ជួយផង! តារាប្រចាំសាលាទាំង5តាម...

By Nhambyhznv1

2.4K 203 16

មិនមែនសប្បាយ ក៏មិនមែនធុញទ្រាន់ដែល តែខ្ញុំមិនអាចសុាំនឹងវាបានទេ បុរសសង្ហាប្រចាំសាលាទាំង5មកស្រលាញ់ខ្ញុំបែបនេះ... More

1{2/4} មេីលងាយ
1 {3/4 }មិនដឹងថាសំណាងឬសយទេ
1 {4/4} ពិតជាចង្រៃមែន
2 {1/4} សម្តីដ៏អស្ចារ្យរបស់លោកឪពុក
2 {2/4} ព្រោះខ្ញុំស្រលាញ់ថេយ៍តាំងពីក្មេងមក
2 { 3/4 } កាចងចាំសប្បាយៗ

ភាគ 1{1/4 }ពួកគេគឺចាប់អារម្មណ៍

685 45 5
By Nhambyhznv1

ក្នុងសម័យបច្ចុប្បន្ននេះគឺមានកាប្រកួតប្រជែងគ្នាជាខ្លាំង មិនថានៅលេីវិស័យអ្វីទេ។ តែបេីនិយាយអំពីវិស័យមុខជំនួញវិញ មានត្រកូល2បានប្រកួតប្រជែងគ្នាជាខ្លាំង ក្នុងមួយឆ្នាំៗពួកគេគឺស្វាត់ស្វែងរកអ្វីថ្មីៗដេីម្បីតែឈ្នះគ្នាទៅវិញទៅមក ។ ហេីយពីរត្រកូលនោះគឺជា...
+ ត្រកូលគីម លោកគីម សាន់ហ្វូ ជាអ្នកមានអំណាចនឹងមានលុយជាច្រេីន នឹងជាម្ចាស់ត្រកូលទៀតផងគាត់មានអាយុ39ឆ្នាំ មានក្រុមហ៊ុនធំមួយដែលមានឈ្មោះថា គីមគ្រុប ដែលជាក្រុមហ៊ុនផលិតសម្ភារៈថ្មីៗដែលទាក់ទងទៅនឹងគ្រឿងពេជ្យ ហេីយត្រកូលនេះនៅមាន សណ្ឋាគារជាច្រេីនកន្លែងនឹងមានសាលាឯកជនមួយទៀតផង អ្វីដែលសំខាន់ លោក គីម សាន់ហ្វូ មានកូនប្រុសម្នាក់ផងដែល
+ ត្រកូល ចន លោកចន ស៊ូហូ ត្រកូលចននេះគឺជាត្រកូលមួយមិនចាញ់ត្រកូលគីមប៉ុន្មានទេ មានគ្រុមហ៊ុនមួយឈ្មោះថា ចនគ្រុប ក៏ជាក្រុមហ៊ុនដូចនឹងក្រុមហ៊ុន គីមគ្រុបផងដែល លោកចន មានអាយុ45ឆ្នាំ មានកូនប្រុស2នាក់រួចទៅហេីយ

+ម៉ោង10ព្រឹក

បុរសរាងតូចច្រឡឹងម្នាក់ កំពុងតែយកដៃញីភ្នែក ដេីម្បីអោយស្វាងនឹងពន្លឺភ្លេីងព្រោះតែគេមិនទាន់បានក្រោកពីគេងឡេីង បន្ទប់របស់គេវិញធំល្វឹងល្វេីយ មានទៅដោយតុនឹងរបស់ប្រេីប្រាស់ច្រេីនសម្បូរបែបថែមទាំងជារបស់ប្រេនៗទៅទៀត នៅពេលដែលគេងេីបខ្លួនពីគ្រែភ្លាម ទ្វាក៏បានបេីកឡេីងដោយមានបាវបម្រេីជាច្រេីនលេីកយកគេទៅក្នុងបន្ទប់ទឹកដេីម្បីសម្អាតខ្លួនគេនឹងមានការរៀបចំខ្លួនអោយកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត

