អាពាហ៍ពិពាហ៍ទណ្ឌកម្ម

By kim_linnlinn

7.6K 125 5

អាពាហ៍ពិពាហ៍ដែលមិនមែនកើតចេញមកពីក្ដីស្រលាញ់ តែវាបែរជាកើតចេញឡើងព្រោះតែបំណុលគ្រួសារ បានធ្វើឱ្យជីវិតរបស់Kim sunoo... More

ភាគទី០២

ភាគទី០១

1.1K 68 1
By kim_linnlinn

រាងមាំផ្អែកខ្លួននឹងកៅអីធ្វើការ ភ្នែកសម្លឹងមើលទៅឯកសារជា ច្រើនដែលដាក់នៅលើតុធ្វើការរបស់គេយ៉ាងធុញថប់ នៅក្នុងនោះ ឯកសារ ខ្លះគេស៊ីញ៉េរួច ខ្លះនៅមិនទាន់ស៊ីញ៉េរួចនៅឡើយទេ។ ផ្ទៃមុខស្រស់សង្ហា ចាប់ផ្ដើមមួម៉ៅតិចៗហើយ ដោយសារតែលេខារបស់គេចូលចិត្តមករវីរវល់ នឹងរឿងផ្ទាល់ខ្លួនរបស់គេ ឥតឈប់ឈរ ដូចជាពេលនេះអីចឹង នាងចូលចិត្ត ចូលមកក្នុងបន្ទប់ធ្វើការរបស់គេ ដោយមិនទាន់បានទទួលការ អនុញ្ញាតពីគេដែលជាម្ចាស់បន្ទប់ឡើយ គឺនាងចេញចូលដូចទីនេះជាបន្ទប់ ដេករបស់នាងអីចឹង។

«ចៅហ្វាយ ពេលនេះជាពេលសម្រាកថ្ងៃត្រង់ហើយ តើចៅហ្វាយ ចង់ញាំអាហារបែបអ៊ីរ៉ុបឬបែបកូរ៉េ? រាងតូចស្រឡូនដើរចូលមកក្បែរប្រុស កំលោះ ដោយកាយវិការទាក់ទាញចិត្តបំផុត ប្រុសណាបានឃើញច្បាស់ជាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង ងើបមុខមិនរួចមិនខាន ប៉ុន្តែមានតែមនុស្ស ម្នាក់ប៉ុណ្ណោះ ដែលមិនធ្លាក់ក្នុងអន្លុង់ស្នេហ៍នោះ ម្នាក់នោះគឺpark sunghoon។ sunghoonជាកំលោះដែលមានរូបរាងស្រស់សង្ហា ថែមទាំងជាម្ចាស់ ក្រុមហ៊ុន ដែលជាក្រុមហ៊ុនជំនួញដ៏ល្បីល្បាញប្រចាំប្រទេសកូរ៉េខាងត្បូង។

sunghoonមានបងប្រុសម្នាក់ឈ្មោះថាyounghoon អាយុច្រើនជាងគេ៣ឆ្នាំ ក្នុងវ័យត្រឹមតែ២៦ឆ្នាំប៉ុណ្ណោះគេក៏អាចក្លាយខ្លួនជាអ្នកជំនួញដ៏ល្បី ល្បាញមួយរូប បន្ទាប់ពីប៉ារបស់គេ ព្រោះតែភាពឆ្លាតវៃរបស់គេ ទើបធ្វើឱ្យក្រុមហ៊ុនរីកចំរើនរហូតដល់សព្វថ្ងៃនេះ។

«យើងមិនទាន់ឃ្លានទេ នាងដាក់ឯកសាររបស់នាង ហើយឆាប់ត្រលប់ទៅវិញចុះ»
«តែ...»
«កុំឱ្យយើងនិយាយអ្វីដែលជាដដែលៗ ទៀតឱ្យសោះពុំនោះទេ នាងអាចនឹងត្រូវដកចេញពីការងារ ហើយនៅមានទៀត ថ្ងៃក្រោយបើនាងនៅតែចូលមកទីនេះ ដោយមិនគោះទ្វារទៀតនាងច្បាស់ជាមានរឿងជាមួយយើងមិនខាន ឆាប់ចេញទៅ» គេនិយាយយ៉ាងវែងអន្លាយដាក់នាង ដើម្បីឱ្យនាងយល់ច្បាស់ថា មនុស្សដូចជាគេមិនងាយធ្លាក់ក្នុងអន្ទាក់ស្នេហ៍របស់នាងនោះទេ។

«ចាស ចៅហ្វាយ» yunaឱនមុខតបតិចៗហើយក៏ប្រញាប់ដាក់ឯកសារចុះ ទៅលើតុធ្វើការរបស់គេ មុននឹងដើរចេញទៅវិញបាត់។

