ពន្លឺស្នេហ៍ក្បែរសាតាន(Comple...

By DsFd84

281K 18.6K 1.3K

JEON JUNGKOOK // KIM TAEHYUNG More

ភាគ:01 « ពន្លឺស្នេហ៍ក្បែរសាតាន »
ភាគ:02 « លោកចន~ »
ភាគ:03 « សាកទេ »
ភាគ:04 « ខ្ញុំមិនព្រម!!! »
ភាគ:05 « សម្ដីយើង មើលទៅគ្មានប្រសិទ្ធភាពសោះ »
ភាគ:06 « ប៉ាៗហិហិ~ »
ភាគ:07« ស្រែកអីកេរិ៍្តឯងនិងយើងវាដូចគ្នាទេ!! »
ភាគ:08 « កុំមើលស្រាលភាពអត់ធ្មត់របស់យើង»
ភាគ:09 : «ថេយ៍ចង់អោបលោកម្ចាស់»
Coming soon...!
ភាគ:10«មឹមទៅហើយឈប់ខឹងថេយ៍»
ភាគ:11 «ហើយម៉េចក៏សម្លឹងថេយ៍ងាកមុខចេញភ្លាម!!»
ភាគ:12 «យើងច្បាស់ជាថ្នម🔞»
ភាគ:13 «បាញ់ឲងាប់ទៅ!»
ភាគ:14 «យើងស្អប់ឯងគីម ថេយ៉ុង!»
ភាគ:15 «ប្រពន្ធតូច»
Coming soon...!
ភាគ:17«ដឹងថាធ្វើបែបនេះលទ្ធផលវាមិនល្អទេហ្ហឹម!!»
ភាគ:18 «កូនកញ្ជ្រោងកំពូលល្បិច⚠️»
ភាគ:19 "គួរសង្ស័យ"
ភាគ:20"ឯងជាអ្នកណា!? "
ភាគ:21"លោកចនខ្ញុំខ្លាច"
ភាគ:22 "បាត់ប្រពន្ធ"
ភាគ:23 «អូនសុំទោស»
ភាគ:24 "មនុស្សដំបូងបំផុតដែលយើងស្រឡាញ់"
ភាគ:25 "កូនម្ទេសតូច"
ភាគ26 : "ញេញហើយ ហឹសទៀត"
ភាគ:27 "អត់លុយទេ តែមានកាត"
ភាគ:28 "អ្ហា៎~~ញ៉ាញ់ៗ"
ភាគ:29 "គាត់គួរឲចាប់អារម្មណ៍ ខ្ញុំចង់បានគាត់"
ភាគ:30 "បងស្រលាញ់អូនកូនម្ទេសតូច"
ភាគ:31 "អូនដូចជាអស់អីស្លៀកហើយ?"
ភាគ32"ថេហ៍ៗហា៎baby~"
ភាគ:33«ផែនការសង្ងាត់»
ភាគ:34"យល់ព្រមធ្វើជាពន្លឺ យល់ព្រមធ្វើជាដួងផ្កាយរបស់បង"
ភាគ:35 "លើកនេះយើងចាញ់ តែលើកក្រោយមិនប្រាកដទេ"
ភាគ:36"ខានជួបគ្នាយូរហើយ ជុងហ្គុក"
ភាគ:37"យើងបារម្ភអូនណាស់"
ភាគ:38 "ទ្រង់ស្គាល់គេទេ?"
ភាគ:39 «លោកបង្ខំយើងដោយខ្លួនឯង»
ភាគ:40 «អូសក្បាលនាងចេញមក!!!»
ភាគ:41 «កុំអីទុកជីវិតឲយើងផង»
ភាគ:42 «ចៅយើង កូនយើង!!»
ភាគ:43 «គ្រាប់ម្ទេស គ្រាប់សណ្ដែក»
ភាគ:44 «អេតាសីុវិលអូននិងបង»
ភាគ:45 «ខ្ញុំជាកូនរបស់គាត់»
ភាគ:46+47«ជឿជាក់បង កាន់ដៃបង»
ភាគ:48 «លោកពូអាក្រក់!»
ភាគ:49 «ចាស់ឯណាសង្ហារចឹង?»
ភាគ:50 «ឈប់លោតទៅងាប់យើងឥឡូវហើយ!»
ភាគ:51«ទាំងឪទាំងកូនចរិកអាក្រក់ដូចគ្នា»
ភាគបញ្ចប់
Trailer

ភាគ:16 «គួរឲចាប់អារម្មណ៍»

