My Omega"♡" (Complete)

By Tae_Bearr06

30.2K 1.6K 12

ស្នេហាដែលផ្តើមឡើងដោយសារការចាប់ជម្រិតយកទៅបង្កាត់យកកូន ពីពួករកស៊ីខុសច្បាប់ More

ផ្តើមរឿង
Part 2: បទពិសោធន៍ពេញខ្លួន
Part 4 :
part 5 : ហេតុអ្វីខ្ញុំត្រូវខ្វល់
part 6 : មានផ្ទៃពោះ
Part 7 : ជួយប្រពន្ធខ្ញុំផង
Part 8 : ភារកិច្ចដែលត្រូវបំពេញ
Part 9 : ពិការ
ភាគទី10 : បែកទឹកភ្លោះ
Part11: ស្អីគេសើមៗ
(ភាគបញ្ចប់) សុភមង្គលគ្រួសារ

Part 3 : កុំអីចេញពង

2.5K 140 0
By Tae_Bearr06

      ពេលយប់បានកន្លងផុតទៅ ពេលព្រឹកក៏បានឈានមកដល់ ព្រះអាទិត្យរះចាំងជះពន្លឺបំភ្លឺសព្វមនុស្សសត្វឲ្យក្រោកពីដំណេក ។ នៅក្នុងបន្ទប់តូចមួយបង្ហាញឲ្យយើងឃើញ Alpha & Omega មួយគូរដែលមានភួយត្រឹមទ្រូងចំហរល្វែងខាងលើទទេស្អាត កំពុងដេកឱបគ្នាយ៉ាងស្អិតរមួតបេះមិនចេញ ។ កំពុងតែគេងឱបគ្នាសុខៗរស្មីព្រះអាទិត្យបានជះពន្លឺមកចំមុខនាយតូចថេហ្យុង ញាំងឲ្យគេភ្ញាក់ពី
ដំណេកភ្លាមៗ។
     
       ថេហ្យុងបើកភ្នែកឃើញថាខ្លួនកំពុងគេងក្នុងប្រអប់ទ្រូងដ៏កក់ក្តៅរបស់នាយកម្លោះដែលខ្លួនបានរួមដំណេកជាមួយកាលពីយប់មិញ ។ គេបានមើលមុខរបស់ជុងហ្គុកដោយចិត្តកំពុងគិត បុរសម្នាក់នេះសង្ហារខ្លាំងណាស់ សម្បុរសក្បុស ច្រមុះស្រួច រោមចិញ្ចើមវែងៗ សរសៃសក់ទន់រលើបរលាស់ សាច់ដុំក៏ធំៗ ឯកម្លាំងនិងអាងុយៗនោះមិនបាច់និយាយទេ អស់ទាស់តែម្តង ហិហិ ។ នែ៎ ថេហ្យុងៗឯងកំពុងគិតឆ្គួតអីហ្នឹង អស់ខ្លួនអស់ប្រាណហើយបែរជាមិនយំស្តាយ មកដេកសរសើរសម្រស់រាងក្រាស់ទៅវិញ ។ បន្ទាប់ពីបណ្តេញការគិតចេញរួច ថេហ្យុងរើចេញពីការឱបរបស់ជុងហ្គុកដើម្បីចុះទៅបន្ទប់ទឹកសម្អាតខ្លួន
តែចុះមានទៅកើតឯណាស្រាប់តែ

    << អួយ >>ញ័រជើងដួលទៅលើកម្រាលឥដ្ឋ
គេឈឺចុករោយអស់ពេញខ្លួនប្រាណពិសេសត្រង់ចំណុចខាងក្រោម

   សំឡេងស្រែកអម្បាញ់មិញបានធ្វើឲ្យកម្លោះAlpha
ដែលកំពុងដេកលក់មិនទាន់ក្រោកនោះ ភ្ញាក់ឡើងក្រញាងរួចស្ទុះទៅលើកបីរាងតូចឡើងមកលើពួកវិញ។

