Mystery Love [ End ]

By dolyare_dz

46.5K 4K 766

ទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់ត... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី ១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០ 🔥
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥ 🔥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤🔥
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩ 🔥
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគបញ្ចប់

ភាគទី ២១

950 76 19
By dolyare_dz

ព្រឹកថ្ងៃថ្មីចូលមកដល់ព្រះអាទិត្យរះចែងចាំងគ្រប់ទិសទីដែរវាបានជះពន្លឺទៅរកមនុស្សមួយគូរកំពុងគេងអោបគ្នាក្រោយពីបញ្ចប់សង្រ្គាមនៅលើគ្រែម៉ោង 3 ទាបភ្លឺ ។

ម្នាក់ៗសុទ្ធតែបញ្ចេញកម្លាំងមិនចេះតិចរៀងខ្លួន មិនដឹងថាកន្លែងណាខ្លះល្មមតែអស់ជាតិថ្នាំជីមីនសឹងតែរីងខ្លួន ។

« ហឹម » កាយល្អិតគ្រហឹមក្នុងបំពង់ក.ដកដៃចេញពីចង្កេះរបស់ជុងគុកលើកមកញីភ្នែកខ្លួនឯងទៅវិញទៅមកមុននិងបើកឡើងសឹមៗមើលទៅពិដានខាងលើ

ទីនេះប្លែកម្ល៉េះ គេកំពុងនៅកន្លែងណា ? បន្ទប់នេះមិនមែនបន្ទប់របស់គេទេ ហើយយប់មិញមានរឿងអ្វីកើតឡើងមិចជាគេចាំអ្វីមិនបានទាល់តែសោះអញ្ចឹង ?

ចង្កេះរោយខុសប្លែកពីធម្មតា ក្បាលឈឺខ្ទោកៗដូចគេបោក ល្វែងខាងក្រោម គូទ កញ្ចឹងកហេតុអីចុករោយម្ល៉េះមានរឿងអ្វីកើតឡើង ??

« ឈឺក្បាលណាស់ » ជីមីនងើបអង្គុយយឺតៗយកដៃញីក្បាលខ្លួនឯងទៅវិញទៅមក ភ្នែករេមើលជុំវិញបន្ទប់មុននិងប្រទាក់ភ្នែកជាមួយបុរសដែរគេស្អប់កំពុងគេងនៅក្បែរខ្លួនទាំងគ្មានអាវបិទបាំង

អត់ទេហេតុអីគេមកនៅជាមួយប្រុសឡប់ម្នាក់នេះ គេចាប់ជំរិតខ្លួនមែនទេ ?

« អ្ហាយយយយយ » ជីមីនចាប់ផ្ដើមស្រែកមិនខ្វល់ពីអ្នកណាទាំងអស់ក្រោយអោនទៅមើលខ្លួនឯងក៏គ្មានខោអាវនិងឃើញមានឈាមនៅជាប់សាច់ទៀត ដៃប្រឹងទាញភួយមកគ្រប់ខ្លួនឯងជិតឈឹង

« ហ្ហើយនែ៎ ព្រឹកឡើងស្រែកតម្លង់យកតែម្ដងហេស៎ ? ចេះស្ងាត់ខ្លះទេឬក៏ស្ងាត់តែពេលដេក ? » ជុងគុកងើបឡើងម៉ីងមាំងៗថ្លង់និងសម្លេងជីមីនផងអីផងមនុស្សកំពុងអស់កម្លាំងចង់ដេកយកកម្លាំង មកស្រែកធ្វើមើលតែផែនដីជិតរលាយអញ្ចឹង

« ហេតុអីលោកមកនៅទីនេះ ? »

« ផ្ទះយើងឲ្យយើងទៅណាបើមិនឲ្យយើងនៅទីនេះ ? »

« ត-តែមិចបានជាខ្ញុំមកនៅជាមួយលោក ? » រឿងនេះវាសំខាន់ខ្លាំងណាស់គេចង់ដឹងចង់លឺមិចបានជាសុខៗខ្លួនមកនៅទីនេះ មិនមែនមកនៅធម្មតាទេមក អស់អាវអស់អីរលីងនៀក