បុរសរាងតូចគ្រងដោយឈុតពណ៍លឿនក្បែរមាស អមដោយត្បូងពេជ្យតូចៗនៅលេីអាវ ដែលអោយអ្នកដែលជំនាញ់ៗដឹងថាត្បូងពេជ្យនោះជាប្រភេទកម្ររកបាននឹងមានតម្លៃថ្លៃកប់ពពក កុំថាតែសម្លៀកបំពាក់របស់គេ សូម្បីតែស្បែកជេីងក៏មានដាំពេជ្យតូចៗផងដែល រាងតូចបោះជំហានវែងៗដោយស្បែកជែងប៉ាត់តាមានកម្ពស់ជិត2តឹក ដេីរចុះទៅខាងក្រោមដេីម្បីតែទៅរកបុរសវ័យចំណាស់

+ គីម ថេហ្យុង អាយុ 18ឆ្នាំ ជាកូនប្រុសតែមួយគត់របស់លោកគីម កាចឆ្នាស់តែមានហេតុផល មុខមាត់ស្រស់ល្អសោភានរណាឃេីញមិនច្រណែនមិនបាន ក្លិនខ្លួនក្រអូបដោយមិនបាច់បាញ់ទឹកអប់ ការស់នៅវិញដោយជាព្រះរាជបុត្រ អ្នកបម្រេីចាំមេីលថែមិនក្រោម20នាក់ទេ

" ហេតុអីត្រូវដាស់ទាំងព្រលឹមបែបនេះ!! " មិនអោយរងចាំយូតបបូរមាត់ពណ៍ផ្កាឈូកស្រាលៗក៏ស្រដីឡេីងមកដោយសម្លេងខ្លាំងៗ មិនប្រាប់ក៏ដឹងថាកាចមិនធម្មតាដែរ។

" អោវ៎.... ថេយ៍ ក្រែងនេះជាថ្ងៃចូលរៀនដំបូងមិនចឹង?? នេះយឺត30នាទីហេីយ " លោកគីម ស្រដីដោយសម្លេងយ៉ាងស្រទន់ដាក់កូនប្រុសតែម្នាក់គត់របស់ខ្លួន ដែលទេីបតែឈានដល់វ័យ18ឆ្នាំយ៉ាងពេញធឹង រូបរាងកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ។

" ហុីយ!! កូនទៅសិនហេីយ ជម្រាបលាប៉ា " ថេយ៍ ស្រដីរួចក៏អោនក្បាលដេីម្បីគោរពមុននឹងឈានជេីងចាកចេញ អ្នកបម្រេី2នាក់ក៏បានអោននឹងហុចកាតាបរួមជាមួយនឹងសុាំវិចផងដែល ឯថេយ៍ក៏កញ្ឆក់យកតែម្ដង

" អ្នកប្រុសថេយ៍... " ភ្លាមៗសម្លេងបុរសតូចម្នាក់ទៀតក៏ស្រដីឡេីងមកទាក់ទាញអោយថេយ៍ងាកទៅមេីលយ៉ាងរហ័ស ទឹកមុខដែលក្រញូវក៏ប្រែជាញញឹមមកវិញពេលលិចវត្តមានបុរសនោះ

" ជីមីនហ្សី ".....

