💍Ring💍

By KhunSotheary

1.9K 232 94

ឯងមានម្ចាស់ហើយ ខ្ញុំត្រឹមអ្នកមើលថែ តែខ្ញុំក៏ចង់បានឯង អូទេ ខ្ញុំមិនបានគិតបែបនេះទេ 💍 បើដឹងថាឯងជាម្ចាស់វា... More

Episode. 01 ថ្ងៃធ្វើការដំបូង
Episode 03 ទទួលខុសត្រូវ🔞
Episode 04 ធ្វើជាប្រពន្ធបង
Episode 05 គូដណ្តឹងខ្ញុំ ប្រពន្ធខ្ញុំ

Episode 02 លេខាផ្ទាល់ខ្លួន

259 45 11
By KhunSotheary


គិតចាប់តាំងពីថ្ងៃដែល បៀវ បានចូលធ្វើការមកដល់ពេលនេះវាមានរយះពេលជាង1ខែហើយ បៀវ ក៏បានសុំានឹងកន្លែងធ្វើការនៅទីនេះផងដែល អ្នកគ្រប់គ្នាគឺចូលចិត្តនិងស្រលាញ់់
បៀវ ណាស់បើទោះគេទើបតែចូលធ្វើការក៏ដោយ ។
ពេលនេះការងារដែល បៀវ ត្រូវធ្វើជាប្រចាំនឹងខានមិនបាននោះគឺត្រូវរៀបចំបន្ទបធ្វើការរបស់ រាងក្រាសយើងឲបានស្អាតគ្មានធូលីដីឬ មានស្វតល្អិតអ្វីចូលរំខាន់នាយ នឹងជាពិសេសគឺផ្កាក្នុងបន្ទប់នាយត្រូវតែដូររាល់ថ្ងៃ មិនច្រំដែល ហើយក៏មិនត្រូវមានក្លិនដូចគ្នាច្រំដែល ដែរ ។

" មីលីដា ចូលមកក្នុងបន្ទប់ខ្ញុំ " លោកប្រធានបានប្រើទូរស័ព្ទសម្រាប់ទាក់ទងទៅខាងលេខាផ្ទាល់ខ្លួន ដើម្បីបានហៅនាងអោយចូលមកខាងក្នុងបន្ទប់របស់នាយ ។

" តុកៗ...លោកប្រធាន ចា៎ " មីលីដា គោះទ្វាបន្ទប់ ទ្វាក៏របើកឡើងដោយមិនមាននរណាបើកអោយ ។

" ឯកសារនេះអ្នកណាជាអ្នកធ្វើ " Bible បោះឯកសារដែលនាយកាន់នៅនឹងដៃអោយ អ្នកនាងលេខាមើល ។

" គឺ...គឺជា...គឺ បៀវ ជាអ្នកធ្វើ ច៎ា "
មីលីដា ក៏និយាយទាំងរដាក់រដុបតបទៅកាន់នាយដែលកំពុងតែចងមុខមាំ ។

" ទៅហៅគេមក " Bible រាងក្រាស និយាយទាំងងាកមុខចេញមើលទៅទេសភាពខាងក្រៅ
មីលីដា ក៏ប្រញាប់ដើរទៅបើកទ្វាចេញយ៉ាងលឿន ដោយដំណើរប្រញាប់ប្រញាល់

" បៀវៗៗៗ..." មីលីដា

" បាទបង បងដាមានរឿងអ្វី ត្រហេប
ត្រហប់បែបនេះ " បៀវ រាងតូចដែលកំពុងតែអង្គុយធ្វើការជាមួយកំព្យូទ័របស់ខ្លួន ដោយលឺសម្លេង មីលីដា ហៅខ្លួនខ្លាំងៗបែបនេះ បៀវ ក៏ក្រោបចេញមករកនាងយ៉ាងប្រញាប់

" លោក...លោកប្រធាន ប្រធាន..." មីលីដា រត់មកត្រហេបត្រហប ទាំងហត់ឃូឃៅ

" បងមីលីដា បងនិយាយមួយៗមក បងសមួ្រលអារម្មណ៍សិនទៅមើល " មេ ក៏និយាយទាំងអោបដៃមើលមក
មីលីដាកំពុងហត់នោះ

" លោកប្រធានហៅឯងអោយទៅបន្ទប់ធ្វើគាត់ជាបន្ទាន់ ហឺសៗ " មីលីដា គ្រាន់តែលឺនាងនិយាយចប់ មេ បើកភ្នែកធំៗមើលមក បៀវ ទាំងដែល បៀវ មិនបានដឹងខ្លួនថាគេធ្វើអ្វីខុសនោះទេ បៀវ លេបទឹកមាត់បន្តិចហើយក៏មើលមុខ បងស្រីទាំង2

" ងាប់មិនខាន ទេយើង " មីលីដា និយាយទាំងទឹកមុខស្លេកស្លាំង ហើយក៏ដើរតាមក្រោយ បៀវ សំដៅទៅបន្ទប់លោកប្រធាន ។

" តុកៗ...ក្រាក..."

