(ចប់)រឿង ថេយ៉ុងរបស់បង🦁🍓

By LilJuu_1992

45.3K 2.7K 75

Jk(Top)/Tae(btt) •Trailler ពួកយើងសើចជាមួយគ្នា..ពួកយើងយំជាមួយគ្នា..មើលទៅដូចជាធម្មតា ប៉ុន្តែវាមានន័... More

ផ្ដើមរឿង:
ភាគទី០១: កូនខ្លាតូច!
ភាគទី02:ប្រឡាក់មាត់!
ភាគទី០៣: លេខាថ្មី
ភាគទី០៤:គ្រិច.ក
ភាគទី០៥: -,-
ភាគទី០៦: ថើបឲបាត់ខូច
ភាគទី០៧:ជុន ឈើរី!
ភាគទី០៨:ទ្រាំលែងបាន!
ភាគទី០៩:បងការពារនាង?
ភាគទី១០:អូនទាក់ទាញណាស់ដឹងទេ?
ភាគទី១១:ពួកយើងធ្វើវាយប់នេះ!
ភាគទី១២: ជីវិតពណ៍សុីជម្ពូរ
ភាគទី១៣: 16+
ភាគទី១៤: ទឹកដោះគោស្រស់
ភាគទី១៥: ជួបគ្រប់ទីកន្លែង!
ភាគទី១៦: កុំប៉ះខ្ញុំ!
ភាគទី១៧:អគុណ!
ភាគទី១៨: ដៀល!
ភាគទី១៩: បើសិនជាអូនខ្លាច..
ភាគទី២០: ប្រមាន!
ភាគទី២១:លែងហ៊ានខឹង!
ភាគទី២២:ល្បិច
ភាគទី២៤:ត្រូវគេទុកចោល
ភាគទី២៥:បែកគ្នាមួយរយៈ
ភាគទី២៦:គិតខុស
ភាគទី២៧:បងសូមទោស
ភាគទី២៨: សំបុត្រ
ភាគបញ្ចប់

ភាគទី២៣:បែកគ្នារឹតតែល្អ!

1.3K 94 7
By LilJuu_1992

តុកៗ!! សម្លេងគោះទ្វារបន្ទប់នៅតែបន្ត ព្រោះមនុស្សនាយជាមនុស្សមានហេតុផល មកដល់ស្ងាត់ៗ និយាយគ្នាមិនដឹងរឿងច្បាស់លាស់បែបនេះគឺនៅមិនសុខឡើយ។

<ថេយ៍! បើកទ្វារមកនិយាយជាមួយបងសិន..អូនខឹងបងថ្នាក់ណាក៏គួរតែតទល់មុខគ្នាឲដឹងរឿងដែរ កុំប្រងើយបែបនឹងបានទេ?> តុកៗ! រាងក្រាស់ឈរគោះមុខបន្ទប់ទាំងចងចិញ្ចើមសងខាងជាប់ មិនយល់ លើសពីពាក់ថាមិនយល់ ខឹងអ្វីសាហាវថ្នាក់នេះដល់3ថ្ងៃជាង រាល់ដងត្រឹម24ម៉ោងអស់ល្បឺតហើយ។

<ថេយ៍*..> គេហៅមិនទាន់អស់ពាក្យសម្លេងស្រែកបញ្ឈប់របស់រាងតូចក៏ឧទ្យានឡើងកាត់សម្ដីថា÷

<ឆាប់ទៅវិញទៅ អូនមិននិយាយអ្វីទាំងអស់ អូនចង់សម្រាក ប៉ុន្នឹងចប់បានរឺអត់?> ថេយ៍ចងចិញ្ចើមជាប់ទឹកមុខឡើងក្រម៉ូវរកកលចង់ចេញទឹកភ្នែក តែមិនទាន់ដល់តោន!

