អភូតហេតុស្នេហ៍(ចប់)

Par FANG-SIYOON

67.6K 3.7K 303

ព្រោះតែឧបហេតុមួយបានផ្លាស់ប្ដូរជីវិតក្មេងប្រុសម្នាក់ឲឆ្លងកាត់រឿងជាច្រើន ការបាត់បង់ ភាពឈឺចាប់ ការស៊ើបអង្កេត វែក... Plus

ភាគទី០១:កំពូលមនុស្ស
ភាគទី០២:អាពាហ៍ពិពាហ៍បង្ខំ
ភាគទី០៣:មិនចង់លែងដៃ
ភាគទី០៤:បាត់បង់អ្នកជាការបាត់បង់ដ៏ធំបំផុតសម្រាប់ខ្ញុំ
ភាគទី០៥:ការចាកចេញដោយមិនដាច់អាល័យ🙂
ភាគទី០៦:រឿងមិនទាន់ចប់
ភាគទី០៧:អ្នកសក់សជូនដំណើរអ្នកសក់ខ្មៅ
ភាគទី០៩:បំណងប្រាថ្នា
ភាគទី១០:ហ៊ានតមាត់
ភាគទី១១:ជួបឈ្លោះ
ភាគទី១២:ក្មេងបាតថ្នាក់
ភាគទី១៣:ខ្មោចលងទាំងថ្ងៃ
ភាគទី១៤:
ភាគទី១៥:ដំណើរកម្សាន្ត
ភាគទី១៦:បានជួបយមទូត
ភាគទី១៧:ចងចាំ
ភាគទី១៨:ចាប់ផ្ដើមពីលោកមុនចុះJeon Jungkook
ភាគទី១៩:គិតខុសឬត្រូវ
ភាគទី២០:សម្លាប់គេទៅល្អជាង
ភាគទី២១:ស៊ើបអង្កេត
ភាគទី២២:ប្រចណ្ឌ័
ភាគទី២៣:ឯងមានសាហាយមែនទេ
ភាគទី២៤:សាកក្បាច់ថ្មី
ភាគ២៥:អតីតកាលដ៏ឈឺចាប់
ភាគទី២៦:ក្ដីសុខ
ភាគទី២៧:បានគោលដៅ
ភាគទី២៨:ប្រចណ្ឌ័
ភាគទី២៩:តម្រុយបន្ថែម
ភាគទី៣០:លោកម្ចាស់ដូចជាបំភ័យក្មេងពេកហើយ
ភាគទី៣១:បន្ទប់សម្ងាត់
ភាគទី៣២:ឯងមានសង្សារនៅ
ភាគទី៣៣:បន្ទប់ក្រោយសាលា
ភាគទី៣៤:ស្ដាយបបួលដើរលេងថ្មី
ភាគទី៣៥:បែកគ្នា
ភាគទី៣៦:បងស្រឡាញ់អូន
ភាគទី៣៧:កូនល្ងង់
វិភាគលេងៗ
ភាគទី៣៨:ការពិតគ្រប់យ៉ាង
ភាគទី៣៩:៦ឆ្នាំចាញ់១ខែ
ភាគទី៤០:ភាពឈឺចាប់ដែលលាក់ទុក្ខ
ភាគទី៤១:ចាប់ខ្លួន
ភាគទី៤២:សម្លាប់មនុស្សអាក្រក់
ភាគទី៤៣:ផាំង💥
ភាគទី៤៤:អាចហៅឈ្មោះអូនបានទេ
ភាគទី៤៥:អូនគឺTaeV
ភាគទី៤៦:បងសុំទោស
ភាគទី៤៧:បងអាចក្បត់អូនទេ
ភាគទី៤៨:បងប្លែក
ភាគទី49:លែងលះ
ភាគទី50:សុចចិត្តឲគេថាខ្ញុំល្ងង់
ភាគបញ្ចប់
សម្រាយបន្ថែម

ភាគ០៨:យមទូតល្អ

1.4K 69 9
Par FANG-SIYOON

អភូតហេតុស្នេហ៍

កំពុងតែសប្បាយដៃក្នុងការសម្លាប់ឃាតករផ្ដាច់ជីវិតខ្លួន ធ្វើឲអនាគតដ៏វែងឆ្ងាយត្រូវបញ្ចប់ ស្របា់តែលេចនូវវត្តមានរបស់មនុស្សម្នាក់ទៀត

