My Omega"♡" (Complete)

By Tae_Bearr06

30K 1.6K 12

ស្នេហាដែលផ្តើមឡើងដោយសារការចាប់ជម្រិតយកទៅបង្កាត់យកកូន ពីពួករកស៊ីខុសច្បាប់ More

Part 2: បទពិសោធន៍ពេញខ្លួន
Part 3 : កុំអីចេញពង
Part 4 :
part 5 : ហេតុអ្វីខ្ញុំត្រូវខ្វល់
part 6 : មានផ្ទៃពោះ
Part 7 : ជួយប្រពន្ធខ្ញុំផង
Part 8 : ភារកិច្ចដែលត្រូវបំពេញ
Part 9 : ពិការ
ភាគទី10 : បែកទឹកភ្លោះ
Part11: ស្អីគេសើមៗ
(ភាគបញ្ចប់) សុភមង្គលគ្រួសារ

ផ្តើមរឿង

3.9K 186 0
By Tae_Bearr06

     -ឆ្នាំ20xx
     យុគសម័យថ្មីនេះ បច្ចេកវិទ្យាជឿនលឿនខ្លាំង សង្គមមនុស្សបានផ្លាស់ប្ដូរប្លែកគ្រប់យ៉ាង៕ ការប្រកបការងាររកសុីក៏មានច្រើនបែបដូចគ្នា មានទាំង ការងារមិនស្របច្បាប់ ការងារស្របច្បាប់ អ្វីដែលពិសេសមានពួកសង្គមងងឹតបង្កើតរបរមួយដែលប្លែកមិនដែលមាននេាះគឺ ចាប់ Alpha & Omega ដែលមានសម្រស់ស្រស់ស្អាតដូចគ្នាមកបង្កាត់ពូជយកកូនទៅលក់បន្តរឲ្យដៃគូររកសុីខាងផ្លូវនេះដូចគ្នា៕
    
      - University
  
      កម្លេាះ Omega តូច គីម ថេហ្យុង មានសម្រស់ស្រស់ស្អាត ដូចទេពធីតា ត្រគាកសាយ រាងតូចច្រឡឹង កំពុងដើរទៅថ្នាក់ជាមួយមិត្តភក្តិយ៉ាងញាប់ជើង។
    
      " ជីមីនហា៎ យើងគិតថាចេញពីរៀនចង់បបួលឯងទៅមើលកុន ឯងទៅទេ "

      " ទៅតើ យើងកំពុងតែអផ្សុកផង " រាងតូចជីមីនដែលជាomegaដូចគ្នានឹងថេហ្យុងក៏តបទៅវិញ

      " អូខេ សម្រេចអញ្ចឹងចុះ តេាះយើងចូលរៀនគ្រូមកហើយ "

      កាយវិការរបស់omegaទាំងពីរកំពុងឋិតក្រោមក្រសែរភ្នែកយ៉ាងចម្លែករបស់មនុស្សពីរនាក់ដែលនៅពីចម្ងាយ ហើយពួកគេគឺ

      " យើងរកមុខសញ្ញាឃើញម្នាក់ទៀតហើយ " បុរសអាវខ្មៅមាឌធំម្នាក់បានពោលឡើង

      " Omega ដែលមានកម្ពស់ខ្ពស់ជាងបន្តិចនេាះហេស " ម្នាក់ទៀតក៏សួរ

      " មែនហើយ គេស្អាតណាស់ បើបង្កាត់ជាមួយ Alpha ដែលស្អាតដែរនេាះ កូនកើតមកពិតជា perfect មិនខាន ហាហា ចៅហ្វាយពិតជាពេញចិត្តមិនខាន "

      " ល្ងាចនេះចាត់ការទៅចឹង "

      5:00PM

      " ថេហ្យុងហា៎ ម៉ោង7ជួបគ្នានៅរោងកុនណា "