« ឯងមិនសួរខ្លួនឯងទៅថាយប់មិញអង្វរយើងយ៉ាងមិចខ្លះ ? »

« យប់មិញ ? » ជីមីនប្រឹងរកនឹករឿងកាលពីយប់មិញប៉ុន្តែវាស្រពិចស្រពិលមិនច្បាស់ទាស់តែសោះដឹងត្រឹមថាយប់មិញគេក្ដៅខ្លួន !! ត្រូវហើយគេក្ដៅខ្លួនពិបាកនៅមិនសុខតែក្រោយពីនិងគេមិនដឹងពិតមែន

« យប់មិញខ្ញុំចាំបានថា...ខ្ញុំបៀមស្ករគ្រាប់បន្ទាប់មកខ្ញុំក៏ក្ដៅខ្លួន មាននរណាមិនដឹងមកថើបខ្ញុំ អត់ទេវាប្រហែលជាខ្ញុំយល់សប្តិហើយ » ជីមីនគ្រវីក្បាលបណ្ដេញការគិតចេញ ព្រោះតែយប់មិញនេះណាម្នាក់ដែរថើបគេនោះគឺដូចជុងគុកខ្លាំងណាស់ ប៉ុន្តែក្រោយពីនិងគេចាំអ្វីមិនបានទៀតទេងងឹតឈឹងតែម្ដង

« វាមិនមែនយល់សបិ្តទេ » ជុងគុកយកដៃទ្រក្បាលភ្នែកព្រានបុរសសម្លឹងមើលជីមីនទាំងចង់អស់សំណើច

អ្នកណាយប់មិញចេញពីបន្ទប់ទឹករត់មកថើបគេ ? សុំចង់មានសិ*ជាមួយគ្នាទៀត ? អីលូវមកនិយាយយល់សប្តិអញ្ចឹងអន់ចិត្តណាស់

« បើមិនមែនយល់សបិ្តយ៉ាងមិច ? »

« គឺវាជាការពិតនិងហើយ »

« ថាយ៉ាងម៉េច ? » គ្រាន់តែលឺថាវាការពិតមិនមែនជាសុបិន្តជីមីនស្រាប់តែច្រឡោតឡើងបែកភ្នែកធំៗសឹងតែមិនជឿ

វាមិនអាចទៅរួចនោះទេ គេមិចនិងអាចមកដេកជាមួយមនុស្សប្រុសនេះបាន គេស្អប់សឹងអីនិង ?

« លឺយ៉ាងមិចថាអញ្ចឹងហើយ » ឯជុងគុកហាក់មិនខ្វល់ទេទោះបីឃើញទឹកមុខស្លន់ស្លោរបស់ជីមីនយ៉ាងណាក៏ដោយ សំខាន់មិនមែនគេជាអ្នកចង់ធ្វើវាផង ? ដាក់ថ្នាំគ្រាន់តែចង់ធ្វើបាបគ្មានបំណងចង់ធ្វើលើសឯណា ?

« វាមិចនិងអាចទៅរួច ? អត់ទេហ្ហឹកៗ...លោករំលោភខ្ញុំ ខ្ញុំស្អប់លោកហ្ហឹក.. » ខ្លួនប្រាណរោយយ៉ាងណាប៉ុន្តែកម្លាំងវាមិនបានទៅណាទេ ជីមីនយកខ្នើយមកគប់កណ្ដាលមុខជុងគុកបាតជើងតូចៗធធាក់កំភ្លៅនាយស្រែកយំលែងខ្មាស់ខ្មោចខ្មាស់សត្វទាំងឡាយណាទាំងអស់ព្រោះតែពេលនេះ

គេខ្ទេចអស់ហើយ...

