MAKE YOU LOVE ME👉💝

By Yuri_sakiri

4.3K 408 31

«ឡានចាន់ ចាំខ្ញុំណាខ្ញុំនឹងត្រលប់មកវិញ» More

ផ្ដើមរឿង : ហេតុអ្វីទេវតាលេងសើចនឹងខ្ញុំបែបនេះ!!?
ភាគទី1 : អ្នកណាប្រើឲ្យនាងមកធ្វើបាបខ្ញុំមុននោះ
ភាគទី2 : ក្មេងក្បាលខូច
ភាគទី3 : លួចចេញទៅក្រៅ
ភាគទី4 : ឈឺលើសដើម
ភាគទី5 : លួងក្មេង
ភាគទី6 : យើងដែលកុហកឯងម្ដងណាទេ??
ភាគទី7 : ឆាប់ជាណាសំណព្វចិត្តរបស់ពូ
ភាគទី 8 : ក្មេងកំហូច
ភាគទី9 : ឃាតករ
ភាគទី11 : ការពិត
ភាគទី12 : អតិតកាល
ភាគទី13 : ជួបគ្នាម្ដងទៀត
ភាគទី14 : ខ្ញុំជាអ្នកបង្កើតគេ
ភាគទី15 : ប្រច័ណ្ឌ
ភាគទី16:បងមិនដោះលែងអូនឡើយ

ភាគទី10: យល់ច្រឡំ

142 11 0
By Yuri_sakiri

ក្រោយពេលមានរឿងនោះកើតឡើងមកហើយរាងមាំបានដាក់បញ្ជាឲ្យទាហានជាច្រើនឈរយាមការពាររាងតូចគ្រប់កន្លែង

ចំណែកឯនាយពេលនេះគឺកំពុងតែទទួលវិន័យដែលនាយមិនបានធ្វើរាជកិច្ចដ៏សំខាន់ឲ្យបានរួចរាល់និងយកវាមកឲ្យអធិរាជឲ្យត្រូវតាមការកំណត់នោះ

នាយក៏ត្រូវបានអធិរាជដាក់ទោសវាយមួយរយដំបងព្រមទាំងឃុំនាយនៅរាជដំណាក់ទ្រង់ដោយមិនឲ្យនាយមាំត្រលប់ទៅដំណាក់របស់នាយវិញ

«ហើយ!!ធុញណាស់បងស្រីឈីងៗពេលណាទើបខ្ញុំមានសេរីភាពវិញទៅ»រាងតូចសួរឈីងឈីង

«អ្នកប្រុសតូចនឹងមានសេរីភាពក្រោយពេលរាជបុត្រយាងត្រលប់មកវិញណា»ឈីងឈីងនិយាយឡើងជាមួយភ្នែកពោរពេញដោយកង្វល់ក្នុងចិត្តព្រោះតែនាងបានលាក់រឿងរាងមាំត្រូវទទួលទោសវាយមួយរយដំបងព្រមទាំងឃុំខ្លួននៅរាជដំណាក់របស់អធិរាជពីរាងតូចមិនឲ្យរាងតូចដឹងនោះទេ

ក្រឡេកមកមើលរាងមាំឯនេះវិញគឺនាយកំពុងតែត្រូវបានអធិរាជបង្ខំនាយឲ្យរៀបអភិសេកជាមួយព្រះនាងមានមានជាបន្ទាន់កាន់តែឆាប់កាន់តែល្អ

«បុត្របានបន្ទូលប្រាប់បិតាហើយមែនទេថាបុត្រមិនរៀបអភិសេកជាមួយស្រីពិសពុលម្នាក់នោះទេហេតុអ្វី បានជាទ្រង់បង្ខំទូលបង្គុំបែបនេះ»រាងមាំនិយាយបដិសេធ

«យើងធ្វើនេះក៏ដើម្បីទ្រង់ដែរក្រែងទ្រង់ចង់ការពារក្មេងនោះមែនទេប្រសិនបើទ្រង់មិនរៀបអភិសេកជាមួយនាង នាងនឹងនៅតែបន្តរកគ្រប់មធ្យោបាយដើម្បីសម្លាប់គេ»

