My Omega"♡" (Complete)

Tae_Bearr06 tarafından

30.2K 1.6K 12

ស្នេហាដែលផ្តើមឡើងដោយសារការចាប់ជម្រិតយកទៅបង្កាត់យកកូន ពីពួករកស៊ីខុសច្បាប់ Daha Fazla

ផ្តើមរឿង
Part 2: បទពិសោធន៍ពេញខ្លួន
Part 3 : កុំអីចេញពង
Part 4 :
part 5 : ហេតុអ្វីខ្ញុំត្រូវខ្វល់
part 6 : មានផ្ទៃពោះ
Part 7 : ជួយប្រពន្ធខ្ញុំផង
Part 8 : ភារកិច្ចដែលត្រូវបំពេញ
ភាគទី10 : បែកទឹកភ្លោះ
Part11: ស្អីគេសើមៗ
(ភាគបញ្ចប់) សុភមង្គលគ្រួសារ

Part 9 : ពិការ

2K 110 0
Tae_Bearr06 tarafından

ព្រឹកថ្ងៃថ្មីមកដល់យើងឃើញមានប្តីប្រពន្ធថ្មោងថ្មីមួយគូកំពុងឱបគ្នាយ៉ាងស្អិតរមួតដូចជារៀបនឹងឃ្លាតគ្នាអញ្ចឹង។ ជុងហ្គុកឈរឱបថេហ្យុងនៅមាត់ទ្វាភូមិគ្រឹះមុននឹងនាយត្រូវបែកប្រពន្ធមួយរយ:ពេលខ្លីដើម្បីទៅបំពេញភារកិច្ចរបស់ខ្លួន។

<< អូនត្រូវមើលថែខ្លួនឯងណា កុំគេងយប់ជ្រៅពេក កុំញុាំអាហាផ្តេសផ្តាស ជាពិសេសនោះឈប់រត់ដូចម្សិលមិញទៀត បងនៅភ័យមិនទាន់បាត់ទេ >> ដៃម្ខាងឱបភរិយា ដៃម្ខាងទៀតអង្អែលក្បាល និយាយផ្តាំប្រពន្ធបណ្តូលចិត្តគ្រប់បែបយ៉ាង ។

<< ឯ កូនប៉ាទាំងពីរក៏ដូចគ្នា កុំធ្វើបាបប្រពន្ធប៉ាពេក ប្រយ័ត្នប៉ាមកវិញនឹងវៃឲ្យបែកគូទមិនខាន សឺត >> បន្ទាប់ពីប្រាប់ប្រពន្ធ នាយក៏បន្ទន់អង្គុយនិយាយជាមួយកូនដែលនៅក្នុងផ្ទៃរបស់ភរិយានៅឡើយ ថែមទាំងថើបមួយខ្សឺតទៀតផង ។

<< សឺត សឺត បងទៅហើយណា ពេលបងបំពេញភារកិច្ចរួចពេលណាមកនឹងមកវិញភ្លាម បងស្រលាញ់អូន និង កូន ជុប >> នាយនិយាយថើបៗប្រពន្ធមិនចង់ទៅសោះឡើយ

<< ហឹក អូនច្បាស់ជានឹកបងមិនបានទេលោកប្តី បងមើលថែខ្លួនផងណា តែមកវិញអូនឃើញបងមានរបួស អូននឹងខឹងបងមិនខាន ជុប អូនស្រលាញ់បង >> នាយតូចយំសសឹកមិនចង់បែកពីប្តីទោះវាមានរយ:ពេលខ្លីក៏ដោយចុះ គេខ្លាចប្តីរបស់គេមានគ្រោះថ្នាក់ ។

<< បងសន្យា បងមិនឲ្យខ្លួនឯងមានរបួសទេ ប្រពន្ធសម្លាញ់ចិត្តបង >> និយាយសន្យាជាមួយនាយតូចដែលមាននាមជាភរិយារួចក៏ដើរសំដៅទៅឡាននឹងបើកចេញទៅ។ ថេហ្យុងឈរមើលឡានរបស់ប្តីទាល់តែដាច់កន្ទុយភ្នែកទើបត្រឡប់ចូលផ្ទះវិញ។