ពេលដែលលេខាចេញទៅបាត់ អ្នកកំលោះទាញឯកសារដែលនៅលើតុយកមកមើលភ្លាមនោះទូរស័ព្ទដៃរបស់គេក៏រោទ៍គេក៏ប្រញាប់ចុចទទួលហើយដើរទៅនិយាយនៅក្បែរមាត់បង្អួច។

រាងខ្ពស់ស្រឡះក្រោយពីស្តាប់ទូរស័ព្ទរបស់មនុស្សជំនិតចប់ ប្រញាប់រត់ចេញពីក្រុមហ៊ុនសំដៅទៅចំណតឡានភ្លាម។ ពេលចូលមក ដល់ក្នុងឡាន អ្នកកំលោះលើកដៃសំពះបន់ស្រន់ដល់ទេវតា ដើម្បីឱ្យទ្រង់ ជួយថែរក្សាបងប្រុសតែម្នាក់របស់គេឱ្យរួចផុតពីគ្រោះថ្នាក់ ដែលទើបនឹង កើតឡើងកាលពីប៉ុន្មានម៉ោងមុននេះ រួចទើបគេបើកឡានចាកចេញពីក្រុម ហ៊ុនឆ្ពោះទៅកាន់មន្ទីរពេទ្យ។

ពេលមកដល់ sunghoonបើកទ្វារឡាន រត់ចូលមន្ទីរពេទ្យទាំងត្រហេបត្រហប មុននឹងស្រវាចាប់ទាញកអាវមនុស្សជំនិតដើម្បីសួរ។

«K ពេលនេះបងyounghoonយ៉ាងម៉េចទៅហើយ?»

«បាទអ្នកប្រុស ពេលនេះអ្នកប្រុសធំកំពុងតែស្ថិតនៅក្នុងបន្ទប់ សង្គ្រោះបន្ទាន់នៅឡើយទេ» K តបទាំងភិតភ័យពេលឃើញក្រសែភ្នែកកាចសាហាវរបស់Sunghoonសម្លឹងមកគេមិនដាក់ភ្នែក។ «តើឯងមើលបងយើងយ៉ាងម៉េចទើបបណ្តាលឱ្យឡានបុកគាត់?»

«សុំទោសអ្នកប្រុស»K ឱនមុខនិយាយ ធ្វើឱ្យអ្នកកំលោះទ្រាំមិនបានដាល់គេមួយដៃបណ្តាលឱ្យផ្អើលអ្នកនៅក្នុងមន្ទីរពេទ្យ ប្រញាប់ស្ទុះចូលមកឃាត់។

«សុំទោសលោកទីនេះជាមន្ទីរពេទ្យមិនអនុញ្ញាតឱ្យលោកបង្ករឿងនៅទីនេះនោះទេ» គ្រូពេទ្យម្នាក់ចូលមកនិយាយប្រាប់ ទើបSunghoonឈប់វៃKហើយសម្លឹងមើលទៅបន្ទប់សង្គ្រោះទាំងអារម្មណ៍ឈឺចាប់បើពេលវេលាអាចត្រលប់ថយក្រោយបានគេប្រាកដជាមិនព្រមបណ្ដោយឱ្យបង របស់គេជួបគ្រោះថ្នាក់បែបនេះឡើយ។

«សុំទោសផងអ្នកប្រុស »Kដើរចូលទៅជិតអ្នកកំលោះ ក្នុងបំណងលួមលោមគេ តែម្ចាស់ក្រសែភ្នែកកាចស្រវាចាប់ទាញកអាវរបស់Kម្តងទៀតដើម្បីសួរបន្ត។
«តើអ្នកណាជាអ្នកធ្វើឱ្យyounghoonជួបគ្រោះថ្នាក់ឯងឆាប់ប្រាប់យើងមក»

«គឺ...គឺអ្នកប្រុសkim sunoo កូនប្រុសលោកkim គេជាជំនួយការក្នុងក្រុមហ៊ុនរបស់ពួកយើង»

«Kim sunoo កូនប្រុសរបស់លោកkimអីចឹងឬ?» ម្ចាស់កែវភ្នែកកំណាចកំពុងនឹកដល់មនុស្សម្នាក់... ដែលមានឈ្មោះថាkim ភ្លាម នោះបបូរមាត់ធំស្តើងក៏ញញឹមតិចៗយ៉ាងគួរឱ្យខ្លាច។

«បាទអ្នកប្រុស នេះជារូបថតរបស់កូនប្រុសលោកkim» Kប្រញាប់ទាញរូបថតមួយសន្លឹកហុចទៅអ្នកកំលោះ ប្រុសកំលោះ ទទួលរូបថតនោះយកមកមើលយ៉ាងស្ងៀមស្ងាត់។

«ម្នាក់នេះឬ ដែលធ្វើឱ្យyounghoonជួបគ្រោះថ្នាក់»

«បាទអ្នកប្រុស Kim sunooជាដើមហេតុ ធ្វើឱ្យអ្នកប្រុសធំត្រូវឡានបុក»

«ហើយរឿងនេះវាយ៉ាងម៉េចឱ្យប្រាកដ?»