" លោកប្រធាន បាទ " Build រាងតូចក៏បានដើរចូលមកលំអោនខ្លួនខាងមុខរបស់លោកប្រធាន ទាំងដែលមុននេះកំពុងតែភ្លឹកមើលទេសភាពខាងក្រៅកញ្ចក់ឯនោះ ។

" អ្នកណាបង្រៀនអោយឲធ្វើឯកសារនេះ " Bible នាយក្រាសបង្វែរកៅអីងាកមកមើលអ្នកទាំង2ដែលកំពុងតែឈរអោនមុខដាក់នាយ ។

" គឺ...អើ...គឺ " មីលីដា

" គឺជាខ្ញុំ ខ្ញុំខ្លួនឯងជាអ្នកធ្វើវា រឿងនេះមិនពាក់ព័ន្ធនឹងអ្នកនាង មីលីដាទេ បើលោកប្រធានចង់បញ្ឈប់ការងារក៏សុំត្រឹមតែខ្ញុំម្នាក់បានហើយ " Build និយាយតបទៅនាយទាំងមិនខ្លាចរអា ក៏ព្រោះតែថាវាជាកំហុសរបស់គេពិតមែន មិនមែនជាមីលីដាទេ តែរឿងអស់នេះគឺមីលីដាជាអ្នកអោយ បៀវ ធ្វើហើយក៏ទុកចោលមិនបានផ្ទៀងផ្ទាត់មើលបន្ថែមទៀត ទើបធ្វើឲឯកសារនេះចេញមកខុសទាំងស្រុង ។

" នាងជាលេខាផ្ទាល់របស់ខ្លួនខ្ញុំ តើនេះជាការងារដែលនាងត្រូវបង្រៀនអ្នកធ្វើការងារថ្មីមែនទេ ទាំងនាងក៏ដឹងថាខ្ញុំជាមនុស្សបែបម៉េច ផាំង..." Bible នាយក៏ដំឡើងសម្លេងខ្លាំងៗ មកកាន់អ្នកទាំង2ស្ទើរតែលួសព្រលឹងទៅហើយ ថែមទាំងទះតុយ៉ាងខ្លាំងុំ។

" ខ្ញុំៗសុំទោស លោកប្រធាន ខ្ញុំៗនឹងមិនប្រហេសទៀតទេ " មីលីដា នាងក៏តបនឹងលោកប្រធានទាំងញ័របបូរមាត់ ។

" វាជាកំហុសរបស់ខ្ញុំទេ លោកប្រធាន ខ្ញុំ..." Build ក៏នៅតែប្រកែកយកខ្លួនជាអ្នកខុសជំនួសមីលីដា ។

" បាន ជាកំហុសឯង ហ៎ នាង ចេញទៅក្រៅ " Bible នាយក៏បន្លឺសម្លេងដេញ មីលីដា អោយចេញពីបន្ទប់របស់នាយយ៉ាងលឿន ដោយទុកអោយតែលោកប្រធាននឹងរាងតូចនៅតែ2នាក់ក្នុងបន្ទប់ធ្វើកា ។ មីលីដា លឺបែបនេះហើយក៏ញ័រជើងប្រញាប់ដើរចេញទៅយ៉ាងលឿន ទាំងក្នុងចិត្តក៏លួចអាណិត បៀវ ដែរ ។

" លោ..លោកប្រធានចង់ធ្វើអី នឹង ? " Build រាងតូចក៏ស្រាប់តែធ្វើមុខស្លេកៗទាំងភ័យ ក្រោយឃើញទឹកមុខនឹងដំណើរដ៏អង់អាចរបស់នាយសំដៅមក
រកខ្លួន បៀវ ក៏ចេះតែដើរថយក្រោយជារឿយៗរហូតដល់ខ្នងរាងតូចជល់និងជញ្ជាំង ។

" ឯង មានដឹងខ្លួនទេថា ឯងកំពុងតែធ្វើអ្វី ជាមួយអ្នកណា " Bible ច្រមុះស្រួចនឹងផ្ទៃមុខសរលោងរបស់នាយក្រាស ក៏បន្ទាបចុះមកជិតមុខរបស់ បៀវ ដែលនៅភ័យខ្លាចទង្វើររបស់នាយមិនទាន់បាត់ផង ពេលនេះក៏យកមុខគេមកលរជិតៗគ្នាទៀត នៅមានសម្លេងធ្ងន់ៗខ្យល់ក្តៅអ៊ុនៗប៉ះផ្ទៃមុខរបស់ខ្លួន នេះវាធ្វើឲ្យ បៀវ ធ្វើអ្វីនិយាយអ្វីមិនត្រូវនោះទេ ។

" ខ្ញុំ...ខ្ញុំដឹង តែថា លោកប្រធាន ជួយថយក្រោយបន្តិចបានទេ និយាយធម្មតាៗមកខ្ញុំស្តាប់បាន " Build រាងតូចក៏មានអារម្មណ៍ថាមុខរបស់គេចាប់ផ្តើមមានចំហាយក្តៅៗពេញមុខហើយ បើនាយនៅតែប្រកៀកប្រកិតបែបនេះ

" អៀន ហ៎ " Bible

" អ..អត់ទេ តែខ្ញុំមិនចូលចិត្ត បែបនេះ ទេ លោកប្រធាន ហឹស..." Build ក៏មិនទុកចិត្តនាយហើយរឹតតែមិនចូលចិត្តអោយអ្នកណាចូលមកជិតខ្លួនគេនោះទេ ជាពិសេសមនុស្សព្រាននារីរួមទាំងនាយម្នាក់ផងដែរ ។ ដោយលឺ បៀវ និយាយបែបនេះ រាងក្រាសក៏អោនមុខទៅជិតបន្តិចទៀត តែក៏ត្រូវម្រាមដៃតូចរុញច្រានរាងកាយមាំក្រាសនាយអោយចេញឆ្ងាយពីខ្លួន ។