ស្នងការប៉ូលិស

ជុងហ្គុករួមជាមួយប៉ូលិសដែលជាកូនក្រុមពូកែៗកំពុងរៀបចំអាវុធ សម្ភារៈ សម្រាប់ទៅធ្វើភារកិច្ចចាប់ជនអាក្រក់ នៅឯក្រៅប្រទេស។ ជុងហ្គុកថ្ងៃនេះនាយបានទទួលឋានជា ឧត្តមសេនីយ៌ បណ្តោះអាសន្នដើម្បីមានសិទ្ធធំក្នុងការបញ្ជាការងារ ពេលបញ្ចប់ការងារត្រឡប់មកវិញនាយនឹងប្រគល់តំណែងនេះទៅកាន់ប៉ារបស់គេវិញ ។ តែគេមិនបានដឹងឡើយថា លោក យុងសុក កំពុងចាំទទួលស្តាប់ចម្លើយពីភារកិច្ចរបស់នាយ បើសិនជានាយអាចធ្វើជាបានជោគជ័យ គាត់នឹងប្រគល់តំណែងជាឧត្ដមសេនីយ៍ពេញសិទ្ធិទៅឲ្យជុងហ្គុកជាក់ជាពុំខាន។

ប្រទេសជប៉ុន ( just Novel)

ជុងហ្គុកនិងកូនក្រុមបានមកដល់ទីតាំងដែលពួកវាលាក់ខ្លួននិងទារកទាំងអស់។ ពួកគេរៀបចំលោមពទ្ធ័ រៀបគ្នាឲ្យត្រូវតាមក្បួនយុទ្ធសាស្ត្រ ដែលជុងហ្គុកជាអ្នកប្រាប់ ដើម្បីចូលទៅចាប់ជនល្មើស ។ ជុងហ្គុកបានពង្រាយគ្នាជាច្រើនកន្លែង មានទាំងខាងក្រៅ ខាងក្នុង និងមាន2នាក់ទៀតតាមនាយចូលទៅក្នុងស្ងាត់ៗ។ ទៅដល់ខ្លោងទ្វារមានអ្នកយាម2នាក់កំពុងឈរ ជុងហ្គុកបានដើរលបៗចូលទៅវៃកញ្ចឹងករពីក្រោយសន្លប់បាត់ឈឹង ។ រាងក្រាស់ដើរទៅមុខបានមួយជំហាន ស្រាប់តែអ្នកយាម4,5នាក់វៃប្រហារនាយ នាយវៃតបតទៅពួកនោះដល់សន្លប់ដួលទៅដីអស់ ត្រឹមមនុស្ស4,5នាក់នាយគ្មានព្រឺរោមឡើយ ។

ជុងហ្គុកបានដើរមកដល់មុខបន្ទប់របស់ចៅហ្វាយធំ ដែលមានកូនចៅ2នាក់ទៅឈរយាមនៅមាត់ទ្វា ។ រាងក្រាស់សុីញូ៉ឲ្យគ្នាគេហួចបង្វែរដានអ្នកយាម2នាក់នោះឲ្យទៅតាមគ្នាគេបាត់ ឯគេក៏សម្រុកចូលទៅក្នុងបន្ទប់នោះជាមួយកូនក្រុមដែលតាមពីក្រោយ ។

ផាំង... ចូលដល់ក្នុងបន្ទប់ជុងហ្គុកបានបាញ់កាំភ្លើងមួយគ្រាប់ឡើងទៅលើរួចស្រែកឡើងឲ្យមេធំជួញដូរទារកទាំងពីរលើកដៃឡើង ។ ពួកអ្នកទាំងពីរពេលឃើញប៉ូលីសបែបនេះ ពួកគេភ័យញ័រខ្លួនអស់ទៅហើយ រាល់ដងអាងតែបញ្ជាកូនចៅក្រោមឱវាទ ពេលមកជួបរបស់ពិតខ្លួនឯងបែបនេះ ធ្វើអ្វីមិនចេញឡើយ។

<< ពួកឯងជាពួកនរកច្បាស់ណាស់ ហេតុអ្វីការងារសុចរិតត្រឹមត្រូវមិនធ្វើមកធ្វើការងាររកសុីបែបនេះ ចាប់ឃុំគេឲ្យដេកជាមួយគ្នាដើម្បីបង្កើតកូនឲ្យពួកឯង បន្ទាប់ពីបង្កើតកូនរួចក៏បាញ់សម្លាប់ទាំងម្តាយទាំងឱពុក ឯក្មេងដែលកើតមកពួកឯងយកទៅលក់ ជួញដូរគ្រប់ផ្លូវ មិនអាណិតក្មេងទេ មិនអាណិតឱពុកម្តាយគ្នាទេហេស គេជាមនុស្សដូចគ្នា គេក៏ចង់រស់ ចង់មានសេរីភាព ហេតុអ្វីពួកឯងជូរជាតិយ៉ាងនេះ អ្នកទាំងពីរត្រូវកាត់ទោសឲ្យស្លាប់ទើបសមជាមួយទម្ងន់ទោសដែលបានប្រព្រឹត្ត សេប ចូលទៅចាប់ដាក់ខ្នោះមក >> រាងក្រាស់ស្រែកខ្លាំងៗ គេខឹងចង់តែបាញ់សម្លាប់ចោលភ្លាមៗទេ ។