«រឿងរបស់អ្នកប្រុចធំ និង Kim sunoo ខ្ញុំដឹងមិនសូវជាច្បាស់ប៉ុន្មានដែរ ដឹងត្រឹមថាកាលណោះ ខ្ញុំជូនទៅហាងកាហ្វតាមការសុំរបស់អ្នកប្រុសធំពេលមកដល់ហាងកាហ្វេ អ្នកប្រុសធំបាន ផ្ដាំផ្ញើរឱ្យខ្ញុំទៅទិញស្ករសំឡី យកមកឱ្យនៅ ហាងកាហ្វេ ទើបខ្ញុំប្រញាប់ទៅទិញដោយមិនដឹងថាអ្នកប្រុសធំបាន ណាត់ជួបគ្នាជាមួយអ្នកប្រុសSunooនៅហាងកាហ្វេឡើយ ក្រោយពេលខ្ញុំទិញរបស់របរដែលអ្នកប្រុសធំត្រូវការរួចអស់ហើយ ខ្ញុំក៏ប្រញាប់ត្រលប់ មកវិញពេលខ្ញុំមកដល់ឃើញអ្នកប្រុសធំរត់តាមពីក្រោយsunooរត់យ៉ាងលឿន ដោយអ្នកប្រុសធំមិនបានប្រយ័ត្នខ្លួនក៏ត្រូវឡានមួយគ្រឿង បើកបុកយ៉ាងពេញទំហឹង ខ្ញុំស្ទុះរត់ទៅរកអ្នកប្រុសធំភ្លាមៗ ហើយក៏មិនភ្លេចងាកទៅមើលsunooឡើងឡាន ទៅជាមួយមនុស្សប្រុសម្នាក់ បាត់ស្រមោលឈឹង » ស្តាប់ការរៀបរាប់ពីkរួច ប្រអប់ដៃក្ដាប់យ៉ាងណែន នៅក្នុងចិត្តរបស់គេពេលនេះពោរពេញទៅដោយភ្លើងគំនុំ សឹងតែអាចដុតអាគារមន្ទីរពេទ្យ ទាំងមូលនេះឱ្យឆេះខ្ទេច។

«អ្នកប្រុស?»

«ផ្ទះរបស់លោកkimនៅឯណា ?»

«គឺនៅផ្លូវឆុងអា ផ្ទះលេខ០៦» Kនិយាយចប់ រាងខ្ពស់ស្រឡះរបស់Sunghoonបម្រុងនឹង បោះជំហានចេញពីមន្ទីរពេទ្យទៅហើយ ស្រាប់តែទ្វារបន្ទប់សង្គ្រោះបន្ទាន់ក៏ ត្រូវបើកឡើង បង្ហាញឱ្យឃើញផ្ទៃមុខចាស់ជ្រាវជ្រួញតាមវ័យនិយាយឡើង

«អត់ទោសពួកលោកតើអ្នកណាជាសាច់ញាតិរបស់អ្នកជំងឺ?»

«គឺខ្ញុំលោកគ្រូពេទ្យ! បងរបស់ខ្ញុំកើតអីធ្ងន់ធ្ងរដែរឬទេ?»

«អ្នកជំងឺរងការប៉ះទង្កិចត្រង់ក្បាលយ៉ាងខ្លាំង ថែមទាំងមានឈាម កកនៅក្នុងខួរក្បាលទៀតផង ពេលនេះគេនៅមិនទាន់ដឹងខ្លួននៅឡើយទេ» គ្រូពេទ្យរាយការណ៍ប្រាប់អ្នកកំលោះ តាមអ្វីដែលគ្រូពេទ្យដឹង ឱ្យគេបាន យល់។

«តើពេលណាទើបបងខ្ញុំដឹងខ្លួនឡើងវិញ?»

