តែជា អុីហ្វាងនិងឯង
« លោក .. លោកមិចក៍លោកនៅទីនេះ !» រងតូចញ័រអស់ទាំងខ្លួន ជាពិសេសទឹកមុខកំណាចនោះ
« ទៅវិញជាមួយយើង.. ស៊ាវចាន់ បារម្ភពីឯងណាស់ !» អុីហ្វាង ទាញដៃនាយតូចអូសចេញពីហាងធ្វើអោយគេឯងមើលគ្រប់គ្នា
« អត់ទេ .. ខ្ញំអត់ទៅទេ លែងខ្ញុំ ហឹក លែង !» ស៊ាវអុីងប្រឹងប្រកែក តែ ដៃមាំចាប់គេសឹងតែដូចច្របាច់ដៃតូចអោយបែកចឹង
« ឯងបង្កររឿងស្អី ... ដឹងទេថាវាខូចផែនការយើងអស់ហើយ !» អុីហ្វាង ស្រែកគំហកអោយរាងតូចធ្វើអោយគេភ័យដល់ថ្នាក់ រដឺនរដក មិនដល់គ្នា
« នែ ពួកលោកធ្វើអី ! ឆាប់លែងគេទៅ !» ម្ចាស់ហាងចេញមកឃាត់ ពេលឃើញ មនុស្សជាច្រើន កំពុងមើលមក
« ខ្ញុំមកយកប្រពន្ធខ្ញុំទៅវិញ ... បើលែងដដែលមិនមែនតាមរកមកដល់ទីនេះទេ !» អុីហ្វាង
« ប្រពន្ធ ?» ម្ចាស់ ហាងមិនហ៊ាននិយាយអីទៀតបើគេសម្អាងសិទ្ធបែបនេះហើយ
« អត់ទេ .. ខ្ញុំមិនស្គាល់គេទេ ... បងស្រីជួយផង !» ស៊ាវអុីង ព្យាយាម ទាញដៃមាំចេញតែមិនបានផល ទើប ខាំដៃគេមួយទំហឹង
« អួយ ... ឯង ឆ្កួតមែនទេ ? ស៊ាវ... ស៊ាវអុីង !» អុីហ្វាងកំពុងចង់ស្រែកថាអោយតែប្រែជាភ័យមួយរំពេចពេលឃើញរាងតូចដែលគេច្រានចេញកំពុង ទប់ពោះរបស់ខ្លួនរមួលពេញដី ជាពិសេស មានឈាម ក្រហមស្រស់ ចេញពីផ្នែកខាងក្រោមគេធ្វើអោយ អុីហ្វាងស្ទុះមក មើលគេដូចគ្នា
« ឈឺ ... ឈឺណាស់.. ហឹក !» ស៊ាវអុីង រមួលខ្លួនព្រោះឈឺចាប់
« ស៊ាវអុីង... កើតអី ស៊ាវអុីង !» អុីហ្វាង ទះតិចៗ លើមុខសរ ស្លេក នៅតែស្រែកដោយភាពឈឺចាប់
« ឈឺ ... កូនខ្ញុំ ...កូនខ្ញុំ !» សម្លេងខ្សាវៗ តែវា ដូចគេ កំពុងស្រែករងំពេញត្រចៀករាងក្រាស់ ដែលងាកមកមើលពោះនិងឈាមដែលកំពុងហូរ ..
« ពួកឯង .. ទៅពេទ្យ លឿនឡើង !» អុីហ្វាង បញ្ជាកូនចៅ ដែល ស្ទុះស្ទារចំណេកគេភ័យឡើងញ័រដៃដូចគ្នា .. រាងមាំ លើកបីកាយតូចក្នុងរង្វង់ដៃ .. ទឹកមុខគេកាន់តែស្លេកពេលឃើញរាងតូចនៅតែស្រែកឈឺចាប់ ពេល ទាញដៃខ្លួនមកមើលក៍ឃើញឈាមស្រស់ ប្រលាក់ពេញដៃអស់ទៅហើយ ...
« កូន?»
អុីហ្វាងឈររង់ចាំអស់ពេលជាយូរគេនៅតែមិនទាន់ចាប់ចុងផ្តើមសេចក្តីបានទេថាមានរឿងអី ..
ក្រាក
គ្រាន់ តែdoctor បើកទ្វារភ្លាមគេក៍ស្ទុះទៅរកdoctor តែម្តង