«ហឹសទ្រង់កុំយកគេធ្វើជាលេសអីគឺទ្រង់ធ្វើបែបនេះក៏ដើម្បីពង្រឹងអំណាចខ្លួនឯងក៏មានបន្ទូលមកយ៉ាងណាទូលបង្គុំនៅតែបដិសេធ»រាងមាំនិយាយបដិសេធម្ដងហើយម្ដងទៀត

«ល្អបើទ្រង់ដឹងទៅហើយយើងបន្ទូលប្រាប់ទ្រង់ដោយត្រង់ចុះបើទ្រង់មិនរៀបអភិសេកជាមួយមានមានទេយើងនឹងដាក់រាជបញ្ជាឲ្យយកវួយអ៊ូសៀននោះទៅប្រហារជីវិតពីបទប៉ុនប៉ងសម្លាប់ព្រះនាងអនាគតព្រះជាយារបស់ទ្រង់»

«នេះទ្រង់!!»រាងមាំហាក់បីដូចជាទាល់តម្រិះហើយព្រោះ តែអធិរាជតែងតែគម្រាមយកជីវិតរាងតូចរហូតបែបនេះ

«បុត្រពិចារណាទៅយើងទុកពេលឲ្យបីថ្ងៃ»ថាហើយអធិរាជក៏ចាកចេញទៅ

«. . .»រាងមាំឈររឹងខ្លួនមិនកម្រើកទៅទីណាព្រោះតែអធិរាជដូចជាហួសហេតុពេកហើយហ៊ានយករាងតូចមកគម្រាមនាយបែបនេះ

ទើបតែកន្លងផុតទៅតែពីរថ្ងៃសោះពាក្យចចាមអារ៉ាមក៏បានចាប់ផ្ដើមលេចលឺពីមាត់មួយទៅមាត់មួយរហូត ដល់លេចលឺដល់រាងតូចដែលកំពុងរង់ចាំរាងមាំត្រលប់មកវិញ

«តើឯងលឺដែរទេថារាជបុត្រពួកយើងនឹងរៀបអភិសេកជាមួយនឹងព្រះនាងមានមាននៅថ្ងៃស្អែកនេះហើយ»

ប្រាវ*សំឡេងកែវតែធ្លាក់ពីដៃរបស់រាងតូចដែលទើបតែស្ដាប់លឺអ្នកបម្រើខាងក្រៅជជែកគ្នា

«នែ៎ពួកឯងចង់ស្លាប់ណាស់ឬបានជានិយាយរឿងអត់ប្រយោជន៍បែបនេះនៅទីនេះនោះ»

«ឲ្យពួកខ្ញុំសុំទោសផងមេការ»អ្ន្បម្រើដែលលួចជជែកគ្នានោះនិយាយហើយក៏បំបែកគ្នាទៅធ្វើការរៀងៗខ្លួនវិញ

«អ្នកប្រុសតូច កុំយកសម្ដីពួកគេដាក់ក្នុងចិត្តអីរាជបុត្រធ្វើបែបនេះក៏ព្រោះតែដើម្បីការពារអ្នកប្រុស»

«. . .»បន្ទាប់ពីមេការនិយាយហើយរាងតូចហាក់ដូចជាមិនបានស្ដាប់មេការនិយាយឡើយគេបានដើរត្រលប់មកបន្ទប់ខ្លួនវិញហើយក៏នៅតែក្នុងបន្ទប់មិនបានចេញទៅណាឡើយ

ក្រឡេកមកមើលមានមានឯនេះវិញបន្ទាប់ពីរាងមាំព្រមរៀបអភិសេកជាមួយខ្លួនតាមបញ្ជារបស់អធិរាជនាងសប្បាយចិត្តយ៉ាងខ្លាំងហើយទោះបីបែបនេះក្ដីនាងនៅតែមិនលើកលែងឲ្យរាងតូចដោយស្រួលៗឡើយ

