You Know Nothing About Me

By hyunankang

94 12 1

គ្មាននរណាម្នាក់ដឹងអំពីខ្ញុំទេ គេឃើញត្រឹមសំបកក្រៅរបស់ខ្ញុំរួចក៏កាត់ន័យយល់ថាខ្ញុំជាមនុស្សបែបណា គេមិនបានដឹងថាខ្ញ... More

You know nothing about me
You know nothing about me
You know nothing about me

You know nothing about me

39 5 1
By hyunankang

Part:1<ស្រីតូចរបស់ហ៊ា

«បងប្រុសរួចហើយឬនៅ»សម្លេងក្មេងប្រុសជំទង់ម្នាក់អាយុប្រហែល12ឆ្នាំកំពុងតែស្រែកហៅបងប្រុសរបស់ខ្លួមដែលកំពុងតែផ្លាស់សម្លៀកបំពាក់

«រួចហើយៗ»ក្មេងប្រុសម្នាក់ទៀតរត់ចេញមកមើលទៅគេខ្ពស់ជាងក្មេងប្រុសដែលត្រូវជាប្អូននោះតែបន្តិចទេប៉ុណ្ណោះ

«តោះ»និយាយរួចពួកគេក៏ដើរចេញពីបន្ទប់ស្នាក់នៅបិទទ្វារចាក់សោរស្រួលបួលក៏នាំគ្នាបន្តដំណើរទៅសាលារៀនទាំង2នាក់បងប្អូន

At seoul high school
«dandanបងទៅថ្នាក់មុនហើយណា ចាំចេញលេងពួកយើងនិងទៅញាំអាហារជាមួយគ្នា»អ្នកជាបងនិយាយឡើងទៅកាន់ប្អូនរួមទាំងលើកដៃទៅអង្អែលសក់របស់គេតិចៗ

«បាទបងប្រុស»អាល្អិតនិយាយរួចគេក៏ដើរទៅថ្នាក់គេមុនទៅ

«Hoseokមកដល់ហើយហេស»សម្លេងមួយនិយាយឡើងព្រមទាំងដើរសម្ដៅមករកHoseok

ម្នាក់នេះគឺJung hoseokអាយុ18ឆ្នាំ រៀនថ្នាក់ទី12នៃវិទ្យាល័យ "Seoul high school" គេមានកម្ពស់170cm មានផ្ទៃមុខស្រស់ស្អាតបបូរមាត់ផ្កាឈូក ថ្ពាល់ក្រហមព្រឿងៗ សក់ពណ៌ត្នោតដ៏ទន់រលោងបូករួមទាំងដៃជើងស្រឡូនស្រឡៅមើលទៅគេប្រៀបបីដូចជាមនុស្សស្រីម្នាក់អ៊ីចឹង

Seokie

«បាទ នេះរបស់បង»Hoseok ព្រមទាំងហុចថង់ខ្មៅដែលមានដាក់របស់ក្នុងនិងទៅអោយពួកគេ

«លុយយើងបាញ់ចូលកុងរបស់ឯងហើយឃើញឬនៅ»ប្រុសម្នាក់នោះទម្លាក់ទូរស័ព្ទដាក់ក្នុងហោប៉ៅខោបន្ទាប់ពីគេបាញ់លុយអោយHoseokរួច

«ឃើញហើយ អរគុណណាស់បាទ»Hoseok និយាយពាក្យអរគុណនៅពេលដែលទូរស័ព្ទរបស់គេលោតសារមកថាបានទទួលទឹកប្រាក់ពីគណនីរបស់ប្រុសម្នាក់នោះ

គ្រាន់តែHoseokចូលមកដល់កន្លែងអង្គុយរបស់ខ្លួនភ្លាមសម្លេងកណ្ដឹងសាលាក៏រោទិ៍ឡើងបញ្ជាក់ថាពេលនេះដល់ម៉ោងចូលរៀនហើយ។ បន្តិចក្រោយមកអ្នកគ្រូរាងវ័យចំណាស់ម្នាក់ក៏បានដើរចូលមកធ្វើអោយសិស្សនៅក្នុងថ្នាក់ទាំងអស់ត្រូវក្រោកឈរដើម្បីគោរពគាត់