" លោកប្រធាន មានអ្វីត្រូវនិយាយក៏និយាយមក " Build ភៀសខ្លួនចេញមកច្រកដែលមានសុវត្តិភាពនឹងឆ្ងាយពីនាយទើបរៀបរឹកអោយត្រឹមត្រូវវិញ ។

" មីលីដា ចូលមកក្នុងមក " Bible នាយក៏ធ្វើមុខធម្មតាវិញ ទើបទូរស័ព្ទទៅលេខាផ្ទាល់ខ្លួន ។ ដោយលឺហើយនាងក៏ដើរចូលមកក្នុងបន្ទប់លោកប្រធានយ៉ាងលឿន តែក្នុងចិត្តមិនដឹងគិតថាតើនឹងមានរឿងអ្វីនោះទេ ។

" លោកប្រធាន ច៎ាស...គឺ.." មីលីដា

" រើអីវ៉ាន់ Build ចូលមកក្នុងបន្ទប់ខ្ញុំ ហើយចាប់ពីពេលនេះទៅ គេគឺជាលេខាផ្ទាល់ខ្លួនរបស់ខ្ញុំហើយ " Bible
សម្តីមួយៗច្បាស់ៗដោយមិនមានអ្វីដែលថាពួកគេទាំង2នាក់ស្តាប់មិនទាន់នោះទេ លឺបែបនេះហើយ ទាំង បៀវ នឹងមីលីដា បើកភ្នែកធំៗមើលមុខគ្នា ទាំងចំហរមាត់ ។

" លោ...លោកប្រធាន..." មីលីដា

" ចង់ធ្វើការបន្តទេ " Bible នាយក៏ថាមកកាន់មីលីដា ដែលមិននឹកស្មានថារឿងដែលខ្លួនគិតមុននេះគឺដឹងតែអត់ការងារធ្វើហើយ តែការគិតរបស់នាងខុសពីគ្នាឆ្ងាយណាស់ ។ ដោយលឺបែបនេះហើយ នាងមិនចាំយូក៏អោយឃ្នីគ្នាមកប្រមូលទាំងឯកសារនឹងតុធ្វើការរបស់ បៀវ ចូលមកបន្ទប់ធ្វើការលោកប្រធានទាំងញាប់ដៃញាប់ជើង ។

" នាងទៅធ្វើនាងវិញទៅ " Bible នាយក៏អោយ មីលីដា នឹងបុគ្គលិកផ្សេងទៀតទៅបន្តការងាររបស់ពួកវិញជាធម្មតា តែបើយើងងាកមកមើល បៀវ វិញពេលនេះកំពុងតែជាប់គាំងស្ងៀមទ្រឹង ចង់និយាយអ្វីធ្វើអ្វី មិនត្រូវនោះទេ ។

" យកវាទៅកែសារជាថ្មី " Bible នាយក៏កាន់ឯកសារដែលខុសមុននេះ យកមកដាក់នៅនឹងដៃ រាងតូច ដែលគេកំពុងតែឈរភ្លឹកទាំងមិនដឹងថានាយបាននិយាយអ្វីមុននេះ ។

" កែ..កែយ៉ាងម៉េចទៅ លោកប្រធានក៏មិនប្រាប់ថាវាខុសត្រង់ណាផង " build ក៏និយាយតិចៗលឺតែម្នាក់ឯង ហើយក៏ដើរទៅតុធ្វើការរបស់ខ្លួនដែលនៅទល់មុខនឹងតុធ្វើការរបស់នាយក្រាស ។ តែមើលទៅ បៀវ ដូចជាធ្វើអ្វីមិនត្រូវសោះ ទាំងដៃទាំងចិត្តហាក់មិនសហការគ្នាសោះ ។

" ឯងវាយ៉ាងម៉េចនឹង ហ៎ាស អាបៀវ សម្រួលអារម្មណ៍ៗឲបានល្អណា មិនអីទេៗ " Build គិតក្នុងចិត្តហើយក៏ដាសតឿនសត្តិខ្លួនឲមកដូចដើមវិញ តែថាវាមិនងាយដូចអ្វីដែលខ្លួនគេគិតនឹងខ្លាចបែបនោះទេ បៀវ ពិតមិនទុកចិត្តមនុស្សប្រុសដែលមានចារឹកដូចជាលោកប្រធានខ្លួនហើយចារឹកជាព្រាននារីអីបែបនេះដែរ ។