«អ្នកជំងឺអាចដឹងខ្លួនឡើងវិញប្រហែលមួយអាទិត្យឬក៏មួយខែ តែ បើតាមខ្ញុំស្មាន ប្រហែលមួយឆ្នាំ ឬគេអាចមិនដឹងខ្លួនជារៀងរហូតក៏អាចថា បាន» គ្រូពេទ្យមិនហ៊ានឱ្យក្ដីសង្ឃឹមដល់sunghoonឡើយព្រោះតែអាការ: របស់អ្នកជំងឺធ្ងន់ធ្ងរពេកហើយ។

«មិនពិតទេ បងប្រុសខ្ញុំមិនអាចដេកជារៀងរហូតបានទេ លោកគ្រូពេទ្យសូមលោកមេត្តាជួយដល់បងប្រុសរបស់ខ្ញុំផង ទោះជាអស់លុយប៉ុន្មានក៏ខ្ញុំ យល់ព្រមដែរ អ្នកកំលោះលុតជង្គង់អង្វរគ្រូពេទ្យ ឱ្យជួយបងរបស់គេ ទោះជាដឹងថាក្តីសង្ឃឹមមានតិចតួច ក៏ប្រុសកំលោះមិនបោះបង់ចោលវាដែរ»

«ពួកយើងនឹងព្យាយាមជួយអ្នកជំងឺឱ្យអស់ពីសមត្ថភាព លោកទុកចិត្តចុះ»

«អរគុណច្រើនលោកគ្រូពេទ្យ»

«មិនអីទេ វាជាតួនាទីរបស់គ្រូពេទ្យដូចជាពួកយើងស្រាប់ហើយ» «អីចឹង ខ្ញុំសុំចូលទៅមើលបងស្រីរបស់ខ្ញុំបន្តិចបានដែរទេ?» sunghoonសួរ

«បាន»

គ្រូពេទ្យងក់ក្បាលជាការអនុញ្ញាត។

«អរគុណលោកគ្រូពេទ្យ» ក្រោយពីបានទទួលការនុញ្ញាតពីគ្រូ ពេទ្យហើយ អ្នកកំលោះដើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដើម្បីពាក់ អាវការពារមេរោគ មុននឹងដើរសំដៅទៅបន្ទប់អ្នកជំងឺ។ ពេលចូលទៅដល់ ភ្លាម សេហ៊ុនឃើញរាងកាយបងប្រុសរបស់គេ ដេកស្តុកស្តឹងនៅលើគ្រែយ៉ាងគួរឱ្យអាណិត ផ្ទៃមុខរបស់younghoonបំពាក់ទៅដោយឧបករណ៍អុកស៊ីសែន សម្រាប់ដកដង្ហើម Sunghoonដើរទៅទាញកៅអីយកមកអង្គុយក្បែរyounghoon ទើបលូកដៃស្រវាចាប់ដៃអ្នកជាបង។

«បងឆាប់ក្រោកឡើងមក មកនិយាយលេងជាមួយខ្ញុំ ដូចកាលពីម្សិលមិញតើបានទេ?» Sunghoonក្ដោបដៃអ្នកជាបង ថែមទាំងយំប្រាប់អ្នកជាបង

«បងកុំដេកបែបនេះអី បើប៉ាម៉ាក់ត្រលប់មកពវិញ ឃើញបងក្នុងសភាពបែបនេះ ពួកគាត់ទទួលយកមិនបានទេ ខ្ញុំសុំអង្វរណាyounhoonឆាប់ភ្ញាក់ឡើងមក» sunghoon ខំប្រឹងអង្រួនខ្លួនyounghoon ឱ្យឆាប់ដឹងខ្លួនប៉ុន្តែគេនៅតែមិនកម្រើកឡើយ រាងកាយរបស់younghoonនៅតែដេកស្តូកស្តឹង បែបនេះដដែល។

«ខ្ញុំសន្យានឹងបង ខ្ញុំនឹងធ្វើឱ្យគេម្នាក់នោះ រស់ពិបាកជាងស្លាប់មួយពាន់ដង » ប្រាប់រួច រាងខ្ពស់ស្រឡះដើរចេញទៅវិញបាត់ ដោយsunghoonមិនបានចាប់អារម្មណ៍ ទៅលើម្រាមដៃរបស់younghoonកម្រើកតិចៗឡើយ។

Continue Reading

You'll Also Like

227K 5.1K 73
imagines as taylor swift as your mom and travis kelce as your dad
665K 1.1K 22
Smexy One shots😘 Got deleted twice 3rd times a charm🤦🏻‍♀️😭
1.2K 108 8
រឿងចំំណងស្នេហ៍ឣ្នកបម្រើផ្ទាល់ខ្លួន ជារឿងបុរាណចិនដែលជាស្នេហារបស់ ឣ្នកឣង្គម្ចាស់និងឣ្នកបម្រើម្នាក់ ដោយមានការបំបែបពីគ្រួសារការឈឺចាប់ធ្វើឱ្យស្នេហាមានការប...
493 56 2
18+ Jungwon with member