សេបកំពុងតែដាក់ខ្នោះមេខ្លោងទាំង2 ដាក់បាននាំចេញក្រៅម្នាក់ នៅម្នាក់ទៀតស្រាប់តែ ឆក់យកកាំភ្លើងពីសៀតចង្កេះរបស់សេបបាញ់រះធ្វើឲ្យជុងហ្គុកនិងប៉ូលិសផ្សេងទៀត លាក់ខ្លួនទាន់ភ្លាមៗ ឯជុងហ្គុកគេគេចខ្លួនបាញ់ទៅកាន់អាម្នាក់នោះវិញ តែក៏មិនត្រូវដោយសារតែវារត់ទៅពួននៅក្រោយសាឡុង ។

ជុងហ្គុកបានឲ្យកូនក្រុមរបស់ទាំងអស់ចេញទៅក្រៅខ្លាចនរណាម្នាក់ត្រូវរបួសព្រោះអាម្នាក់នោះវាលែងដឹងខុសត្រូវហើយ វាកំពុងទាល់ច្រក វាមិនខ្លាចប៉ូលីសទៀតឡើយ ដូច្នេះនាយសុខចិត្តនៅតតាំងជាមួយវានោះម្នាក់ឯង ។ ជុងហ្គុកនៅបន្តបាញ់គ្នាទៅវិញទៅមក ទីបំផុតនាយបានបាញ់ត្រូវចំដើមទ្រូងរបស់ជនអាក្រក់ម្នាក់នោះជាមួយគ្រាប់ស្លាប់ភ្លាម ឃើញដូចនេះជុងហ្គុកបានបង្វិលទៅហៅគ្នាឲ្យមកលើកសាកសពចេញក្រៅ ដើរចេញបានតែ5ជំហាន មេខ្លោងដែលជុងហ្គុកគិតថាបានស្លាប់ហើយនោះ វាប្រមូលកម្លាំងចុងក្រោយលូកយកកាំភ្លើងដែលបានលាក់ បាញ់ទៅចំកណ្តាលខ្នងរបស់ជុងហ្គុកមួយគ្រាប់ និង ជើងមួយគ្រាប់ ទើបដាច់ខ្យល់ទៅ ។

ឯជុងហ្គុកវិញមិនដឹងថាវានៅរស់ នាយមិនបានគេចខ្លួនទាន់ឯណា គ្រាប់កាំភ្លើងចំនួន2គ្រាប់បានជាប់ក្នុងរាងកាយរបស់គេ គេបានដួលទៅដីភ្លាមៗ បើតែជើង1គ្រាប់វាមិនសូវជាអីឡើយ តែវាត្រូវចំកណ្តាលខ្នងរបស់នាយមួយគ្រាប់ទៀត មិនអាចឲ្យនាយទ្រាំទ្របានទេ ។

ប្រាវ...រូបថតរបស់ជុងហ្គុកបានធ្លាក់បែកដោយគ្មានមូលហេតុ ថេហ្យុងបានដើរទៅរើស ស្រាប់តែកញ្ចក់បានផុតដៃរបស់នាយតូចហូរឈាមរហាម ហូរធ្លាក់ចំមុខរបស់រូបប្តី ។ ថេហ្យុងឃើញឈាមហូរបែបនេះគេយំស្រែកភ្លាមៗតែម្តង មិនមែនដោយសារឈឺនោះឡើយ តែកំពុងភ័យថាមានប្រផ្នូលមិនល្អ ប្តីរបស់គេទៅចាប់ជនល្មើសផង ហេតុអ្វីមកមុតដៃបែបនេះ ចាស់ៗថាវាជាប្រផ្នូលអាក្រក់។