" តាំងចិត្តធ្វើការខ្លះទៅ បើមិនចេះក៏សួរមក កុំប្រឹងធ្វើទាំងខុសហើយខុសទៀត " Bible បៀវ កំពុងតែស្លុងអារម្មណ៍ផង ស្រាប់តែរាងតូចភ្ញាក់ដូចគេចាប់ទះអញ្ចឹង នេះមិនដឹងថា នាយបានលឺពីអ្វីដែលខ្លួនបាននិយាយមុននេះ
ដែលឬអត់ទេ ហើយមកតាំងពីពេលណានិង។
តែបៀវក៏ដឹងខ្លួនមកវិញងាកមករកប្រភពសម្លេង ធ្វើឲច្រមុះគេទៅទល់ជាប់នឹងថ្ពាល់នាយក្រាសយើងទៅហើយ ។ វាជាឱកាសដែលល្អបំផុតដែល បៀវ បានមើលឃើញផ្ទៃមុខមាំរបស់លោកប្រធានខ្លួនបានយ៉ាងច្បាស់ថា នាយក៏ពិតជាស្អាតសង្ហារពិតមែន តែខុសត្រង់សម្តីអាក្រក់ហើយនៅចិត្តអាក្រក់ទៀត ។

" ចង់នៅបែបនេះយូទៀតទេ " Bible សម្លេងស្រាលស្រទន់ក៏បានមកកាត់ផ្តាច់ចង្វាក់កែវភ្នែក បៀវ ដែលកំពុងតែស្លុងនឹងរូបសម្រស់របស់នាយ តែម្តងនេះមិនដូចមុនទេ មិនដឹងថាតើនាយងាកមុខមកមើលខ្លួនតាំងពីពេលណាទេ តែដឹងត្រឹមថា ច្រមុះទល់នឹងច្រមុះ ភ្នែកទល់ភ្នែក បបូរមាត់ក៏នៅជាប់គ្នាទៀត និយាយទៅគឺពួកគេទទួលខ្យល់ដង្ហើមគ្នាទៅវិញទៅមកបាន ។

" ខ្ញុំ...ហ៎ាស..." Build គ្រាន់តែលឺនាយនិយាយបែបនេះ ក៏ហាក់ដឹងស្មារតីខ្លួនមកវិញ ធ្វើរាងតូចភ្ញាក់ផ្អើលជាខ្លាំង ហើយក៏ធ្វើឲកៅអីរបស់ខ្លួនត្រូវផ្ងារទៅក្រោយទាំងមនុស្សទាំងកៅអី តែសំណាងល្អដែលម្រាមដៃមាំក្រាសស្រវាចាប់ទាញរាងកាយតូចមកវិញទន់ ។ តែមើលទៅម្តងនេះអ្វីៗក៏ត្រូវគាំងទ្រឹងត្រឹមនេះតែម្តង ក៏ព្រោះដោយសាបបូរតូចស្តើងរបស់ បៀវ ទៅប្រថាប់លើបបូរមាត់របស់នាយក្រាសយើង ម្នាក់ៗបានត្រឹមតែបើកភ្នែកធំៗមើលមុខគ្នា តែសម្រាប់រាងក្រាសវិញ មិនស្លុងនឹងអារម្មណ៍បែបនេះយូទេ នាយស្រាប់តែថើបបបូរមាត់ស៉ីជម្ពូនោះយកតែម្តងដោយក្តីចង់ណែបនិត្យជាខ្លាំង ។ បៀវ ក៏ហាក់មិនយល់ពីខ្លួនឯងដូចគ្នា ថាហេតុអ្វីគេមិនព្រមប្រកែកឬរើបំរាស់ចេញពីនាយ ទាំងដែលការពិតខ្លួនឯងអាចធ្វើបាន តែក្នុងខ្លួនគេមិនមានកម្លាំងអ្វីសោះ ដៃជើងក៏ទន់អស់ប្រែគ្មានកម្លាំងសូម្បីតែ ដក់ដង្ហើម ។ បបូរមាត់ដែលផ្អែមត្រជាក់ចិត្តដែលនាយក្រាសបានស្រង់ក្រេបហើយ វាពិតជាជាប់ចិត្តជាប់បបូរមាត់ចង់តែថើបហើយថើបទៀត Bible ក៏សូកម្រាមដៃមាំក្រាសចូលទៅក្រសោបកញ្ចឹងក.របស់រាងតូចទាំងសងខាងដោយហាក់ចង់បន្តធ្វើសកម្មភាពលើសពីនេះ តែក៏ត្រូវសម្លេងទ្វាបានបន្លឺឡើងធ្វើឲ្យគ្រប់យ៉ាងត្រូវបានបញ្ចប់ ។ ម្នាក់ៗក្រោយដោះលែងគ្នាអោយមានសេរីភាពហើយ រាងក្រាសក៏ដើរសំដៅទៅតុរបស់ខ្លួនដើម្បីចុចបូតុងបើកទ្វា ។

" អ្នកប្រុស ល្ងាចនេះ លោកប្រុសនឹងលោកស្រីនឹងមកដល់ព្រលានយន្តហោះហើយ " បុរសរាងខ្ពស់មាឌដំបងម្នាក់ក៏ធ្វើការអោនគោរពទៅកាន់សំណាក់អ្នកជាចៅហ្វាយ ។

" រៀបចំទៅ " Bible នាយក៏តបទៅជំនិតរបស់ខ្លួន ហើយលើកដៃជាសញ្ញាអោយគេចេញទៅ ។ ចំណែក បៀវ ដោយឃើញថានាយកំពុងតែមានការងារជាមួយកូនចៅខ្លួនហើយ គេនេះក៏ប្រឹងខំធ្វើការព្រមជាមួយនឹងការលាក់បាំងទឹកមុខដែលស្លេកស្លាំងលាយជាមួយភាពខ្មាស់អៀនផងដែរ តែទឹកមុខនេះក៏មិនអាចបិតបាំងជិតពីក្រខ្សែរភ្នែកមុតស្រួចរបស់នាយក្រាស់បានដូចគ្នា ។
ពេលវេលាដែលធ្វើការក្នុងបន្ទប់តែមួយជាមួយមនុស្សដែលចូលចិត្តឆ្លៀតឱកាសនេះ បៀវ មានអារម្មណ៍ថាវាពិតជាសែនយូណាស់ បន់អោយតែដល់ម៉ោងចេញទៅផ្ទះនោះទេ ។