   << ហេតុអ្វីចុះទៅមិនដាស់ខ្ញុំ ដឹងថាខ្លួនឯងដើរមិនកើតហើយ >> ជុងហ្គុកអោនមុខសួរអ្នកនៅក្នុងរង្វង់ដៃដោយសំលេងធ្ងន់តែស្តាប់ទៅស្រទន់ដូចកំពុងបារម្ភ

    << ក៏ឃើញលោកកំពុងគេងមិនចង់ដាស់ >> នាយតូចពេបមាត់ធ្វើភ្នែកត្រឡាប់ចុះឡើងៗបញ្ចេញរឹកពារគួរឲ្យស្រលាញ់ទៅកាន់រាងក្រាស់ដែលកំពុងអោនមុខសួរខ្លួននោះ

    << ខ្ញុំជាប្តីឯងហើយ ប្រពន្ធមានរឿងអ្វីត្រូវដាស់ប្តីប្រាប់ប្តី >>

     ស្អីគេ?? ជាប្តីឬ?? មែនហើយថាប្តីក៏ត្រូវព្រោះបុរសម្នាក់នេះបានខ្លួនប្រាណគេអស់ទៅហើយ ពេលចេញពីទីនេះរួចពេលណារាងក្រាស់ក៏មិនរួចខ្លួនដែរ គេនឹងចាប់ធ្វើប្តីឲ្យនាយទទួលខុសត្រូវ មិនមែនបានខ្លួនហើយ ប្រលែងទៅងាយៗទេ ស្គាល់ថេហ្យុងតិចពេកហើយ ។

   << លោកប្តី >> ថេហ្យុងនិយាយបែបសុីអារម្មណ៍ ងើបមុខទៅលើរហូតប៉ះចុងច្រមុះរបស់រាងក្រាស់ ធ្វើឲ្យរាងក្រាស់ភ្ញាក់ក្រញាង មិញនេះគេនិយាយអី

   << ប្ត...ប្តី អី ខ្ញុំច្រឡំមាត់ទេ គឺចង់និយាយថា មានរឿងអ្វីត្រូវប្រាប់ខ្ញុំ >> ជុងហ្គុកនិយាយទាំងរដាក់រដុប ពុទ្ធោអើយ ខ្មាស់រាងតូចខ្លាំងណាស់ បានខ្លួនរាងតូច បានស្គាល់រាងតូចតែមួយយប់សោះច្រឡំហៅខ្លួនឯងថាប្តីរបស់គេទៅហើយ។
    
     << ប្តីបីអូនចូលបន្ទប់ទឹកបន្តិចណា អូនដើរមិនរួចទេ កាលពីយប់មិញលោកប្តីលេងខ្លាំងពេក >> នាយតូចនិយាយទាំងកាយវិការញិកញក់ លើកដៃម្ខាងអង្អែលទ្រូងរាងក្រាស់ ឯដៃម្ខាងទៀតឱបករ ។
ដូចគេនិយាយអម្បាញ់មិញអញ្ចឹង ជ្រុលជាអស់ភាពបរិសុទ្ធជាមួយកម្លេាះអាល់ហ្វាម្នាក់នេះទៅហើយ គេនឹងលេងពេញទំហឹងណាមួយគេក៏លួចចាប់អារម្មណ៍
លើរាងក្រាស់តិចៗតាំងពីដំបូងមកម្លេះ គ្រាន់តែថា
មិនបញ្ចេញ ។ ( ខូចណាស់កូនហ្នឹង )

   << កុំហៅខ្ញុំបែបនេះ ខ្ញុំមិនមែនប្តីរបស់ថេយ៍ទេ >>
ពោលឡើងរួចក៏បីនាយតូចដើរសម្តៅទៅបន្ទប់ទឹក ។

  << សុីហើយចង់ដោះដៃឬ ?? >>

<< សុទ្ធតែសុីមើលតែសុីស៊ុប នេះងូតទឹករួចពេលណាហៅខ្ញុំមក ចំណែកឯរឿងសុីរួចដោះដៃឬមិនដោះដៃនោះ ចេញពីនេះរួចសិនចាំគិត >> ជុងហ្គុកដាក់រាងតូចចូលក្នុងអាងព្រមទាំងនិយាយពីរបីម៉ាត់ក៏ចេញទៅក្រៅបន្ទប់ទឹកវិញ