«មិនអីទេ អង្គុយចុះវិញទៅណាកូនៗ»អ្នកគ្រូនិយាយរួចសិស្សទាំងអស់ក៏ទម្លាក់ខ្លួនអង្គុយលើតុវិញ។ សៀវពុម្ពនិងសៀវភៅដៃត្រូវបានបើកដាក់នៅពីមុខសិស្សគ្រាប់គ្នា សិស្សម្នាក់ៗទាំងប្រុសនិងស្រីក៏បានខិតខំប្រឹងប្រែងស្ដាប់និងកត់យកនូវចំណុចសំខានរបស់មេរៀន តែក៏មានសិស្សខ្លះទៀតមិនសូវខ្វាយខ្វល់ពីការរៀនសូត្រនិងការពន្យល់របស់អ្នកគ្រូផងដែរ

Skip
«សម្រាកចុះណាកូនៗ»អ្នកគ្រូនិយាយនៅពេលដែលសម្លេងកណ្ដឹងសាលាបន្លឺឡើងម្ដងទៀត និយាយរួចគាត់ក៏បានកាន់កាបូបរបស់គាត់រួចក៏ដើរចេញពីក្នុងថ្នាក់បាត់ទៅ

អ្នកគ្រូដើរចេញទៅបាត់សភាពក្នុងថ្នាក់ក៏ចាប់មានសភាពអ៊ូអរឡើង សិស្សខ្លះក៏បានដើរចេញតម្រង់ទៅកន្លែងកង់ទីន ខ្លះក៏អង្គុយនៅក្នុងថ្នាក់មើលសៀវភៅ រឺ ក៏លេងទូរស័ព្ទអីជាដើម រីឯខ្លះទៀតក៏ចូលបណ្ណារល័យអីបែបនិងទៅ

«dandanបងនៅទីនេះ»Hoseok បក់ដៃទៅប្អូននៅពេលដែលឃើញប្អូនដើរចូលកង់ទីនសាលា

«បងប្រុស»Hodan ដើរចូលមករកបងប្រុសទាំងញញឹម

ម្នាក់នេះវិញគឺJung hodanអាយុ12ឆ្នាំរៀនថ្នាក់ទី7នៃវិទ្យាល័យ "Seoul high school" គេមានកម្ពស់155cm បើទោះបីគេជាប្អូនម្ដាយតែមួយជាមួយHoseokក៏ដោយក៏មុខមាត់របស់គេមិនដូចHoseokដែរ មុខរបស់គេគឺកាត់ដូចបេះបិតនិងឪពុករបស់គេតែម្ដង(ម្ដាយដូចគ្នាឪពុកខុសគ្នា)

Hodan

«ឆាប់ញាំបាយទៅបងបានហៅបាយអោយឯងរួចហើយ»ចានបាយមួយក៏ត្រូវបានដៃតូចៗរុញតិចៗទៅដាក់ពីមុខប្អូន ដោយសារតែមនុស្សច្រើនដូច្នេះហើយរាល់ពេលដែលគេហៅបាយម្ដងៗគេតែងតែហៅពីរចានរហូតព្រោះខ្លាចថាប្អូននិងត្រូវចាំបាយយូរនៅពេលមកដល់កន្លែងកង់ទីន

«បងញាំសាច់របស់ខ្ញុំខ្លះទៅវាច្រើនណាស់»Hodan ចាប់សាច់បម្រុងដាក់ក្នុងចានបងប្រុសតែក៏ត្រូវHoseokដាក់ដៃឃាំងបដិសេធ

«ឯងញាំសាច់និងទៅព្រោះថាបងទ្រលាន់និងវាណាស់ដូច្នេះហើយបងញាំតែបន្លែទេ»Hoseok ប្រាប់ទៅប្អូនទាំងដែលការពិតខ្លួនក៏ចង់ញាំសាច់ដែរក៏ប៉ុន្តែខ្លួនឯងសុខចិត្តចាប់អោយប្អូននិងចាប់បន្លែពីចានប្អូនមកចានខ្លួនឯងវិញព្រោះដឹងច្បាស់ថាប្អូនមិនចូលចិត្តញាំបន្លែ

ទាំង2នាក់បងប្អូនស្ងាត់មាត់ញាំបាយរៀងខ្លួនក៏ប៉ុន្តែសម្លេងជជែកគ្នាក្នុងកង់ទីននៅតែបន្លឺឡើងយ៉ាងអ៊ូអរដោយសារតែពេលនេះជាពេលចេញលេងដូច្នេះវាមានមនុស្សមកញាំបាយនៅកង់ទីនច្រើនចឹងហើយបានជានៅទីនេះអ៊ូអរខ្លាំងបែបនិង