" មានណាត់មែនទេ " Bible នាយសំគាល់ថា មើលទៅបៀវ តែងតែលួចមើលទៅនាឡិការរហូត មិនដឹងថាគេកំពុងមានណាត់ឬក៏អ្វីនោះទេ ទើបនាយដាច់សួរទៅ បៀវ ។

" បា..បាទអត់ទេ " Build នាយតូចក៏ភ្ញាក់ខ្លួនបន្តិចបន្ទាប់ពីលឺសម្លេងក្រលរនោះបន្លឺមក រាងតូចតប ហើយក៏បន្តធ្វើការជាធម្មតាវិញ តែសម្រាប់ លោកប្រធានយើងគឺគាត់ហាក់មិនទុកចិត្ត បៀវទេ តែក៏ស្របតាមរាងតូចព្រោះមិនចង់រំខានអារម្មណ៍គេធ្វើការទេ ។

" បើប្រញាប់ក៏ អាចចេញមុនម៉ោងបាន ខ្ញុំអនុញ្ញាត " Bible នាយលើកអាវក្រៅរបស់ខ្លួនមកពាក់នឹងដៃហើយក៏មិនភ្លេចផ្តាំផ្ញើរដល់រាងតូចដែលកំពុងតែធ្វើការ ។

" បាទ មិន...មិនអីទេ លោកប្រធាន " Build

" បើអញ្ចឹង ឯងថែមម៉ោង8តែម្តងទៅ " Bible

" ថែម ម៉ោង8 " Build

" គិតមើលខ្លួនឯងទៅ " Bible
នាយថាហើយក៏ដើរចេញទៅបាត់ ទុកអោយរាងតូចឈរទ្រឹងគិតមួយសន្ទុះ ក៏រៀបចំឯកសាររបស់ខ្លួនអោយមានរបៀបហើយទើបបិតភ្លើងដើរចេញមកតាមក្រោយរាងក្រាស ក៏ស្របពេលនាយប្រាប់ដល់បុគ្គលិកទាំងអស់អោយចេញមុនម៉ោង ។

" ហ៊ើ អាបៀវ អើយ ហេតុអ្វីខួរក្បាលឯងគិតតែរឿងនឹងរហូតអញ្ចឹង ឆ្កួតមិនខាននោះទេ " Build ដែលកំពុងមានឯកសណ្ឋានជាអ្នកលើកស្រានៅ ក្លឹបមួយកន្លែង ដែលមានមនុស្សម្នារជាច្រើនចូលមកកម្សាន្តនារពេលចុងសប្តាហ៍ ។

" Build យកស្រាទៅបន្ទប់415 ឆាប់លឿន " Ken ហៅទៅ បៀវ ដែលកំពុងតែឈរទាំងគ្មានអារម្មណ៍ក្នុងខ្លួន ។

" បាទ បង " Build

" ឯង កើតអី មើលទៅដូចគ្មានព្រលឹងក្នុងខ្លួនបែបនេះ " Ken មើលទៅ បៀវ ដូចជាប្លែកៗយ៉ាងម៉េចមិនដឹងនោះទេ

" គ្មានអ្វីទេបង ប្រហែលមកពីខ្លួនហត់ពេកហើយ មើលចុះភ្ញៀវថ្ងៃនេះច្រើនណាស់ ខ្ញុំទៅសិនហើយបង " Build ក៏ឆ្លៀតនិយាយលេងជាមួយនឹងបងខេនដែលអ្នកក្រឡុកស្រាប្រចាំនៅក្លឹបមួយកន្លែងនេះ ថាហើយរាងតូចក៏ប្រញាប់លើកស្រាចេញទាំងញញឹមបន្តិច ។ បៀវ បានលើកស្រាមកដល់បន្ទប់415 តាមដែលខេនប្រាប់មុននេះ តែពេលដែលគេចូលទៅដល់ក្នុងបន្ទប់នោះគឺមានតែពួកមនុស្សប្រុសដែល
មាឌធំៗធ្វើឲរាងតូចមិនស្រួលក្នុងចិត្តសោះ ។

" ស្រាបាន មកដល់ហើយ បាទ ហឹស..." Build ក៏និយាយតាមតែដែលជាពាក្យស្វាគមន៍មកកាន់ភ្ញៀវដែលបានចូលមកកម្សាន្តនៅក្នុងក្លឹបនេះ ពាក្យផ្អែមដែលបានចេញពីបបូរមាត់របស់ បៀវ នេះហើយដែលធ្វើឲ្យ បុរសរាងចំណាស់បន្តិចមាឌធំបានស្រវាចាប់ដៃតួចរបស់ បៀវ ជាប់ដែលគេបំរុងនិងក្រោបទៅហើយ ។