<< មាត់រឹងសិនចុះ ចាំមើលតើមាត់រឹងជាមួយថេយ៍ថេយ៍បានប៉ុន្មានទឹក >>

  បន្ទាប់ពីងូតទឹករួចនាយតូចបានហៅឲ្យជុងហ្គុកមកបីចេញទៅក្រៅដាក់លើពូកហើយជុងហ្គុកក៏ចូលទៅងូតទឹកម្តងព្រោះគេស្អិតខ្លួនណាស់ ។ 10នាទីក្រោយមកជុងហ្គុកដើរចេញពីបន្ទប់ទឹកដែលមានត្រឹមកន្សែងរុំល្វែងខាងក្រោម ចំណែកឯថេហ្យុងមានតែអាវឃ្លុំមួយប៉ុណ្ណោះ តែប្រហែលជាបន្តិចទៀតអ្នកដែលចាប់គេមកប្រហែលយកសម្លៀកបំពាក់មកហើយមើលទៅ។

  << លោកប្តី !!! >> ថេហ្យុងអង្គុយលើពូកសុខៗបានស្រែកឡើងចាច ជុងហ្គុកភ្ញាក់ព្រឺតបិះតែរបូតកន្សែងទៀត

   << កើតស្អីឯងហ្នឹង >> និយាយទាំងយកដៃទប់កន្សែងដែលរៀបរបូតនោះ កុំអីចេញពងដាក់នាយតូចទៀត
  
   << គឺថាក្នុងបន្ទប់នេះមានកាម៉េរា ហើយពួកយើងដេកស្រាត ដើរស្រាត មួយយប់មួយព្រឹកហើយ ពួកវាមិនឃើញអស់ទេឬ >> នាយតូចបន្ត បើកភ្នែកមូលៗភ្លេចគិតយប់មិញអាលៃតែស្រួល ព្រឹកមិញក៏ដូចគ្នាគិតតែពីញ៉ែរាងក្រាស់ភ្លេចគិតរឿងកាម៉េរា

   << វាគ្មានកាម៉េរាអ្វីនោះទេ ខ្ញុំពិនិត្យមើលអស់ហើយ>>នាយកម្លោះអង្គុយលើពួករួចនិយាយ ។ កាលពីយប់មិញពាក់កណ្តាលយប់គេបានបិទភ្លើងក្នុងបន្ទប់ទាំងអស់ ឃើញថាគ្មានកាម៉េរាឡើយ បើមានកាម៉េរាបង្កប់វាលោតពណ៌ក្រហមមិនខាន

   << អញ្ចឹង យើងចាញ់បោកពួកវាហើយ >>

   << ពួកវាចាំស្តាប់សំឡេងរបស់ពួកយើងនៅមុខបន្ទប់ >>

    << សំណាងហើយ កុំអីគេឃើញខ្លួនប្រាណប្រពន្ធ
ចន ជុងហ្គុកអស់ >> និយាយធ្វើភ្នែកព្រិចៗដាក់រាងក្រាស់ដែលអង្គុយលើពូកជិតនោះ

    << ឡប់ >> ក្មេងនេះនិយាយចេញមកធ្វើឲ្យគេមានអារម្មណ៍ថាអៀនតិចៗ មុខក្រហមតែក៏ងាកចេញកុំឲ្យនាយតូចចាប់បានថាខ្លួនអៀន តែគិតថាគេចផុតពីក្រសែរភ្នែកកូនស្វាក្បាលខូចបានឬ ??