« ស្រែកយំមិនចេះខ្មាស់គេទេឬ ? យ៉ាងមិចឯងជាស្រីមែនទេគ្រាន់តែរឿងប៉ុណ្ណឹងឯងជំទៀលយំដែរ ? » កាលណាដែរលឺជីមីនយំកាន់តែខ្លាំងទៅៗជុងគុកប្រែជាអារម្មណ៍មិនល្អ ក្ដៅក្រហាយដោយសារតែក្មេងនៅនិងមុខនេះបើកភ្នែកឡើងស្រែកយំតែម្ដង អាសូរតែប្រព្រឹត្តហើយមានកូនដូចមនុស្សស្រីមិនថាទេ

« ឈប់វៃយើងភ្លាមផាកមីនជី បើឯងនៅតែវៃប្រយ័ត្នយើងលេងធម៍ក្ដៅជាមួយ » ជុងគុកស្ទុះទៅចាប់កដៃជីមីនមិនឲ្យធ្វើការវៃខ្លួនបន្តទៀត ដឹងទេមួយខ្នើយៗសឹងកំពិតមុខ វៃៗមិនចេះហត់ទាល់តែសោះហើយ

ផាច់ ~

« លោកត្រូវតែសងខ្លួនប្រាណរបស់ខ្ញុំវិញ » បាតដៃតូចលើកទៅទះកំភ្លៀងជុងគុកមួយដៃ និយាយរៀបរាប់ទាំងអណ្ដឺតអណ្ដក់ដូចជាកូនក្មេងទាម៉ែទិញស្ករគ្រាប់មិនបាន

« ចុះឯងគ្មានភ្នែកទេឬយ៉ាងមិច ? ខ្លួនរបស់ឯងនៅធម្មតាទេតើ »

« ហ្ហឹក..ហ្ហឹក..ខ្ញុំចង់មានន័យថា ឈាម !! លោកយកភាពបរិសុទ្ធរបស់ខ្ញុំ អាឆ្កួតហ្ហឹក...សងខ្លួនប្រាណយើងវិញមក..អ្ហឹក..ហ្ហឹក » ដោយនិយាយថាឈាមនេះណាវាជាការពិតដែរពេលនេះពូកនៅមានឈាមដាបនៅឡើយ យប់មិញនាយក៏ភ្ញាក់ដូចគ្នាពេល
ដឹងថាគេនៅកម្លោះ ខំគិតហើយតើថាគេជាមនុស្សដើរដេកជាមួយគេគ្រប់គ្នា

« អីយ៉ាយើងផងហេស៎ ? ចង់ត្រូវទៀតហើយមែនទេអាល្អិត ? »

« ច-ចង់ធ្វើស្អី ? » ជីមីនរំកិលគូទទៅក្រោយខណៈជុងគុកប្រឹងវាទៅរកដូចខ្លាឃើញចំណី

« ធ្វើរឿងសប្បាយៗ » បញ្ចប់ប្រយោគតែប៉ុណ្ណេះជុងគុកក៏ឡើងសង្រ្គប់ជីមីន ដៃចាប់សងខាងអឹបទៅនិងពូកមុននិងនាយទៅញក់ញីនៅកញ្ចឹងករបស់អ្នកម្ខាងទៀត ។

18+ CUT

>>>>>>>>>>>

ក្រឡេកមកមើលមីនជីឯនេះវិញ ។ តាំងពីយប់មកទល់ស្មើនេះគេមិនទាន់បានឃើញវត្តមានបងប្រុសមកខុនដូរវិញទេ វាចម្លែកខ្លាំងណាស់សម្រាប់គេព្រោះជីមីនមិនចេះទៅណាដាច់ៗយប់ក្រៅពីការងារនៅខេត្តឡើយ

គេបារម្មណ៍ពីសុវត្តិភាពរបស់បង

« ខ្ញុំគួរតែខលទៅគាត់ទេ ? » មីនជីឧទានសួរខ្លួនឯង ភ្នែកមិនដកទៅណាឆ្ងាយចេញពីទ្វារ.រង់ចាំមើលផ្លូវបងមួយនាទីទៅមួយនាទីនៅតែមិនឃើញទៀត

« មិនបាច់ទេក្រែងគាត់រវល់ ថ្ងៃត្រង់បន្តិចគាត់និងមកវិញហើយ »