<បងមិនទៅ បើថេយ៍មិនចេញមកនិយាយគ្នាឲដឹងរឿងបងឈរគោះបែបនេះរហូត> ធម្មតានាយស្ដាប់តាមថេយ៍ណាស់ ប៉ុន្តែលើកនេះមិនខ្ចីឡើយ បើជ្រល់តែឲគេខឹងហើយត្រូវតែធ្វើឲអស់ដើម្បីបាននិយាយគ្នា។
ក្រាក!
ផឹប!!~

<ឆាប់ចេញទៅ!~~> គ្រាន់តែបើកទ្វារបន្ទប់មកភ្លាមក៏ទទួលស្វាគមន៍មួយខ្នើយចង់កណ្ដាលទ្រូងរបស់រាងតូច ស្រែកដាក់នាយមួយទំហឹងឡើងក្រហមភ្នែក សម្លក់យកតែមួយឈ្នះមិនខ្ចីព្រិច។ ខឹងចិត្តដែលនាយឌឺមិនព្រមចេញ ហើយក៏ខឹងដែលឃើញរូបភាពស្និតស្នាលទាំងនោះ!

<ថេយ៍! អូនកើតស្អីនឹង?..បងទៅជេជូជាមួយអ្នកម៉ាក់ ម្ដេចក៏ច្រលោតថ្នាក់នេះ? បើរាល់ដងបងមិនថាអីឡើយ តែលើកនេះបងជូនអ្នកម៉ាក់ទៅណា៎! បងលួចលាក់ស្រីណាទើបអូនខឹងដល់ថ្នាក់នេះ?> ជុងហ្គុកផ្ដើមជ្រួញចិញ្ចើមចូលគ្នា លើកដៃកាយវិការលក្ខណៈពន្យល់ទាំងតឹងសរសៃរ.កប៉ុន្តែមិនបានគំហកឡើយ! នាយគ្រាន់តែហួសចិត្តដែលថេយ៍ដល់ថ្នាក់នេះ។

<..ចេញទៅ!> ពីម៉ាត់យ៉ាងខ្លីមុននឹងស្ងាត់សម្លឹងមុខនាយមិនដាក់ដោយសម្លេងញ័រៗ។

<..បងមិនចេញ!> រាងតូចខ្លាំងនាយក៏ខ្លាំងដូចគ្នា ដូចនិយាយចឹងចរឹកគេតតែនិយាយឲដឹងរឿងទើបអស់ចិត្ត។

<ឌឹប!..ប្រាប់ថាឲចេញទៅៗ!> ថេយ៉ុងផ្ដើមក្ដៅចិត្តលើសមុនលើកដៃវាយទ្រូងនាយ ប្រើកម្លាំងបំណងរុញខ្លួនគេឲចាកចេញ ប៉ុន្តែដូចជាគ្មានបានផល ត្រូវរាងក្រាស់ប្រឹងស្រវាដៃទាំងពីរចាប់ជាប់។

<បងមិនចេញ បើអូននៅតែគ្មានហេតុផលបែបនេះបងមិនចេញឡើយ>

<អូនគ្មានហេតុផល បើដឹងចឹងប្រឹងមកនិយាយធ្វើស្អី? ឆាប់ចេញទៅ..ប្រាប់ថាឲចេញទៅ!> គេប្រឹងប្រើកម្លាំងចាប់ថេយ៍ឲឈប់ រាងតូចរឹតតែរំអុកកន្រ្តាក់ដៃខ្លាំងៗច្រាននាយ។

<ថេយ៍ប*..ផាច់!~> មួយកំផ្លៀងវាសចេញពីខ្នងដៃចំផ្ទៃមុខរបស់រាងក្រាស់ដែលទទួលបានមកពីគូសង្សារ វាគឺជាលើកទីមួយដែលនាយត្រូវបានថេយ៍ទះក្នុងទំនាក់ទំនងមករាប់ឆ្នាំ។

<...> ជុងហ្គុកផ្ដើមស្ងាត់មាត់លែងនិយាយស្ដី ឈប់ត្រឹងដូចមនុស្សត្រូវថ្នាំស្ពឹក កែវភ្នែកទាំងគូនឹងត្រឹង កំពុងតែទទួលបានអារម្មណ៍មួយដែលឈឺចាប់ ត្រឹមមួយកំផ្លៀងវាមិនស្គៀបសាច់ឡើយ តែអ្វីដែលនាយឈឺនោះ គឺឈឺសាច់មួយដុំសង្ងំផ្នែកទ្រូងខាងឆ្វេងទៅវិញទេ។

<ជ-ជុង*..> ថេយ៍ឃើញនាយស្ងាត់លែងមាត់.ក គេផ្ដើមដឹងខ្លួនមកវិញ ស្រាប់តែមានអារម្មណ៍ថាខុសខ្លាំងចំពោះនាយភ្លាមៗ ព្រោះគេមិនធ្លាប់ទះនាយឡើយ ទោះខឹងយ៉ាងណាក្ដី មុននេះគឺគ្មានចេតនានោះទេ។