      " ok " ថេហ្យុងក៏តបទៅជីមីនវិញ ហើយក៏បំបែកគ្នាដើរសំដៅទៅរកឡានរៀងខ្លួនដើម្បីជិះទៅផ្ទះ

      ថេហ្យុងបើកទ្វាឡានស្រាប់តែ

      " អឹម...អឹម... " បុរសម្នាក់បានខ្ទប់កន្សែងដែលមានថ្នាំសន្លប់ទៅកាន់ថេហ្យុង ធ្វើឲ្យគេសន្លប់បាត់ស្មារតីភ្លាមៗ

      " លើកដាក់ឡានទៅ "

        ឡានខ្មៅបានបើកអស់រយ:ពេលជាច្រើនម៉ោង រហូតដល់ព្រៃស្តុកមួយ ឡានបានបត់កាច់ចូលផ្លូវមួយទៀតដែលមានផ្លូវចូលទៅជ្រៅ បើករហូតដល់បង្ហាញឲ្យឃើញ របងខ្ពស់និងវែងនៅចំកណ្តាលព្រៃ។

       នៅក្នុងរបងខ្ពស់នេាះបានឲ្យយើងឃើញផ្ទះដូចៗគ្នាតូចៗនៅក្នុងរង្វង់នេាះជាច្រើន

       (វាប្រហាក់ប្រហែលបែបនេះ និងមានរបងខ្ពស់ព័ទ្ធជុំវិញ)
      
       " យក Omega នេះទៅដាក់ផ្ទះទៅ យើងខលទៅប្រាប់ចៅហ្វាយ "

       ទីនេាះជាកន្លែងដែលពួករកសុីខុសច្បាប់ គឺចាប់យកមនុស្សមកបង្ករកំណើតរួចយកកូនទៅលក់នេះហើយ

      បុរសដែលចាប់ថេហ្យុងកំពុងខលទៅប្រាប់ចៅហ្វាយរបស់គេ

    " ចាប់បាន Omeagaម្នាក់ទៀតហើយចៅហ្វាយ"

    " ល្អ ទៅរក Alpha មកម្នាក់ទៀតមក " បុរសដែលមាននាមជាចៅហ្វាយនិយាយទាំងញញឹមចុងមាត់

    " បាទ ចៅហ្វាយ "

   
     ងាកមកមើលនៅក្នុងផ្ទះតូចឯណោះវិញ ថេហ្យុងកំពុងរើខ្លួនតិចព្រេាះសាបជាតិថ្នាំសន្លប់

     " អឹម...យើងនៅទីណា " គេភ្ញាក់ដឹងខ្លួនមើលជុំវិញខ្លួនទាំងភ័យតក់ស្លុត គេចាំបានថាមានមនុស្សមកខ្ទប់មាត់របស់គេ នេះគេត្រូវបានចាប់ជម្រិតមែនទេ

      កំពុងតែភ័យតក់ស្លុតទ្វាបានបើកឡើង បង្ហាញឲ្យឃើញបុរសពីរនាក់ ច្រានកម្លេាះសង្ហារដូចទេវបុត្រកំពុងសន្លប់ម្នាក់ចូលមក

      " ពួកឯងជានរណា ចាប់យើងមកធ្វើអីហាស៎ " កម្លេាះតូចថេហ្យុងប្រមូលភាពក្លាហានសួរទៅបុរសនៅមាត់ទ្វា

      " ហឹសហឹស គឺចាប់ឯងមកបង្កាត់យកកូនទៅលក់នឹងហើយ "

       " ស្អីគេ!! មិនពិតទេ " ថេហ្យុងស្រែកឡើងទាំងភ្ញាក់ផ្អើល

       ទ្វាផ្ទះក៏បានបិទវិញដោយទុកឲ្យថេហ្យុងអង្គុយចង់យំបន្តិចអីបន្តិច នេះគេត្រូវជួបរឿងបែបនេះពិតមែនហេស ??