+ផាក ជីមីន ជាកូនអ្នកប្រេីនៅផ្ទះថេយ៍ តែជាសំណាងល្អដែលក្លាយជាមិត្តស្និតស្នាលរបស់ចាហ្វាយតូចតាំងពីក្មេងៗមក ទេីបគេរស់នៅមិនខុសពីថេយ៉ុងប៉ុន្មានទេ គេទេីបតែមានអាយុ 19ឆ្នាំប៉ុណ្ណោះ តែរៀនឆ្នាំទី1ដូចជាថេយ៍ដែល គេផ្កាក់កាសិក្សា1ឆ្នាំដេីម្បីចាំថេយ៉ុងអោយរៀនទាន់គេ ជីមីនជាក្មេងល្អស្តាប់បង្គាប់ ថែមទាំងស្លូតបូតផ្ទុយពីមិត្តស្និតស្នាលដាច់

" ជីមីនហ្សី " រាងតូចរត់ទៅអោនមិត្តតាំងពីក្មេងរបស់ខ្លួនដោយស្នាមញញឹមយ៉ាងស្រទន់ ដោយមិនឲ្យខាតពេលយូរពួកគេទាំង2ក៏បានឡេីងឡានស្ព័រពណ៍ខ្មៅមួយដែលមានតម្លៃមិនក្រោម50មុឺនដុល្លាឡេីយ ថេយ៍បេីកក្នុងល្បឿនយ៉ាងលឿនរហូតដល់សាលា នឹងចតទុកនៅកន្លែងដែលនាយកចតតែម្ដង

" គីម ថេហ្យុងមែនទេ??? "

" កូនលោកនាយកឬ?? "

" មិនអាចទេ កូនលោកនាយកស្អាតម្លេះ "

" ទាំងមាន ទាំងស្អាត ពិតជាអស្ចារ្យណាស់ "

" នេះជាកូនតែមួយគត់របស់លោកនាយកគីម "

គ្រាន់តែចេះពីលេីឡានភ្លាមសម្លេងខ្សឹបខ្សាវក៏លឺឡេីងមកធ្វេីអោយថេយ៉ុងឆ្ងល់មួយរំពេច មិចក៏គ្រប់គ្នាដឹងថាគេជាកូនលោកនាយកចឹង

" កុំឆ្ងល់ ព្រោះឯងចតនៅកន្លែងលោកម្ចាស់ ថែមទាំងផ្លាក់លេខឡានគឺរបស់ត្រកូលគីមទៀត អ្វីដែលសំខាន់ លោកម្ចាស់ក៏ផ្តល់ដំណឹងមកមុនដែល កុំគិតច្រេីនតោះថេយ៍ទៅថ្នាក់រៀន " ជីមីន ស្រដីរួចក៏ប្រញាប់ចាប់ដៃថេយ៉ុងទៅខាងក្នុងថ្នាក់របស់ពួកគេយ៉ាងលឿន

" គីម ថេហ្យុង ជាកូនប្រុសតែមួយគត់នៃត្រកូលគីម បានចេញវត្តមានហេីយ មិខមាត់គ្រាន់បេីតាស៎ " សម្លេងបុរសម្នាក់ស្រដីដោយស្នាមញញឹមយ៉ាងស្រស់ គេឈរនៅពីមុខអាងហែលទឹកក្នុងសាលាដោយសម្លឹងទៅរូបថេយ៉ុងចុះពីលេីឡាន រួចកម្កោះសង្ហានោះក៏បានដោះអាវក្រៅបង្ហាញសាច់ដុំ6កង់រួចក៏បានលោយចូលទឹក ហែលយ៉ាងលឿនរហ័ស

អ៊ីន ស៊ូហូ មានអាយុ20ឆ្នាំ ជាសិស្សឆ្នាំទី3 ផ្នែកទីផ្សារ គេគឺជាបុរសដែលមានមន្តស្នេហ៍ក្នុងសាលាអាចនិយាយបានថាជាតារាក្នុងសាលានេះ ជាពិសេសគេក៏ជាដួងម្នាក់ចំពោះជំរុំហែលទឹកផងដែល

Skip

" គីម ថេហ្យុង មករៀននៅសាលានេះឬ! " បុរសឈុតខ្មៅម្នាក់ស្រដីដោយស្នាមញញឹមគេក៏បានឈានយកបារីមកជក់បន្តិចរួចក៏ញញឹមចុងមាត់ តែម្ដង