                   _______________
ម៉ោង 12 ថ្ងៃត្រង់សង្រ្គាមនៅលើគ្រែត្រូវបានបញ្ចប់ទៅយ៉ាងរលូនដោយជីមីនគេងលក់តាំងពីបញ្ចប់ចំណែកជុងគុកឡើងទៅសម្អាតខ្លួនដើម្បីទៅផ្សារក្បែរនេះទិញក្ដាមសមុទ្រមកធ្វើស៊ុបឲ្យជីមីនញាំ ។

កាលបើគេងលង់លក់អស់ជាច្រើនម៉ោង ភ្នែកតូចៗបើកឡើងព្រឹមៗមើលទៅពិដានខាងលើ សឹមងើបអង្គុយតិចៗ ខួរក្បាលចាប់ផ្ដើមចងចាំព្រត្តិការណ៍កាលពីព្រឹកមិញវាពិតជាគួរឲ្យរអើមខ្លាំងណាស់

« អួយ » ជើងទម្លាក់ចុះរៀបនិងដើរចូលបន្ទប់ទឹកហើយតែបែរជាត្រូវដួលទៅលើពូកវិញព្រោះតែល្វែងខាងក្រោមកកិតជាមួយគ្នាជាហេតុធ្វើឲ្យជីមីនមិនអាចទប់លំនិងបាន

ក្រាក~

ទ្វារបន្ទប់បើកឡើងបង្ហាញឲ្យឃើញបុរសដែរខ្លួនស្គាល់ច្បាស់ដូចថ្ងៃកំពុងកាន់ថាសមានចាននិងទឹកក្រូចច្របាច់ស្រស់ៗអមជាមួយអាវអៀមនៅលើដងខ្លួន

« ក្រោកហើយឬ ? » ជុងគុកដាក់ថាសនៅលើតុរក្បែរគ្រែ មុននិងអង្គុយក្បែរជីមីនសួរនាំអំពីអាការៈ មើលចុះទឹកមុខស្លេកដូចខ្មោចអញ្ចឹង

« ឆាប់ឡើងទៅសម្អាតខ្លួនទៅ អាលបានមកញាំស៊ុបក្ដៅៗ » នាយដឹងថាការធ្វើរឿងអស់ទាំងនោះវាពិតជាអស់កម្លាំងណាស់ជាពិសេសគេដែរជាអ្នកដេកមួយកន្លែងនិងតែម្ដង ដូច្នេះខ្លួននេះទោះចំណាយកម្លាំងទៅលើជីមីនសឹងតែអស់ខ្យល់ក៏ដោយសុខចិត្តងើបទៅទិញក្ដាម.មកធ្វើស៊ុបឲ្យ

« ឈឺគូទ ! » ពីរម៉ាត់ចេញពីមាត់របស់កាយល្អិតទាំងមិនមានការខ្មាស់អៀនអីបន្តិចសោះ ចុះបើឈឺចាំបាច់ប្រាប់ត្រង់អញ្ចឹងធ្វើអី ? បញ្ឆិតបញ្ឆៀងក៏គេកាត់ន័យយល់ដែរ មកត្រង់ស្លុយគ្មានវៀចអញ្ចឹងចង់តែបោកក្បាលនៅជញ្ជាំងឲ្យស្លាប់

« មកពីឯងសម្ដីខ្លាំងជាមួយយើងមុនទេ នេះចាត់ទុកថាជាការព្រមានចុះប្រសិនមានលើកក្រោយយើងនិងទម្លុះឲ្យធ្លាយពោះវៀនឯងមិនខាន »

« បានហើយឆាប់ងើបទៅ ស៊ុបត្រជាក់អស់ហើយ »

« ប្រាប់ហើយថាឈឺគូទ ! ចេះស្ដាប់គ្នាឬអត់ ? » សម្លេងស្អកៗដោយសារការថ្ងូរឧទានពាក្យដដែលមិនខុសពីមុន ក៏ពិតគេកំពុងឈឺមែនទែនងើបឈរយោងអាត្មាខ្លួនឯងមិនកើតផងទម្រាំឲ្យដើរទៅបន្ទប់ទឹកចម្ងាយណាណីទៀត ?