«ស្ដាប់បញ្ជារបស់យើងប្រសិនបើវានៅក្នុងដំណាក់រាជបុត្រពួកឯងត្រូវរកឱកាសសម្លាប់វាភ្លាម ប៉ុន្តែបើវាមកទីនេះក៏រឹតតែល្អថែមទៀតឯងត្រូវមូលបង្កាច់វាឲ្យសមធ្វើឲ្យគ្រប់គ្នាយល់ថាវាជាជនក្បត់ពិតមែន»

«ក្រាបទូល ព្រះនាង»

«កុំឲ្យយើងខកបំណងដែលជួយពួកឯងពីលោកពូយើងឲ្យសោះមិនអញ្ចឹងទេពួកឯងនឹងស្លាប់»

ត្រូវហើយមនុស្សទាំងនេះជាមនុស្សដែលមកពីនគរឈីងដែលនគរនោះត្រូវបានអធិរាជឡានធ្វើសង្រ្គាមយក ឈ្នះដណ្ដើមទឹកដីមួយនោះបានសម្រេចកាលពីដប់ប្រាំពីរឆ្នាំមុន

«អ្នកប្រុសតូច កុំបែបនេះអីប្រសិនបើរាជបុត្រដឹងទ្រង់ប្រាកដជាមិនសប្បាយចិត្តឡើយ»ឈីងឈីងបាននិយាយលួងលោមបញ្ចុះបញ្ចូលរាងតូចឲ្យមកទទួល ទានអាហារព្រោះតែតាំងពីលឺអ្នកបម្រើទាំងនោះនិយាយគ្នាមកគេបានឃុំខ្លួនក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់មិនចេញមកលេងដូចមុនឡើយ

«. . .»ទោះបីជាឈីងឈីងនិយាយយ៉ាងណាពាក្យសម្ដីនោះមិនបានហោះចូលត្រចៀករាងតូចឡើយ

#ថ្ងៃថ្មីក៏បានឈានចូលមកដល់ហើយក៏ជាថ្ងៃមួយដែលមានមាននាងទន្ទឹងរង់ចាំយូរមកហើយដែរ

មនុស្សរបស់មានមានក៏បានរៀបចំដើម្បីចាប់ផ្ដើមសកម្មភាពព្រោះលឺថារាងតូចចេះវិជ្ជាគុណសម្លាប់មនុស្សមិនញញើតដៃឡើយ

«កុំឲ្យយើងអស់សង្ឃឹមឲ្យសោះ»មានមាននិយាយទៅកាន់ក្រុមឃាតករកំពូល

«ឯងត្រូវថែមមនុស្សការពារគេឲ្យបានល្អឲ្យច្រើនថែម ទៀតព្រោះថានាងគ្មានថ្ងៃលើកលែងឲ្យគេដោយងាយៗឡើយ»ចំណែកឯរាងមាំក៏ដូចគ្នាគេកំពុងតែបញ្ជាឲ្យអង្គរក្សសម្ងាត់ខ្លាំងពូកែទាំងអស់របស់នាយឲ្យទៅការពាររាងតូចដោយសារតែនាយដឹងថាមានមានបានយកមនុស្សរបស់នគរឈីងយកមកធ្វើជាឈ្នាន់ប្រសិន បើសម្លាប់រាងតូចមិនបានក៏ចោទប្រកាន់រាងតូចដែរ

«យើងចាំពួកឯងយូរហើយ»ក្រុមឃាតករពិតជាចេញសកម្មភាពលឿនពិតមែនអង្គរក្សរបស់រាងមាំទាន់ចេញទៅដល់ផងពួកគេក៏បានមកដល់មុនទៅហើយ

«ឆាប់ចាត់ការទ. . .»អ្នកដែលស្រដីបញ្ជាកូនចៅនោះពោលឡើងមិនទាន់នឹងចប់ប្រយោគផងក៏ត្រូវបានដេកដួលដោយស្នាដៃរាងតូចបាត់ទៅហើយ