" កំដរយើងផឹកបន្តិចទៅ " បុរសមាឌធំនោះមើល បៀវ ស្ទើរតែចង់លេបគេបាត់ទៅហើយ ទាំងមុខរបស់គេមានពុកមាត់ក្រាសស្រម៉ូមពេញមុខ មើលហើយគឺគួរអោយខ្លាចណាស់ ។

" សុំទោសផង ខ្ញុំមិនចេះផឹកស្រានោះទេ " Build តបវិញតាមជាពាក្យដោះសាររបស់ខ្លួនទៅកាន់ភ្ញៀវ ។

" ផឹកទៅចាំយើងអោយលុយផិប
ច្រើនៗណា " បុរសនោះក៏នៅតែញញឹមសើចដោយក្តី ត្រែកអរ ទាំងមិនព្រមលែងដៃរបស់ បៀវ ។

" ខ្ញុំមិនចេះផឹកស្រាពិតមែន សូមលោកជួយលែងដៃខ្ញុំទៅ " Build ក៏ប្រែទឹកមុខមិនរីកជាមួយនឹងពពួកមនុស្សដែលនិយាយមិនចេះស្តាបភាសាមនុស្ស រាងតូចក្រវាសដៃដែលចាប់គេមិនលែងទាំងក្តីខឹងគ្រោធផងដែរ ។

" ព្រហើនណាស់ ..." បុរសមាឌធំនោះ ប្រែទៅជាខឹងនឹង បៀវ ដែលមិនគោរពរនឹងខ្លាចគេ ដែលគេជាបងធំគេក្នុងចំនោមមនុស្សប៉ុន្មាននាក់ក្នុងបន្ទប់នេះ ។ ដោយក្តីខឹងគ្រោធមុននេះ បុរសម្នាក់នោះលើកដៃមកទះមុខរបស់បៀវ យ៉ាងពេញទំហឹង ។

" ឯង...ឯងជាអ្នកណា " បងធំ នោះក៏ស្រែកខ្លាំងៗទៅកាន់នឹងបុរសម្នាក់ដែលបានដើរចូលមកខាងបន្ទប់នេះ ដោយមិនមានការអនុញ្ញាតឬ
អញ្ចើញនោះទេ ។ ដៃមាំក្រាស់ដែលពោរពេញទៅដោយកម្លាំងដូចដំរីសា កំពុងតែចាប់ច្របាច់ដៃដែលបំរុងនិងទះមុនរបស់ បៀវ មុននេះ ។

" បើចង់សុខក៏ឆាប់ចេញពីទីនេះទៅ " រាងក្រាសក៏បានបោះសម្តីទៅកាន់បុរសនោះអោយបានដឹងថាគេអ្នកណាហើយមានសិទ្ធិអ្វីនៅទីនេះហើយ ។

" ឯងមិនស្គាលយើងថាជាអ្នកណាទេឬ បានយើងនឹងអោយឯងស្គាល់់យើងម្តង " ថាហើយបុរសមាឌធំនោះក៏ស្ទុះទៅដាល់មុខរបស់នាយក្រាស់ដែលចូលមកបន្ទប់នេះ ធ្វើអោយពួកឃ្នីគ្នាគេចូលមកជួយវៃរាងក្រាសផងដែរ តែក៏ចង់ប្រាប់ថានាយមិនមែនដំឡូងមូលឬតែម្នាក់ឯងនោះឯណា កូនចៅគេក៏បានចូលមកជួយនាយផងដែរ ។ សង្រ្គាមការវៃតប់គ្នាក៏បានបង្កើតឡើងយ៉ាងកក្រើកតែក៏មិនបានធ្វើអោយមានសម្លេងចេញមកខាងក្រៅនោះទេ ។

" លែងៗយើងភ្លាម " បុរសមាឌធំនោះក៏បានស្រែកបន្លឺសម្លេងខ្លាំងទាំងដែលដៃរបស់គេកំពុងតែត្រូវបាននាយក្រាស់ចាប់កាច់ស្ទើរតែបាក់ទៅហើយ ។

" ដៃនឹងមែនទេដែលហ៊ានមកប៉ះពាល់មនុស្សរបស់យើង " រាងក្រាស មិនបានខ្វល់សម្តីរបស់នាយម្នាក់នោះទេ តែគេក៏សួរបញ្ចាក់ អោយច្បាស់ថាគេពិតជាបានបំពាន់លើកកូនចៅរបស់ខ្លួន ។

" ឯងជាអ្នកណា ឆាប់លែងយើងភ្លាម "
បុរសម្នាក់នោះនៅតែទទួចអោយរាងក្រាសលែងដៃរបស់គេ តែមើលទៅនាយម្នាក់នោះនៅមិនទាន់ដឹងថាអ្នកដែលចូលមកនេះថាជាអ្នកណានោះទេ ។

" Bible Summitkul ជាកូនប្រុសពៅលោក Summitkul យ៉ាងម៉េចដែលស្គាល់ហើយឬនោះ " Bible នាយញញឹមចុងមាត់ដែលជាស្នាមញញឹមយ៉ាងពិសពុល ដែលគ្រប់គ្នាពិតជាខ្លបខ្លាច ។

" ឆ្វាច់🩸🩸🩸"

" អ្ហាក...."