       អង្គុយក្រៀមក្រំសុខៗកម្លេាះសង្ហារដែលសន្លប់ក្បែរនេាះក៏ភ្ញាក់ដឹងខ្លួនឡើង

       " អួយ ឈឺក្បាលណាស់ " ជុងហ្គុក ភ្ញាក់ដឹងខ្លួនមកទាំងឈឺក្បាល ហើយបានសម្លឹងមើលទៅជុំវិញខ្លួន រួចក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រេាះជាកន្លែងប្លែកថែមទាំងមាននាយតូចម្នាក់កំពុងអង្គុយមើលមកខ្លួនម៉ក់ៗ

      " ឯងជាអ្នកណា " ជុងហ្គុកសួរទៅថេហ្យុងទាំងសម្លឹងមិនដាក់ភ្នែក ព្រះអើយ មនុស្សស្អីក៏ស្អាតម្លេះ

      " ខ្ញុំត្រូវគេចាប់មកបង្កាត់យកកូនជាមួយលោកនឹងហើយ " ថេហ្យុងឆ្លើយងុលៗបែបរកយំ

      " ហាស ស្អីគេ ពិតមែនហេស " ក្មេងតូចម្នាក់នេះលេងសើចនឹងគេពេកហើយ

     " លោកឯងមិនជឿក៏អត់ លោកបើកទ្វាមើលទៅក្រៅទៅមើលថានៅកន្លែងថា ហើយបន្តិចទៀតពួកអាឆ្គួតចាប់យើងមកវានឹងមកទៀតមិនខាន "

      " រឿងឆ្គួតបែបនេះត្រូវធ្លាក់មកលើយើងហេស " ជុងហ្គុកពោលរួចក៏ឡើងទៅបើកទ្វាមើល ឃើញថាគេដូចជានៅក្នុងភូមិតូចមួយអញ្ចឹង

      ជុងហ្គុកដើរចូលក្នុងផ្ទះតូចវិញអង្គុយជិត
ថេហ្យុងរួចសួរឡើង

      " ឯងឈ្មោះអ្វី អាយុប៉ុន្មាន ?"

      " គីម ថេហ្យុង អាយុ18ឆ្នាំ ចុះលោក " នាយតូចបានងើបមុខក៏ស្រស់ស្អាតឡើងសួរទៅជុងហ្គុកវិញ

      " ចន ជុងហ្គុក អាយុ20ឆ្នាំ "

      " លោកជាកូនចៅអ្នកណា មុខដូចប្រហែលៗ "

      " ខ្ញុំជាកូនលោក ឧត្តមសេនីយ៍ឯក យុងសុក" តបទៅវិញទាំងមុខស្មើ ជុងហ្គុកពិតជាខឹងចំពោះពួករកសុីខុសច្បាប់ទាំងអស់នេាះណាស់ គេកំពុងតែអង្កេតតាមប្រមាញ់ពួកអស់នេាះជាមួយឪពុក តែមិនទាន់រកមូលដ្ឋាននិងមេខ្លោងរបស់វាឃើញ តែឥឡូវបែរជាពួកវាចាប់ចំគេទៅវិញ នេះហៅថាសំណាង 50 ស៊យ50ហើយ
     
     " ហូ លោកជាប៉ូលីសដែរ តែនៅតែគេចាប់បាន " ថេហ្យុងនិយាយទាំងពេបមាត់តិចៗ ទៅសង្ឃឹមអីបើប៉ូលីសដែលជាកូនឧត្តមសេនីយ៍ក៏ពួកនេាះវាចាប់មកបង្កើតកូនបានដែរ សង្ឃឹមអីៗ កាថេយ៍អើយ

     " ក្រុមប៉ូលីសកំពុងតាមរឿងនេះ មិនយូរនឹងចាប់បានមិនខាន " ជុងហ្គុកពេលនេះគេមានតែសំបកខ្លួន គ្មានអាវុធអ្វីទាំងអស់ ភូមិសាស្រ្តក៏មិនស្គាល់ ទៅតតាំងជាមួយគ្នាដូចស្រមោចរបស់
ពួកនេាះម៉េចនឹងបានមានតែស្ងៀមសិនប៉ុណ្ណេាះ បើខ្លាំងមានតែស្លាប់ទាំងអស់គ្នា