<< ហឹក ហឹក ម៉ាក់ ប៉ា ខលទៅជុង ខលទៅប្តីកូនបន្តិច ឲ្យគេត្រឡប់មកវិញ ហឹក ជុងច្បាស់ជាមានរឿងអ្វីមិនខានទេ >> ថេហ្យុងយំអោបពោះទាមទារឲ្យម្តាយឪពុកទាក់ទៅប្តី

<< ថេយ៍កូន វាមិនមានអ្វីទេណា គ្រាន់តែមុតដៃធម្មតា ប្តីរបស់កូនមិនកើតអ្វីឡើយជឿម៉ាក់ណា >>អ្នកស្រីគីមបានឱបលួងលោមកូនឲ្យបាត់យំ ព្រោះគេយំឡើងដង្ហក់ទៅហើយ

<< កូនឈប់យំទៅកូន ប្រយ័ត្នប៉ះពាល់ដល់ចៅប៉ា >> លោកគីមយកដៃអង្អែលក្បាលនាយតូចថ្នម តែថេហ្យុងនៅតែភ័យមិនបាត់

រឹងៗៗ...ទូរស័ព្ទដៃបានរោទ៍ឡើងម៉ែដោះចុចលើករួចនិយាយ

<< នេះជាភូមិគ្រឹះត្រកូលគីម មានបញ្ហាអ្វីមែនទេ >> ម៉ែដោះ

<< ខ្ញុំសេប យ៉ាងលី គឺពេលនេះលោក ជុងហ្គុកកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់ ដោយសារត្រូវគ្រាប់កាំភ្លើងរបស់ជនល្មើស សូមផ្តាំប្រាប់ភរិយារបស់គាត់ផង >>

ម៉ែដោះបន្ទាប់ពីលឺដំណឹងនេះភ្លាមទឹកមុខប្រែជាស្លេកស្លាំងសម្លឹងមើលទៅថេហ្យុងដែលអង្គុយយំឱបពោះ ។

<< ហឹក ម៉ែដោះតើអ្នកណាខលមករកអ្វី បានជាម៉ែដោះធ្វើមុខបែបនេះ ហឹក >> ថេហ្យុងឃើញបែបនេះគេកាន់តែមិនស្រួលក្នុងចិត្តកាន់តែខ្លាំង

<< គឺ...អឺ .....>> ម៉ែដោះបាននិយាយរៀបរាប់ដំណឹងអម្បាញ់មិញទៅឲ្យអ្នកគ្រប់គ្នាស្តាប់ ។

<< ហឹក ហឹក មិនពិតគេ ប្តីរបស់ខ្ញុំគាត់មិនត្រូវគ្រាប់ចូលបន្ទប់សង្គ្រោះបន្ទាន់អ្វីទេ កុំមកកុហកខ្ញុំ ហឹក ហឹក អឹក... >> ថេហ្យុងលឺហើយស្លុតចិត្តស្រែកយំដល់សន្លប់ភ្លាមៗ។

ថេហ្យុងរួមទាំងម៉ាក់ប៉ាទាំងសងខាងបានមកដល់មន្ទីរពេទ្យដែលរាងក្រាស់កំពុងព្យាបាល។ ថេហ្យុងឈរយំឱបម្តាយនៅមុខបន្ទប់សង្គ្រោះបន្ទាន់ ចិត្តបារម្ភប្តីស្ទើរដាច់ខ្យល់ទៅហើយ ។

ក្រាក...លោកដុកទ័របានបើកទ្វាដើរសំដៅមកកាន់មនុស្សដែលរង់ចាំស្តាប់ដំណឹងពីខ្លួន

<< ហឹក លោកគ្រូពេទ្យតើប្តីខ្ញុំយ៉ាងម៉េចទៅហើយ គាត់មិនអីទេមែនទេ ? >> ថេហ្យុងស្រដីឡើងសួរលោកគ្រូពេទ្យទាំងញ័របបូរមាត់

<< អ្នកជំងឺបានផុតពីគ្រោះថ្នាក់ហើយដោយសារយកពួកខ្ញុំបានវះកាត់យកគ្រាប់ចេញ ហើយយកគាត់មកមន្ទីពេទ្យទាន់ពេល តែ...ជើងម្ខាងរបស់គេត្រូវពិការ >>

<< ថាម៉េច ហឹកកូនខ្ញុំពិការជើងហេស >> អ្នកជាម្តាយពេលលឺបែបនេះ ស្លុតចិត្តដួលទៅលើកៅអីភ្លាម។ ចំណែកឯថេហ្យុងវិញគាំងនិយាយអ្វីមិនចេញត្រឹមតែឈរឱបពោះយំ