Skip
ពេលល្ងាចឈានចូលមកដល់រាងតូចHoseokកំពុងប្រញាប់ប្រញាល់តែងខ្លួនដើម្បីទៅធ្វើការរបស់ខ្លួន

«ធ្វើកិច្ចការផ្ទះរួចចូលគេងមុនបងទៅណា មិនបាច់ចាំបងទេ»Hoseok ពាក់ស្បែកជើងបណ្ដើរផ្ដាំប្អូនប្រុសដែលកំពុងអង្គុយធ្វើលំហាត់បណ្ដើរ

«បាទ»បន្ទាប់ពីបានចម្លើយពីប្អូនប្រុសរួច Hoseokក៏បានដើរចេញពីក្នុងបន្ទប់ជួលសំដៅទៅកន្លែងធ្វើការរបស់ខ្លួន

Dark club
Dark clubជាក្លឹបមួយដែលល្បីបំផុតនៅក្នុងទីក្រុងSeoulដែលម្ចាស់ក្លឹបនេះមានឈ្មោះថាJimin alexender(ជីមីន អេឡិចហ្សេនឌឺរ) ដែលសព្វថ្ងៃគេមានអាយុ25ឆ្នាំ គេជាអ្នកជំនួញជោគជ័យដែលមានវ័យក្មេងបំផុតបន្ទាប់ពីលោកTaehyung anderlen(ថេហ្យុង អានឌឺរលេន)(ខ្ញុំមិនដឹងថាខ្ញុំសរសេរឈ្មោះពួកគាត់ជាភាសាខ្មែរខុសឬត្រូវទេចឹងហើយកុំខ្ញុំប្រកាន់អីណា。◕‿◕。)

«Hobiហារួចឬនៅមានភ្ញៀវកំពុងចាំនាងច្រើនណាស់ណា»សម្លេងបុគ្គលិកម្នាក់ស្រែកឡើងប្រាប់ទៅកាន់រាងតូចដែលកំពុងតែលាបក្រេមក្រហមលើបបូរមាត់ (នៅក្នុងក្លឹបHoseokមានឈ្មោះក្រៅថាHobiហើយគេត្រូវតែងខ្លួនជាមនុស្សស្រីព្រោះថាវាងាយស្រួលក្នុងការរកលុយ ហើយណាមួយក្លឹបនេះជាក្លឹបអភិជនផងគ្រាន់តែកំដរភ្ញៀវផឹកស្រាតែប៉ុន្មានកែវលុយមិនខ្វះបាត់ទៅហើយ ហើយរឿងដែលគេតែងខ្លួនជាស្រីនេះមានតែJiminម្នាក់ប៉ុណ្ណោះដែលដឹង)

រ៉ូបដែលឆីbiស្លៀក(ចឹងបានតានោះងប់ណាស់🙂)
«រួចហើយ»សម្លេងស្រទន់ពិរោះបន្លឺឡើងស្របនិងរាងតូចក៏ដើរចេញ

«ឲឆាប់ឡើងមកកុំអោយលោកអ្នកធំចាំយូរ»Dohee និយាយឡើងគាត់មានវ័យ35ឆ្នាំហើយ ហើយគាត់ក៏ជាមេការក្នុងក្លឹបនេះដែរ

«ចាស ខ្ញុំដឹងហើយ»Hobi និយាយរួចក៏ដើរចេញទៅដើម្បីទទួលភ្ញៀវ

«អីយ៉ា ស្រីតូចHobiរបស់យើងមកដល់ហើយហេស»លោកSongming(សុងមីង)បន្លឺឡើង គាត់ជាអ្នកជំនួញដ៏ល្បីម្នាក់មកពីប្រទេសចិនដែលគាត់ពិជាល្បីខ្លាំងមែនទែនទាំងប្រទេសចិននិងក្នុងប្រទេសកូរ៉េ ហើយDark clubជាក្លឹបតែមួយគត់ដែលគាត់តែងតែចូលមកនិយាយជំនួញនិងផឹកស្រាកំដរអារម្មណ៍ ព្រោះថាក្លឹបនេះមានលក្ខណៈឯកជននិងទាន់សម័យណាមួយក្លឹបនេះក៏សម្បូរស្រីស្អាតនិងក្មេងៗដែរ