5.2K 346 35
By DsFd84

មិនមែនសុខៗជុងហ្គុកស្រាប់តែអនុញ្ញាតឲវត្តមានរបស់ហាន ហ្គូយ៉ុន ដែលជាកូនសត្រូវធំរបស់នាយអាចបង្ហាញខ្លួនឡើងនៅក្នុងភូមិគ្រឹះបានដោយងាយយ៉ាងនេះទេ វាសុទ្ធតែមានហេតុផល ហើយកាលដែលនាយប្រងើយកន្តើយនិងថេយ៉ុងនោះក៏ជាហេតុផលមួយចាំបាច់ត្រូវធ្វើផងដែរ ដើម្បីសុវត្ថិភាពគេនាយត្រូវធ្វើបែបនេះទើបនាងមិនអាចមានគំនិតអាក្រក់លើថេយ៉ុងរបស់នាយបាន។

«ស្ហឺត!ឈប់យំអន់ចិត្តបានហើយអូនយំឡើងហើមភ្នែកដូចឃ្មុំតិចហើយមើលចុះហឹុសៗ»

តាមស្ដាប់មើលនេះគឺជាសំឡេងនាយសាតានដែលកំពុងពោលពាក្យលួងលោមបណ្ដូលចិត្តនាយឲឈប់យំ ដោយសារគេនៅតែមិនព្រមបាត់នៅតែយំរងាស់ដណ្ដឺតអណ្ដកដាក់នាយឲលួងជារើយៗ យំឡើងចង់លិបភ្នែកទៅហើយមិនដឹងជាអន់ចិត្តអន់ថ្លើមអ្វីម្ល៉េះទេ !ឱប្រពន្ធតូចអើយបងបោះអូនតាមបង្អួចទៅបាត់ឥឡូវហើយ។

«អ្ហឹកៗថេយ៍~ថេយ៍ហ្ហឺថេយ៍រកកន្លែងឈប់មិនឃើញទេហ្ហឺៗ~»ថេយ៉ុង តបទៅនាយទាំងដកចង្ការមាន់ចិត្តចង់ឈប់យំតាំងពីដំបូងតែចេះតែរកកន្លែងឈប់មិនឃើញ ទឹកភ្នែកហ្នឹងក៏ដូចចិត្តទៀតគ្រាន់តែពេបមាត់បន្តិចសោះហូរមានចង់លេចខ្លួន។

«ហឹុសៗជុប៎កុំយំ»ជុងហ្គុក បានត្រឹមអស់សំណើចនិងចាប់ផ្ងើយមុខតូចច្រមិចរបស់គេឡើងសឹមទម្លាក់បបូរមាត់ថើបផ្ដិតទឹកភ្នែកនៅលើរង្វង់មុខប៉ោងៗនោះថ្នមៗមិននិងទាញគេឲចូលមកគេងលើទ្រូងនាយដោយមាននាយជាអ្នកអង្អែលសក់និងខ្នងដើម្បីលួងលោម មិនយូរប៉ុន្មានសំឡេងដង្ហក់ក៏ស្ងាត់បន្តិចម្ដងៗរហូតដល់បាត់ឈឹងជុងហ្គុកអោនមុខសម្លឹងមើលក្មេងចិត្តច្រើនបន្តិចក៏ឃើញថាគេគេងលក់ហើយថែមទាំងសំបោរហូរតាមច្រមុះចុះប្រតាក់ពេញអាវនាយថែមទៀត តែនាយបែរជាគ្មានអារម្មណ៍ថាខ្ពើមរអើងឬខឹងគេបន្តិចឡើយ ហេតុអី? តើនាយពិតជាពេញចិត្តនិងក្មេងដែលគ្មានប្រវត្តិរូប មិនដឹងសូម្បីវង្សត្រកូលច្បាស់លាស់នេះមែនឬ?

«ក្មេងកំហូច»ជុងហ្គុក បន្លឺតិចៗក្បែររង្វង់មុខស្រស់ស្អាតរបស់គេមុននិងអោនមុខថើបលើថ្ងាស់គេមួយខ្សឺត សឹមដាច់ចិត្តចាកចេញទៅចាត់ការការងាររបស់នាយវិញ។

«ម៉ាប្យុង!»
ចុះមកដល់ជុងហ្គុកក៏ហៅរកមនុស្សជំនិតភ្លាម។

«បាទលោកម្ចាស់»ម៉ាប្យុង

«អ្នកខាងនោះយ៉ាងម៉េចហើយ?»

«នៅទេលោកម្ចាស់ ពេលនេះកំពុងបញ្ជូនកូនចៅតាមរកអ្នកនាងហ្គូយ៉ុនសឹងឆ្កួតម្នាក់ៗហើយទាន»ម៉ាប្យុង

«ហឹុស!!ឆ្លៀតពេលវាកំពុងវឹកវរយើងគួរឲអំណោយវាខ្លះហើយត្រូវទេ?»