<ហេតុអីនៅទីនេះមានអ្នកស្លាប់ដល់ទៅពីរអ្នកចឹង ហើយម្នាក់ណាដែលខ្ញុំត្រូវមកយកព្រលឹងទៅ >កំពុងតែឈ្លោះគ្នាសុខៗស្រាប់តែលេចចេញបុរសម្នាក់មកឈរនៅចន្លោះកណ្ដាលនៃមុខពួកគេ

<សួស្តី!ខ្ញុំយមទូតJung HoSokលេខរៀងទី១២៥មកពីក្រុមហ៊ុនឋាននរកអ្នកទាំងពីរអាចហៅខ្ញុំថាJ-hopeបាន>និយាយចប់យមទូតរូបស្រស់យើងក៏ដកនាមប័ណ្ណហុចឲពួកគេទាំងពីរជាមួយស្នាមញញឹមដ៏ស្រស់ប្រៀបដូចព្រះអាទិត្យរបស់គេ

"ឆុយ!សម័យឥឡូវគេupdateសូម្បីតែឋាននរកក៏មានក្រុមហ៊ុនដែរ"គ្រាន់ឮឲរាងតូចហួសចិត្តជាខ្លាំងថាឋានមនុស្សទៅគេupdateសូម្បីតែឋាននរកក៏មិនឲចាញ់ចិត្តដែរ 🥴

<អ រកឃើញហើយគឺម្នាក់នេះ>ក្រោយពីអូសIPadខ្លួនមួយសន្ទុះហើយគេក៏រកឃើញវិញ្ញាណដែលគេត្រូវយក ហើយក្នុងនោះយើងក៏ឃើញមានឈ្មោះនិងរូបរបស់TaeVដែលបានគ្រីសនៅក្នុងនឹងដែរ មានន័យថាយករួចហើយ គ្រាន់តែមិនដឹងថាទៅលុបលាងកម្មឬយ៉ាងម៉េច

<Park Dahyungជីវិតរបស់លោកត្រូវបានអស់ហើយ ពេលនេះដល់ពេលដែលលោកត្រូវទៅលុបលាងបាបដែលបានសាងនៅឋានមនុស្សជាពិសេសគឺលោកត្រូវមានបាបបន្ថែមមួយកម្រិតទៀតដោយសារលោកសម្លាប់ខ្លួនឯង ដល់ពេលហើយទៅឋាននរកជាមួយខ្ញុំ>

<អរគុណលោកហើយដែលលោកបានកំដរពេលចុងក្រោយខ្ញុំ>ថាហើយវិញ្ញាណគេក៏ត្រូវទាញចូលក្នុងIpadរបស់យមទូតសង្ហាបន្ទាប់មកក៏លោតសញ្ញាគ្រីសដូចអ្នកមុនៗ

<រួចរាល់!ទីបំផុតខ្ញុំបំពេញភារកិច្ចរួចរាល់ហើយ ឡាឡា>គ្រាន់តែចប់ភារកិច្ចភ្លាមគេក៏ច្រៀងភ្លេត ចំណែកឯTaehyungកំពុងគាំងសម្លឹងIpadដោយក្រសែភ្នែកមុតស្រួចនេះវាតូចណាស់តែដាក់វិញ្ញាណបាន ឡូយហា៎

<ហាហា ~ទីបំផុតខ្ញុំបានបើកលុយនិងទៅវិស្សមកាលមុនអា១២៣ហាសហាគ្រាន់តែគិតក៏សប្បាយចិត្តដែរ~ហេហេ~>យមទូតរូបស្រស់ច្រៀងសប្បាយអរកាលបើការងារខ្លួនរួចមុនពេលកំណត់បែបនេះ លុយក៏បានបើកមកចាយដែរ ហើយមានពេលសម្រាកបានយូរទៀត

<ហេក!broចុះខ្ញុំទុកនៅកន្លៀតណា>ឃើញសប្បាយអរយូរហើយហាក់មិនខ្វល់ជាមួយវត្តមានខ្លួនសោះ បើថាចាប់ៗឲហើយកុំមកធ្វើដូចគ្មានរូបរាងបែបនេះ គេមិនចូលចិត្ត😾