«ចាសហ៊ា ខ្ញុំមកដល់ហើយ សូមអញ្ចើញហ៊ាផឹកមួយកែវនេះចុះណាចាំខ្ញុំចាក់ជូន»Hobi ដើរចូលមកអង្គុយជិតលោកSongmingព្រមទាំងចាក់ស្រាអោយគាត់ផងដែរ

«សំណព្វចិត្តពិតជាយល់ចិត្តហ៊ាមែន នេះហ៊ាអោយណាជាលុយធីបសម្រាប់អូន»លោកSongmingដកលុយធីបខ្ទង់ពាន់ដុល្លាអោយHobiរួចក៏លើកនាយតូចអោយមកអង្គុយលើភ្លៅរបស់គាត់

«អរគុណច្រើនណាស់ចាស *ជុប»Hobi ទទួលលុយមកកាន់ព្រមទាំងអោនទៅថើបថ្ពាល់បុរសវ័យចំណាស់នោះមួយខ្សឺត

«លោកSongmingមកក្លឹបនេះញឹកញាប់ហេស បានជាស្គាល់ឈ្មោះស្រីក្នុងក្លឹបនេះច្បាស់ម្ល៉េះ»បុរសសង្ហារដែលអង្គុយស្ងាត់មាត់មើលសកម្មភាពលោកsongmingជាយូរក៏បន្លឺឡើងសួរ

«ហាសហា លោកនិយាយលេងពេកហើយ តាមពិតទៅនៅក្នុងក្លឹបនេះខ្ញុំស្គាល់តែឈ្មោះស្រីតូចរូបស្រស់ម្នាក់នេះតែប៉ុណ្ណោះ»គាត់និយាយនេះក៏ត្រូវដែរព្រោះថាគាត់នេះចាប់ចិត្តលើHobiតាំងតែពីជួបក្នុងក្លឹបនេះលើកដំបូងមកម្ល៉េះ រហូតមកដល់ឥលូវនេះបើសិនជាគាត់ចូលក្លឹបនេះហើយគឺគាត់និងកក់យកHobiដាច់តែម្ដង និយាយរួមទៅគឺHobiត្រូវតែកំដរគាត់តែម្នាក់ប៉ុណ្ណោះ(បំរើបែបគ្រាន់តែអង្គុយឬក៏ផឹកស្រាកំដរមិនមែនមានសម្ព័ន្ធភាពលើគ្រែជាមួយគ្នា)។ហើយណាមួយគាត់ក៏មិនសូវបានមកប្រទេសកូរ៉េដែរអាចថាមួយខែមកបានម្ដងអីបែបនិង

«មើលទៅនាងប្រហែលជាមានអ្វីល្អហើយទើបបានជាលោកចាប់អារម្មណ៍រកតែនាងម្នាក់បែបនេះ»Taehyung និយាយទាំងញញឹមកែមមាត់តិចៗ កុំថាតែលោកsongmingអីដែលឃើញHobiភ្លាមចាប់អារម្មណ៍និងHobiនោះ សូម្បីតែគេក៏ចាប់អារម្មណ៍និងស្រីតូចរូបស្រស់នេះដែរ គេមិនដែលដឹងសោះថាក្នុងDark clubមានផ្កាកុលាបដែលលេចធ្លោនិងស្រស់ស្អាតបែបនេះ។ តែថាគួរអោយស្ដាយទោះបីផ្កាកុលាបនោះលេចធ្លោនិងស្រស់ស្អាតប៉ុណ្ណាក៏ដោយក៏ផ្កាកុលាបនោះធ្លាប់ត្រូវបានគេញាំញីមិនដឹងប៉ុន្មានដងរួចទៅហើយ(ប្រុសtaeចង់មានន័យថាស្រីBiនិងមិនដឹងថាធ្លាប់ដេកជាមួយប្រុសប៉ុន្មានដងរួចទៅហើយទេ ព្រោះថាជាស្រីស្អាតដាច់គេក្នុងក្លឹបហ៌)

«ហាសហា ខ្ញុំក៏មិនដឹងដែរព្រោះថាឃើញនាងតូចនេះភ្លាមខ្ញុំក៏ចាប់អារម្មណ៍ភ្លែតតែម្ដង នាងតូចនេះប្រៀបបីដូចជាកញ្រ្ជោងតូចដែលមានល្បិចនិងមានសម្រស់ស្រស់ស្អាតទាក់ទាញប្រុសៗគ្រប់គ្នាអោយចោមរោមចឹង ព្រោះថាស្រស់ស្អាតប្លែកដាច់ពីគេតែម្ដង»លោកSongming និយាយទាំងសើចក្អាកក្អាយព្រោះថានាងតូចនេះណាជាសម្រស់លេខមួយហើយក្នុងក្លឹបនេះ ហើយក៏ជាស្រីស្អាតដាច់គេក្នុងចំណោមស្រីដែលគាត់បានឃើញដែរ