<< តែអ្នកទាំងអស់គ្នា កុំបារម្ភអី អ្នកជំងឺនឹងអាចដើរវិញបាន ទាស់ត្រង់ថាអាចយូរនិងឆាប់ទៅតាមការមើលថែ ហើយរួមទាំងការខិតខំប្រឹងហាត់ដើររបស់អ្នកជំងឺផងដែរ >>

<< ចុះពេលណាកូនប្រុសរបស់ខ្ញុំដឹងខ្លួនវិញ >> លោក យុងសុក បានសួរឡើងបន្ត

<< ប្រហែលជា5ថ្ងៃទៀតណាលោក បន្តិចទៀតក្រុមគ្រូពេទ្យនឹងផ្លាស់ប្តូរអ្នកជំងឺទៅបន្ទប់ធម្មតាវិញអ្នកទាំងអស់គ្នាអាចចូលមើលបាន អញ្ចឹងខ្ញុំសុំលាសិនហើយ >> លោកគ្រូនិយាយរួចបានដើរចេញទៅ

3ម៉ោងក្រោយមក គ្រូពេទ្យបានប្តូររាងក្រាស់មកសម្រាកបន្ទប់ធម្មតាវិញ។ នាយតូចអង្គុយមើលមុខស្វាមីដែលមានសភាពស្លេកស្លាំងបំពាក់ខ្យល់អុកសុីសែនជាប់ រួចនិយាយ

<< លោកប្តី បងឆាប់ដឹងខ្លួនមក កុំគេងយូរពេក ហឹក អូននឹកបង កូនៗក៏នឹកបង សឺត >> ពោលពាក្យនឹកទៅកាន់ស្វាមីដែលកំពុងសន្លប់រួចថើបមួយដង្ហើមយ៉ាងវែង ។

<< ថេហ្យុងហា៎ កូនឈប់បារម្ភពីកូនជុងទៅ កូនជុងគេផុតគ្រោះថ្នាក់ហើយណា កូនគួរតែគិតដល់ខ្លួនឯង និង កូនក្នុងផ្ទៃឯនេះវិញ មើលចុះយំមិនញុាំបាយមិនញុាំទឹក បើមិនអាណិតដល់ខ្លួនឯង កូនក៏អាណិតដល់ចៅៗរបស់ប៉ាម៉ាក់ផង គ្នាឃ្លានហើយ >> អ្នកស្រី ចន

<< មែនហើយកូនប្រសារ >> លោក ចន

<< កូនញុាំអីបន្តិចទៅកូន ញុាំហើយសម្រាកឲ្យមានកម្លាំង កូនជុងប៉ាម៉ាក់មើលថែបាន នេះបើជុងហ្គុកភ្ញាក់មកឃើញកូនក្នុងសភាពបែបនេះគេច្បាស់ជាមិនសប្បាយចិត្តឡើយ >> លោក គីម

<< បាទ លោកប៉ាអ្នកម៉ាក់ កូនផ្ញើមើលថែប្តីរបស់កូនផង >> ថេហ្យុងព្រមស្តាប់តាមការនិយាយលួងលោមពីម្តាយឪពុក ។ គេគិតតែពីយំ អ្វីក៏មិនញុាំ គេងក៏អត់គេង គេភ្លេចគិតថាពេលនេះខ្លួនមិនមែនមានតែខ្លួនមួយឡើយ គេនៅមានកូនៗនៅក្នុងផ្ទៃទៀត ។

<< តោះ មកជាមួយម៉ាក់ >> អ្នកស្រីគីមនាំនាយតូចទៅសណ្ឋាគារដែលលោកចន និង លោក គីម បានកក់សម្រាប់សម្រាកក្នុងពេលជុងហ្គុកមិនទាន់ដឹងខ្លួនវិលទៅប្រទេសកំណើតវិញបាន ។


Admin : Tae bear

Okumaya devam et

Bunları da Beğeneceksin

9.2K 111 33
A WOSO Oneshot book Oneshots of favourite Women's footballers Mainly the Lionesses, Arsenal Women's team,Chelsea Women's team, Man City Women's team...
7.1K 52 13
Ik you people came here for the title you horny asses. In shrot. So akaza chose dare and got dare to call douma master.... And douma seemed to have...
124K 1.2K 76
boy x boy Little space - self harm (few) - fluff - angst - cursing
134K 5.4K 68
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛 Going on. [Ignore grammatical mistakes. I will improve my writing gradually.]