" លោក..."
គ្រាន់តែនាយនិយាយចប់ ម្រាមដៃដែលចាប់ដៃរបស់បៀវ មុននេះក៏ត្រូវបានដាច់ចេញពីក.ដៃរបស់គេ ធ្វើឲឈាមបាញ់ឆ្វាចហូរដូចជាទឹក
ពៀសពេញផ្ទៃបន្ទប់នេះ ទុកអោយនាយម្នាក់នោះបានត្រឹមតែស្រែកទាំងក្តីឈឺចាប់ ឯឃ្នីគ្នារបស់គេ អ្នកខ្លះក៏រត់ចេញយ៉ាងលឿនព្រោះថាខ្លាចមានសំណាងអាក្រក់ដូចគេ ។

" បើចូលរោងខ្លាហើយ ហេតុអីត្រូវខ្លាច ជូនដំណើរភ្ញៀវ " Bible នាយងាកមកមើលទៅបុរសដែលដេកស្រែកយំទាំងក្តីឈឺចាប់ កូនចៅរបស់នាយដោយលឺបែបនេះហើយក៏បានទៅបោសសំអាតមេរោគយ៉ាងលឿន (បនភឿនអាប៉ិកកំបុតដៃនឹង នឹងហើយជាមេរោគបើពួកនឹងមានជីវិត គេក៏មានរឿងដែលត្រូវដោះស្រាយជាមួយនឹងប៉ូលិសដែរ ) ។

" សុំ...សុំលោកទុកជីវិតអោយខ្ញុំផង ខ្ញុំខ្លាចហើយខ្ញុំលែងហ៊ានទៀតហើយ...ផាំង " បុរសកំបុតដៃនោះបានលើកដៃម្ខាងដែលនៅមកសុំក្តីមេត្តាដល់រាងក្រាសដែលឈរមើលមកនាយទាំងមានស្នាមញញឹមចុងមាត់ តែពិតជាគួអោយស្តាយខ្លាំងណាស់ដែល រាងក្រាសយើងមិនមែនជាមនុស្សចិត្តបុណ្យនឹងមេត្តាអោយអ្នកណាងាយៗទេ ។ ថាហើយនាយក៏យកកាំភ្លើងដែលនៅជាប់នឹងចង្កេះរបស់ខ្លួន បាញ់តំរង់ក្បាលរបស់បុរសនោះដោយមិនញញើត ហើយក៏បោះកាំភ្លើងខ្លីអោយទៅជំនិតរបស់នាយ ឯបៀវ ពេលនេះគេមិនដឹងថាតើគេស្តិតនៅក្នុងសុបន្តិឬក៏ក្នុងរោងកុននោះទេ រាងតូចបានត្រឹមតែចំហរមាត់មើលទិតភាពដែលបានកើតឡើងនេះ ទាំងខ្លួនឈរទ្រើងទៅហើយ ។

" មកតាមយើង " Bible នាយក៏បង្វែរខ្លួនដើរមករក បៀវ ទាំងដែលរាងតូចមិនបានដឹងខ្លួនទេថាពេលនេះគេកំពុងតែចង់ធ្វើអ្វីខ្លួនឬក៏អាចយកគេទៅសម្លាប់ដូចពួកអាម្សៀរអស់នោះ ។
តែរាងតូចក៏ព្រមដើរតាមនាយទៅបន្ទប់មួយផ្សេងទៀត ពេលចូលមកដល់ខាងក្នុងបន្ទប់ហើយ ភ្លើងដែលបើកឡើងដោយមិនមានអ្នកម្នាក់បើកអោយនោះទេ នាយក៏អង្គុយគង់ទាក់ខ្លារ មើលកាន់ បៀវ ទាំងមុខមាំ ។

" ចាក់ស្រាមក " Bible សម្តីដែលខ្សោះជាតិក៏បានបន្លឺឡើងធ្វើឲ បៀវ ហាក់សើរៗបន្តិច តែរាងតូចក៏ដើរទៅទូសម្រាប់ដាក់ស្រា ដែលមានម៉ាក់ល្បីៗនឹងមានតំម្លៃថ្លៃទៀតផង ។ បៀវ មកវិញបានជាមួយនឹងស្រាដៃថ្លៃមួយដបយកមកចាក់អោយនាយ ទាំងគេនៅញ័រដៃមិនបាត់ ។

" ផឹកវាទៅ ...ឆាប់ផឹកវាទៅ " Bible នាយប្រាប់ឲ បៀវ លើកស្រាដែលគេបានចាក់មុននេះយកមកផឹកខ្លួនឯង តែ បៀវក៏ហាក់មិនយល់ដែរថាហេតុអ្វីនាយចាំចាប់ធ្វើបែបនេះ ។ ដោយក្តីខឹងមុននេះមិនទានបានបញ្ចេញអស់ស្របនឹងប្រាប់ បៀវ ម្តងហើយម្តងទៀតតែ បៀវ នៅតែមិនព្រមលើកស្រានោះមកទៀត ។

" ខ្ញុំ...ខ្ញុំ..មិនចេះផឹកទេ.." Build តបទៅនាយវិញទាំងញ័រមាត់ ទាំងដែលពេលនេះទឹកមុខរបស់ នាយមិនមែនជាលោកប្រធានក្រុមហ៊ុនទៀតនោះទេ ។