<បងមិនរំខានទៀតទេ!> នាយសម្រួលអារម្មណ៍មកធម្មតាមុននឹងធ្វើទឹកមុខស្មើរធេងនិយាយយ៉ាងអត់ជាតិ ដើរសម្ដៅចាកចេញទៅ។ ថេយ៍បានត្រឹមឈរស្ងាត់ទាំងពិបាកសម្រេច ចិត្តមួយចង់ចូលទៅតាមនាយ ចំណែកមួយទៀត នៅអន់ចិត្តនឹងរឿងផ្អួនៗ ទើបសម្រេចមិនទៅ ។
ងុឺង!!~~
សម្លេងស្ទូរសន្ធឹកឡាន បើកចាកចេញទៅជាន់ហ្គែរឡើងមួយកប់ ដែលអាចបង្ហាញបានពីអារម្មណ៍អន់ចិត្ត ហើយក៏ខឹងរបស់ម្ចាស់ឡានផងដែរ។

<បងប្រហែលជាខឹងអូនខ្លាំងហើយ> កែវភ្នែកស្រទន់មួយគូរសម្លឹងមើលឡានបើកចេញទាំងភាពសោកសៅមកពីលើខនដូរ។ ទទួលស្គាល់ថាគេខុសដែលទះនាយ ប៉ុន្តែ..អារម្មណ៍គេដូចគ្នាក៏ឈឺមិនចាញ់ឡើយ។

<សូមទោស>
|កាត់|
//កាសុីណូមួយកន្លែង!

<កើតថី? លើកអក៎ស្រាធ្វើមើលតែអក៎ទឹកក្រូច!> យ៉ុនហ្គី អង្គុយសម្លឹងមុខអ្នកជាមិត្តទាំងចងចិញ្ចើម ព្រោះតាំងពីមកកន្លែងគេនាយគិតតែពីផឹកមិនមាត់.ក លើកអក៎ដូចអ្នកផឹកអាជីព។

<ថេយ៍!> នាយនិយាយតែមួយម៉ាត់ក៏ផឹកបន្ត ព្រោះដឹងថាអ្នកជាមិត្តអាចកាត់ន័យយល់។

<ឈ្លោះគ្នាទៀតហើយមែនទេ?> វាមិនពិបាកសោះឡើយដែលអាចឲនាយយល់បាន មើលទៅលើថ្ពាល់របស់រាងក្រាស់ក៏នៅមានស្នាមក្រហមមិនទាន់បាត់ដែរ អាចទាយបានថាពួកគេច្បាស់ជាទាស់សម្ដី។

<គេឈ្លោះតែម្ខាង យើងមិនបានទេ!>
<ឯងធ្វើឈប់ផឹក ហើយមកនិយាយឲស្រួលទៅមើល!> យ៉ុនហ្គី ទាញកែវស្រាចេញពីដៃរាងក្រាស់យកទៅទុកម្ខាង ព្រោះបើឲផឹកបែរនិយាយដាច់ៗស្ដាប់គ្នាមិនយល់ទេ។

<វាស្អីឯង?> ជុងហ្គុក
<បើឈ្លោះតែម្ខាងមិចមុខឯងមានស្នាមម្រាមដៃ?..កុំប្រាប់ថាឯងវាយថេយ៍?>

<ហឹស! ចរឹកយើងអាក្រក់ចឹងមែនទេតាមដែលឯងស្គាល់? យើងមិនដែលមានចិត្តសូម្បីតែម្ដងដែលខឹងនឹងគេ..ធ្វើអីឲទាស់ចិត្ត! មិនស្ដាប់តាម! ក្បត់គេលួចលាក់អ្នកផ្សេង! សួរថាយើងដែរទេ? យើងស្រឡាញ់គេយើងតាមគេសឹងគ្រប់រឿង! ប៉ុន្តែឯងមើលគេទៅ? ដែលប្រឹងប្រែងដូចយើងទេ? លើកណាៗទាំងអស់ក៏ជាយើងដែលខុស ខុសរហូតសឹងគ្រប់រឿង រឿងខ្លះយើងមិនទាំងដឹងសោះក៏យើងត្រូវតែសូមទោស តាមលួងតាមអង្វរមិនដាច់..ប៉ុន្នឹងទៅហើយនៅតែដេញយើងឲចេញ ថែមទាំងទះយើងទៀត ទាំងដែលថេយ៉ុងពីមុនមិនមែនមនុស្សចរឹកយកតែឈ្នះបែបនេះឡើយ>