«ចង់មកសម្លាប់យើងមែនទេវាមិនងាយដូចពួកឯងគិតឡើយ»រាងតូចបាននិយាយឡើងដោយកែវភ្នែកពោរពេញដោយកំហឹង

«សម្លាប់»ពាក្យមួយឃ្លាយ៉ាងខ្លីបានបន្លឺឡើងនៅលើដើមឈើនោះហើយក្រុមឃាតករទាំងនោះបានចាប់ផ្ដើមប្រយុទ្ធជាមួយរាងតូចទោះបីមនុស្សរបស់ពួកគេបានស្លាប់ក្រោមស្នាដៃរបស់រាងតូចជាច្រើនក៏ដោយ

«អាក!!»ពេលកំពុងតែប្រយុទ្ធជាមួយឃាតករទាំងនោះរាងតូចមិនប្រយ័ត្នក៏ត្រូវគ្រាប់ព្រួញមួយគ្រាប់ដោយដោយស្នាដៃមេក្រុមឃាតករនោះ

«អូយ~~ឈឺក្បាលណាស់!!អ្នកប្រុសតូច!!»ឈីងឈីងសន្លប់ដោយស្នាដៃរបស់រាងតូចក៏បានដឹងខ្លួនហើយនាងដឹងខ្លួនចំពេលគ្រាប់ព្រួញទីពីរកំពុងហោះសម្ដៅមករាងតូចម្ដងទៀតនាងបានរត់មកជួយរាំងគ្រាប់ព្រួញនោះទាន់

«អូ!!នេះរឺជាកំពូលអង្គរក្សដែលមានថ្វីដៃខ្លាំងពូកែនោះបានតែប៉ុណ្ណឹងទេឬហឹស»

«អ្នកប្រុសតូចឆាប់រត់ទៅនៅទីនេះទុកឲ្យខ្ញុំចាត់ការវិញអ្នកប្រុសត្រូវចាំថារាជបុត្រគ្មានថ្ងៃធ្វើឲ្យអ្នកប្រុសឈឺចាប់ឡើយ»ឈីងឈីងនិយាយក៏បានផ្ដល់សញ្ញាឲ្យកូនចៅខ្លួនចេញមក

«តែគេបានឲ្យខ្ញុំឈឺចាប់បាត់ទៅហើយ»

សូមរង់ចាំអានភាគបន្ត

សូមអធ្យាស្រ័យចំពោះកំហុសខុសឆ្គងឬពាក្យសម្ដីមិនសមរម្យមួយចំនួន និងការសរសេរអក្សរខុសក្បួនខុសលំដាប់ទាំងឡាយដែលកើតមានក្នុងសាច់រឿង

សរសេរដោយ:យូរី

យ៉ាងម៉េចដែរអ្នកអាន អានហើយភ្លាវអត់😔❤

Continue Reading

You'll Also Like

Fate By v xxxiri v

Short Story

21.2K 1.5K 12
"𝚆𝚑𝚎𝚗 𝚠𝚒𝚕𝚕 𝚝𝚑𝚎𝚢 𝚜𝚝𝚘𝚙 𝚑𝚊𝚝𝚒𝚗𝚐 𝚖𝚎 ?" 𝙰 𝟷𝟻 𝚢𝚎𝚊𝚛 𝚘𝚕𝚍, 𝚅𝚒𝚜𝚑𝚗𝚞 𝚊𝚜𝚔𝚎𝚍 𝚌𝚛𝚢𝚒𝚗𝚐 𝚑𝚒𝚜 𝚑𝚎𝚊𝚛𝚝 𝚘𝚞𝚝. "𝚆...
464K 1.5K 47
🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞
92K 3.9K 32
✿ a collection of short Indian love tales, binded with care and fates ✿
160K 6.5K 73
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩶Coming up [Ignore grammatical mistakes. I will improve my writing gradual...