" ហេតុការណ៍មុននេះឯងក៏បានឃើញដែរមែនទេ ថាអ្នកប្រចាំនឹងយើងគឺបែបណា " Bible នាយមើលមុខ បៀវដោយញញឹមបែបលាក់គំនួច

" បើខ្ញុំមិនចេះ ផឹកស្រា តើលោកចង់អោយខ្ញុំផឹកយ៉ាងម៉េចទៅ ហើយបើស្រានោះមានគេដាក់ថ្នាំអ្វី មានរឿងអ្វីកើតឡើងលើខ្ញុំ លោកជាអ្នកទទួលខុសត្រូវមែន ពួកលោកគឺមិនខុសគ្នានោះ អោយតែមានលុយមានអំណាច
អ្វីៗក៏ហា៊នធ្វើបានដែរ បាន បើលោកចង់អោយខ្ញុំផឹកណាស់ បានណា៎ " Build ការដែលគេមិនព្រមផឹកស្រាមិនមែនព្រោះតែគេមិនចេះផឹកនោះទេ តែមកពីគេខ្លាចថា មនុស្សប្រុសអស់ទាំងនោះលួចដាក់ថ្នាំសម្រើប ឬថ្នាំអ្វីផ្សេង ដើម្បីគ្រាន់តែចង់បានខ្លួនពួកគេទៅកំដរតណ្ហារបស់ពួកគេ ដោយមិនខ្វាល់ថាតើពួកគេព្រមឬក៏អត់នោះទេ ។ បៀវ និយាយបែបនេះក៏ព្រោះតែមានមនុស្សបែបនេះជាច្រើនតែងតែលួងលោមគេដោយវិធីនេះ អ្នកខ្លះក៏ភ្លាត់ស្នៀតត្រូវថ្នាំរបស់ភ្ញៀវហើយយក៏ត្រូវគេនាំយកទៅដេកជាមួយដោយមិនដឹងខ្លួន បែបនេះហើយបានជា បៀវ តែងតែបដិសេធបើទោះត្រូវបានគេធ្វើបាបរាងកាយក៏គេមិនព្រមផឹកស្រា ។
ថាហើយបៀវ ក៏លើកស្រាមួយដបនោះយកមកផឹកស្ទើរតែអស់ពីដប ធ្វើឲ្យ
រាងក្រាស់យើងហួសចិត្ត ដោយមុននេះនាយគ្រាន់តែចង់សាកចិត្តគេ តែអ្នកណាដឹងថា ក្មេងម្នាក់នេះចិត្តសឿងគ្រាន់បើ ។

" នេះគេមិនហៅថាផឹកស្រាទេ គេហៅថាបញ្ជួសទៅវិញទេ " Bible នាយក៏ធ្វើដូចជាមិនខ្វល់នឹង បៀវ ប៉ុន្មានដែរ តែ បៀវ ក៏លើកស្រាដែលនៅសល់នោះយកមកផឹករហូតដល់អស់ពីដបតែម្តង ។

" ខ្ញុំ ផឹកអស់ហើយ លោកពេញហើយឬនៅ " Build ដាក់ដបស្រាចុះ ទាំងពេលនេះគេមានអារម្មណ៍ថាខ្លួនគេឈរលែងនឹងហើយ ដូចផែនដីវិលយ៉ាងម៉េចទេ ។

" ឯងនេះ នៅក្មេងទេ តែចិត្តសឿងគ្រាន់បើ ចាំមើលថាឯងទ្រាំបាន
ប៉ុនណ្ណាទៀត " Bible នាយក៏ដើរចូលមកជិត បៀវ ជាមួយនឹងស្នាមញញឹមចុងមាត់ ។

" លោកក៏មិនខុសពីពួកមនុស្សប្រុសទាំងនោះដែរ អាងអំណាចអាងលុយអាខ្លួនឯងជាអ្នកមាន ធ្វើអ្វីក៏បាន លោក...អួកៗ " Build នៅសុខៗមិនដឹងជា បៀវគិតអីក៏ស្រាប់តែនិយាយពាក្យនេះចេញមកទាំងដែលមុននេះនាយបំរុងនឹងដើរចេញទៅហើយ ។ Bible ងាកមកមើលរាងតូចដែលហ៊ាននិយាយថាអោយខ្លួនទាំងមិនដឹងថានេះគេជាប្រធានក្រុមហ៊ុនហើយក៏ជាម្ចាស់ក្លឹបមួយនេះដែលគេកំពុងតែធ្វើការអោយទេឬ បៀវ រៀបនឹងបន្តស្តីថាគេនាយបន្តទៀត តែនេះប្រហែលជា ឥទ្ធិពលស្រាបានជ្រៀបចូលខ្លួនគេហើយក៏មិនដឹងស្រាប់តែធ្វើបៀវ ច្រាលក្អួតរត់ចូលបន្ទប់ទឹកយ៉ាងលឿន ធ្វើឲនាយក្រាសយើងដឹងច្បាស់ បៀវ ពិតមិនចេះផឹកស្រាពិតមែន ។ ឃើញបែបនេះហើយនាយក៏ដើរមកអង្គុយនៅសាឡុងតាមធម្មតាវិញ ថាចាំមើលក្មេងចិត្តសឿងម្នាក់នេះខ្លាំងដល់កម្រិតណា ។

Continue Reading

You'll Also Like

2.6M 151K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.2M 64.3K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
4.3M 273K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
4M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...