អារម្មណ៍របស់នាយបូកឡូកនឹងចិត្តខឹងមួយឆាវនិយាយមកដោយមិនបានគិត ហារមកផាំងៗលឿនដូចអ្នករ៉េប ពាក្យខ្លះក៏ត្រូវពាក្យខ្លះក៏ខុស ទប់ខ្លួនឯងមិនជាប់។ និយាយយូរៗប្រៀបដូចស្នេហារវាងមនុស្សពីរនាក់គឺជាការមិនស្មើរភាព។

<ឯងនិយាយខុសហើយជុងហ្គុក!> យ៉ុនហ្គីនាយអ្នកស្ដាប់នាយដឹង។ ទទួលស្គាល់ថាស្នេហារវាងមនុស្សពីរនាក់វាបែបនេះ ត្រូវតែមានម្នាក់ចាញ់ម្នាក់ឈ្នះហើយទើបគង់វង្ស តែបើធ្វើហើយមកត្អូតដូចមិនពេញចិត្តបែបនេះ ហៅថាស្នេហាយល់ចិត្តទេ?

<យើងនិយាយខុសអី? ខុសដែលយើងមិននៅលួងគេតទៀតមែនទេ? ត្រូវហើយយើងខុស ដែលមិនព្រមនៅធ្វើថោកបន្ត!> ជាតិសុរាកំពុងតែជ្រួញជ្រាប នៅឃ្លាចុងប្រយោគនាយនិយាយយ៉ាងសង្គត់សម្លេងព្រមទាំងធាក់តុទៀត ដូចជាម៉ួម៉ៅខ្លាំងខុសពីចរឹករាល់ដងដែលជាមនុស្សមិនចេះច្រលោតផ្ដេសផ្ដាស។

<ហឹម!~ ឯងស្រវឹងហើយ ទោះនិយាយគ្នាពេលនេះក៏មិនចូលដែរ ទៅផ្ទះវិញទៅស្អែកព្រឹកចាំយើងទៅរក> អ្នកជាមិត្តតតែឃើញដូចចាក់ទឹកមិនចូលចឹង ដកដង្ហើមធំមួយឃូសមុនស្រដីបែបធម្មតា។
<និយាយមិនចូលត្រង់ណា៎? យើងនិយាយការពិត! រឺក៏សូម្បីតែឯងដែលទទួលយកពាក្យអស់នឹងមិនបាន?កាន់យើងគេដល់ថ្នាក់នឹង?>គេនោះគឺសម្ដៅដល់រាងតូច។

<..កុំនិយាយសម្ដីទាំងអស់មុននេះឲថេយ៍បានលឺបើឯងចង់បន្តចំណងរបស់ឯងជាមួយគេទៅមុខទៀត!> នាយមិនខឹងឡើយមានតែជួយប្រាប់បង្ការទុកមុន។ ប៉ុន្តែគិតរឺ? មនុស្សណាក៏ដូចមនុស្សណាដែរ តែខឹងហើយនិយាយស្ដាប់គ្នាមិនចូលទេ កាន់តែហាមគឺកាន់តែឌឺ!
<ចុះបើយើងចង់និយាយ? យើងទៅនិយាយជាមួយគេផ្ទាល់តែម្ដង បើបានបែកគ្នាទៀតរឹតតែល្អ!>
TO BE CONTINUED
BY: ជូ ជីននី🍬

Continue Reading

You'll Also Like

9.9K 568 34
16 year old Y/N L/N is stuck in the foster system and placed with a family of six siblings. His life soon gets the shock of a lifetime when he is bes...
87.1K 9K 48
Name: "𝙢𝙮 𝙘𝙤𝙢𝙢𝙖𝙣𝙙𝙚𝙧"🔞 - اگه این‌قدر علاقه به مردن داری... می‌تونم زودتر از این تمرین‌های کشنده دخلت رو بیارم! جونگ‌کوک که گونه و چونش توی...
110K 23.3K 70
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
55.6K 2.1K 98
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...