"អឹស ភ្លេចថានៅវិញ្ញាណមួយទៀត!ថ្ងៃនេះស្លាប់ដល់ទៅបីនាក់ខុសពីអ្វីដែលបានព្រៀងទុក គួរធ្វើម៉េចទៅខ្ញុំ ចប់ហើយប្រាក់រង្វាន់ ដំណើរកម្សាន្តហឹកហឺ"គ្រាន់តែឮសម្លេងភ្លាមស្នាមញញឹមអម្បាញ់មិញក៏រលុបបាត់នៅត្រឹមទឹកមុខដែលចង់យំពេលនេះគេស្រមៃឃើញរូបភាពលុយហោះចោលគេបាត់ហើយ ហា៎លុយ💸កុំទៅចោលខ្ញុំអី

<កុំបារម្ភអី ឯងមិនទាន់អស់ជីវិតទេ ថ្ងៃនេះគ្រាន់តែជាឧបទ្ទវហេតុបុ៉ណ្ណោះ>យមបាលរូបស្រស់ល៎មុខមកជិតគេព្រមទាំងយកដៃដាក់លើស្មាជាការលើកទឹកចិត្ត គេមិនទាន់ស្លាប់វាជាឧបទ្ទវហេតុដូច្នេះខ្លួនមិនអាចយកវិញ្ញាណគេទៅឡើយ

<ពិត ពិតមែនហី>នេះពិតឬ គេមិនទាន់ស្លាប់មែនឬ អាចឹងបានគេថាពេលនៅរស់យើងត្រូវសាងបុណ្យឲបានច្រើនព្រោះកុសលទាំងនោះនឹងតាមការពារថែរក្សាយើងពីរឿងអាក្រក់នៅពេលក្រោយ ដូចពេលនេះចឹង

<ខ្ញុំមិននិយាយលេងទេ ឯងអាចមានជីវិតរស់នៅបានធម្មតាចឹង>J-hopeផ្ដល់ស្នាមញញឹមដែលគួរឲទុកចិត្តដល់រាងតូច ធ្វើឲគេញញឹមតាម ស្នាមញញឹមរបស់យមទូតរូបនេះធ្វើឲគេមានអារម្មណ៍ថាពិភពលោកស្រស់បំព្រង

<អរគុណលោកណាស់ លោកមិនត្រឹមតែជាយមទូតដែលសង្ហានោះទេថែមទាំងជាយមទូតដ៏ល្អនិងយុត្តិធម៌ទៀត>រាងតូចញញឹមសរសើរទៅJ-hope គេពិតយមទូតដ៏ល្អរកគ្មានមែនហឹក🤧.តែទឹកមុខដែលមានស្នាមញញឹមដ៏ស្រស់អម្បាញ់មិញប្ដូរទៅជាទឹកមុខកាចសាហាវគ្រាន់តែឮឃ្លាដ៏គួរឲចង់បោកក្បាលនឹងពូកឲស្លាប់មិនបាច់រស់

<ឆាប់ចូលរាងកាយឯងវិញមក>
j hopeដើរទៅលុតជង្គង់ម្ខាងហើយលាដៃឲរាងតូចចូលរាងកាយវិញទាំងស្នាមញញឹម

<ខ្ញុំសុំដកពាក្យដែលសរសើរលោកអម្បាញ់មិញ ហើយលោកឯងអត់មានបើកគ្រាប់ភ្នែកមើលទេហី ភ្នែកខ្ញុំឡើងលានចេញក្រៅ ហើយនៅក្បាលទៀត...ងាប់វិញល្អជាង>ឃ្លាដំបូងរាងតូចនិយាយធម្មតាជាមួយទឹកមុខសើចមិនសម🥴តែឃ្លាបន្ទាប់គឺដល់ថ្នាក់យមទូតរូបស្រស់យើងយកដៃខ្ទប់ច្រៀក

<អឺមែន បើឯងរស់វិញប្រាកដជាគេគិតថាឯងជាZombieហើយ>J hopeក្រោយឱនមុខមើលហើយទើបយល់ស្របនូវសម្ដីរាងតូច ដោយធ្វើទឹកមុខcuteៗដែលគួរឲស្រឡាញ់សម្រាប់Armyតែគួរឲចង់ទាត់ចំពោះរាងតូច

<ចឹងប្រើរាងកាយប្រុសម្នាក់នេះទៅ>តើយមទូតនេះមានសតិស្មារតីធម្មតាដែរឬអត់បានជាពេលនិយាយអីមកដូចមិនគិតសោះ