  10នាទីក្រោយ

     " នេះអាហាររបស់អ្នកទាំងពីរ " កូនចៅរបស់ក្រុមរកសុីខុសច្បាប់បានយកអាហារមកឲ្យជុងហ្គុកនិងថេហ្យុង

     " ឯងមានដាក់ថ្នាំពុលទេ " ថេហ្យុង

     " សុីទៅកុំតវាច្រើន សុីឲ្យឆ្អែតយប់នេះពួកឯងទាំងពីរត្រូវរួមភេ*ជាមួយគ្នាបង្កើតកូនឲ្យចៅហ្វាយយើង"

     ជុងហ្គុកដែលកំពុងដាក់បាយចូលមាត់នេាះ ក៏ព្រុសបាយចេញមកវិញ ព្រោះភ្ញាក់នឹងសម្តីអាម្នាក់ក្រុមសង្គមនេាះនិយាយ

     ជុងហ្គុកនិងថេហ្យុងមើលមុខគ្នារួចបន្លឺឡើងព្រមគ្នា

     " យើងមិនដេកជាមួយគ្នាទេ "

     " ចង់សុីគ្រាប់កាំភ្លើង ??? "

     " យើងមិនខ្លាចស្រាប់ហើយ " នាយកម្លោះមិនខ្លាចនេាះទេត្រឹមប៉ុណ្ណឹង គេជាប៉ូលីសស្លាប់ក៏គេហ៊ាន

     " ឯងមិនខ្លាចស្លាប់ ឯOmega ដែលជាដៃគូរបស់ឯងប្រហែលជាខ្លាចហើយ ឯងជាប៉ូលីសត្រូវទេ បែបនេះត្រូវតែការពារមនុស្សស្លូតត្រង់ហើយ "

     " ចង្រៃយ៍ " គេមិនអាចប្រកែកបានទេ បើប្រកែកនាយតូចនឹងត្រូវពួកវាសម្លាប់ នាយតូចជាប្រជាជនគេត្រូវតែការពារ តែបើតែជីវិតគេ គេមិនខ្លាចឡើយ

      " បន្តិចទៀតយើងនឹងមកមើលថាពួកឯងដេកជាមួយគ្នាឬអត់ ត្រៀមកម្លាំងសុតយកកូនឲ្យស្អាតៗ
ណា ពេលកើតមកចៅហ្វាយយើងលក់បានថ្លៃ " ពួកនេះវាពិតវានរកលែងទទួលពិតមែនហើយ

      ថេហ្យុងឱនមុខចុះព្រេាះគេកំពុងអៀនលាយទុក្ខហើយមិនហ៊ានងើបមើលមុខកម្លេាះ Alphaឡើយ

   ឯជុងហ្គុកក៏ដូចគ្នា មនុស្សមិនដែលមានស្នេហា មិនដែលធ្លាប់មានប្រវត្តិធ្វើរឿងលើគ្រែអីផង ជាសុភាពបុរស ព្រហ្មចារីយ៍នៅពេញបឹប មកឲ្យដេកជាមួយគ្នាបង្កើតកូនឆៅៗបែបនេះ

Admin : Tae bear “♡”
    
     
    
    

Continue Reading

You'll Also Like

221K 505 22
TOM KAULITZ SMUT
103K 15.2K 81
Short Story and Os book Cover credit: @sidnaaz_alaxy
42.6K 2.5K 21
Dive into the turbulent love story of Siddhant and Ishika-a tale marked by youthful passion, misunderstandings, and the weight of unspoken regrets. I...
28.6K 568 38
Short scenarios for your favorite characters! (Well the male characters at least) The characters included are Alastor, Angel Dust, Sir Pentious, Husk...