«ប្រហែលជាបែបនិងមែនហើយ»Taehyung លើកកែវស្រាមកផឹក ឃើញគេអង្គុយនិយាយបែបនេះមិនមែនមានន័យថាគេផឹកស្រាតែមិនអោបស្រីទេតាមពិតទៅស្រីអង្គុយអមគេសងខាងតែបើមើលទៅស្រីទាំង2នាក់នេះសម្រស់ចាញ់កញ្ជ្រោងតូចរបស់លោកsongmingដាច់

At 1:30Am
«បងមកវិញហើយឬ»គ្រាន់តែHoseokដើរចូលមកភ្លាមក៏ឮសម្លេងប្អូនប្រុសបន្លឺឡើងភ្លែត*បញ្ជាក់តិចណា នៅក្នុងក្លឹបខ្ញុំសរសេរឈ្មោះរាងតូចតូចយើងថាHobiតែបើនៅសាលាឬក៏នៅផ្ទះខ្ញុំសរសេរឈ្មោះរាងតូចយើងថាHoseok seokseokឬក៏seokieជាដើមចឹងហើយកុំវ៉ល់អីណាដែលពេលខ្លះខ្ញុំសរសេររាងតូចឈ្មោះHobiម្ដងឈ្មោះHoseok

«ឯងមិនទាន់គេងទេឬ នេះម៉ោង2ឥឡូវហើយណា បងបានប្រាប់ឯងរួចហើយថាមិនបាច់ចាំបងទេ ក្មេងៗត្រូវគេងអោយបានច្រើនបើមិនដឹងទេរាងកាយឯងនិងមិនរឹងមាំទេឮឬនៅ»Hoseok និយាយទៅកាន់ប្អូនប្រុសដែលកំពុងតែលើកទឹកយកមកផឹក

«ខ្ញុំមិនបាននៅចាំបងទេខ្ញុំងើបមកចាក់ទឹកញាំតែប៉ុណ្ណោះ ហើយណាមួយបងក៏មិនមែនជាមនុស្សធំដែរចឹងហេតុអ្វីបងមិនគេងអោយបានច្រើនដែរទៅ»Hodan និយាយទៅកាន់បងប្រុសទាំងដែលការពិតខ្លួនអង្គុយចាំបងប្រុសរហូតកុកលើតុរៀនសោះ តែគ្រាន់តែឮសម្លេងបើកទ្វាក៏ធ្វើជាសម្ដែងងើបមកញាំទឹកទៅដើម្បីកុំអោយបងប្រុសបារម្ភ

«ហេុីយ បងមិនមែនក្មេងទេបងជាមនុស្សធំគ្រប់អាយុ18ហើយ បើឯងញាំទឹកហើយឆាប់ទៅគេងចុះណា បងងូតទឹករួចបងនិងចូលគេងដែរហើយ»Hoseok បកស្រាយប្រាប់ប្អូនរួចខ្លួនក៏ដើរចូលក្នុងបន្ទប់ទឹកបាត់ទៅ ប្អូនប្រុសឈរសម្លឹងមើលទ្វាបន្ទប់ទឹកទាំងអារម្មណ៍ច្របូកច្របល់
Skip
To be continued

Small carrot🐰🥕











Continue Reading

You'll Also Like

407K 5.5K 28
Emmett loves to be a rebel. He skips school to hang out, drink, and smoke with his two friends when suddenly he and his best friend are cornered and...
35.4K 2.3K 57
𝐭𝐡𝐞 𝟐𝐧𝐝 𝐛𝐨𝐨𝐤 𝐨𝐟 𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐥𝐢𝐯𝐢𝐚 𝐫𝐨𝐝𝐫𝐢𝐠𝐨 𝐚𝐧𝐝 𝐲/𝐧'𝐬 𝐦𝐞𝐞𝐭-𝐜𝐮𝐭𝐞𝐬/𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐢�...
44.6K 1.5K 45
She had always feared the night, but everything changed when someone showed her its beauty. The calming moonlight and soothing night sounds transform...
329K 19.1K 41
You live in a different time zone Think I know what this is It's just the time's wrong