«លោកម្ចាស់ចង់ធ្វើយ៉ាងម៉េចបន្តទៀត?»

«ដាក់គ្រាប់បែកបង្កប់ក្នុងកាសីុណូរបស់វា មានប៉ុន្មានដាក់កម្ទេចឲខ្ទេច!!»ជុងហ្គុក ញញឹមចុងមាត់តិចៗប៉ុណ្ណឹងវាមិនអាចធ្វើឲនាយសប្បាយចិត្តបានទេ វានៅស្ទើរណាស់បើធៀបនិងអ្វីដែលហាន យ៉ុងសីុក បានធ្វើមកលើនាយ។

«បាទលោកម្ចាស់ខ្ញុំនិងទៅធ្វើភ្លាម»

«ឈប់សិន!!ស៊ូហ្យុងនៅឯណា?»

ម៉ាប្យុងទត់ដំណើរបន្តិចបែរមកតបជាមួយជុងហ្គុកតាមត្រង់ឥតលាក់លៀមអ្វីបន្តិច ព្រោះនេះគឺជាចរិករបស់គេ។

«គេកំពុងដាក់ទោសមនុស្សដែលជាដើមហេតុធ្វើឲលោកម្ចាស់ស្ដីបន្ទោសពួកយើងថ្ងៃមុន»

តបចប់ម៉ាប្យុងម៨នបាននៅបន្តនោះទេនាយអោនក្បាលចុះបន្តិចនិងបែរខ្លួនចាកចេញទុកឲជុងហ្គុកអង្គុយអស់សំណើចនិងអាល្អិតទាំងពីរនាក់នេះ។

«ធ្វើចុះបើសិនធ្វើហើយពួកឯងសប្បាយចិត្ត តែត្រូវចាំថាវត្តមានរបស់គេមិនអាចបង្ហាញឡើងចំពោះមុខថេយ៉ុងនោះទេ!»

«បាទលោកម្ចាស់!!»

ម៉ាប្យុងចាកចេញមិនបានប៉ុន្មានវត្តមានស្រីស្រល់ហ្គូយ៉ុនក៏បង្ហាញឡើង នៅចំពោះមុខនាយ នាងមកជាមួយទឹកស្នាមញញឹមស្រាលស្រទន់ជាមួយនិងសម្លៀកបំពាក់សាមញ្ញៗប៉ុន្តែតម្លៃរបស់វាមិនអាចនិងថាសាមញ្ញដែរនោះទេ ទាំងការរៀបចំស្លៀក និងការតុបតែងខ្លួននិងសម្ដីសម្ដៅរបស់នាងអាចនិយាយបានថាវាមិនដូចអ្វីដែលនាយបានគិតនោះទេគឺវាផ្ទុយស្រឡះតែម្ដង។
*គួរឲចាប់អារម្មណ៍
«តើបន្ទប់យ៉ាងម៉េចដែរ ត្រូវចិត្តអ្នកនាងឬអត់?បើសិននៅមិនបានឬមានបញ្ហាអីអ្នកអាចប្រាប់ទៅមេដោះឬអ្នកចាត់ការនៅទីនេះបានពួកគេនិងរៀបចំតាមតម្រូវការរបស់អ្នកនាង»

«ចាស៎មិនអីលោកចន ខ្ញុំមកស្នាក់នៅទីនេះទុកថារំខានលោកពេកទៅហើយតែយ៉ាងណាខ្ញុំក៏សុំអរគុណណាស់ដែលលោកចនយកចិត្តទុកដាក់និងខ្ញុំយ៉ាងនេះ»ហ្គូយ៉ុន ញញឹមតិចៗទៅកាន់នាយដែលមើលទៅវាកាន់តែទាក់ទាញ ។

នាងមិនដឹងថានាយធ្វើបែបនេះមានបំណងអី្វលើនាងនោះទេ ព្រោះគ្រាន់តែចុះពីលើយន្តហោះភ្លាមលេខទូរស័ព្ទប៉ានាងក៏ស្រាប់តែខលចូលមកហើយក៏ប្រាប់ថាមានបញ្ហាគាត់បានពឹងមិត្តឲមកយកនាងទៅស្នាក់នៅទីនោះមួយរយះល្មមដោះស្រាយបញ្ហាបាន ចំណែកនាងមិនទាន់និងបានតបផងប្រព័ន្ធទូរស័ព្ទស្រាប់តែកាត់ផ្ដាច់ មិនប៉ុន្មាននាទីបន្ទាប់វត្តមាននាយ គឺចន ជុងហ្គុក ដែលគ្រប់គ្នាល្បីថាជាមនុស្សឈាមត្រជាក់ ស្ងប់ស្ងាត់ សាហាវឃោរឃៅនិងផ្ដាច់ការបំផុតស្រាប់តែបង្ហាញ់វត្តមានឡើងចំពោះមុខនាងព្រមទាំងបញ្ចេញកាយវិការខុសពីអ្វីដែលនាងបានដឹងឮទាំងស្រុង បើបែបនេះតើនាងអាចជឿលើពាក្យចចាមម្រាមទាំងនោះដែរទេ បើមនុស្សប្រុសដែរកំពុងនៅចំពោះមុខនាងកំពុងបញ្ចេញកាយវិការខ្វល់ខ្វាយនិងនាងនោះ?