<លោកថាទៅ>និយាយនឹងអត់មើលទេដឹងរាងកាយនឹងមិនខុសពីរាងកាយគេផង បានតែនិយាយមែន

<លោកមិនអាចជប់ឲខ្ញុំមានរូបរាងដូចដើមបានទេហ៎>បើថាជាយមទូតមានសិល្ប៍ជប់ឲរូបរាងគេស្អាតបាតវិញមកវាចប់រឿងបាត់ហើយ

<មិនអាចទេ លោកយមរាជមិនបានឲវេទមន្តនោះមកខ្ញុំទេ>គេមាននាទីត្រឹមជាអ្នកយកវិញ្ញាណ គ្រាន់តែមានថាមពលលើសពួកវិញ្ញាណដទៃប៉ុណ្ណោះគ្មានសិទ្ធិជប់ឲអ្នកណាម្នាក់រស់ឡើយ

<អូ!មែនហើយគឺមានរាងកាយមួយទៀតដែលទើបតែស្លាប់មុននេះ មកនេះទៅជាមួយខ្ញុំ>ថាឲក៏បំបាំងកាយបាត់ទៅជាមួយរាងតូច

∆មន្ទីរពេទ្យ

<នេះឬរាងកាយដែលលោកថា>មកដល់បន្ទប់សង្គ្រោះភ្លាមរាងតូចឃើញគិលានុបដ្ឋាយិកាកំពុងសម្អាតសាកសពតូចច្រលឹងដែលស្អាតដូចមនុស្សស្រីទោះបីជាគេស្លាប់ហើយក៏ដោយក្ដីក៏រាងកាយនៅតែស្រស់ស្អាត

<ត្រូវហើយ ឆាប់ចូលទៅ>គេព្យាយាមរុញឲអ្នកខាងនោះចូលតែមើលទៅដូចជាគ្មានប្រយោជន៍ទេ ខ្លាចថាបើទុកយូរវាអាចបង្កភាពភ្ញាក់ផ្អើលដល់មនុស្សពេក

<តែនេះគឺជារាងកាយអ្នកដទៃទេ តើមិនមានវិធីផ្សេងទេហី>គេមិនចង់រស់ក្នុងនាមជាអ្នកដទៃទេគេចង់រស់ជាខ្លួនឯងធ្វើអីដែលខ្លួនចូលចិត្ត

<មិនមានទេ ឥឡូវសម្រេចចិត្តទៅថាឯងចង់រស់នៅបន្តឬធ្វើជាវិញ្ញាណអនាថាដែលត្រូវវិញ្ញាណដទៃតាមស្រូបព្រលឹងដើម្បីបានរស់នៅបន្តព្រោះថាឯងមិនទាន់អស់ជីវិតដូច្នេះគឺមានចំហាយបរិសុទ្ធអាចមានជីវិតឡើងវិញបានបើមានរាងកាយឲជំនួស>
J-hopeនិយាយដោយទឹកមុខមាំបញ្ជាក់ថាគេនិយាយពិតមិនបានលេងសើច គេនិយាយត្រូវហើយបើមិនចូលនឹងត្រូវក្លាយជាវិញ្ញាណអនាថាហើយត្រូវតាមធ្វើបាបដោយវិញ្ញាណផ្សេងទៀតដើម្បីបានចំហាយបរិសុទ្ធដែលអាចឲពួកគេរស់នៅបន្តដោយគ្រាន់តែចូលជំនួសក្នុងរាងកាយអ្នកដទៃ គឺtaeប្រឈមនិងការរលាយព្រលឹង

<ខ្ញុំ...ខ្ញុំ>គេហាក់រារែកជាខ្លាំងចិត្តចង់រស់បន្តព្រោះមានរឿងជាច្រើនដែលមិនទាន់ធ្វើតែក៏មិនចង់រស់ក្នុងនាមជាអ្នកដទៃ






Continuer la Lecture

Vous Aimerez Aussi

1.9M 141K 63
"ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြား အလွှာပါးပါးလေးကိုဖြတ်ကျော်ခါနီးမှာမှ ငါမောင့်ကိုစွန့်လွှတ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်၊ လူတွေက သံသရာမှာ ရေစက်ရယ်၊ဝဋ်ကြွေး...
681K 26.5K 74
Lilly found an egg on a hiking trip. Nothing abnormal on that, right? Except the egg was four times bigger than supposedly the biggest egg in the wor...
3.1M 256K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
431K 41.3K 32
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...