" ស្អាតបែបនេះសោះទេីបលោកគីមមិនបង្ហាញមុខកូនមួយគ្រាប់នេះសោះ " បុរសនោះក៏ក្រោកចេញពីកៅអីរួចក៏ទាញកាតាបរៀនហេីយក៏ដេីរចេញទៅ

+ ចន ជុងគុក ជាកូនច្បងនៃត្រកូល ចន មានអាយុ 20ឆ្នាំ រៀនឆ្នាំទី3 ផ្នែកគ្រប់គ្រង គេជាបុរសសង្ហាប្រចាំសាលា មានស្រីៗតាមស្រលាញ់គេច្រេីនណាស់ តែគេមិនដែលខ្វល់ឡេីយ គេមានមុខងាប់ជានិរន្ត៍.....

Skip

" ទោះជាផែនដីឈប់វិល ចិត្តយេីងនឹងបន្ត ឪបសគ្គរាប់មុឺនក៏ បងមិនបោះបង់..អូន..... " ប្រុសស្អាតម្នាក់ច្រៀងចម្រៀងយ៉ាងស្រទន់អមដោយមនោសញ្ចេតនា ជាមួយនឹងការដេញហ្គីតាយ៉ាងស្ទាត់ជំនាញ ចំណែកឯនារីជាច្រេីនអ្នកកំពុងតែស្តាប់ដោយមានស្នាមញញឹមយ៉ាងស្រស់ ក្រោយពីបញ្ចប់បទរួចគេក៏ទូរស័ព្ទមកមេីល ឯស្រីៗក៏ដេីរចេញទៅកាន់ថ្នាក់រាងៗខ្លួនវិញ

" សាលាមានសិស្សថ្មីឬ??? គីម ថេហ្យុង ជាកូនម្ចាស់សាលា! ស្អាតណាស់ " បុរសនោះក៏ស្រដីដោយស្នាមញញឹមជាពិសេសនៅប្រយោគចុងក្រោយតែម្ដង រួចគេក៏បានរៀបចំកាតាបនឹងដាក់ហ្គីតារួចក៏ងេីបចាកចេញទៅ

+ អ៊ីន មីនហូ អាយុ20ឆ្នាំ ជាសិស្សឆ្នាំទី3ផ្នែកវិស្វករ ជាបុរសសង្ហាមានមន្តស្នេហ៍នឹងហ្វេនជាច្រេីន ជាពិសេសគឺig របស់គេមានអ្នកតាមដានជិត1Mទៅហេីយ ព្រោះគេជាកូនត្រកូលអ្នកមានមួយដែល

នៅឯតារាបាល់ទាត់ សម្លេងស្រែកហូរកញ្ច្រោលដោយសារតែខាងសាលាខេបានបញ្ចប់ដោយចុងក្រោយ 3-6 សាលាគីមឈ្នះដល់ទៅ3គ្រាប់ទេីបម្នាក់ៗរីករាយនឹងកាប្រកួតមួយនេះ

" អាយ៉ុក!! ឯងដឹងទេថាសាលាយេីងមានសិស្សថ្នីចូលណា " ភ្លាមៗបុរសមាឌធំម្នាក់រត់មករកកម្លោះរាងតូចល្មមដោយទឹកមុខហត់នឿយជាខ្លាំង ព្រោះពួកគេនៅចំចំណុចកណ្តាលនៃតារាបាល់ស្តង់ដារមួយនេះ

" មិនដឹងទេ " គេតបបែបខ្លីៗរួចក៏ញញឹមរាយមុនស្នេហ៍ដាក់ស្រីៗបន្តទៀត ថែមទាំងមិនភ្លេចព្រិចភ្នែកម្ខាងដាក់មនុស្សប្រុសស្អាតៗដែល

" គេមិនធម្មតាទេ គេគឺ គីម ថេហ្យុង "