« ញាំស៊ុបសិនទៅអញ្ចឹង រួចរាល់ចាំយើងជួយ » ជុងគុកកាន់ថាសស៊ុបមុននិងចាប់យកស្លាបព្រាដួសសាច់ក្ដាមនិងទឹកស៊ុបតិចៗតម្រង់ទៅរកមាត់ជីមីន

« មិនឃ្លានទេ » ជីមីនងាកមុខចេញហាក់មិនពេញចិត្តនិងញាំវា ម្យ៉ាងគ្រឿងសមុទ្រទៀតគេកំពុងមិនសូវជំនាញផង

« ញាំបន្តិចទៅ ប្រយ័ត្នខ្យល់បក់ប៉ើងបាត់កុំមកបន្ទោសយើងឲ្យសោះ »

« ... »

« ក្ដៅពេកមែនទេ ? ចាំយើងធ្វើឲ្យត្រជាក់ » ជុងគុកយកស៊ុបដាក់ចូលទៅក្នុងមាត់ថើរៗដើម្បីស្ទៀបស្ទង់មើលវាពិតជាក្ដៅមែនឬអត់ ? ប៉ុន្តែគ្មានទេស៊ុបនៅអ៊ុនៗទទួលយកបាន

« នេះលែងក្ដៅហើយ ហារមាត់មក » ចុងក្រោយជីមីនក៏ងៀកមុខមកវិញ ភ្នែកសម្លឹងឆ្លាស់គ្នាជាមួយស៊ុបនិងមុខរបស់ជុងគុកមុននិង...

ប្រាវ !!

ថាស់ដាក់ចានស៊ុបក្ដាម កែវមានទឹកក្រូច.ច្របាច់ស្រស់ៗត្រូវជីមីនលើកបោកទៅនិងឥដ្ឋមួយពព្រិចភ្នែកបណ្ដាលឲ្យចានបែកអំបែងពេញទឹកពេញដី ស៊ុបខ្ចាយហូររសាត់ពេញនិង !

គេប្រាប់ហើយថាគេមិនឃ្លាន គេមិនចង់ញាំហេតុអីរឹងដល់ថ្នាក់នេះ ? អញ្ចឹងទទួលយកលទ្ធផលវិញទៅ

« កើតឆ្កួតស្អីឯង ? » ជុងគុកតម្លើងសម្លេងដាក់ជីមីន ស្ទុះទៅមើលម្ហូបខ្លួនខំធ្វើយ៉ាងយកចិត្តទុកដាក់គ្រឿងសុទ្ធតែថ្លៃៗចុងក្រោយមកឲ្យក្មេងឡប់សតិនេះជះចោលទទេរៗអ្នកណាមិនខឹងអីឡូវ ?

« ខ្ញុំប្រាប់លោកថាមិនឃ្លានហើយមិនអញ្ចឹង ? លោករឹងទទឹងដាក់ខ្ញុំមុនទេ » ជីមីនប្រាស់ខ្លួនទៅគេងវិញទាញភួយមកគ្របធ្វើមិនដឹងហាក់ដូចគេមិនបានធ្វើអីខុសទាល់តែសោះ !!

To be continued...
ម្អូនត្រូវថ្មោងទៀតឡូវអៃ 🫶🏻

Continue Reading

You'll Also Like

36.7K 4.4K 42
ពាក្យថា «កម្ម» មិនមែនសុទ្ធសឹងតែអាក្រក់នោះទេកម្មតែងតែមានល្អនិងអាក្រក់... ដូចជាពាក្យថា កុសល និង អកុសល ពួកគេទាំងពីរត្រឡប់មកជួបគ្នាជាកុសលកម្មដែល បន្សល់ទុ...
5.4K 260 8
Months before, Lisa confessed her feelings and Jennie has turned her down. They're friends, she doesn't see Lisa that way. Now, Jennie was trying to...
2.1K 239 6
ស្នេហារវាងមនុស្សធម្មតានិងកញ្ជ្រោងទេព
2.1K 197 9
ទោះបីគ្រប់គ្នាមើលមកខ្ញុំចម្លែក ប៉ុន្តែរូបខ្ញុំមានក្ដីសុខទៅតាមធម្មជាតិរបស់ខ្ញុំ ! អរគុណពួកបងដែលឈានជើងចូលក្នុងជីវិតរបស់អូន ។