« លោកគ្រូពេទ្យគេយ៉ាងមិចហើយ ?» អុីហ្វាង
« អឺ តើលោកត្រូវជាអ្វីនិងអ្នកជំងឺ ?»
«ខ្ញុ... ខ្ញុំជាមិត្តគេ !»
ហេតុអីក៍តឺងទ្រូងយ៉ាងនេះបើគ្រាន់និយាយថាជាមិត្តនិង តើចង់អោយគេប្រាប់ថាយ៉ាងមិច
«អរ! បាទ គឺ អ្នកជំងឺ គាត់ខ្សោយខ្លាំងណាស់ ហើយពួកយើងរកឃើញសារធាតុចម្លែក្នុងខ្លួនរបស់គាត់ទៀត .. ជាពិសេសគឺ គាត់ មានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរតែម្តង » doctor និយាយរាយរាប់ពី អាការះរាងតូច ហើយក៍មើលមុខអុីហ្វាងដែលខាំមាត់ កំពុងផ្ចង់អារម្មណ៍
« ចុះគេ ... អឺ គេមិចក៍មានឈាម ...!» អុីហ្វាង សួរទាំងញ៏រ
« បាទ ... ចំណុចនេះហើយ ខ្ញុំក៍ចង់សួររកស្វាមីគាត់ព្រោះគាត់ ជាប្រុស omega .. គាត់កំពុងមានផ្ទៃពោះ 4 សប្តាហ៍ហើយ ..តើអ្នកជំងឺ ដួលមែនទេ ?»
« បាទ ... គេដួល !»
« អរ ... បាទតែវាមិនអីទេ ក្មេងមិនបានកើតអ្វីទេ តែគេហូរឈាមបណ្តាលពីការប៉ះទង្គិចនិងព្រោះតែគេខ្សោយផង .. ចឹងខ្ញុំសុំផ្តាំទៅស្វាមីគាត់ផង អោយយកចិត្តទុកដាក់ និងកុំដាក់សម្ពាធ គាត់ពេកអីវាប៉ះពាល់ខ្លាំងដល់គាត់ និងកូនក្នុងផ្ទៃ!» doctor
« បាទ !» អុីហ្វាង ខាំមាត់និយាយគេមានអារម្មណ៍ថាថប់ដង្ហើម និង ធ្វើអ្វីមិនចេញ .. នេះគេកំពុងមានកូន? ជាមួយស៊ាវអុីង អ្នកដែលគេមិនបានស្រលាញ់ ចឹងឬ ?
អុីហ្វាងទំលាក់ខ្លួនលើ បង់កៅអី គិតពិចារណា ស្មុគស្មាញ .. តើនេះជាមូលហេតុដែលស៊ាវអុីងរត់គេចខ្លួន ? កូន ? តើគេចង់យកកូនខ្លួនរត់ទៅចឹងឬ ? វាមិនអាចទេ .. ក្មេងម្នាក់នេះជាកូនគេ ទោះយ៉ាងណាក៍ត្រូវតែនៅជាមួយគេស្រាប់ហើយ .
គិតដល់ ចំណុចនេះគេក៍ខល ប្រាប់កូនចៅអោយរៀបចំទូកនិង របស់របរនៅ លើកោះជាស្រាច់
« ពីពេលនេះនេះទៅ .. គ្មានអ្នកណារកឯងឃើញទេ ស៊ាវអុីង !»
.. ....

Continue Reading

You'll Also Like

864K 72K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
453K 26.7K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
1.6M 119K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
3.7M 292K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...