" គីម ថេហ្យុង ឈ្មោះពិរោះតាស៎ អេ.... ត្រកូលគីម?? ចេងមានន័យថា....ជាកូននាយកសាលា "

" មែនហេីយ គេទេីបតែមករៀននៅទីនេះទេ គេល្បីណាស់ តារាងប្រុសស្អាតឬតារាងតារាមានវត្តមានគេទៅហេីយ នេះឯងមេីលរូបទៅ " បុរសមាឌធំនោះក៏បង្ហាញរូបថេយ៍ចុះពីលេីឡានអោយមេីល

" ស្អាតណាស់ មិននឹកស្មានថាលោកនាយកមានកូនប្រុសស្អាតថ្នាកនឹងទេ " លីយ៉ុក ក៏ស្រដីដោយស្នាមញញឹមយ៉ាងស្រស់

+ លី មីនយ៉ុក ក៏ជាតារាមួយរូបក្នុងសាលានេះផងដែល គេនេះណាជាមនុស្សដែលមានសង្សាច្រេីនជាងគេក្នុងចំណោមតារាទាំង4នាក់ទៀត គេនេះណាស្នាមញញឹមជាអាវុធទាក់បេះដូងតែម្ដង បេីនិយាយពីអាយុវិញក៏ក្មេងដែលគេមានអាយុ 19ឆ្នាំ ជាសិស្សឆ្នាំទី2 ។


Skip

ក្រលេកមកម្នាក់ទៀតវិញដែលកំពុងតែអង្គុយអានពណ៍មានសាលានៅកន្លែងលេងហ្គេមយ៉ាងសប្បាយរីករាយ គេក៏កំពុងតែបេីកឡាយផងដែល

" បងប៊េមដឹងទេ សាលាយេីងមានសិស្សមកថ្មី ឈ្មោះថាគីម ថេហ្យុង " បបូរមាត់តូចស្រដីដោយកាន់តែរីករាយលេីសមុនទៀត នៅពេលដែលបានអានខមិនមួនោះ

" បងបានដឹង តែបងក៏ស្គាល់គេពីមុនមកដែល គេកាចណាស់ថែមទាំងរស់នៅដូចជាព្រះនាងម្ចាស់ទៀត អូទេ ព្រះអង្គម្ចាស់ មិចក៏អាចហៅថាព្រះនាងទៅ ហាហា មកពីគេមានរបស់ប្រេីប្រាស់ច្រេីនខ្លាំងណាស់ លេីសក្មេងស្រីទៅទៀត តែទោះថេយ៍កាចតែគេគួរឲ្យស្រលាញ់ អេចូលហ្គេមហេីយ តោះលេង " ក្រោយពីនិយាយរួចរាល់គេក៏ចាប់ផ្តេីមលេងហ្គេមតែម្ដង ដោយមិនខ្វល់ពីខមិនបន្តៗឡេីយ

+ កាន់ផិមុក ( ប៊េម ប៊េម ) អាយុ20ឆ្នាំ ជាសិស្សឆ្នាំទី3 ផ្នែកវិទ្យាអនឡាញ គេជាតារាក្នុងសាលាដែលមានកេរ្តិ៍ឈ្មោះខ្លាំងនៅលេីបណ្តាញសង្គម ព្រោះតែគេអ្នកលេងហ្គេមអាជិព

______________________________________

គ្រាន់តែគិតក៏មានក្តីសុខដែរ ប្រុសសង្ហាទាំងប្រាំចាប់អារម្មណ៍បែបនេះ😭♥️♥️

Continue Reading

You'll Also Like

26.3K 661 15
Azra, jeune femme d'une vingtaine d'années forcée d'épouser un homme qu'elle ne connait absolument pas. À cause de son frère aînée ; Tarik. Azra viv...
44.6K 1.8K 35
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...
33.3K 4.5K 43
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
33.1K 731 22
Naruto Uzumaki is the eldest of four siblings, born into the Uzumaki family, renowned for their strong chakra and their special connection to the Nin...