     20នាទីក្រោយមកទ្វាបានបើកឡើងបង្ហាញឲ្យឃើញនារីវ័យកណ្តាលម្នាក់ដើរចូលមកដោយដៃមានកាន់ថង់សម្លៀកបំពាក់និងអាហារ

    << នេះវាសម្លៀកបំពាក់ និង អាហាររបស់ពួកលោក >> នារីម្នាក់នោះបានដាក់អាហារលើតុ ឯសម្លៀកបំពាក់បានហុចទៅឲ្យថេហ្យុង ។ ថេហ្យុងនិងជុងហ្គុកមើលទៅកាន់នារីម្នាក់នោះមិនដាក់ភ្នែក រូបរាងស្អាតបាត រឹកពារមើលទៅក៏មិនសមជាពួករកសុីខុសច្បាប់ដែរ ហេតុអ្វីបាននាងមកធ្វើបែបនេះ។
នារីនោះបម្រុងនឹងដើរចេញទៅហើយថេហ្យុងក៏ស្រែកឲ្យឈប់

   << នាងមើលទៅមិនពេញចិត្តក្នុងការងារនេះទេ>>
ថេហ្យុងគេពូកែមើលគិតមនុស្សខ្លាំងណាស់ មើល10មិនទាន់ខុសមួយនេាះទេ
    
     នារីម្នាក់នោះបានដើរត្រឡប់មកវិញនឹងបានរៀបរាប់ប្រាប់ទៅកាន់ជុងហ្គុកនិងថេហ្យុង នាងឈ្មោះ
ណាមលីន នាងមិនចង់ធ្វើការបែបនេះឡើយ តែប្តីរបស់នាងជាជំនិតរបស់ចៅហ្វាយធំ នាងមិនអាចប្រកែកបានព្រោះតែនាងស្រលាញ់ប្តីរបស់នាងខ្លាំងពេក មានតែព្រមធ្វើការងារខុសច្បាប់ទាំងនេះ។តែពេលនេះនាងអស់ទ្រាំទៀតហើយ នាងនឹងបញ្ចប់វា នាងមិនចង់ឲ្យប្តីរបស់នាងបម្រើឲ្យពួករកសុីបែបនេះទៀតទេ ។

     << នាងអាចប្រាប់បានទេថាទីនេះជាកន្លែងណា ហើយហេតុអ្វីបានពួកនោះវាគិតគូរដល់ពួកខ្ញុំម្លេះ>>

     << ទីនេះវាតំបន់ព្រៃជ្រៅដែលតំបន់នេះជាកម្ម
សិទ្ធឯកជនរបស់មេខ្លោងរកស៊ីខាងនេះ ខ្ញុំមិនដឹងថាមេខ្លោងជានរណាឡើយដឹងត្រឹមថាគេក៏ជាមនុស្សមានអំណាចមួយរូបដែរ ទើបប៉ូលីសមិនងាយចាប់គេបាន លើសពីនេះ ពួកវាចាប់អាល់ហ្វា និង អូមេហ្គាជាច្រើននាក់មកបង្កាត់យកទារក នៅពេលដែលទារកកើតមកបាន1,2ខែវាក៏យកទៅលក់ឲ្យឈ្មួញនៅក្រៅប្រទេស ចំណែកឯម្តាយឪពុករបស់ក្មេងបន្ទាប់ពីបង្កើតកូនបាន3,4ដងហើយ ពួកវានឹងបាញ់ចោល។ ហើយដើមហេតុដែលពួកវាគិតគូរដល់អ្នកដែលវាចាប់មកនោះព្រោះ វាចង់បានកូនស្អាតនឹងលក់បានថ្លៃ ដូច្នេះហើយទើបវាបំប៉នមិនឲ្យAlpha & Omega ទាំងអស់ខ្វះអ្វីឡើយ >>

Admin : Tae bear “♡”

Continue Reading

You'll Also Like

7.2K 53 14
Ik you people came here for the title you horny asses. In shrot. So akaza chose dare and got dare to call douma master.... And douma seemed to have...
124K 1.2K 76
boy x boy Little space - self harm (few) - fluff - angst - cursing
135K 2.2K 29
˚₊‧꒰ა ☆ ໒꒱ ‧₊˚ in which lando norris falls for oscar piastri's sister. or an upcoming rookie joins mclaren and his sister causes a stir.
51.5K 242 22
Just fun little one shots I do in my spare time. No regular update schedule it's just whenever I find the motivation.