«មិនអីទេ ខ្ញុំពេញចិត្តនិងផ្ដល់ឲបើសិនអ្នកនាងត្រូវការ»ជុងហ្គុក ញញឹមតបទៅនាងស្រាលៗខណ:ឯក្រសែភ្នែកទាំងពីសម្លឹងមើលគ្នាមិនដាក់។

«អញ្ចឹងបើសិនលោកចនមិនយល់ទាស់ តើខ្ញុំអាចសុំដើរមើលជុំវិញបរិវេណទីនេះបានដែរទេ»

«ប្រាកដជាបាន»

«អរគុណលោកចនណាស់ អញ្ចឹងខ្ញុំសុំទៅ~»

«ឈប់សិន!ចាំយើងជាអ្នកនាំអ្នកនាងដើរមើលដោយផ្ទាល់ចុះ»ជុងហ្គុក មិនឲនាងនិយាយចប់ទាន់នាយក៏កាត់ដោយក្រោកឡើងទាញសម្រួលសម្លៀកបំពាក់និងក្រវ៉ាត.កឲរៀបរយ។

«អរគុណណាស់ ប៉ុន្តែខ្ញុំមិនចង់រំខានលោកចននោះទេ»

«មិនរំខានទេ ព្រោះយើងពេញចិត្ត»ជុងហ្គុក តបឃ្លានេះធ្វើឲហ្គូយ៉ុនឮហើយបានត្រឹមញញឹមស្រាលៗតបទៅកាន់នាយដដែល ដែលវាកាន់តែធ្វើឲនាយចង់ដឹងនិងស្គាល់ពីនាងកាន់តែខ្លាំង យល់ថានាងគួរឲចាប់អារម្មណ៍ណាស់ នាយក៏ចង់ដឹងថានាងនិងធ្វើយ៉ាងមិចបន្តទៀតដែរ។

«បើសិនជាបំណងលោកចនទៅហើយ អញ្ចឹងខ្ញុំក៏មិនប្រកែកដែរ»ហ្គូយ៉ុន ញញឹមស្រាលៗដែលជុងហ្គុកមិនតបបន្តនាយបែរខ្លួនបង្រុងនិងដើរនាំមុខប៉ុន្តែក៏ត្រូវបែរខ្លួនមកវិញតាមការហៅរបនាង។

«ឈប់សិន! គឺក្រវ៉ាត់.កលោកចនវៀចហើយ»និយាយចប់នាងក៏ចូលមកសារេឲនាយ យ៉ាងយកចិត្តទុកដាក់ដែលកាយវិការនេះឲជុងហ្គុកហាក់មានអារម្មណ៍ថាចម្លែកសម្រាប់នាយ ប៉ុន្តែនៅពេលក្រលៀលភ្នែកទៅខាងលើអារម្មណ៍ដែលចម្លែកមុននេះវាបានរលាយបាត់តាមទឹកភ្នែករបស់ប្រពន្ធតូចរបស់នាយដែលកំពុងអោបតុក្កាតាសម្លឹងមកនាយទាំងទឹកភ្នែករហាម។

[ 𝐓𝐨 𝐁𝐞 𝐜𝐨𝐧𝐭𝐢𝐧𝐮𝐞♡︎♡︎ ]
+ភ្នែកអេតមីនមិនទាន់ជាទេ តែអេតមីនមិនចង់ឲអ្នកទាំងអស់គ្នារងចាំ ព្រោះអេតមីនដឹងថាកាលដែលរងចាំគេគឺមិនស្រួលទេ ដូច្នេះអេតមីនគ្រាន់តែចង់ឲអ្នកទាំងអស់គ្នាយល់ ហើយក៏ឲអេតមីនមកវិញត្រឹមការចុច vote និងពាក្យខមិនសាច់រឿងខាងក្រោមគឺគ្រប់គ្រាន់ហើយសម្រាប់អេតមីន។ អរគុណ🙏💜

Continue Reading

You'll Also Like

7.1K 978 22
Jungkook Atlas Francis - Taehyung Rowan Elliot
226K 13K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
286K 49.4K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
152K 5.1K 33
Taekook Warning fic